កម្ពុជា និង៥ ប្រទេសទៀតបរិច្ចាគ ១៨០ លានដុល្លារបង្កើតមូលនិធិគាំទ្រគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ

ប្រទេសកម្ពុជា និងបណ្ដាប្រទេសចំនួន ៥ ទៀតរួមមាន ប្រទេសចិន អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត ហុងគ្រី និងហ្វីលីពីន បានយល់ព្រមបរិច្ចាគប្រាក់ចំនួន ១៨០,២ លានដុល្លារអាមេរិក បង្កើតមូលនិធិពហុភាគី ដើម្បីគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។ នេះបើយោងតាមសារព័ត៌មាន China Daily នៅថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២០ ។ មូលនិធិនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការពហុភាគីសម្រាប់ហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍ (Multilateral Cooperation Center for Development Finance) និងអនុម័តដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ ក្រុមប្រឹក្សាភិបាលនៃធនាគារ AIIB នឹងជាអ្នកចាត់ចែងមូលនិធិនេះ ដោយនឹងបង្កើតនូវលេខាធិការដ្ឋានមួយ ដើម្បីគាំទ្រដល់ដំណើរការរបស់គម្រោង។ បើយោងតាមប្រភពដដែល កាលពីឆ្នាំ ២០១៧ វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដំបូងបង្អស់ត្រូវបានធ្វើឡើង ក្នុងគោលបំណងគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ រួមទាំងគម្រោង ដែលស្ថិតនៅក្នុង គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយផងដែរ។ គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នេះ គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សកល […]

អាន​បន្ថែម

រដ្ឋាភិបាលនឹងមិនកាត់បន្ថយខ្ទង់ចំណាយលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័នទេ

ខ្ទង់ចំណាយសម្រាប់សាងសង់ និងស្តារហេដ្ឋារចនាសម័ន្ធ គឺមិនស្ថិតក្នុងបញ្ជីកាត់ខ្ទង់ចំណាយទេ ខណៈដែលរដ្ឋាភិបាលគ្រោងកាត់បន្ថយ និងកាត់ទាំងស្រុងនៃខ្ទង់ចំណាយនានារបស់ក្រសួងនិងស្ថាប័នរដ្ឋ ដើម្បីត្រៀមបម្រុងថវិកាយកទៅប្រើប្រាស់សម្រាប់ទប់ស្កាត់ និងស្តារសេដ្ឋកិច្ច ក្នុងវិបត្តិជំងឺកូវិដឡើយ។ ការប្រកាសកាត់បន្ថយខ្ទង់ចំណាយនានាក្នុងក្របខណ្ឌថវិកាជាតិ ២០២០ គឺធ្វើឡើងដើម្បី បម្រុងទុកថវិកាសម្រាប់ស្តារសដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ដែលមានដូចជាការឧបត្តម្ភប្រាក់ខែដល់កម្មកររោងចក្រកាត់ដេរ មូលនិធិសង្គមសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងការផ្តល់ឥណទានដល់វិស័យឯកជនតាមរយៈធនាគារ SME និងធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៨ កក្កដា កន្លងមកនេះ ឯកឧត្តម វង្ស៊ី វិស្សុទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ថវិការចំណាយលើការសាងសង់ផ្លូវ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងការស្តារប្រឡាយលូ បង្ហូរទឹក គឺជាវិស័យលើស្ទួយសេដ្ឋកិច្ច ហើយចាំបាច់ ដែលនឹងមិនត្រូវបានកាត់ចំណាយឡើយ។ លោកថ្លែងថា៖ “ដើម្បីទប់ស្កាត់ជំងឺកូវីដ ក្នុងក្របខណ្ឌថវិកាជាតិឆ្នាំ២០២០ យើងកាត់តែចំណាយណាដែលមិនចាំបាច់ ហើយចំណាយចាំបាច់ យើងទុកទាំងអស់ ដើម្បីត្រៀមនិរន្តភាពនៃប្រទេស នៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន”។ បន្ថែមពីលើនេះ រដ្ឋាភិបាលបានតំឡើងថវិកា ដល់ ១០០លានដុល្លារ សម្រាប់ ‘គម្រោងសាច់ប្រាក់ពលកម្ម’ ដើម្បីអនុវត្តគម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងធារាសាស្រ្ត ដើម្បីបង្កើតការងារធ្វើនៅតាមទីជនបទ។ […]

