ព័ត៌មានក្នុងស្រុក
ស្ថានីយថាមពលពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង ចាប់ផ្តើមដំណើរការផលិតថាមពល
ស្ថានីយថាមពលពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្គាវ៉ាត នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ដាក់ឱ្យដំណើរការផលិតថាមពលហើយ។ ការចាប់ប្រតិបត្តិការផលិតថាមពលនេះ ធ្វើឱ្យស្ថានីយនេះ ក្លាយជាស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យចូលបណ្តាញជាតិធំទីបី នៅកម្ពុជា។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា រោងចក្រថាមពលសូឡានេះ វិនិយោគដោយក្រុមហ៊ុន Scheitech Renewable Co Ltd និងបានចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០១៩កន្លងទៅ។ លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “នេះជាប្រភពថាមពលស្អាតថ្មីមួយទៀត សម្រាប់តភ្ជាប់ចូលបណ្តាញជាតិ បន្ទាប់ពីស្ថានីយថាមពលសូឡាចំនួនពីរផ្សេងទៀត បានដាក់ដំណើរការបញ្ចេញថាមពលចូលបណ្តាញជាតិ”។ តម្លៃថាមពលលក់ចេញពីស្ថានីយថាមពលសូឡា ខេត្តកំពង់ឆ្នាំនេះ គឺ០,០៧៦ ដុល្លារ ក្នុងមួយគីឡូវ៉ាតម៉ោង ដែលនឹងត្រូវលក់ទៅឲ្យអគ្គិសនីកម្ពុជា នៅក្រោមកិច្ចសន្យាទិញលក់ថាមពល។ គួររម្លឹកជូនថា រហូតមកដល់ពេលនេះ កម្ពុជាបានដាក់ឱ្យដំណើរការស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យចំនួនពីររួចមកហើយ។ ស្ថានីយថាមពលសូឡាទីមួយ មានអានុភាព១០មេហ្គាវ៉ាត វិនិយោគដោយ ក្រុមហ៊ុន Sunseap ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែកឯ ស្ថានីយថាមពលសូឡា ទីពីរ មានអានុភាព ៨០ មេហ្គាវ៉ាត […]
អានបន្ថែមក្បាលផ្លូវចូលមហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ) ត្រង់ចំណុចតភ្ជាប់ផ្លូវ ២៧១ ត្រូវបានពង្រីករួចរាល់
មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានលំហផ្លូវតូច នៅចំណុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ត្រូវបានពង្រីកឱ្យធំតាមទំហំពេញលេញរួចរាល់ហើយ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់។ កន្លងមកការដោះស្រាយ ផលប៉ះពាល់ទៅលើលំនៅឋានប្រជាពលរដ្ឋ ធ្វើឱ្យដំណើរការពង្រីកផ្លូវ អូសបន្លាយពេល។ ក៏ប៉ុន្តែនាពេលនេះ ប្រជាពលរដ្ឋបានព្រមព្រៀង និងទទួលយកការដោះស្រាយ រហូតអាចឲ្យក្រុមហ៊ុនឈានដល់ការលំហផ្លូវតូច នៅចំណុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ហើយត្រូវ បានពង្រីកឱ្យធំតាមទំហំពេញលេញតែម្តង។ កាលពីមុនច្រកចូលមហាវិថីសម្តេចតេជោ ហ៊ុន សែន នៅចំណុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់មានទំហំតែ ២០ម៉ែត្រ ដែលមានលក្ខណៈតូចចង្អៀតពិបាកធ្វើដំណើរប្រឈមការ កកស្ទះចរាចរណ៍ជាប្រចាំ។ បន្ទាប់ពីបានដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋចប់សព្វគ្រប់ ពេលនេះ ក្រុមហ៊ុន ក៏បានធ្វើការចាក់អ៊ុតកៅស៊ូ ទំហំ៣០ម៉ែត្រ ជាមួយចិញ្ចើម១៥ម៉ែត្រ រួចរាល់។ ផ្លូវក៏បានរីកកាន់តែធំ ហើយបងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើដំណើរឆ្លងកាត់ បានងាយស្រួលជាងមុនច្រើន។ គួរបញ្ជាក់ផងដែរថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ ត្រូវបានបើកសម្ពោធកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ក្រោមអធីបតីសម្តេចតេជោ ហ៊ុន សែន។ មហាវិធីដ៏ធំនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ […]
