ព័ត៌មានក្នុងស្រុក
ប្រាំខែនៃរដូវកូវីដ១៩ ភ្នំពេញមានគម្រោងសំណង់ថ្មីៗចំនួន ៥៨៣ ប្រមាណជា ១, ៣ ពាន់លានដុល្លារ
ក្នុងរយៈពេល ៥ ខែចុងក្រោយនេះ គម្រោងដែលទើបសាងសង់នៅរាជធានីភ្នំពេញ មានចំនួន ៥៨៣ គម្រោង បើគិតជាផ្ទៃដី មានទំហំប្រមាណ ២.៨៨១.៣១៧ ម៉ែត្រក្រឡា យោងតាមលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» កាលពីព្រឹកថ្ងៃទី ១៦ ឧសភា ២០២០នេះ។ លោកប្រធានមន្ទីរ ក៏បានរាយការណ៍អំពីស្ថិតិសំណង់អគារនៅ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នផងដែរ។ បើតាមលោកបញ្ជាក់ រាជធានីភ្នំពេញយើង មានអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងទៅ មានចំនួន១,២៩២ អគារ បុរីមានចំនួន ២៤៤ បុរី។ ពាក់ព័ន្ធនឹងការងារផ្ដល់សេវាសាធារណៈលើសេវាសុរិយាដី និងសំណង់វិញ ក្នុងរវាង ៥ ខែ ឆ្នាំ ២០២០ ដដែលនេះ មន្ទីរបានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួន ២៥ ៧០០ ឯកសារហើយ។ ចំពោះការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធវិញ ខាងមន្ទីរបានការងារចុះបញ្ជីដាច់ដោយដុំ បានចុះចំនួន […]
អានបន្ថែមកូរ៉េខាងត្បូងបង្ហាញកញ្ចប់វិនិយោគក្រៅប្រទេស ១២ ពាន់លានដុល្លារ មុនចូលចរចា FTA ជាមួយកម្ពុជាខែក្រោយ
រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បង្ហើបផែនការផ្ដល់កញ្ចប់ជំនួយក្រៅប្រទេសប្រមាណជាង ១២ ពាន់លានដុល្លារជាជំនួយដល់គម្រោងធំៗក្រៅប្រទេស ដែលវិនិយោគដោយក្រុមហ៊ុនកូរ៉េ មុននឹងចូលកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជានៅខែកក្កដានេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក ហុង ណាមគី (Hong Nam-ki) បានឱ្យដឹងតាមរយៈសារព័ត៌មាន Business Korea កាលពីថ្ងៃទី១៥ មិថុនា ២០២០នេះថា៖ «ប្រទេសទាំងពីរបានបញ្ចប់ការសិក្សាលទ្ធភាពរួមគ្នាស្តីពីសក្តានុភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីខែឧសភា ហើយក៏ទើបតែបញ្ចប់ស្រេចបាច់កាលពីសប្តាហ៍មុននេះ។» លោកបន្តថា៖ «រដ្ឋាភិបាលយើងនឹងបញ្ជូនព័ត៌មាននេះទៅឲ្យរដ្ឋសភាជាតិក្នុងខែនេះមុនពេលចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មសេរីទ្វេភាគីនៅខែក្រោយ។» មុននឹងចាប់ផ្តើមកិច្ចចរចា FTA ជាមួយកម្ពុជា នៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ច លោករដ្ឋមន្ត្រី ហុង ក៏បានបង្ហាញពីវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េដែលវិនិយោគនៅក្រៅបរទេសនិងជួយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពសភាពប្រសើរឡើងវិញ។ វិធានការនោះរួមមាន ការផ្ដល់ជំនួយជាង ១២ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េ ដែលបានវិនិយោគលើគម្រោងធំៗក្រៅប្រទេស។ ក្នុងទឹកប្រាក់នេះ រដ្ឋាភិបាលកូរ៉េមានវិធានការ៖ ជ្រើសយកគម្រោងសាងសង់ធំៗក្រៅប្រទេសចំនួន ៣០ គម្រោង ហើយជួយឱ្យក្រុមហ៊ុនកូរ៉េបានចូលរួមក្នុងគម្រោងទាំងនោះ ផ្ដល់ទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ ជាការឧបត្ថម្ភហិរញ្ញវត្ថុ សម្រាប់យកប្រើប្រាស់ផ្សេងៗគ្នា ក្នុងនោះ៖ទីមួយ ទឹកប្រាក់ជាង ១,២ ពាន់លានដុល្លារ សម្រាប់គម្រោងសំណង់ក្រៅប្រទេសទីពីរ ទឹកប្រាក់ […]
អានបន្ថែមស្ពានអាកាសថ្មើរជើងចំនួន ២៥ ទៀតគ្រោងសាងសង់នៅភ្នំពេញ
ដើម្បីសម្រួលដល់សុវត្ថិភាពធ្វើដំណើរនៃអ្នកដំណើរឆ្លងកាត់ទ្រូងផ្លូវនិងលំហូរនៃចរាចរណ៍តាមដងផ្លូវដោយសារកំណើននៃប្រជាជនច្រើនក្នុងទីក្រុងស្ពានអាកាសថ្មើរជើងចំនួន ២៥ ទៀតគ្រោងនឹងសាងសង់ឡើងនៅពេលខាងមុខ។ លោក សាំ ពិសិដ្ឋ ប្រធាមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ១៥ នេះថាគម្រោងសាង់សាង់ស្ពានអាកាសថ្មីជើងចំនួន ២៥ នឹងត្រូវសាងសង់ឡើងជាដំណាក់កាលដោយយោងទៅតាមលក្ខខណ្ឌអាទិភាព។ លោក សាំ ពិសិដ្ឋ ថ្លែងថា៖ “គម្រោងសាងសង់អាកាសថ្មើរជាងមានរហូតដល់ ២៧ គម្រោងហើយពេលនេះគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរកំពុងសាងសង់។ ចំណែកគម្រោងចំនួន ២៥ ទៀតនឹងត្រូវប្រកាសធ្វើឡើងជាបន្តបន្ទាប”។ លោកប្រធានមន្ទីរដដែលបន្តថា ទីតាំងនៃគម្រោងចំនួន ២៥ ត្រូវបានជ្រើសរើសរួចហើយ និងកំពុងរង់ចាំតែការចាប់ផ្តើមបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ ចំណែកទីតាំងនៃគម្រោងនឹងត្រូវប្រកាសដោយ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ ក្នុងពេលដឹកនាំមន្រ្តីចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគ ដែលសម្រេចបាន ៩៥ ភាគរយកាលពីថ្ងៃទី ១៥ នេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងគឺ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងទីក្រុងភ្នំពេញ ដែលមានប្រជាជនប្រមាណ ៣ លាននាក់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍។ ឯកឧត្តម ឃួង ស្រេង ថ្លែងថា៖ “ដោយមើលឃើញពីកំណើនយានយន្តនិងប្រជាជននេះហើយទើបតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងការកសាងផ្លូវលូស្ពានអាកាសផ្លូវក្រោមដី-លើដី និងស្ពានអាកាសថ្មើជើងជាដើមដើម្បីដោះស្រាយការកកស្ទះចរាចរណ៍”។ […]
អានបន្ថែមរដ្ឋាភិបាលជូនដី ៥ហិចតា ដល់សាលាភូមិន្ទដើម្បីសង់អគារទំនើបថ្មី ក្បែរវិមានឈ្នះ-ឈ្នះ
រាជរដ្ឋាភិបាល ក្រោមការចាត់ចែងផ្ទាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ដីទំហំ ៥ ហិចតា មកឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន និងតម្រូវការរបស់សាកលវិទ្យាល័យ។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់ ឯកឧត្តម បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ០៩ មិថុនា ២០២០ នេះ។ ចំពោះព័ត៌មានលម្អិត និងថវិកាសម្រាប់សាងសង់បរិវេណថ្មីមិនទាន់បញ្ចេញឱ្យដឹងនៅឡើយទេ ទោះយ៉ាងណាក្តី សាកលវិទ្យាធិការសាកលវិទ្យាល័យ បានបង្ហាញពីជម្រើសប្លង់ត្រួសៗមួយចំនួននៃផែនការស្ថាបត្យកម្មអគារផ្សេងៗគ្នា នៃបរិវេណអគារថ្មី