គម្រោងធំៗជាច្រើនក្នុងឆ្នាំ ២០២០ ដែលកំពុងលើកមុខមាត់ខេត្តសៀមរាប

បើទោះជាវិស័យទេសចរណ៍នៅខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដយ៉ាងណាក្ដី ខេត្តសៀមរាបក៏នៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទទួលស្វាគមន៍គម្រោងវិនិយោគនានា ក្នុងគោលបំណងដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្រោយវិបត្តិកូវីដបញ្ចប់ទៅ។ គម្រោងខាងក្រោមសុទ្ធសឹងតែជាគម្រោង ដែលនឹងផ្លាស់ប្ដូរមុខមាត់ខេត្តមួយនេះឱ្យកាន់តែទំនើបជាងមុន៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅសៀមរាប ដែលប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០ លានដុល្លារអាមេរិក។ គម្រោងនេះនឹងសាងសង់រយៈ ១៣ ខែ ដោយគ្រោងនឹងបញ្ចប់ការដ្ឋាននៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់ ក្រោមអធីបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ព្រឹកថ្ងៃទី ៣០ វិច្ឆិកាកន្លងមកនេះ។ (អានបន្ថែម) ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏កំពុងរៀបចំបង្កប់ខ្សែកាប្លិ៍អុបទិករញ៉េរញ៉ៃតាមដងផ្លូវនានា ទៅក្រោមដីវិញ ក្នុងអំឡុងពេលសាងសង់ផ្លូវ ៣៨ ខ្សែ នេះដែរ ដើម្បីបង្កើនសោភ័ណភាពទូទាំងខេត្ត និងជាផ្នែកមួយនៃការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។ (អានបន្ថែម) គម្រោងអាកាសយានដ្ឋានសៀមរាបថ្មី ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី AIAI នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ […]

អាន​បន្ថែម

ដីប្រមាណ ៩០ លានម៉ែត្រគូប នឹងប្រើដើម្បីចាក់បំពេញកោះនរា និងព្រលានយន្តហោះភ្នំពេញថ្មី

ដីយ៉ាងហោចប្រមាណ ៩០ លានម៉ែត្រគូបទៀត នឹងត្រូវប្រើប្រាស់ដើម្បីចាក់បំពេញគម្រោងសាងសង់កោះនរា និងព្រលានយន្តហោះភ្នំពេញថ្មី។ នេះបើយោងតាមប្រធានក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្មីៗនេះ។ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC បានឱ្យដឹងថា ជាក់ស្ដែងក្រុមហ៊ុនកំពុងត្រូវការចាក់ដីបំពេញគម្រោងធំៗ ២ គឺគម្រោងព្រលានយន្តហោះភ្នំពេញថ្មី និងគម្រោងកោះនរា។ សម្រាប់គម្រោងអភិវឌ្ឍន៍កោះនរា កំពុងត្រូវការដីដើម្បីចាក់បំពេញប្រមាណ ៦០ លានម៉ែត្រគីប។ ដោយឡែក សម្រាប់គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺត្រូវដីចាក់បំពេញប្រមាណ ៣០ លានម៉ែត្រគីប ពោលគឺនឹងត្រូវចាក់បំពេញប្រមាណ ២០ មុឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ កាលពីខែ មិថុនា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម្ចាស់ក្រុមហ៊ុន OCIC ជួយស្តារបឹងជើងលោងទំហំប្រមាណ ១៤០០ ហិកតា ដើម្បីយកដីចាក់បំពេញព្រលានយន្តហោះថ្មីនេះ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍកោះនរា សាងសង់ឡើងលើទំហំដីប្រមាណ ១២៥ហិកតា។ ចាប់តាំងពីខែមករា ឆ្នាំ ២០២០ នេះមក ក្រុមហ៊ុន […]

