ខេត្តព្រះវិហារសង់អាងស្តុកទឹក តម្លៃជាង ១០០ លានដុល្លារ សម្រាប់បម្រើវិស័យកសិកម្ម

ខេត្ត​ព្រះវិហារ​សាងសង់ ​អាង​ស្តុក​​ទឹកមួយ​ដ៏ធំសម្បើមតម្លៃជាង ១០០ លានដុល្លារ ​អាចផ្គត់ផ្គង់​ទឹក​បាន​ទាំង​ក្នុង​រដូវ​ប្រាំង​ និង​រដូវ​វស្សា ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​កសិកម្ម​ក្នុង​ខេត្ត។​ នេះ​បើ​យោង​តាម​ប្រសាសន៍របស់ ឯកឧត្តម​ គោស៊ុំ ប៊ុន​សឿន អភិបាល​រង នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​វិហារ​ ថ្លែង​ក្នុង​សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដព្រះវិហារ»​ កាល​ពីថ្ងៃទី ២៥ ឧសភា ២០២០នេះ​កន្លងទៅ។ ​ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា​៖ «ទំនប់ទឹកនេះ ជា​ផ្នែក​​មួយលើក​ស្ទួយការ​ដាំដុះ ទាំង​​ក្នុង​រដូវ​ប្រាំង​ និង​រដូវ​វស្សា ដែល​នឹងបង្កើន​ផល​កសិកម្ម​កាន់​តែ​មាន​ទិន្ន​ផល​ខ្ពស់​។ សម្ដេច​តេជោ​ ហ៊ុន​ សែន​ លោក​បានផ្ដល់​កាដូ​មួយ​ដ៏ធំ​គឺ ​ទំនប់​មួយ​ដល់​ធំ​សម្រាប់​ស្ទាក់​ទឹក​ស្ថិត​នៅ​ក្នុង​ចន្លោះ​ស្រុក​រវាង​ក្នុង​ឃុំ​រក្សា និង​ស្រុក​ជ័យ​សែន​។ យើង​បាន​ធ្វើ​ទំនប់​ស្តុក​ទឹក​ និង​អាង​ស្ទុក​ទឹក​ធំមួយ​ ដែល​គម្រោង​នេះ​បាន​អនុវត្ត​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០១៩ ហើយ​ការ​កសាង​មាន​រយៈពេល ​៣៩ ​ខែ​។» ឯកឧត្តម​បាន​បន្ត​ទៀត​ថា​៖ «ទំនប់​ស្តុកទឹកនេះ​ ជា​ការ​ផ្ដល់​ជូន​ពី​សម្ដេច​តេជោ តាម​រយៈ​ក្រសួង​ធនធាន​ទឹក​ ជា​ម្ចាស់​គម្រោង​ ដើម្បី​អនុវត្ត​។ ការ​ចំណាយ​ទុន​ធ្វើ​គម្រោង​អាងស្តុក​ទឹក​សា​នេះ មាន​រហូត​ដល់​ជាង​ ១០០លាន​ដុល្លារ​ ឬក៏ខ្ទង់​១១០លាន​ដុល្លារ​ ដើម្បី​សាង​សង់​ទំនប់​។»​ អាង​ស្តុក​ទឹក​​នេះ មាន​លទ្ធភាព​​ស្រោច​ស្រព​បាន​រហូត​ដល់​ជាង​ ៤​០ ០០០ ហិកតា​។ […]

