ក្រសួងសាធារណការសហការជាមួយសាលាតិចណូ បង្កើតវិទ្យាស្ថានជំនាញធ្វើផ្លូវ-ស្ពានជាលើកដំបូងនៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូន ជាលើកដំបូងនៅកម្ពុជា ដោយផ្ដោតសំខាន់លើការបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន។ ពិធីចុះអនុស្សារណៈយោគយល់គ្នា ធ្វើឡើងកាលថ្ងៃទី ១២ ខែមករា នេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖ «បច្ចុប្បន្នព្រោះតែខ្វះអ្នកជំនាញបច្ចេកទេសរាល់ពេលសាងសង់ផ្លូវ ស្ពាន តែងតែជួលបរទេសមកសាងសង់។ ដូច្នេះវិទ្យាស្ថាននេះ នឹងរួមចំណែកបណ្តុះបណ្តាលកូនខ្មែរក្នុងការសាងសង់ផ្លូវ ស្ពាន ដោយមិនពឹងតែលើអ្នកជំនាញបរទេស»។ វិទ្យាស្ថាននេះ មានឈ្មោះថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន» ដែលមានសមាសភាពអាចផ្ទុកមនុស្សបាន យ៉ាងតិច ៦០០នាក់ ប៉ុន្តែបច្ចុប្បន្ន ខាងក្រសួងក៏ដូចជាវិទ្យាស្ថានជ្រើសយកសិស្សនិស្សិតតែ ២០០នាក់សិន។ ឯកឧត្តមបានបន្តទៀតថា៖ «ពួកយើងនឹងបើកដំណើរការនៅខែក្រោយនេះហើយ ព្រោះយើងកំពុងរង់ចាំសិស្សនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ តិចណូ នេះ […]

អាន​បន្ថែម

រោងចក្រអគ្គិសនីតម្លៃជាង ១ ពាន់លានដុល្លារនៅស្រុកស្ទឹងហាវ គ្រោងបញ្ចេញថាមពលនៅឆ្នាំក្រោយ

ការដ្ឋានសាងសង់រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត តម្លៃជាង ១ពាន់លានដុល្លារ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដំណើរការដោយរលូន ហើយគ្រោងនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២២ ទោះបីជា មានប្រទេស និងពិភពលោកកំពុងជួបវិបត្តិកូវីដ១៩ ក្ដី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងកាលពីថ្ងៃទី ១២ មករា នេះ ថា៖ «ដំណើរការសាងសង់គឺបន្តតាមផែនការ ហើយម៉ាស៊ីនទីមួយ របស់រោងចក្រនេះ នឹងដំណើរការបញ្ចេញថាមពល នៅចុងឆ្នាំ២០២២ និងទីពីរ នៅឆ្នាំបន្ទាប់»។ ទោះយ៉ាងណា មន្រ្តីនាំពាក្យក្រសួងរ៉ែរូបនេះ មិនបានបញ្ជាក់ថាសំណង់សម្រេចបានប៉ុន្មានភាគរយទេ តែបើយោងតាមកាស៉ែតភ្នំពេញប៉ុស្ដ៍ រោងចក្រនេះសម្រេចបាន ៣៥% ហើយ។ គួរបញ្ជាក់ផងដែរថា រោងចក្រថាមពលដុតធ្យូងថ្មនេះ ជាការវិនិយោគរួមរវាង ក្រុមហ៊ុន Cambodia International Investment and Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Co Ltd […]

អាន​បន្ថែម

ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងសាងសង់ផ្លូវថ្មីតភ្ជាប់ទៅទីក្រុងសៀមរាប

ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងសាងសង់ផ្លូវថ្មីមួយខ្សែ ប្រវែងប្រមាណជិត ៦០ គីឡូម៉ែត្រ តភ្ជាប់ពីអាកាសយានដ្ឋាន ទៅកាន់ទីក្រុងសៀមរាប ខណៈដែលក្រុមហ៊ុនបានបញ្ចប់ការងារសំណងដល់សហគមន៍ដែលរងផលប៉ះពាល់ពីគម្រោងនេះរួចរាល់ហើយ។ លោក លី សំរិទ្ធ អភិបាលខេត្តរងសៀមរាប បានឱ្យដឹងថា ផ្លូវថ្មីនេះនឹងជួយសម្រួលដល់លំហូរចរាចរណ៍ ពីអាកាសយានដ្ឋានថ្មីចូលទៅទីក្រុងសៀមរាប នាពេលអនាគត។ លោក បានលើកឡើងថា៖ «ផ្លូវចាស់ គឺកំណាត់ផ្លូវជាតិលេខ៦ មានស្ថានភាពតូច មិនអាចទ្រាំទ្រនឹងកំណើនចរាចរណ៍នៅពេលអាកាសយានដ្ឋានថ្មីសៀមរាប បើកដំណើរការបានទេ»។ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ «នេះជាផ្លូវថ្មី ផ្លូវធម្មតា មិនមែនជាផ្លូវល្បឿនលឿនទេ ប៉ុន្តែផ្លូវថ្មី នឹងមានទំហំធំជាងកំណាត់ផ្លូវជាតិលេខ៦ បច្ចុប្បន្ន»។ យោងតាមរដ្ឋបាលខេត្តសៀមរាប សហគមន៍ព្រៃឈើចាន់ សជើង ទើបតែទទួលបានសំណងជាថវិកា ពីក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ លើផលប៉ះពាល់ដីសហគមន៍ ប្រមាណ ១១ ហិកតា។ ដោយឡែក ក្រុមហ៊ុន មិនបានបង្ហាញពីព័ត៌មានលម្អិតទាក់ទងនឹងទីតាំងរបស់ផ្លូវមួយខ្សែនេះទេ។ គួរបញ្ជាក់ផងដែរថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ វិនិយោគដោយក្រុមហ៊ុនចិន Yunnan Investment Holdings ក្នុងទឹកប្រាក់តម្លៃ ជិត ៩០០ លានដុល្លារ ដែលបច្ចុប្បន្នសម្រេចបាន ៣៥% […]

អាន​បន្ថែម

រដ្ឋាភិបាលដាក់ចេញអនុក្រឹត្យថ្មី ៣ ដើម្បីពង្រឹងគុណភាពវិស័យសំណង់នៅកម្ពុជា

កាលពីចុងឆ្នាំ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យថ្មីចំនួន ៣ ដើម្បីពង្រឹងគុណភាពសំណង់ ធានាសុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ ក៏ដូចជាអ្នកប្រើប្រាស់សំណង់ទូទៅ។ អនុក្រឹត្យថ្មីទាំង ៣ នោះរួមមាន៖ ១) អនុក្រឹត្យលេខ ២២៤ អនក្រ.បក ស្តីពីលិខិតអនុញ្ញាតសាងសង់ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ អនុក្រឹត្យនេះ បាននិរាករណ៍អនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧។ ខ្លឹមសារសំខាន់នៃអនុក្រឹត្យថ្មីនេះ ផ្ដោតលើការកំណត់សមត្ថកិច្ច នីតិវិធី ក្នុងការផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតរុះរើ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងលិខិតបន្តសុពលភាពលិខិតអនុញ្ញាត។ ខុសពីអនុក្រឹត្យចាស់ អនុក្រឹត្យថ្មីនេះ បានចែងលម្អិតយ៉ាងច្បាស់ថា សំណង់ប្រភេទណាត្រូវសុំលិខិតអនុញ្ញាតពីសមត្ថកិច្ចមួយណា។ ឧទាហរណ៍ រដ្ឋបាលរាជធានី ខេត្ត មានសមត្ថកិច្ចចេញលិខិតអនុញ្ញាតចំពោះសំណង់ដែលមានផ្ទៃក្រឡាតិចជាង ឬស្មើនឹង៣០០០ ម៉ែត្រក្រឡា ឬទាបជាង១១ ជាន់ ប៉ុណ្ណោះ។ បើធំឬ ខ្ពស់ជាងនេះ ត្រូវសុំពី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យ៉ាងណាមិញ អនុក្រឹត្យថ្មីនេះ មិនបានចែងពីកម្រិតស្របច្បាប់នៃសន្ទស្សន៍ប្រើប្រាស់ដីដូចអនុក្រឹត្យចាស់នោះទេ។ […]

អាន​បន្ថែម

ការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានជិត៤០%ហើយ

គិតត្រឹមដើមឆ្នាំ២០២១ នេះ ការស្ថាបនាផ្លូវល្បឿនលឿនពីរាជធានីពីភ្នំពេញទៅខេត្តព្រះសីហនុ សម្រេចបាន ៣៩% ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុននេះ។ នេះបើតាមរបាយការណ៍របស់ស្ថានទូតចិននៅកម្ពុជា។ របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ មករា កន្លងមកនេះ បានឱ្យដឹងថា ដំណើរការសាងសង់គម្រោងនេះ ធ្វើទៅដោយរលូន បើទោះបីជាមានវិបត្តិកូវីដ១៩ក្តី។ គម្រោងនេះ គឺជាផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយសាងសង់ជា ៤គន្លង និងមានប្រវែងសរុប ១៩០ គីឡូម៉ែត្រឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥។ ផ្លូវមួយខ្សែនេះកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយគ្រោងដំណើរការនៅត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ (FDI) ពីចិនចំនួន ៨៦០ លានដុល្លារ ដែលកើនឡើងប្រមាណ ៧០% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ហើយក្នុងនោះភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ (អានបន្ថែម)

