ព័ត៌មានក្នុងស្រុក
គម្រោងសង់ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ-កំពង់ចាម សម្រេចបានជាង ៩៧% ហើយ
គិតត្រឹមខែឧសភា ២០២៤ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម សម្រេចបាន ៩៧,៦២ភាគរយ ហើយ។ នេះបើយោងតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១C ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%ហើយ។ ឯកឧត្តមបន្តថា បច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងពន្លឿនការងារដែលនៅសេសដូចជា ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងការងារមួយចំនួនទៀត ដើម្បីឈានទៅសម្រេចលទ្ធផលជារួមនាពេលឆាប់ៗខាងមុខ។ គួររម្លឹកដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ ក្រោមហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណ ១២៩,៩៨ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ យ៉ាងណាមិញ ផ្លូវមួយខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅកំឡុងខែតុលា […]
អានបន្ថែមគម្រោងធំៗ២ បូកនឹងចក្ខុវិស័យដ៏មុតស្រួចរបស់រដ្ឋាភិបាល នឹងពង្រីកសក្ដានុពលតំបន់ភាគខាងត្បូងរាជធានីភ្នំពេញឱ្យរិតតែធំ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញពីផែនការ និងចក្ខុវិស័យដ៏ធំធេងក្នុងការអភិវឌ្ឃន៍ហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដោយមានការផ្សារភ្ជាប់ជាមួយនឹងខេត្តកណ្តាល ខណៈកំណើនប្រជាពលរដ្ឋនៅតំបន់នេះមានការកើនឡើងជារៀងរាល់ថ្ងៃ ក្នុងន័យនេះរដ្ឋាភិបាលចង់សំដៅដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងក្រោយពេលបញ្ចប់ការសាងសង់គម្រោងធំៗ២ គឺអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងព្រែកជីកហ្វូណនតេជោផងដែរ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា….ព្រែកជីកហ្វូណនតេជោ និងអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នឹងបង្កើតសកម្មភាពសេដ្ឋកិច្ចធំនៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងនោះមានខេត្តតាកែវ និងខេត្តកណ្តាល ចឹងការរីកទៅទិសខាងត្បូងនៃរាជធានីភ្នំពេញនេះគឺមានសក្ដានុពលធំណាស់ ហើយប្រជាពលរដ្ឋដែលរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខេត្តកែវ និងខេត្តកណ្តាល គឺមានសក្ដានុពលខ្លាំងសម្រាប់ជំនាន់កូនចៅនៅថ្ងៃអនាគត… ដូច្នេះត្រូវទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍនឱ្យបានល្អប្រសើរបំផុត។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្ទៃដីរាជធានីភ្នំពេញ បានរីករហូតដល់ជិត ៧០០គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអ្នករស់នៅ និងអ្នកមកធ្វើការមានជិត ៣លាននាក់ ក្នុងនោះពួកគេបានប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយម៉ូតូ និងរថយន្ត មានប្រមាណជា ២លានគ្រឿង ឯណោះ។ ហេតុនេះ ដើម្បីឆ្លើយតបនឹងដោះស្រាយលំហូរចរាចរណ៍ក្នុងក្រុងភ្នំពេញ ដែលនឹងមានសភាពកាន់តែមមាញឹក សម្តេចធិបតីបានអះអាងថា ដំបូងទាមទារឱ្យយើងត្រូវគិតគូរពីបញ្ហាកង្វះចំណតរថយន្ត […]
អានបន្ថែមត្រីមាសទី១-២០២៤ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានថ្មី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទាមសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤០លានដុល្លារ ថយចុះ ៧១ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ស្ថានភាពបំណុលសាធារណៈកម្ពុជាចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាលកម្ពុជាបានដកសាច់ប្រាក់ឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ១៤១ លានដុល្លារអាមេរិក ថយចុះ៤៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សម្រាប់ប្រើទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។ ស្របពេលជាមួយគ្នា រាជរដ្ឋាភិបាលបានក៏ទូទាត់សេវាបំណុលសរុបចំនួន ១៨១លានដុល្លារ មានកំណើន០.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានសន្និបំណុលសាធារណៈចំនួន ១១,០៩ប៊ីលានដុល្លារ ក្នុងនោះ ១១ ប៊ីលានដុល្លារ ជាបំណុលសារធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងស្រុក។ សមាសភាពបំណុលសាធារណៈទាំងនេះ រួមមាន ៤៦ភាគរយជាដុល្លារអាមេរិក, ១៩ភាគរយជាអេសដេអ៊ែ, ១១ភាគរយជាយ័នចិន, ១១ភាគរយជាយេនជប៉ុន, ៧ភាគរយ ជាអឺរ៉ូ, និង៦ភាគរយទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។ បើតាមរបាយការណ៍ដដែល ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្របំណុលសរុប ៤៥លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។
អានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យារបស់អាឡឺម៉ង់ ប្រកាសចង់មកបើករោងចក្រនៅកម្ពុជា
ក្រុមហ៊ុន BOSCH របស់អាឡឺម៉ង់ បានសន្យាចាត់តំណាងមកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនភាគីក្រុមហ៊ុននូវសក្ដានុពលវិនិយោគរបស់កម្ពុជា និងកាលានុវត្តភាពវិនិយោគលើវិស័យគន្លឹះរួមមានវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ព្រមទាំងទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ ទន្ទឹមនឹងនេះ លោកបានថែមទាំងស្នើដល់ក្រុមហ៊ុនឱ្យពិនិត្យពិចារណាជ្រើសរើសយកកម្ពុជាជាទីតាំង ដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាការឆ្លើយតប លោក Alexander Weichsel បានសន្យានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជាដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ សូមជម្រាបថា BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក ជាមួយបុគ្គលិកសរុបប្រមាណ ៤២៩.០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមានប្រតិបត្តិការរបស់ខ្លួនលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពលនិងបច្ចេកវិទ្យាជាដើម៕
អានបន្ថែមអេស្ប៉ាញ ចង់បង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យថាមពលខ្យល់
ក្រុមហ៊ុន Acciona Energía របស់អេស្ប៉ាញ គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងតែអនុវត្តគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុនដឹកនាំដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតថាមពល ដ៏ធំមួយនេះមានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានបញ្ជាក់ពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុន មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជារួចមកហើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Acciona Energía ជាក្រុមហ៊ុនដ៏ធំមួយមានប្រតិបត្តិការទាំងស្រុងអស់រយៈពេលជាង ៣០ឆ្នាំមកហើយ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ។ ក្រៅពីអេស្ប៉ាញ កន្លងមក ក្រុមហ៊ុន Blue Circle របស់បារាំង ក៏ធ្លាប់មានបំណងចង់វិនិយោគលើគម្រោងទាញយកថាមពលអគ្គិសនីដោយថាមពលខ្យល់នៅកម្ពុជាផងដែរ។ ក្រុមហ៊ុននេះ បានសិក្សាលើស្ថានភាពភូមិសាស្ត្រកម្ពុជា ដែលបានកត់សម្គាល់ពីទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន ក្នុងនោះរួមមាន តំបន់ភ្នំបូកគោ ខេត្តកំពត […]
អានបន្ថែមស្ពានអាកាសភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជាង ១៦លានដុល្លារ បើកការដ្ឋានសាងសង់ហើយ
ស្ពានអាកាសភ្លោះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ បានបើកដំណើរការការដ្ឋានសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលស្ពាននីមួយៗមានទទឹង ៩,៥ម៉ែត្រ បណ្ដោយតួស្ពានមានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងមានប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងមានប្រវែង ១៦១ម៉ែត្រ បើសរុបបណ្តោយស្ពានទាំងមូលមានប្រវែង ៦២២ម៉ែត្រ ខណៈគន្លងផ្លូវរត់របស់តួស្ពាននីមួយៗមានចំនួន ៣គន្លង (ទំហំ ៣,២៥ម៉ែត្រ + ៣,២៥ម៉ែត្រ + ២ម៉ែត្រ)សម្រាប់ចរាចរឯកទិស។ គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះនេះ ត្រូវបានបែងចែកជា២ ដែលស្ពានទី១ ជាផ្លូវឯកទិស មានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ រីឯស្ពានទី២ ជាផ្លូវឯកទិស មានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន […]
អានបន្ថែមប្រឡាយ២៦០គ.មនេះ នឹងក្លាយជាប្រឡាយបប្រវត្តិសាស្រ្ត និងដំបូងបង្អស់របស់កម្ពុជា ដែលមានបាតក្រាលបេតុង