អាន​បន្ថែម

ជីបម៉ុងខនគ្រីតជាដៃគូដ៏ល្អបំផុត សម្រាប់សំណង់របស់លោកអ្នក

នាពេលបច្ចុប្បន្ន វិស័យសំណង់​នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរអោយកត់សំគាល់។ ដើម្បី​ឆ្លើយ​តប​​នឹង​​ការ​រីក​ចម្រើននេះ ជីប ម៉ុងខនគ្រីតរបស់​ក្រុមហ៊ុន​​ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ​បានធ្វើការពង្រីកសក្តានុពល​របស់ខ្លួន ដោយ​​បន្ថែមរោងចក្រ​ផលិត​បេតុង​លាយស្រេច ​​រហូត​ដល់ ១៣ ​​ទីតាំង​ ដែលស្ថិតនៅទូទំាង​រាជធានី​ភ្នំពេញ​ និងខេត្តព្រះសីហនុ។ ជីប ម៉ុង ខនគ្រីត​ ផ្គត់ផ្គង់​​ផលិតផល​​បេតុង​លាយស្រេច ​​ទទួល​​​ស្គាល់​​ដោយ​ស្តង់​ដារអន្តរជាតិ​ ISO9001:2015 ដែលមាន​គុណភាព​ខ្ពស់លើប្រព័ន្ធគ្រប់គ្រងគុណភាពបេតុង ​ រួមទាំងការផ្តល់​ជូននូវ​​សេវាកម្ម​ដ៏​ល្អ​បំផុតដល់​អតិថិជន ។ ទន្ទឹមនឹងនេះ ជីប ម៉ុង ខនគ្រីត​បានបំពាក់​នូវបច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បង្អស់​ នៅ​តាម​រោងចក្រ​នីមួយ​ៗ​ ​ដើម្បី​ធានា​នូវ​​សុក្រឹតភាព​ និង​ការ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ល្អបំផុត ​ ដែល​ឆ្លង​កាត់​ការ​ត្រួតពិនិត្យដ៏​ត្រឹម​ត្រូវ​​ មុន​​​នឹង​ផ្គត់ផ្គង់​ផលិតផល​​ជូន​ដល់អតិថិជន។​ លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍​ បាន​បញ្ជា​ទិញ​បន្ថែម​នូវ​រថយន្ត​គ្រលុក​បេតុង​ រថយន្ត​បាញ់​បេតុង និង​ម៉ាស៊ីន​បាញ់បេតុង ដើម្បី​​ឆ្លើយ​​​តបទៅ​​នឹង​​ការ​វិវឌ្ឍ​​នៃ​វិស័យ​​​សំណង់​នៅ​ប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ ទើបបេតុង​លាយស្រេចជីប ម៉ុង ​ទទួល​បាន​ទំនុកចិត្តខ្ពស់ពីអតិថិជន និងជាដៃគូដ៏ល្អ​ឥត​ខ្ចោះជាងមួយទសវត្សរ៍​ ក្នុងទីផ្សារ​បេតុងលាយស្រេច​នៅ​ក្នុងប្រទេសកម្ពុជា​។ ជីបម៉ុងខនគ្រីតជាជម្រើសសម្រាប់អ្នកសាងសង់ដ៏ឆ្លាតវៃ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 085 990 222 […]

អាន​បន្ថែម

ធនាគារពិភពលោកប្តេជ្ញាជួយកម្ពុជាឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពីកូវីដ១៩ នេះ

“វិបត្តិជាសាកលដោយសារកូវីដ–១៩ នេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​រងផលប៉ះពាល់យ៉ាងដំណំ… ធនាគារពិភពលោកប្តេជ្ញាថា នឹងជួយកម្ពុជាដើម្បីដោះស្រាយបញ្ហាពីវិបត្តិកូវីដ–១៩នេះ និងជួយពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងឱ្យមានភាពធន់សម្រាប់អនាគត”។ នេះ ជាប្រសាសន៍របស់លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃនេះ ស្តីអំពីកូវីដ ១៩ គម្រាមកំហែងខ្លាំងមែនទែនដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមិនធ្លាប់មានក្នុងរវាង ៣០ ឆ្នាំកន្លងមកនេះ។ ការរីករាលដាលកូវីដ–១៩ មួយរយៈកន្លងទៅនេះ បានធ្វើឱ្យក្បាលម៉ាស៊ី​នសេដ្ឋកិច្ចរបស់កម្ពុជា សំខាន់ៗរួមមានវិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងវិស័យសំណង់ ដែលតំណាងឱ្យ ៧០ ភាគរយ នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារប្រមាណ ៤០ ភាគរយ នៃការងារសរុបរបស់ប្រទេសកម្ពុជា ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។ ជាលទ្ធផល កម្រិតភាពក្រីក្ររបស់កម្ពុជា​ក្នុងឆ្នាំ ២០២០ នេះ អាចនឹងកើនឡើងពី ៣ ទៅ ១១ ភាគរយ ធៀបទៅនឹងកម្រិតស្ថានភាពនៅពេលដែលគ្មានជំងឺកូវីដ–១៩។ កំណើនភាពក្រីក្រនេះ នឹងមានចំពោះគ្រួសារដែលមានជីវភាពពឹងផ្អែកលើវិស័យទេសចរណ៍ សំណង់ អ្នកប្រកបរបរលក់ដូរ ឧស្សាហកម្មផលិតកម្ម និងកម្មករកាត់ដេរ ។ របាយការណ៍ដដែលបានព្រមានថា “លំហូរវិនិយោគទុនរកស៊ី​ កំពុងតែបន្ថយល្បឿនបន្តិចៗរហូតដល់កម្រិតដែលនៅសល់ទាបបំផុត ហើយជាលទ្ធផល នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃអចលនទ្រព្យ ដែលទំនងជានឹងបញ្ចប់ការផ្ទុះឡើងនៃវិស័យសំណង់”។ ការប៉ះបង្គិចក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសទេសចរណ៍ […]

