ព័ត៌មានក្នុងស្រុក
ក្រសួងសាធារណការបញ្ចប់ការសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ហើយ
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣០ កញ្ញានេះ បានឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រសួងបានបញ្ចប់ការសិក្សាផ្លូវក្រវាត់ក្រុងទី៤ ហើយ។ ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីជាយើងជួបប្រទះបញ្ហាកូវីដ ១៩ ក៏ដោយ រដ្ឋាភិបាននៅតែបន្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា …តូយ៉ាងការកសាងផ្លូវក្រវាត់ក្រុងទី ៣ កំពុងដំណើរការ ហើយផ្លូវក្រវាត់ក្រុងទី ៤ បានបញ្ចប់ការសិក្សាហើយ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ នេះត្រូវបានសិក្សា និងបានបញ្ចូលទៅក្នុងផែនការមេក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុងតាំងមួយរយៈមកហើយ ប៉ុន្តែរដ្ឋមិនធ្លាប់បានបង្ហាញពីទីតាំងពិតប្រាកដរបស់គម្រោងនេះទេ ព្រោះការពារមិនឱ្យដីឡើងថ្លៃ។ (អានបន្ថែម) ដោយឡែក ផ្លូវក្រវាត់ក្រុងទី ៣ សម្រេចការសាងសង់បានប្រមាណ ៤០% ហើយ។ កាលពីខែ មិថុនា កន្លងទៅ ស្ពានអាកាសថ្មី ដែលជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ ដែលមានទីតាំងស្ថិតនៅ ប្រសព្វមហាវិថី ឈ្នះឈ្នះ និងផ្លូវជាតិលេខ ៤ ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ហើយដែរ។ (អានបន្ថែម) ក្រៅពីគម្រោងផ្លូវក្រវាត់ក្រុង ក្នុងថ្ងែជាមួយគ្នានេះ ឯកឧត្តម ក៏បានរៀបរាប់ពីសមិទ្ធិផលមួយចំនួនផ្សេងៗទៀត រួមមាន ការពង្រីកផ្លូវជាតិលេខ […]
អានបន្ថែមកូរ៉េផ្ដល់កម្ចី ៥០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តកោសល្យវិច្ច័យមួយនៅកម្ពុជា
សាធារណរដ្ឋកូរ៉េខាងត្បូង ផ្ដល់កម្ចី ៥០លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តកោសល្យវិច្ច័យមួយនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិជ្ជាជីវៈផ្នែកកោសល្យវិច្ច័យនេះ ក៏ដូចជាបង្កើនសម្ព័ន្ធមិត្តរវាងប្រទេសទាំង២។ លោក ឡុង ឌីម៉ង់ ឯកអគ្គររាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី ២៩ កញ្ញាថា៖ «មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើការបណ្ដុះបណ្ដាលដល់ចៅក្រម ព្រះរាជអាជ្ញា សមត្ថកិច្ចទាំងឡាយ ក្នុងកិច្ចការងារស្រាវជ្រាវវិភាគកោសល្យវិច្ច័យ សំដៅប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋរួមមាន ឧក្រិដ្ឋកម្មលើនារីភេទ គ្រឿងញៀន ភេរវកម្មអ៊ីនធឺណេត ជាដើម»។ លោកបានបន្តថា គម្រោងក៏ដូចជាកម្ចីនេះគឺជាលទ្ធផលមួយ ដែលចេញអំពីជំនួបកំពូលកូរ៉េ-មេគង្គកាលពីខែវិច្ឆិកា ឆ្នាំ 2019 កន្លងមកនៅប៊ូសាន។ បន្ថែមពីនេះ លោក ព្រមទាំងមន្ត្រីស្ថានទូតកូរ៉េ នឹងទៅទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមទៀតអំពីសារៈសំខាន់នៃមជ្ឈមណ្ឌលកោសល្យវិច្ច័យនេះ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលកោសល្យវិច្ច័យនេះ នឹងត្រូវចំណាយថវិការសាងសង់ប្រមាណ ៥០លានដុល្លារអាមេរិក ដែលជាកម្ចីពីមកសាធារណរដ្ឋកូរ៉េខាងត្បូងផ្ទាល់។ នេះបើយោងតាមការឱ្យដឹងពីកិច្ចសម្ភាសន៍របស់ Phnom Penh Post កាលពីមិ្សលមិញនេះ។
