ព័ត៌មានក្នុងស្រុក
អភិបាលខេត្តក្រចេះ ប្ដេជ្ញាបន្តស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមក្រោយអនុម័ត ៧៩ គម្រោង
អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមទៀត ហើយបានបញ្ជាក់ថា មកទល់បច្ចុប្បន្ន ខេត្តក្រចេះទទួលគម្រោងវិនិយោគទុនក្នុងវិស័យសំណង់សរុប ៧៩ គម្រោង ឬស្មើនឹងទឹកប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិក។ នេះបើយោងតាមការថ្លែងការរបស់ឯកឧត្តម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តក្រចេះ កាលពីម្សិលមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «អំពីការងារសំណង់ យើងបានចេញលិខិតឲ្យសាងសង់ ៧៩ គម្រោង ក្នុងស្រុកមាន ៦៧ គម្រោង មានផ្ទៃដី ៩.១៨៨ ម៉ែត្រការ៉េ ដែលមានទុនសរុប ៣.៨០១.១០០ ដុល្លារអាមេរិក។» ក្រៅពីគម្រោងខាងលើនេះ ខេត្តក្រចេះ ក៏កំពុងបន្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដោយបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ២២,៨៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង ៣១៧ម៉ែត្រ លូមូល ជ្រុង ប្រវែង ៤,៥៧គីឡូម៉ែត្រ និងថែទាំផ្លូវថ្នល់ជាប្រចាំ ៣៩ខ្សែ ប្រវែង៨១០គីឡូម៉ែត្រ។ គួរបញ្ជាក់ផងដែរថា ខេត្តក្រចេះចាត់ទុកថាជាខេត្តសក្ដានុពលមួយ ដែលមានការរីកចម្រើនឥតឈប់ឈរពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មកទល់បច្ចុប្បន្ន ខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសរុបប្រវែងជិត […]
អានបន្ថែមក្រុមហ៊ុនចិនបង្លាញពីទីតាំងជាក់លាក់សម្រាប់គម្រោងចំណតរថយន្ត ៣ តម្លៃជាង ១៦០ លានដុល្លារ
ក្រុមហ៊ុន China Good Cars Holding Ltd របស់ប្រទេសចិន កាលពីថ្មីៗនេះ បានឲ្យដឹងថា គម្រោងកសាងចំណតរថយន្តចំនួន៣ តម្លៃជាង ១៦០ លានដុល្លារអាមេវិក នឹងមានទីតាំងស្ថិតនៅ ទី១ តំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាល ទី២ តំបន់ផ្លូវជាតិលេខ៦ និងទី៣ កំពុងរកទីតាំងដែលស្ថិតនៅជាយក្រុងភ្នំពេញ។ ក្រុមហ៊ុនបានបង្ហើបពីទីតាំងជាក់លាក់នេះ ក្នុងជំនួបជាមួយនឹងចិន ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ មិថុនា កន្លងមកនេះ។ នេះបើយោងតាម វិទ្យុជាតិកម្ពុជា។ តំណាងក្រុមហ៊ុន Good car investment ប្រទេសទេសចិនតាមរយៈលោកស្រីឧកញ៉ា ចាន់ សុទ្ធា បានឲ្យដឹងថា ក្រុមហ៊ុនមានគោលបំណងធំៗ ចំនួន ២ គឺ សាងសង់ចំណតរថយន្ត និងនាំចូលរថយន្តដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរ មកកាន់រាជធានីភ្នំពេញ។ ជាជំហានដំបូង ក្រុមហ៊ុននឹងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញជាមុនសិន ដើម្បីរំដោះចរាចរណ៍ ដែលកំពុងប្រឈមបញ្ហាកកស្ទះកាន់តែណែនទៅៗ។ ជំហានបន្ទាប់ ក្រុមហ៊ុននឹងវិនិយោគលើគម្រោងសេវារថយន្តក្រុងសាធារណៈលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់តំបន់កណ្តាលក្រុង […]
អានបន្ថែមក្រសួងសាធារណការប្រុងអភិវឌ្ឍផ្លូវមេចំនួន ៣៨ នៅសៀមរាប ដូចគម្រោងផ្លូវ ៣៤ ខ្សែ នៅខេត្តព្រះសីហនុ
រដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៣៨ខ្សែនេះ សរុបប្រវែង ៩៨,៣៤គ.ម ក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង។ បច្ចុប្បន្នគម្រោងកែលម្អផ្លូវប្រទាក់ក្រឡាគ្នានេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាសិក្សាគម្រោងនេះ ថា៖ “ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសីហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។” ឯកឧត្តម ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។ គម្រោងសិក្សាផ្លូវទាំង ៣៨ ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួង កំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងប្រវែង រួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម ក្រាលកៅស៊ូ DBST […]
អានបន្ថែមហិរញ្ញប្បទាន ៥៥ លានដុល្លារពីធនាគារពិភពលោក នឹងប្រើសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា
គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ត្រូវបាន រដ្ឋាភិបាលស្នើសុំការគាំទ្រពីធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត លើកកម្ពស់ជីវភាពរស់នៅ។ កិច្ចប្រជុំដំបូង របស់គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងសាធារណការ ដោយមានការចូលរួមពីក្រសួងសា្ថប័នពាក់ព័ន្ធ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ។ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ក្រោមហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ពីធនាគារពិភពលោកនេះ បែងចែកជាពីរផ្នែកធំៗ៖ ផ្នែកទី១ ផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត ដែលគ្រោងនឹងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រុកស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង។ ផ្នែកទី១នេះ នឹងត្រូវអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ចំណែកឯទី២ គឺផ្នែកអនាម័យ ផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង ដែលត្រូវតភ្ជាប់ទៅប្រព័ន្ធលូមេបច្ចុប្បន្នក្នុងទីក្រុងសៀមរាប ដើម្បីឱ្យលំនៅឋាន […]
អានបន្ថែមក្រុមហ៊ុនវិនិយោគវារីអគ្គិសនីតាតៃ ស្នើសុំវិនិយោគវារីអគ្គិសនីមួយទៀត នៅស្ទឹងតាតៃខាងលើ
ក្រុមហ៊ុន China National Heavy Machinery Corporation ដែលវិនិយោគលើវារីអគ្គិសនីតាតៃ បានស្នើសុំវិនិយោគសាងសង់គម្រោងថាមពលវារីអគ្គិសនីមួយទៀត អានុភាព១៥០មេហ្គាវ៉ាត ស្ថិតនៅលើស្ទឹងតាតៃផ្នែកខាងលើ ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គម (ESIA) នៅកម្រិតខេត្ត។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយក ថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ២៦ នេះថា ក្រុមហ៊ុនបានបញ្ចប់ការសិក្សាសមទ្ធិលទ្ធភាពបឋមរួចហើយ ហើយពេលនេះ ក្រុមហ៊ុនកំពុងចាប់ផ្តើមចូលដល់ដំណាក់កាល សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមនៅកម្រិតខេត្ត។ ការសិក្សារង្វាយតម្លៃផលប៉ះពាល់នេះ ធ្វើឡើងដោយក្រុមហ៊ុន SAWAC Consultants (Cambodia) Co., Ltd.។ លោកថ្លែងថា៖ “ក្រុមហ៊ុនបានបញ្ជូនរបាយការណ៍លទ្ធផលនៃការសិក្សាសមទ្ធិលទ្ធភាពបឋមមកក្រសួង ប៉ុន្តែក្រសួងមិនទាន់បានទទួលរបាយការណ៍សិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅឡើយទេ។ ពេលនេះស្ថិតនៅក្នុងដំណាក់កាលសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅកម្រិតខេត្ត ហើយការងារនេះ ជាការងាររបស់ក្រសួងបរិស្ថាន”។ លោកបន្តថា បន្ទាប់ពីបញ្ចប់ ក្រុមហ៊ុននឹងបញ្ជូនរបាយការណ៍មកកម្រិតថ្នាក់ជាតិ ដែលរួមមានក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ […]