អាន​បន្ថែម

អាជ្ញាធរសំបូរព្រៃគុកគ្រោងសាងសង់ផ្លូវវាងប្រាសាទ ១៣ គ.ម

អាជ្ញាធរសម្បូរព្រៃគុកហ៍ គ្រោងសាងសង់ផ្លូវវាង ១៣ គីឡូម៉ែត្រ​ នៅ​តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​ និងដើម្បីចូលរួមការអនុវត្ត​​គោល​ការណ៍​អភិរក្ស​គុណភាព​ប្រាសាទ។ ឯកឧត្តម​ ផាន់ ណាឌី អគ្គនាយក​នៃ​អាជ្ញាធរ​សំបូរព្រៃគុក បា្រប់​ទស្សនាវដ្ដី​សំណង់​ និង​អចលនទ្រព្យ​ថា​ គម្រោ​ង​សាងសង់​ផ្លូ​វវាង​នេះ គ្រោងនឹងកសាងឡើងក្នុង​គោល​បំណង​ជួយសម្រួល​ដល់​ការ​ធ្វើដំណើរ​នៅជុំវិញ​តំបន់​ប្រាសាទ ពិសេសដើម្បីជៀសវាង​ផល​ប៉ះពាល់​ ដែល​បណ្ដាល​មក​ពី​រថយន្ត​ធំៗ​បរកាត់ពាក់កណ្ដាលរមណីយដ្ឋាននេះ​។ ​ ឯកឧត្តម​បាន​មាន​ប្រសាសន៍ថា​៖ «ដើម្បី​ជាគោលការណ៍ក្នុងការអភិរក្ស គឺយើងជៀសវាង កុំឲ្យឡានធំៗបរនៅតំបន់នេះ ព្រោះ​វា​អាចធ្វើ​ឲ្យ​រញ្ជួយ ប្រាសាទ។ ដូច្នេះ​ យើងធ្វើផ្លូវវាងឲ្យឆ្ងាយពីតំបន់ប្រាសាទ ដើម្បីជៀស​វាងការប៉ះពាល់។» ឯកឧត្តម​បាន​បន្ថែមថា ផ្លូវ​វាង​ដែល​គ្រោង​នឹង​សង់​នេះ នឹង​បញ្ចៀស​នូវ​ជម្លោះ​ផ្សេងៗ​ ដែល​អាច​នឹង​កើតមាន​ឡើង​ពេល​អនាគត​ ដោយសារ​ជា​ទូទៅនៅទីណាមាន​កន្លែងភ្ញៀវទេសចរណ៍ តែងតែមានជម្លោះរឿងដីធ្លី សំណង់ រវាងប្រជាជន​ដែល​រស់​នៅតំបន់​ជិតប្រាសាទ​នេះ ដូច​ជា​ការ​ពង្រីក​ផ្លូវជាដើម។ ឯកឧត្តម​ បាន​បញ្ជាក់​ថា​ គម្រោងនេះ​​នឹង​សាងសង់​ក្នុង​ឆ្នាំ ​២០២០ ​នេះ​ ដោយសារ​អាជ្ញាធរ​មាន​គម្រោង​សាងសង់​អគារការិយាល័យរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ក្នុង​ឆ្នាំ​ជាមួយ​គ្នានេះ​ដែរ។ ចំណែក​ឯ​ពេល​វេលា​ជាក់​លាក់​ ​ឯកឧត្តម​​ មិន​ទាន់​បញ្ជាក់​បាន​នៅ​ឡើយទេ​ ពោលគឺ​អាស្រ័យ​​តាម​អាកាសធាតុ​ ប្រសិន​បើ​ភ្លៀង​ខ្លាំង អាជ្ញាធរ​នឹង​​សម្រុក​មក​ធ្វើ​អគារ​សិន​ ហើយ​នៅ​ពេល​រដូវ​ប្រាំង​ចូល​មក​ដល់​ អាជ្ញាធរ​នឹង​សាងសង់​ផ្លូវវិញម្ដង​​។ គួរបញ្ជាក់​ផងដែរថា កាលពីថ្ងៃទី​២៦ ខែឧសភា ឆ្នាំ […]

