ព័ត៌មានក្នុងស្រុក
គន្លឹះ និងវិធីសាស្រ្តដើម្បីជ្រើសរើសដែកដែលមានគុណភាពខ្ពស់
ប្រទេសកម្ពុជាយើងជាប្រទេសដែលកំពុងអភិវឌ្ឍគ្រប់វិស័យ ហើយក្នុងនោះដែរ វិស័យសំណង់ គឺកំពុងរីកចម្រើនខ្លាំង ដែលយើងឃើញមានសំណង់តូចធំ កំពុងរីកដុះដាលពាសពេញទីក្រុង និងតាមបណ្ដាខេត្តនានា។ ក្នុងនោះ ដែក បានដើរតួនាទីដ៏សំខាន់ ក្នុងការរីកចម្រើនដ៏មហិមានេះ ដូច្នេះ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើសប្រភេទ ឫគុណភាពដែកឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេអ្នកនឹងខាតទាំងពេលវេលា ថវិកា ហើយសំណង់របស់អ្នកក៏គ្មានគុណភាពដែរ។ តើយើងត្រូវជ្រើសរើសដែកដូចម្ដេច បើមើលទៅក្នុងទីផ្សារដែកគឺសុទ្ធតែដូចៗគ្នា? គន្លឹះសំខាន់ៗមួយចំនួនខាងក្រោមនេះអាចជួយអ្នកបាន៖ ១) គួរជ្រើសរើសដែកដែលស្រោបសារធាតុស័ង្កសី ព្រោះមានឱកាសនៃការច្រែះតិច ២) បើមុខកាត់ដែកមិនស្មើទេ នោះអ្នកនឹងត្រូវគេកេងបន្លំកម្រាស់ ៣) ថ្នេរផ្សារភ្ជាប់ត្រូវតែជិត និងស្មើល្អ ដែលអាចសម្គាល់ពីភាពរឹងមាំ ៤) ស៊ីកែងស្មើល្អ ងាយស្រួលផ្សារ និងជាប់បានល្អ ៥) ម៉ាកយីហោល្បី និងមានចុះបញ្ជីត្រឹមត្រូវ ផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់បានខ្ពស់
អានបន្ថែមអភិបាលខេត្តកំពតកំពុងសិក្សាឱ្យចិនសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយខ្សែ
រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុន China Road កំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មីមួយខ្សែឆ្លងព្រែកកំពង់បាយ ដើម្បីសម្រួលចរាចរណ៍ ខណៈស្ពានចាស់មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ គម្រោងស្ពានថ្មីត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាងសាលាខេត្តកំពត និង ក្រុមហ៊ុន China Road ក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី ២៣ កក្កដាកន្លងមកនេះ។ លោក អ៊ឺង ឆាយ អភិបាលរងខេត្តកំពត បានឲ្យដឹងថា គម្រោងនេះ គឺដើម្បីឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជារៀងរាល់សប្តាហ៍ ដែលបណ្តាលឲ្យមានការកកស្ទះយានយន្ត ជាពិសេសលើស្ពានឆ្លងព្រែកកំពង់បាយ។ លោកថ្លែងថា៖ «ស្ពានតែមួយយើងប្រើអត់គ្រប់ ជាពិសេសរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺស្ទះខ្លាំង ដូច្នេះរដ្ឋបាលខេត្តមានគោលការណ៍ដើម្បីកសាងស្ពានមួយទៀត ដើម្បីអោយមានស្ពាន ២ កុំមានការកកស្ទះ»។ លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នគម្រោងនេះស្ថិតនៅក្នុងការសិក្សា ដូច្នេះមិនទាន់មានព័ត៌មានលម្អិតដូចជា ទំហំទឹកប្រាក់ និងរយៈពេលក្នុងសាងសង់នោះទេ។ ដោយឡែក គម្រោងនេះ ទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចហើយ ដោយកន្លងមក ឯកឧត្តម ជាវ តាយ ក៏ធ្លាប់បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងមួយចំនួនសម្រាប់គម្រោងស្ពានថ្មីនេះរួចហើយដែរ៕
