រដ្ឋាភិបាលអនុម័តផែនការមេចុងក្រោយនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីម្សិលមិញនេះ(៣ កក្កដា) បានចុះហត្ថលេខាអនុម័តផែនការមេចុងក្រោយ នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារ ។ នេះបើយោងតាម ហ្វេសប៊ុកផ្លូវការរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថលេខាលើផែនការមេចុងក្រោយ នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជាមួយអ្នកឧកញ៉ា ពុង ឃាងសែ ដើម្បីបញ្ចប់គម្រោងដំណាក់កាលទី ១ ក្នុងឆ្នាំ ២០២៣ នេះ។ ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម បានមានប្រសាសន៍ ថា៖ «អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី គឺជាអាកាសយានដ្ឋាន កម្រិតលំដាក់ថ្នាក់ពិភពលោក ដែលយើងអាចសន្និដ្ឋានបានថា ជាអាកាសយានដ្ឋានលំដាក់ថ្នាក់ទី៩ ក្នុងពិភពលោក»។ គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា សាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ ហិកតា មានទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោងនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តម្លៃប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក និងត្រូវបានចែកចេញជា ៣ ដំណាក់កាល។ […]

អាន​បន្ថែម

កម្ពុជាស្នើឱ្យឡាវពិចារណាគម្រោងវារីអគ្គិសនីហ្លួងព្រះបាងឡើងវិញដោយសារផលប៉ះពាល់បរិស្ថាន

ប្រទេសកម្ពុជា វៀតណាម និងថៃ បានស្នើសុំឱ្យឡាវពិនិត្យឡើងវិញលើគម្រោងសាងសង់វារីអគ្គីសនីហ្លួងព្រះបាងនៅដងទន្លេមេគង្គ ដោយហេតុថាគម្រោងនេះអាចនឹងជះឥទ្ធិពលអវិជ្ជមានបរិស្ថាន លំហូរ និងប្រព័ន្ធជីវចំរុះ នៃទន្លេមេគង្គផ្នែកខាងក្រោម។ នេះបើយោងក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មការចំរុះទន្លេមេគង្គ MRC កាលពីថ្ងៃទី ៣០ មិថុនា ២០២០ កន្លងមកនេះ។ ការស្នើសុំនេះ គឺធ្វើឡើងបន្ទាប់ពីមានក្រុមអង្គការសង្គមស៊ីវិលកម្ពុជាចំនួនរួមមាន បណ្តាញការពារទន្លេ ៣ អេស (3S River Protection Network) សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) អង្គការ My Village ក៏ដូចជាមជ្ឈមណ្ឌលនិងសមាគមអភិរក្សបរិស្ថានជាដើម បានសម្តែងការព្រួយបារម្ភថាការសាងសង់ទំនប់វារីអគ្គីសនីអានុភាព១.៤៦០ មេហ្កាវ៉ាត់ខាងលើនេះ នឹងប៉ះពាល់ដល់ ការនេសាទ ជលសាស្ត្រ និងការផ្ទេរដីល្បាប់ជាដើម។ ដូច្នេះប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំ បានជំរុញឱ្យប្រទេសឡាវពិនិត្យមើលឡើងវិញ លើផលប៉ះពាល់បរិស្ថាន ដើម្បីស្វែងរកផែនការសមស្រប និងវិធានការដ៏មានប្រសិទ្ធភាពសម្រាប់គម្រោងនេះ។ លើសពីនេះ ប្រទេសពីរផ្សេងទៀត រួមមានវៀតណាម និងថៃ ក៏មានការព្រួយបារម្ភដូចគ្នាដែរ ដោយជំរុញ ឱ្យមានការវាយតម្លៃឱ្យបានល្អិតល្អន់ ទៅលើផលប៉ះពាល់ព្រំដែន សេដ្ឋកិច្ចសង្គម និងបរិស្ថាន នៃប្រទេសនៅជាប់នឹងទន្លេមេគង្គផងដែរ។ ជាការឆ្លើយតប លោក […]

អាន​បន្ថែម

ឯកអគ្គរដ្ឋទូតកូរ៉េ៖ រដ្ឋាភិបាលកូរ៉េកំពុងពិចារណាលើសំណើកសាងស្ពានជ្រោយចង្វា-ស្វាយជ្រុំ

