ព័ត៌មានក្នុងស្រុក
អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា
ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។ នេះបើយោងតាមកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតស...
អានបន្ថែមត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១០០ ត្រូវបានអនុម័ត ដែលត្រៀមនឹងបង្កើតការងារចំនួន ៣៩.០០០ កន្លែងនៅទូទាំងវិស័យផ្សេងៗគ្នា ត្រឹមតែរយៈពេល ២ខែ ពោលគឺខែមករា-កុម្ភៈ ដើមឆ្នាំ២០២៦នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃវិនយោគជិត ១ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ។ CDC បានបញ្ជាក់ថា អនុគណៈកម្មាធិការវិនិយោ...
អានបន្ថែមបាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង
កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ្តូងលូចំនួន ៦២កន្លែងនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការហើយ កាលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងភាគីពាក់ព័ន្ធ។ ឯកឧត្តម សុខ លូ បានឱ្យដឹងថា រដ្ឋបាលខេត្តបានបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ១៥៤ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលបេតុងប្រវែង៧៧៥ម៉ែត្រ ទទ...
អានបន្ថែមកម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា
ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវិញ និងថាមពលព្រះអាទិត្យ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក និងអគ្គិសនីប្រកបដោយចីរភាពសម្រាប់សហគមន៍ក្នុងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយសាជីវកម្មធនធានទឹកកូរ៉េ (K-water) សិក្សាសមិទ្ធិលទ្ធភាពអាងទឹកដូនទ្រី និងអាងទឹករក្សា ដើម្បីធ្វើការដំឡើងវារីអគ្គិសនីខ្នាតតូច សំដៅធានាការផ្គត់ផ្គង់ទឹកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមក...
អានបន្ថែមកម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២
កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាមួយនឹងកម្មវិធីឯកទេសក្នុងការកែច្នៃកសិ-ឧស្សាហកម្ម បដិសណ្ឋារកិច្ច និងភាសា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ បានឯកភាពគ្នានឹងចុះកិច្ចព្រមព្រៀងលើការគាំទ្រលើការអភិវឌ្ឍជំនាញដល់យុវជននៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្ដម ...
អានបន្ថែមស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង
ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពល គឺជាទំព័រថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ចិន ស្ថានទូតចិនប្រចាំកម្ពុជា បានសម្លឹងឃើញសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបង ខណៈស្ថានទូតក៏នឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបងផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូ...
អានបន្ថែមអគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ
អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ ដែលមានតម្លៃជិត ១៧លានដុល្លាអាម៉េរិក ត្រូវបានបើកការដ្ឋានសាងសង់ ជាផ្លូវការហើយ ដោយក្រសួងសុខាភិបាល និងស្ថានទូតកូរ៉េ ប្រចាំកម្ពុជា កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានការជឿជាក់ថា គម្រោងជំនួយអគារដែលកំពុងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ន...
អានបន្ថែមអគារ«សារមន្ទីរតេជោសន្តិភាព»ខេត្តសៀមរាប តម្លៃ១៧លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ
អគារសារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន បានបញ្ចប់ការសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា អគ្គនាយក CMAC កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម ហេង រតនា អគ្គនាយកCMAC បានឱ្យដឹងថា អគារសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបញ្ចប់ការសាងសង់ ...
អានបន្ថែមចិនជួយកម្ពុជាសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ប្រទេសចិន នឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈការបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ សំដៅឈានទៅលើកកម្ពស់សុខភាពសាធារណៈ កាន់តែប្រសើរ។ នេះបើតាមហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបញ្ជាក់ថា លោកមានក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេ...
អានបន្ថែមកម្មវិធី Bentley MicroStation ជួយតភ្ជាប់តំបន់ដាច់ស្រយាលបំផុតនៃប្រទេសកូឡុំប៊ី
ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ប្រទេសកូឡុំប៊ី SATENA កំពុងប្រើប្រាស់កម្មវិធីវិស្វកម្មទំនើបថ្មីមួយដែលហៅថា "ផ្លូវដែលមើលមិនឃើញនៅលើមេឃ" ដើម្បីធ្វើឱ្យការហោះហើរទៅតំបន់ភ្នំ និងព្រៃដែលដាច់ស្រយាលបំផុត បានងាយស្រួលជាងមុន។ ជាទូទៅ នៅក្នុងតំបន់ភ្នំដ៏ខ្ពស់ និងព្រៃក្រាស់នៃប្រទេសកូឡុំប៊ី គឺពិបាកចូលទៅដលណាស់ ពោលគឺគ្មានផ្លូវនោះ។ សម្រាប់អ្នករស់នៅតំបន់នោះវិញ ដើម្បីទៅជួបគ្រូពេទ្យ ទៅសាលារៀន ឬទៅផ្សារ គឺត្រូវធ្វើដំណើរយ៉ាងលំប...
អានបន្ថែម
