ព័ត៌មានក្នុងស្រុក
រដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាសផ្លូវចំនួន ២ ខ្សែទៀត នៅស្ពានអាកាសចោមចៅ
រដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការផ្លូវចំនួន ២ ខ្សែទៀត ដែលនៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមប្រសាសន៍ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធជាផ្លូវការអគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ២២ ខែមករា នេះ។ (អានបន្ថែម) សម្ដេច បានឱ្យដឹងថា៖ «កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ នៅពេលបើកការដ្ឋានសាងសង់នៅទីនោះ ខ្ញុំបានប្រកាសដាក់ឱ្យប្រើប្រាស់នូវផ្លូវក្រោមដីជាបណ្ដោះអាសន្នមួយខ្សែ។ ប៉ុន្តែឥឡូវនេះ គឺបើកឱ្យប្រើប្រាស់ផ្លូវពង្រីក ប្រវែង ២០៤ ម៉ែត្រ ទទឹង ៥ ម៉ែត្រកន្លះ ដែលមានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវជាតិលេខ ៣។ ហ្នឹងជាផ្លូវទីមួយ…»។ សម្ដេចបានបន្ថែមថា៖ «ផ្លូវក្រោមដីទី ២ មានបណ្ដោយ ៥៥៨ ម៉ែត្រ ទទឹង ៨,៥០ ម៉ែត្រ មានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវចោមចៅ។ អញ្ចឹងសុំឯកឧត្តម ឃួង ស្រេង ប្រកាសជាផ្លូវការ […]
អានបន្ថែមអគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែមេសា ខាងមុខនេះ
អគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅខណ្ឌសែន សុខ នឹងត្រូវបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៤ ខែមេសា ខាងមុខនេះ។ អគារទីស្តីការថ្មីនេះ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឬខាងជើងខ្លោងទ្វារហ្ក្រេនភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងផ្នែកលំនៅឋាន។ អគារនេះ ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ មកម្លេះ ដែលលាតសន្ធឹងលើផ្ទៃដី ៣ហិកតា មានកម្ពស់ ៥ជាន់ និងមានផ្ទៃក្រឡាសំណង់ជាង ៥ម៉ឺនម៉ែត្រការ៉េ។ (អានបន្ថែម) នៅក្នុងគម្រោងអគារនេះ ត្រូវបានបែងចែកចេញជា២ ផ្នែក គឺអគារទីស្តីការក្រសួង និងអាគារពិសោធន៍សំណង់ ហើយត្រូវបានរចនាជារចនាបថខ្មែរ ដែលមានបុស្បុកប្រាំពីរថ្នាក់ និងដំបូលហោជាងមុខដាច់ ក្នុងគោលបំណងលើកស្ទួយសា្នដៃស្ថាបត្យកម្មបុរាណ។ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងថា ការផ្លាស់ប្តូរអគារទីស្តីការក្រសួងថ្មី នឹងជួយពន្លឿនការងារក្នុងវិស័យដីធ្លី និងសំណង់ឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន៕
អានបន្ថែមជីប ម៉ុង លែន នឹងប្តូរមុខមាត់ដី ១២០ ហិកតា ក្នុងតំបន់ជ្រោយចង្វា ទៅជាគម្រោងដ៏សម្បើមមួយ
ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់ ៨% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់ ១៨ ខែ។ ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់ ១២០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និងទន្លេមេគង្គ ដែលធ្វើអោយទីនេះត្រជាក់ស្រស់ស្រាយគ្រប់រដូវកាល។ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា គម្រោងផាក លែន ៦A ត្រូវបានអភិវឌ្ឍប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ដោយមានគោលដៅមួយរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វានេះ ឲ្យក្លាយជាតំបន់រស់នៅប្រកបដោយភាពស៊ីវិល័យ ថ្លៃថ្នូរ ផាសុកភាព និងមានអ្វីៗគ្រប់បែបយ៉ាង។ លោកឧកញ៉ា លាង ហួង […]
អានបន្ថែមក្រុមហ៊ុនឯកជនមួយគ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន Khmer Holding Group គ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ នេះបើតាមកិច្ចប្រជុំថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកឧកញ៉ា ឆាវ អ៊ីនទ័រ អ្នកតំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្រៅពីគម្រោងដ៏ធំនេះ ក្រុមហ៊ុនក៏កំពុងរៀបចំគម្រោងវិនិយោគ ២ ទៀត គឺការវិនិយោគដាំដុះរុក្ខជាតិឱសថ និងការបង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ។ លោកឧកញ៉ា បន្តថា ក្រុមហ៊ុន កន្លងមកបានចុះសិក្សាខេត្តគោលដៅ ដូចជាខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹងត្រែង និងខេត្តកោះកុង ដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។ យ៉ាងណាមិញ ក្រុមហ៊ុន មិនទាន់បានបញ្ជាក់ពីទឹកប្រាក់វិនិយោគ និងព័ត៌មានលម្អិតនៃគម្រោងឡើយ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំឯកសារដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី […]
