ក្នុងឆមាសទី១ នេះការនាំចូលសម្ភារសំណង់ធ្លាក់ចុះ ១៤% រីឯចំណូលពន្ធគយក៏ធ្លាក់ចុះ ២៨% ដែរ

នៅក្នុងឆមាសទី១ ឆ្នាំ ២០២០ ការចូលសម្ភារៈសំណង់ធ្លាក់ចុះ ១៤% ហើយចំណូលពន្ធគយលើការចូលគ្រឿងសំណង់ទាំងនេះ ក៏ស្រុតចុះប្រមាណ ២៨% ដែរ ដែលនេះជាសញ្ញាសបញ្ជាក់ថា កំណើននៃវិស័យសំណង់មានការថមថយ។ របាយការណ៍ពីធនាគារជាតិនៃកម្ពុជា កាលពីថ្មីៗនេះ បានឱ្យដឹងថា កំណើនវិស័យសំណង់មាននិន្នាការថមថយ ដោយសារការថយចុះនៃតម្រូវការរបស់អនិវាសជន ការបញ្ចប់គម្រោងសាងសង់មួយចំនួននាពេលកន្លងមក និងភាពរអាក់រអូលនៃការនាំចូលសម្ភារ និងបរិក្ខាសំណង់ ដែលបានធ្លាក់ចុះប្រមាណ ១៤ ភាគរយ។ ជាមួយគ្នានេះដែរ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ ក៏បានឱ្យដឹងថា គិតត្រឹមឆមាសទី ១ ឆ្នាំ២០២០នេះ ចំណូលពន្ធគយសរុបមានចំនួន ១ ២៧២ លានដុល្លារ គឺថយចុះ ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ចំណូលពន្ធគយពីការនាំចូលគ្រឿងសំណង់ គឺថយចុះ ២៨% ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចូលគ្រឿងសំណង់ មានបរិក្ខាសំណង់ ស៊ីម៉ងត៍ និងដែក មានតម្លៃប្រមាណ ១.៥ពាន់លានដុល្លារ ហើយឆ្នាំ២០១៨ ការនាំចូលមានតម្លៃ ១ពាន់លានដុល្លារ៕

អាន​បន្ថែម

គម្រោងធំៗ ៣ នឹងប្រែមុខមាត់ ដី១៦១ហិកតា នៃតំបន់បឹងកង្កែបខេត្តព្រះសីហនុទៅជាតំបន់ឆ្លាតវៃ

រដ្ឋាភិបាលកំពុងសិក្សាលើគម្រោងធំៗចំនួន ៣ រួមមាន ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ តំបន់ទេសចរណ៍នាគរាជ និងគម្រោងអភិវឌ្ឍតំបន់បឹងកង្កែប ក្នុងគោលបំណងផ្លាស់ប្ដូរមុខមាត់ដីទំហំ ១៦១ហិកតា នៃតំបន់បឹងកង្កែបក្នុងខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ឆ្លាតវៃ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ កក្កដា ២០២០នេះ។ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ថ្លែងថា ការអភិវឌ្ឍបឹងបង្កែប ដែលស្ថិតនៅភូមិអុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ គឺជាការអភិវឌ្ឍប្រកបដោយភាពឆ្លាតវៃរួមមាន ការអភិវឌ្ឍបៃតង កិច្ចការពារធម្មជាតិ និងបរិស្ថាន ពោលគឺសម្រាប់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុ រួមមានការសិក្សាប្លង់គោលប្រើប្រាស់ដី និងការធ្វើសមាហរណកម្មជាមួយខេត្តដទៃទៀត មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់ភូមិភាគឥសាន្ត។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុគឺជាខេត្តមួយ ពោរពេញទៅដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់ជា និងមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាចម្រើន ដែលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍ផ្លូវ ៣៤ ខ្សែរក្នុងខេត្តនេះស្ទើរសម្រចជាស្ថាពរទៅហើយ។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