អានបន្ថែមគម្រោងសួនឧស្សាហកម្មទំហំ ៥០០ ហិកតា ខេត្តកំពង់ស្ពឺ ជាដង្ហើមសេដ្ឋកិច្ចមួយក្រោយវិបត្តិកូវីដ
គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ មានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ នឹងក្លាយជាដង្ហើមសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ ១៩ បញ្ចប់ទៅ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ថ្លែងប្រាប់ទស្សនាវដ្ដី និងអចលនទ្រព្យ កាលពីថ្ងៃទី ២៥ មិថុនា ២០២០ ថា គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ នេះ គឺជាសក្ដានុពលសេដ្ឋកិច្ចដ៏ល្អមួយ ព្រោះគម្រោងនេះអាចកៀរគររោងចក្រចេញពីទីក្រុង ដើម្បីទុកដីអភិវឌ្ឍន៍អគារខ្ពស់ៗ ដែលមានលក្ខណៈជាអគារពាណិជ្ជកម្មបាន។ លោកបានបន្ថែមថា៖ «គម្រោងនេះ អាចផ្ដល់ឱកាសក្នុងការពង្រីក និងអភិវឌ្ឍន៍ សម្រាប់តំបន់ទីរួមខេត្តកំពង់ស្ពឺពីចន្លោះផ្លូវ ៥១ និង ៤៤ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសគម្រោង ៥០០ ហិកតា គម្រោង ១ម៉ឺន ហិកតា និងគម្រោងផ្សេងៗ ដែលនឹងអនុម័តដោយ CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) […]
អានបន្ថែមសម្តេច៖ សាច់ប្រាក់ពលកម្ម ១០០លានដុល្លារ បង្កើតការងារផង អភិវឌ្ឍនៅមូលដ្ឋានផង
គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទប្រមាណ ១០០លានដុល្លារ ដែលរដ្ឋាភិបាលបានផ្ដល់ជូន មិនត្រឹមតែអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទេ ថែមទាំងអាចផ្ដល់ការងារដល់ប្រជាជនទៀតផង។ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែនបានឲ្យដឹងយ៉ាងដូច្នេះ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ។ សម្ដេចបានលើកឡើងថា រដ្ឋាភិបាលមិនដែលប្រកាសបិទសេដ្ឋកិច្ចម្ដងណាទេ។ ម៉្យាងទៀត ដំណើរហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ពិសេសព្រលានយន្ដហោះភ្នំពេញ ដែលសម្ដេចទើបតែបានចុះពិនិត្យពេលកន្លងទៅ ក៏ដូចជាបណ្ដាគម្រោងផ្លូវនៅព្រះសីហនុ គម្រោងស្ពានឆ្លងទន្លេមេគង្គ នៅតែបន្តដំណើរជាធម្មតាទោះបីមានវិបត្តិកូវីដក៏ដោយ និងអាចស្រូបកម្លាំងពលកម្មបានយ៉ាងច្រើនទៀតផង។ សម្ដេចបានថ្លែងថា៖ «យើងបាន បោះទុនមួយរយលានដុល្លារចុះទៅជនបទ អ្នកបាត់បង់ការងារធ្វើក៏អាចរកការងារធ្វើនៅទីនោះបានដែរ។ ដូច្នេះមានការងារធ្វើនៅទីនោះ ១០០លានដុល្លារសាច់ប្រាក់ពលកម្ម គឺផ្ដល់ជូនប្រជាពលរដ្ឋរបស់យើង អាចធ្វើជាកូនប្រឡាយ ជីកស្រះ ដើម្បីយកទឹកទៅស្រោចស្របហើយផលប្រយោជន៍បានទៅលើហេដ្ឋារចនាសម្ព័ន្ធជនបទផង និងទឹកប្រាក់ជាច្រើនបានមកដល់ហោប៉ៅ របស់ប្រជាពលរដ្ឋផង។» សូមរម្លឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបនឹងបានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាមេរិក សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ […]
អានបន្ថែមទំនប់ស្តុកទឹកតម្លៃជាង ១០០ លានដុល្លារ នៅព្រះវិហារសម្រេចបាន ៤១,៥% ហើយ