អានបន្ថែមគម្រោងចាក់ទំនប់សួន និងផ្លូវនៅជុំវិញបឹងសំរោង ត្រូវបានបង្អាក់ដោយសារការរារាំងពីជនមួយចំនួន
គម្រោងអភិវឌ្ឍន៍បឹងសំរោងជាសួន និងផ្លូវថ្មើរជើងជុំវិញបឹងដែលស្ថិតក្នុងខណ្ឌព្រែកព្នៅរបស់សាលារាជធានីភ្នំពេញ ត្រូវបានបង្អាក់ដោយសារប្រជាពលរដ្ឋមួយចំនួនបន្តរំលោភកាន់កាប់ផ្ទៃបឹង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ៨ មេសា។ ដើម្បីរក្សាបានប្រព័ន្ធបង្ហូរទឹក និងផ្ទៃបឹង រដ្ឋបាលរាជធានី សម្រេចចាក់ទំនប់តាមព្រំបឹង ដើម្បីស្ថាបនាជាសួន និងផ្លូវថ្មើរជើងជុំវិញបឹងកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០។ ក៏ប៉ុន្តែដោយមានករណី អ្នករឹងរូសបន្តរំលោភកាន់កាប់ផ្ទៃបឹង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏បានចុះអនុវត្តវិធានការរដ្ឋបាលលចំពោះពួកគេ ដែលមិនព្រមឲ្យអាជ្ញាធរស្ថាបនាផ្លូវថ្មើរជើង ទោះបីអាជ្ញាធរបានជូនដំណឹងច្រើនលើកច្រើនសារក៏ដោយ។ លិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «មុននឹងឈានដល់ការអនុវត្តវិធានការនេះ រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយគោលនយោបាយជូនពលរដ្ឋ ដែលចិញ្ចឹមត្រីលើផ្ទៃបឹងសំរោងបានចំនួន ៣២២ គ្រួសារ ស្មើនឹង ៤២៦ ស៊ងចិញ្ចឹមត្រី ដែលចំណាយថវិកាអស់ជាង ៩៦០ លានរៀល ហើយពួកគាត់បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ។» ជុំវិញការអនុវត្តវិធានការរដ្ឋបាលនេះ មានការចោទប្រកាន់ថា អាជ្ញាធរខណ្ឌវាយតប់ ចាប់ខ្លួនមនុស្សខុសច្បាប់ និងចោទប្រកាន់ផ្សេងៗ។ ក៏ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា អាជ្ញាធរមិនបានប្រើហិង្សាលើអ្នករឹងរូសដែលបន្តកាន់កាប់ផ្ទៃបឹង និងមិនព្រមសហការដូចការចោទប្រកាន់ទេ។ ប៉ុន្តែគ្រាន់តែឃាត់ខ្លួនជនដែលបានរារាំងការអនុវត្តការងារមកអប់រំណែនាំ និងបានដោះលែងវិញ ដោយការយោគយល់បំផុត។ គួរបញ្ជាក់ផងដែលថា រដ្ឋាភិបាលកម្ពុជាបានកំណត់ផ្ទៃបឹងសំរោង ស្ថិតនៅក្នុង ឃុំសំរោង ស្រុកញាឮ ខេត្តកណ្តាលជាសម្បត្តិសាធារណៈរបស់រដ្ឋ។ នេះបើយោងតាម […]
អានបន្ថែមសម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយដើម្បីទប់ស្កាត់ជំងឺកូវី១៩
សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត និងពីស្រុកមួយទៅស្រុកមួយទៀតក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ រយៈពេល ០៧ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី៩-១៦ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។ ការដាក់ចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងក្រោយពេលសម្ដេចតេជោ ហ៊ុន សែន បញ្ជាតាមរយៈសារជាសំឡេងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដល់មន្រ្តីពាក់ព័ន្ធឱ្យមានការប្រជុំបន្ទាន់ស្តីអំពីការហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ដោយសារតែមានបងប្អូនកម្មករមួយចំនួនហាក់ដូចជាមិនយល់ស្របចំពោះវិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យបំពេញការងារជាធម្មតា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ សម្ដេចតេជោ បានបញ្ជាក់ថា ៖ «រឿងនេះគឺសំខាន់ណាស់ បើបងប្អូនមិនស្ដាប់ចឹង យើងក៏មិនអាចធ្វើច្បាប់បន្ទាន់ដែរ ចឹងគឺសុំឱ្យមានការយកចិត្តទុកដាក់ និងឆ្លើយតបត្រឡប់មកខ្ញុំវិញ។ ហើយបើផ្តល់យោបល់បានហើយ គឺសុំសម្ដេចក្រឡាហោម និងឯកឧត្តម ប៊ិន ឈិន ធ្វើសេចក្ដីព្រៀងឱ្យខ្ញុំ ដើម្បីចុះហត្ថលេខា ចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរចេញពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅកាន់ខេត្តមួយ។ ហើយរថយន្តឈ្នួលទាំងអស់ មិនឱ្យធ្វើដំណើរនៅក្នុងពេលហ្នឹង។ អាហ្នឹងគឺយើងយកវិធានការមួយជាក់លាក់ […]
