អគារផ្គុំស្រាប់ខ្ពស់ជាងគេលើលោក នឹងបង្ហាញខ្លួននៅសិង្ហបុរីក្នុងឆ្នាំ ២០២៣

អគារផ្គុំស្រាប់ខ្ពស់ជាងគេនៅលើពិភពលោក បច្ចុប្បន្នកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបង្លាញខ្លួននៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន CNN កាលពីថ្ងៃ ១០ សីហា។ អគានេះមានឈ្មោះថា Avenue South Residences ដែលសាងសង់ជាអគារភ្លោះកម្ពស់ ១៩២ ម៉ែត្រ ឬស្មើនឹងប្រមាណ ៥៦ ជាន់ ហើយនឹងមានគេហដ្ឋានសរុបចំនួន ៩៨៨ យូនីត។ ភាពអស្ចារ្យនៃគម្រោងនេះគឺ សំណង់អគារមិនធ្វើឡើងនៅការដ្ឋានផ្ទាល់ទេ តែគឺផ្នែកនៃសំណង់ ត្រូវបានផ្គុំស្រាប់ចេញពីរោងចក្រក្នុងម៉ាឡេស៊ី ដែលមានចំនួនសរុប ៣០០០ ដុំ ដោយបង្គុំនីមួយៗ មានរាងជាប្រអប់ ៦ជ្រុង។ ម្ចាស់គម្រោងក្រុមហ៊ុន ADDP Architects បានឱ្យដឹងថា បើបង្គុំនីមួយៗ ធ្វើរួចរាស់នៅរោងចក្រ គម្រោងទាំងមូលគឺដូចជាបញ្ចប់ ៨០% ទៅហើយ ពោលគឺគ្រាន់តែយកមកដុំនីមួយៗមកភ្ជាប់គ្នាជាការស្រេច។ គួរបញ្ជាក់ផងដែរថា អគារផ្គុំស្រាប់គឺជាវិធីសាស្រ្តសាងសង់ដែលកំពុងពេញនិយមនៅប្រទេសអាមេរិក និងអឺរ៉ុប ដោយសារវាជួយកាត់បន្ថយចំណាយ ប្រើប្រាស់កម្លាំងពលកម្មតិច កាត់បន្ថយសំណល់ និងសម្លេងកងរំពង នៅការដ្ឋានផងដែរ។ បន្ទាប់ពីសាងសង់រួច ក្នុងឆ្នាំ ២០២៣ អគារនេះនឹងក្លាយជាអគារផ្គុំស្រាប់ខ្ពស់ជាងគេលើពិភពលោក […]

អាន​បន្ថែម

រដ្ឋាភិបាលនឹងស្តារស្ទឹងព្រែកត្នោតនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងបានចរចាជាមួយក្រុមហ៊ុនចិន ដើម្បីត្រៀមស្ដារស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។​ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងក្នុងសន្និសីទ កាលពីថ្ងៃទី១០ ខែសីហា ថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោត។ ឯកឧត្តមបានបន្តទៀតថា៖ «ក្រសួងធនធានទឹកកំពុងចរចាថ្លៃ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមកពីប្រទេសចិន និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ។ យើងចរចាថ្លៃដើម្បីរៀបចំស្តារបើកស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងចាប់ពីឆ្នាំក្រោយទៅ»។ គួរបញ្ជាក់ផងដែរថា ការងារស្ដារស្ទឹងនេះនឹងប្រើរយៈពេលក្នុងរង្វង់ប្រមាណ ៣០ខែ ។ បន្ទាប់ពីស្តាររួច ស្ទឹងនេះនឹងជួយទប់ទល់គ្រោះទឹកជំនន់ផង និងអាចស្ទុកទឹកយកទៅស្រោចស្រពដំណាំបានលើផ្ទៃដីជាង ១ម៉ឺនហិកតា ផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតនេះ គឺរួមតូច ធ្វើឱ្យពិបាករំដោះទឹកចេញ ដែលបង្ក​ឱ្យមានទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ក្នុងបរិមាណប្រហែល ១២០០ ម៉ែត្រគីបក្នុងមួយវិនាទី។

អាន​បន្ថែម

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិតេជោ នឹងបញ្ចប់យឺតជាងការគ្រោងទុក