អាន​បន្ថែម

ឥណទានសរុបកើនឡើង ២០,៧% ក្នុងឆមាសទី១ វិស័យសំណង់និងអចលនទ្រព្យមានចំណែកជាង២៨%

ឥណទានសរុបរបស់អតិថិជននៅកម្ពុជា កើនឡើង ២០,៧% ឬស្មើនឹង២៦,៧ ប៊ីលានដុល្លារ (ជិត ១ លានគណនី) ក្នុងឆមាសទី ១ នៃឆ្នាំ ២០២០ ដោយក្នុងនោះ ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យមានសរុប ២៨,៨%។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ របស់ធនគារជាតិនៃកម្ពុជា។ របាយការណ៍នេះបានបន្តថា ឥណទានត្រូវបានផ្ដល់ទៅវិស័យសំខាន់ៗជាច្រើន ដែលក្នុងនោះ កម្ចីទិញផ្ទះជាកម្មសិទ្ធិបុគ្គលរួមចំណែក ១១,៦% ការជួញដូរអចលនទ្រព្យ ៨% និងសំណង់ ៩,២%។ ដោយឡែក ប្រភពដដែលក៏បានឱ្យដឹងទៀតថា ទោះបីឥណទានមានកំណើនក្ដី ដោយសារតែវិបត្តិកូវីដ វិស័យសំណង់គឺមាននិន្នការថមថយ ព្រោះមានការថយចុះនៃតម្រូវការរបស់អនិវាសជន ការបញ្ចប់គម្រោងសាងសង់មួយចំនួននាពេលកន្លងមក និងជាពិសេសភាពរអាក់រអួលនៃការនាំចូលសម្ភារនិងសំណង់ ដែលធ្លាក់ចុះប្រមាណ ១៤%។ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារអភិបាលនៃធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ កាលពីដើមសប្ដាហ៏នេះថា៖ «ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចក្ដី វិស័យធនាគារនៅតែមានការរីកចម្រើនរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សាច់ប្រាក់ដល់សេដ្ឋកិច្ច»។ «ក្នុងវិស័យធនាគារ ហានិភ័យចំបងដែលបណ្តាលមកពីជំងឺ រួមមានការធ្លាក់ចុះនូវប្រាក់ចំណូលរបស់ប្រជាជន និងអាជីវកម្ម ដែលអាចនាំឱ្យមានការធ្លាក់ចុះនៃកំណើនប្រាក់កម្ចីនិងប្រាក់បញ្ញើ […]

អាន​បន្ថែម

អគារពហុឯកទេសមន្ទីរពេទ្យកាល់ម៉ែតតម្លៃ ៤០លានដុល្លារ សម្រេចបាន ៤០% ហើយ

អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតតម្លៃប្រមាណ ៤០លានដុល្លារ ដែលបានបើកការដ្ឋានកាលពីឆ្នាំ២០១៨ គិតមកដល់ពេលនេះ សម្រេចបានការសាងសង់ជាង ៤០% ហើយ។ នេះបើយោងតាម ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមកិច្ចសម្ភាសន៍ជាមួយព័ត៌មានBTV កាលពីថ្ងៃទី ០៧ កក្កដានេះ។ ឯកឧត្តមបានឲ្យដឹងថា ក្នុងនាមមន្ត្រីក្រសួងសុខាភិបាល លោកតែងចុះពិនិត្យ និងស្វែងយល់អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីពេទ្យ ដើម្បីចុះសំណេះសំណាលបុគ្គលិកពេទ្យ និងលើកទឹកចិត្តកម្មករសំណង់ និងជម្រុញការសាងសង់ឱ្យលឿនរហ័ស និងរឹងមាំបន្ថែមទៀត។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកំពស់ ១២ ជាន់ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ នេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី ០៨ មិនា ២០១៨ កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០២១។ អគារថ្មីនេះ មានផ្ទៃក្រឡាសរុបជាង ៤២.០០០ ម៉ែត្រការ៉េ មានតម្លៃប្រមាណ ៤០លានដុល្លារអាមេរិក ដែលបានមកពីការជួយជ្រោមជ្រែងឧបត្ថមពីក្រសួងសុខាភិបាល បណ្ដាអង្គការក្នុង និងក្រៅស្រុកនានា ជាពិសេសស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា សមិទ្ធិផលថ្មីនេះ នឹងផ្ដល់ជូននូវសេវាសុខាភិបាលដែលមានលក្ខណៈអន្តរជាតិ ក៏ដូចជាជួយផ្ដល់នូវធនធានមនុស្សកម្រិតឯកទេស និងស្រាវជ្រាវទៀតផង។ (អានបន្ថែម)

