ព័ត៌មានក្នុងស្រុក
ផ្លូវជាតិលេខ៥៥ ពីពោធិ៍សាត់ឆ្ពោះទៅខេត្តត្រាតប្រទេសថៃបើកសម្ពោធជាផ្លូវការ
ផ្លូវជាតិលេខ៥៥ ដែលតភា្ជប់ចាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តត្រាត ប្រទេសថៃ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវនេះមាន ប្រវែងសរុប ១៨០គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ ជាប្រភេទផ្លូវDBST ដែលតភ្ជាប់ចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដាខេត្តពោធិ៍សាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។ ការសាងសង់ផ្លូវនេះក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក។ ទទ្ទឹមនឹងនេះ សម្តេចក៏បានមានប្រសាសន៍ថា៖ «នៅស្រុកវាលវែងនេះគឺជាស្រុក ដែលមានមីនច្រើនជាងគេ ក្នុងចំណោមស្រុកក្នុងទីរួមខេត្ត…ហេតុដូចនេះហើយទើបខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញ គោលដៅ២ ដែលគោលដៅទៅមួយគឺកែប្រែតំបន់អតីតសមរមភូមិទៅជាទីផ្សារតំបន់ដែលអភិវឌ្ឍន៍។ គោលដៅទីពីរ ប្រែក្លាយព្រំដែនដែលជាប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនមិត្តភាព សន្ដិភាព និងសហប្រតិបត្តិការ។» ឆ្លៀតក្នុងឱកាសនេះផងដែរ សម្ដេចក៏បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែថ្មីទៀត គឺផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង […]
អានបន្ថែមគោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥ ២០២៥ នឹងធ្វើអោយខេត្តព្រះសីហនុមានសក្តានុពលទ្វេដង
ក្រុងព្រះសីហនុអោយប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលគ្រោងអនុវត្តតាមគោលការណ៍តំបន់រដ្ឋបាលពិសេស។ សម្រាប់ឆ្នាំ ២០១៥ – ២០២៥ នឹងធ្វើអោយខេត្តព្រះសីហនុមានសក្តានុពលទ្វេដង នេះបើយោងតាមខ្លឹមសារនៃចំណុច ៤ នៃសេចក្តីប្រកាស វឌ្ឍនភាពនៃការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥ – ២០២៥ ឬហៅកាត់ IDP របស់ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ។ សូមរម្លឹកថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គឺជា “ យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី” របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយចក្ខុវិស័យដ៏ទូលំទូលាយ។ រដ្ឋាភិបាលបានអនុម័តគោលនយោបាយនេះ ដោយមានគោលបំណងផ្លាស់ប្តូរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលមានជំនាញនៅឆ្នាំ ២០២៥ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅឆ្នាំ ២០៣០ ។ ក្នុងគោលដៅផ្លាស់ប្តូរកម្រិតសេដ្ឋកិច្ចប្រទេសនេះ ក្រុងព្រះសីហនុត្រូវបានកំណត់ជាទីក្រុងយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាល ដើម្បីឈានសម្រេចចក្ខុវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ ២០៣០ របស់ខ្លួន។ ផ្អែកលើលទ្ធផលនៃការអភិវឌ្ឍន៍ក្រុងព្រះសីហនុនេះ ការអនុវត្តគោលនយោបាយឧស្សាហកម្មនេះ ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចស្តីពីការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពស្តីពីលទ្ធផលនៃការអនុវត្តអាយឌីភី កាលពីថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២០ ។ រាជរដ្ឋាភិបាល ក៏បានដាក់បញ្ចូលការរៀបចំផែនការពង្រីកវិស័យអាកាសចរស៊ីវិលនៅក្រុងព្រះសីហនុ ដើម្បីចូលរួមអភិវឌ្ឍខេត្ត ព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង ។ ថែមពីលើនេះ […]
អានបន្ថែមអូរសំខាន់ៗ៥ នៅក្នុងក្រុងព្រះសីហនុ ស្តាររួចបាន ៥៥.៩៦% ហើយ
គិតមកដល់ដើមខែ មីនា ឆ្នាំ ២០២០ នេះ ប្រតិបត្តិការស្តារអូរសំខាន់ៗទាំង ៥ ក្នុងក្រុងព្រះសីហនុ ដែលមានប្រវែងសរុបចំនួន ២៩,៧៩១ ម៉ែត្រ សម្រេចបាន ៥៥. ៩៦% ហើយ ក្រោយបើកការដ្ឋានការងារស្តារបាន ០៣ ខែរួចមក យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន។ បច្ចុប្បន្នភាពប្រតិបត្តិការស្តារនេះ ធ្វើឡើងបន្ទាប់ពីវត្តមានចុះពិនិត្យមើលវឌ្ឍនភាពអនុវត្តការងារស្តារ ក្រោមការដឹកនាំពីសំណាក់ ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមដំណើរជាមួយ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បាន កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ គោលបំណងនៃការស្តារអូរធម្មជាតិសំខាន់ៗទាំងនេះ គឺដើម្បីការពារជន់លិចលង់ដោយសារជំនន់ទឹកភ្លៀង នៅតាមតំបន់ងាយរងគ្រោះនៅក្នុងទីក្រុង ក៏ដូចជារៀបចំកសាងប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឱ្យមានបរិស្ថានស្អាត និងអនាម័យល្អ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមអនុរដ្ឋលេខាធិការ ជម្រាបជូនគណៈប្រតិភូព្រឹទ្ធសភា ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពស្តារនោះ។ គួររម្លឹកផងដែរថា គម្រោងស្តារអូរសំខាន់ទាំង ០៥ ក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយថវិកា ប្រមាណ ១០ពាន់លានរៀល […]
អានបន្ថែមរដ្ឋបាលខេត្តសៀមរាប កំពុងសិក្សាគម្រោងប្រែមុខមាត់ទីក្រុងសៀមរាបទៅជាទីក្រុងទំនើបវៃឆ្លាត
គម្រោងប្រែក្លាយអតីតរាជធានីបុរាណសៀមរាប ទៅជាទីក្រុងទំនើបវៃឆ្លាត ដែលគេនិយមហៅថា ស្មាថស៊ីធី ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាប ជាមួយភាគីជប៉ុន កាលពីថ្ងៃទី០២ ខ មីនា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាព ក្នុងការចាប់ផ្តើមសិក្សាលើការអនុវត្តគម្រោងទីក្រុងវៃឆ្លាតសៀមរាប ( Siem Reap Smart City) ដែលមានគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើបវៃឆ្លាត ដែលនឹងមានកម្រិតស្តង់ដារស៊ីវិល័យ ដូចទីក្រុងទំនើបវៃឆ្លាតនានា ទាំងនៅលំដាប់តំបន់ និងសាកលលោកផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលសាលនៃគណៈអភិបាលខេត្ត ជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដឹកនាំដោយលោកស្រី ត្សឹបូអ៊ីកេ អាស៊ឹកា ( Tsuboike Asuka ) នាយកក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសន្តិភាព JICA អមដំណើរដោយ សមាជិកប្រតិភូ និងតំណាងក្រុមហ៊ុនមកពីប្រទេសជប៉ុនសរុប ១៤ រូប។ ផែនការសកម្មភាពអនុត្តគម្រោងជាក់លាក់ នៅមិនទាន់កំណត់ឱ្យដឹងនៅឡើយទេ។ ទោះជាយ៉ាងណាក្តី ទំព័រហ្វែសបុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ក្រុមការងារទាំងពីរនឹងបន្តជួបគ្នា ដើម្បីសិក្សាលើគម្រោងនេះ […]
