ព័ត៌មានក្នុងស្រុក
សាលាក្រុងបើកឱ្យប្រើប្រាស់ផ្លូវថ្មីមួយខ្សែ តភ្ជាប់ពីផ្លូវ ២៨៣ ទំនប់ទួលគោកមកតំបន់បឹងកក់
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកញ្ញា កន្លងមកនេះ បានបើកឱ្យប្រើប្រាស់ផ្លូវថ្មីមួយខ្សែ តភ្ជាប់ពីផ្លូវលេខ ២៨៣ ម្ដុំទំនប់ទួលគោក មកតំបន់បឹងកក់ ក្នុងខណ្ឌដូនពេញ។ ផ្លូវថ្មីនេះ ជាផ្លូវអ៊ុតកៅស៊ូ AC ទទឹង ២០ម៉ែត្រ ដែលបានបើកការដ្ឋានស្ថាបនាអស់រយៈពេលប្រមាណជិត១ឆ្នាំ មកហើយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ក្រោយការបើកដំណើរការ ផ្លូវនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរនៅដងផ្លូវលេខ៧០ ផ្លូវលេខ ២៧៣(ទំនប់ទួលគោក) និងមហាវិថីសហព័ន្ឋរុស្សី។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើការយ៉ាងសកម្មដើម្បីកាត់បន្ថយការស្ទះចរាចរណ៍។ គម្រោងថ្មីៗ រួមមាន ផ្លូវថ្មីមួយខ្សែ ទទឹង ៣០ម៉ែត្រ ចាប់ពីម្ដុំផ្សារទំនើបអេអន ម៉ល សែនសុខ ដល់មហាវិថី ឈ្នះឈ្នះ ការពង្រីកផ្លូវនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់ភ្លើងស្ដុបក្ដាន់ពីរ ការពង្រីកផ្លូវចំណុចច្រមុះជ្រូកសូគីម៉ិចក្បាលថ្នល់ និងការកែសម្រួលចរាចរណ៍ចំណុចវត្តនាគវ័ន្ន ជាដើម។ (អានបន្ថែម និង បន្ថែម)
អានបន្ថែមកម្ពុជាស្នើឱ្យក្រុមហ៊ុនអាមេរិកជួយចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្មីៗនេះ បានស្នើឱ្យក្រុមហ៊ុនសំណង់អាមេរិក ជួយចូលរួមក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល និង ឯកឧត្ដម ប៉ាឌ្រិច មើរហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងមកនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា បច្ចុប្បន្ន មានគម្រោងជាច្រើនដែលកំពុងសាងសង់ដូចជា ផ្លូវ ស្ពាន និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម ដែលគម្រោងទាំងនេះសុទ្ធសឹងតែត្រូវការជំនួយ និងការបណ្ដាក់ទុនពីអ្នកវិនិយោគ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើសុំឱ្យ ខាងអាមេរិកបញ្ជូនអ្នកជំនាញការ មកជួយបណ្តុះបណ្តាលផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅកម្ពុជាផងដែរ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត ឧត្ដម Patrick បានទទួលយកសំណើខាងលើទៅពិចារណា ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងថា ទោះបីជាប្រទេសកំពុងជួបនឹងវិបត្តិក៏ដោយ ក្រសួងនៅតែបន្តអនុវត្តនូវការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គម្រោងយ៉ាងសស្រាក់សស្រាំគ្មានបង្អង់ដៃ។
អានបន្ថែមADB ផ្ដល់កម្ចីជិត ១២៨លានដុល្លារ សម្រាប់ពង្រីកបណ្ដាញអគ្គិសនីនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់កម្ចី ១២៧,៨លានដុល្លារ សម្រាប់ពង្រីកបណ្ដាញអគិ្គសនីតភ្ជាប់ពីភ្នំពេញទៅខេត្តចំនួន ៣ នៃប្រទេសកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Xinhua កាលពីថ្ងៃទី ១១ កញ្ញានេះ។ គម្រោងនេះនឹងជួយផ្ដល់ជាកម្ចីសម្រាប់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធខ្សែបញ្ជូនចំនួន ៤ ដែលមានថាមពលរហូតដល់ ១១៥-២៣០ គីឡូវ៉ាត់ ទៅកាន់ស្ថានីយចំនួន ១០ នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង កំពង់ចាម និងតាកែវ។ នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា អ្នកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍ថា៖ «គម្រោងពង្រីកប្រព័ន្ធក្រឡាចត្រង្គរួម (The Grid Reinforcement Project ) ក៏ដូចជាជំនួយដទៃទៀតរបស់ ADB សុទ្ធសឹងតែជាការផ្គត់ផ្គង់ថាមពលដែលគ្រប់គ្រាន់ មាននិរន្តរភាពសម្រាប់បរិស្ថាន និងមានតម្លៃសមរម្យ ដើម្បីគាំទ្រការអភិវឌ្ឍន៍»។ ប្រទេសកម្ពុជាបាន និងកំពុងពង្រីកការផលិតថាមពលរបស់ខ្លួនក្នុងតម្លៃទាបអស់រយៈពេល ១៥ ឆ្នាំមកហើយ។ លើសពីនេះ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូនក៏ជារឿងមួយដែលចាំបាច់ដើម្បីការពារកុំឱ្យមានការរអាក់រអួល។ (អានបន្ថែម)
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ ៣ សម្រេចបាន ៨០% ហើយ