អាន​បន្ថែម

សារៈសំខាន់នៃលិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ

ស្របពេលដែលអគារតូចធំបានរីកលូតលាស់ដូចផ្សិតពាស់ពេញកម្ពុជា ការមានប្រពន្ធ័សុវត្ថិ ភាព អគ្គិភ័យដ៏ល្អគឺជារឿងដែលចំាបាច់ដើម្បីកាត់បន្ថយហានិភ័យដល់មនុស្សគ្រប់គ្នា។ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក្រោមការសហការជា មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ ឬហៅកាត់ថា​ NICS បានចុះផ្សាយបទប្បញ្ញត្តិស្តីអំពី «ប្រពន័្ធសុវត្ថិភាពអគ្គិភ័យ បទប្បញ្ញត្តិលេខសម្គាល់រចនាបថប្លង់អគារ ឬ Fire Safety System-Building Design Code» ដើម្បីលើកកម្ពស់សុវត្ថិភាពអគារនៅកម្ពុជា។ លោក Bernard Mak នាយកក្រុមហ៊ុន Firemax Engineering Co., Ltd ដែលជាអ្នកជំនាញ ផ្នែកសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា បានមានប្រសាសន៍ថា លិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ គឺទាំងមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ ដើម្បីជួយម្ចាស់អគារ និងក្រុមហ៊ុនគ្រប់គ្រងអគារដើម្បីធានាថា ខ្លួនដឹងថាប្រពន័្ធការពារអគ្គិភ័យរបស់ខ្លួនដំណើរការ ឬអត់។ លោកថា ម្ចាស់អគារ ឬអ្នកគ្រប់គ្រងអគារដែលមានស្រាប់ ឬគម្រោងថ្មី អាចរៀបចំប្លង់អគារ នោះ និងលិខិតមួយចំនួនទៀតដើម្បីដាក់ជូនទៅ មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ។ ដើម្បីជៀសវាងការពន្យារពេល ការផាក់ពិន័យ និងបញ្ហាក្នុងការទទួលបានការធានារ៉ាប់រង អគ្គិភ័យ លោក […]

អាន​បន្ថែម

ផ្លូវក្រវាត់រាជធានីភ្នំពេញខ្សែទី៣ សម្រេចបាន ៣៧,១៥% ហើយ

គិតត្រឹមចុង ខែ មេសា ឆ្នាំ​ ២០២០ ផ្លូវក្រវាត់ក្រុងទី៣ ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​កណ្ដាល​នេះ​ សម្រេចការ​សាងសង់​បាន ​៣៧,១៥% ហើយ​។ លោក​ ហ៊ាង​ សុទ្ធាយុត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ប្រាប់​ ទស្សនាវដ្ដី​សំណង់​​ និង​អចលនទ្រព្យ​ថា ដំណើរ​ការនៃ​ការ​សាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ បានសម្រេចបាន ៣៧,១៥% ហើយ បើគិតត្រឹមចុងខែមេសា ២០២០ នេះ។ លោក​ក៏បាន​បន្ថែម​ថា​៖ «បើទោះជាពិភពលោក និងកម្ពុជាជួបវិបត្តិនៃការផ្ទុះឡើង នៃ COVID19 ក្តី គម្រោងផ្លូវក្រវ៉ាតក្រុងទី៣ នៅតែដំណើរការបានល្អប្រសើរដដែល។» ផ្លូវក្រវ៉ាត់ក្រុង​មួយ​ខ្សែនេះ មានប្រវែងសរុបប្រមាណជា​ ៥២,​៩៨៣ គីឡូម៉ែត្រ ឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល ប្រវែងជិត ៣៨ គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលត្រូវ​បាន​បើក​សម្ពោធបើក​ការដ្ឋានសាងសង់កាល​ពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩។ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី ៣ នេះ ក៏នឹងមានការសាងសង់ស្ពានអាកាស ឆ្លងកាត់ចំនួនបួនកន្លែងប្រវែងសរុប […]

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ អភិវឌ្ឍឆ្នេរអូរត្រេះ២ ដើម្បីទាក់ទាញភ្ញៀវទេសចរ

រដ្ឋបាលខេត្តព្រះសីហនុ កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រដើម្បីបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណៈ​។ នេះ​បើយោង​តាម​គេ​ហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៥ ឧសភា ២០២០​កន្លង​ទៅ។ ​លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរអូរត្រេះ២ ដែល​មាន​ប្រវែង១.៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណ:។ គម្រោង​អភិវឌ្ឍន៍​នេះរួម​បញ្ជូល​ ការរៀបចំកែលំអសួនច្បារ និងដាំដើមឈើឡើងវិញ ក្រាលការ៉ូឡាកន្លែងចតរថយន្ត និងសំរាប់ផ្លូវថ្មើជើង​ ដំឡើងបង់អង្គុយលេង ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ សាងសង់បន្ទប់ទឹកថ្មី រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់ កន្លែងហាត់ប្រាណបែបធម្មជាតិ និងសួនកុមារផងដែរ។ នៅ​ក្នុង​កិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ ២ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ ដែលមានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីពង្រីកសក្តានុពលកែលម្អឆ្នេរសមុទ្រកម្ពុជាបន្ថែមទៀត។ ​បច្ចុប្បន្ន​នេះ អាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ឆ្នេរ បានចំនួន […]

