រដ្ឋាភិបាលកំពុងប្រៀបធៀបប្លង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតដែលស្នើដោយចិន និងជប៉ុន

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិចារណា និងប្រៀបធៀប ប្លង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលស្នើដោយចិន និងជប៉ុន។ នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្ដាហ៍មុន។ បើយោងតាម ឯកឧត្តម វ៉ាស៊ីម សុរិយា កាលពីខែ កញ្ញាកន្លងទៅ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញគំរូរប្លង់ចំនួន ៣ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលល្បឿនលឿនបំផុតបានត្រឹម ១២០គ.ម ក្នុងមួយម៉ោង។ (អានបន្ថែម) ប៉ុន្តែរដ្ឋមិនទាន់សម្រេចយកប្លង់ណាមួយឡើយ ដោយនឹងពិចារណាលើកត្តាផ្សេងៗទៀតជាច្រើន។ ទន្ទឹមនឹងនេះ កន្លងទៅ JICA ក៏បានបញ្ចប់ការសិក្សាលើគម្រោងល្បឿនលឿនភ្នំពេញ-បាវិតនេះ ផងដែរ ប៉ុន្តែដោយសារថ្លៃនៃការស្ថាបនាខ្ពស់ រាជរដ្ឋាភិបាលកំពុងពិចារណា ជ្រើសរើសយកគម្រោងដែលមានតម្លៃទាបជាង។ ឯកឧត្តម ថ្លែងថាបញ្ជាក់ថា៖ “យើងមានការសិក្សារបស់ជប៉ុនមួយដែរ ចឹងយកមកប្រៀបធៀបគ្នា ចឹងយើងមានបញ្ហាបច្ចេកទេស ដែលខ្ញុំមិនអាចជម្រាបជូនបាន”។ គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងក្លាយជាល្បឿនលឿនទីពីរ នៅកម្ពុជា […]

អាន​បន្ថែម

រោងចក្រផលិតឥដ្ឋដោយស្វ័យប្រវត្តិ តម្លៃជាង៩លានដុល្លារ បើកដំណើរការនៅខេត្តកំពត

សហគ្រាសផលិតឥដ្ឋដោយស្វ័យប្រវត្តិនៅខេត្តកំពត តម្លៃប្រមាណ៩លានដុល្លារ បានបើកដំណើរការជាផ្លូវការហើយ ដោយនឹងរួមចំណែកផ្គត់ផ្គង់ឥដ្ឋសម្រាប់ទីផ្សារស្រុកថែមបានមួយកម្រិតទៀត ខណៈវិស័យសំណង់កំពុងមានកំណើនខ្ពស់។ ការបើកសម្ពោធសហគ្រសផលិតឥដ្ឋនេះ ធ្វើឡើងកាលពីថ្ងៃទី២២ វិច្ឆិកា នេះក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត។ មានទីតាំងស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត សហគ្រាសនេះលាតសន្ធឹងលើផ្ទៃដី៤០ហិចតា ដែលសាងសង់ឡើងក្រោមទុន ៩លានដុល្លារ មានភាគហ៊ុនខ្មែរ៥០% និងចិន ៥០% និងប្រើប្រាស់កម្មករសរុប ១៧០នាក់។ ក្រុមហ៊ុននេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិ ពោលអាចផលិតឥដ្ឋបាន ៨០ម៉ឺនដុំ ក្នុងមួយថ្ងៃ ហើយប្រើវត្ថុធាតុដើមដែលចេញពីភូមិសាស្ត្រស្រុកផ្ទាល់។ (អានបន្ថែម) ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ «សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាសនេះ រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យសំណង់ ហើយក៏បានបង្កើតឱកាសការងារ និងចំណូលជូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ ចំនួន ៣ ៧៣៩ គម្រោង ដែលមានតម្លៃ ៥ […]

អាន​បន្ថែម

មកដល់បច្ចុប្បន្នរដ្ឋបានជួសជុលផ្លូវខូចខាតដោយទឹកជំនន់បានជាង ១១២គីឡូម៉ែត្រហើយនៅទូទាំងប្រទេស

