អនាគតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិព្រះសីហនុ ក្រោមចក្ខុវិស័យវែងឆ្ងាយនាយករដ្ឋមន្ត្រីខ្មែរ

តើខេត្តព្រះសីហនុ ១០ ឆ្នាំក្រោយនឹងទៅជាយ៉ាងណា? “ទីក្រុងពហុបំណង” ដែលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កាលពីសប្ដាហ៍មុននេះ បានកំណត់គោលដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលអភិវឌ្ឍន៍ជាតិ រួមជាមួយនឹងការអភិវឌ្ឍខ្លួនក្លាយជា ក្រុងពហុបំណងក្នុងល្បឿនដ៏លឿន។ គម្រោងជាច្រើន បើរាប់ត្រួសៗរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ទីតាំង ស្ថិតនៅលើផ្ទៃដីសរុបប្រមាណ ២៥៨៦,២៦ ហិកតា ដែលមានទំហំទុនវិនិយោគសរុបជាង១ ៤៨១លានដុល្លារ។ ក្រៅពីនេះ ផែនការមេពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុដល់ឆ្នាំ ២០៤០ ផែនការមេទីក្រុងរាម និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ជាដើម។ ក្បែរៗជិតខាងខេត្តនេះ គឺកំពង់ផែទឹកជ្រៅខេត្តកំពត និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែបដែលកំពុងរូតរះបង្ហើយដែរ។ ងាកទៅខាងលិចបន្តិច នៅកោះកុង ផ្លូវជាតិលេខ ៥៥ ដែលទើបបង្ហើយ និងផ្លូវជាតិលេខ ១០ ដែលកំពុងពន្លាតខ្លួន ដើម្បីងាយដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសពីឡាវ ថៃ និងភាគខាងជើងវៀតណាម ចុះទៅសមុទ្រអន្តរជាតិ តាមកំពង់ផែទឹកជ្រៅ ដែលឮថាគ្រោងនឹងសាងសង់ពីរទៀតនៅកោះកុង បូកនឹងព្រលានយន្តហោះអន្តរជាតិតារាសាគរ។ សមិទ្ធផលយក្សៗ ដែលបើមើលតាមផែនការវិនិយោគ ភាគច្រើនគ្រោងនឹងសម្រេចមិនដល់ ១០ ឆ្នាំផងទាំងនេះ សំណួរសួរថា ជាមួយនឹងចំនួនប្រជាពលរដ្ឋត្រឹម ១៦ លាននាក់ប៉ុណ្ណេះនេះ […]

អាន​បន្ថែម

រដ្ឋាភិបាលត្រៀមថវិកាជាង១០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាម៉េរិក សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ ក្នុងបរិបទនៃការរីកសាយជំងឺកូវីដ ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈគម្រោងនេះ ជា “កម្មវិធីសាច់ប្រាក់ពលកម្ម ជំហានទី ២” របស់រដ្ឋាភិបាល ហើយថវិកានឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល ០៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២២ ដើម្បីស្តារ និងអភិរក្សធនធានធម្មជាតិ រួមមានបឹងបួរ អាងស្តុកទឹក និងស្រះស្រោចដំណាំកសិកម្ម ដែលអនុវត្តទៅលើខេត្តចំនួន ១៨។ តាមផែនការ គម្រោងនេះ មានសមត្ថភាពស្រូបយកពលកម្មដែលបាត់បង់រយៈពេលខ្លីបានចំនួន ៨៩០ ០០០ នាក់ កសាងផ្លូវលំបានចំនួន ២ ២៥៥ គម ប្រឡាយទឹកចូលស្រែ ចំនួន ២ ៣៨៤ គ.ម និងភ្ជាប់បណ្តាញអគ្គិសនីដល់ស្ថានីយបូមទឹកកសិកម្ម បានចំនួន […]

អាន​បន្ថែម

ចៅហ្វាយខេត្ត​កោះ​កុង​៖ ​ព្រលាន​យន្ត​ហោះតារាសាគរ​មិន​មែន​សម្រាប់​បម្រើ​វិស័យ​យោធា​ទេ​​