អាន​បន្ថែម

ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន ថ្មីមួយទៀត នឹងមានវត្តមានក្នុងខេត្តពោធិ៍សាត់

គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER»   គ្រោងនឹងសាងសង់នៅលើផ្ទៃដីប្រមាណ ២៥ ហិកតា នៅស្រុកក្រគរ ( វាលសម្តេចយស ) ខេត្តពោធិ៍សាត់ ។ ដែលមានតម្លៃខ្ទង់លានដុល្លារ កិច្ចប្រជុំពិភាក្សាគម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ នៅសាលវីដេអូ Conference សាលាខេត្តពោធិ៍សាត់ ត្រូវបានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពិភាក្សាអនុម័តលើគម្រោងសាងសង់។ ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ទៅ១០ម៉ែត្រ) វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត ជាដើម។ […]

អាន​បន្ថែម

ទិញថែម! ទិញថែម! ពីទុយោ ជីប ម៉ុង!

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ នៅតែបន្តការថែមជូនកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រ និងប្រើប្រាស់ទុយោ ជីប ម៉ុង ទាំងអស់។ អតិថិជនគ្រាន់តែទិញទុយោ ជីប ម៉ុង ដោយចំណាយអស់២៥០ដុល្លារ ឥឡូវនេះ នឹងទទួលបានការថែមជូន ធុងទឹកតូចមួយដ៏ស្រស់ស្អាតភ្លាមៗ។ លោកអ្នកទិញកាន់តែច្រើន ទទួលបានការថែមជូនកាន់តែច្រើន ហើយការថែមជូននេះនឹងបន្តរហូតដល់អស់ពីស្តុក។ លោកអ្នកអាចស្វែងរកទិញទុយោ ជីប ម៉ុង នៅតាមដេប៉ូលក់គ្រឿងសំណង់គ្រប់ទីកន្លែង ទូទាំងខេត្ត ក្រុងដែលនៅជិតលោកអ្នកបំផុត ។ ទុយោ ជីប ម៉ុង មានជម្រើសជាច្រើនប្រភេទផ្តល់ជូនអតិថិជនដូចជាទុយោ PVC, ទុយោ HDPE, ហ្គេនខ្សែភ្លើង ទុយោស៊កខ្សែភ្លើង គ្រឿងតំណទុយោគ្រប់ប្រភេទ និងគ្រប់ខ្នាត។ គ្រប់ផលិតផលទុយោ ជីប ម៉ុង ទាំងអស់សុទ្ធតែឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាល ដើម្បីធានាថា ទុយោមានគុណភាពល្អស្វិត រឹងមាំ ធន់នឹងអាកាសធាតុ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង : 085 990 222 / 069 990 222 […]

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគធំៗ ៣ តម្លៃប្រមាណ ១៦៦លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងរបស់ក្រុមហ៊ុនចំនួន ៣ ដែលមានតម្លៃទុនវិនិយោគ សរុប​ប្រមាណ ១៦៦លានដុល្លារ ​រួមមានគម្រោង​អាជីវកម្មសណ្ឋាគារផ្កាយ៥ នៅ​ព្រះខេត្តសីហនុ រោងចក្រផលិតបន្ទះសូឡា ខេត្ត​កំពង់ស្ពឺ និង​ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ខេត្តបាត់ដំបង។ ​យោង​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាល​ពីថ្ងៃ​ទី​ ២២​ ឧសភា ២០២០​ គម្រោង​ទាំង​បី​នោះ ​មាន​ដូច​ជា​៖​ គម្រោង​ទី​១ គឺ​គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥  ដោយ​ក្រុម​ហ៊ុន​ YONG WANG (CAMBODIA) CO., LTD ក្រោម​ទុនវិនិយោគប្រមាណ១០៧, ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨ កន្លែង។ សណ្ឋាគារ​នេះ​ មាន​ចំនួន ៧០០ បន្ទប់ មានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោង​ទី​២ គឺ​គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដោយ​ក្រុម​ហ៊ុន​ ​PROSPECT ENERGY (CAMBODIA) CO., LTD […]

អាន​បន្ថែម