អាន​បន្ថែម

ខេត្តរតនគីរីបានតភ្ជាប់ចូលបណ្តាញអគ្គិសនីជាតិជាស្ថាពរហើយ

ខេត្តរតនគីរី បានតភ្ជាប់ចូលបណ្តាញអគ្គិសនីជាតិជាស្ថាពរហើយ ដោយប្រើប្រាស់ប្រភពអគ្គិសនីពីស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ តាមខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល។ ការតភ្ជាប់នេះនឹងជួយឲ្យភាគឥសានប្រទេសកម្ពុជា មានស្ថេរភាពផ្គត់ផ្គង់ថាមពល អំណោយផលដល់សេដ្ឋកិច្ច និងសង្គម យ៉ាងច្រើននាពេលខាងមុខ។ អគ្គិសនីកម្ពុជាបានបើកដំណើរការផ្លូវការ ខ្សែបញ្ជូនតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ប្រវែង១០២គីឡូម៉ែត្រពីស្ថានីយវារីអគ្គិសនីសេសានក្រោម២នៅក្នុងខេត្តស្ទឹងត្រែង និងអនុស្ថានីយ៍ថ្មី ២៣០គីឡូវ៉ុល នៅខេត្តរតនគីរីកាលពីចុងសប្តាហ៍មុនកន្លងទៅ ធ្វើឲ្យខេត្តរតនគីរី បានតភ្ជាប់ចូលបណ្តាញជាតិ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី៨ កក្កដានេះថា ការតភ្ជាប់ចូលបណ្តាញជាតិនេះ នឹងធ្វើឲ្យខេត្តរតនគីរី មានស្ថេរភាពក្នុងការប្រើប្រាស់ថាមពល តាមរយៈបណ្តាញជាតិ។ លោកថ្លែងថា៖ “តាមរយៈសមិទ្ធិផលថ្មីនេះ ខេត្តរតនគីរី នឹងមានសកម្មភាពសេដ្ឋកិច្ចនានាបន្ថែមទៀត ផ្តល់ការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ ព្រោះថាខេត្តរតនាគីរី ជាខេត្តជាប់ព្រំដែន ហើយតម្រូវការប្រើប្រាស់ថាមពលនឹងកើនឡើងនៅពេលខាងមុខ”។ កន្លងមក ខេត្តរតនគីរី បានប្រើថាមពលបញ្ជូនពីប្រទេសវៀតណាមតាមរយៈខ្សែបញ្ជូន តង់ស្យុងមធ្យម ៣៥គីឡូវ៉ុល និង២២គីឡូវ៉ុល ពីអគ្គិសនីសេសានក្រោម២ ដែលធ្វើឲ្យការផ្គត់ផ្គង់ថាមពលមិនមានស្ថេរភាព។ លោកបញ្ជាក់ថា ការនាំចូលថាមពលពីប្រទេសវៀតណាមសម្រាប់ខេត្តរតនគីរី នៅតែបន្តនាំចូល ប៉ុន្តែនឹងបរិមាណនាំចូលនឹងថយចុះ បន្តិចម្តងៗនៅពេលខាងមុខ។ លោកថ្លែងបញ្ជាក់ថា៖ “នៅពេលតម្រូវការអគ្គិសនីខេត្តរតនគីរីកើនឡើង […]

អាន​បន្ថែម

ក្រុមហ៊ុន Huawei នឹងពង្រីកទីផ្សារថាមពលពន្លឺព្រះអាទិត្យបែបឆ្លាតវៃ (Smart PV) នៅកម្ពុជា