រដ្ឋាភិបាលកូរ៉េ កំពុងត្រួតពិនិត្យ និងពិចារណាលើគម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ (អរិយក្សត្រ) ក្នុងគោលបំណងដើម្បីក្លាយជាស្ពាននិមិត្តរូបនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង តាមការស្នើសុំរបស់របស់រដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំ២០២០នេះ។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសកម្ពុជា លោក Park Heung-Kyeong បានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េ កំពុងតែពិចារណា យ៉ាងយកចិត្តទុកដាក់ លើគម្រោងកសាងស្ពានមិត្តភាពនៅកម្ពុជា ខណៈកម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន រួចមកហើយ។ លោក Park ត្រូវបានស្រង់សម្តីនៅក្នុងកាសែតរស្មីកម្ពុជា ចុះផ្សាយកាលពី ថ្ងៃទី១ កក្កដានេះថា៖ “ឥឡូវនេះ រដ្ឋាភិបាលកូរ៉េ កំពុងតែត្រូតពិនិត្យ លើគម្រោងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វា-ស្វាយជ្រុំ ហើយប្រសិនបើ គម្រោងនេះ អនុម័តនោះ វាគឺជាគម្រោងស្ពានខ្សែកាប្លិ៍ លើកដំបូងបង្អស់ ដែលត្រូវសាងសង់នៅកម្ពុជា និងជានិម្មិតរូបថ្មីមួយ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ ”។ ទាក់ទិននឹងប្រធានបទនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា បានប្រាប់ទស្សនាវដ្តិ៍សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី២ កក្កដានេះថា គឺមិនទាន់មានគម្រោងចុះសិក្សារួមគ្នារវាងក្រសួង និងភាគីកូរ៉េលើគម្រោងស្ពាននេះនៅឡើយទេ។ ឯកឧត្តម បានឲ្យដឹងថា៖ “មកទល់ពេលនេះ […]

អាន​បន្ថែម

រដ្ឋាភិបាលបើកភ្លើងខៀវដំណាក់កាលចុងក្រោយហើយសម្រាប់គម្រោងរោងចក្រថាមពលធ្យូងថ្ម ៧០០MW

រោងចក្រថាមពលធ្យូងថ្ម ៧០០មេហ្គាវ៉ាតនឹងចាប់សាងសង់ជាក់លាក់ ក្នុងពេលឆាប់ៗនេះហើយ ក្រោយទទួលបានភ្លើងខៀវដំណាក់កាលចុងក្រោយ ពោលគឺការបញ្ចប់ការសិក្សាផលប៉ះពាល់បរិស្ថាន។ លើសពីនេះការសាងសង់គ្រោងនឹងបញ្ចប់ ហើយបញ្ចេញថាមពលចូលបណ្តាញជាតិតាមការគ្រោងទុក នៅឆ្នាំ២០២២ ខាងមុខនេះ។ រោងចក្រអគ្គិសនីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Company Limited (CHDHK) ក្រោមទឹកប្រាក់ប្រមាណ ១.២ពាន់លានដុល្លារ ហើយនឹងត្រូវសាងសង់នៅលើផ្ទៃដី ៥៤ ហិកតា ស្ថិតនៅស្រុកស្ទឹងហាវ។ គម្រោងវិនិយោគនេះត្រូវបានរដ្ឋាភិបាលអនុញ្ញាតជាគោលការណ៍ នៅឆ្នាំ២០១៣ ហើយអូសបន្លាយរហូតដល់ខែកក្កដា ឆ្នាំ២០១៨ ទើបរដ្ឋាភិបាលបានអនុម័ត ជាប្រភេទគម្រោងសម្បទានអាជីវកម្មក្រោមទម្រង់សាងសង់ប្រតិបត្តិការធ្វើជាម្ចាស់ និងផ្ទេរ ដែលមានរយៈពេល៣៥ឆ្នាំ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ (៣០មិថុនា) ថាបន្ទាប់ពីទទួលបានការអនុម័តពីរដ្ឋាភិបាលលើគម្រោងវិនិយោគ ក្រុមហ៊ុនអាចស្វែងរកដៃគូសហប្រតិបត្តិការ លើគម្រោង ហើយនៅចុងឆ្នាំ២០១៩ ក្រុមហ៊ុន CIIDG និងក្រុមហ៊ុន […]

អាន​បន្ថែម

អភិបាលខេត្តក្រចេះ ប្ដេជ្ញាបន្តស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមក្រោយអនុម័ត ៧៩ គម្រោង

អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមទៀត ហើយបានបញ្ជាក់ថា មកទល់បច្ចុប្បន្ន ខេត្តក្រចេះទទួលគម្រោងវិនិយោគទុនក្នុងវិស័យសំណង់សរុប ៧៩ គម្រោង ឬស្មើនឹងទឹកប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិក។ នេះបើយោងតាមការថ្លែងការរបស់ឯកឧត្តម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តក្រចេះ កាលពីម្សិលមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «អំពីការងារសំណង់ យើងបានចេញលិខិតឲ្យសាងសង់ ៧៩ គម្រោង ក្នុងស្រុកមាន ៦៧ គម្រោង មានផ្ទៃដី ៩.១៨៨ ម៉ែត្រការ៉េ ដែលមានទុនសរុប ៣.៨០១.១០០ ដុល្លារអាមេរិក។» ក្រៅពីគម្រោងខាងលើនេះ ខេត្តក្រចេះ ក៏កំពុងបន្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដោយបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ២២,៨៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង ៣១៧ម៉ែត្រ លូមូល ជ្រុង ប្រវែង ៤,៥៧គីឡូម៉ែត្រ និងថែទាំផ្លូវថ្នល់ជាប្រចាំ ៣៩ខ្សែ ប្រវែង៨១០គីឡូម៉ែត្រ។ គួរបញ្ជាក់ផងដែរថា ខេត្តក្រចេះចាត់ទុកថាជាខេត្តសក្ដានុពលមួយ ដែលមានការរីកចម្រើនឥតឈប់ឈរពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មកទល់បច្ចុប្បន្ន ខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសរុបប្រវែងជិត […]

អាន​បន្ថែម

ក្រុមហ៊ុនចិនបង្លាញពីទីតាំងជាក់លាក់សម្រាប់គម្រោងចំណតរថយន្ត ៣ តម្លៃជាង ១៦០ លានដុល្លារ

ក្រុមហ៊ុន China Good Cars Holding Ltd របស់ប្រទេសចិន កាលពីថ្មីៗនេះ បានឲ្យដឹងថា គម្រោងកសាងចំណតរថយន្តចំនួន៣ តម្លៃជាង ១៦០ លានដុល្លារអាមេវិក នឹងមានទីតាំងស្ថិតនៅ ទី១ តំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាល ទី២ តំបន់ផ្លូវជាតិលេខ៦ និងទី៣ កំពុងរកទីតាំងដែលស្ថិតនៅជាយក្រុងភ្នំពេញ។ ក្រុមហ៊ុនបានបង្ហើបពីទីតាំងជាក់លាក់នេះ ក្នុងជំនួបជាមួយនឹងចិន ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ មិថុនា កន្លងមកនេះ។ នេះបើយោងតាម វិទ្យុជាតិកម្ពុជា។ តំណាងក្រុមហ៊ុន Good car investment ប្រទេសទេសចិនតាមរយៈលោកស្រីឧកញ៉ា ចាន់ សុទ្ធា បានឲ្យដឹងថា ក្រុមហ៊ុនមានគោលបំណងធំៗ ចំនួន ២ គឺ សាងសង់ចំណតរថយន្ត និងនាំចូលរថយន្តដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរ មកកាន់រាជធានីភ្នំពេញ។ ជាជំហានដំបូង ក្រុមហ៊ុននឹងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញជាមុនសិន ដើម្បីរំដោះចរាចរណ៍ ដែលកំពុងប្រឈមបញ្ហាកកស្ទះកាន់តែណែនទៅៗ។ ជំហានបន្ទាប់ ក្រុមហ៊ុននឹងវិនិយោគលើគម្រោងសេវារថយន្តក្រុងសាធារណៈលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់តំបន់កណ្តាលក្រុង […]

អាន​បន្ថែម

ក្រសួងសាធារណការប្រុងអភិវឌ្ឍផ្លូវមេចំនួន ៣៨ នៅសៀមរាប ដូចគម្រោងផ្លូវ ៣៤ ខ្សែ នៅខេត្តព្រះសីហនុ

រដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៣៨ខ្សែនេះ សរុបប្រវែង ៩៨,៣៤គ.ម ក្នុងក្រុងសៀមរាប  ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង។ បច្ចុប្បន្នគម្រោងកែលម្អផ្លូវប្រទាក់ក្រឡាគ្នានេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាសិក្សាគម្រោងនេះ ថា៖ “ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសីហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។” ឯកឧត្តម ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។ គម្រោងសិក្សាផ្លូវទាំង ៣៨ ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួង កំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងប្រវែង រួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម ក្រាលកៅស៊ូ DBST […]

អាន​បន្ថែម

ហិរញ្ញប្បទាន ៥៥ លានដុល្លារពីធនាគារពិភពលោក នឹងប្រើសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ត្រូវបាន រដ្ឋាភិបាលស្នើសុំការគាំទ្រពីធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត លើកកម្ពស់ជីវភាពរស់នៅ។ កិច្ចប្រជុំដំបូង របស់គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងសាធារណការ ដោយមានការចូលរួមពីក្រសួងសា្ថប័នពាក់ព័ន្ធ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ។ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ក្រោមហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ពីធនាគារពិភពលោកនេះ បែងចែកជាពីរផ្នែកធំៗ៖ ផ្នែកទី១ ផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត ដែលគ្រោងនឹងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រុកស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង។ ផ្នែកទី១នេះ នឹងត្រូវអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ចំណែកឯទី២ គឺផ្នែកអនាម័យ ផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង ដែលត្រូវតភ្ជាប់ទៅប្រព័ន្ធលូមេបច្ចុប្បន្នក្នុងទីក្រុងសៀមរាប ដើម្បីឱ្យលំនៅឋាន […]

