ព័ត៌មានក្នុងស្រុក
អាងហែលទឹកខ្នាតអន្តរជាតិដ៏ធំ តម្លៃ ២ លានដុល្លារ នៅខេត្តបាត់ដំបង សម្រេចបាន៦០%ហើយ
អស់រយៈពេល ៨ ខែមកហើយ ចាប់ពីថ្ងៃបើកការដ្ឋានសាងសង់ អាងហែលទឹកខ្នាតអន្តរជាតិដ៏ធំ តម្លៃ ២ លានដុល្លារ នៅខេត្តបាត់ដំបង បច្ចុប្បន្នសម្រេចបានប្រមាណ ៦០ ភាគរយហើយ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ។ តាមប្រភពដដែល លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែក្រោយថ្ងៃបើកការដ្ឋាន គម្រោងនេះ សម្រេចបានលទ្ធផល៦០ភាគរយហើយ ដែលក្នុងនោះ តួអាងទំាង ៣ រួមមានអាងហែល អាងលោត និងអាងកម្តៅសាច់ដុំបានលេចចេញជារូបរាងហើយ ចំណែកគ្រោងអគារទំាងអស់ ក៏រួចរាល់ផងដែរ។ លោកបានបញ្ចាក់ថា ចំពោះគម្រោងដំណើរការសាងសង់មណ្ឌលហែលទឹកខា្នតអន្តរជាតិខេត្តបាត់ដំបងនេះ ចំណាយពេល ២៤ ខែ (ស្មើនឹង ២ ឆ្នាំ) ហើយអាចបញ្ចប់តាមផែនការកំណត់ ឬអាចមុនពេលកំណត់ទៀតផង ប្រសិនបើមិនមានការរាំងស្ទះដោយដំណើរការសាងសង់នោះទេ។ គួរបញ្ជាក់ផងដែរថា អាងហែលទឹកខ្នាតអន្តរជាតិបានបើកការដ្ឋានកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតលើផ្ទៃដីទំហំ ១១២ […]
អានបន្ថែមគម្រោងដាក់ឱ្យដំណើរការព្រលានយន្តហោះបាត់ដំបងឡើងវិញ ចាប់ផ្តើមធ្វើការសិក្សា
គម្រោងដាក់ឱ្យដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង ត្រូវបានបើកការសិក្សាស្រាវជ្រាវលម្អិតអំពីសមិទ្ធិលទ្ធភាពក្នុងការស្តារ កែលម្អ និងជួសជុល ព្រមទាំងផលប៉ះពាល់ជុំវិញហើយ ក៏ប៉ុន្តែខ្ទង់ចំណាយលើការសិក្សានេះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។ ឯកឧត្តមអភិបាល ងួន រតនៈ ក្នុងសន្និសីទសាពត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង» កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានមានប្រសាសន៍ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះ គឺដើម្បីសម្រួល និងបំពេញតម្រូវការដល់ការធ្វើដំណើរ និងធ្វើជំនួញរបស់ប្រជាពលរដ្ឋក្នុងខេត្ត ទៅកាន់ខេត្តនានាក្នុងប្រទេស ឱ្យបានងាយស្រួល និងចំណេញពេលវេលា។ ឯកឧត្តមអភិបាលបន្តថា៖ «… ជាលទ្ធផលសម្តេចក្រឡាហោម យោងតាមសំណើរបស់ខេត្ត ហើយខេត្តយោងតាមសំណើរបស់ក្រុមហ៊ុន ដែលចង់សិក្សាអំពីសម្បទានព្រលានហ្នឹង ថាតើវាត្រូវការស្អីទៀតសម្រាប់សមត្ថភាពហោះហើរ ពីព្រោះព្រលាននេះ សម្ពោធតាំងពីឆ្នាំ១៩៦៨ ដែល [កាលណោះ]យើងបម្រើឱ្យតែសេវាយន្តហោះ បែបកង្ហារស្លាបទេ ATR អាតូចៗហ្នឹងទេ…»។ ឯកឧត្តមអភិបាល បញ្ជាក់ថា ៖«…ការសិក្សានេះ គឺចង់ពិនិត្យលទ្ធភាពជាមួយនឹងទីផ្សារបច្ចុប្បន្ន ដោយលទ្ធភាពឱ្យធំជាងនេះ ថាតើអារ៉ាន់វេ (runway ) និងផ្លូវដែលមានស្រាប់ ហើយផ៉ាក់ឃីង (Parking ) និងតាក់ស៊ីវេ (taxi way ) វាឆ្លើយតបទេ […]
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) នឹងបង្ហើយត្រឹមឆ្នាំ ២០២៣ ដូចការគ្រោងទុក
ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) នឹងបញ្ចប់នៅឆ្នាំ ២០២៣ ដូចការគ្រោងទុក ថ្វីបើវិស័យអាកាសចរមានការធ្លាក់ចុះ ដោយសារការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ បណ្ដាលឲ្យប៉ះពាល់ដល់ការសាងសង់ព្រលានយន្តហោះថ្មីខ្លះៗ ការដឹកជញ្ជូនទំនិញ និងការធ្លាក់ចុះចំនួនអ្នក ដំណើរតាមផ្លូវអាកាស។ ការលើកអំពីកាលបរិច្ឆេទនៃការគ្រោងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរ និងលោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI)កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។ លោក លូ វី (Lu Wei) បានឲ្យដឹងថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្ល៉េះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។ គួរបញ្ចាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ […]
អានបន្ថែមកីឡដ្ឋានស្តង់ដារអន្តរជាតិ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់សប្តាហ៍ក្រោយនេះហើយ
កីឡដ្ឋានស្តង់ដារអន្តរជាតិ ខេត្តកំពង់ស្ពឺ តម្លៃប្រមាណ ២ លានដុល្លារ នឹងចាប់ផ្ដើមសាងសង់សប្តាហ៍ក្រោយហើយ បន្ទាប់ពីគម្រោងនេះ ទើបបញ្ចប់ការសិក្សាប្លង់ពេលថ្មីៗនេះ។ ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ នេះ ថា៖ «ដោយសារតែការជ្រើសរើសប្លង់គឺ យើងត្រូវសិក្សាពីប្រទេសផ្សេងៗ។ អញ្ចឹងឯកឧត្តមអ្នកតំណាងរាស្ត្រ លោកទើបនឹងសម្រេចប្លង់បាន ហើយនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់សប្តាហ៍ក្រោយ ពោលគឺយើងចាប់ផ្ដើមដាក់ជាងចូលតែម្តង។» ចំពោះបញ្ហាវិបត្តិកូវីដ១៩វិញ ឯកឧត្តម ក៏បានបញ្ជាក់ថា មិនបានប៉ះពាល់ដល់ដំណើរការនៃការសាងសង់កីឡដ្ឋានស្តង់ដារអន្តរជាតិនោះទេ ដោយសារតែនៅកម្ពុជា មិនមានអ្នកឆ្លងថ្មី ហើយបច្ចប្បន្ននៅសល់តែពីរអ្នកប៉ុណ្ណោះ ដែលកំពុងព្យាបាល។ អ្វីដែលគួរឲ្យកត់សម្គាល់គឺនៅខេត្តកំពង់ស្ពឺមិនមានអ្នកឆ្លងជំងឺកូវីដ ១៩នោះទេ ដែលជាហេតុធ្វើឲ្យកីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ដំណើរការសាងសង់ជាធម្មតា។ គួរបញ្ជាក់ថា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលមានតម្លៃប្រមាណជាង ២លានដុល្លារ ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិណាហ្គាវើល គ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឲ្យទាន់ពេលវេលាដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ កីឡដ្ឋានស្តង់ដារអន្តរជាតិ មានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល […]
អានបន្ថែមកូវីដ-១៩ បង្អាក់ដំណើរការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅកំពត
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅក្នុងខេត្តកំពត សម្រេចបានប្រមាណជា៣០%ហើយ។ បើតាមផែនការ គម្រោងដ៏ធំមួយនេះ គឺត្រូវបញ្ជប់ នៅក្នុងខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។ ក៏ប៉ុន្តែក្រុមហ៊ុនសាងសង់បានស្នើសុំផ្អាកការសាងសង់ជាបណ្តោះអាសន្នសិន ព្រោះតែប្រឈមនឹងការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ-១៩។ នេះបើតាមប្រសាសន៍របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ ឆ្លើយតបនឹងសំណួរអ្នកសារពត៌មាន លោកប្រធានបានបញ្ជាក់ច្បាស់ថា មូលហេតុដែលនាំឱ្យមានគម្រោងកសាងកំពង់ផែនេះ ជាកំពង់ទេសចរណ៍អន្តរជាតិ ដោយសារការសំឡឹងឃើញពីសក្តានុពលនៅក្នុងខេត្តកំពតនេះ ក្នុងផ្សារភ្ជាប់លំហូរទេសចរណ៍តាមផ្លូវទឹកជាមួយប្រទេសជិតខាងមានប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសដទៃៗទៀត។ លោកប្រធានបន្តថា កំពង់ផែនេះ សម្រាប់តែភ្ញៀវទេសចរណ៍ប៉ុណ្ណោះ ដែលមានសមត្ថភាពអាចឱ្យនាវាផ្ទុកចំនួនមនុស្សប្រមាណ ៣០០ នាក់ អាចចូលចតបានយ៉ាងងាយស្រួល។ ទោះយ៉ាងនេះក្តី កំពង់ផែនេះ មិនមែនសម្រាប់នាវាដឹកទំនិញទេ ដូច្នេះនាវាដឹកទំនិញធំៗមិនអាចចូលចតបានទេ។ ចំពោះសមត្ថភាពផ្ទុកមនុស្សវិញ បើតាមការសិក្សារបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលជាម្ចាស់ជំនួយក្នុងគម្រោងសាងសង់នេះ បានឱ្យដឹងថា កំពង់ទេសចរណ៍អន្តរជាតិនេះ អាចទទួលយកភ្ញៀវទេសចរណ៍ក្នុងរង្វង់ប្រមាណ១០០០នាក់ក្នុងមួយថ្ងៃ នៅពេលបើកឱ្យដំណើរការដំបូង។ ភ្ជាប់ជាមួយនឹងគម្រោងកំពង់ផែទេសចរណ៍នេះ រដ្ឋបាលខេត្តកំពត បានរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ៥ ឆ្នាំ (២០១៩-២០២៣) សម្រាប់ខេត្តកំពត ដើម្បីទទួលកំណើនភ្ញៀវទេសចរសរុប […]
អានបន្ថែមគម្រោងកំពង់ផែទឹកជ្រៅដ៏ធំសម្បើមមួយទៀតនៅខេត្តកំពត សម្រេចការសាងសង់ជាបណ្ដើរៗហើយ
គម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំសម្បើមមួយនៅខេត្តកំពត បានសម្រេចសមិទ្ធផលជាបណ្ដើរៗហើយ ដូចជាកន្លែងចូលចត និងផ្លូវចូលទៅកាន់កំពង់ផែជាដើម។ នេះបើយោងទៅតាមប្រសាសន៍របស់លោក សយ ស៊ីណុល ប្រធានមន្ទីទេសចរណ៍ខេត្តកំពត ថ្លែងក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។ លោក បានមានប្រសាសន៍ថា៖ «កំពង់ផែនេះ គឺជាកំពង់ផែរបស់ឯកជនដែលគាត់វិនិយោគ។ ហើយអ្វីដែលគាត់បានសាងសង់ហើយ ខ្ញុំមិនអាចវាយតម្លៃជាភាគរយបានទេ ដោយសារកំពង់ផែនេះមានទំហំធំធេង។ គ្រាន់តែថា កន្លែងដែលចូលចតនោះ គាត់បានសាងសង់រួចហើយ ផ្លូវចូលគាត់បានធ្វើហើយ នៅតែសេវាសម្បទា បូកជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដែលរាជរដ្ឋាភិបាលលោកនឹងអនុញ្ញាតនៅពេលខាងមុខនេះ។» ឯកឧត្តមបានបន្តថា៖ «អ្វីដែលយើងជជែកគ្នាពីមុនគឺ យើងចង់ធ្វើឲ្យបាននៅដើមឆ្នាំ២០២០នេះ។ ហើយខ្ញុំគិតថាក្រោយពីជំងឺកូវីដស្ងប់ស្ងាត់ ឬក៏សភាពការណ៍យើងល្អប្រសើរ សកម្មភាពជំរុញក្នុងការចូលចតនាវាធំៗនៅខេត្តកំពតនេះ យើងនឹងជំរុញធ្វើជាមួយនឹងផ្នែកឯកជន។» ការកសាងកំពង់ផែទឹកជ្រៅនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់មួយ មានគោលដៅតភ្ជាប់ការដឹកជញ្ជូនតាមរបៀងមាត់សមុទ្រក្នុងតំបន់ គឺតភ្ជាប់ពីតំបន់ហាទៀង នៃប្រទេសវៀតណាម ទៅខេត្តត្រាតរបស់ព្រះរាជាណាចក្រថៃ ដោយឆ្លងកាត់ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង តាមផ្លូវជាតិលេខ ៤៨។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីថ្ងៃទី ២ មេសា ២០១៩ […]