រូបភាពដោយ: The New York Times រដ្ឋបាល​ខេត្ត​កោះ​កុងថ្មីៗ​នេះ​បាន​ច្រានចោល​​ការ​លើកឡើងថាព្រលានយន្តហោះតារាសាគរធ្វើឡើង​សម្រាប់​បម្រើវិស័យ​យោធានិងបានបញ្ជាក់ច្បាស់ថា ដោយ​អះអាង​ថាតំបន់នេះ ​ត្រូវបាន​កសាង​ឡើង​សម្រាប់​វិស្សមកាល​ទេសចរណ៍ប៉ុណ្ណោះ។ ​លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កាលពីថ្ងៃ​ទី១១ មិថុនា ២០២០ នេះ ដែលបានលើកឡើងអំពីការ​មាន​មន្ទិល​សង្ស័យ​ពីអ្នក​វិភាគកន្លងមក ដែលបាន​​លើក​ឡើង​ថា ព្រលានយន្ដតារាសាគរនេះ  កសាងឡើងសម្រាប់​បម្រើវិស័យ​យោធា​។​ ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកសារព័ត៌មានបែបនេះ កន្លងមកមាន អ្នកវិភាគមួយចំនួនបានរិះគន់ដូច្នេះ ដោយ​សំអាង​លើ​ភស្តុតាង​​មួយ​ចំនួន​ដូច​ជា ១) វិសាលភាព​នៃ​គម្រោង​ដែល​មាន​ទំហំផ្លូវធំជាង​​យន្ត​ហោះ​ស៊ីវិល​ធម្មតា ២) រយៈពេលសម្បទានដី ៩៩ ឆ្នាំយូរលើសពីធម្មតាដែល​ធ្វើឲ្យ​អ្នកជំនាញព្យាករថាចិនអាចនឹងមានផែនការយកដីនេះជាកម្មសិទ្ធិអចិន្រ្តៃយ៍​  ៣) ទំហំដីធំជាងទំហំអតិបរមារបស់ដីសម្បទានដែលចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដល់ទៅបីដង និង​ភស្ដុតាង​ដទៃ​ទៀត​។ នេះ​បើ​យោង​តាម អត្ថបទវិភាគរបស់​សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីឆ្នាំ​ ២០១៩។ (អានបន្ថែម) ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អភិបាលខេត្ត​កោះ​កុងបានបដិសេធថា៖ «ចំពោះ​គម្រោង​ព្រលាន​យន្ត​ហោះ​នៅតារាសាគរ​ ​មាន​ព័ត៌មាន​ថា​ព្រលាន​យន្ត​ហោះ​នេះ​ គឺ​បម្រើឲ្យ​វិស័យ​យោធា​ ខ្ញុំ​សូម​បញ្ជាក់​ថា​ គឺ​មិន​ពិត​ទេ​ ព្រោះតំបន់​នោះ​ត្រូវ​បាន​គេ​បង្កើតជា​តំបន់​វិស្សមកាលទេសចរណ៍។ ជាធម្មតា​តំបន់យោធា​ គឺ​ជា​តំបន់​ហាម​ឃាត់ ជាតំបន់​​សន្តិសុខជាតិ […]

អាន​បន្ថែម

ឥណ្ឌូនេស៊ីស្នើសង់ផ្លូវមួយខ្សែជូនកម្ពុជាដោយដាក់ឈ្មោះថ្នាក់ដឹកនាំខ្លួនទុកជាកាដូមិត្តភាពយូរអង្វែង

