ព័ត៌មានក្នុងស្រុក
អគារកម្ពស់ ៤៦ ជាន់ Morgan Tower បញ្ចប់ការសាងសង់ជាស្ថាបពរហើយ
បន្ទាប់ពីបើកការដ្ឋានកាលពីឆ្នាំ ២០១៨ មក បច្ចុប្បន្ន អគារកម្ពស់ ៤៦ ជាន់ Morgan Tower បានបញ្ចប់ការសាងសង់ជាស្ថាបពរ កាលពីថ្ងៃទី ១៦ ធ្នូ កន្លងទៅ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា Morgan Tower បានបញ្ចប់ការសាងសង់ជាន់ទី ៤៦ សសរគ្រឹះ និងរចនាសម្ព័នសំខាន់នៃអគារ កាលពីថ្ងៃទី ១៤ ខែ ធ្នូ ដោយក្រុមហ៊ុនបានរៀបចំកម្មវិធីសម្ភោធបញ្ចប់ការសាងសង់ កាលពីថ្ងៃទី ១៦ ខែ ធ្នូ កន្លងទៅនេះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា គ្រប់ផ្នែកទាំងអស់បានធ្វើការថែមម៉ោង និងបានបញ្ចប់ការចាក់អាងហែលទឹកនៅជាន់ទី ៤៦ តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកាមកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា អគារនេះប្រើប្រាស់ពេលសាងសង់សរុប ២៨ ខែ គិតចាប់តាំងពីថ្ងៃបើកការដ្ឋានកាលពីខែសីហា ២០១៨ កន្លងទៅ។ ក្រុមហ៊ុនចិន Morgan Tower ប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិកក្នុងការសាងសង់គម្រោងនេះ ដែលមានកម្ពស់រហូតដល់ទៅ ២១០ […]
អានបន្ថែមការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីនៅកោះកុងរបស់លី យ៉ុងផាតគ្រុប ផ្អាកដោយសារកូវីដ
ការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីមួយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុនលី យ៉ុងផាតគ្រុប និងក្រុមហ៊ុនថៃ Bangkok Airways ត្រូវបានផ្អាកសិន ដោយសារវិបត្តិកូវីដ ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងកាលពីថ្មីៗនេះ ថា៖ «គម្រោងហ្នឹង រដ្ឋាភិបាលបានផ្តល់ទីតាំងថ្មីឱ្យទៅគាត់….ប៉ុន្តែការរៀបចំដំណើរការ ត្រូវបានពន្យារពេលដោយសារកូវីដ អត់ទាន់ធ្វើអីទាំងអស់។ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ ១៩ចប់ ការសិក្សានឹងបន្តទៀត»។ គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិកោះកុងថ្មីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Ly Yong Phat Group ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airway ក្រោមទុនវិនិយោគ ៤០លានដុល្លារ។ (អានបន្ថែម) កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុនលី យ៉ុងផាតគ្រុប ជាអ្នកសិក្សា ដោយប្តូរពីទីតាំងចាស់ទំហំ ៤០០ហិកតា នៅទីក្រុងខេមរភូមិន្ទ ទៅទីតាំងថ្មីទំហំ ៦០០ហិកតា ក្នុងស្រុកមណ្ឌលសីមា។ គួរបញ្ជាក់ផងដែរ នៅខេត្តកោះកុង ក៏មានគម្រោងសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិមួយទៀតដែរ គឺអាកាសយានដា្ឋនអន្តរជាតិតារាសាគរ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន Tianjin Union Development Group […]