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរកតតេជោ គិតត្រឹមខែសីហានេះ សម្រេចបាន ៨០% ហើយ ប៉ុន្តែនឹងមិនបញ្ចប់នៅចុងឆ្នាំនេះ តាមការគ្រោងទុកទេ ពោលគឺនឹងពន្យារទៅដល់ខែ មីនា ឬមេសាឆ្នាំក្រោយ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងនៅថ្ងៃទី ១២សីហា នេះថា ការអូសបន្លាយនៃការសាងសង់នេះ គឺដោយសារវិបត្តិកូវីដ ដែលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសនៃអ្នកជំនាញចិន ក៏ដូចជាការដឹកជញ្ជូនសំភារៈមួយចំនួនផងដែរ។ លោកថ្លែងថា៖ «ជារួម ការងារសាងសង់សម្រេចបាន ៨០% ហើយ។ នៅសល់តែគ្រឿងបំពាក់ គ្រឿងលំអ និង គ្រឿងបំពាក់តុបតែខាងក្រៅនោះទេ ហើយការងារទាំងអស់នេះនឹងសម្រេច នៅខែមីនា ឬមេសា ឆ្នាំ២០២១ នេះ ធ្វើយ៉ាងណាធ្វើឱ្យចប់មុនស៊ីហ្គេម»។ ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation លើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី […]

អាន​បន្ថែម

គណៈកម្មការទន្លេមេគង្គ៖ វារីអគ្គីសនីមិនមែនជាកត្តាចម្បងធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកទាបទេ

គណៈកម្មការទន្លេមេគង្គបានឱ្យដឹងថា ការសាងសង់វារីអគ្គីសនីលើដងទន្លេមេគង្គ មិនមែនជាកត្តាចម្បងដែលធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកចុះជាងមុនឡើយ ប៉ុន្តែកត្តារាំងស្ងួត បម្រែបម្រួលអាកាសធាតុ និងកត្តាអ៊ែលលីណូទេ ទើបជាកត្តាចំបង ដែលផ្ទុយស្រឡះពីការលើកឡើងរបស់អ្នកជំនាញផ្នែកបរិស្ថានអាមេរិក។ លោក តែ ណាវុធ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គថ្លែងក្នុងសន្និសីទកាលពីថ្ងៃទី ១១ សីហា ថា វារីអគ្គីសនីជាកត្តារួមចំណែកស្ទាក់ទឹកដងទន្លេមេគង្គ ដែលធ្វើឱ្យមានបម្រែបម្រួលរបបទឹកនៅរដូវវស្សា និងរដូវប្រាំង ប៉ុន្តែមិនបានធ្វើឱ្យទឹកទន្លេមេគង្គស្រកឡើយ។ លោកបានឱ្យដឹងទៀតថា៖ «ទំនប់វារីអគ្គីសនីមិនបានប្រើប្រាស់ទឹកទេ​ គ្រាន់តែធ្វើការស្ទាក់ទុក និងបញ្ចេញទឹក ដើម្បីផលិតថាមពល ប៉ុន្តែមិនស៊ីទឹកទេ។ អ៊ីចឹងវាធ្វើឱ្យរបបទឹកមានការប្រែប្រួល ខែវស្សាវាកាត់បន្ថយបន្តិច ខែប្រាំងបន្ថែមទឹក ពោលគឺបន្ថែមលើរបបទឹកធម្មជាតិ។ ប៉ុន្តែកត្តារាំងស្ងួត កត្តាបម្រែបម្រួលអាកាសធាតុ និងកត្តាអេលីណូទេ ទើបជាកត្តាចម្បង»។ ការលើកឡើងនេះ គឺផ្ទុយពីអ្នកជំនាញផ្នែកបរិស្ថានអាមេរិក លោក Brian Eyler ដែលធ្លាប់ឱ្យដឹងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗលើដងទន្លេមេគង្គច្រើន ជាពិសេសនៅចិន និងឡាវ ក៏ជាកត្តាសំខាន់មួយដែលបណ្ដាលឱ្យកម្រិតទឹកក្នុងបឹងទន្លេសាបស្រកចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ។ (អានបន្ថែម)