អាន​បន្ថែម

សរុបគម្រោងធំៗដែលបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០២០

សំណង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាគម្រោងវិនិយោគធំៗក្នុងវិស័យអចលនទ្រព្យ បានដើរតួរយ៉ាងសំខាន់ និងជាឆ្អឹងខ្នងមួយជំរុញការអភិវឌ្ឍប្រទេសជាតិ។ ទោះរងនូវវិបត្តិកូវីដក្ដីជិត១ឆ្នាំក្ដី សម្រាប់ប្រទេសកម្ពុជា គម្រោងសាងសង់ធំៗជាច្រើនបានបញ្ចប់តាមការកំណត់ ហើយបើកសម្ពោធជាផ្លូវការ។ ទាំងនេះ គឺជាគម្រោងធំៗ មួយចំនួនដែលបានបើកសម្ពោធក្នុងឆ្នាំ ២០២០ នេះ៖ ផ្លូវជាតិលេខ ៥៨ ពីឧត្តរមានជ័យទៅប៉ោយប៉ែត ផ្លូវជាតិលេខ ៥៨ ជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ផ្លូវនេះបានចំណាយថវិកាសាងសង់ ១២២,៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវមួយខ្សែនេះ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ កន្លងមកនេះ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian។ គម្រោងនេះ គឺជាផ្លូវមេមានប្រវែង ១៦៥,១៨គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តបន្ទាយមានជ័យប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែង ៧៣,១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨,៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ […]

អាន​បន្ថែម

CDC អនុម័តគម្រោងរោងចក្រផលិតសម្ភារសំណង់ ២ កន្លែងតម្លៃជាង ១១លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុនចំនួន២ បោះទុនសរុបជាង១១ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងគម្រោងសំណង់ ២កន្លែង នៅខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ គម្រោងសាងសង់ទី១ គឺរោងចក្រកែច្នៃដែក និងផលិតបំពង់បឺតខ្យល់ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន CAMBODIAN NEW JUIHUAN TRADING CO., LTD ក្នុងទឹកប្រាក់ប្រមាណ ៥.២លានដុល្លារអាមេរិក។ ដោយឡែក គម្រោងសាងសង់ទី២ គឺរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន PINNACLE HOME COLLECTION CO., LTD ក្រោមទុនប្រមាណ ៦.៩លានដុល្លារអាមេរិក ។ គម្រោងទាំងពីរនេះ នឹងបង្កើតការងារសរុបចំនួន៣៣០ កន្លែងជូនប្រជាពលរដ្ឋក្នុងតំបន់។ គួរបញ្ជាក់ដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្មីៗនេះ ក៏ទើបបានសម្រចអនុម័តឱ្យក្រុមហ៊ុន Blissful Capital Co., Ltd បង្កើតគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ប្រើទុនប្រមាណ ៩.៥លានដុល្លារអាមេរិក តាមបណ្តោយផ្លូវជាតិលេខ២ ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ […]

អាន​បន្ថែម

ស្ថានីយប្រេងអប្សរាបានបញ្ចេញដំណក់ប្រេងដំបូងបង្អស់របស់កម្ពុជាហើយថ្ងៃនេះ

ស្ថានីយប្រេងអប្សរា បានបញ្ចេញដំណក់ប្រេងដំបូងបង្អស់របស់កម្ពុជាហើយ នៅថ្ងៃទី ២៩ ខែ ធ្នូ ២០២០នេះ ក្រោយបញ្ចប់ការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមទំព័រហេ្វសប៊ុករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អណ្តូងប្រេងទី ១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា បានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំណក់ដំបូង នៅថ្ងៃទី ២៩ ខែ ធ្នូ ២០២០នេះ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ តាមប្រភពដដែលនេះ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលបានរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមានដូចតទៅ៖ ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។ (អានបន្ថែម) កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី […]

