គម្រោងស្តារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបានជាង ៦០% គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦០,៥០ភាគរយ ដោយ គ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង អមជាមួយក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី៥ មិថុនា ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការពិនិត្យមើលការងារបច្ចេកទេសនៅតាមបណ្តាទីតាំងការដ្ឋានសំខាន់ៗមួយចំនួន តាមរយៈការប្រើប្រាស់ឧបករណ៍និងម៉ាស៊ីនធ្វើតេស្ត ដែលស្របតាមស្តង់ដារបច្ចេកទេសនៃការសាងសង់។ ជាលទ្ធផលបានបង្ហាញថា រហូតមកដល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន៦០,៥០ % ហើយ ស្របតាមផែនការដែលបានកំណត់ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាង់សង ចាំបាច់ត្រូវពិនិត្យ និងបំពាក់បន្ថែមសម្ភារស្លាកសញ្ញាការពារសុវត្ថិភាពនៅតាមការដ្ឋានសាងសង់ ដើម្បីធានាឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋអាចប្រកបដោយសុវត្ថិភាព និងជៀសវាងការរាំងស្ទះ ឬអាចបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ គួររំលឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល)  រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ […]

អាន​បន្ថែម

គម្រោងស្តារផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៨១% គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំនេះ

គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣  (កំពត-ច្រកលក) សម្រេចបាន ៨១,២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង និងក្រុមការងារ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ព្រមទាំងដាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋចេញច្បាប់លើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះការពង្រីកគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានដាក់ចេញនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ)​។ នេះបើតាមប្រកាសលេខ ៣១៣ សហវ.ប្រក.អពដ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ប្រកាសនេះ បានកំណត់ឱ្យដឹងថា គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវទទួលបានការលើកទឹកចិត្តនូវរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល សំដៅដល់ការពង្រីកនៃ គ.ល.គ ដូចខាងក្រោម៖ ក. ការពង្រីកផលិតកម្មដែលមានស្រាប់។ ខ. ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតក្នុងសែស្រឡាយផលិតផលជាមួយគ្នា។ គ. ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិតភាព ឬការពារបរិស្ថាន។ ឃ. ករណីការពង្រីកសកម្មភាពផ្សេងទៀត ត្រូវមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ បន្ថែមពីនេះ ចំពោះ គ.ព.គ.ល.គ. ត្រូវទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលទៅតាមសកម្មភាពវិនិយោគ នៃគម្រោងដើម ក្នុងរយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទក្រុមសកម្មភាពវិនិយោគដែលបានចែងក្នុងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បន្ទាប់ពីទទួលបានការអនុញ្ញាតពង្រីកសកម្មភាព គ.ល.គ. ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬពីអនុគណៈកម្មាធិការវិនិយោ​គរាជធានីខេត្ត អគ្គនាយកដ្ឋានពន្ធដារ នឹងចេញលិខិតបញ្ជាក់ស្តីពីការលើកលែងពន្ធលើប្រាក់ចំណូលចំពោះ គ.ព.គ.ល.គ.។ ប៉ុន្តែ គ.ព.គ.ល.គ. នឹងមិនទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលឡើយ ប្រសិនបើគម្រោងនោះជា៖ ១.សហគ្រាសមិនបានប្រើប្រាស់ទុនពង្រីក គ.ល.គ. សម្រាប់វិនិយោគលើសម្ភារៈសាងសង់ និងសម្ភារៈ បរិក្ខារផលិ​ត​កម្មថ្មី ដែលបានស្នើសុំពង្រីកសកម្មភាពវិនិយោគរបស់ខ្លួន។ ២.សហគ្រាសមិនបានដាក់ទុនពង្រីក គ.ល.គ. […]

អាន​បន្ថែម

គម្រោងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃជំហាន១ នៅស្វាយរៀង សម្រេចបាន ១០០%