អានបន្ថែមរដ្ឋាភិបាលកាត់បន្ថយថវិកាចំនួន ៩១៨លានដុល្លារ ប៉ុន្តែមិនប៉ះពាល់ថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទេ
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន ៩១៨ លានដុល្លារអាមេរិក ពីស្ថាប័នរដ្ឋ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែគម្រោងថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹកមិនត្រូវបានកាត់បន្ថយនោះឡើយ ព្រោះជាតម្រូវការចាំបាច់។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ៖ «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង។ លើកទី១ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងម្សិលមិញនេះ ខ្ញុំចេញបទបញ្ជាតាមរយៈសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាត់បន្ថយការចំណាយ ៤៧៥លានដុល្លារ បន្ថែមទៀត។ ដូច្នេះ បូកសរុបកាត់បន្ថយការចំណាយទាំងពីរលើកនេះ ៩១៨លានដុល្លារ សម្រាប់ត្រៀមបម្រុងទុក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។» សម្តេចបានបន្ថែមថា៖ «ថវិកាដែលគ្រោងនឹងប្រគល់ជូនតាមស្ថាប័នរដ្ឋ ត្រូវយកវិញខ្លះដើម្បីបម្រុងប្រើ រាប់ទាំងថវិកាមូនិធិភូមិឃុំ ក៏ត្រូវបន្ថយនៅក្នុងពេលហ្នឹងដែរ។ ប៉ុន្តែការដ្ឋានមួយចំនួនដូចជាផ្លូវថ្នល់ ប្រឡាយទឹក គឺមិនមានការប៉ះពាល់ទេ ពីព្រោះទាំងអស់នោះគឺជាតម្រូវការ។» គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៨.២១៥ លានដុល្លារ ក្នុងនោះចំណាយចរន្តថវិការដ្ឋប្រមាណ ៤.៨៨២ លានដុល្លារ […]
អានបន្ថែមរដ្ឋាភិបាលប្រកាសឲ្យស្ថាប័នរដ្ឋ និង ឯកជនបន្តការងារធម្មតាក្នុងពិធីចូលឆ្នាំខ្មែរ
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនបន្ដធ្វើការងារធម្មតា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខែ្មរប្រពៃណីជាតិនាឆ្នាំនេះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ សម្តេចបានបញ្ជាក់ថា គ្រប់អង្គភាព ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ មិនឲ្យមានការឈប់សម្រាកនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើយ ហើយត្រូវធ្វើការងារជាធម្មតា ដើម្បីការពារកុំឲ្យមានការជួបជុំណាមួយ ដែលឈានទៅការរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ ឬទៅសហគមន៍។ សម្តេចបានបន្ថែមថា៖ «កន្លែងដែលមានសុវត្ថិភាពបំផុតនៅពេលនេះ នៅតាមរោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័នគឺជាជំរើសសុវត្ថិភាពបំផុតហើយ បើទុកបណ្តោយឲ្យដើរលេង សភាពការនេះក្រោយចូលឆ្នាំខ្មែរនិងមានហានិភ័យខ្ពស់បំផុត។ អញ្ចឹងទេសូមបងប្អូនមន្ត្រីរាជការរបស់យើង ក៏ដូចជាកម្មករ កម្មការិនីមេត្តាយោគយល់ ចំពោះការលំបាករបស់ប្រទេសជាតិ ។ » ស្របតាមអនុសាសន៍របស់សម្តេច លោក មាស ព្រឹក្សា នាយករដ្ឋបាលនៃក្រុមហ៊ុន លី ឈួង សំណង់ បានគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលនេះ ដោយលោកបានបញ្ជាក់ថា “នេះជាវិធានការមួយដ៏ចាំបាច់បំផុតសម្រាប់កាត់បន្ថយការជួបជុំគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ថែមទៀត ក្នុងឱកាសឈប់សម្រាកជួបជុំគ្នាសម្រាប់ចូលឆ្នាំខ្មែរខាងមុខ”។ លោកបានលើកឡើងថា៖ […]
