ព័ត៌មានក្នុងស្រុក
ប៉ៃលិនធ្វើផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែ ភ្ជាប់ខេត្តប៉ៃលិន និងខេត្តចាន់បុរី
អាជ្ញាធរខេត្តប៉ៃលិន បានបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ មួយខ្សែប្រវែងជាង ៥ គីឡូម៉ែត្រ រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផង និងជាយុទ្ធសាស្ត្រការពារបូរណភាពទឹកដីផង។ ពិធីបើកការដ្ឋាននេះធ្វើឡើង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដែលមានវត្តមានពីសំណាក់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរជាមួយនឹងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តប៉ៃលិន។ ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែរនេះ មានប្រវែង ៥, ២ គីឡូម៉ែត្រ ទទឹង ២៥ ម៉ែត្រក្រាលដោយបូតុងអាមេ ប្រវែង ១, ៥ គីឡូម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣,៧ គីឡូម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០, ៤ គីឡូម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្ត។ ការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែននេះ ឆ្លងកាត់ភូមិចំនួន ២ នៅជាប់ព្រំដែនកម្ពុជា-ថៃ (ខេត្តប៉ៃលិន និងខេត្តចាន់បុរី) គឺភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ […]
អានបន្ថែមពោធិ៍សាត់គ្រោងផលិតថាមពល ១៤០ MW បន្ថែមពីវារីអគ្គិសនី និងថាមពលសូឡា
រដ្ឋបាលខេត្តពោធិ៍សាត់ កំពុងសិក្សាលើគម្រោងស្ថានីយផលិតថាមពលចំនួន ២ បន្ថែមទៀត រួមមានវារីអគ្គិសនីនៅស្ទឹងពោធិ៍សាត់ អានុភាព ៨០ មេហ្កាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្កាវ៉ាត់ នៅស្រុកក្រគរ ដែលអាចចែកចាយការផ្គត់ផ្គង់អគ្គិសនីទៅបណ្តាញទូទាំងប្រទេស។ នេះបើយោងតាមប្រសាសន៍ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី ២០ ឧសភា ២០២០កន្លងទៅ។ លោកបានមានប្រសាសន៍ថា៖ «នៅខេត្តពោធិ៍សាត់របស់យើងកន្លងមកនេះ យើងមានការផលិតវារីអគ្គិសនីនៅអូរសោម គឺវារីអគ្គិសនីអាតៃ គឺ ១២០ មេហ្កាវ៉ាត់អានុភាពរបស់វា។ ប៉ុន្តែ ឥឡូវយើងមានគម្រោងស្ថាបនាមួយទៀត នៅស្ទឹងពោធិ៍សាត់ អានុភាព ៨០ មេហ្កាវ៉ាត់ និងមួយទៀតប្រើថាមពលពន្លឺព្រះអាទិត្យ គឺ៦០មេហ្កាវ៉ាត់ នៅស្រុកក្រគរ។» លោកបានបន្ថែមថា ចំពោះគម្រោងទាំងពីនេះ ក្រុមការងារកំពុងតែសិក្សា និងរៀបចំទៅលើការងារនេះ។ ក្រោយពីស្ថាបនាហើយ គម្រោងទាំងពីនេះ មិនត្រឹមតែអាចផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តប៉ុណ្ណោះទេ តែថែមទាំងអាចចូលរួមផ្គត់ផ្គង់ដល់បណ្តាញជាតិសម្រាប់ចែកចាយ ដើម្បីប្រើប្រាស់ទូទាំងប្រទេសថែមទៀតផង ។ គួរបញ្ជាក់ផងដែរថា រោងចក្រវារីអគ្គិសនីដែលគ្រោងនឹងសាងសង់នៅក្នុងស្ទឹងពោធិ៍សាត់នេះ មានអានុភាព ៨០ […]
អានបន្ថែមក្រុមហ៊ុនសំណង់កម្ពុជាជាច្រើនដាក់ចេញវិធានការការពារការរីករាលដាលនៃមេរោគកូរ៉ូណាទៅលើកម្មករ