ដោយបង្ហាញការប្រៀបធៀបរវាងសំណង់ស្ថាបត្យកម្មដំបូលបែបខ្មែរនិយម និងមួយទៀត គឺមានលក្ខណៈទំនើបជាងនេះបន្តិច ដែលលោកបានហៅថា “បរិវេណសាលាឆ្លាតវៃ = Smart Campus” ។ ឯកឧត្តមបានបន្ថែមថា៖ «បច្ចុប្បន្ននេះ យើងកំពុងសាងផែនការមេ ដើម្បីអភិវឌ្ឍមណ្ឌលថ្មីនេះឲ្យទៅជាមណ្ឌលសិក្សាទំនើបមួយ។» យោងតាមប្រភពដដែល ចំពោះប្លង់់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញទី ៣ នេះ ត្រូវបានរៀបចំ និង រចនាឡើងដោយដេប៉ាតេម៉ង់វិស្វកម្មរបស់សាកលវិទ្យាល័យផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាស្ថាប័នអប់រំជាន់ខ្ពស់រដ្ឋ ដែលធំជាង និងមានចំណាស់ជាងគេបង្អស់ គឺត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ។ បច្ចុប្បន្ននេះ […]
អានបន្ថែមអនាគតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិព្រះសីហនុ ក្រោមចក្ខុវិស័យវែងឆ្ងាយនាយករដ្ឋមន្ត្រីខ្មែរ
តើខេត្តព្រះសីហនុ ១០ ឆ្នាំក្រោយនឹងទៅជាយ៉ាងណា? “ទីក្រុងពហុបំណង” ដែលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កាលពីសប្ដាហ៍មុននេះ បានកំណត់គោលដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលអភិវឌ្ឍន៍ជាតិ រួមជាមួយនឹងការអភិវឌ្ឍខ្លួនក្លាយជា ក្រុងពហុបំណងក្នុងល្បឿនដ៏លឿន។ គម្រោងជាច្រើន បើរាប់ត្រួសៗរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ទីតាំង ស្ថិតនៅលើផ្ទៃដីសរុបប្រមាណ ២៥៨៦,២៦ ហិកតា ដែលមានទំហំទុនវិនិយោគសរុបជាង១ ៤៨១លានដុល្លារ។ ក្រៅពីនេះ ផែនការមេពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុដល់ឆ្នាំ ២០៤០ ផែនការមេទីក្រុងរាម និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ជាដើម។ ក្បែរៗជិតខាងខេត្តនេះ គឺកំពង់ផែទឹកជ្រៅខេត្តកំពត និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែបដែលកំពុងរូតរះបង្ហើយដែរ។ ងាកទៅខាងលិចបន្តិច នៅកោះកុង ផ្លូវជាតិលេខ ៥៥ ដែលទើបបង្ហើយ និងផ្លូវជាតិលេខ ១០ ដែលកំពុងពន្លាតខ្លួន ដើម្បីងាយដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសពីឡាវ ថៃ និងភាគខាងជើងវៀតណាម ចុះទៅសមុទ្រអន្តរជាតិ តាមកំពង់ផែទឹកជ្រៅ ដែលឮថាគ្រោងនឹងសាងសង់ពីរទៀតនៅកោះកុង បូកនឹងព្រលានយន្តហោះអន្តរជាតិតារាសាគរ។ សមិទ្ធផលយក្សៗ ដែលបើមើលតាមផែនការវិនិយោគ ភាគច្រើនគ្រោងនឹងសម្រេចមិនដល់ ១០ ឆ្នាំផងទាំងនេះ សំណួរសួរថា ជាមួយនឹងចំនួនប្រជាពលរដ្ឋត្រឹម ១៦ លាននាក់ប៉ុណ្ណេះនេះ […]
អានបន្ថែមរដ្ឋាភិបាលត្រៀមថវិកាជាង១០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាម៉េរិក សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ ក្នុងបរិបទនៃការរីកសាយជំងឺកូវីដ ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈគម្រោងនេះ ជា “កម្មវិធីសាច់ប្រាក់ពលកម្ម ជំហានទី ២” របស់រដ្ឋាភិបាល ហើយថវិកានឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល ០៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២២ ដើម្បីស្តារ និងអភិរក្សធនធានធម្មជាតិ រួមមានបឹងបួរ អាងស្តុកទឹក និងស្រះស្រោចដំណាំកសិកម្ម ដែលអនុវត្តទៅលើខេត្តចំនួន ១៨។ តាមផែនការ គម្រោងនេះ មានសមត្ថភាពស្រូបយកពលកម្មដែលបាត់បង់រយៈពេលខ្លីបានចំនួន ៨៩០ ០០០ នាក់ កសាងផ្លូវលំបានចំនួន ២ ២៥៥ គម ប្រឡាយទឹកចូលស្រែ ចំនួន ២ ៣៨៤ គ.