អានបន្ថែមឯកអគ្គរាជទូតជប៉ុន៖ ៥ឆ្នាំនៃស្ពានត្សឹបាសា ម៉ឺនឆ្នាំនៃមិត្តភាពដ៏មិនអាចកាត់ថ្លៃបានរវាងកម្ពុជាជប៉ុន
“ថ្ងៃនេះ គឺជាខួបគម្រប់ ៥ ឆ្នាំហើយ ដែលស្ពានត្សឹបាសាបានកសាងឡើង។ នៅពេលដែល ខ្ញុំឈរលើស្ពាននេះ ខ្ញុំមានអារម្មណ៍រំភើបក្រៃលែង ចំពោះសម្រស់ដ៏ស្រស់ស្អាតនៃដងស្ពាន ដែលសណ្តូកដងខ្លួន ចំកោងខ្នងគ្របដណ្តប់លើផ្ទៃទឹកហូរនៃទន្លេមេគង្គ ដ៏ស្រស់បំព្រងនេះ។” ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ( Mikami Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងពីមនោសញ្ចេតនា ចំពោះចំណងដៃមិត្តភាពកម្ពុជាជប៉ុន ក្នុងឱកាស ខួប ៥ ឆ្នាំ នៃវត្តមានស្ពានត្សឹបាសា ឬ ស្ពានអ្នកលឿង តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុន ។ ឯកឧត្តម ឯកអគ្គរាជទូត មានប្រសាសន៍ពន្យល់អត្ថន័យនៃស្ពាននេះថា “ពាក្យ ‘ត្សឹបាសា’ ជាភាសាជប៉ុនមានន័យថា ‘សត្វបក្សី’ ដែលសមនឹងតួស្ពាន មានរូបរាងប្រៀបដូចជា ស្លាបសត្វបក្សី អ៊ីចឹង។ មូលហេតុដែលយើងដាក់ឈ្មោះស្ពាននេះថា ត្សឹបាសា ឬស្ពានបក្សី ដូច្នេះ ព្រោះចង់បញ្ជាក់ន័យជានិមិត្តរូបថា មិត្តភាពកម្ពុជា ជប៉ុន នឹងរីកចម្រើនរួមគ្នាតទៅមុខទៀត ប្រៀបដូចសត្វបក្សីហោះហើរត្រដាងស្លាបយ៉ាងរីករាយលើលំហអាកាសវេហាដូច្នោះដែរ។” ឯកឧត្តមក៏បានឆ្លៀតសម្តែងមនោសញ្ចេតនាចំពោះ ប្រជាជនកម្ពុជា ដោយបង្ហាញពីក្តីសង្ឃឹមថាយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងបន្តប្រើប្រាស់ស្ពានមិត្តភាពនេះ […]
អានបន្ថែមCDC អនុម័តគម្រោងអភិវឌ្ឍន៍ធំៗ ៣ កន្លែងតម្លៃជាង១៦០លានដុល្លារ
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន ៣ កន្លែងនៅក្នុងទំហំទឹកប្រាក់វិនិយោគទុនប្រមាណជាង ១៦០ លានដុល្លារ សាងសង់រោងចក្រ មន្ទីរពេទ្យ និងសណ្ឋាគារផ្កាយ៣ ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ គម្រោងទី១ គឺការវិនិយោគប្រមាណ ៧,៧ លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមហ៊ុន JINTEK CELLS TECHNOLOGY CO., LTD និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។ គម្រោងទី២ គឺការវិនិយោគប្រមាណ ៥៩,២ លានដុល្លារអាមេរិក ក្នុងការសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៧១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្រុមហ៊ុន XIGANGYIHAO INTERNATIONAL INVESTMENT CO., LTD និងអាចបង្កើតការងារបានចំនួន ៦៦០កន្លែង។ ចំណែកឯ គម្រោងទី៣ គឺគម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលជម្ងឺ […]
អានបន្ថែមធនាគារពិភពលោកផ្ដល់ឥណទាន ២០លានដុល្លារ ដល់កម្ពុជា សម្រាប់សកម្មភាពទប់ស្កាត់ជំងឺកូវីដ ១៩
ធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់ ២០លានដុល្លារ របស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា តាមរយៈការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ព្រមទាំងផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យនានាដែលចាំបាច់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក(World Bank) ចេញផ្សាយ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ អ្នកស្រីអ៊ីងហ្គុណា ឌុប្រាចា ( Inguna Dobraja ) នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖«ហិរញ្ញប្បទាននេះ នឹងជួយដល់ប្រទេសកម្ពុជាទប់ទល់គ្រោះអាសន្នសុខភាពសកល ដោយយកទៅផ្គត់ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារៈពេទ្យចាំបាច់នានា កាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ និងជួយធ្វើយ៉ាងណា ឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ»។ គម្រោងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ។ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង ព្រមទាំងជួយទៅលើការចំណាយក្នុងការជាវសម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់ព្យាបាល និងទប់ស្កាត់ការរីករាលនៃជំងឺផងដែរ។ បន្ថែមពីនេះទៀត គម្រោងនេះ នឹងជួយដល់វិធានការដាក់ពង្រាយក្រុមការងារឆ្លើយតបរហ័ស របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស បានទាន់ពេលវេលា តាមរយៈការជួល និងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម។ តាមរយៈការពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំត្រៀមលក្ខណៈ និងឆ្លើយតបជំងឺកូវីដ-១៩ ទូទាំងប្រទេស។ ព្រមទាំង តាមរយៈការបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្ត ថែមទៀត។ គួរបញ្ជាក់ផងដែរថា ធនាគារពិភពលោកកំពុងតែអនុវត្តកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន […]
អានបន្ថែមផលប៉ះពាល់របស់ កូវីដ១៩ មកលើកិច្ចសន្យាសាងសង់នៅក្នុងប្រទេសកម្ពុជា
ចម្ងល់ និងភាពមិនច្បាស់លាស់ជាច្រើនពាក់ព័ន្ធនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ ដែលរីករាលដាលទូទាំងពិភពលោក មកលើកិច្ចសន្យាសាងសង់ក្នុងប្រទេសកម្ពុជា បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យព្រួយបារម្ភពីសំណាក់ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនសំណង់ជាច្រើន តាំងពីមានការផ្ទុះឡើងនៃជំងឺនេះ។ ឥឡូវនេះ ភាគីក្នុងកិច្ចសន្យាសាងសាង់ កំពុងគិតគូរយ៉ាងម៉ត់ចត់ ថាតើស្ថានភាពនេះអាចចាត់ទុកជាព្រឹត្តិការណ៍ប្រធានសិក្តិបានដែរ ឬយ៉ាងណា។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានប្រកាសជាផ្លូវការថា ការផ្ទុះឡើងនៃជំងឺឆ្លងវីរុសកូរ៉ូណា២០១៩ (កូវីដ១៩) ជាជំងឺឆ្លងសកលលោក។ ដូចប្រទេសដទៃទូទាំងពិភពលោកដែរ ក្នុងប្រទេសកម្ពុជា ចំនួនអ្នកឆ្លងកូវីដ១៩ មានការកើនឡើងយ៉ាងឆាប់រហ័ស។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការការពារ និងការដាក់កំហិតនានា ដើម្បីការពារការឆ្លងរីករាលដាល។ វិធានការទាំងនេះ រាប់បញ្ចូលទាំងការបិទសាលារៀន សាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាល រោងកុន សារៈមន្ទីរ សាលប្រគុំតន្ត្រី កន្លែងផឹកស៊ី និងកាស៊ីណូជាដើម។ល។ មិនទាន់មានការហាមឃាត់ឧស្សាហកម្មសំណង់ណាមួយនៅឡើយទេ ហើយការដ្ឋានសំណង់ក៏នៅតែដំណើរការជាធម្មតាដដែល។ ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្តែង ដោយសារវិស័យនេះមានលក្ខណៈផ្ទាល់ជាប់នឹងសេដ្ឋកិច្ច ទើបវាអាចរងឥទ្ធិពលដោយជៀសមិនរួច ពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩នេះ។ ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា មានកាតព្វកិច្ចធានាសុខភាព និងសុវត្ថិភាពបុគ្គលិក និងអ្នកដទៃទៀតនៅកន្លែងធ្វើការរបស់ខ្លួន។ ហេតុដូច្នេះ ការដាក់ចេញវិធានការ ដូចជា ចត្តាឡីស័ក (quarantines) ការនៅតែឯកឯង ការរក្សាគម្លាតសង្គម […]
អានបន្ថែម