ធនាគារពិភពលោកផ្តល់កម្ចី១០០លានដុល្លារសម្រាប់គម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា

ធនាគារពិភពលោក កាលពីព្រឹកថ្ងៃទី ១៧ កក្កដានេះ បានសម្រេចផ្តល់ឥណទាន ១០០លានដុល្លារ សម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា ដោយផ្តោតលើផ្លូវគមនាគមន៍ និងផ្លូវជនបទ ដើម្បីលើកកម្ពស់ការដឹកជញ្ជូន។ ប្រាក់ជំនួយនេះមានឈ្មោះថា គម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីជួយឱ្យអ្នកនៅជនបទ អាចធ្វើដំណើរទៅកាន់ទីកន្លែងចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យ សាលារៀន និង ទីផ្សារ។ តំបន់គោលដៅរបស់គម្រោងនេះ គឺផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល។ លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «កង្វះលទ្ធភាពសម្រាប់ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា នៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ»។ «គម្រោងថ្មីនេះនឹងជួយតភ្ជាប់ប្រជាជនទៅនឹងការទទួលបានសេវាសំខាន់ៗ កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ ទៀតផង។» លោកស្រី បានបន្ត។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ នឹងជាភ្នាក់ងារអនុវត្តគម្រោងនេះ។ លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវចំនួន ៣៤ ខ្សែនៅខេត្តព្រះសីហនុសម្រេចបានជិតទាំងស្រុងហើយ

បន្ទាប់ពីការបើកការដ្ឋានកាលពី ៨ខែមុន បច្ចុប្បន្នគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្រោមថវិកាវិនិយោគប្រមាណ ៣០០លានដុលា្លរ សម្រេចបានមួយចំនួនធំហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្របគ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចុះថ្ងៃទី១៧ កក្កដា ២០២០នេះ។ ផ្នែកធំៗនៃគម្រោងនេះ សម្រចស្ទើរទាំងស្រុងហើយ រួមមាន ការចាក់បេតុងសម្រចបាន ៩៩,៩២% ការដាក់លូសម្រេចបាន ១០០% ការរៀបខឿនថ្មក្រានីតសម្រេចបាន ៥៩,៩៩% ការរៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងការបំពាក់អំពូលភ្លើងវៃឆ្លាតបាន ១០,៤៥% ហើយ។ បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុក៏បាន និងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ ដោយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែង។ ទីតាំងទី១ ស្ថិតនៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលសម្រេចបាន ២០% ហើយ។ ដោយឡែក ទីតាំងទី២ ស្ថិតនៅក្បែរសណ្ឋាគារសុខា មានសមត្ថភាពច្រោះ ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលសម្រេចបាន១០% ហើយ។ ជាមួយគ្នានេះ ក្រុមកការងារនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ […]

អាន​បន្ថែម

រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៥ កក្កដានេះ បានចុះហត្ថលេខា សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីជំរុញ និងពន្លឿនដំណើរការអនុវត្តគម្រោងសាងសង់ហធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ យោងតាមសេចក្តីសម្រេចលេខ ៧៥ សសរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតត្រូវបានស្នើសុំវិនិយោគរួចមកហើយ ដោយក្រុមហ៊ុន China Railway International Group Co., Ltd ក្នុងលក្ខខណ្ឌសាង់សង់-ធ្វើអាជីវកម្ម-ផ្ទេរ (Build-Operate-Transfer)។ ដូច្នេះគណៈកម្មការថ្មីមួយនេះ នឹងមានភារកិច្ចពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធីក្របខណ្ឌតតិយុត្ត និងរូបភាពនៃការវិនិយោគដល់ក្រុមហ៊ុន  ជំរុញនិងពន្លឿនការអនុវត្តគម្រោងឱ្យបានសម្រេចជាស្ថាពរ និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនរាជរដ្ឋាភិបាលរ។ បើយោងតាមប្រភពដដែលនេះ គណៈកម្មការនេះ គឺមានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន និងមានអនុប្រធាន ៣ រូប រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឯកឧត្តម វង្សី វិស្សុត និង ឯកឧត្តម សូរ វ៉ិចទ័រ ព្រមជាមួយនឹងសមាជិកពីក្រសួងពាក់ព័ន្ធ ១៣ រូបទៀត។ […]