អានបន្ថែមស្ពានអាកាសថ្មើរជើងផ្សារដើមគរដាក់ដំណើរការប្រើប្រាស់ជាផ្លូវការហើយ
ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយសាងសង់អស់រយៈពេល ៧ ខែ ដែលនឹងជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងតំបន់នេះបានមួយផ្នែកធំ។ ស្ពានអាកាសថ្មើរជើងនេះ មានទីតាំងស្ថិតនៅត្រង់ភ្លើងស្តុបផ្សារដើមគរ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក ដែលតួរស្ពានគឺដំឡើងដោយគ្រោងដែក មានប្រវែងបណ្តោយ ២៧ម៉ែត្រ និងទទឺង ៣ម៉ែត្រ។ (អានបន្ថែម) លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការថា ថា គោលបំណងធំៗ ៣ សំខាន់ក្នុងការសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគរនេះ គឺទី១ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ ទី២ កាត់បន្ថយការកកស្ទះចរាចរណ៍ និងទី៣ គឺបង្កើនសោភណភាពទីក្រុង។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏គ្រោង សាងសង់ស្ពានអាកាសថ្មើរជើងចំនួន ២៥ ទៀត ដើម្បីសម្រួលដល់សុវត្ថិភាពធ្វើដំណើរនៃអ្នកដំណើរឆ្លងកាត់ទ្រូងផ្លូវ និងលំហូរនៃចរាចរណ៍តាមដងផ្លូវ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីខែ មិថុនា ថាទីតាំងនៃគម្រោងចំនួន ២៥ ត្រូវបានជ្រើសរើសរួចហើយ និងកំពុងរង់ចាំតែការចាប់ផ្តើមបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ ចំណែកទីតាំងនៃគម្រោងនឹងត្រូវប្រកាសដោយ […]
អានបន្ថែមព្រលានយន្តហោះភ្នំពេញថ្មីបង្ហាញពីមហិច្ឆតាក្នុងការជំរុញសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ១៩
ដំណើរអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានន័យលើសពីការពិនិត្យការដ្ឋានធម្មតា។ ក្រៅពីដើម្បីបញ្ជាក់ពីការសម្រេចសមិទ្ធផលព្រលានដែលមានអ្នកខ្លះនៅពិភាល់ថាតើគម្រោងនេះ មានមែនឬអត់នោះ ស្នាមជើងសម្តេចដែលបានចុះជាន់ទឹកដីការដ្ឋាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ កន្លងមកនេះបានបង្ហាញពីភាពរឹងមាំនៃវិស័យសំណង់ និងជំហរសេដ្ឋកិច្ចជាតិនៅចំពោះមុខវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលដោយកូវីដ១៩។ វត្តមានសម្តេចនៅការដ្ឋានព្រលានយន្តហោះ បានធ្វើឱ្យបច្ចុប្បន្នភាពនៃដំណើរការសាងសង់ព្រលានយន្តថ្មីនេះ ដែលអ្នកខ្លះនៅតែមន្ទិលសង្ស័យថា ឮតែធ្វើៗ តែមិនដឹងហើយពេលណា និងមានខ្លះទៀតថា ប្រហែលជាផ្អាកបាត់ហើយ ដោយសារឥទ្ធិពលកូវីដ ១៩ នោះ ឱ្យឃើញច្បាស់ទាំងអស់គ្នាថា សំណង់ដ៏សំខាន់មួយនេះ មិនត្រឹមតែមិនផ្អាកដោយសារកូវីដ១៩ទេ តែស្ងាត់ៗបែរជាសង់សម្រេចបាន ៣០% រួចទៅហើយ។ បើតាមរបាយការណ៍ពីក្រុមហ៊ុន OCIC គម្រោងសាងសង់មាន ៣ ដំណាក់កាល។ សម្រាប់ដំណាក់កាលទី១ ដែលនឹងបង្ហើយផ្នែកសំខាន់ៗនៃព្រលាន ដើម្បីអាចទទួលភ្ញៀវទេសចរប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំៗ ឱ្យទាន់សម្រាប់ដាក់ឱ្យប្រើប្រាស់ឆ្នាំ ២០២៣ នេះ នឹងចាយថវិកាសាងសង់ចំនួន ១,៥ លានដុល្លារ។ សម្រាប់ដំណាក់កាលទី ២ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០៣០ ដែលគ្រោងនឹងពង្រីកវិសាលភាពសំណង់ សម្រាប់ទទួលបានភ្ញៀវទេសចរ ប្រមាណ […]