គិតមកដល់បច្ចុប្បន្នរដ្ឋាភិបាលបានធ្វើការជួសជុលបន្ទាន់ទៅលើផ្លូវប្រវែងជាង ១១២ គីឡូម៉ែត្រ ហើយក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធជាង ៣ ពាន់គីឡូម៉ែត្រដែលរងគ្រោះទឹកជំនន់កាលពីប៉ុន្មានខែកន្លងទៅនេះ។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្រ្តកែលម្អការខូចខាត ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» កាលពីថ្ងៃទី ២៤ វិច្ឆិកា នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «មកដល់ម៉ោងនេះ យើងបានធ្វើការជួសជុលបន្ទាន់ ដើម្បីតភ្ជាប់ឡើងវិញ បានប្រវែង ១១១,៥៥ គីឡូម៉ែត្រហើយ។» បើយោងតាមការវាយតម្លៃចុងក្រោយបង្អស់ត្រឹមថ្ងៃទី ១៧ វិច្ឆិកា ផ្លូវដែលរងផលប៉ះពាល់ដោយសារជំនន់ (លិចទឹក) ទាំងអស់មានចំនួន ៦៥៩ខ្សែ ឬ ស្មើនឹង ៥ ៣២៩ គីឡូម៉ែត្រ ដោយក្នុងនោះខូចខាតប្រវែង ៣ ១២២ គីឡូម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បាន ធ្វើការវាយតម្លៃ និងរកឃើញថាខេត្តចំនួន ៩ ដែលត្រូវរងការខូចខាតខ្លាំងជាងគេ រួមមានខេត្ត បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ […]

អាន​បន្ថែម

រដ្ឋត្រូវការថវិកា ៩១ លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារទឹកជំនន់

រដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថា នឹងត្រូវការថវិកាប្រមាណ ៩១ លានដុល្លារអាមេរិក ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធជាង ៣ពាន់គីឡូម៉ែត្រ ដែលខូចខាតដោយទឹកជំនន់។ ប៉ុន្តែមកទល់បច្ចុប្បន្នក្រសួងសេដ្ឋកិច្ចអនុម័តត្រឹម ១៥ លានដុល្លារប៉ុណ្ណោះ សម្រាប់ខេត្តអាទិភាពចំនួន៣។ នេះបើតាមការឱ្យដឹងពី ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្រ្តកែលម្អការខូចខាត ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» កាលពីថ្ងៃទី ២៤ វិច្ឆិកា នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ជាការប៉ានស្មានយើងត្រូវការថវិកាប្រមាណ ៩១ លានសហរដ្ឋអាមេរិក ដើម្បីយកមកធ្វើការស្ដារឡើងវិញ គឺយកមកដោះស្រាយបញ្ហាផ្លូវខូចខាត ដែលមានប្រវែងទៅដល់ ៣ ១៥៤  គីឡូម៉ែត្រ។ យើងអត់ទាន់បានកំណត់ថា យើងត្រូវការយកពីនេះពីនោះអីទេ។» ឯកឧត្តមបន្តថា៖ «មកដល់ពេលនេះ ម៉ោងនេះ ក្រសួងសេដ្ឋកិច្ច បានសម្រេចផ្ដល់ថវិកាប្រមាណជាង ១៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីយកមកដោះស្រាយបញ្ហានេះ។ ក្នុងចំណោម ២៥ រាជធានីខេត្តយើងត្រូវការលុយ ៩១ លានដុល្លារ»។ «ដំបូងយើងរើសយកខេត្តអាទិភាព ៩ ខេត្ត ក្រោយមកចុះមកនៅត្រឹម […]

អាន​បន្ថែម

ក្រុមហ៊ុនចិនទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មតម្លៃ ១,១ ពាន់លានដុល្លារនៅកោះកុង

ក្រុមហ៊ុនម៉ៅការវិស្វកម្មចិន Sinosteel Engineering & Technology ទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មអានុភាព ៧០០ មេហ្គាវ៉ាត់ តម្លៃសរុបប្រមាណ ១,១ ពាន់លានលានដុល្លារ នៅខេត្តកោះកុង។ នេះបើយោងតាមសារព័ត៌មាន yicaiglobal.com ។ ក្រុមហ៊ុនចិននេះបានចុះហត្ថលេខាលើវិញ្ញាបនប័ត្រប្រតិបត្តិការថាមពលជាមួយ ក្រុមហ៊ុន Botum Sakor Energy ដែលជាក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាលពីសប្ដាហ៍មុននេះ។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Sinosteel Equipment & Engineering នឹងទទួលប្រាក់សម្រាប់សាងសង់មុន ហើយនឹងទទួលខុសត្រូវលើការរចនា ការទិញគ្រឿងសំណង់ ឧបករណ៍ សម្ភារ សេវាកម្មដំឡើង និងការប្រគល់ទទួលជាដើម។ កិច្ចសន្យានេះ រួមបញ្ចូលទាំងការសាងសង់រោងម៉ាស៊ីនថ្មីចំនួន ៣៥០ មេហ្កាវ៉ាត់ និងរោងចក្រផលិតថាមពលបញ្ជូន និងស្ថានីយធ្យូងថ្ម។ ការងារសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ បន្ទាប់ពីការបើកការដ្ឋាន ហើយដំណាក់កាលទី២ នឹងបញ្ចប់ក្នុងរយៈពេល ៤៨ ខែ។ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់អំពីទីតាំងគម្រោងទេ ប៉ុន្តែបានបង្ហាញថាឡចំហាយពីរោងចក្រ នឹងត្រូវត្រូវបានបំពាក់ជាមួយប្រព័ន្ធធ្វើឱ្យត្រជាក់ដែលប្រើប្រាស់ទឹកសមុទ្រ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានសភាអនុម័តតាំងពី ខែមីនា […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខនៃប្រទេសថៃ គ្រោងពង្រីកអាជីវកម្មមកកម្ពុជានៅឆ្នាំក្រោយ