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ ចុះពិនិត្យការដ្ឋានព្រលានយន្តហោះថ្មី យ៉ាងតិច ៦ខែម្ដងដើម្បីពន្លឿនការសាងសង់
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងបន្ដចុះត្រួតពិនិត្យការដ្ឋានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី យ៉ាងតិច៦ខែម្ដង ដើម្បីលើកទឹកចិត្ដដល់អ្នកសាងសង់ និងពន្លឿនដំណើរថាសាងសង់ឱ្យទៅតាមផែនការ។ នេះបើយោងតាមការឱ្យដឹងក្នុងដំណើរចុះត្រួតពិនត្យការដ្ឋានរួមរវាង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី ៣០ ខែកញ្ញា កន្លងមកនេះ។ អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា ក្រោមការណែនាំ និងយកចិត្តទុកដាក់ពីរដ្ឋាភិបាល ការសាងសង់នឹងដំណើរការទៅដោយរលូនតាមផែនការ។ បើគិតមកត្រឹមខែមេសា គម្រោងនេះសម្រេចការសាងសង់បាន៣០%ហើយ ដែលគ្រោងបញ្ចប់ដំណាក់កាលទី១ ត្រឹមឆ្នាំ ២០២៣ នេះ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា សាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ ហិកតា មានទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោងនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តម្លៃប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក និងត្រូវបានចែកចេញជា ៣ ដំណាក់កាល។ […]
អានបន្ថែមកូរ៉េកំពុងផ្ដល់សំណងដល់ ៣៤៧គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១
ក្រុមហ៊ុនកូរ៉េ SPHP កំពុងសហការជាមួយនឹងរដ្ឋបាលខេត្តពោធិ៍សាត់ ដោះស្រាយប្តូរទីតាំងលំនៅដ្ឋានថ្មី និងផ្ដល់សំណងដល់ប្រជាពលរដ្ឋ ៣៤៧ គ្រួសារ ដែលរងផលប៉ះពាលពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១។ បើយោងតាមកិច្ចប្រជុំរវាង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP របស់កូរ៉េ កាលពីថ្ងៃទី២៩ ខែកញ្ញា នេះ ភាគីទាំង ២ បានសម្រេចបង្កើតក្រុមការងារពិសេសមួយដើម្បីអនុវត្តការផ្ដល់ជូនសំណងនេះ។ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា៖ «សំណងនឹងផ្ដល់ឱ្យដល់បងប្អូនដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ក្នុងទីតាំងដែលបានកំណត់ជាក់លាក់ប៉ុណ្ណោះ។ ហើយតាមការសិក្សាគឺមានសរុប ៣៤៧គ្រួសារ ស្មើនឹង១៤៣៦ នាក់»។ «ដោយឡែក សម្រាប់ទីតាំងលំនៅថ្មីដែលត្រូវផ្តល់ជូនពួកគាត់ សូមឱ្យក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវចុះសិក្សាសារជាថ្មីម្តងទៀត ថាតើដីនៅតំបន់នោះ អំណោយផលទៅលើដំណាំកសិកម្មដែរឬក៏អត់? » ឯកឧត្តមបានបន្ត។ លើសពីនេះ សម្រាប់ផ្ទះដែលសាងសង់ជូនប្រជាពលរដ្ឋ ឯកឧត្តមក៏ស្នើឱ្យក្រុមហ៊ុនស្ថាបនាផ្ទះគំរូមួយខ្នង ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃជាមុនសិន។ មានទីតាំងស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១នេះ នឹងមានអានុភាព៨០មេហ្គាវ៉ាត់ […]
អានបន្ថែមតើការជួសជុលកែលម្អសំណង់អគារត្រូវសុំការអនុញ្ញាតជាមុនដែរឬទេ?
មុននឹងចាប់ផ្តើមគម្រោងសាងសង់ណាមួយ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិនទៅតាមប្រភេទ និងទំហំនៃគម្រោងសាងសង់របស់សំណង់អគារនោះ។ ចុះបើចង់ជួសជុលអគារដែលមានស្រាប់វិញ តើត្រូវសុំការអនុញ្ញាតជាមុនដែរឬទេ? ការជួសជុសសំណង់ សំដៅដល់ការជួសជុលនូវចំណែកណាមួយនៃសំណង់ដែលខូចខាត ក៏ដូចជាការផ្លាស់ប្តូរចំណែកចាស់ទ្រុឌទ្រោមដែលបង្កនូវគ្រោះថ្នាក់។ បើតាមច្បាប់ស្តីសំណង់ឆ្នាំ ២០១៩ រាល់ការងារសាងសង់ ជួសជុល ឬ រុះរើ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន។ ការជួសជុលនេះ ត្រូវធ្វើឡើងក្នុងគោលបំណងធានានូវសុវត្ថិភាព ភាពជឿទុកចិត្ត និងគុណភាពសំណង់ តាមរយៈការតាមដានត្រួតពិនិត្យរបស់អ្នកបច្ចេកទេសសំណង់លើការជួសជុលអគារនោះ។ ម្ចាស់សំណង់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតជួសជុលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ឬការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃសំណង់។ នីតិវិធីនៃការដាក់ពាក្យស្នើសុំ ត្រូវបានកំណត់នៅក្នុងប្រកាសលេខ០៧៤ ប្រក/អសណ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការអនុញ្ញាតជួសជុលសំណង់អគារ។ ចំពោះអគារដែលបានសាងសង់មុនឆ្នាំ ១៩៩៨ ការស្នើសុំជួសជុលអគារទាំងនោះ មិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ទេ។ ដោយឡែក ចំពោះអគារដែលបានសាងសង់ក្នុងចន្លោះឆ្នាំ១៩៩៨ ដល់ថ្ងៃចេញប្រកាសខាងលើនេះ ហើយគ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានទំនាស់ ស្ថាប័នមានសមត្ថកិច្ចអាចចេញលិខិតអនុញ្ញាតជួសជុលជូនម្ចាស់សំណង់បាន។ ប៉ុន្តែម្ចាស់សំណង់ទាំងនោះ […]
អានបន្ថែមការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅសម្រេចបានប្រមាណ ៥៥% ហើយ
គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៥ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមមន្ទីរសាធារណការនិងដឹកជញ្ជូន។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានី ភ្នំពេញ លោកសាំ ពិសិដ្ឋ បានឱ្យដឹងកាលពីថ្ងៃទី ២៦ កញ្ញា នេះថា ក្រុមការងារបាននឹងកំពុងបង្ហើយការងារផ្លូវ ខណៈការដ្ឋាននៅផ្លូវក្រោមដីនេះបានស្ថាបនាជិតរួចរាល់ហើយនោះ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយនឹងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងមក ដោយនឹងប្រើពេល ៣០ខែ ក្នុងការសាងសង់។ គួរបញ្ជាក់ផងដែរថា គម្រោងទាំងមូល រួមមានស្ពានចំនួន ៥ កំណាត់គឺ ១) ស្ពានអាកាសមេភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិលេខ៣ ២) ស្ពានបំបែកភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវវេងស្រេង ៣) ស្ពានកោងភ្ជាប់ផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣ ៤) ផ្លូវក្រោមដីភ្ជាប់ផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៤ និង ៥) ផ្លូវលើផ្ទៃដីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅផ្លូវសហព័ន្ធរុស្ស៊ី។ (អានបន្ថែម និងបន្ថែម) នៅពេលសាងសង់រួច គម្រោងនេះ គឺក្លាយជាគម្រោងទី ៦ […]