អាន​បន្ថែម

មណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

មណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយបានបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៦ មករា ឆ្នាំ ២០២១ នេះក្រោមអធិបតីភាពអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នឹងមន្រ្តីពាក់ព័ន្ធ។ មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៤ អគារ និង៥០៤បន្ទប់ ដែលសាងសង់លើផ្ទៃដីជិត ១ ហិកតា ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅខែកញ្ញា ឆ្នាំ ២០២០ កន្លងមកនេះ។ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលបានសាងសង់រួចនេះ គឺត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តវិធានការចត្តាឡីស័កចំពោះអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា គម្រោងនេះបានប្រើប្រាស់ថវិកាប្រមាណ ៧៩០ពាន់ដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវសរុបជិត៤០០គីឡូម៉ែត្របន្ថែមទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២១

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបគ្រោងនឹងស្ថាបនាផ្លូវថ្នល់សរុបប្រមាណ ៣៧៣គីឡូម៉ែត្រទៀតក្នុងឆ្នាំ២០២១ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ។ នេះបើយោងតាមសារព័ត៌មានវិទ្យុជាតិកម្ពុជាកាលពេលថ្មីៗនេះ។ លោក សៅ ប៊ុនធី ប្រធានការិយាល័យផ្លូវលំជនបទនៃមន្ទីអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានថ្លែងប្រាប់ប្រភពដដែល កាលពីថ្ងៃទី៤ ខែមករានេះ ថា៖ «មន្ទីរមានគោលការណ៍ចំនួន ៤ ក្នុងការថែទាំផ្លូវ រួមមាន គម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាត គម្រោងកែលម្អពីផ្លូវគ្រួសក្រហមមកជាផ្លូវកៅស៊ូ គម្រោងថែទាំខួប និងគម្រោងថែទាំជាប្រចាំនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់»។ លោកបានបន្តទៀតថា៖ «ក្នុងឆ្នាំ២០២០ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានជួសជុលផ្លូវថ្នល់ ប្រមាណ ១៩៣គីឡូម៉ែត្រ។ ដោយឡែកក្នុងឆ្នាំ ២០២១ វិញ មន្ទីរមានផែនការជួសជុលផ្លូវថ្នល់ជនបទសរុបប្រមាណ ៣៧៣ គីឡូម៉ែត្រទៀត»។ សម្រាប់គម្រោងដែលបានរៀបរាប់ខាងលើ គឺទទួលបានជំនួយពីអង្គការដៃគូមួយចំនួន ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank)។ ដោយឡែកគម្រោងថែទាំផ្លូវថ្នល់ និងគម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាតដោយសារទឹកជំនន់កន្លងមកគឺទទួលបានថវិកាពីរាជរដ្ឋាភិបាល និងមួយចំណែកទៀតបានពីគម្រោងជំនួយរបស់រដ្ឋាភិបាលអាឡឺម៉ង់(KFW)។ គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោងខាងលើ គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក៏កំពុងដំណើរនៅខេត្តសៀមរាបផងដែរ ក្រោយបើកការដ្ឋានកាលពីខែវិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក ហើយនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ […]

អាន​បន្ថែម

ការវិនិយោគផ្ទាល់ពីចិនមានដល់ ៨៦០ លានដុល្លារក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២០ កើនឡើង ៧០%

ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ (FDI) ពីចិនចំនួន ៨៦០ លានដុល្លារ ពោលគឺកើនឡើងប្រមាណ ៧០% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើតាមការឱ្យដឹងពីការប្រកាសព័ត៌មានរបស់ស្ថានទូតចិននៅកម្ពុជាកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា បើទោះជាវិបត្តិកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងវិនិយោគបរទេសក្ដី ប៉ុន្តែគម្រោងហេដ្ឋារចនាសម្ព័ន្ធបានដំណើរការទៅមុខយ៉ាងរលូនរួមមាន គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ដែលសម្រេចបាន៣៥% ហើយ និងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ដែលបានបញ្ចប់ ៣៩% នៃសំណង់វិស្វកម្មសរុបផងដែរ។ ជាមួយគ្នានេះ គម្រោងសាងសង់រោងចក្រថាមពលអគ្គីសនីផ្សេងៗ ក៏ដំណើរការទៅដោយរលូនដែរ ក្នុងនោះ ស្ថានីយ៍អគ្គិសនី Huadian នៅខេត្តព្រះសីហនុ ដែលដើរដោយថាមពលកម្តៅ បានបញ្ចប់ការតម្លើងគ្រោងដែកនៃរោងចក្រហើយ។ ចំណែកឯ ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃលើផងដែរ។ បន្ថែមពីនេះ ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានកើនឡើងជាបន្តបន្ទាប់ ដែលក្នុងនោះ បរិមាណនៃការនាំចូល និងនាំចេញ ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ឧត្តមស៊ុន […]

អាន​បន្ថែម

រោងចក្រផលិតដែកចេញពីអេតចាយតម្លៃ ១៧ លានដុល្លារ នៅកំពង់ស្ពឺ បើកឱ្យដំណើការជាផ្លូវការហើយ

រោងចក្រស្លដែក និងផលិតដែកតម្លៃជាង ១៧ លានដុល្លារថ្មីមួយ នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានដាក់ឱ្យដំណើរការជាផ្លូវការហើយកាលពីចុងសប្តាហ៍មុន ដែលរួមចំណែកបង្កើនចំនួនរោងចក្រស្លដែកសរុបនៅកម្ពុជា ដល់ទៅ ៤ រោងចក្រ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនចិន Hong De Sheng (Cambodia) ដោយជំហានដំបូងនេះ រោងចក្រនឹងប្រើប្រាស់ការរំលាយដែកអេតចាយជាសំណល់រឹងនានាក្នុងប្រទេស ដោយអាចផលិតដែកក្នុងបរិមាណ កន្លះលានតោន ក្នុងមួយឆ្នាំ។ ឯកឧត្តម អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា៖ «វត្តមាន រោងចក្រស្លដែកនេះ នឹងរួមចំណែកដល់ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ទាំងឯកជន និងរដ្ឋនៅកម្ពុជា»។ គួរបញ្ជាក់ផងដែរថា ក្រៅពីរោងចក្រស្លដែក Hong De Sheng (Cambodia) កម្ពុជាក៏មានរោងចក្រស្លដែកចំនួន ៣ ទៀត រួមមាន រោងចក្ររបស់ក្រុមហ៊ុន Cambodian Jin Liang Metallic Technology ស្ថិតនៅខេត្តព្រះសីហនុ ក្រុមហ៊ុន Dopro […]

អាន​បន្ថែម

ឯកឧត្តមស៊ុន ចាន់ថុល ជំរុញឱ្យពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពតត្រឹមខែ មិថុនា ឆ្នាំនេះ

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យក្រុមហ៊ុនទទួលខុសត្រូវបន្ថែមកំលាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពត ឱ្យបានក្នុងខែ មិថុនា ឆ្នាំ ២០២១ នេះ ក្រោយពន្យារពេលជាច្រើនសារមក។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ក្នុងកិច្ចត្រួតពិនិត្យកំពង់ផែ កាលពីព្រឹកថ្ងៃទី ៤ ខែមករា នេះ ថា៖ «ក្រុមហ៊ុន គួរបន្ថែមមនុស្សធ្វើការទៀត ឬដាក់ផែនការរាប់ថយក្រោយឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យចប់តាមផែនការនៅខែ ៦»។ «យើងធ្វើយឺតយ៉ាវបែបនេះ គឺមិនល្អទេ ខាងក្រសួងទេសចរណ៍ក៏មិនសប្បាយចិត្ត ខាងADB ក៏មិនសប្បាយចិត្ត។ ដូច្នេះ ត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស សាងសង់ឲ្យបានត្រឹមត្រូវ ត្រឹមខែ ៦ តាមការសន្យាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ឯកឧត្តម បានបន្ត។ ក្រុមហ៊ុនសាងសង់ បានទទួលសំណើរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ហើយក៏បានរាយការណ៍ថា មកទល់បច្ចុប្បន្នការសាងសង់សម្រេចបាន ៤៥% ហើយ ដោយនៅខែ មេសា ខាងមុខនេះ គឹគ្រោងនឹងបញ្ចប់គ្រោងអគារទាំងមូល។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម