រដ្ឋបាលខេត្តព្រះសីហនុកំពុងជួសជុលកំណាត់ផ្លូវ១៤៦បេ ក្នុងស្រុកស្ទឹងហាវ ក្រោយបាក់រលំ

កំណាត់ផ្លូវលេខ១៤៦បេ ដែលរងការខូចខាតដោយសារការបាក់ដី កាលពីថ្ងៃទី ២ កក្កដា កន្លងទៅ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យ និងជួសជុលឡើងវិញ ហើយជាបណ្ដោះអាសន្នគឺបើកចរាចរណ៍បានធម្មតាហើយ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណាត់ផ្លូវពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ និងជម្រុញឱ្យក្រុមហ៊ុនពន្លឿនការជួសជុល កំណាត់ផ្លូវនេះឱ្យបានឆាប់។ ឯកឧត្តម បញ្ជាក់ថា ចំណុចទីតាំងផ្លូវដែលរងការខូចខាតខ្លាំង គឺបណ្តាលមកពីទឹកហូរច្រោះកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយបច្ចុប្បន្នកំពុងជួសជុល និងដាក់ឱ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្ន។ គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវខេត្តលេខ១៤៦បេ នេះ មានប្រវែងជាង ៤៣ គីឡូម៉ែត្រ។ ផ្លូវនេះ លាតសន្ធឹង ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់ភូមិវាលធំ ឃុំវាលរេញ ដល់រង្វង់មូលស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ៕ (អានបន្ថែម)

អាន​បន្ថែម

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មីតម្លៃជាង ១៩លានដុល្លារ គ្រោងសាងសង់ឆ្នាំក្រោយ

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតម្លៃជាង ១៩លានដុល្លារ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងសាងសង់នៅឆ្នាំក្រោយ។ នេះបើយោងតាមលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប កាលថ្ងៃទី ២ សីហា កន្លងមកនេះ។ លោក សារ៉ាត់ បានឲ្យដឹងថា អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានកម្ពស់៤ជាន់ ដែលមានសមត្ថភាពទទួលអ្នកជំងឺបាន ២២០គ្រែ។ អគារថ្មីនេះ ត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាល និងដាក់អ្នកជំងឺសង្គ្រោះបន្ទាន់ ព្រមទាំងជួយពង្រីកសេវាផ្នែកឯកទេសវះកាត់ផងដែរ។ គម្រោងនេះនឹងចាប់ផ្ដើមសាងសង់នៅអំឡុងដើមឆ្នាំ២០២១ ដោយនឹងសាងសង់រយៈពេល ២២ខែ។ គួរបញ្ជាក់ផងដែរ គម្រោងនេះស្ថិតក្នុងចំណោមគម្រោង នៃហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤១,៤លានដុល្លារអាមេរិក។ កាលពីថ្ងៃទី ២៧ កក្កដានេះ ឃើញថាមានគម្រោងមន្ទីរពេទ្យបង្អែកចំនួន ២ ដែលទើបនឹងបើកការដ្ឋានសាងសង់ព្រមគ្នាផងដែរ ក្នុងនោះមាន អគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតម្លៃជាង ២លានដុល្លារ ដែលគ្រោងនឹងបញ្ជប់ការសាងសង់ខែ វិច្ឆិកា ២០២១ និង គម្រោងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារតម្លៃជាង ១,៤លានដុល្លារ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ (អានបន្ថែម)

អាន​បន្ថែម

អគាររដ្ឋបាលអាជ្ញាធរជាតិ និងផ្លូវវាងតំបន់សំបូរព្រៃគុកបើកការដ្ឋានសាងសង់ហើយ

គម្រោងអគារការិយាល័យរបស់អាជ្ញាធរជាតិ និងផ្លូវវាងតំបន់សំបូរព្រៃគុក បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយក្រោមអធិបតីរបស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី ០៣ សីហា នេះ។ អគាររដ្ឋបាលជាតិសំបូរព្រៃគុកនេះគឺសាងសង់ដើម្បីជំនួសអគារធ្វើការដែលចាស់ទ្រុតទ្រោម ហើយការសាងសង់នឹងធ្វើជាដំណាក់កាលៗ។ ដោយឡែកចំពោះផ្លូវវាងប្រសាទដែលមានប្រវែង ១៣ គីឡូម៉ែត្រ គឺសាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរ និងការអភិរក្សគុណភាពប្រាសាទ។ អាជ្ញាធរជាតិ កន្លងមកបានបំពេញការងារមូលដ្ឋានមួយចំនួនរួចមកហើយដូចជា ការចាក់បំពេញដី ធ្វើរបងព័ទ្ធជុំវិញផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោងទាំង២ នេះ ក្រសួងក៏គ្រោងនឹងសាងសង់អគារសាកលវិទ្យាល័យកម្ពស់ ៣ជាន់មួយខ្នងផងដែរ លើផ្ទៃដីទំហំ ២០ ហិកតា ដោយកាលបរិច្ឆេទសាងសង់នៅមិនទាន់បញ្ជាក់នៅឡើយទេ (អានបន្ថែម)៕

អាន​បន្ថែម

គម្រោងគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុតម្លៃជាង ១៤០លានដុល្លារសម្រេចបាន៣០%ហើយ

ស្ថានីយបូមទឹកកខ្វក់ក្រុងព្រះសីហនុ ចំនួន ៣ កន្លែង តម្លៃជាង១៤០លានដុល្លារ ដែលអនុវត្តដោយក្រុមហ៊ុន BUCG បច្ចុប្បន្នសម្រចបានប្រមាណ ៣០%ហើយ។ នេះបើយោងតាមការឱ្យដឹងពី ក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះពិនិត្យការដ្ឋាននៅ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ កក្កដានេះ។ បើយោងតាមការសិក្សាផែនការមេ គម្រោងនេះនឹងត្រូវអនុវត្តជា ៣ ដំណាក់កាល គឺ ដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់២០២១ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់ ២០២៣ និង ដំណាក់កាលទី៣ ពីឆ្នាំ ២០២៣ ដល់ ២០៣០។ ដោយឡែកទុនវិនិយោគប៉ាន់ស្មានសម្រាប់ដំណាក់កាលទី ១ គឺប្រមាណ ១៤៣ លានដុល្លារអាមេរិក។ (អានបន្ថែម) ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមការងារក៏បានបន្តដំណើរទៅពិនិត្យទីតាំងសំរាប់សាងសង់ទីលានចាក់សម្រាម (Landfills) តម្លៃប្រមាណ ៥លានដុល្លារ ដែលកំពុងរៀបចំដំណើរការ ស្ថិតនៅក្នុងនៅក្រុងព្រះសីហនុនេះផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវចូលគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរីបើកការដ្ឋានសាងសង់

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី ៣១ កក្កដា បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ដែលមានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តមអភិបាលខេត្ត បានប្រាប់ទស្សនាវដ្ដី សំណង់ និងអចលនទ្រព្យថា ផ្លូវចូលព្រលាននេះមានប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលត្រូវឈូសបើកទ្រូងផ្លូវ ៦០ម តែលើកជាតួផ្លូវតែ១២មសិន និងត្រូវបានសង់ជាប្រភេទផ្លូវក្រួសក្រហមសិន។ ឯកឧត្តមបានបន្តថា ផ្លូវនេះនឹងអាចធ្វើជាពីរគន្លងដែលមានសួនច្បារនៅចំកណ្ដាលនិងមានបំពាក់ភ្លើងបំភ្លឺសងខាងផ្លូវដើម្បីធ្វើឲ្យផ្លូវនេះកាន់តែមានភាពស្រស់ស្អាត ។ ការបើកការដ្ឋានសាងសង់ផ្លូវនេះ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសម្រួលដល់ការដឹកជញ្ជូនគ្រឿងចក្រនិងគ្រឿងសំណង់ផ្សេងៗនៅពេលដែលការដ្ឋានព្រលានយន្តហោះចាប់ផ្ដើមដំណើរការ ។ ចំពោះការចំណាយថវិកា ខាងរដ្ឋបាលខេត្តមិនអាចបញ្ជាក់បានទេ គឺខាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង។ បន្ថែមពីនេះ ខាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏នឹងមានគម្រោងសាងសង់និងអភិវឌ្ឍន៍នូវ ហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញបរិវេណព្រលាននេះជាបណ្តើរៗទៀត។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដី ជាង ៦០០ ហិកតា រួចជាស្រេចហើយសម្រាប់គម្រោងនេះ ដោយកាលពីថ្មីៗនេះ បានដោះស្រាយផលប៉ះពាល់ និងបោះបង្កោលព្រំប្រទល់ដី រួចរាល់ ហើយ បច្ចុប្បន្នកំពុងតែរងចាំការវិនិយោគពីអាកាសចរណ៍ស៊ីវិលតែប៉ុណ្ណោះ គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីនេះ […]

អាន​បន្ថែម

ក្រុមហ៊ុនឈានមុខផ្នែកថាមពលបៃតងនៅប្រទេសថៃគ្រោងពង្រីកទីផ្សារមកកម្ពុជា

រូបភាពតំណាង ក្រុមហ៊ុនឯកទេសឈានមុខគេផ្នែកថាមពលកកើតឡើងវិញ (Renewable Energy) នៅប្រទេសថៃ BCPG គ្រោងនឹងពង្រីកទីផ្សារមកកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាមួយនឹងផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួន គឺប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អគារ (DCS) ដែលប៉ះពាល់ដល់បរិស្ថានតិច។ លោក Bundit Sapianchai ជាប្រធាន និងនាយកប្រតិបត្តិរបស់ BCPG បានប្រាប់សារព័ត៌មាន THE NATION កាលពីសប្ដាហ៍មុនថា៖ «DCS គឺជាអាជីវកម្មថ្មីមួយក្រោមគំនិតផ្តួចផ្តើមថាមពលបៃតងដែលមានទីផ្សារសក្តានុពល សម្រាប់ប្រើប្រាស់នៅក្នុងអគារការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលសន្និបាត អាកាសយានដ្ឋាន សាកលវិទ្យាល័យ និងអគារប្រើប្រាស់ចម្រុះជាច្រើនទៀត»។ លោកបានបន្តថា ក្រុមហ៊ុនមានអតិថិជនជាច្រើននៅក្នុងតំបន់ទីក្រុង ហើយក្រុមហ៊ុនក៏គ្រោងនឹងពង្រីកទីផ្សារខ្លួនក្នុងប្រទេសជិតខាងផងដែរ រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ កាលពីថ្មីៗនេះ BCPG បានសហការជាមួយ Keppel DHCS មកពីប្រទេសសិង្ហបូរី និងក្រុមហ៊ុនឈ្នះការដេញថ្លៃដទៃទៀត ដើម្បីបង្កើត Chula Smart City ក្នុងវិទ្យាល័យ Chulalongkon ដែលនឹងគ្រោងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៧នេះ។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

តំបន់សេដ្ឋកិច្ចតម្លៃ៦៦ លានដុល្លារ លើផ្លូវជាតិ៤៤ ខេត្តកំពង់ស្ពឺ កំពុងបង្ហាញខ្លួនបណ្ដើរៗហើយ