គម្រោងសាងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ជំហានទី១ ក្នុងខេត្តស្វាយរៀង សម្រេចបាន ១០០ភាគ​រយហើយ។​ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម តន់ វ៉ាន់ថារ៉ា​ រដ្ឋលេខាធិការ ក្រសួ​​ង​ធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពខាងលើ ក្រុមការងារបានចុះពិនិត្យ​ការងារកំណត់ផ្ទៃអាងទឹក និង​បាន​ជំរុញ​ក្រុមការងារឱ្យ​ពន្លឿនការងារកំណត់ផ្ទៃអាងទឹកចំនួន​បួន​ មាន៖ អាងទឹកដូនទយ អាងទឹកធ្លកកំបុត អាងទឹកស្វាយយា និងអាងទឹកបាធូ ស្ថិតនៅក្នុងស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ និងក្រុងបាវិត ខេត្តស្វាយរៀង​ ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ។ បន្ថែមពីនេះ ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ្យ​នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ និងឃុំឈើទាល ស្រុកស្វាយជ្រំ ជំហានទី១ ដែលជាលទ្ធផលការងារ​សម្រេចបាន ១០០%។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម តន់ វ៉ាន់ថារ៉ា បានណែនាំឱ្យ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង​ រៀប​ចំសំណើ​ ដើម្បីស្នើសុំគម្រោង​ជំហានទី២ ជាបន្ត​ ដែលរួមមាន​៖ ១)​ស្ដារប្រឡាយដោះទឹកប្រវែង ៥​ ២៩១ម៉ែត្រ​ និង​​ ២)​សាងសង់សំណង់សិល្បការ្យ​ចំនួន ៨កន្លែង​ […]

អាន​បន្ថែម

៤ខែនេះ កំពង់ផែស្វយ័តព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ កើនជាង ២៤%

គិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២៤  ពោលគឺគិតចាប់ពីខែមករា ដល់ខែមេសា កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ ពីការធ្វើអាជីវកម្មទំនិញនាំចេញ-នាំចូលប្រមាណជាង ៣លានតោន។ នេះបើយោងតាមការបញ្ជាក់របស់ លោក ថៃ ឬទ្ធី អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ ជាមួយ freshnews កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ មានទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន និងទំនិញនាំចេញមានចំនួន ៧៥៦,៥៦៦តោន បានឆ្លងកាត់កំពង់ផែមួយនេះ។ លោកបន្តថា បរិមាណអាជីវកម្មទំនិញនាំចូល និងនាំចេញដែលបានឆ្លងកាត់កំពង់ផែប្រមាណជាង៣លានតោននេះ មានការកើនឡើង២៦.៩៦ភាគរយ ខណៈចំណូលទទួលបានសរុបចំនួន ៣៥.២៧៣.០១៥ដុល្លារ កើនឡើង២៤.៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ​កន្លងទៅ។ លោកបន្ថែមទៀតថា កំណើននៃអាជីវកម្មនៅកំពង់ផែនាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនសេដ្ឋកិច្ចជាតិ ព្រោះកំពង់ផែមួយនេះគឺជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញ និងភ្ជាប់កម្ពុជាទៅកាន់បណ្តារប្រទេសជុំវិញពិភពលោក។ ជានេះទៅទៀត លោកក៏បានបញ្ជាក់ពីវឌ្ឍនភាពនៃគម្រោងសាងសង់ផែកុងតឺន័រ ទឹកជ្រៅថ្មី ជំហាន១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅ១៤.៥ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលតេស្ដដីស្ទង់ជម្រៅទឹក ចល័តគ្រឿងចក្រ វិស្វករ និងការិយាល័យ ដោយសម្រេចបានប្រមាណ […]

