ព័ត៌មានក្នុងស្រុក
អ្នកទៅលេងឆ្នេរសមុទ្រក្រុងព្រះសីហនុនឹងមានបន្ទប់ទឹកសាបប្រើប្រាស់មិនបង់ថ្លៃឆាប់ៗនេះហើយ
រដ្ឋបាលខេត្តព្រះសីហនុគ្រោងសាងសង់បន្ទប់ទឹក និងកន្លែងងូតទឹកសាប ជាង២០កន្លែងលើឆ្នេរសមុទ្រចម្ងាយប្រមាណ៩គីឡូម៉ែត្រ ដល់ភ្ញៀវទេសចរ និងដាក់ប្រើប្រាស់ដោយឥតគិតថ្លៃ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ថាបន្ទប់ទឹកជាង២០ទីតាំងនេះ ត្រូវបានបញ្ចប់ការសិក្សា និងបង្កប់លូរួចរាល់ហើយ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «នៅក្នុងបណ្ដោយឆ្នេរដែលយើងបានរៀបចំជាឆ្នេរសាធារណៈប្រវែងរហូតដល់ជាង៩គីឡូម៉ែត្រ ឥឡូវនេះយើងបានធ្វើផ្លូវបេតុង។ យើងគ្រាន់តែបានគិតបឋមតែប៉ុណ្ណោះ នោះគឺបង្កប់លូឲ្យហើយស្រេចទុកជាមុន ថាថ្ងៃក្រោយបើយើងកសាងបន្ទប់ទឹកសាធារណៈទៅ ទឹកដែលយើងនឹងប្រើនៅទៅនោះ គឺយើងមិនឲ្យវាហូរចូលសមុទ្រវិញដែរ។» ឯកឧត្តមបានបន្ថែមដោយសារទាក់ទងជាមួយនីតិវិធីហរិញ្ញវត្ថុ រដ្ឋបាលធ្វើឥឡូវភ្លាមៗបាននោះទេ ព្រោះត្រូវរៀបចំនៅក្នុងផែនការចំណាយហរិញ្ញវត្ថុសិន។បច្ចុប្បន្ន រដ្ឋបាលគ្រាន់តែអាចធ្វើលូសិនសម្រាប់បញ្ចៀសការហូរទឹក កង្វក់ចូលសមុទ្រប៉ុណ្ណោះ។ តំបន់ឆ្នេរចម្ងាយ៩គីឡូម៉ែត្រនេះ ត្រូវបានបើកជាសាធារណៈឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ ដែលមានដូចជា បន្ទប់ទឹក កន្លែងងូតទឹកសាប កញ្ចុះអង្គុយជាដើម។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) កំពុងសិក្សាគម្រោងអភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រ ដោយបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងប្រែក្លាយតំបន់នេះទៅជាឆ្នេរសាធារណៈផងដែរ៕ (អានបន្ថែម)
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល៖ កុំសួរថាកម្ពុជាបានធ្វើអ្វីឲ្យយើង ត្រូវសួរថាយើងបានធ្វើអ្វីហើយឲ្យកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃការសាងសង់កំណាត់ផ្លូវជាតិលេខ៧ កាលពីថ្ងៃទី ១០ មិថុនា ២០២០ ថា៖ «កុំសួរថាកម្ពុជាបានធ្វើអ្វីឲ្យយើង ត្រូវសួរថាយើងបានធ្វើអ្វីហើយឲ្យកម្ពុជា។» ក្នុងន័យនេះ ឯកឧត្តម បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ឲ្យអប់រំខ្លួនឯងជាពលរដ្ឋល្អ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងថែរក្សារគុណភាពផ្លូវឲ្យបានគង់វង្ស។ ឯកឧត្តមបានថ្លែងថា៖ «ក្នុងឱកាសនេះដែរ ខ្ញុំសូមណែនាំទៅកាន់ក្រុមហ៊ុនដឹកទំនិញ ចូលរួមគោរពច្បាប់ចរាចរណ៍។ កុំដឹកហួសទម្ងន់កំណត់ដោយច្បាប់ វាខូចផ្លូវយើង វាឆាប់ខូច។» ក្នុងប្រសាសន៍ជំរុញឱ្យប្រជាពលរដ្ឋចូលរួមកសាង និងថែរក្សាសមិទ្ធផលជាតិ ដូចជាស្ពាន សាលារៀន មន្ទីរពេទ្យវត្តអារាម ឯកឧត្តមបានបន្តថា៖ «ខ្ញុំតែងតែទុកពាក្យស្លោកឲ្យបងប្អូនយើងពិចារណា ពាក្យស្លោកហ្នឹងខ្ញុំរៀនសូត្រពីគេទេ គេនិយាយថា កុំសួរថាប្រទេសយើងធ្វើអ្វីឲ្យយើង ត្រូវសួរថាយើងធ្វើអ្វីឲ្យប្រទេសយើង។» «…គោរពច្បាប់ កុំប្រើគ្រឿញៀន…កុំប្រើគ្រឿងស្រវឹងហើយបើកបរឡាន កុំបើកឡានហើយបោះសំរាមចោល អាហ្នឹងជួយកម្ពុជាហើយ…។ …អញ្ចឹងកុំសួរកម្ពុជាថាកម្ពុជាបានធ្វើអ្វីឲ្យយើង ត្រូវសួរថាយើងនៀកជាពលរដ្ឋ បានធ្វើអ្វីឲ្យកម្ពុជា? ហើយចម្លើយ មហាស្រួល អប់រំខ្លួនឯងជាពលរដ្ឋល្អទៅ អាហ្នឹងហើយគឺយើងជួយកម្ពុជាយើង។» ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកឡើងពីវឌ្ឍនភាពនៃការសាងសង់កំណាត់ផ្លូវជាតិលេខ៧ (ក្រចេះ-ត្បូងឃ្មុំ) ដែលជាគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ (Road Asset Management) […]
អានបន្ថែមរោងចក្រផលិតឥដ្ឋសំណង់ ស្វ័យប្រវតិ្តកម្ម នៅខេត្តកំពត គ្រោងដាក់ដំណើរការ ឆ្នាំ២០២១
រោងចក្រផលិតឥដ្ឋសំណង់ បែបទំនើបដើរដោយស្វ័យប្រវត្តិ ស្ថិតក្នុងខេត្តកំពត គ្រោងដាក់ដំណើរការ ផលិតកម្ម នៅឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសំណង់ ដែលកំពុងសន្ទុះកើនឡើង នៅក្នុងខេត្ត។ វិនិយោគដោយក្រុមហ៊ុនសហគ្រាស ម្សៅបៀកភ្នំមាស រោងចក្រផលិតឥដ្ឋសំណង់នេះ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិ និងមានសមត្ថភាពផលិតឥដ្ឋបាន ចំនួន ៨០០.០០០ ដុំ ក្នុងមួយថ្ងៃ។ យោងតាមរដ្ឋបាលខេត្តកំពត បច្ចុប្បន្ន ការសាងសង់រោងចក្រផលិតឥដ្ឋសំណង់ស្វ័យប្រវត្តិនេះ បានសម្រេចបាន ៨០ ភាគរយ ហើយគ្រោងនឹងដាក់ដំណើរការផលិតកម្ម នៅឆ្នាំ ២០២១ ខាងមុខ។ រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ លក្ខណៈពិសេសនៃឥដ្ឋសំណង់ដែលផលិតដោយរោងចក្រនេះ គឺមានទម្ងន់ស្រាលជាងឥដ្ឋធម្មតា ដែលងាយស្រួលក្នុងការប្រើប្រាស់។ លោក ភូ លិ អភិបាលរងខេត្តកំពត បានថ្លែងប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១០ នេះថា វត្តមានរោងចក្រផលិតឥដ្ឋសំណង់ក្នុងខេត្ត នឹងសម្រួលដល់ការងារការដ្ឋានសាងសង់នានា ក្នុងខេត្ត ដែលកំពុងមានសន្ទុះកើនឡើង។ លោក ភូ លិ ថ្លែងថា៖ “យើងដឹងហើយថា […]
អានបន្ថែមគម្រោងស្ពានថ្មីឆ្លងទន្លេមេគង្គ ក្រចេះកំពង់ធំ សិក្សាបញ្ចប់ និងត្រៀមស្នើទៅចិន
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះ ត្រូវបានអ្នកជំនាញសិក្សាសមិទ្ធលទ្ធភាពក្នុងការសាងសង់រួចរាល់ និងកំពុងបន្តនីតិវិធី ដើម្បីស្នើសុំជំនួយពីរដ្ឋាភិបាលចិន។ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចួន ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវជាតិលេខ៧ (ក្រចេះ-ត្បូងឃ្មុំ)។ លោកថា “ខ្ញុំឈរនៅលើទឹកដីក្រចេះក៏សុំជម្រាបផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឱ្យសិក្សាការសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ដើម្បីឱ្យបងប្អូនយើងនៅក្រចេះ ឆ្លងទៅកំពង់ធំ។ល។អាចធ្វើដំណើរឆ្លងកាត់តាមស្ពាននេះបាន។” ឯកឧត្តមទេស បានបញ្ជាក់ច្បាស់ៗថា ការសិក្សាគម្រោងស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ គម្រោងនេះបានសិក្សាចប់ ហើយឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហានបន្ទាប់ គឺការដាក់សំណើគម្រោងទៅកាន់រដ្ឋាភិបាលចិនដើម្បីសុំប្រាក់កម្ចី ក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះនេះ មានប្រវែង សរុប ១៧៦១ ម៉ែត្រ និងគ្រោងសាងសង់នៅឆ្នាំ ២០២១ ដែលត្រូវបានក្រសួងសាធារណការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍរបស់ខ្លួន ដែលបានលើកឡើងការពីសន្និសីទព័ត៌មានស្តីពីរបាយការណ៍ និងវឌ្ឍនភាពក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីដើមឆ្នាំនេះ។ ចំពោះទីកន្លែងចំណុចសាងសង់ មានព័ត៌មានលើកឡើងថា ប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត៕ (អានបន្ថែម)
អានបន្ថែមTotal Solar គ្រោងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យថ្មីនៅលើកោះរ៉ុងសន្លឹម
ក្រុមហ៊ុន Total Solar Cambodia គ្រោងនឹងផលិត និងផ្គត់ផ្គង់ថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មីមួយនៅលើកោះរ៉ុងសន្លឹម ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនក្នុងតំបន់នេះ។ នេះបើយោងតាម ការចេញផ្សាយរបស់ក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។ គម្រោងថាមពលពន្លឺព្រះអាទិត្យនេះ នឹងសាងសង់ជាប្រព័ន្ធហាយប្រីដ ក្រៅបណ្តាញ ដែលរៀបបញ្ចូលគ្នារវាងស្ថានីយថាមពលសូឡា មានអានុភាព ១,២៥ មេហ្កាវ៉ាត់ និងប្រព័ន្ធអាគុយសមត្ថភាព ២,០ មេហ្កាវ៉ាដែលមានទីតាំងស្ថិតនៅលើកោះរ៉ុងសន្លឹម សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់ប្រជាជន ក៏ដូចជាអាជីវកម្មដែលស្ថិតនៅលើកោះនេះផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងកោះរ៉ុងសន្លឹមនេះគឺជាផ្នែកមួយនៃការអនុវត្ត “គម្រោងថាមពលសូឡាអាស៊ីប៉ាស៊ីហ្វិក២០២០” ដែលក្រុមហ៊ុនTotal Solar DG នេះ គ្រោងនឹងសាងសង់ស្ថានីយថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនៅប្រទេសចំនួន 0៣។ យោងតាមការចុះផ្សាយរបស់ PV magazine កាលពីចុងខែមុន។ នៅប្រទេសថៃ គម្រោងសូឡាលើដំបូលរោងចក្រចំនួន ២៤ ឱ្យក្រុមហ៊ុនThai agro-industrial giant Betagro Groupដែលមានទំហំ ២៥ MW ប្រើប្រាស់ ៦២ ០០០ ផ្ទាំងសូឡា។ នៅប្រទេសឥណ្ឌូនេស៊ី គម្រោងសូឡាសម្រាប់ព្រលានយន្តហោះ […]
អានបន្ថែមតំណក់ប្រេងកម្ពុជា អាចជាច្រកចេញមួយ ពីវិបត្តិសេដ្ឋកិច្ចដោយកូវីដ១៩?