អាន​បន្ថែម

ចៅហ្វាយខេត្តមណ្ឌលគិរី៖ ព្រំដីសម្រាប់សង់ព្រលានយន្តហោះបោះរួចហើយ ចាំតែអ្នកមកវិនិយោគ

រដ្ឋបាលខេត្តមណ្ឌលគីរី បានដោះស្រាយផលប៉ះពាល់ និងបោះបង្កោលព្រំប្រទល់ដី រួចរាល់ដាច់ស្រេចអស់ហើយ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តមណ្ឌលគីរី បច្ចុប្បន្ននៅរងចាំតែការវិនិយោគពីអាកាសចរណ៍ស៊ីវិលតែប៉ុណ្ណោះ។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១៦ កក្កដា នេះ អភិបាលខេត្តមណ្ឌលគីរី ឯកឧត្តម ស្វាយ សំអ៊ាង បានឱ្យដឹងថា អាជ្ញាធរខេត្តបានជ្រើសរើសទីតាំងដី ប្រមាណ៦០០ហិកតា នៅចំងាយប្រមាណ ២២ គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ពោលគឺស្ថិតក្នុងស្រុកអូររាំង។ ឯកឧត្តម បានមានប្រសាសន៍ថា ៖ «ឥលូវនេះ អាជ្ញាធរខេត្តបានរៀបចំ ទីមួយការពារដីដើម្បីនៅពេលដែលរដ្ឋាភិបាលមានថវិកាវិនិយោគ គឺយើងមានដី ជៀសវាងនៅពេលអត់មានដី គឺមិនដឹងថាអភិវឌ្ឍន៍ព្រលានយ៉ាងម៉េចដែរ»។ «មកទល់ពេលនេះ គឺការគិតគូររបស់អាកាសចរណ៍ស៊ីវិល គឺថាយើងបានកាយព្រំ យើងបានរៀបចំ ដោះស្រាយរួចហើយ រង់ចាំតែគោលការណ៍ រដ្ឋាភិបាលបានដៃគូវិនិយោគ ឬមានទុនវិនិយោគតែប៉ុណ្ណោះ» ឯកឧត្តម បានបន្ត។ បើតាមប្រសាសន៍របស់អភិបាលខេត្ត អាកាសយានដ្ឋានថ្មីនេះអាចសាងសង់ទៅជាអាកាសយានដ្ឋានខ្នាតធំក្នុងស្រុក ឬខ្នាតអន្តរជាតិ ដោយផ្អែកតាមការសិក្សាបច្ចេកទេសរបស់អាកាសចរណ៍ស៊ីវិល និងក្រសួងពាក់ព័ន្ធ។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីនេះ ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ ដោយនៅជំហានដំបូងគ្រោងនឹងសាងសង់លើដី ៣០០ ហិកតា តែបច្ចុប្បន្នពង្រីកជា ៦០០ហិកតា។ ហើយគម្រោងនេះ […]

អាន​បន្ថែម

សាលាខេត្តកោះកុង៖ ដីដែលទិញលក់គ្មានការដឹងលឺពីមន្រ្តីអាជ្ញាធរពាក់ព័ន្ធត្រូវចាត់ទុកជាមោឃៈ