អានបន្ថែមខណ្ឌជ្រោយចង្វារតម្រូវឲ្យផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ ប្តូរទីតាំង
ផ្សារទំនើបឡាក់គី សាខា ជ្រោយចង្វារ ក្បែររង្វង់មូលព្រហ្មបាយ័ន ត្រូវបានតម្រូវឲ្យប្តូរទីតាំងអាជីវកម្មថ្មី ដោយាសារទីតាំងអាជីវកម្មបច្ចុប្បន្ន មិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើប ដែលមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ សម្រាប់យានយន្ត ដែលបង្កឲ្យកកស្ទះចរាចរណ៍។ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារចុះថ្ងៃទី៣ ខែមីនា ដើម្បីរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌ តម្រូវឲ្យម្ចាស់អាជីវកម្ម ផ្សារឡាក់គី លោកស្រី ហេង ភួងអ៊ាង រកទីតាំងថ្មី ដែលសមស្របសម្រាប់អាជីវកម្ម ដោយទុករយៈពេល មួយខែចាប់ពីថ្ងៃជូនដំណឹង។ លោក ឃ្លាំង ហួត អភិបាលខណ្ឌ ជ្រោយចង្វារ បានបញ្ជាក់នៅថ្ងៃទី៥ ខែមីនានេះថា ផ្សារទំនើបឡាក់គី បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំអនុញ្ញាតច្បាប់ទីតាំង ដែលត្រូវចុះហត្ថលេខាពីអភិបាលខណ្ឌ។ ចំណុចនេះហើយដែលរដ្ឋបាលខណ្ឌក្នុងនាមជាអាជ្ញាធរដែនដីមិនចុះហត្ថលេខាបញ្ជូនទៅសាលារាជធានីភ្នំពេញ ដោយមូលហេតុ ទីតាំងស្នើសុំប្រកបអាជីវកម្មនេះ គឺពុំសមស្រប ព្រោះគ្មានចំណតសម្រាប់យានយន្ត នាំឱ្យមានបញ្ហាប្រឈមពាក់ព័ន្ធសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ លោក ឃ្លាំង ហួត បញ្ជាក់ថា៖ “ហេតុនេះហើយទើបរដ្ឋបាលខណ្ឌចេញសេចក្ដីជូនដំណឹងឱ្យគាត់រកទីតាំងថ្មីដែលសមស្របជាង។ ក្នុងន័យនេះ មិនមែនឱ្យគាត់រុះរើសំណង់នោះចេញវិញទេ ប៉ុន្តែអាចបំប្លែងទីតាំងនោះទៅជាការិយាល័យ […]
អានបន្ថែមអភិបាលខេត្តសៀមរាប បញ្ជាឲ្យរុះរើសំណង់មិនស្របច្បាប់ ទោះសំណង់នោះសង់បាន ៥០ ភាគរយហើយក៏ដោយ
អភិបាលខេត្តសៀមរាប បញ្ជាឲ្យមានការរុះរើរាល់សំណង់មិនស្របច្បាប់ ទោះបីជាសំណង់នោះសាងសង់បាន ៣០ ឬ ៥០ ភាគរយរួចហើយក៏ដោយ ដើម្បីពង្រឹងគុណភាពសំណង់ និងការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញអធិការកិច្ចត្រួតពិនិត្យគុណភាពសំណង់នេះ ក្នុងសេចក្តីថ្លែងរបស់លោក ក្នុងឱកាសបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ០៤ ខែមីនា ២០២០។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ចំពោះសំណង់ណា ដែលបានដំណើរការសាងសង់នៅក្នុងឆ្នាំ ២០១៨-២០១៩ អាជ្ញាធរខេត្ត នឹងឱ្យមន្រ្តីជំនាញចុះពិនិត្យគុណភាព និងបច្ចេកទេស។ បើសិនជារកឃើញមានលក្ខណៈត្រឹមត្រូវ អាជ្ញាធរនឹងចេញលិខិតអនុញ្ញាតឱ្យដំណើការសាងសង់បន្ត។» ឯកឧត្តមបានបន្តថា៖ «ប៉ុន្តែចាប់ពីឆ្នាំ ២០២០ នេះទៅ សំណង់ណាដែលសាងសង់មុនច្បាប់អនុញ្ញាត និងត្រូវវាយចោលទាំងអស់ បើទោះបីសំណងនោះសាងសង់បាន ៣០ ភាគរយ ឬ ៥០ ភាគរយហើយក្តី។» ឯកឧត្តមពន្យល់ថា “មូលហេតុដែលអាជ្ញាធរធ្វើបែបនេះ គឺដើម្បីពង្រឹងគុណភាពសំណង់ និងការសាងសង់ឱ្យបានត្រឹមត្រូវ ព្រោះកន្លងមកមានសំណង់ខ្លះធ្វើលើដីចំណីផ្លូវ និងមួយចំនួនទៀត ធ្វើមិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស។” ទាក់ទិនទៅនឹងបញ្ហាគុណភាពសំណង់ កាលពីរសៀលថ្ងៃ ០២ ធ្នូ ២០១៩ […]
អានបន្ថែមគម្រោងកែលម្អផ្លូវជាតិលេខ៥ ភាគខាងត្បូង សម្រេចបាន ១៥% ហើយ
ម្រោងកែលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម ភាគខាងត្បូង ដែលជាកម្ចីឥណទានសម្បទាន ពីអង្គការចៃកា (JICA) សម្រេចបាន ១៥% ហើយ នេះបើយោងតាមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ យោងតាមគេហទំព័រក្រសួងព័ត៌មាន គម្រោងកែលម្អផ្លូវជាតិលេខ ៥ ព្រែកក្ដាម-ធ្លាម្អម ភាគខាងត្បូង ដែលមានប្រវែងសរុប ១៣៥.២៤ គីឡូម៉ែត្រ ត្រូវបានសាងសង់ចាប់តាំងពីខែ មេសា ឆ្នាំ២០១៨ មក ហើយ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មេសា ឆ្នាំ ២០២២។ «គម្រោងអភិវឌ្ឍផ្លូវជាតិលេខ ៥ នេះ នឹងក្លាយទៅជាផ្លូវហាយវ៉េមួយក្នុងតំបន់អាស៊ាន គឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់សកម្មភាពក្នុងតំបន់។» នេះបើតាមការឱ្យដឹងពី លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA Press Tour) នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០។ គួរបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវជាតិលេខ ៥ នេះ ចំណាយទឹកប្រាក់ប្រមាណ ២៤៦ […]
អានបន្ថែមបេក្ខភាពទាំង ១២ រូប របស់កម្ពុជា បានក្លាយជា ស្ថាបត្យករអាស៊ាន
បេក្ខភាពទាំង១២រូប របស់ស្ថាបត្យករកម្ពុជានៃ គណៈស្ថាបត្យករកម្ពុជា ត្រូវបានឯកភាពបញ្ជូលជាស្ថាបត្យករអាស៊ានជាផ្លូវការ នេះបើយោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៣ ខែ មីនា គ.ស ២០២០។ ការសម្រេចបញ្ចូលជាស្ថាបត្យកររបស់កម្ពុជាទាំង១២ រូប ជាស្ថាបត្យករអាស៊ាន ត្រូវបានសម្រេចជាផ្លូវការដោយកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករអាស៊ាន (AAC) នៅប្រទេសវៀតណាម កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០។ គណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ក្រោមដឹកនាំរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា អមដំណើរដោយ ឯកឧត្តមអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា។ ការបញ្ចូលធនធានស្ថាបត្យករកម្ពុជាទៅក្នុងក្របខណ្ឌតំបន់នេះ បានធ្វើអោយបច្ចុប្បន្នកម្ពុជាយើងមាន ស្ថាបត្យករអាស៊ាន សរុបចំនួន១៦រូប បន្ថែមពីលើជំនាន់មុន ដែលមានត្រឹម ៤ រូបប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា ស្ថាបត្យករអាស៊ាន បានបង្កើតឡើងក្រោម កិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ឬ The […]