ក្រុមហ៊ុនឯកទេសផលិតម៉ាស៊ីនត្រជាក់ និងថាមពលសូឡា ឈានមុខនៅប្រទេសថៃ PPJ. Engineering Co., Ltd. គ្រោងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយ ដើម្បីឆ្លើយតបកំណើនតម្រូវការក្នុងស្រុក ជាពិសេសក្នុងវិស័យសំណង់។ យោងតាមព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក Somkiat Limchamrunthon នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន PPJ. Engineering Co., Ltd. បានសន្យានឹងពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅក្នុងឆ្នាំក្រោយ ដើម្បីជួយបង្កើតការងារជូនប្រជាជនក្នុងស្រុក ក៏ដូចជាចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចផងដែរ។ ការប្រកាសពីគម្រោងវិនិយោគនៅកម្ពុជានេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន របស់អនុព័ន្ធពាណិជ្ជកម្ម ដឹកនាំដោយលោក ហេង សុវណ្ណារិទ្ធ ដើម្បីស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មម៉ាស៊ីនត្រជាក់ម៉ាក Star Aire និងការបំប្លែងប្រព័ន្ធសូឡាទៅជាថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការរោងចក្រទាំងមូល ។ ក្នុងឱកាសនេះ លោក ហេង សុវណ្ណារិទ្ធ បានបានស្នើឱ្យក្រុមហ៊ុនពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន PPJ. Engineering Co., Ltd ជាផ្នែកមួយនៃ STAR Holding Group ដែលជាអ្នកឯកទេសផលិតម៉ាស៊ីនត្រជាក់ និងកម្ដៅធំជាងគេមួយនៅប្រទេសថៃ។ ក្រុមហ៊ុន PPJ. Engineering Co., […]

អាន​បន្ថែម

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ២៧% ហើយ គ្រោងនឹងបញ្ចប់តាមផែនការ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជា នឹងសម្រេចតាមផែនការបើទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យដំណើរការសាងសង់ប្រឈមនឹងការរអាក់រអួលខ្លះក្តី។ ឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២០ នេះថា ការសាងសង់ផ្លូវល្បឿនលឿន សម្រេចបានជាង ២៧% ហើយ គិតត្រឹមខែវិច្ឆិកា ហើយដំណើរការសាងសង់ទាំងមូលគឺប្រឈមនឹងការកាត់បន្ថយដំណើរការខ្លះ ក្នុងបរិបទនៃកូវីដ១៩។ ឯកឧត្តមថ្លែងថា៖ «ជាទូទៅ ដូចជាមិនមាន[ការររអាក់រអួល]ទេ តែគ្រាន់តែថាគាត់ [ក្រុមហ៊ុនសាងសង់] បន្ថយ មន្រ្តីរបស់គាត់ទៅចឹងទៅ គាត់អត់សូវត្រឡប់មកវិញ…ហើយសំភារៈសំណង់ខ្លះ អាចប៉ះពាល់តិចតួច អានឹងរឿងដឹកជញ្ជូនទេៗ»។ ឯកឧត្តមបន្តថា៖ «ក្រុមហ៊ុនម៉ៅការសាងសង់ នៅតែប្តេចជ្ញាសាងសង់ទៅតាមការផែនការ»។ គួរបញ្ជាក់ផងដែរថា ផ្លូវនេះគឺផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយគ្រោងដំណើរការនៅត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ផ្លូវល្បឿនលឿនមួយខ្សែនេះ សាងសង់ជា ៤គន្លង និងមានប្រវែងសរុប ១៩០ គីឡូម៉ែត្រឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥។

អាន​បន្ថែម

អត្ថបទផ្សព្វផ្សាយ៖ ពិព័រណ៍ LED Expo Thailand ឆ្នាំ២០២០ ដំណើរទៅដោយរលូនតាមប្រព័ន្ធអនឡាញ