រាល់ដីដែលទិញលក់គ្មានការដឹងលឺ និងវាស់វែងពីមន្រ្តីអាជ្ថាធរពាក់ព័ន្ធ ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងកគម្របព្រៃឈើក្នុងខេត្តកោះកុង នឹងត្រូវចាត់ទុកជាមោឃៈ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី១៤ កក្កដា ២០២០ នេះ។ គោលបំណងនៃប្រកាសនេះ គឺដើម្បីបញ្ឍប់ការទិញលក់ដីក្នុងតំបន់ការពារធម្មជាតិ សហគមន៏ និង គម្របព្រៃលើយ៉ាងអណាធិបតេយ្យ ដែលកន្លងមកឃើញថាមានសកម្មភាពបែបនេះជាច្រើន ជាពិសេសនៅក្នុងស្រុកបូទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងតាមតំបន់មួយចំនួនទៀត។ សេចក្ដីប្រកាសនេះបានបញ្ជាក់ថា ៖«ចំពោះការទិញ-ដីធ្លីដោយមិនមានការចូលរួមត្រួតពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធនឹងមន្ត្រីភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញយ៉ាងនេះគឺជាទង្វើមិនស្របច្បាប់»។ ប្រភពដដែលនេះបានបន្តថា ជនណាដែលទិញលក់ដីក្នុងលក្ខណៈមិនងត្រឹមត្រូវតាមផ្លូវច្បាប់បែបនេះ នឹងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។ ក្នុងថ្ងែជាមួយគ្នានេះដែរ រដ្ឋបាលស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្មីៗនេះ ក៏បានប្រកាសដល់ម្ចាស់ដី និងដីអង្គភាពនានា ដែលជាប់ពាក់ព័ន្ធក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បួង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល តំបន់ដែនជម្រកសត្វព្រៃតាតៃ និងតំបន់គម្របព្រៃឈើ២០០២ ដើម្បីមកស្រង់ឈ្មោះជាបឋមចាប់ពីថ្ងៃទី១៥ កក្កដា ២០២០ រហូតដល់ថ្ងៃទី៣០ កក្កដា ២០២០ផងដែរ។ ទាក់ទិននឹងរឿងដីធ្លីនេះដែរ កាលពីថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសថាសម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ […]

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបោះទុន ៣៥ លានដុល្លារសាងសង់ផ្លូវប្រវែង ៧០គម នៅកោះរ៉ុង

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបោះទុន៣៥លានដុល្លារ សាងសង់ផ្លូវប៉េតង់ប្រវែង ៧០គីឡូម៉ែត្រ នៅលើកោះរ៉ុង ដែលនេះជាជំហានមួយនៃផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុង។ ផ្លូវបេតុង ប្រវែង ៧០គីឡូម៉ែត្រ នេះនឹងសាងសង់ដោយក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្រ្តាក់សិន ខូអិលធីឌី របស់ប្រទេសចិន ដោយកិច្ចព្រមព្រៀងសាងសង់នេះ ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី ១៤ កក្កដា នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គម្រោងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកា ៣៥លានដុល្លារ ហើយនឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីឆ្នាំ២០១០។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះរ៉ុង គឺជាការបង្ហាញវឌ្ឍនភាពថ្មីមួយទៀត ដែលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានខិតខំជំរុញគោលដៅអភិវឌ្ឍន៍របស់ខ្លួន ឆ្លើយតបទៅតាមកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលបានប្រគល់ជូន។ លោកថ្លែងថា៖ “មកទល់ពេលនេះ ក្រុមហ៊ុនមានសមិទ្ថិផលជាច្រើន ដូចជាបានចាប់ផ្តើមកសាងសណ្ឋាគារឥឡូវគឺបន្តការអនុវត្តកសាងផ្លូវប្រវែង ៧០គីឡូម៉ែត្រ ដែលបន្ទាប់ពីនោះ នឹងមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឲ្យការអភិវឌ្ឍជាច្រើនបន្តបន្ទាប់ទៀត ដូចជាអគ្គិសនី ទឹក ប្រលានយន្តហោះ ផងដែរ”។ សូមបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានកិច្ចសន្យាជួលកោះរ៉ុង៩៩ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ […]

អាន​បន្ថែម

សាលាក្រុងកំពុងកែប្រែប្រព័ន្ធចរាចរណ៍ ត្រង់ស្តុបច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័ន្ត