សាធារណរដ្ឋឥណ្ឌូនេស៊ី ស្នើសុំសាងសង់ផ្លូវមួយខ្សែនៅ​កម្ពុជាដែល​អាច​ដាក់​ឈ្មោះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន​ ដើម្បីជា​ចំណង​ដៃ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ និង​ទំនាក់​ទំនង​ដ៏យូរ​អង្វែងរវាង​ប្រទេស​កម្ពុជា និងឥណ្ឌូនេស៊ី។ ការ​ស្នើនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សាការងារ​រវាង​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ០៥ មិថុនា ២០២០ ​នេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រីកម្ពុជា ឲ្យ​ពិនិត្យលើលទ្ធភាពសាងសង់ផ្លូវមួយខ្សែដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអលចនទ្រព្យ នៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងសាងសង់ផ្លូវ ដោយដាក់ឈ្មោះបុគ្គល ក្រុមហ៊ុន ឬថ្នាក់ដឹកនាំ ចំពោះការចំណាយលើការសាងសង់ គឺជាបន្ទុករបស់សាម៉ីជន ឬក្រុមហ៊ុន ឬរបស់ប្រទេសសាម៉ីនៃឈ្មោះថ្នាក់ដឹកនាំប្រទេសនោះ។ ឯកឧត្តម ប៉ាល់ ចន្ទតារា ថ្លែងថា៖ “ជាទូទៅ ឲ្យតែដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសណា ចំណាយលើការសាងសង់ជាបន្ទុករបស់ប្រទេសនោះ  ឬឈ្មោះក្រុមហ៊ុននោះ […]

អាន​បន្ថែម

ក្រសួងចាប់ផ្តើមសិក្សាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ទៅបួនគន្លង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកកំណត់ផ្លូវជាតិ លេខ៧ ពីចំណុចរង្វង់មូលស្គន់ ទៅទីរួមខេត្តកំពង់ចាម ពីពីរគន្លងក្នុងពេលបច្ចុប្បន្ន ទៅបួនគន្លង ដើម្បីឆ្លើយតប និងសម្រួលដល់ការដឹកជញ្ជូន។ ការប្រកាសសិក្សាគម្រោងពង្រីកកំណាត់ផ្លូវនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ ក្រសួង ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិ លេខ៧កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ក្រសួងកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។ កំណត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលផ្សារស្គន់ ទៅទីរួមខេត្តកំពង់ចាម មានប្រវែងប្រមាណ ៤៦គីឡូ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១នេះថា គម្រោងពង្រីកកំណត់ផ្លូវជាតិលេខ៧ ជាគម្រោងមួយនៃការធ្វើឲ្យប្រសើរឡើងផ្លូវ ជាតិលេខ៧ ពីកំចាមរហូតដល់ ក្រចេះ និងស្ទឹងត្រែង។ លោកថ្លែងថា៖ “រដ្ឋាភិបាលមានបំណងពង្រីកយូរហើយ តែដោយសារយើងផ្តោតទៅលើផ្លូវអាទិភាពមុន […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតគ្រោងបំពាក់អំពូលឆ្លាតវៃ LED ក្នុងគម្រោងទីក្រុងវៃឆ្លាតកំពត

រដ្ឋបាលខេត្តកំពតមានគម្រោងបំពាក់អំពូលប្រភេទ LED ឬអំពូលវៃឆ្លាត របស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃ នាពេលអនាគត ក្នុងខេត្តកំពត។ គម្រោងបំពាក់អំពូលវៃឆ្លាត LED ផលិតផលប្រទេសជប៉ុន ដែលផលិតក្នុងស្រុកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ រវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) នៅរដ្ឋបាលខេត្ត កាលពីថ្ងៃទី១០ កន្លងទៅ។ យោងតាមរដ្ឋបាលខេត្តកំពត ឯកឧត្តម ជាវ តាយ លើកឡើងថា អំពូលភ្លើង ផលិតក្នុងស្រុកដោយក្រុមហ៊ុនវិនិយោគជប៉ុន គឺជាប្រព័ន្ធអំពូលប្រើបចេ្ចកវិជ្ជាទំនើប ប្រើថាមពលសន្សំសំចៃ និងប្រព័ន្ធអំពូល មានមុខងារសំខាន់ៗ គឺឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍ខេត្ត។ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ “រដ្ឋបាលខេត្ត  នឹងធ្វើការទំនាក់ទំនងគ្នាជាមួយក្រុមហ៊ុន ជាបន្តទៀតនៅពេលក្រោយ ដើម្បីអភិវឌ្ឍន៍ខេត្តកំពតឲ្យទៅជាទីក្រុងវៃឆ្លាតនាពេលអនាគត”។ លោក ភូ លិ អភិបាលរងខេត្តកំពត ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១ នេះថា ទាំងការសម្រេចជ្រើសរើសអំពូលនេះតែម្តង ទាំងកាលបរិច្ឆេទនៃការបំពាក់អំពូលវៃឆ្លាតនេះ […]