ក្រុមហ៊ុនចិន បោះទុនប្រមាណ ៦៦ លានដុល្លារ សាងសង់តំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងលើផ្ទៃដីជាង ៦៧ ហិចតាតាមបណ្ដោយផ្លូវជាតិ៤៤ ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាម អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង។ ឯកឧត្តម វ៉ី សំណាង បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី ៣១ កក្កដា នេះថា៖ «គម្រោងនេះគឺការវិនិយោគដោយក្រុមហ៊ុនចិន បច្ចុប្បន្នកំពុងសាងសង់បណ្ដើរៗ ដោយសម្រេចបានប្រមាណ ៤ ឬ ៥ អគារហើយ»។ ឯកឧត្តមបន្តថា៖ «ក្រោយបញ្ចប់ការសាងសង់ តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមានរោងចក្រចំនួន ២០ នៅក្នុងហ្នឹង។ រោងចក្រទាំងអស់នេះ គឺផលិតដូចជាគ្រឿងបង្គុំអេឡិចត្រូនិច ដំឡើងរថយន្ត ធ្វើខ្សែភ្លើង និងធ្វើអាគុយជាដើម»។ ប្រភពដដែល បានឱ្យដឹងថា គម្រោងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ដល់ទៅ ១១០០០ នាក់។ គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពីជាខេត្តដែលមានសក្ដានុពលមួយ ដោយគិតមកទល់បច្ចុប្បន្នខេត្តនេះ បានស្រូបយកគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង ជាមួយនឹងទុនវិនិយោគជាង ២០០លានដុល្លារ។ (អានបន្ថែម) ជាមួយនេះគ្នាដែរ […]

អាន​បន្ថែម

អភិបាលខេត្តព្រះសីហនុស្នើឱ្យជប៉ុនជួយសាងសង់កំពង់ផែទេសចរណ៍ និងមណ្ឌលសុខភាព

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យជប៉ុនផ្ដល់ជំនួយឥតសំណង គាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ និងជួយសាងសង់មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង។ សំណើរនេះ ត្រូវធ្វើក្នុងជំនួបជាមួយឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិបាលខេត្ត កាលពីថ្ងៃទី៣០ កក្កដា ២០២០ កន្លងមកនេះ។ បើយោងតាមប្រភពដដែលនេះ ឯកអគ្គរាជទូតជប៉ុនពុំទាន់បានឆ្លើយតបទៅនឹងសំណើរខាងលើទេ ដោយឡែកសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កំសាន្តក្នុងខេត្តនេះ។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុមានការអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលសម្រេចប្រមាណ ៣០ ភាគរយហើយ (អានបន្ថែម) ការស្ថាបនាឡើងវិញនៃផ្លូវ ៣៤ខ្សែ ដែលបញ្ចប់ជិតទាំងស្រុងហើយ (អានបន្ថែម) ក៏ដូចជាការពង្រីកកំពង់ផែដែលនឹងចាប់បើកការដ្ឋានឆាប់ៗនេះ (អានបន្ថែម)។

អាន​បន្ថែម

ថៃនឹងផ្តល់រ៉ៃរថភ្លើងប្រវែងជាង ១០០គម ដល់កម្ពុជា នៅខែសីហានេះដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន

រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមបញ្ជូនរ៉ៃរថភ្លើងដែលប្រើរួច ប្រវែងជាង ១០០ គីឡូម៉ែត្រ ដល់កម្ពុជា នៅខែសីហាខាងមុខនេះ ដើម្បីយកមកជួសជុលបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែក។ ការប្រគល់រ៉ៃរថភ្លើងនេះ គឺធ្វើឡើងតាមការសន្យារបស់ប្រទេសថៃសន្យា នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នស្ពានមិត្តភាពឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណុងអៀន កាលពីឆ្នាំ២០១៩ កន្លងទៅនេះ។ លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី៣០ កក្កដានេះថា៖ «រដ្ឋាភិបាលថៃនឹងប្រគល់ដែករ៉ៃដែលប្រើរួចមកឲ្យកម្ពុជា ដែលមានប្រវែងជាង ១០០ គីឡូម៉ែត្រ ហើយនឹងចាប់ផ្តើមប្រគល់ចាប់ពីខែសីហានេះ ដើម្បីយកមកជួសជុលបង្កើនសមត្ថភាពដឹក ដោយទីមួយ គឺបង្កើនល្បឿនរថភ្លើង និងទីពីរ បង្កើតសមត្ថភាពដឹក ពី១៥តោន ទៅ២០តោន»។ លោកបន្ថែមថា នៅពេលទទួលបានដែករ៉ៃរួចហើយ ការជួសជុលបង្កើនសមត្ថភាពផ្លូវរថភ្លើង នៅមិនទាន់ចាប់ផ្តើមភ្លាមៗ នោះទេ។ លោកថ្លែងថា៖ “ដំបូង យើងនឹងបង្កើនសមត្ថភាពខ្សែខាងជើង ប៉ុន្តែយើងអត់ទាន់មានថវិកានៅឡើយទេ ក្នុងការអនុវត្ត គឺយើងយកមកទុកសិន”។ ប្រទេសកម្ពុជា និងប្រទេសថៃ បានភ្ជាប់ជាផ្លូវការផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន នៅចុងឆ្នាំ២០១៩ ប៉ុន្តែមិនទាន់មានការដឹកទំនិញ ឬអ្នកដំណើរតាមរយៈរថភ្លើងនេះនៅឡើយទេ ដោយសារការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួន ដូចជាស្ថានីយ៍អ្នកដំណើររថភ្លើង មិនទាន់បានស្ថាបនាចប់។ (អានបន្ថែម) លោក […]

អាន​បន្ថែម

សាលាក្រុងជំរុញឱ្យអាជ្ញាធរវាយចោលសំណង់ខុសច្បាប់ និងតឿនឱ្យប្រុងប្រយ័ត្នលើសំណង់ចាស់ៗ

អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ហាមឃាត់ ឬវាយចោលប្រសិនបើចាំបាច់សម្រាប់គ្រប់ការដ្ឋានសំណង់ដែលខុសច្បាប់ឬអាចបង្កហានិភ័យ ហើយក៏បានជម្រុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់លើសំណង់អគារចាស់ៗ។ នេះបើយោងតាមគេហទំព័ររបស់ប្រសួងព័ត៌មាន។ ឯកឧត្ដមអភិបាលបានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ កក្កដា ២០២០ កន្លងមកនេះ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ «ចំពោះសំណង់ខុសប្លង់ លើស៥ ឬ១០ជាន់ បើចំបាច់ត្រូវវាយ ឬ កាត់ជាន់ចោល គឺត្រូវតែធ្វើ… មិនត្រូវទុករហូតបង្កហានិភ័យដល់មនុស្សនោះទេ»។ ប្រភពដដែលបានឲ្យដឹងថា ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់។ កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោយពេលដែលមានហេតុការណ៍ធ្លាក់ផ្ទាំងថ្មមួយដុំលើរថយន្ត កំពុងតែចតពីក្រោម សំណង់អគារចាស់មួយកន្លែងស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា កាលពីថ្ងៃទី២៤ កក្កដា ២០២០នេះ កន្លង។ ទាក់ទិននឹងបញ្ហានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏ធ្លាប់បានចេញសេចក្ដីជូនដំណឹង កាលពីខែមីនា ឆ្នាំ២០១៩ ដើម្បីក្រើនរលឹកដល់ប្រជាជន ដែលកំពុងតែស្នាក់នៅ និងរស់នៅក្បែរអគារ ដែលកើតហេតុខាងលើ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាគារនេះមានសភាពពុកផុយខូចអស់ប្រមាណ ៥០% និងអាចបណ្ដាលឲ្យរលំបាក់ស្រុតនៅពេលណាមួយ។ គិតមកដល់ពេលនេះ ភ្នំពេញមានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន […]

អាន​បន្ថែម