ក្រុមហ៊ុន Huawei កាលពីថ្មីៗនេះ បានចុះហត្ថលេខាធ្វើជាដៃគូសហការ ជាមួយនឹងJJ-LAPP ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ឧបករណ៍បំលែងថាមពលពន្លឺព្រះអាទិត្យបែបឆ្លាតវៃ ឬ Smart PV សម្រាប់បណ្ដាប្រទេសចំនួន ៦ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងថៃ។ នេះបើយោងតាមការផ្សព្វផ្សាយព័ត៌មានលើគេហទំព័រផ្លូវការ PVtime កាលពីថ្មីៗនេះ។ ការចុះហត្ថលេខាធ្វើជាដៃគូសហកាវាង ក្រុមហ៊ុន Huawei ជាមួយនឹងក្រុមហ៊ុន JJ-LAPP ដែលជាក្រុមហ៊ុនបណ្តាញបច្ចេកវិទ្យាខ្សែកាបធំបំផុតនៅអាស៊ាន នឹងជួយជម្រុញដល់ការលក់ ចែកចាយ និងគាំទ្រ ដល់ឧបករណ៍បំលែងថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន Huawei នៅក្នុងតំបន់អាស៊ានទាំងមូល។ បច្ចុប្បន្ន ក្រុមហ៊ុនទាំងពីនេះ បានផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យនៅប្រទេសចំនួន បីហើយ រួមមាន កម្ពុជា មីយ៉ាន់ម៉ា និងឡាវ និងប្ដេជ្ញាខិតខំផ្គត់ផ្គង់ទីផ្សារសម្រាប់អតិថិជនដែលមានស្រាប់ ក៏ដូចជាពង្រីកទីផ្សារបន្ថែមទៀតទៅប្រទេសក្នុងតំបន់។ លោក Li Yaohui អគ្គនាយកក្រុមហ៊ុន Smart PV Business APAC របស់ក្រុមហ៊ុន Huawei បានឱ្យដឹងក្នុងគេហទំព័រផ្លូវការ PVtime […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងសង់ស្ពានអាកាសចំនួន ២ កន្លែង លើផ្លូវជាតិលេខ៣

រដ្ឋាភិបាល មានគម្រោងសាងសង់ស្ពានអាកាសចំនួន ២ កន្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ដោយស្ពានទី១ នឹងស្ថិតនៅខេត្តតាកែវ និងមួយទៀតនៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងចៀងវាងការបង្កគ្រោះថ្នាក់ ពិសេសក្នុងតំបន់ទីផ្សារមម៉ញឹក។ នេះបើតាមសារព័ត៌មាន AKP កាលពីថ្ងៃទី ០៧ កក្កដានេះ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ចំពោះគម្រោងនេះ ឯកឧត្តម បានជួបពិភាក្សាជាមួយអភិបាលខេត្តកំពង់ស្ពឺ និងអភិបាលខេត្តតាកែវ រួចមកហើយ។ ឯកឧត្តមបានឲ្យដឹងថា៖ «យើងមិនអាចឱ្យគាត់ឆ្លងកាត់បានទេ ព្រោះថាមានផ្លូវ៤គន្លង អញ្ចឹងបើគាត់ឆ្លងកាត់វាអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ចំពោះគាត់។ យើងបានសម្រេចហើយ និងកំពុងសាងសង់ស្ពានអាកាស ២ កន្លែង គឺមួយនៅខេត្តតាកែវ និងមួយទៀតនៅខេត្តកំពង់ស្ពឺ។» ទោះជាយ៉ាងណាក្ដី ឯកឧត្តម មិនទាន់បញ្ជាក់ប្រាប់សាធារណជន ពីចំណុចទីតាំងជាក់លាក់នៃគម្រោងទាំង ២ នេះទេ។ ចំពោះគម្រោងនេះដែរ អភិបាលខេត្តតាកែវ ក៏បានស្នើឲ្យក្រុមហ៊ុនសាងសង់ឲ្យពង្រីកផ្លូវប្រសព្វឲ្យបាន ៣០០ ម៉ែត្រទាំងសងខាង ដើម្បីកុំឲ្យកកស្ទះចរាចរណ៍នៅពេលបត់រថយន្ត។ ក្រុមហ៊ុនក៏បានយល់ព្រមចំពោះសំណើរបស់អភិបាលខេត្តតាកែវ ផងដែរ។ បច្ចុប្បន្ន […]

អាន​បន្ថែម

៦ខែនៃវិបត្តិកូវីដ វិនិយោគទុនសំណង់នៅកម្ពុជាកើនដល់ ៤ ពាន់លានដុល្លារ ច្រើនជាងឆ្នាំ២០១៩ ១៣%