អានបន្ថែមរដ្ឋគ្រោងជ្រើសរើសទីតាំងមួយក្នុងក្រុងព្រះសីហនុដើម្បីរៀបចំជាវិថីម្ហូបអាហារមានស្ដង់ដារ (Street Food)
រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាជ្រើសរើសទីតាំងបរិវេណសួនមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដើម្បីរៀបចំជាវិថីម្ហូបអាហារ Street Food ថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីលើកសោភណភាពក្រុង និងជម្រុញវិស័យទេសចរណ៍។ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន យល់ឃើញថា៖ «ការរៀបចំសេវាកម្មស្តង់ដារ Street Food នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាច្រើន ហើយក៏ជាកន្លែងទទួលទានអាហារដែលមានសុវត្ថិភាពមួយ នៅក្រុងព្រះសីហនុផងដែរ» ។ ឯកឧត្តមបានបន្ថែមថា៖ «អ្នកដែលត្រូវបានអនុញ្ញាតឱ្យលក់ដូរ តម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ ដែលកំណត់ច្បាស់លាស់ ដើម្បីធានាគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន»។ គួររំលឹកផងដែរថា កាលពីថ្មីៗ រដ្ឋាភិបាលសម្រេចចំណាយទុនប្រមាណ ១០០លានដុល្លារ បន្ថែមទៀតសាងសង់ផ្លូវ ១១ខ្សែ នៅខេត្តព្រះសីហនុ ដែលនេះជាសមិទ្ធិផលបន្ថែមពីលើគម្រោងផ្លូវ ៣៤ ខ្សែ ដែលទើបតែសាងសង់រួច។ (អានបន្ថែម) លើសពីនេះ ខេត្តព្រះសីហនុ ក៏កំពុងមានគម្រោងធំជាច្រើនទៀត ដូចជាផ្លូវល្បឿនលឿន កំពង់ផែ ព្រលានយន្តហោះអន្តរជាតិ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានចាក់សម្រាមជាដើម ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។ (អានបន្ថែម)
អានបន្ថែមស្ពានបុរាណអាយុកាលជិត ៩០០ឆ្នាំ នៅខេត្តសៀមរាប នឹងជួសជុលរួច នាខែមិថុនាខាងមុខ
ស្ពានតាអោង ឬ តាអុង ដែលស្ពានបុរាណអាយុកាលជិត៩០០ឆ្នាំ នៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុលជាលើកដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបើយោងតាមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ការដ្ឋានគ្រោងនឹងបញ្ចប់នៅខែមិថុនា ខាងមុខនេះ។ លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា ស្ពាននេះ មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ លោកថា ជាជំហានដំបូង អាជ្ញាធរជាតិអប្សរាផ្តើមគម្រោងជួសជុលដំណាក់កាលទី១ ចំនួន ២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់ និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។ ជាមួយគ្នានេះ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្មដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិច និងការរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។ គួរបញ្ជាក់ថា គម្រោងជួសជុលស្ពានបុរាណនេះ គឺបានប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២១៕
អានបន្ថែមការដ្ឋានស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា បញ្ចប់បាន ៣៦% ហើយ
ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ពីផ្លូវជាតិលេខ ៥ ម្តុំឃ្លាំងសាំងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ គិតត្រឹមថ្ងៃទី ២០ មករា ឆ្នាំ២០២១ នេះ សម្រេចបាន ៣៦% ហើយ ។ នេះបើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានបេតុងមួយខ្សែនេះ គឺកំពុងសាងសង់ស្របនឹងស្ពានបាឡេដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រោយស្ពានបេតុង រដ្ឋាភិបាលនឹងរុះស្ពានបាឡេចេញ។ ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ និងចិញ្ចើមស្ពានសម្រាប់ថ្មើរជើង ១,២៥ម៉ែត្រ សងខាង។ ហើយគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ មកម្ល៉េះ។ (អានបន្ថែម) ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។
អានបន្ថែមអាមេរិកសម្រេចជួយកម្ពុជាជួសជុល និងកែលម្អ ប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង
សហរដ្ឋអាមេរិក កាលពីថ្មីនេះ សម្រេចផ្ដល់ជំនួយជិតកន្លះលានដុល្លារដើម្បីជួសជុលប្រាសាទបុរាណពីរនៅកម្ពុជា គឺប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ នេះបើយោងតាម ការឱ្យដឹងពីស្ថានទូតអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី ១៧ មករាកន្លងទៅ។ កិច្ចព្រមព្រៀងជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមូលនិធិវិមានពិភពលោក (WMF) របស់សហរដ្ឋអាមេរិក។ បើយោងតាមកិច្ចព្រមព្រៀង ថវិកាប្រមាណ ១២ ម៉ឺនដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់សម្រាប់ជួសជុលជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ និងដើម្បីស្តារប្រព័ន្ធលូបុរាណនៅតាមជណ្តើរទាំងសងខាង។ ចំណែកឯ ថវិកាចំនួន ៣០ ម៉ឺនដុល្លារទៀត នឹងផ្ដល់ទៅឱ្យមូលនិធិវិមានពិភពលោក WMF សម្រាប់បន្តការងារអភិរក្សគម្រោងនៅភ្នំបាខែង ដំណាក់កាលទី ៥ រហូតដល់ឆ្នាំ ២០២២ ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ស្ថិតក្នុងគម្រោងមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលត្រូវបានបង្កើតឡើង ក្នុងបំណងជួយអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗនៅជុំវិញពិភពលោក។
អានបន្ថែមរោងចក្រផលិតទឹកស្អាត តម្លៃជាង១៩០លានដុល្លារ នៅជាយក្រុងភ្នំពេញ នឹងបើកការដ្ឋាននៅចុងខែមករានេះ
គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង គ្រោងនឹងចាប់ផ្ដើមបើកការដ្ឋាននៅចុងខែមករា នេះ ដោយនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់ទៅ ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការសាងសង់គម្រោងនេះ នឹងត្រូវថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង French Development Agency ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projects។ សម្រាប់ដំណាក់កាលទី១ រួមមានការសាងសង់រោងចក្រ និងការតបណ្តាញបំពង់មេ ដោយនឹងចំណាយថវិកាប្រមាណ ១៥៥លានដុល្លារ។ ដោយឡែក ដំណាក់កាលទី ២ គឺនឹងចំណាយ ៤៥លានដុល្លារទៀត ដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតឱ្យបានដល់ទៅ ៣៩០ ០០០ ម៉ែត្រគូប/ថ្ងៃ។ គួរបញ្ជាក់ផងដែរថា ដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាព្រមព្រៀងតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ មកម្លេះ ហើយដំណាក់កាលទី ២ ក៏ត្រូវបានប្រកាសតាំងពីដើមឆ្នាំ ២០២០។ ប៉ុន្តែមកទល់បច្ចុប្បន្ន […]
អានបន្ថែមបើមានលិខិតអនុញ្ញាតិសាងសង់ហើយ តើត្រូវសុំលិខិតបើកការដ្ឋានទៀតទេ?
ម្ចាស់គម្រោងថ្មីភាគច្រើនតែងយល់ថា ក្រោយទទួលបានលិខិតអនុញ្ញាតិសាងសង់ហើយ គឺអាចបើកការដ្ឋានសាងសង់បានតែម្ដង ដោយមិនបាច់សុំលិខិតអ្វីទៀតទេ។ តើពិតឬទេ? ក្នុងអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ បានបញ្ជាក់ថា រាល់ការចាប់ផ្តើមដំណើរការសាងសង់សំណង់ថ្មី ការងារកែប្រែ ការងារដំឡើង និងការងាររុះរើ ត្រូវមានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ជាមុនសិន។ ក្រោយទទួលបានលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានមួយទៀតពីអគ្គនាយកដ្ឋានសំណង់ ឬពីគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃផ្ទៃក្រឡាសំណង់។ លើសពីនេះ ម្ចាស់សំណង់ ក៏ត្រូវស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ផងដែរ មុននឹងបំបែកក្បាលដី សម្រាប់គម្រោងសាងសង់បណ្តុំផ្ទះល្វែង ឬបណ្តុំលំនៅឋានដែលស្ថិតនៅលើក្បាលដីតែមួយ។ (អានបន្ថែម) នៅពេលស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់សម្រាប់ការងារសាងសង់ ម្ចាស់សំណង់ត្រូវភ្ជាប់នូវឯកសារដូចជា៖ លិខិតអនុញ្ញាតសាងសង់ គម្រោងប្លង់គ្រឿងផ្គុំសំណង់ ឯកសារសិក្សាភូព្ភសាស្ត្រ សៀវភៅបន្ទុកនៃការងារសាងសង់ កិច្ចសន្យាម៉ៅការសំណង់ ឯកសារបច្ចេកទេសផ្សេងៗទៀតសម្រាប់បម្រើឱ្យការងារសាងសង់ ឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង។ សម្រាប់ការងាររុះរើវិញ អ្នកដាក់ពាក្យស្នើសុំត្រូវភ្ជាប់នូវឯកសារសំខាន់ៗដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតរុះរើ គម្រោងប្លង់គ្រឿងផ្គុំសំណង់ គម្រោងប្លង់រុះរើ សៀវភៅបន្ទុកនៃការងាររុះរើ កិច្ចសន្យាម៉ៅការសាងសង់ ឯកសារបច្ចេកទេសផ្សេងទៀតសម្រាប់បម្រើឱ្យការងាររុះរើ និងឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង។ យ៉ាងណាមិញ ការដ្ឋានសំណង់ដែលបានចាប់ផ្តើមដំណើរការ ប៉ុន្តែបានផ្អាកសកម្មភាពទៅវិញ លើស […]
អានបន្ថែម