អាន​បន្ថែម

រោងចក្រច្នៃគ្រាប់ និងសំបកស្វាយចន្ទីដ៏ធំនៅកំពង់ធំ សម្ពោធបើកដំណើរការជាផ្លូវការហើយ

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម និងឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម តូច ប៊ុនហួរ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបង្កើតឱ្យមានរោងចក្រកែច្នៃស្វាយចន្ទី ដែលមានសមត្ថភាពកែច្នៃស្វាយចន្ទីបាន ១.៥០០តោនក្នុង១ឆ្នាំ ខណៈឯកឧត្តម ចាត់ទុកថា រោងចក្រនេះ គឺជាសមិទ្ធផលកើតឡើងដោយមានកិច្ចសហការល្អ មានការគាំទ្រពីស្ថាប័នរដ្ឋ និងវិស័យឯកជន។ បន្ថែមពីនេះ ឯកឧត្តមថា កម្ពុជាមានដំណាំសក្តានុពលជាច្រើន ដែលក្នុងនោះស្វាយចន្ទី គឺជាដំណាំកសិ-ឧស្សាហកម្មមួយ ដែលមានសក្តានុពលទាំងការដាំដុះ កែច្នៃ និងនាំចេញ។ ជាក់ស្តែង បើតាមអង្គការ FAO បានបញ្ជាក់ថា ការដាំដុះស្វាយចន្ទីនៅកម្ពុជាមានកំណើនប្រមាណ ១៣២% ចាប់ពីឆ្នាំ២០១៨-២០២៣ ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានប្រមាណ ៦២ម៉ឺនតោន កាលពីឆ្នាំ២០២៣ ដោយឈរនៅលេខរៀងទី៣។ សូមបញ្ជាក់ដែរថា រោងចក្រ​នេះ​ ត្រូវ​បានវិនិយោគ​ដោយក្រុមហ៊ុន​ MIRARTH Green Tech ក្រោមជំនួយបច្ចេកទេសពីក្រុមហ៊ុន […]

អាន​បន្ថែម

កម្ពុជា-តួកគី ឯកភាពគ្នាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១ពាន់លានដុល្លារ

កម្ពុជា និងតួកគី​ បានសម្រេច​ឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១ពាន់លានដុល្លារអាម៉េ​រិក​នាពេលខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអ​ន្តរជាតិចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើទស្សនកិច្ចរយៈពេល ០២ថ្ងៃ នៅសា​ធារណរដ្ឋតួកគី ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងអនុវត្តនូវអ្វីដែ​ល​​ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាពីឆ្នាំ២០១៨ ជាពិសេសគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១ពាន់លានដុល្លារអាមេរិក។ ពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរ បានយល់ស្របគ្នាលើការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ ក្នុងនោះ ភាគីតួកគី នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគីហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួ​ល​​ដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ក្រៅពីទស្សនកិច្ចផ្លូវការខាងលើ លោក សុខ ចិន្តាសោភា មានជំនួបដាច់ដោយឡែកជាមួយក្រុមហ៊ុនតួកគីចំនួន ០៣ ដែលមានបំណងពង្រីកអាជីវកម្មមកកម្ពុជា។ គួរបញ្ជាក់ដែរថា កន្លងមក កម្ពុជា និងតួកគី ធ្លាប់បានចុះកិច្ចព្រមព្រៀងស្ដីពីការបញ្ចៀសការយកពន្ធត្រួតគ្នា (DTA) ដែលជាយន្តការមួយជួយសម្រួលដល់វិនិយោគិនបរទេស និងការបន្ធូរបន្ថយការយកពន្ធមួយចំនួន។ (អានបន្ថែម)

អាន​បន្ថែម

៩ខែរបស់រដ្ឋាភិបាលអាណត្តិថ្មី បានជំរុញសេដ្ឋកិច្ចកម្ពុជាកើនដល់ ៦% ឈរលេខរៀងទី១ នៅអាស៊ាន