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ សម្រេចបាន ៨០% ហើយបច្ចុប្បន្នកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវផងដែរ។ នេះបើយោងតាមឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃផ្លូវនេះកាលពីថ្ងៃទី១០ កញ្ញា កន្លងទៅ។ ឯកឧត្តម បានឱ្យដឹងថា តាមលក្ខណៈបច្ចេកទេស ការសាងសង់សួនច្បារចែកទ្រូងផ្លូវនេះ ត្រូវរក្សាគម្លាតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ នៅក្រៅទីប្រជុំជន និងចន្លោះពី ៤០០ម៉ែត្រ ទៅ ៧០០ម៉ែត្រ នៅក្នុងទីប្រជុំជន។ កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប ១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង ហើយចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង ដោយក្រាលបេតុងកៅស៊ូ (AC)។ គម្រោងសាងសង់នេះ ចំណាយទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ប្រតិបត្តិការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដោយបានបើកការដ្ឋានកាលពីថ្ងៃទី ៧ ឧសភា ២០១៨ កន្លងមកនេះ […]
អានបន្ថែមកម្ពុជាបើកដំណើរការច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មី នៅខេត្តស្វាយរៀង
ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនីតិវីធីយ៉ាងណាដើម្បីសម្រួលរាល់ទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមតាមរយៈច្រកទ្វាព្រំដែនអន្តរជាតិថ្មីនេះ។ «ដោយសារនៅបាវិតមានការកកស្ទះច្រើន ដូច្នេះយើងចង់បញ្ចៀសទំនិញមួយចំនួនឲ្យដឹកឆ្លងកាត់តាមច្រកទ្វារ “ព្រៃវល្លិ៍“ នេះឯង» ឯកឧត្តមបានបន្ត។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងទៀតថា ក្រសួងកំពុងរៀបចំរបាយការណ៍ជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរង់ចាំពេលវេលាសមស្របមួយ ដើម្បីគោរពអញ្ជើញសម្តេចមកបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិកដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB)។ បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យមានការលើកកម្ពស់ផ្លូវនៃតំបន់ច្រកទ្វារនេះពី DBST ទៅ AC ដែលមានប្រវែងប្រមាណ ២៥ គីឡូម៉ែត្រ ក៏ដូចជាសិក្សាឡើងវិញចំពោះផ្លូវច្រកចូលនៃច្រកទ្វារអន្តរជាតិ។
អានបន្ថែមឧកញ៉ា សៀ ឫទ្ធី នឹងសាងសង់បណ្តុំសហគ្រាសធុនតូច និងមធ្យម តម្លៃ ៣០ លានដុល្លារ នៅតាខ្មៅ
ក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd. នឹងសាងសង់គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ លើផ្ទៃដីប្រមាណជាង ៦ហិកតា នៅក្រុងតាខ្មៅ។ មានទីតាំងនៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ តាមបណ្ដោយផ្លូវជាតិលេខ ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ គម្រោងនេះគ្រោងនឹងបើកការសាងសង់នៅខែតុលាខាងមុននេះ ហើយនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២១។ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា៖ «ទីតាំងនេះគឺជាទីតាំងសក្ដានុពល ដោយសារទី១ គឺងាយស្រួលក្នុងការចែកចាយ និងដឹកជញ្ជូន និង ទី២ នៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលនឹងជួយបង្កើតការងារដល់អ្នករស់នៅទីនោះផងដែរ»។ គោលបំណងនៃការបង្កើត SME Cluster នេះគឺដើម្បីផ្សារភ្ជាប់គម្លាតរវាងអ្នកវិនិយោគផ្នែកផលិតកម្មអន្តរជាតិ និងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ SME Cluster នឹងដាក់ចេញនូវខ្សែចង្វាក់ផលិតកម្មពេញលេញមួយ ដែលមានលក្ខណៈបត់បែន និងងាយស្រួលក្នុងការចូលរួម។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៩ ខែកញ្ញា កន្លងមកនេះ […]