អាន​បន្ថែម

កូរ៉េកំពុងសាងសង់ទំនប់វារីអគ្គិសនីធំមួយតម្លៃជាង ២៣០ លានដុល្លារនៅខេត្តពោធ៍សាត់

គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធ៍សាត់អានុភាព ៨០ ម៉េហ្គាវ៉ាត់ បានបើកការដ្ឋានសាងសង់មួយរយៈហើយ ដោយគ្រោងនឹងបញ្ចេញថាមពលចូលបណ្តាញជាតិ នៅចុងឆ្នាំ២០២៣។ នេះបើយោងតាមលោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល។ គម្រោងនេះ ស្ថិតនៅលើដងស្ទឹងពោធិ៍សាត់ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលបច្ចុប្បន្នកំពុងសាងសង់ដោយក្រុមហ៊ុន កូរ៉េ SPHP (Cambodia) Co Ltd ក្រោមទុនវិនិយោគប្រមាណជាង ២៣០ លានដុល្លារ ។ ទំនប់នេះត្រូវបានសិក្សាមួយរយៈហើយ តាំងពីដើមឆ្នាំ ២០១៩ មកម្លេះ ដោយនៅដំណាក់ដំបូងប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ១៦០ លានដុល្លារ ប៉ុន្តែជាក់ស្ដែងកាលពីខែ ឧសភា កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងនេះក្នុងទឹកប្រាក់ ២៣១ លានដុល្លារ។ (អានបន្ថែម និងបន្ថែម) លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ១១ សីហា នេះថា ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចូលទៅទីតាំងទំនប់វារីអគ្គិសនី ការដោះសា្រយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន សម្រេចជួលដីជាង១៦៨ហិកតា នៅឧទ្យានជាតិបុទុមសាគរឱ្យក្រុមហ៊ុនរ៉ូយាល់គ្រុប

រដ្ឋាភិបាលកាលពីថ្ងៃទី ៦ សីហា នេះ បានចេញអនុក្រឹត្យធ្វើអនុបយោគផ្ទៃដីទំហំ ១៦៨,៨ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុន រ៉ូយាល់គ្រុប ដើម្បីអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ។ ផ្ទៃដីទំហំជាង១៦៨ហិកតានេះ ស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើប្រាស់ដោយចីរភាព។ លក្ខខណ្ឌជួលអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ គឺត្រូវស្ថិតក្រោមការចាត់ចែង ដោយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នក្រោមជាពាក់ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសម្បទានអនុវត្តគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីនេះ រួចមកហើយតាំងពីខែមីនា មកម្លេះ តែអនុក្រឹត្យថ្មីនេះ ចាត់ទុកថាជាការបំពេញបន្ថែមសិទ្ធិជាផ្លូវការក្នុងការប្រើប្រាស់ដី។ លើសពីនេះ ក្រុមហ៊ុនកាលពីថ្មីៗនេះ ក៏ទើបតែបានបញ្ចប់ការដោះស្រាយផលប៉ះពាល់ដល់ប្រជាជនប្រមាណ៥៨ គ្រួសារក្នុងតំបន់អភិវឌ្ឍន៍រួចហើយដែរ។ (អានបន្ថែម) បើយោងតាមក្រុមហ៊ុន គម្រោងរោងចក្រអគ្គិសនីនេះ នឹងប្រើទុនវិនិយោគសរុប ១, ៣ ពាន់លានដុល្លារអាមេរិក។ ក្រោយពេលដាក់ដំណើរការ អគ្គិសនីកម្ពុជាធានានឹងទិញថាមពលពី គម្រោងនេះ ក្នុងបរិមាណថាមពល ៨០% ក្នុង១ឆ្នាំផងដែរ។

អាន​បន្ថែម

គម្រោងទំនប់សាលាតាអនដ៏ធំសម្បើម នៅបាត់ដំបងគ្រោងបញ្ចប់ឆ្នាំក្រោយ

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នៅខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៩ គិតមកដល់បច្ចុប្បន្នសម្រេចបាន ៧០% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មិថុនា ឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងនេះគឺជាគម្រោងទី១ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដោយនឹងអាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១ ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤ ០០០ ហិកតា។ ចំពោះការងារ ដែលបាននិងកំពុងអនុវត្តរួមមាន៖ ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង (ប្រវែង ៣៨០ម) សំណង់ទ្វារទឹកស្ទាក់ស្ទឹងសង្កែ (ប្រវែង ៧៤ម) ប្រឡាយធ្វើពីបេតុង ០៤ ខ្សែ (ប្រវែង ជាង១៧ គ.ម) សំណង់ស្ទាក់ទឹកប្រឡាយមេ ១៣ កន្លែង សំណង់ចែកចាយទឹក ២១ កន្លែង ស្ពានឆ្លងកាត់ប្រឡាយ ២៣ កន្លែង និង ជណ្តើរចុះក្នុងប្រឡាយមេ ២៧៤ កន្លែង។ ឯកឧត្តម លឹម […]