អាន​បន្ថែម

ធនាគារពិភពលោកគ្រោងវិនិយោគអភិវឌ្ឍន៍គម្រោងសេដ្ឋកិច្ចខៀវ (Blue Economy) នៅកោះកុង

ធនាគារពិភពលោក គ្រោងនឹងវិនិយោគអភិវឌ្ឍន៍គម្រោងសេដ្ឋកិច្ចខៀវ ឬ Blue Economy នៅប្រទេសកម្ពុជា ដោយខេត្តកោះកុងអាចនឹងត្រូវជ្រើសរើសជាគោលដៅមួយក្នុងចំណោមគោលដៅដទៃនៃការអនុវត្តគម្រោងនេះ។ នេះបើតាមលទ្ធផលកិច្ចប្រជុំស្តីពីពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការគ្រប់គ្រងធនធានតំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង កាលពីថ្ងៃទី ២៨ ធ្នូ កន្លងមកនេះ។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានឱ្យដឹងថាបច្ចុប្បន្នអាជ្ញាធរកំពុងពិនិត្យលទ្ធភាពក្នុងការជ្រើសរើសខេត្តកោះកុង ជាខេត្តគោលដៅវិនិយោគសម្រាប់គម្រោងសេដ្ឋកិច្ចខៀវ។ យោងតាមរបាយការណ៍របស់ធនាគាពិភពលោកចុះថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២០ ធនាគាពិភពលោក បានស្នើសុំទឹកប្រាក់ប្រមាណ ៤,៤២ លានដុល្លារអាមេរិក សម្រាប់ជាជំនួយដល់គម្រោង«តំបន់បរិស្ថានចម្រុះពិភពលោក» របស់កម្ពុជា។ គួរបញ្ជាក់ផងដែរថា សេដ្ឋកិច្ចខៀវ ឬ Blue Economy គឺជាការធ្វើអាជីវកម្មផង និងថែរក្សាបរិស្ថានសមុទ្រផង។ គម្រោងនេះត្រូវបានអនុម័តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៩ មកម្ល៉េះ ដោយគ្រោងបញ្ចប់គម្រោងនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៥។ សូមរម្លឹកថា ខេត្តកោះកុង មានឆ្នេរវែងជាងគេ (២៣៧ […]

អាន​បន្ថែម

សរុបគម្រោងធំៗ ដែលបើកការដ្ឋានក្នុងឆ្នាំ ២០២០

ទោះបីវិបត្តិកូវីដបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សង្គម និងសេដ្ឋកិច្ចក្ដី រដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនឥតឈប់ឈរ ជាពិសេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ មកទល់បច្ចុប្បន្ន គ្មានគម្រោងហេដ្ឋារចនាសម្ព័ន្ធណាមួយត្រូវបានពន្យាពេលទេ ហើយគម្រោងដែលត្រូវបើកការដ្ឋាននៅឆ្នាំ ២០២០ ក៏បានចាប់ផ្តើមរួចរាល់ហើយដែរ។ ទាំងនេះ គឺជាគម្រោងធំៗ មួយចំនួនដែលបានបើកការដ្ឋានក្នុងឆ្នាំ ២០២០ នេះ៖ ១) គម្រោងស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ គម្រោងស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២ គីឡូម៉ែត្រ ចំណាយថវិការ ប្រមាណ ៥៦ លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមវត្តមានខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ ចំពោះ កំណាត់ផ្លូវជាតិលេខ ២ គឺចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ […]

អាន​បន្ថែម

តម្លៃ ទីតាំង ប្រវែងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រលានថ្មីបញ្ជាក់ច្បាស់ហើយ នឹងសង់ឆ្នាំក្រោយ

អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC កាលពីថ្មីៗនេះ បានបង្ហើបពីព័ត៌មានលម្អិតនៃគម្រោងផ្លូវល្បឿនលឿនពីអាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាលមករាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។ អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខកាលពីថ្ងៃទី ១៩ ខែធ្នូនេះថា៖ «គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាHighway ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន ២ ដំណាក់កាល»។ «ដំណាក់ទី ១ ប្រវែង ១០ គីឡូម៉ែត្រ សាងសង់តាមផ្លូវសម្ដេចហ៊ុន សែន និងផ្លូវ ២៧១ ហើយចាប់ពីផ្ដុំស្ពានអាកាសក្បាលថ្នល់ឡើងរហូតទៅដល់ផ្លូវជាតិលេខ ២។ ដោយឡែកដំណាក់កាលទី ២ គឺប្រមាណ ១១ គីឡូម៉ែត្រ សាងសង់ចេញពីផ្លូវជាតិលេខ ២ ទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មីផ្ទាល់តែម្ដង»។ គម្រោងនេះ នឹងត្រូវចំណាយទុនសរុបប្រមាណ ៤០០ លានដុល្លារអាមេរិក ដែលដំណាក់កាលទី ១ អាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២១ ហើយគ្រោងនឹងបញ្ចប់ក្រោយព្រលានយន្តហោះ ពោលគឺក្រោយឆ្នាំ២០២៣ […]