ទោះបីជាមានវិបត្តិកូវីដ ១៩ ក៏ដោយ ក៏ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ កើនឡើងដល់ជិត ៤ ពាន់លានដុល្លារអាមេរិក ច្រើនជាងឆ្នាំ២០១៩ ដល់ទៅ ១៣ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានេះ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះ។ ប្រភពដដែលនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២០ សំណង់នៅទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាតឲ្យសាងសង់មានចំនួន ២ ៥២២ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ជាង ៨,៦ លានម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណជាង ៣,៨ ពាន់លានដុល្លារអាមេរិក។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ គឺមានចំនួន ២ ០៤៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ជាង៣៧លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគជិត ៣,៤ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង១៣,២៦%។ ក្នុងចំណោមគម្រោងទាំងអស់ សំណង់លំនៅដ្ឋានសរុបមានចំនួន ២ ០៩៧ គម្រោង […]

អាន​បន្ថែម

ក្រសួងសាធារណការកំពុងពិនិត្យលើសេចក្តីព្រាងច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្មីៗនេះ បានធ្វើកិច្ចប្រជុំពិភាក្សាបន្ត និងពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅកម្ពុជា។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះបានឯកភាព និង សម្រេចកែសម្រួលសមាសភាពនៃគណៈកម្មការអន្តរក្រសួង និងបានដាក់ចំណងជើងឱ្យសេចក្ដីព្រាងច្បាប់នេះទាំងភាសាខ្មែរ និងភាសាអង់គ្លេសគឺច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឬ Wastewater and Drainage។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់ថ្លែងក្នុងកិច្ចប្រជុំ លើសេចក្ដីព្រាងច្បាប់ដដែលនេះកាលពីថ្ងៃទី២០ ឧសភា ២០២០ នេះ ថា ដោយមើលឃើញអំពីតម្រូវការកើនឡើងក្នុងការលើកកម្ពស់អនាម័យ ការគ្រប់គ្រង និងសម្អាតទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងសិក្សា និងអនុវត្តន៍គម្រោងផ្សេង ៗ ដែលទាក់ទងនឹងវិស័យទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែមិថុនា កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើរសុំ ហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ពីខាងធនាគារពិភពលោក លើគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ […]

អាន​បន្ថែម

រដ្ឋាភិបាលនឹងរឹតបន្តឹងការគ្រប់គ្រងរ៉ែសំណង់ប្រើប្រាស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ

រដ្ឋាភិបាលចាប់ផ្តើមផ្តោត និងរឹតបន្តឹងលើការគ្រប់គ្រងប្រតិបត្តិការរ៉ែសំណង់ ជាពិសេសពង្រឹងការប្រមូលចំណូលសួយសារពីការប្រើប្រាស់រ៉ែសំណង់ សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ឱ្យមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមប្រកាសអន្តរក្រសួងដែលចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា កន្លងមកនេះ។ ប្រកាសនេះ ចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីយងក្រសួងរ៉ែ និងថាមពល ហើយមានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការធនធានរ៉ែសំណង់ ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋទាំងអស់នៅទូទាំងប្រទេស។ គម្រោងទាំងនោះរួមមាន គម្រោងសាងសង់ផ្លូវ ស្ពាន ទំនប់ធារាសាស្ត្រ ស្ថានីយវារីអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រហាក់ប្រហែលដទៃទៀត។ ចំណែកឯធនធានរ៉ែសំណង់ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ ឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ក៏មានដូចជា ក្រួស ថ្ម ខ្សាច់ ឡាតេរីត អាចម៍ដី ជាដើម។ លោក យស មុន្នីរ៉ាត់ អគ្គនាយកផ្នែករ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី៦ កក្កដានេះថា ប្រកាសនេះធ្វើឡើងដើម្បីបង្ហាញ និងគ្រប់គ្រងទិន្នន័យនៃការប្រើប្រាស់ធនធានរ៉ែសំណង់សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ និងចំណូលដែលរដ្ឋត្រូវបង់សួយសារជំនួស លើគម្រោងរបស់រដ្ឋឱ្យមានគណនេយ្យភាព និងប្រសិទ្ធភាពជាមុន។ លោកថ្លែងថា៖ “តាមរយៈប្រកាសនេះយើងចង់បង្ហាញទិន្នន័យលើការប្រមូលចំណូលសួយសារពីធនធានរ៉ែសំណង់ ដើម្បីញែកឲ្យដាច់រវាងធនធានរ៉ែប្រើសម្រាប់គម្រោងរបស់រដ្ឋ និងសម្រាប់គម្រោងឯកជន និងដើម្បីគ្រប់គ្រង់ការប្រមូលចំណូលសួយសារមានប្រសិទ្ធភាព”។ […]

អាន​បន្ថែម