វិស័យសំណង់នៅកម្ពុជា នៅតែបន្តដំណើរការ ទោះបីជាមានការព្រួយបារម្ភអំពីជំងឺរាតត្បាតនៃមេរោគកូវីដ១៩ ។ ការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាឥឡូវនេះ គឺជាកង្វល់ចម្បង រាប់តាំងពីសហគមន៍សាធារណៈដល់ឧស្សាហកម្មទាំងអស់ទូទាំងប្រទេស។ ឧស្សាហកម្មសំណង់ នៅតែប្រកាន់ខ្ជាប់តាមគោលការណ៍ណែនាំតឹងរឹងពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងក្រសួងការងារ។ នៅ អាខេថាយផ៍ខេមបូឌា (Archetype Cambodia ) ក្នុងនាមជាអ្នកពិគ្រោះយោបល់ផ្នែកសំណង់ សុខភាព និងសុវត្ថិភាពឯកជន នៅកន្លែងធ្វើការសំណង់ បញ្ហានេះ តែងតែជាអាទិភាពអាជីវកម្មរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនរឹតតែស្ទុះស្ទារអំពីបញ្ហាសុវត្ថិភាពការងារនេះច្រើនថែមទៀត ក្នុងកំឡុងពេលមានស្ថានភាពដ៏លំបាកនេះ។ ជាការឆ្លើយតបបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងដែលអាចកើតមាន និងការពារសុវត្ថិភាពរបស់កម្មករយើង យើងបានអនុវត្តតាមនីតិវិធី និងគោលការណ៍ណែនាំដូចខាងក្រោម៖ 1. ការយល់ដឹងអំពីហានិភ័យជាមួយនឹងការបញ្ចូលការណែនាំអំពីសុវត្ថិភាពដល់កម្មករនិយោជិតទាំងអស់អំពីជំងឺថ្មី ផ្លូវចម្លងមេរោគ និងការអនុវត្តអនាម័យដែលបានណែនាំដូចជា៖ លាងដៃជាមួយសាប៊ូយ៉ាងហោចណាស់ឱ្យបាន ២០ វិនាទី ការប្រើប្រាស់ទឹកអនាម័យ ការជៀសវាងការប៉ះមុខ និងមាត់។ 2. ការប្រើប្រាស់ម៉ាស់ដោយចាំបាច់ សម្រាប់កម្មករនីមួយៗ រួមទាំងការណែនាំអំពីរបៀបពាក់វាឱ្យបានត្រឹមត្រូវ និងវិធីយកវាចេញដោយសុវត្ថិភាព។ 3. ការត្រួតពិនិត្យសីតុណ្ហភាពរាងកាយនៅច្រកចូលនីមួយៗនៃកន្លែងធ្វើការ។ កម្មករនិយោជិតណាដែលមានសីតុណ្ហភាពរាងកាយលើសពី ៣៧.៥ មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកន្លែងនោះទេ ហើយការជូនដំណឹងជាបន្ទាន់ ដែលត្រូវធ្វើឡើងចេញពីសន្តិសុខទៅអង្គភាពគ្រប់គ្រងការដ្ឋាន។ 4. កាត់បន្ថយកម្លាំងពលកម្ម […]
អានបន្ថែមសារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែន នៅភ្នំបូកគោ គ្រោងសាងសង់ឆ្នាំ ២០២០ នេះ
គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ រួមជាមួយនឹងការបង្កើត “ឧទ្យានជាតិសម្ដេច ហ៊ុន សែនកំពត” លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា ដែលមានទីតាំងស្ថិតតំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ នឹងចាប់ដំណើរការសាងសង់ ក្នុងឆ្នាំ ២០២០ នេះ និងគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២២ ខាងមុខ។ គម្រោងជាតិជាប្រវត្តិសាស្ត្រដ៏ពិសេសនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីកិច្ចសហការ និង សិក្សាផលបះពាល់ ក្នុងការអនុវត្តគម្រោងនេះ ដោយសាលាខេត្តកំពត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រី អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសរុប ២៨ នាក់ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម កែវ រតនៈ បានលើកឡើងអំពីគោលបំណងនៃគម្រោងនេះ គឺផ្តោតសំខាន់លើបញ្ហា២៖ គឺទី១ ផ្ដល់ការចំណេះដឹងដល់អ្នកទេសចរជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ តាមរយៈ ការបង្កើតឱ្យមានជាសមូហកម្មវ៉ារីអគ្គិសនី នៅមួយកន្លែងតែម្តង។ […]