តើយើងអាចងើបចេញពីវិបត្តិនៅខាងមុខ បានយ៉ាងដូចម្តេច? យើងនៅតែចាំបានថា របាយការណ៍របស់ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២០ នឹងថយចុះពីចន្លោះពី -១,១ ទៅ -២,៩% ហើយអត្រានៃភាពក្រីក្រ នឹងកើនឡើងដល់ចន្លោះពី ៣% ទៅ ១១% ។ តួលេខទាំងនេះ គឺគ្រប់គ្រាន់អាចឱ្យយើងមើលឃើញថា តើការធ្លាក់ចុះនៃសេដ្ឋកិច្ចនឹងមានភាពធ្ងន់ធ្ងរយ៉ាងដូចម្តេច ជាពិសេសភាពក្រីក្រ ដែលនឹងផ្តល់ភាពលំបាកជាងគេដល់ កម្មករកាត់ដេរ អ្នកធ្វើការតាមវិស័យទេសចរណ៍ និងសំណង់។ ចំពោះមុខពាក្យថា “ការគំរាមគំហែងដ៏ធំបំផុត” ដូចដែលធនាគារពិភពលោកបានហៅបែបនេះ មានប្រភពគំនិតផ្សេងៗគ្នា ដែលបានពិភាក្សាលើសមត្ថភាពរបស់កម្ពុជាក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកជាចំបងទៅលើវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ និងប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេស ( SEA Operation ) របស់វិនិយោគដោយផ្ទាល់ពីបរទេសដូច្នេះនោះ។ ខណៈទស្សនៈមួយចំនួនរួមទាំងកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាទេសចរណ៍មេគង្គ (MeTAG) ដែលបានប្រារព្ធកាលពីខែមុនផង បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាមានក្តីសង្ឃឹមចំពោះការវិលត្រឡប់របស់ទេសចរចិននោះ ធនាគារពិភពលោកបានផ្តល់អនុសាសន៍នូវជម្រើសគោលនយោបាយមួយចំនួនដើម្បីអនុវត្ត។ ហើយអនុសាសន៍ទាំងនោះ ផ្តោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។ “ប្រទេសកម្ពុជា ជាប្រទេសមានសេដ្ឋកិច្ចបើកចំហខ្ពស់សម្រាប់ពាណិជ្ជកម្ម ប៉ុន្តែក៏ជាប្រទេសមួយដែលមានមូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀត ដែលមានជម្រើសងើបឡើងវិញតិចតួច” ប្រសាសន៍លោកស្រី Tamesis អ្នកសម្របសម្រួលផ្នែកនិវាសនដ្ឋានរបស់អង្គការសហប្រជាជាតិ។ នៅក្នុងន័យថា […]
អានបន្ថែមវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា តម្រង់ទិសទៅរកនិរន្តរភាព ក្រោយចប់កូវីដ
សេដ្ឋកិច្ចប្រទេសកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្ទុះឡើងនៃវីរុសនេះ។ ដូចគ្នានឹងការព្យាកររបស់ធនាគារពិភពលោកចំពោះការធ្លាក់ចុះសេដ្ឋកិច្ចកម្ពុជា ពីដក ១% ទៅដក ២,៩% ដោយសារកូវីដ១៩ នៅឆ្នាំនេះ ចំណែកឯ UNCTAD មើលឃើញថា ដូចប្រទេសជាច្រើននៅលើពិភពលោកដែរ សេច្ឋកិច្ចប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ដើម្បីឆ្លើយតបបាននឹងផលប៉ះពាល់នៃ Covid-19។ នេះបើយោងតាមអ្នកសម្របសម្រួលផ្នែកនិវាសនដ្ឋានរបស់អង្គការសហប្រជាជាតិ ( UN Resident Coordinator ) Pauline Tamesis បាននិយាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ជាមួយក្រុមការងារប្រចាំប្រទេសរបស់យូអិន (UN Country Team) កាលពីក្នុងខែមេសា កន្លងទៅនេះ។ លោកស្រីបានបន្ថែមទៀតថា “ទោះបីនៅកម្ពុជា មិនទាន់មានការផ្ទុះឡើងនៃជំងឺនេះខ្លាំងមែនក៏ដោយ ក៏ការធ្លាក់ចុះខាងសេដ្ឋកិច្ចក្រៅប្រទេស កំពុងតែជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចជាតិ។ “វិស័យឈានមុខគេ ដូចជាវិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសំណង់ កំពុងស្ថិតនៅក្រោមសម្ពាធខ្លាំង ដែលបណ្តាលឲ្យមានទិន្នផលទាប និងការបញ្ឈប់ការងារដ៏ច្រើនហើយវានឹងមានផលប៉ះពាល់ដល់វិស័យផ្សេងទៀតផងដែរ” ។ ទំហំប៉ះពាល់នៃបញ្ហាសេដ្ឋកិច្ចចេញពីវិបត្តិមេរោគនេះ ទៅលើវិស័យគម្រោងសាងសង់ នៅមិនទាន់អាចវាស់វែងបាននៅឡើយ។ តែទោះយ៉ាងណា ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា ចេញពីវិបត្តិនេះ ម្ចាស់ជំនួយអន្តរជាតិផ្សេងៗគ្នា បានត្រៀមរួចជាស្រេចនូវកញ្ចប់មូលនិធិគាំទ្ររបស់ពួកគេសម្រាប់ស្តារសេដ្ឋកិច្ចក្នុងគ្រាក្រោយវិបត្តិកូវីដ១៩។ ទោះបីជាគម្រោងទាំងនោះ […]
អានបន្ថែមអគារទីស្នាក់ការកណ្តាលដ៏ធំស្កឹមស្កៃ របស់គណបក្សប្រជាជនកម្ពុជា សម្រេចបាន ៩៥%
គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ នេះ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាថ្មី លើផ្ទៃដី ១, ៦ ហិកតា សម្រេចការសាងសង់បានប្រមាណ ៩៥% បន្ទាប់ពីដំណើរការសាងសង់បានជាងមួយឆ្នាំកន្លះរួចមក។ នេះបើយោង ទំព័រហ្វែសបុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យោងតាមប្រភពដដែលបានឱ្យដឹងថា អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាថ្មីនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ១, ៦ ហិកតា ដែលមានកម្ពស់ ៥ ជាន់។ បើគិតពីទីលានមហាជនខាងមុខ រហូតទៅដល់កំពូលពេជ្រ មានកម្ពស់ ៤៨ ម៉ែត្រ និងទំហំសំណង់អគារជាង ៥០.០០០ ម៉ែត្រក្រឡា បណ្ដោយ ១៥០ ម៉ែត្រ ទទឹង ៧៤ ម៉ែត្រ ។ ចំពោះលក្ខណៈពិសេសនៃអគារនេះវិញ នៅជាន់ផ្ទាល់ដី មានចំណតរថយន្តជាង ៥០០ ចំណត និងទីធ្លាមុខអគារសម្រាប់មហាជន អាចចតរថយន្តបាន ៣០០ គ្រឿង។ រីឯនៅជាន់លើ មានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញ (Meeting) ដែលមានសមត្ថភាពអាចដាក់មនុស្សបានចំនួនប្រមាណជា […]
អានបន្ថែមកំពង់ផែទេសចរណ៍លំដាប់អន្តរជាតិទន្លេមេគង្គ គ្រោងសាងសង់នៅស្រុកកៀនស្វាយ