អាន​បន្ថែម

ថៃនឹងជួយសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាលើដី២០ហិកតា នៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលថៃនឹងរួមចំណែកជួយសាងសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈ មួយកន្លែងលើផ្ទៃទំហំ ២០ហិកតា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងដំណើរចុះត្រួតពិនិត្យប្លង់មេនេះកាលពីថ្ងៃទី ៦ សីហានេះ ឯកឧត្តម បានឲ្យដឹងថា មជ្ឈមណ្ឌលនេះស្ថិតនៅភូមិរីទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដែលនឹងរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាលថៃ។ ឯកឧត្តមបន្តថា៖ «យើងនឹងដាក់ឱ្យមជ្ឈមណ្ឌលជាតិនេះដំណើរការស្របពេលខួបទី៧០ឆ្នាំនៃចំណងសាមគ្គីភាពនៃព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រថៃ»។ មជ្ឈមណ្ឌលជាតិនេះ នឹងក្លាយជាមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាលផលិតធនធានមនុស្សពហុចំណេះជំនាញបម្រើដល់ទីផ្សារការងារនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន ក៏បានស្នើឱ្យមានការដាក់ដំណើរការនូវ មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ នៅខែវិច្ឆិកា ២០២០ ខាងមុខ ដើម្បីបន្ថយការភាពចង្អៀតណែននៅមជ្ឈមណ្ឌលនៅរាជធានីភ្នំពេញ។

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបងសម្រេចបាន ២៦%

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ គិតមកដល់បច្ចុប្បន្នសម្រេចបាន ២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងទំនប់ទឹកនេះ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង និងជាគម្រោងមួយ ស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ផងដែរ។ ទំនប់នេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣៣ ០០០ ហិកតា និងស្រូវប្រាំងបានចំនួន ៤ ៥០០ ហិកតា ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបាន និងកំពុងអនុវត្តរួមមានដូចជា៖ ទំនប់មេ (កម្ពស់ ៤៧ម ទទឹង ៨ម និងប្រវែង ៦៥៤ម) សំណង់បង្ហៀរ និងរូងទូនេលពង្វៀងទឹក (អង្កត់ផ្ចិត ៤ម និងប្រវែង៤៦២ម) សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នលើ និងក្រោម និងផ្លូវក្រាលថ្មភ្នំ ជាដើម។ ក្នុងឱកាសអញ្ជើញពិនិត្យគម្រោង ឯកឧត្តម […]

អាន​បន្ថែម

ការស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៣៦% ហើយ

បន្ទាប់ពីបើកការដ្ឋានអស់៦ខែ ផ្លូវជាតិលេខ ១០ ភ្ជាប់ពីខេត្តបាត់ដំបង និងខេត្តកោះកុង គិតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ ៣៦% ហើយ។ នេះបើយោងតាមការរចុះពិនិត្យវឌ្ឍនភាពគម្រោងរបស់ក្រសួងកាលពីព្រឹកថ្ងៃទី៦ សីហានេះ។ ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបប្រមាណ ១៩៩គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (CRBC) ក្នុងទំហំវិនិយោគប្រមាណ ១៨៨លានដុល្លារ ជាជំនួយពីប្រទេសចិន និង ថវិកាបដិភាគពីរាជរដ្ឋាភិបាល។ ផ្លូវមួយខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ (ចំណាយពេល ៤៨ខែ)។ (អានបន្ថែម) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «ការស្ថាបនាផ្លូវជាតិលេខ១០នេះ មានការលំបាកច្រើន ដោយត្រូវគិតគូរពីផលប៉ះពាល់ប្រជាសហគមន៍ បរិស្ថាន និងសត្វព្រៃ ជាពិសេសការកសាងស្ពានឆ្លងកាត់ស្ទឹងអាតៃ ប្រវែង ៥១២ម៉ែត្រ និងកំពស់ ៧២ម៉ែត្រ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា»។ «ផ្លូវជាតិលេខ១០នេះ ក៏មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម […]

អាន​បន្ថែម