អានបន្ថែមក្រសួងសាធារណការ ទុកពេលឱ្យក្រុមហ៊ុន ហាន់ស៊ីង ១ ខែ បើនៅតែអសកម្ម នឹងលុបចោលកុងត្រា
បន្ទាប់ពីបានចេញលិខិតព្រមានកាលពីពីរសប្តាហ៍មុន ម្តងរួចមក ពេលនេះ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសព្រមានជាលើកទីពីរ ដោយទុកពេលឲ្យ ក្រុមហ៊ុន ហាន់ស៊ីង(HanShin) មួយខែ ដើម្បីអនុវត្តតាមកិច្ចសន្យារបស់ខ្លួន ក្នុងការបន្តអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ២ ដោយមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងគ្មានការយឺតយ៉ាវ។ ពុំនោះទេ ក្រសួងនឹងលុបចោលកិច្ចសន្យា ជាមួយក្រុមហ៊ុនកូរ៉េមួយនេះ ហើយនឹងជ្រើសរើស ក្រុមហ៊ុនថ្មីមកសាងសង់ជំនួសវិញ។ “យើងនឹងប្រដៅក្រុមហ៊ុនហាន់ ស៊ីង (Han Sin)…មកពិភាក្សាគ្នាឱ្យច្បាស់។ គឺយើងឱ្យពេល១ខែ ដោះស្រាយបញ្ហាឱ្យបាន។ បើដោះអត់បាន យើងនឹងអាចឈានទៅរកការលុបចោលកុងត្រាហ្នឹង ជ្រើសរើសក្រុមហ៊ុនថ្មី។” ការព្រមានៗធ្ងន់ៗជាលើកទីពីរនេះ ត្រូវបានឯកឧត្តម ធ្វើឡើងក្នុងឱកាស ចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវជាតិ លេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ ឯកឧត្តមបានបញ្ជាក់ថា កាលពីម្សិលមិញ (២០ ឧសភា) ក្រុមការងាររបស់ក្រសួង ធនាគារកូរ៉េ ស្ថានទូត បានចុះត្រួតពិនិត្យផ្លូវជាតិលេខ២ ហើយបានរកឃើញថា មានករណីអសកម្ម […]
អានបន្ថែមផ្លូវជាតិលេខ៣ សម្រេច ៧៤% នឹងបញ្ចប់មុនផែនការដល់ទៅជិតមួយឆ្នាំ
ដោយសារដំណើរការសាងសង់ប្រព្រឹត្តទៅយ៉ាងរលូន ការស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ប្រវែង១៣៤,៨២៦ គ.ម សម្រេចបានប្រមាណ ៧៤% ហើយ និងអាចបញ្ចប់មុនផែនការ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ឧសភា ២០២០នេះ។ បើតាមផែនការ គម្រោងនេះ ត្រូវចំណាយរយៈពេល ៤៨ ខែ គ្រោងនឹងបញ្ចប់ឆ្នាំ ២០២២ ប៉ុន្តែអាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល ៩ ខែ ពោល គឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ។ នេះ បើតាមការឱ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលនៅពេលពិនិត្យគុណភាពសាងសង់ផ្លូវជាតិលេខ ៣ នៅព្រឹកថ្ងៃទី ២១ ខែឧសភានេះ។ គម្រោងនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រ ចែកជា២គន្លង។ […]
អានបន្ថែមអាមេរិក ចង់បានព្រលានសម្រាប់យន្តហោះប្រភេទប៊ូអ៊ីង (Boeing) ចុះចតនៅកម្ពុជា