អានបន្ថែមWorldBank៖ការនាំចូលសម្ភារសំណង់បន្តធ្លាក់ចុះ ដោយសារការដ្ឋានគម្រោងធំៗជាច្រើនផ្អាកបណ្តោះអាសន្ន
គិតត្រឹមខែកញ្ញាឆ្នាំ ២០២០ ការនាំចូលដែកធ្លាក់ចុះ៤១,៤% ចំណែកឯស៊ីម៉ងត៍ធ្លាក់ចុះ៣៨,១% ដែលនេះជាការបន្តធ្លាក់ចុះយ៉ាងគំហុក បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ នេះបើយោងតាមរបាយការណ៍ស្ដីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយនេះរបស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ។ របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ តម្លៃនៃការនាំចូលដែក និងស៊ីម៉ងត៍ក៏បានថយចុះ ៤៥,១% និង ៨,៣% ដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ធនាគារពិភពលោក បន្ថែមទៀតថាសកម្មភាពនៃវិស័យសំណង់ នៅតែបន្តទន់ខ្សោយ តាំងពីពាក់កណ្តាលឆ្នាំ ២០២០ មកម្លេះ។ តម្លៃទុនវិនិយោគសរុបនៃគម្រោងសំណង់ដែលរដ្ឋអនុម័តក្នុងរយៈពេល ៩ ខែដំបូង ក៏បានធ្លាក់ចុះ ៩,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះ សបញ្ជាក់ថាការវិនិយោក្នុងទីផ្សារអចលនទ្រព្យកំពុងប្រឈមនឹងការកើនឡើងលើសតម្រូវការ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពនៅទ្រឹងរបស់វិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្ដិច តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែវិស័យទាំងពីរនេះ គឺជាក្បាលម៉ាស៊ីនធំបំផុតនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ធនាគារពិភពលោក ក៏បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ […]
អានបន្ថែមត្រឹមពាក់កណ្ដាលឆ្នាំ២០២០ កម្ពុជាមានកម្ចីជាង៧,៩ពាន់លានដុល្លារ ៨៧%ប្រើសង់ហេដ្ឋារចនាសម្ព័ន្ធ
គិតមកត្រឹមខែ មិថុនា ឆ្នាំ ២០២០ ប្រទេសកម្ពុជាមានកម្ចីពីបរទេសសរុបចំនួន ៧,៩ ពាន់លានដុល្លារអាមេរិក ដែលជាង ៨៧ ភាគរយ នៃកម្ចីត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២០នេះ។ ក្នុងចំណោមកម្ចីបរទេសទាំងអស់ ចិន មានចំណែកធំជាងគេបំផុត ដែលក្នុងនោះកម្ពុជាមានបំណុលមិនទាន់សងសរុបចំនួន ៣,៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹង ៤៦,៨ ភាគរយនៃចំនួនកម្ចីសរុប)។ បន្ថែមពីនេះ កម្ចីបរទេសច្រើនបំផុតបន្ទាប់ពីចិន រួមមាន កម្ចីចេញពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ១៨,៦ ភាគរយ និងធនាគារពិភពលោក ៧,៩ ភាគរយ និងកម្ចីពីប្រទេសដទៃទៀតរួមមាន ប្រទេសជប៉ុនកូរ៉េ (សាធារណរដ្ឋ) និងបារាំង ។ របាយការណ៍ដដែលរបស់ធនគារពិភពលោក បន្តទៀតថា បំណុលសាធារណៈ ត្រូវបានគេរំពឹងថានឹងកើនឡើងប្រមាណ ៣១,៦ ភាគរយនៃ GDP ក្នុងឆ្នាំ ២០២០ ប៉ុន្តែហានិភ័យបំណុលនៅតែមានកម្រិតទាបនៅឡើយ។