អានបន្ថែមក្រសួងសាធារណការ និង JICA សហការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) សហការគ្នាលើកកម្ពស់បប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ គឺជាកម្លាំងចលករលើកកម្ពស់វិស័យព័ស្តុភារកម្មដែលអាចប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀង ដោយកម្ពុជាបានស្នើភាគីថៃដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ពោលគឺបើកឱ្យរថយន្តដឹកទំនិញ(កុងទីន័រ) ចេញចូលតាមច្រកស្ទឹងបត់ ចំណែកការបំពេញបែបបទឯកសារត្រូវធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ (អានបន្ថែម) ជាមួយគ្នានេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន បានបង្ហាញការគាំទ្រលើគម្រោងធ្វើឱ្យប្រសើរឡើងវិស័យព័ស្តុភារកម្ម និងដឹកជញ្ជូននេះ ជាពិសេសការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិនានាជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ឧត្ដមប្រយោជន៍សេដ្ឋកិច្ចជាតិ៕
អានបន្ថែមសិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ
រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីសិង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏ទំនើបមួយកន្លែងនៅរាជធានីភ្នំពេញ (Phnom Penh SuperPort+ ) ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ជាពិសេសថៃ វៀតណាម ឡាវ និងភូមាជាដើម។ នេះបើយោងតាមពីកិច្ចរវាងឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH កាលពីថ្ងៃទី ៩ កញ្ញា នេះ។ គម្រោងនេះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់គ្រោងសិក្សា ដោយក្នុងកិច្ចប្រជុំ ឯកឧត្ដម ស៊ុន ចាន់ថុល បានជំរុញឱ្យភាគីសិង្ហបិរីទាក់ទងមកក្រុមការងារបច្ចេកទេសឱ្យជួយសម្របសម្រួល ដើម្បីឱ្យការអនុវត្តគម្រោងដើរតាមជំហាន និងកាលបរិច្ឆេទ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានលើកឡើងថា មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ ជាផ្នែកមួយនៃផែនការមេ និងផែនការមេអន្តរកាលស្ដីពីការតភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា។ ផែនការយុទុ្ធសាស្ត្រនេះ ជាការបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។
អានបន្ថែមគម្រោងសាងសង់ផ្លូវ ៣៨ខ្សែខេត្តសៀមរាប នឹងបើកការដ្ឋាននៅចុងខែកញ្ញានេះ
រដ្ឋាភិបាលសម្រេចឯកភាពបើកការដ្ឋានគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបនៅថ្ងៃទី ២៣ ខែកញ្ញា ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅចុងឆ្នាំក្រោយ។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធដទៃកាលពីថ្ងៃទី ៩ កញ្ញា នេះ។ នៅក្នុងកិច្ចប្រជុំដដែលនេះ អន្តរក្រសួងក៏បានសម្រេចកំណត់រយៈពេលសាងសង់នៃគម្រោងនេះពី ១២ ទៅ ១៤ ខែ ពោលគឺអាចនឹងបញ្ចប់នៅចុងឆ្នាំ ២០២១នេះ។ ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៨ កញ្ញា កន្លងមកនេះបានបង្កើតគណៈកម្មការអន្ដរក្រសួងថ្មីមួយ ដើម្បីពន្លឿនការអនុវត្តគម្រោង។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណជាង ៩៨គ.ម និងត្រូវចំណាយថវិការប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី […]
អានបន្ថែមប្រព័ន្ធការពារទឹកជំនន់ជំហានទី៤ បញ្ចប់ការខួងដាក់បណ្តាញក្រោមដីហើយ
គម្រោងប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ បច្ចុប្បន្នបានបានបញ្ចប់ការខួងដាក់បណ្តាញលូក្រោមដីនៅតំបន់មួយចំនួនហើយ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាមហ្វេសប៊ុកទីភ្នាក់ងារ JICA កាលពីសប្ដាហ៍មុន។ ប្រភពដដែលបានឱ្យដឹងថា ការដ្ឋាននេះសាងសង់ដោយប្រើបច្ចេកវិទ្យាខួងដាក់បណ្ពាញលូក្រោមដី មានប្រវែង១.៥៥២ម៉ែត្រ។ ពីចំណុចសា្តតចាស់ទៅអាងស្តុកទឹកក្រោមដីមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវបានបញ្ចប់ហើយ ដោយឡែកតំបន់វត្តភ្នំខាងជើង និងទួលគោក កំពុងដំណើរការសាងសង់។ បច្ចុប្បន្ន បច្ចេកទេសដាក់លូដោយការខួងក្រោមដី ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមតំបន់ទីប្រជុំជនដែលមានទីតាំងតូចចង្អៀត និង មានចរាចរណ៍មមារញឹកខ្លាំង ដែលនឹងជួយកាត់បន្ថយការជន់លិច និងថែរក្សាបរិស្ថាន។ គួរបញ្ជាក់ផងដែរថា ជំហានទី៤ នឹងចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយរួមមាន ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹកជាដើម។ (អានបន្ថែម) គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។
អានបន្ថែម