សហរដ្ឋអាមេរិក តាមរយៈអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បង្ហាញចេតនាចូលរួមវិនិយោគ និងលើកកម្ពស់វិស័យអាកាសចរណ៍កម្ពុជា ដោយលើកសំណើធំៗមួយចំនួន រួមមាន៖ សំណើការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅប្រទេសកម្ពុជា ការផ្តល់សច្ចាប័ននៃការអនុវត្តអនុសញ្ញា Cape Town Convention ចំពោះអាកាសចរស៊ីវិលកម្ពុជា និងការពង្រឹងពង្រីក កិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជានិងអាមេរិច។ សំណើទាំងនេះ ត្រូវបានលើកយកមកពិភាក្សា កាលពីដើមសប្ដាហ៍នេះ នាឱកាសដែលឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអនុញ្ញាតឱ្យ លោក W Patrick Murphy ឯកអគ្គរាជទូតអាមេរិក ប្រចាំកម្ពុជាចូលជួប និងសម្តែងការគួរសម និងពិភាក្សាការងារ លើការពង្រឹង កិច្ចសហការប្រតិបត្តិការវិស័យអាកាសចរស៊ីវិល នាពេលអនាគត ។ ចំពោះការចង់ឲ្យមានការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅកម្ពជា ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ សម្តែងការស្វាគមន៍ និងសូមឲ្យក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់ផ្ទាល់។ ឯកឧត្តមបានបង្ហាញពី ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ឯកឧត្តម ក៏ពេញចិត្តចំពោះការធ្វើដំណើរតាមយន្តហោះ […]
អានបន្ថែមការធ្វើដំណើរក្នុងភ្នំពេញ នឹងកាន់តែងាយស្រួល ព្រោះផ្លូវក្រោមដីចំនួន៣ខែ្សទៀត គ្រោងនឹងសាងសង់
ដើម្បីជួយសម្រួលដល់ចរាចរណ៍ក្នុងក្រុងភ្នំពេញនាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ខែ្សរ ដែលស្ថិតនៅតំបន់ចំណុចផ្លូវជាតិលេខ១ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅខាងមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ដុំក្ដាន់ពីរ ក្បែរក្រសួងការពារជាតិ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP) កាលពីថ្ងៃទី១៩ ឧសភា ២០២០។ គម្រោងទី១ គឺ) គម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ) តភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងនេះគឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផ្ទាល់ ដែលបានសំណូមពរទៅដល់ក្រុមហ៊ុនបុរីប៉េងហួត(បឹងស្នោរ) ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋក្នុងបុរី ក៏ដូចជាអ្នកធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ គម្រោងទី២ ផ្លូវក្រោមដី នៅម្ដុំខាងមុខវិទ្យាស្ថានភាសាបរទេស រត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសតែម្តង។ ផ្លូវនេះ នឹងបង្កភាពងាយស្រួលដល់និស្សិតបានចេញ-ចូល មិនប្រឈមនឹងការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ គម្រោងទី៣ មានទីតាំងស្ថិតនៅម្ដុំទីតាំងក្ដាន់ពីរ ជិតក្រសួងការពារជាតិ ដោយរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីតភ្ជាប់ពីផ្លូវ១៦៩ ឆ្ពោះទៅផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ។ នេះបើយោងតាមលោក សាំ ពិសិដ្ឋ […]
អានបន្ថែមរោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មនៅឧត្តរមានជ័យសម្រេចបាន៥០%ហើយ
រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់រួចប្រមាណ៥០%ហើយ និងគ្រោងសម្រចឲ្យរួចរាល់នៅឆ្នាំ២០២១។ នេះបើយោងតាម ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដឧត្ដរមានជ័យ» កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ។ ឯកឧត្តមបានឲ្យដឹងថា រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្មនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ ខណៈពេលបច្ចុប្បន្ននៅទីតាំងនេះគេកំពុងរៀបចំដាក់បង្គោលអគ្គិសនីបណ្ដើរៗដែលគិតជាការសាងសង់គឺសម្រេចបានប្រមាណពី៥០% ទៅ៦០% ហើយ។ ឯកឧត្តមបានបន្ថែមថា៖ «សក្តានុពលនេះបានជួយខេត្តឧត្តរមានជ័យអន្លង់វែង ហើយនិងស្រុកត្រពាំងប្រាសាទ។ ពីទីរួមខេត្តឧត្តរមានជ័យទៅស្រុកទាំងពីរនោះ ចម្ងាយប្រហែលជា១០០ គីឡូម៉ែត្រ ទៅស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រសាទ ។ សក្តានុពលយើងមានបីស្រុកនៅក្រុងមួយស្រុកពីរនេះនៅជុំ បន្ទាយអំពិល ចុងកាល សំរោងនិងទីរួមខេត្ត ពីសំរោងទៅអន្លង់វែងដល់ត្រពាំងប្រាសាទប្រហែល១២០ គីឡូម៉ែត្រ។» គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម មានអានុភាព ២៦៥ មេហ្កាវ៉ាត់នេះជាការវិនិយោគ ដោយក្រុមហ៊ុន ហាន សេង ខូល ម៉ាញ ដែលទើបនឹងត្រូវបានរដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ លើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុននេះវិនិយោគ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភាជាតិ ក្រោមសំឡេងគាំទ្រ ១០៩ សំឡេង៕ (អានបន្ថែម)
អានបន្ថែមស្អាតដូចយកប្រាសាទព្រះវិហារមកដាក់៖ រូបសំណាកគោបុរៈទី៥ បានសាងសង់រួចរាល់ជាស្ថាពរហើយ
សំណង់ស្ថាបត្យកម្មថ្មីមួយ ដែលប្រកបដោយសោភណភាពស្រស់ស្អាត ឈរបង្ហាញខ្លួនយ៉ាងសង្ហានៅលើរង្វង់មូលស្រអែម នៃស្រុកជាំក្សាន្ត នាទឹកដីខេត្តព្រះវិហារនេះ គឺរូបសំណាកគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ប្រើប្រាស់ថវិកា អស់ចំនួន ១២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក ប្រើរយៈពេលមួយឆ្នាំកន្លះ មកដល់ពេលនេះ បានស្ថាបនារួចរាល់ ១០០ ភាគរយ ហើយ។ សំណង់ស្ថាបត្យកម្មដ៏វិចិត្រ ដែលមើលទៅហាក់ដូចជាគេលើកយកព្រះវិហារមួយផ្នែកយកមកដាក់នៅទីនេះ រួមមានទាំងមានសួនកម្សាន្ត និងកន្លែងហាត់ប្រាណផង គ្រោងនឹងដាក់សម្ពាធជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ។ អ្វីដែលពិសេសជាងនេះ សមិទ្ធផលដ៏ល្អជានិមិត្តរូបតំណាងខេត្តព្រះវិហារនេះ ប្រសូតចេញពីទឹកចិត្តសប្បុរស និងសាមគ្គីភាពរបស់សប្បុរសជនទាំងមន្ត្រី និងប្រជាពលរដ្ឋ រួមគ្នាកសាង ពោលគឺមិនមែនជាចំណាយថវិកាជាតិទេ។ នេះ បើយោងតាមការលើកឡើងរបស់ លោក សំ លាងទ្រី ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារតាមរយៈការចេញផ្សាយតាមគេហៈទំព័របស់ក្រសួងសាធារណៈការ។ លោកបានឱ្យដឹងថា៖ “រូបសំណាកគោបុរៈទី៥នៃប្រាសាទព្រះវិហារលើរង្វង់មូលស្រអែម ជាសមិទ្ធផលមួយថ្មីទៀត ដោយបានបង្ហាញរូបរាងយ៉ាងស្រស់ស្អាត នៅលើទឹកដីនៃតំបន់ព្រំដែនកម្ពុជា-ថៃ … សាងសង់ឡើង ក្រោមការជ្រោមជ្រែងពី លោកទេសរដ្ឋមន្ត្រី មាស សុភា និងក្រុមការងារ […]
អានបន្ថែម