ម និងភ្ជាប់បណ្តាញអគ្គិសនីដល់ស្ថានីយបូមទឹកកសិកម្ម បានចំនួន […]
អានបន្ថែមចៅហ្វាយខេត្តកោះកុង៖ ព្រលានយន្តហោះតារាសាគរមិនមែនសម្រាប់បម្រើវិស័យយោធាទេ
រូបភាពដោយ: The New York Times រដ្ឋបាលខេត្តកោះកុងថ្មីៗនេះបានច្រានចោលការលើកឡើងថាព្រលានយន្តហោះតារាសាគរធ្វើឡើងសម្រាប់បម្រើវិស័យយោធានិងបានបញ្ជាក់ច្បាស់ថា ដោយអះអាងថាតំបន់នេះ ត្រូវបានកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ មិថុនា ២០២០ នេះ ដែលបានលើកឡើងអំពីការមានមន្ទិលសង្ស័យពីអ្នកវិភាគកន្លងមក ដែលបានលើកឡើងថា ព្រលានយន្ដតារាសាគរនេះ កសាងឡើងសម្រាប់បម្រើវិស័យយោធា។ ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកសារព័ត៌មានបែបនេះ កន្លងមកមាន អ្នកវិភាគមួយចំនួនបានរិះគន់ដូច្នេះ ដោយសំអាងលើភស្តុតាងមួយចំនួនដូចជា ១) វិសាលភាពនៃគម្រោងដែលមានទំហំផ្លូវធំជាងយន្តហោះស៊ីវិលធម្មតា ២) រយៈពេលសម្បទានដី ៩៩ ឆ្នាំយូរលើសពីធម្មតាដែលធ្វើឲ្យអ្នកជំនាញព្យាករថាចិនអាចនឹងមានផែនការយកដីនេះជាកម្មសិទ្ធិអចិន្រ្តៃយ៍ ៣) ទំហំដីធំជាងទំហំអតិបរមារបស់ដីសម្បទានដែលចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដល់ទៅបីដង និងភស្ដុតាងដទៃទៀត។ នេះបើយោងតាម អត្ថបទវិភាគរបស់សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីឆ្នាំ ២០១៩។ (អានបន្ថែម) ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលខេត្តកោះកុងបានបដិសេធថា៖ «ចំពោះគម្រោងព្រលានយន្តហោះនៅតារាសាគរ មានព័ត៌មានថាព្រលានយន្តហោះនេះ គឺបម្រើឲ្យវិស័យយោធា ខ្ញុំសូមបញ្ជាក់ថា គឺមិនពិតទេ ព្រោះតំបន់នោះត្រូវបានគេបង្កើតជាតំបន់វិស្សមកាលទេសចរណ៍។ ជាធម្មតាតំបន់យោធា គឺជាតំបន់ហាមឃាត់ ជាតំបន់សន្តិសុខជាតិ […]
អានបន្ថែមឥណ្ឌូនេស៊ីស្នើសង់ផ្លូវមួយខ្សែជូនកម្ពុជាដោយដាក់ឈ្មោះថ្នាក់ដឹកនាំខ្លួនទុកជាកាដូមិត្តភាពយូរអង្វែង
សាធារណរដ្ឋឥណ្ឌូនេស៊ី ស្នើសុំសាងសង់ផ្លូវមួយខ្សែនៅកម្ពុជាដែលអាចដាក់ឈ្មោះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ដើម្បីជាចំណងដៃបង្ហាញពីប្រវត្តិសាស្ត្រ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ០៥ មិថុនា ២០២០ នេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រីកម្ពុជា ឲ្យពិនិត្យលើលទ្ធភាពសាងសង់ផ្លូវមួយខ្សែដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអលចនទ្រព្យ នៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងសាងសង់ផ្លូវ ដោយដាក់ឈ្មោះបុគ្គល ក្រុមហ៊ុន ឬថ្នាក់ដឹកនាំ ចំពោះការចំណាយលើការសាងសង់ គឺជាបន្ទុករបស់សាម៉ីជន ឬក្រុមហ៊ុន ឬរបស់ប្រទេសសាម៉ីនៃឈ្មោះថ្នាក់ដឹកនាំប្រទេសនោះ។ ឯកឧត្តម ប៉ាល់ ចន្ទតារា ថ្លែងថា៖ “ជាទូទៅ ឲ្យតែដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសណា ចំណាយលើការសាងសង់ជាបន្ទុករបស់ប្រទេសនោះ ឬឈ្មោះក្រុមហ៊ុននោះ […]