អានបន្ថែមក្រុមហ៊ុនអាមេរិកគ្រោងនាំចូលគ្រឿងបង្គំ និងបរិក្ខារសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកកម្ពុជា
ក្រុមហ៊ុនអាមេរិកធំៗជាច្រើន ចាប់អារម្មណ៍ចង់នាំចូលគ្រឿងបង្គំ និងសម្ភារបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងភាគីអាមេរិក កាលពីសប្ដាហ៍មុននេះ។ ក្រុមហ៊ុនដែលចង់មកវិនិយោគទាំងនោះរួមមាន ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Bell Texton ក្រុមហ៊ុន Ford និង ក្រុមហ៊ុន Visa ជាដើម។ ក្រៅពីចង់វិនិយោគនាំចូលគ្រឿងបង្គំ ក្រុមហ៊ុនទាំងនោះក៏ចង់វិនិយោគលើការរុករកប្រេង ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញផងដែរ ដោយផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាមេរិក ដើម្បីជំរុញការអភិវឌ្ឍតំបន់ប្រេងកាតរួមគ្នារវាងកម្ពុជា និងថៃ។ លើសពីនេះ ភាគីទាំង ២ ក៏បានពិភាក្សាពីឱកាសពាណិជ្ជកម្ម និងជំនួយបច្ចេកទេសពីអាមេរិកផងដែរ។ ឯកឧត្តម ស៊ុយ សែម បានសម្តែងនូវការស្វាគមន៍ដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យមកវិនិយោគនៅកម្ពុជាបានកាន់តែច្រើនដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ច។
អានបន្ថែមអូស្រ្តាលីផ្តល់កម្មវិធីគ្រប់គ្រងទឹកបែបទំនើបដល់កម្ពុជាដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ
រដ្ឋាភិបាលអូស្រ្តាលី កាលពីថ្មីៗនេះ បានផ្ដល់ជំនួយជាកម្មវិធីគ្រប់គ្រងទឹកបែបបច្ចេកវិទ្យាបែបទំនើប ឬហៅថា eWater Source ជូនដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ។ ការប្រគល់ជូនធ្វើឡើងរវាង ឯកអគ្គរាជទូតអូស្រ្តាលីឯកឧត្តម Pablo Kang និង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។ eWater Source ជាគំរូមួយ ដែលនឹងជួយឱ្យកម្ពុជាអាចសិក្សា និងវិភាគលទ្ធភាពនៃធនធានទឹកបានល្អជាងមុន។ កម្មវិធីនេះនឹងជួយផ្ដល់ជាមូលដ្ឋាន និងព័ត៌មានទឹកជាក់ស្ដែង ដើម្បីជួយឱ្យមន្ត្រីពាក់ព័ន្ធសម្រេចឱ្យបានចិត្តត្រឹមត្រូវ មុននឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹក ក៏ដូចជាការចែកចាយទឹកឱ្យមានប្រសិទ្ធភាពជាមុន។ កម្មវិធីនេះ ក៏មានរួមបញ្ចូលនូវទិន្នន័យការវិភាគប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាថ្មី ក្នុងការដោះស្រាយបញ្ហានេះផងដែរ។ ឯកអគ្គរាជទូតអូស្រ្តាលី ឯកឧត្តម Pablo Kang បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរីករាយណាស់ក្នុងការចែករំលែកនូវការច្នៃប្រឌិតថ្មីដ៏សំខាន់របស់អូស្រ្តាលីនេះ។ សង្ឈឹមថាកម្មវិធីនេះ អាចចូលរួមចំណែកលើកកំពស់ប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែប្រសើរឡើង»។