អានបន្ថែមក្រសួងរ៉ែ៖ ការបូមប្រេងតំណក់ដំបូងនៅកម្ពុជាដោយក្រុមហ៊ុន KrisEnergy ពន្យារទៅខែមេសា ឆ្នាំក្រោយ
ក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ សម្រេចយល់ព្រមម្ដងទៀតលើសំណើរបស់ក្រុមហ៊ុន KrisEnergy ដែលសុំពន្យារពេលសម្រេចការបូមប្រេងតំណក់ដំបូងនៃអណ្ដូងអប្សរា ទៅខែមេសា ឆ្នាំ ២០២១ ទោះបីក្រុមហ៊ុននេះខកខានការសម្រេចការងារម្ដងហើយតាំងពីពាក់កណ្តាលឆ្នាំ ២០២០ នេះ។ ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា វិធានការចំពោះការខកខានបូមប្រេងឆៅ គឺផ្អែកតាមកិច្ចសន្យា ។ ឯកឧត្តមថ្លែងថា៖ «ក្រសួងបានអនុញ្ញាតហើយ តែដោយសារកូវីដធ្វើឱ្យមានការរាំងស្ទះការងារគាត់ខ្លះ… ហើយប្រសិនជារហូតដល់ថ្ងៃ៣០ខែបួន (មេសា) ឆ្នាំ២០២១ គាត់មិនអាចផលិតបានទៀត អាចនឹងមានវិធានការដកអាជ្ញាបណ្ណ»។ កាលពីថ្ងៃទី ១១ វិច្ឆិកា ក្រុមហ៊ុន KrisEnergy បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីពន្យារកាលបរិច្ឆេទផលិតប្រេងនៅប្លុក អេ នៃអណ្ដូងអប្សរា ក្រោយក្រុមហ៊ុនបានយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងការសម្រេចការងារ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ (អានបន្ថែម) បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងពីខែមិថុនា ឆ្នាំ២០២០ នេះមកម្ល៉េះ តែដោយសារវិបត្តិកូវីដ រដ្ឋាភិបាលបានពន្យារទៅថ្ងៃទី ៣១ តុលាវិញ។ បន្ទាប់មកទៀត ដោយសារភាពយឺតយ៉ាវនៅតែបន្ត រដ្ឋាភិបាលបានដាក់កំហិតថាបើបូមប្រេងនៅតែមិនបាននៅក្នុងខែធ្នូ ២០២០ នេះទេ រដ្ឋអាចនឹងផ្អាកអាជ្ញាបណ្ណរុករកប្រេងរបស់ក្រុមហ៊ុននេះ […]
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីទទួលការងារបុកគ្រឹះគម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះដ៏ធំមួយនៅភ្នំពេញ
ក្រុមហ៊ុនម៉ាឡេស៊ី Econpile កាលពីថ្ងៃទី ១៤ ធ្នូ កន្លងមកនេះ បានប្រកាសថាខ្លួនបានទទួលកិច្ចសន្យាការងារតម្លៃ ៨៥,៧ លានដុល្លារ ដើម្បីធ្វើការងារបុកគ្រឹះ និងផ្នែកខ្លះនៃគ្រឿងបង្គុំ នៃគម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះដ៏ធំមួយនៅទីក្រុងភ្នំពេញ។ សេចក្ដីប្រកាសរបស់ក្រុមហ៊ុន មិនបានបញ្ជាក់ឈ្មោះនៃគម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះនេះទេ តែគ្រាន់តែបញ្ជាក់ថា ទទួលកិច្ចសន្យារងនេះពី ក្រុមហ៊ុន MCC International Incorporation Ltd. ដែលជាក្រុមហ៊ុនចិន។ ប្រភពដដែលបានឲ្យដឹងថា ការងារបុកគ្រឹះនេះនឹងចាប់ផ្ដើមក្រោយមានការជួនដំណឹងពីក្រុមហ៊ុន MCC International Incorporation Ltd. ហើយនឹងបញ្ចប់ក្នុងរយៈពេល ៣០ ខែ។ គួរបញ្ជាក់ផងដែរ បើនិយាយពីគម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះ ឬ Integrated Entertainment Complex នៅទីក្រុងភ្នំពេញ គម្រោងដែលកំពុងតែនៅក្នុងផែនការអាចជាគម្រោង Naga ទី៣។