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក គម្រោងប្រព័ន្ធធារាសាស្រ្តរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ដែលមានប្រវែង ២៦០គីឡូម៉ែត្រនេះ ជាសំណង់ប្រវត្ថិសាស្រ្តនិងដំបូងបង្អស់របស់កម្ពុជា ព្រោះត្រូវបានសាងសង់ឡើងដោយមានក្រាលបេតុងបាតប្រឡាយបែបលក្ខណៈស្តង់បច្ចេកទេសទំនើប ដោយបច្ចុប្បន្នសម្រេចការសាងសង់បាន ៧៦,៧៧ភាគរយហើយ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កាលព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះដែរ សម្តេចបានចាត់ទុកថា នេះជាលើកដំបូងហើយដែលកម្ពុជាមានការសាងសង់ប្រឡាយដែលមានក្រាលបាតបេតុង ដូច្នេះគម្រោងមួយនេះ និងក្លាយគម្រោងប្រវត្ថិសាស្រ្តនិងដំបូងបង្អស់នៅកម្ពុជា។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តដ៏សំខាន់មួយនេះ មិនមែនផ្ដល់ប្រយោជន៍សម្រាប់តែការពង្វៀងទឹកចេញពីរាជធានីភ្នំពេញប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងផ្តល់ប្រយោជន៍ដល់ការស្រោចស្រង់តំបន់ដែលធ្លាប់ជន់លិចជាង ៣០ម៉ឺនហិកតា ក្នុងនោះរួមមានស្រែចម្ការ លំនៅដ្ឋាន និងតំបន់រោងចក្រមួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ជាងនេះទៅទៀត ប្រឡាយដ៏ធំសម្បើមមួយនេះ អាចធានាទឹកបានខួបប្រាំងខួបវស្សាសម្រាប់ស្រោចស្របស្រែចម្ការរបស់ពលរដ្ឋបានដល់ទៅជាង៥០ម៉ឺនហិកតា ឯណោះ។ បើតាមដំណើរចុះពិនិត្យគម្រោងរបស់សម្តេចធិបតី គិតត្រឹមថ្ងៃទី១៤ ខែមិថុនា វឌ្ឍនភាព គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រេចបានប្រមាណ ៧៦% ដោយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
អានបន្ថែមក្នុងខែឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង $២៤៦លាន ក្នុងនោះមានចិនជិត ៥០%
ក្នុងខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង មានទុនវិនិយោគ សរុបប្រមាណជាង ២៤៦លានដុល្លារ ក្នុងនោះមានទុនវិនិយោគមកពីប្រទេសចិនចំនួន ៥០ភាគរយ។ គួរបញ្ជាក់ថា គម្រោងវិនិយោគថ្មីទាំង២៥ខាងលើ អាចជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ១៥ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី១០ ឧសភា ២០២៤។ ក្នុងចំណោមគម្រោងវិនិយោគទាំង២៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភានេះ រួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស ១. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។ ២. គម្រោងវិនិយោគបង្កើតរោងចក្រ និងកែច្នែលោធាតុ ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ និងអាចបង្កើតការងារបាន ២២៩កន្លែង។ ៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែល […]
អានបន្ថែមADB សន្យាជួយកម្ពុជាជាង ១.២ពាន់លានដុល្លារ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទើបអនុម័តនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ដោយក្នុងនោះ ADB គ្រោងផ្តល់ហិរញ្ញប្បទាន ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១.២៦៣លានដុល្លារ ។ ការប្រកាសពីយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ធ្វើឡើងក្នុងពិធីបើកស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងពិធីបើកខាងលើនេះ ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ។ ឯកឧត្តមបន្តថា៖ ”ស្របពេលជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់ឆ្នាំ ២០២៤-២០២៨ ADB ក៏បានប្តេជ្ញាចិត្តថានឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១,២៦ ពាន់លានដុល្លារ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ យ៉ាងណាមិញ ការិយាល័យថ្មីនេះ ត្រូវបានរចនាឡើងជាមួយនឹងសម្ភារៈដែលមានភាបធន់នឹងអាកាសធាតុ បូករួមនិងប្រព័ន្ធសន្សំសំចៃថាមពល ពិសេសគឺជាកន្លែងធ្វើការដែលទំនើប មានបង្ហាញនូវគំនូរវប្បធម៌ប្រពៃណីជាច្រើនពីប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ […]
អានបន្ថែមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត នៅបន្ទាយមានជ័យ សម្រេចបានជាង ៤៥% ហើយ
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីទប់ស្កាត់គ្រោះមហន្តរាយពីទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ សម្រេចបាន ៤៥,០៧% ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ប៉ុញ សច្ច: បានបញ្ជាក់ថា គម្រោងខាងលើនេះ សម្រេចបាន ៤៥,០៧% លឿនជាងផែនការ ២,១៧% ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីសក្តានុពលនៃគម្រោងក្រោយសាងសង់រួចរាល់ ដែលនឹងបម្រើដល់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដោយអាចស្រោចស្រពលើផ្ទៃដីប្រមាណ ១៨.៤១៦ ហិកតានារដូវវស្សា និង ៣.៥០០ហិកតានារដូវប្រាំង គ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១ នៃក្រុងនិងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យ មានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត និងសិរីសោភ័ណ្ឌ និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២.២១៣គ្រួសារ។
អានបន្ថែម