ពិព័រណ៍ LED Expo Thailand + LIGHT ASEAN 2020 ដែលបានធ្វើឡើងកាលតាំងពីថ្ងៃទី ១៨ វិច្ឆិកាកន្លងមក បានបញ្ចប់នៅថ្ងៃនេះ ដោយកម្មវិធីបានដំណើរការទៅដោយរលូន ទោះធ្វើតាមប្រព័ន្ធអនឡាញក្ដី។ លោក Kitti Sukhumtanti អនុប្រធានអង្គភាពអគ្គិសនីនិងអេឡិចត្រូនិចនៃសហព័ន្ធឧស្សាហកម្មនៃប្រទេសថៃ បានបង្ហាញថាពិព័រណ៍ឆ្នាំនេះ បានផ្តល់ជូននូវដំណោះស្រាយសមស្របបំផុតសម្រាប់ឧស្សាហកម្មពន្លឺ LED និងឆ្លាតវៃរបស់យើង។ កម្មវិធីអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ និងរៀនសូត្រពីក្រុមហ៊ុនឈានមុខគេចំនួន ៤០ នៅទូទាំងពិភពលោករួមមាន WIP Electric, Tuya Smart, CG Lighting, Hive Korea, Unilux Korea និងក្រុមហ៊ុនជាច្រើនទៀត។ ក្រុមហ៊ុនទាំងនោះបានមកពន្យល់លើវិស័យដូចជាអំពូលឆ្លាតវៃ, អំពូលភ្លើងរោងចក្រ, ភ្លើងបំភ្លឺអគារពាណិជ្ជកម្ម, និងអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ។ សម្រាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍សូមចូលមើលគេហទំព័រ www.ledexpothailand.com ។

អាន​បន្ថែម

អគារទីស្ដីក្រសួងសាធារណការថ្មីសម្រេចបាន ៩៥% គ្រោងនឹងសម្ពោធឆាប់ៗនេះ

ការសាងសង់អគារទីស្តីការក្រសួងថ្មី ដែលមានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ សម្រេចបានស្ទើរទាំងស្រុងហើយ គ្រោងនឹងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងការពីថ្ងៃទី ១៩ វិច្ឆិកា ថា មកដល់ពេលនេះ ការសាងសង់សម្រេចបានស្ទើរតែទាំងស្រុង ពោលគឺ ៩៥%ហើយ នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជា ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួន ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម។ អគារនេះគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ក្រោយគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គួរបញ្ជាក់ថា អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ឧសភា ២០១៩ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ។  

អាន​បន្ថែម

ក្រសួង៖ រដ្ឋមិនទាន់ទទួលឯកសារផ្លូវការថាកូរ៉េសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំទេ

ឆ្លើយតបទៅនឹងព័ត៌មានក្នុងស្រុកដែលថាប្រធានាធិបតីកូរ៉េខាងត្បូងសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ អ្នកនាំពាក្យក្រសួងសាធារណការបានបកស្រាយថា ថ្វីបើភាគីកូរ៉េបានប្រកាសថានឹងជួយសាងសង់ពិតមែន ប៉ុន្តែក្រសួងមិនទាន់បានទទួលព័ត៌មាន និងឯកសារផ្លូវការណាមួយពីខាង KOICA នៅឡើយទេ។ អ្នកនាំពាក្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២០ វិច្ឆិកានេះថា៖ «អាហ្នឹង[ការឯកភាពថានឹងជួយសាងសង់] គឺជាប្រសាសន៍របស់ប្រទេសកូរ៉េ ខាងខ្ញុំមិនទាន់មានព័ត៌មានផ្លូវការពីខាង KOICA (ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ) ផង»។ គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា កន្លងទៅនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសកម្ពុជា លោក Park Heung-Kyeong ធ្លាប់បញ្ជាក់ថារដ្ឋាភិបាលកូរ៉េ កំពុងត្រួតពិនិត្យ និងពិចារណាលើគម្រោងសាងសង់ស្ពាននេះ តាមការស្នើសុំរបស់របស់រដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំ ២០២០។ (អានបន្ថែម) ប៉ុន្តែមកទល់បច្ចុប្បន្នរដ្ឋមិនទាន់ទទួលបានដំណឹងថ្មីឡើយទាក់ទង់នឹងសិក្សានេះ។ ឯកឧត្តម វ៉ាស៊ីម សូរិយា បានឱ្យដឹងថា៖ «យើងគ្រាន់តែដឹងថាខាងកូរ៉េគេសិក្សា តែចប់មិនចប់ របាយការណ៍នៅណា តម្លៃប៉ុន្មានអីយើងអត់ទាន់ដឹងផង» ។

អាន​បន្ថែម