អានបន្ថែមរដ្ឋាភិបាលគ្រោងសង់ទីលានចាក់សំរាមតម្លៃ ៥លានដុល្លារនៅខេត្តព្រះសីហនុ
ក្រសួងសេដ្ឋកិច្ច សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសាងសង់ទីលានចាក់សំរាមថ្មីមួយលើផ្ទៃដីជាង១៧ ហិកតា ក្នុងខេត្តព្រះសីហនុ ក្រោមថវិកាជាតិប្រមាណ ៥លានដុល្លារ ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២១ កក្កដា ២០២០នេះ។ ទីលាននេះមានទីតាំងក្នុង ភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។ គម្រោងនេះ គឺត្រូវសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដោយចាប់ផ្ដើមកាលពីថ្ងៃទី០១ ខែកក្កដា កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់ការក្នុងរយៈពេល ១៧ខែ ខាងមុខ។ រយៈពេល៥ ឆ្នាំដំបូង ទីលានចាក់សំរាមថ្មីនេះនឹងមានសមត្ថភាពអាចផ្ទុកសំរាមបានជាង ៨៨ ម៉ឺនម៉ែត្រគីប ដោយមានរណ្ដៅចំនួន ៤ (ទទឹងគិតជាមធ្យម១៣០ ម៉ែត្រ បណ្ដោយ១៥០ម៉ែត្រ និងជម្រៅចាប់ពី២-៤ម៉ែត្រ) មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុលផងដែរ។ គួរបញ្ជាក់ផងដែរ ថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមែនខបភើរេសិន […]
អានបន្ថែមការសិក្សាគំរូប្លង់កំពង់ផែទឹកជ្រៅចប់រួចរាល់ហើយ ដំណាក់ទី១គ្រោងនឹងបើកការដ្ឋានឆ្នាំក្រោយ
ការសិក្សាគំរូប្លង់ពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុបានបញ្ចប់រួចរាល់ហើយ រីឯការសាងសង់ដំណាក់កាលទី១ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤ ខាងមុខនេះ ដែលយឺតជាងផែកការដំបូងមួយឆ្នាំ។ លោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថាគម្រោងប្លង់លម្អិតនៃគម្រោងនេះត្រូវបានបញ្ចប់ ហើយពេលនេះស្ថិតនៅក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនសាងសង់។ លោកបានថ្លែងថា៖ “ការសាងសង់កំពង់ផែទឹកជ្រៅដំណាក់កាលទី១ គឺបានចាប់ផ្តើមហើយ ដោយនៅពេលនេះគម្រោងប្លង់លម្អិតនោះគឺបានបញ្ចប់។ ហើយឥឡូវនេះយើងបានឈានចូលទៅក្នុងដំណាក់កាលជ្រើសរើសអ្នកសាងសង់ ហើយការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅក្នុងរង្វង់ឆ្នាំ២០២៤”។ កំពង់ផែទឹកជ្រៅនេះដំណាក់កាលទី ១ នឹងមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ (អានបន្ថែម) គម្រោងនេះដែរ គឺត្រូវកសាងដោយប្រើកម្ចីពីប្រទេសជប៉ុន ប្រមាណ២០៩លានដុល្លារ ដែលបានអនុម័តកាលពីខែ មិនា ២០១៩ កន្លងមកនេះ។ (អានបន្ថែម) លោក ថៃ ឫទ្ធី បានបន្តថា ថ្នាក់ដឹកនាំរបស់កំពង់ផែ និង អ្នកបច្ចេកទេស កំពុងសិក្សាជំហានទី២ និង ជំហានទី៣ ដើម្បីឱ្យកំពង់ផែទឹកជ្រៅនេះ អាចឲ្យនាវាធុនយក្សចេញចូលបាន នៅក្នុងរង្វង់ពីឆ្នាំ២០២៧ ទៅ […]