អានបន្ថែមអ្នកជំនាញ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងងាកទៅរកការអភិវឌ្ឍបៃតងនៅឆ្នាំក្រោយ
ក្រុមហ៊ុនអភិវឌ្ឍយក្សរួមមាន ក្រុមហ៊ុនបារាំង Vinci ក្រុមហ៊ុនអេស្ប៉ាញ Ferrovial និងក្រុមហ៊ុន ACS នឹងងាកទៅរកការអភិវឌ្ឍចីរភាព ដោយអភិវឌ្ឍន៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងថាមពលប្រើប្រាស់ឡើងវិញ ខណៈរដ្ឋាភិបាលប្រទេសទាំងនេះកំពុងព្យាយាមកាត់បន្ថយឧស្ម័នពុល និងរក្សាកំណើនសេដ្ឋកិច្ចប្រទេសរៀងៗខ្លួន។ នេះបើយោងទៅតាម ការវិភាគរបស់ក្រុមហ៊ុន Fitch Solutions ចេញផ្សាយលើគេហទំព័រ Global Construction Review កាលពីថ្ងៃទី ១៤ ធ្នូ កន្លងទៅ។ ក្នុងពេលពិភពលោកកំពុងជួបនឹងវិបត្តិកូវីដ ១៩ គម្រោងព្រលានយន្តហោះតម្លៃរាប់ពាន់លានដុល្លានៅលើពិភពលោកត្រូវបានផ្អាកការសាងសង់មួយរយៈ គួបផ្សំជាមួយនឹងចំនួនអ្នកហោះហើរធ្លាក់ចុះប្រមាណ ៦០% ទៅ ៧០% ក្នុងឆ្នាំនេះ ក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះ Vinci និង Ferrovial សម្រេចឈប់វិនិយោគលើគម្រោងទាំងនេះវិញ។ យ៉ាងណាមិញ ក្រុមហ៊ុន Fitch ក៏បានវិភាគថា ការវិនិយោគលើវិស័យប្រើប្រាស់ឡើងវិញ មិនត្រឹមតែជាវិធិសាស្ត្រល្អបំផុតក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសឡើងវិញប៉ុណ្ណោះទេ ថែមទាំងជាការអភិវឌ្ឍស្របតាមគោលការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយឧស្ម័នពុលថែមទៀតផង។ ថាមពលប្រើប្រាស់ឡើងវិញរួមមាន ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ អ៊ីដ្រូសែន និងថាមពលដទៃទៀតជាដើម។ បច្ចុប្បន្ន បារាំង យកតំបន់ឯនាយឆ្នេរ Normandy ធ្វើជាកសិដ្ឋានសម្រាប់ផលិតថាមពលអគ្គីសនីដើរដោយខ្យល់អានុភាព 1GW […]
អានបន្ថែមរូងក្រោមដីចំនួន ៧៥ កន្លែងនៃផ្លូវរថភ្លើងភ្ជាប់ពីឡាវ – ចិន បញ្ចប់ការសាងសង់ហើយ
គម្រោងផ្លូវរូងក្រោមដីដ៏ធំសម្បើមចំនួន ៧៥ កន្លែងនៃខ្សែផ្លូវរថភ្លើងតភ្ជាប់ពីឡាវ ទៅ ចិន ប្រវែងប្រមាណ ៤១៤ គ.ម បានបញ្ចប់ការដ្ឋានសាងសង់ហើយ។ នេះបើយោងតាម ក្រុមហ៊ុនអភិវឌ្ឍន៍ Laos-China Railway Company (LCRC) កាលពីពេលថ្មីៗនេះ។ គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីឡាវ ទៅ ចិននេះ គឺជាគម្រោងក៏ធំសម្បើមមួយ ដែលតម្រូវឱ្យមានការសាងសង់ផ្លូវរូងក្រោមដីចំនួន ៧៥ ខ្សែ ឆ្លងកាត់តំបន់ភ្នំ និងព្រៃឈើទាំងក្នុងប្រទេសឡាវ និងចិន។ កំពុងសាងសង់ឡើងក្រោមទុនវិនិយោគជាង ៦ ពាន់លានដុល្លារអាមេរិក ជាងពាក់កណ្តាលនៃផ្លូវរថភ្លើងនេះ ត្រូវសាងសង់ជាផ្លូវក្រោមដី ឬសង់ជាផ្លូវអាកាស ពោលគឺ មានផ្លូវក្រោមដីប្រវែង ១៩៨ គីឡូម៉ែត្រ និងស្ពានផុតពីដីប្រវែង ៦២ គីឡូម៉ែត្រ។ មកទល់បច្ចុប្បន្ន ការងារដែលនៅសេសសល់ រួមមានការបង្ហើយផ្លូវរត់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាស្ថានីយរថភ្លើងជាដើម។ គម្រោងនេះចាប់ផ្ដើមសាងសង់តាំងពីខែធ្នូឆ្នាំ ២០១៦ មកម្លេះ ហើយគ្រោងនឹងបញ្ចប់ ហើយបើកដំណើរនៅខែធ្នូឆ្នាំ ២០២១ ខាងមុខនេះ។