អាន​បន្ថែម

ក្រុមហ៊ុនវិនិយោគវារីអគ្គិសនីតាតៃ ស្នើសុំវិនិយោគវារីអគ្គិសនីមួយទៀត នៅស្ទឹងតាតៃខាងលើ

ក្រុមហ៊ុន China National Heavy Machinery Corporation ដែលវិនិយោគលើវារីអគ្គិសនីតាតៃ បានស្នើសុំវិនិយោគសាងសង់គម្រោងថាមពលវារីអគ្គិសនីមួយទៀត អានុភាព១៥០មេហ្គាវ៉ាត ស្ថិតនៅលើស្ទឹងតាតៃផ្នែកខាងលើ ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គម (ESIA) នៅកម្រិតខេត្ត។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយក ថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ២៦ នេះថា ក្រុមហ៊ុនបានបញ្ចប់ការសិក្សាសមទ្ធិលទ្ធភាពបឋមរួចហើយ ហើយពេលនេះ ក្រុមហ៊ុនកំពុងចាប់ផ្តើមចូលដល់ដំណាក់កាល សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមនៅកម្រិតខេត្ត។ ការសិក្សារង្វាយតម្លៃផលប៉ះពាល់នេះ ធ្វើឡើងដោយក្រុមហ៊ុន SAWAC Consultants (Cambodia) Co., Ltd.។ លោកថ្លែងថា៖ “ក្រុមហ៊ុនបានបញ្ជូនរបាយការណ៍លទ្ធផលនៃការសិក្សាសមទ្ធិលទ្ធភាពបឋមមកក្រសួង ប៉ុន្តែក្រសួងមិនទាន់បានទទួលរបាយការណ៍សិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅឡើយទេ។ ពេលនេះស្ថិតនៅក្នុងដំណាក់កាលសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅកម្រិតខេត្ត ហើយការងារនេះ ជាការងាររបស់ក្រសួងបរិស្ថាន”។ លោកបន្តថា បន្ទាប់ពីបញ្ចប់ ក្រុមហ៊ុននឹងបញ្ជូនរបាយការណ៍មកកម្រិតថ្នាក់ជាតិ ដែលរួមមានក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ […]

អាន​បន្ថែម

គម្រោងសួនឧស្សាហកម្មទំហំ ៥០០ ហិកតា ខេត្ត​កំពង់ស្ពឺ ជាដង្ហើមសេដ្ឋកិច្ចមួយក្រោយវិបត្តិកូវីដ

គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់​អ្នក​ឧកញ៉ា​ ពុង​ ឃាវ​សែ មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ផ្លូវ​ ៥១ និង​ ៤៤ នឹងក្លាយជាដង្ហើមសេដ្ឋកិច្ចកម្ពុជា ក្រោយ​វិបត្តិកូវីដ ១៩​ បញ្ចប់​ទៅ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ថ្លែង​ប្រាប់​​ទស្សនាវដ្ដី និង​អចលនទ្រព្យ​ កាលពីថ្ងៃ​ទី ២៥ មិថុនា ២០២០ ថា គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់​អ្នក​ឧកញ៉ា ពុង​ ឃាវ​សែ នេះ គឺ​ជា​សក្ដានុពល​សេដ្ឋកិច្ច​​ដ៏​ល្អមួយ ព្រោះ​គម្រោង​នេះ​​អាចកៀរគររោង​ចក្រ​ចេញ​ពី​ទីក្រុង​ ដើម្បី​ទុក​​​​​​​​​​​​​​​​​​ដី​អភិវឌ្ឍន៍​អគារ​ខ្ពស់​ៗ​ ដែល​មាន​​លក្ខណៈជា​អគារ​ពាណិជ្ជកម្ម​បាន។ លោក​បាន​បន្ថែម​ថា​៖ «គម្រោងនេះ​ អាច​ផ្ដល់​ឱកាសក្នុង​ការ​ពង្រីក​ និង​អភិវឌ្ឍន៍​ សម្រាប់​តំបន់​ទី​រួម​ខេត្ត​កំពង់​ស្ពឺ​ពីចន្លោះ​ផ្លូវ​ ៥១ និង​ ៤៤ ឲ្យទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ ជា​ពិសេស​គម្រោង ៥០០ ហិក​តា គម្រោង ១ម៉ឺន ហិកតា​ និង​គម្រោង​ផ្សេងៗ​ ដែលនឹង​អនុម័ត​ដោយ​ CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) […]

អាន​បន្ថែម