អានបន្ថែមអាងហែលទឹកស្តង់ដារអន្តរជាតិតម្លៃជិត ៣លានដុល្លារ នឹងបើកសម្ពោធជាផ្លូវការថ្ងៃនេះ
អាងហែលទឹកស្ដង់ដារអន្ដរជាតិថ្មី នៃពហុកីឡដ្ឋានជាតិអូឡាំពិក តម្លៃជិត ៣លានដុល្លារ នឹងបើកសម្ពោធជាផ្លូវការ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា នេះហើយ ក្រោយបញ្ចប់ការជួលជុលកែលម្អ កាលពីខែមេសាកន្លងទៅនេះ។ ពិធីបើកសម្ពោធនឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់ឱ្យដឹងថា ការកែលម្អអាងហែលទឹកនេះរួមមានការជួសជុលនិងពង្រីកអាងហែលទឹក (២៥ម៉ែត្រ x ៥០ម៉ែត្រ) អាងលោតទឹក (២០ម៉ែត្រ x ២៥ម៉ែត្រ) ការដំឡើងម៉ាស៊ីនបូម និងចម្រោះទឹកថ្មី ការដាក់កៅអីអង្គុយជាង ១,៦០០កៅអី និងការសាងសង់បន្ទប់ដាក់ឧបកណ៍ ក៏ដូចជាបន្ទប់ហ្វឹកហាត់ ជាដើម។ (អានបន្ថែម) ការស្ដារឡើងវិញនេះ ធ្វើឡើងអស់ពេល ១៨ខែ និងចំណាយថវិកាអស់ជិត ៣លានដុល្លារ ដែលជាជំនួយរបស់ក្រុមហ៊ុនសៀងហៃ ខនស្រ្តាកស្ហឹន ( Shanghai Construction Company )។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុង ជួលជុល ពង្រីក […]
អានបន្ថែមរដ្ឋបាលខេត្តសៀមរាបនឹងរុះរើសំណង់រំលោភលើដីផ្លូវ ដើម្បីស្ថាបនាផ្លូវ ៣៨ខ្សែ
រដ្ឋបាលខេត្តសៀមរាបកាលបានប្រកាសឱ្យប្រជាពលរដ្ឋដែលសង់ទីលំនៅរំលោភចំណីផ្លូវ ឬធ្វើឲ្យប៉ះពាល់ផ្លូវទាំង ៣៨ ខ្សែ ក្នុងខេត្តសៀមរាបត្រូវរុះរើចេញជាបន្ទាន់ ដោយរដ្ឋបាលខេត្តទុកពេល ១០ថ្ងៃ ក្នុងការរុះរើដោយគិតពីថ្ងៃទី ២៣ កញ្ញាទៅ។ សេចក្ដីជូនដំណឹងចុះថ្ងៃទី ២៣ កញ្ញា បានឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួន បានសាងសង់រំលោភលើដីផ្លូវ ចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ដែលរដ្ឋបាលខេត្តបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចហើយ។ ដូច្នេះ ចាំបាច់ត្រូវធ្វើការរុះរើជាបន្ទាន់ ដើម្បីសម្រួលដល់ការស្ថាបនាផ្លូវស្របតាមផែនការ ដែលបានគ្រោងទុក។ រដ្ឋបាលខេត្តក៏បានទុកពេលដល់ប្រជាពលរដ្ឋរុះរើសំណង់ដោយខ្លួនឯង ក្នុងកំឡុងពេល ១០ថ្ងៃ ពោលគឺ រហូតដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត។ បើមិនដូច្នោះទេ រដ្ឋបាលខេត្ត ចុះរុះរើតាមនីតិវិធី ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។ ថ្មីនេះដែរ រដ្ឋបាលខេត្ត ក៏ទើបតែដោះស្រាយផលប៉ះពាល់លើផ្លូវមួយក្នុងចំណោមផ្លូវ ៣៨ខ្សែ គឺផ្លូវចេញពីចំណុចផ្លូវជាតិលេខ៦ ឆ្ពោះទៅត្បូងរហូតដល់ផ្លូវ៧មករា។ គិតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រុមការងារនាមដោះស្រាយស្ទើទាំងស្រុងហើយលើក្បាលដីដែលបានប៉ះពាល់ចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ ដោយនៅសល់ ០៣គ្រួសារទៀតតែប៉ុណ្ណោះ។ […]
អានបន្ថែម