កំពង់ផែទេសចរណ៍អន្តរជាតិ គ្រោងសាងសង់ នៅលើដងទន្លេមេគង្គក្រោម ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយក្រុមហ៊ុន Prince Real Estate Group ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅរាធានីភ្នំពេញ និងការដឹកជញ្ជូននតាមផ្លូវទឹកសាបនៅកម្ពុជា។ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ត្រូវបានលើកឡើងដោយក្រុមហ៊ុន Prince Real Estate Group ក្នុងជំនួបជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៤ មិថុនា នៅទីស្តីការក្រសួង។ ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុននឹងចាប់អនុវត្តគម្រោងសាងសង់នាវាទេសចរណ៍នេះ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល Prince Manor Resort ស្រុកកៀនស្វាយ។ នេះ បើយោងតាម ការដកស្រង់សម្តីរបស់លោក Xu Zhixing នាយកប្រតិបត្តិក្រុមហ៊ុន នៅក្នុងការចេញផ្សាយព័ត៌មានរបស់ក្រសួង។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីសម្ដែងការគាំទ្រចំពោះគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ដោយបញ្ជាក់ថា ចង់ឱ្យមាននាវាទេសចរណ៍ធំៗនៅរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន […]
អានបន្ថែមខេត្តបន្ទាយមានជ័យ គ្រោងនឹងផលិតថាមពលសូឡា ៣០MW នៅខែ តុលា នេះ
ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ឬថាមពលសូឡា អានុភាព ៣០ មេហ្គាវ៉ាត នៅខេត្តបន្ទាយមានជ័យ គ្រោងបញ្ចេញថាមពលនៅមុនបំណាច់ឆ្នាំនេះ ដើម្បីផ្គត់ផ្គង់ថាមពល ដែលកំពុងមានតម្រូវការថាមពលកើនឡើង ខណៈខេត្តនេះ មានការវិនិយោគកើនឡើងគួរឲ្យកត់សម្គាល់។ “ថ្មីៗនេះ គម្រោងគេហៅថា ថាមពលដើរដោយពន្លឺព្រះអាទិត្យ មាន ៣០ មេហ្កាវ៉ាត់ កំពុងតែដំណើរការសាងសង់។” នេះជាការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៤ មិថុនា។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា “បច្ចុប្បន្ន តម្រូវការប្រើប្រាស់ថាមពលក្នុងខេត្ត ប្រមាណ ១០០ មេហ្គាវ៉ាត ពីបណ្តាញជាតិ ហើយការបញ្ចេញថាមពលពីស្ថានីយថាមពលសូឡា នឹងរួមចំណែកកាត់បន្ថយការនាំចូលថាមពលពីប្រទេសជិតខាង ថៃ។” លោកអភិបាលខេត្ត មានប្រសាសន៍ថា៖ “ហើយតាមកិច្ចសន្យា ក្នុងខែ តុលា នេះ គម្រោងនេះ នឹងផលិតផលលក់ភ្លើងឱ្យបាន លក់ទៅ អគ្គិសនីកម្ពុជា…ដើម្បីប្រើប្រាស់ក្នុងខេត្តបន្ទាយមានជ័យ ក្នុងចំណោម ១០០ មេហ្កាវ៉ាត់នេះ ដែលយើងមាន ៣០ មេហ្កាវ៉ាត់រួចហើយ។” មានទីតាំងស្ថិតនៅ ស្រុកសេរីសោភ័ណ ស្ថានីយ៍ថាមពល […]
អានបន្ថែម