អានបន្ថែមក្រសួងចាប់ផ្តើមសិក្សាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ទៅបួនគន្លង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកកំណត់ផ្លូវជាតិ លេខ៧ ពីចំណុចរង្វង់មូលស្គន់ ទៅទីរួមខេត្តកំពង់ចាម ពីពីរគន្លងក្នុងពេលបច្ចុប្បន្ន ទៅបួនគន្លង ដើម្បីឆ្លើយតប និងសម្រួលដល់ការដឹកជញ្ជូន។ ការប្រកាសសិក្សាគម្រោងពង្រីកកំណាត់ផ្លូវនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ ក្រសួង ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិ លេខ៧កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ក្រសួងកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។ កំណត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលផ្សារស្គន់ ទៅទីរួមខេត្តកំពង់ចាម មានប្រវែងប្រមាណ ៤៦គីឡូ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១នេះថា គម្រោងពង្រីកកំណត់ផ្លូវជាតិលេខ៧ ជាគម្រោងមួយនៃការធ្វើឲ្យប្រសើរឡើងផ្លូវ ជាតិលេខ៧ ពីកំចាមរហូតដល់ ក្រចេះ និងស្ទឹងត្រែង។ លោកថ្លែងថា៖ “រដ្ឋាភិបាលមានបំណងពង្រីកយូរហើយ តែដោយសារយើងផ្តោតទៅលើផ្លូវអាទិភាពមុន […]
អានបន្ថែមរដ្ឋបាលខេត្តកំពតគ្រោងបំពាក់អំពូលឆ្លាតវៃ LED ក្នុងគម្រោងទីក្រុងវៃឆ្លាតកំពត
រដ្ឋបាលខេត្តកំពតមានគម្រោងបំពាក់អំពូលប្រភេទ LED ឬអំពូលវៃឆ្លាត របស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃ នាពេលអនាគត ក្នុងខេត្តកំពត។ គម្រោងបំពាក់អំពូលវៃឆ្លាត LED ផលិតផលប្រទេសជប៉ុន ដែលផលិតក្នុងស្រុកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ រវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) នៅរដ្ឋបាលខេត្ត កាលពីថ្ងៃទី១០ កន្លងទៅ។ យោងតាមរដ្ឋបាលខេត្តកំពត ឯកឧត្តម ជាវ តាយ លើកឡើងថា អំពូលភ្លើង ផលិតក្នុងស្រុកដោយក្រុមហ៊ុនវិនិយោគជប៉ុន គឺជាប្រព័ន្ធអំពូលប្រើបចេ្ចកវិជ្ជាទំនើប ប្រើថាមពលសន្សំសំចៃ និងប្រព័ន្ធអំពូល មានមុខងារសំខាន់ៗ គឺឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍ខេត្ត។ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ “រដ្ឋបាលខេត្ត នឹងធ្វើការទំនាក់ទំនងគ្នាជាមួយក្រុមហ៊ុន ជាបន្តទៀតនៅពេលក្រោយ ដើម្បីអភិវឌ្ឍន៍ខេត្តកំពតឲ្យទៅជាទីក្រុងវៃឆ្លាតនាពេលអនាគត”។ លោក ភូ លិ អភិបាលរងខេត្តកំពត ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១ នេះថា ទាំងការសម្រេចជ្រើសរើសអំពូលនេះតែម្តង ទាំងកាលបរិច្ឆេទនៃការបំពាក់អំពូលវៃឆ្លាតនេះ […]
អានបន្ថែម