អាន​បន្ថែម

អ្នកទៅលេងឆ្នេរសមុទ្រក្រុងព្រះសីហនុនឹងមានបន្ទប់ទឹកសាបប្រើប្រាស់មិនបង់ថ្លៃឆាប់ៗនេះហើយ

រដ្ឋបាលខេត្តព្រះសីហនុគ្រោង​សាងសង់​បន្ទប់​ទឹក​ និ​ង​កន្លែង​ងូត​ទឹក​សាប​ ជាង​២០​កន្លែង​លើ​ឆ្នេរសមុទ្រចម្ងាយ​ប្រមាណ៩គីឡូម៉ែត្រ ដល់​ភ្ញៀវទេសចរ និង​ដាក់​ប្រើប្រាស់ដោយឥតគិតថ្លៃ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែង​ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ថា​បន្ទប់ទឹកជាង​២០ទីតាំងនេះ ត្រូវ​បាន​បញ្ចប់​ការ​សិក្សា និង​បង្កប់​លូ​រួចរាល់​ហើយ។ ឯក​ឧត្តម​បាន​មានប្រសាសន៍​ថា​៖ «នៅ​ក្នុង​បណ្ដោយ​ឆ្នេរ​ដែលយើងបាន​រៀប​ចំជា​ឆ្នេរ​សាធារណៈ​ប្រវែង​រហូត​ដល់​ជាង​៩​គីឡូម៉ែត្រ ឥឡូវ​នេះ​យើង​បាន​ធ្វើ​ផ្លូវ​បេតុ​ង។ យើង​គ្រាន់​តែ​បាន​គិត​បឋម​តែប៉ុណ្ណោះ នោះគឺ​បង្កប់​លូ​ឲ្យ​ហើយ​ស្រេច​ទុក​ជាមុន​ ថា​ថ្ងៃ​ក្រោយ​បើ​យើង​ក​សាង​បន្ទប់​ទឹក​សាធារណៈទៅ​ ទឹក​ដែល​យើង​នឹង​ប្រើ​នៅ​ទៅ​នោះ គឺ​យើង​មិន​ឲ្យ​វា​ហូរ​ចូល​​សមុទ្រ​វិញ​ដែរ​។» ឯកឧត្តម​បាន​បន្ថែម​​ដោយសារទាក់ទងជាមួយនីតិវិធីហរិញ្ញវត្ថុ រដ្ឋបាល​ធ្វើឥឡូវភ្លាមៗបាននោះទេ ព្រោះត្រូវ​រៀបចំនៅក្នុងផែនការចំណាយហរិញ្ញវត្ថុសិន​។​បច្ចុប្បន្ន រដ្ឋបាល​គ្រាន់​តែ​អាចធ្វើ​លូ​សិនសម្រាប់​បញ្ចៀស​ការ​ហូរ​ទឹក​ កង្វក់​ចូល​សមុទ្រ​ប៉ុណ្ណោះ។ តំបន់ឆ្នេរចម្ងាយ៩គីឡូម៉ែត្រនេះ ត្រូវ​បាន​បើកជា​សាធារណៈ​ឲ្យ​ប្រជា​ជន​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ដែល​មា​នដូច​ជា បន្ទប់​ទឹក​ កន្លែង​ងូតទឹកសាប​ កញ្ចុះអង្គុយជា​ដើម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពីពេល​ថ្មី​ៗ​ទៅ​នេះ រដ្ឋបាលខេត្តព្រះសីហនុ និង​ក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រ ដោយ​បង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងប្រែក្លាយ​តំបន់​នេះ​ទៅជា​ឆ្នេរសាធារណៈ​ផងដែរ៕ (អាន​បន្ថែម​)

អាន​បន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល៖ កុំសួរថាកម្ពុជាបានធ្វើអ្វីឲ្យយើង ត្រូវសួរថាយើងបានធ្វើអ្វីហើយឲ្យកម្ពុជា