អានបន្ថែមក្រសួងជំរុញវិស័យឯកជនវិនិយោគផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជំរុញវិស័យឯកជនឱ្យវិនិយោគលើការផ្តត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋបន្ថែមទៀត ខណៈតម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់ មានទំនោរកើនឡើង។ ការជំរុញការវិនិយោគផ្គត់ផ្គង់ទឹកស្អាត គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាត និងដើម្បីចូលរួមអនុវត្តជាមួយរដ្ឋាភិបាលក្នុងការសម្រេចបានគោលដៅគោលនយោបាយទឹក និងអនាម័យរបស់រដ្ឋាភិបាល ដែលកំណត់ថា ត្រឹមឆ្នាំ ២០២៥ ប្រជាជន ១០០ ភាគរយ នៅទីប្រជុំជន នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ការផ្គត់ផ្គង់ទឹកស្អាតសាធារណៈ និងឯកជន សរុបចំនួន ៣៣១,៦១៤,២៥៦ ម៉ែត្រត្រីគុណ ក្នុងឆ្នាំ ២០១៩ ដែលតួលេខនេះ បង្ហាញឱ្យឃើញពីកំណើនតម្រូវការប្រើប្រាស់ទឹកស្អាត ប្រមាណ ៧.៤ ភាគរយ។ តួលេខសេវាករផ្គត់ផ្គង់ទឹកស្អាត ក្នុង ឆ្នាំ២០១៩ បង្ហាញឱ្យឃើញថា មានក្រុមហ៊ុន និងអាជីវករទឹកស្អាតឯកជន ចំនួន ២៥៨ ដែលផ្តល់ទីតាំងផ្គត់ផ្គង់ទឹក មានប្រមាណ ៨១ លានម៉ែត្រត្រីគុណ។ ក្រៅពីនេះ ការផ្គត់ផ្គង់ ធ្វើឡើងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្វយ័តសៀមរាប និងរដ្ឋាករទឹកសាធារណៈ។ ថ្វីត្បិតថា បរិមាណសេវាផ្គត់ផ្គង់ មានការកើនឡើងក៏ពិតមែន ក៏ការផ្គត់ផ្គង់នៅតែត្រូវការបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ និងពង្រីកបន្ថែមដល់តំបន់ដែលពុំទាន់ទទួលបានសេវាផ្គត់ផ្គង់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម […]
អានបន្ថែមតើគួរជ្រើសរើសបង្អួចនិងទ្វារកញ្ចក់បែបណាឱ្យមានសុវត្ថិភាព សោភណភាព និងសន្សំសំចៃ?
ការជ្រើសរើស និងតំឡើងបង្អួចនិងទ្វារកញ្ចក់ ដែលសាកសមនឹងផ្ទះឬ អគារ គឺជារឿងមួយដែលស្មុគស្មាញ ពីព្រោះមានកត្តាជាច្រើនដែលត្រូវតែពិចារណា ដូចជា សោភណ្ឌភាព សុវត្ថិភាព និងកម្រិតថវិកាដែលគ្រោងនឹងចំណាយ។ នៅក្នុងទីផ្សារបច្ចុប្បន្នគឺ ជម្រើសបង្អួចនិងទ្វារកញ្ចក់គឺមានរាប់មិនអស់ តើយើងគួរជ្រើសរើសយកមួយណា ហើយយើងគួរចាប់ផ្តើមយ៉ាងដូចម្ដេច? ក្រុមហ៊ុន CSP Window មានចម្លើយ។ អ្នកស្រី ជេ មី ហេង នាយិការរងក្រុមហ៊ុន CSP Window ដែលជាក្រុមហ៊ុនឯកទេសមានបទពិសោធន៍ជាង ៨ ឆ្នាំនៅក្នុងប្រទេសកម្ពុជា បានចែករំលែកនូវចំណេះដឹងមូលដ្ឋានមួយចំនួនទាក់ទងនឹងការជ្រើសរើស និងតំឡើងបង្អួចនិងទ្វារកញ្ចក់ ដែលសមស្របសម្រាប់អគារនីមួយៗ។ ការតំឡើងបង្អួចនិងទ្វារកញ្ចក់ ឬ Fenestration គឺមានច្រើនដំណាក់កាល ដូចជាការជ្រើសរើសប្រភេទស៊ុម ប្រភេទកញ្ចក់ ប្រភេទបង្អួច ការតំឡើង ក៏ដូចជាសេវាកម្មក្រោយការតំឡើងដូចជាសុវត្ថិភាព និងការថែរក្សាជាដើម។ នៅក្នុងទីផ្សារបច្ចុប្បន្នគឺមានប្រភេទស៊ុមជាច្រើនរួមមាន ស៊ុមឈើ ស៊ុមដែក ស៊ុមអាលុយមីញ៉ូម និងស៊ុម U-PVC ជាដើម។ ទោះយ៉ាងណាក្ដី ប្រភេទដែលសាកសមនឹងបរិបទរបស់ប្រទេសកម្ពុជាគឺ អាលុយមីញ៉ូម និង U-PVC ព្រោះថាប្រភេទទាំង […]
អានបន្ថែម