គម្រោងអភិវឌ្ឍន៍ទំនប់ស្តុកទឹកតម្លៃជាង ១០០ លានដុល្លារ អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦,៩ លានម៉ែត្រគូប ដែលចាប់ផ្ដើមការដ្ឋានកាលពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះសម្រេចការដ្ឋានបាន ប្រមាណ ៤១, ៥% ហើយ។ នេះបើយោងតាមការចុះផ្សាយព័ត៌មានពីរដ្ឋបាលខេត្តព្រះវិហារ ព្រឹកថ្ងៃទី ២៥ មិថុនា ២០២០នេះ។ គម្រោងអភិវឌ្ឍន៍ទំនប់ស្តុកទឹកនេះ សាងសង់ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. មានរយៈពេលសាងសង់ សរុបមានចំនួន ៣៩ ខែ ហើយគ្រោងនឹងបង្ហើយរួចរាល់នៅឆ្នាំ ២០២២ នេះ។ ទំនប់រក្សាទឹកនេះ អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦,៩ លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពផលិតផលកសិកម្មលើផ្ទៃដីទំហំប្រមាណ ១៤៣.៣២៣ ហិកតា នៅរដូវវស្សា និងប្រមាណ ២២.៨៧៨ ហិកតា នៅរដូវប្រាំង។ និយាយអំពីអត្ថប្រយោជន៍វិញ ជាមួយនឹងសមត្ថភាពស្តុកទឹកដ៏ធំនេះ […]
អានបន្ថែមក្រុមហ៊ុនជប៉ុនវិនិយោគគម្រោងអេកូទេសចរណ៍ លើដី ១ ម៉ឺនហិកតានៅ គិរីរម្យ
គម្រោងរបស់ក្រុមហ៊ុនជប៉ុន គិរីរម្យសម្រាប់គ្រប់គ្នា (Kirirom for Everyone) នឹងប្រែក្លាយផ្ទៃដី ១ ម៉ឺន ហិកតា ស្ថិតនៅតំបន់ភ្នំគិរីរម្យឲ្យទៅជាតំបន់មជ្ឍមណ្ឌលសិក្សាវិទ្យាសាស្ត្រ និងអេកូទេសចរណ៍។ គម្រោងដែលហ៊ុមព័ទ្ធដោយព្រៃស្រល់ និងជើងភ្នំ ស្ថិតក្នុងតំបន់គិរីរម្យ ខេត្តកំពង់ស្ពឺនេះ រួមបញ្ចូលទាំងវិទ្យាស្ថាន មណ្ឌលកម្សាន្ត ផ្ទះលំហែ ដែលមានលក្ខណៈជាអេកូទេសចរណ៍ផងដែរ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹង និងលើកកម្ពស់គុណតម្លៃវិស័យអប់រំបច្ចេកវិទ្យាព័ត៌មាន និងវិស័យអេកូទេសចរណ៍ ដែលនឹងក្លាយជាកន្លែងសម្រាកសិក្សាសម្រាប់ និស្សិតកម្ពុជា រួមទាំងនិស្សិតជប៉ុន និងបរទេសទៀតផង។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Bekku Kenzaburo អនុប្រធានក្រុមហ៊ុនជប៉ុន A2A Town Cambodia Co., Ltd កាលពីថ្ងៃទី ២២ មិថុនា ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ដែងការគាំទ្រចំពោះ គម្រោងនេះ និងបានបង្ហាញពីឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យទើបបានបញ្ចូលទៅក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ […]
អានបន្ថែមសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ នឹងមានវត្តមាននៅខេត្តតាកែវឆាប់ៗនេះ
សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ ទំហំប្រមាណ ៥០ ០០០ ម៉ែត្រក្រឡា កំពុងចាប់ផ្ដើមស្ដារអាងទឹកបឹងទន្លាប់ ឈូសឆាយចាក់បំពេញអាចម៍ដី និងត្រៀមបង្ហាញរូបរាងក្នុងស្រុកគីរីវង់ ខេត្តតាកែវ នាពេលឆាប់ៗនេះ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលស្រុកគិរីវង់ សួនវប្បធម៌នេះ មានប្រវែង ៥០០ ម៉ែត្រ និងទទឹង ១០០ ម៉ែត្រ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅចំណុចអាងបឹងទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលជាការឧបត្ថម្ភគាំទ្រថវិកាសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់ សម្ដេចវិបុលបញ្ញា សុខ អាន។ តាមប្លង់គម្រោង សួននេះនឹងត្រូវបានរៀបចំឲ្យមានការសាងសង់នូវរូបបដិមា សម្ដេចវិបុលបញ្ញា សុខ អាន បណ្ណាល័យ ទីលានកីឡា កន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និងក្មេងលេង រោងទូក ង កន្លែងឆ្លុះកែវយឹត ចំណតរថយន្ត និងទោចក្រយានយន្ត ផែ ទូក បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្ធពិធីផ្សេងៗ។ សម្រាប់ដំណើរការសាងសង់វិញ បច្ចុប្បន្ននេះ […]
អានបន្ថែម