ក្នុងរយៈពេល ០៩ខែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ក្នុងរង្វង់ ៦ភាគរយក្នុងឆ្នាំ២០២៤ ដែលឈរនៅលេខរៀងទី១ នៅអាស៊ាន និងលេខរៀងទី ៣ ក្នុងចំណោម ២០ប្រទេសនៅអាស៊ី ក្រោយវិបត្តិជំងឺកូវីដ១៩។​ នេះបើតាមលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងក្នុងសន្និសិទ្ធសារព័ត៌កាលពីពេលថ្មីៗនេះ។ លោកបានបន្ថែមថា សន្ទុះងើបឡើងវិញក្នុងរង្វង់ ៦ភាគរយនេះ ជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា កម្ពុជាកំពុងដើរលើផ្លូវមួយដ៏ត្រឹមត្រូវដែលបណ្តាប្រទេសជាច្រើនទទួលស្គាល់ជាអន្តរជាតិ។ លោកបានបន្តទៀតថា  រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើសកម្មភាពទាំងក្នុងនិងក្រៅប្រទេស ក្នុងការលើកទឹកចិត្តទៅ​ដល់អ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅប្រទេសដែលមានស្រាប់ ព្រមទាំងទាក់ទាញបន្ថែមថ្មីពីខាងក្រៅឱ្យមកវិនិយោគនៅកម្ពុជា ដោយបានបង្កើតការងារជូនប្រជាជន។ ជាមួយគ្នានេះដែរ ថ្មីៗនេះ គេសង្កេតឃើញមាន​គម្រោងវិនិយោគថ្មីជាង ១០០គម្រោង ដែលមានទុនវិនិយោគជាង២ពាន់លានដុល្លារអាមេរិក ព្រមទាំងបង្កើតការងារបានដល់ទៅជាង ១ម៉ឺនកន្លែង។ បើយោងតាមរបាយការណ៍ស្ថានភាពស្ថិរភាពហិរញវត្ថុឆ្នាំ២០២៣ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាបាន​បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់​ដេរ ការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ឋ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគម​នាគមន៍ ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។ ដោយឡែក បើតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករណ៍ថ្មីៗនេះថា សម្រាប់ឆ្នាំ២០២៤  សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,៦ភាគរយ និង ៥,៩ភាគរយនៅឆ្នាំ ២០២៥ […]

អាន​បន្ថែម

គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ជំហានទី១ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ដែលមានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៣៣ហិកតា ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ៣ហិកតា។ គម្រោងត្រូវប្រើប្រាស់រយ:ពេលសាងសង់ចំនួន ៣៦ខែ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ស្ថិតក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ បើតាមអតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់បានលើកឡើងថា នេះជាសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាស្នើហុងគ្រីបង្កើតការិយាល័យពាណិជ្ជកម្ម ដើម្បីពង្រីកពាណិជ្ជកម្ម​ ខណៈកន្លងមកកើន៩,៥៣%

កម្ពុជាស្នើហុងគ្រី ពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ហុងគ្រី ខណៈទំហំពាណិជ្ជកម្មរយៈពេល ១១ខែ ឆ្នាំ២០២៣ មានជាង ៧លានដុល្លារ (កើនឡើង ៩.៥៣%) ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ការស្នើឡើងនេះ ធ្វើឡើងខណៈដែលលោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានពិភាក្សាការងារជាមួយឯកឧត្តម ធីប័រ បល់ឡក (Tibor BALOGHD) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ា បានជំរុញលើកទឹកចិត្តឱ្យធុរជនហុងគ្រី ពិនិត្យលទ្ធភាពសហការលើវិស័យកសិឧស្សា​ហ​កម្ម កម្មន្តសាល កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ឧស្សាហកម្មពាក់ព័ន្ធនិងបរិស្ថាន និងទឹក។ ដោយឡែក ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្រុមហ៊ុនហុងគ្រីមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា ជាពិសេសលើវិស័យទឹក និងថាមពល។ ឯកឧត្តម បន្ថែមថាស្ថានទូតហុងគ្រី នឹងបន្តជួយគាំទ្រ សកម្មភាពធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍រួមគ្នា ដោយមានការរៀបចំទស្សនកិច្ចទៅកាន់ប្រទេសហុងគ្រីនាពេលអនាគត និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងវប្បធម៌បន្ថែមទៀត។ គួរបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២៣ […]

អាន​បន្ថែម