អានបន្ថែមរដ្ឋអនុម័តគម្រោងសំណង់ជាង ៤ពាន់គម្រោង តម្លៃ ៦,៤ ពាន់លានដុល្លារ ក្នុងអំឡុង១០ខែនៃឆ្នាំ២០២០
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ ទំហំទុនវិនិយោគនេះកើនឡើងជាង ១ ពាន់លានបើប្រៀបធៀបនឹង ២ ខែមុន។ យោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីខែមករា ដល់ខែតុលា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចលើសំណើសុំការសាងសង់ សរុបទូទាំងប្រទេសមានចំនួន ៤ ០៨០ គម្រោង នៅលើផ្ទៃក្រឡាសាងសងជាង ១៤ លានម៉ែត្រការ៉េ។ គម្រោងដែលកំពុងមានសក្តានុពលនៃការវិនិយោគ រួមមាន៖ គម្រោងវិនិយោគលំនៅឋាន និងភូមិគ្រឹះ មានជាង ៣ ៤០០ គម្រោង សំណង់ពាណិជ្ជកម្ម ៣១១ គម្រោង សំណង់ឧស្សាហកម្ម ១៧២ គម្រោង សំណង់ទេសចរ ៨២ គម្រោង និងសំណង់ផ្សេងៗទៀតមាន ២គម្រោង។ លើសពីនេះ ក្រសួងក៏បានអនុម័តគម្រោងវិនិយោគសាធារណៈចំនួយ ៦៨ គ្រោង ដែលក្នុងនោះ ៤០ […]
អានបន្ថែមដី៥ហិកតានៅបឹងកន្សែងខេត្តរតនគិរី នឹងផ្លាស់ប្ដូរមុខមាត់ជាតំបន់ទេសចរណ៍ពហុបំណង
អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន និងក្រុមមន្ត្រីជំនាញ កាលពីថ្មីៗនេះ បានចុះត្រួតពិនិត្យផលប៉ះពាល់គម្រោងកែលម្អអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដីទំហំ ៥ ហិកតា នៅតំបន់បឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។ ក្នុងដំណើរត្រួតពិនិត្យកាលពីថ្ងៃទី ១៤ ធ្នូ នេះ ឯកឧត្តម បានមានប្រសាសន៍ថា ប្រជាជន ៤៥ គ្រួសារ ដែលត្រូវប៉ះពាល់គម្រោងនេះត្រូវបានយល់ព្រមស្ម័គ្រចិត្ត រុះរើសំណង់ តូប ចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងនេះ។ បើយោងតាមផែនទីគំរូនៃគម្រោង រដ្ឋបាលគ្រោងនឹង ការសាងសង់អគាររដ្ឋបាល និងមហោស្រព សារមន្ទីរ សាលតាំងពិព័ណ៍ ចំណតរថយន្ត ផ្លូវ សម្រាប់ដើរជុំវិញបឹង សួនច្បារ និង កោះសម្រាប់ជាជម្រកសត្វស្លាប នៅកណ្ដាលបឹងផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្ទៃដីសរុបនៃតំបន់បឹងកន្សែងនេះ មានផ្ទៃទឹកទំហំប្រមាណជាង ១៩ ហិកតា និងផ្ទៃគោកជាង ៥ ហិកតា ដែលនឹងត្រូវអភិវឌ្ឍន៍ នាពេលឆាប់ៗនេះ។ ថ្មីៗនេះ រដ្ឋបាលខេត្តបានប្រកាសថា នឹងអភិវឌ្ឍន៍រៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញតំបន់បឹងកន្សែងនេះ ឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។
អានបន្ថែម