រដ្ឋបាលរាជធានីភ្នំពេញ កំពុងកែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វដែលកកស្ទះខ្លាំងចំនួន ២ គឺ ចំណុចច្រមុះជ្រូកសូគីម៉ិចក្បាលថ្នល់ និង ចំណុចវត្តនាគវ័ន្ត ដោយនឹងមានការពង្រីកផ្លូវ សាងសង់ផ្លូវថ្មី និងកែលម្អប្រព័ន្ធភ្លើងស្ដុបផងដែរ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ ចំណុចទី១ ឬ ច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីម៉ិចក្បាលថ្នល់ ជាចំណុចប្រសព្វផ្លូវ ២៧១ ផ្លូវមុនីវង្ស និងមហាវិថីសម្ដេច ហ៊ុន សែន។ ត្រង់ចំណុចនេះ ក្រុមការងារនឹងសាងសង់ផ្លូវថ្មី ២ ខ្សែ ដោយខ្សែទី ១ ភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅមហាវិថីសម្តេចហ៊ុន សែន និងខ្សែទី ២ សម្រាប់ទិសចរាចរណ៍បត់ស្តាំ ភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១។ ទន្ទឹងនឹងនេះ ក្រុមការងារក៏នឹងពង្រីកទទឹងផ្លូវមុនី្នវង្ស និងផ្លូវ ២៧១ ៣ម៉ែត្រ សងខាង ពោលគឺពី ២គន្លង ទៅ ៣គន្លង។ លើសពីនេះ ក៏នឹងមានការកែលម្អប្រព័ន្ធភ្លើងស្ដុបចរាចរណ៍ថ្មី ដែលនឹងអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរពីស្ពានព្រះមុនី្នវង្សចាស់ ឆ្ពោះទៅត្រង់នៃមហាវិថីព្រះមុនីវង្ស ដោយរលូនមិនចាំបាច់ឈប់ស្តុបឡើយ។ ដោយឡែកចំពោះចំណុចទី ២ គឺស្តុបវត្តនាគវ័ន្ត […]

អាន​បន្ថែម

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានដាក់ស្នើក្នុងផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥ កាលពីសប្ដាហ៍មុននេះ។ កិច្ចពិភាក្សានេះធ្វើឡើងរវាង ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយក្រសួងទាំងនេះកំពុងពិភាក្សាឯកភាពដាក់ចេញយន្តការអភិបាលកិច្ច និងយុទ្ធសសាស្រ្តវិនិយោគសម្រាប់ខេត្តមួយនេះ។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៣ កក្កដា នេះថាផែកការមេនេះមានសារសំខាន់ណាស់សម្រាប់ចង្អុលបង្ហាញពីអភិវឌ្ឍនានានៅក្នុងខេត្ត ហើយលទ្ធផលកិច្ចប្រជុំគឺគ្រោងនឹងបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច នៅពេលឆាប់ៗខាងមុខនេះ។ លោក ថ្លែងថា៖ «ទាក់ទងនឹងផែនការមេ មិនទាន់អាចជម្រាបជូន ឲ្យបានល្អិតល្អិននៅឡើយទេ ដោយសារ នេះគ្រាន់តែជាកិច្ចប្រជុំរបស់គណកម្មការអន្តរក្រសួង។ ដូច្នោះចាំរាជរដ្ឋាភិបាលសម្រេចសិន បន្ទាប់ពីយើងដាក់ជូនរដ្ឋាភិបាល លោកប្រជុំ ពិនិត្យសម្រេចហើយ ទើបអាចពន្យល់ឲ្យបានច្បាស់លាស់»។ ទាក់ទិននឹងការអភិវឌ្ឍន៍ខេត្តនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ខែកញ្ញា ឆ្នាំ ២០១៩ ក៏បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ផងដែរ។ (អានបន្ថែម) ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានកំពុងសិក្សា គម្រោងហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវចំនួន ៣៨ខ្សែនេះ សរុបប្រវែង ៩៨គ.ម […]

អាន​បន្ថែម