ឯកឧត្តម ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ដំណើរ​ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃ​ការសាងសង់​កំណាត់ផ្លូវជាតិលេខ៧ កាលពីថ្ងៃទី​ ១០ មិថុនា ២០២០ ថា៖ «កុំ​សួរ​ថា​កម្ពុជាបាន​ធ្វើ​អ្វីឲ្យ​យើង​ ត្រូវ​សួរ​ថា​យើង​បាន​ធ្វើអ្វីហើយ​ឲ្យ​​កម្ពុជា។» ក្នុង​ន័យ​នេះ​ ​ឯកឧត្តម បានជំរុញ​ដល់​ប្រជា​ពល​រដ្ឋ​ទាំងអស់​ឲ្យអប់រំខ្លួន​ឯង​ជា​ពល​រដ្ឋ​ល្អ​ ហើយ​ត្រូវ​​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ថែ​រក្សារ​គុណភាព​ផ្លូវ​ឲ្យ​បាន​គង់​វង្ស​។ ឯក​ឧត្តម​បាន​ថ្លែង​ថា​៖ «ក្នុង​ឱកាសនេះ​ដែរ​ ខ្ញុំ​សូម​ណែនាំទៅ​កាន់​ក្រុម​ហ៊ុន​ដឹក​ទំនិញ ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍។ ​កុំ​ដឹក​ហួស​ទម្ងន់​កំណត់​ដោយ​ច្បាប់ វា​ខូច​ផ្លូវ​យើង​ វា​ឆាប់​ខូច។» ក្នុងប្រសាសន៍ជំរុញឱ្យប្រជាពលរដ្ឋចូលរួមកសាង និងថែរក្សាសមិទ្ធផលជាតិ ដូចជាស្ពាន សាលារៀន មន្ទីរពេទ្យវត្តអារាម ឯក​ឧត្តម​បាន​បន្ត​ថា​៖ «ខ្ញុំ​តែង​តែ​ទុក​ពាក្យស្លោក​ឲ្យ​ប​ង​ប្អូន​យើង​ពិចារណា ពាក្យ​ស្លោក​ហ្នឹង​ខ្ញុំ​រៀន​សូត្រ​ពីគេ​ទេ គេនិយាយ​ថា កុំ​សួរ​ថាប្រទេ​សយើង​ធ្វើ​អ្វីឲ្យ​យើង​ ត្រូវ​សួរ​ថា​យើង​ធ្វើអ្វីឲ្យប្រទេស​យើង​។»​​ «…គោរពច្បាប់ កុំប្រើគ្រឿញៀន…កុំប្រើគ្រឿងស្រវឹងហើយបើកបរឡាន កុំបើកឡានហើយបោះសំរាមចោល អាហ្នឹងជួយកម្ពុជាហើយ…។ …អញ្ចឹង​កុំ​សួរ​កម្ពុជា​ថា​កម្ពុជា​បាន​ធ្វើអ្វី​ឲ្យ​យើង ត្រូវ​សួរ​ថា​យើង​នៀកជា​ពល​រដ្ឋ​ ​បាន​ធ្វើអ្វី​ឲ្យ​កម្ពុជា​? ហើយ​ចម្លើយ​ មហាស្រួល​ ​អប់​រំខ្លួន​​ឯង​ជា​ពល​រដ្ឋ​ល្អ​ទៅ​ អាហ្នឹងហើយគឺ​យើង​ជួយកម្ពុជាយើង។»​​ ជា​មួយ​គ្នា​នេះ​ដែរ ឯក​ឧត្តម​ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​ការ​សាង​សង់​កំណាត់​ផ្លូវជាតិលេខ៧​ (ក្រចេះ-ត្បូងឃ្មុំ) ដែល​ជា​គម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ (Road Asset Management) […]

អាន​បន្ថែម

រោងចក្រផលិតឥដ្ឋសំណង់ ស្វ័យប្រវតិ្តកម្ម នៅខេត្តកំពត គ្រោងដាក់ដំណើរការ ឆ្នាំ២០២១

រោងចក្រផលិតឥដ្ឋសំណង់ បែបទំនើបដើរដោយស្វ័យប្រវត្តិ ស្ថិតក្នុងខេត្តកំពត គ្រោងដាក់ដំណើរការ ផលិតកម្ម នៅឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសំណង់ ដែលកំពុងសន្ទុះកើនឡើង នៅក្នុងខេត្ត។ វិនិយោគដោយក្រុមហ៊ុនសហគ្រាស ម្សៅបៀកភ្នំមាស រោងចក្រផលិតឥដ្ឋសំណង់នេះ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិ និងមានសមត្ថភាពផលិតឥដ្ឋបាន ចំនួន ៨០០.០០០ ដុំ ក្នុងមួយថ្ងៃ។ យោងតាមរដ្ឋបាលខេត្តកំពត បច្ចុប្បន្ន ការសាងសង់រោងចក្រផលិតឥដ្ឋសំណង់ស្វ័យប្រវត្តិនេះ បានសម្រេចបាន ៨០ ភាគរយ ហើយគ្រោងនឹងដាក់ដំណើរការផលិតកម្ម នៅឆ្នាំ ២០២១ ខាងមុខ។ រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ លក្ខណៈពិសេសនៃឥដ្ឋសំណង់ដែលផលិតដោយរោងចក្រនេះ គឺមានទម្ងន់ស្រាលជាងឥដ្ឋធម្មតា ដែលងាយស្រួលក្នុងការប្រើប្រាស់។ លោក ភូ លិ អភិបាលរងខេត្តកំពត បានថ្លែងប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១០ នេះថា វត្តមានរោងចក្រផលិតឥដ្ឋសំណង់ក្នុងខេត្ត នឹងសម្រួលដល់ការងារការដ្ឋានសាងសង់នានា ក្នុងខេត្ត ដែលកំពុងមានសន្ទុះកើនឡើង។ លោក ភូ លិ ថ្លែងថា៖ “យើងដឹងហើយថា […]

អាន​បន្ថែម

គម្រោងស្ពានថ្មីឆ្លងទន្លេមេគង្គ ក្រចេះកំពង់ធំ សិក្សាបញ្ចប់ និងត្រៀមស្នើទៅចិន

គម្រោងសាងសង់​ស្ពាន​​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្តក្រចេះ ត្រូវ​បាន​អ្នក​ជំនាញ​សិក្សា​សមិទ្ធលទ្ធភាពក្នុងការសាងសង់រួចរាល់​ និង​កំពុង​បន្ត​នីតិវិធី​ ​ដើម្បី​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋា​​ភិ​បាល​​ចិន​។ រដ្ឋ​​មន្រ្តី​ក្រសួងសាធារណការ និង​ដឹក​​ជញ្ចួន​ ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ផ្លូវជាតិ​លេខ​​​៧​ (ក្រចេះ-ត្បូងឃ្មុំ)​។ លោក​ថា ​“ខ្ញុំឈរនៅលើទឹកដីក្រចេះក៏សុំជម្រាបផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឱ្យសិក្សាការសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ដើម្បីឱ្យបងប្អូនយើងនៅក្រចេះ ឆ្លងទៅកំពង់ធំ។ល។​អាចធ្វើដំណើរឆ្លងកាត់តាមស្ពាននេះបាន។” ឯកឧត្តមទេស ​បានបញ្ជាក់ច្បាស់ៗ​ថា ​​ការសិក្សា​គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្ត​ក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ គម្រោងនេះ​បានសិក្សាចប់ ហើយឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហាន​បន្ទាប់ គឺការ​ដាក់​សំណើគម្រោងទៅកាន់រដ្ឋាភិ​​បាល​ចិ​នដើម្បីសុំប្រាក់កម្ចី ក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី។​ ​ សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ​​នេះ ​មាន​ប្រវែង សរុប ១៧៦១ ម៉ែត្រ និង​គ្រោង​សាងសង់​នៅ​​ឆ្នាំ ​២០២១ ដែលត្រូវបានក្រសួងសាធារណការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍរបស់ខ្លួន ដែលបានលើកឡើងការពីសន្និសីទព័ត៌មានស្តីពីរបាយការណ៍ និងវឌ្ឍនភាពក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីដើមឆ្នាំនេះ។ ចំពោះទីកន្លែងចំណុចសាងសង់ មានព័ត៌មានលើកឡើងថា ប្រហែលជា​​អាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត៕ (អានបន្ថែម)

អាន​បន្ថែម