អាន​បន្ថែម

មកទល់បច្ចុប្បន្ន ទំហំវិនិយោគរបស់កូរ៉េនៅកម្ពុជាមានដល់ ៥,៧ពាន់លានដុល្លារ

មកទល់បច្ចុប្បន្ន ទំហំវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជាមានដល់ទៅ ៥,៧ ពាន់លានដុល្លារ ពោលគឺស្ថិតនៅខ្ពស់លំដាប់ទី២ ដែលក្នុងនោះទឹកប្រាក់មួយចំនួនធំគឺប្រើក្នុងគម្រោងអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាម ឯកអគ្គរដ្ឋទូតកូរ៉េនៅកម្ពុជា ឯកឧត្តម ប៉ាក ហឺងឃ្យង។ ឯកឧត្តម ប៉ាក ហឺងឃ្យង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសារធារណរដ្ឋកូរ៉េ បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយសម្តេច សាយ ឈុំ ប្រធានរដ្ឋសភានៅកម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងមកនេះ។ បើយោងតាមទិន្នន័យពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចាប់ពីឆ្នាំ ២០១៩ ដល់២០២០ ជំនួយកូរ៉េក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកើនឡើងពី ៣៥០ ទៅ ៧០០លានដុល្លារអាមេរិក ដែលបានរួមចំណែកតភ្ជាប់ស្ពានថ្នល់ពីខេត្តមួយ ទៅខេត្តមួយ ដូចជាផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨ ជាដើម។ (អានបន្ថែម) ដោយឡែកបើរាប់លើគម្រោងអភិវឌ្ឍជារួម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណដល់ទៅ ៨៨៩លានដុល្លារ សម្រាប់ ២៣គម្រោង តែកម្ពុជាបានបើកប្រើប្រាស់អស់ត្រឹមប្រមាណ ៤៤២លានដុល្លារប៉ុណ្ណោះ។ ហើយសម្រាប់ឆ្នាំ ២០១៩ ដល់ ២០២៣ កូរ៉េកំពុងត្រៀមផ្តល់នូវទឹកប្រាក់ឥណទានប្រមាណ ៧០០លានដុល្លារ […]

អាន​បន្ថែម

ការជួសជុលផ្លូវជាតិលេខ ២ និង ២២ សម្រេចបានជាង ២០%ហើយ

ការស្ថាបនាផ្លូវជាតិលេខ ២ និង ២២ ចាប់ពីតាខ្មៅ ដល់អង្គតាសោម មកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ២០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាបពរនៅត្រីមាសទី១ ឆ្នាំ២០២២។ នេះបើយោងតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក សុទ្ធាយុត្តិ បានថ្លែងប្រាប់ក្រសួងព័ត៌មានកាលពីថ្មីៗនេះថា ក្រោយបើកការដ្ឋានកាលពីខែកុម្ភៈកន្លងមក ដំណើរការសាងសង់គឺធ្វើឡើងដោយរលូន ទោះបីប្រទេសកំពុងជួបនឹងបញ្ហាកូវីដ ក៏ដូចជាបញ្ហាទឹកជំនន់កាលពីថ្មីៗនេះក្ដី។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ ២ និង ២២ ដែលត្រូវស្តារឡើងវិញ គឺមានប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។ គម្រោងនេះកំពុងសាងសង់ដោយប្រើប្រាស់ថវិការប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ ផ្លូវទាំង ២ខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (Asphalt Concrete) ហើយបែកចែកជា ៣កំណាត់ផ្លូវធំៗ គឺកំណាត់ទី១ ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ កំណាត់ទី២ ពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ និងកំណាត់ទី៣ ពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម។ (អានបន្ថែម)

អាន​បន្ថែម