អានបន្ថែមចិនគ្រោងនឹងបង្កើតរោងចក្របំលែងសំរាមជាអគ្គីសនី អនុភាព១២មេហ្កាវ៉ាត់ នៅសៀមរាប
រូបភាពតំណាង ក្រុមហ៊ុនចិន MIZUDA គ្រោងនឹងវិនិយោគលើរោងចក្រដុតបំលែងសំរាមជាអគ្គីសនីមួយនៅខេត្តសៀមរាប ដែលនឹងអាចបំលែងសំរាមបានប្រមាណ ២១ម៉ឺនតោន/ឆ្នាំ ទៅជាថាមពលអគ្គីសនី១២ មេហ្កាវ៉ាត់។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី ២១ ខែកក្កដា កន្លងមកនេះ។ តាមការបង្ហាញរបាយការណ៍របស់ក្រុមហ៊ុន គម្រោងនេះត្រូវបានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែ ធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។ ក្នុងមួយឆ្នាំ រោងចក្រនេះអាចផលិតជាថាមពលអគ្គីសនីបានប្រមាណជាង ៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង ដែលស្មើនឹងប្រមាណ ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់សរុបក្នុងក្រុងសៀមរាបបច្ចុប្បន្ន។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ។ ដោយឡែក ទាក់ទិននឹងបញ្ហាប្រមូលសំរាម ការកំណត់តម្លៃលក់ថាមពល ការកំណត់ទីតាំងសាងសង់រោងចក្រ គឺនឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត ហើយនឹងត្រូវពិភាក្សាឡើងវិញសម្រាប់ក្នុងកិច្ចប្រជុំបន្ទាប់។ គួរបញ្ជាក់ផងដែរថា សំរាមនៅក្នុងក្រុងសៀមរាបបច្ចុប្បន្ន មានប្រមាណជាង ៤៨០តោន/ថ្ងៃ។ បើតាមការប៉ាន់ប្រមាណផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ សំរាមអាចនឹងកើនដល់៦០០ តោន/ថ្ងៃ នៅឆ្នាំ ២០២២ និងដល់ទៅជាង១០០០តោន/ថ្ងៃ នៅឆ្នាំ២០៣៥។
អានបន្ថែមអន្តរក្រសួងកំពុងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យថ្មី ៣ ដើម្បីពង្រឹងវិស័យសំណង់នៅកម្ពុជា
ក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី ២១ កក្កដា នេះ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ ក្នុងគោលបំណងជួយពង្រឹងគុណភាពសំណង់នៅកម្ពុជា។ សេចក្ដីព្រាងអនុក្រឹត្យចំនួន៣ នោះរួមមាន ទី១ អនុក្រឹត្យស្ដីពី លិខិតអនុញ្ញាតសាងសង់ (មាន១២ជំពូក និង៥៧មាត្រា) ទី ២ អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ (មាន១៣ជំពូក និង៥៥មាត្រា) និង ទី ៣ អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ (មាន១២ជំពូក និង៥៩មាត្រា)។ គោលបំណងចំបងនៃសេចក្ដីព្រាងអនុក្រឹត្យទាំងនេះ គឺដើម្បីកំណត់នូវតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានជាក់លាក់ជាងមុន ទាក់ទងនឹងការចេញលិខិតការអនុញ្ញាត្ត និង ការចុះត្រួតពិនិត្យ រាល់សំណង់នៅកម្ពុជា ។ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កិច្ចប្រជុំនេះ កំពុងពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដើម្បីការប្រើប្រាស់ និងអនុវត្តប្រកបដោយតម្លាភាព ហើយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានជំនឿទុកចិត្តទៅលើសេចក្ដីព្រាងអនុក្រឹត្យទាំង ៣ នេះ។ គួរបញ្ជាក់ផងដែរថា សេចក្ដីព្រាងអនុក្រឹត្យនេះ […]
អានបន្ថែមក្រុមហ៊ុនជីបម៉ុង វិនិយោគសាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសសីហនុ
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមែនខបភើរេសិន (CMIC) របស់ជីប ម៉ុង គ្រុប បានចូលរួមវិនិយោគ សាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្ម ក្នុងគោលបំណងដើម្បីផ្តល់សេវាកម្មកែច្នៃកាកសំណល់ឧស្សាហកម្មដល់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងវិនិយោគកសាងកន្លែងផ្ទុកសំរាមឧស្សាហកម្ម នេះ ត្រូវបានចុះហត្ថលេខាដោយ លោក Nicolas George នាយកប្រតិបត្តិនៃក្រុមហ៊ុនCMIC និងលោក Cao Jianjiang អគ្គនាយកនៃក្រុមហ៊ុនតំនប់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី២០ កក្កដាកន្លងទៅ ដោយមានវត្តមានលោក ទេព ស៊ីណូរ៉ា អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ដោយឡែក លោក ទេព ស៊ីណូ បានមានប្រសាសន៍ថា គម្រោងនេះមិនត្រឹមតែជួយសម្រួលដល់ការផលិត ប្រតិបត្តិការ និងគ្រប់គ្រងសំរាម របស់រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ ថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អសុវត្ថិភាព សុខភាព គុណភាពបរិស្ថាន ជាពិសេសការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទៀតផង។ គួរបញ្ជាក់ថា ក្រុមហ៊ុន CMIC ត្រូវបានរួមបង្កើតឡើងដោយជីប ម៉ុង គ្រុប នៃប្រទេសកម្ពុជា និងក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement Corporation […]
អានបន្ថែមមកទល់បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ ទទួលបានការវិនិយោគរាប់រយគម្រោង តម្លៃជាង២០០លានដុល្លារ
ខេត្តកំពង់ស្ពឺ កន្លងមកបានទាក់ទាញគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង តម្លៃជាង២០០លានដុល្លារ ស្របពេលក្រុមហ៊ុនវិនិយោគថ្មីៗជាច្រើនគ្រោងនឹងមកបោះទុនបន្ថែមទៀតក្នុងខេត្តមួយនេះនាពេលខាងមុខ។ របាយការណ៍ស្តីពីវឌ្ឍនភាពខេត្តកំពង់ស្ពឺ បានបង្ហាញថា គម្រោងវិនិយោគចំនួន ១៨៨គម្រោងត្រូវបានអនុម័ត កាលពីឆ្នាំ២០១៩ ដោយមានផ្ទៃក្រឡាសំណង់សរុប ទំហំ ៧០ម៉ឺនម៉ែត្រការ៉េ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុប ២១០លានដុល្លារ។ បើតាមរបាយការណ៍ដដែល ក្នុងចំណោមក្រោមហ៊ុនទាំងអស់ មានក្រុមហ៊ុនវិនិយោគធំៗ មានចំនួន៥ ក្នុងនោះ មានក្រុមហ៊ុន Great Field (Cambodia) International Limited ចំនួន ៩ពាន់ហិកតា ក្រុមហ៊ុន Yellow Field (Cambodia) International Limited ចំនួន៨ពាន់៥រយហិកតា ក្រុមហ៊ុន HLH Agriculture (Cambodia) Co Ltd ចំនួន ៩ពាន់៩រយ ហិកតា ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ មានផ្ទៃដីចំនួន ៤ពាន់៧រយ ហិកតា និងក្រុមហ៊ុន ៩៩ អភិវឌ្ឍន៍ កសិកម្ម […]
អានបន្ថែម