អានបន្ថែមក្រសួងសាធារណការ៖ ការស្ថាបនាផ្លូវល្បឿនលឿន នៅបន្តដំណើរការធម្មតា ទោះជួបការលំបាកកត្តា ភូមិសាស្ត្រ និងកូវីដ១៩
ដំណើរការនៃការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅតែដំណើរការដោយរលូន ទោះបីជួបប្រទះបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកត្តាភូមិសាស្ត្រ បូករួមនឹងបញ្ហាមេរោគកូវីដ១៩ ក៏ដោយ ក្រសួងសាធារណការ បានសហការយ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងរួមគ្នាជាមួយកម្មករនៅការដ្ឋានផ្តាល់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខបានទាន់ពេលវេលា ដើម្បីឲ្យដំណើរការសាងសង់បញ្ចប់តាមការគ្រោងទុក។ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្លែងប្រាប់ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យយ៉ាងដូច្នេះ កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តម បានលើកឡើងថា ៖«យើងជួបបញ្ហាប្រឈមមួយចំនួនទាក់ទងជាមួយនឹងលក្ខណៈភូមិសាស្រ្ត។ ហើយយើងបានដឹងហើយថា ការសាងសង់ផ្លូវនេះមានប្រវែងឆ្ងាយ មានរហូតដល់ជិត ២០០ គីឡ៉ូម៉ែត្រ។ ចឹងទៅ យើងធ្វើការឆ្លងកាត់ តំបន់ទីប្រជុំជន តំបន់ខ្ពង់រាប តំបន់ភ្នំ តំបន់ជ្រោះ។ យើងមានការលំបាកដែលតម្រូវឲ្យក្រុមការងារយើង ធ្វើការសិក្សារួមគ្នា និងជាពិសេសពាក់ព័ន្ធបញ្ហាការដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ។» ឯកឧត្តមក៏បានបន្ថែមថា ៖ «ចំពោះដំណោះស្រាយរបស់ប្រជាពលរដ្ឋ យើងមានដំណាក់កាលក្នុងការដោះស្រាយ ប៉ុន្តែយើងមិនមានឧបសគ្គធំដុំទេ។ យើងបានដោះស្រាយជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលោកជាប្រធានគណៈកម្មការ សម្រាប់ដោះស្រាយផលប៉ះពាល់ ដោយបានដឹកនាំក្រុមការងារអន្តរក្រសួង ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ហើយបានដោះស្រាយដោយរលូនផងដែរ។» ចំពោះបញ្ហាវិបត្តិកូវីដ១៩វិញ ឯកឧត្តម ក៏បានបញ្ជាក់ថា មិនបានប៉ះពាល់ដល់ដំណើរការនៃការសាងសង់ផ្លូវមួយខ្សែនេះទេ។ ទោះយ៉ាងនេះក្តី ក៏ក្រសួងបានចាត់វិធានការបង្ការតឹងរឹង ដើម្បីបញ្ចៀសការឆ្លងមេរោគនេះ […]
អានបន្ថែមរដ្ឋមន្ត្រីក្រសួងសាធារណការ ព្រមានចាត់វិធានការលើក្រុមហ៊ុនសាងសង់ផ្លូវជាតិ២ និងលេខ២២
ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចេញលិខិតព្រមានក្រុមហ៊ុន Hanshin របស់កូរ៉េ ដែលទទួលសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដោយសារក្រសួងរកឃើញមានភាពអសកម្មមួយចំនួន ដូចជាភាពយឺតយ៉ាវនៃការសាង់សង់ គ្មានគ្រឿងចក្រគ្រប់គ្រាន់ និងកង្វះលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនក្នុងការអនុវត្តការងារ។ សេចក្តីព្រមាននេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាព ការងារ សាងសង់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ ការព្រមាននេះធ្វើឡើងបន្ទាប់ពី ឯកឧត្តម រួមនឹងរដ្ឋលេខាធិការទទួលបន្ទុកបច្ចេកទេសផ្លូវថ្នល់ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងអ្នកថតរូបម្នាក់ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដោយមិនជូនដំណឹងជាមុនកាលពីពីរអាទិត្យមុន ដោយពិនិត្យមើលនូវភាពអសកម្មមួយចំនួន ដែលក្រសួងត្រូវតែសរសេរលិខិតព្រមានទៅក្រុមហ៊ុនជាផ្លូវការ។ ឯកឧត្តមបានប្រសាសន៍ថា «…ជាក់ស្តែងឃើញមែន ផ្លូវពីភ្នំពេញ ទៅតាកែវ គ្រឿងចក្រប្រហែល២គ្រាប់ គ្មានអ្នកណាធ្វើការទាំងអស់ នៅលើផ្លូវជាតិលេខ២ និងលេខ២២មានធ្វើមួយកង។ ដល់ខ្ញុំដេញដោលទៅថា គ្រឿងចក្រជាប់នៅវៀតណាម ពន្យល់ខ្ញុំអីចឹង! ខ្ញុំទទួលបាននៅពេលនេះ ប៉ុន្ដែពេលណាអ្នកឯងយកគ្រឿងចក្រមក? បើអត់មានអ្នកឯង មិនជួលគ្រឿងចក្រនៅស្រុកខ្មែរឲ្យទាន់ពេលវេលា បើធ្វើយឺតជាងការកំណត់ យើងនឹងពិន័យ…»។ ឯកឧត្តមបានបន្ដថា៖ ស្អែកនេះ […]
អានបន្ថែមខេត្តកែប រៀបចំធ្វើកំពង់ផែទេសចរណ៍ និងត្រៀមពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត
អភិបាលខេត្តកែប កំពុងរៀបចំសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ និងពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត ដែលឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ និងឆ្នេកម្សាន្តធម្មជាតិនៅអង្គោល ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ។ នេះបើយើងតាម ការចុះផ្សាយជាផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃ ០៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ។ ចំពោះគម្រោងពង្រីកឆ្នេរកន្លែងនោះរួមមាន ទី១ ឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ ដែលមានប្រវែងប្រហែលជា ៣ គីឡូម៉ែត្រ (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់ រហូតដល់ព្រៃកោងកាង) ។ ទី២ គឺគម្រោងពង្រីកឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ប្រវែង ៣ គីឡូកន្លះ ឱ្យមានលក្ខណៈធម្មជាតិ។ នេះបើយោងតាម លោក កែន សត្ថា អភិបាលខេត្តកែប ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្រី្តស្ដីពីវឌ្ឍភាព និងទិសដៅការងាររបស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០នេះ។ លោកបានបន្ថែមថា ក្រៅអំពីគម្រោងពង្រីកឆ្នេរខ្សាច់ខាងលើ ក្រសួងទេសចរណ៍ក៏មានគម្រោងបង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចមួយថ្មី នៅលើកោះទន្សាយផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ក៏មានផែនការរៀបចំឱ្យមានកន្ត្រកខ្សែរ៉ក សម្រាប់ឱ្យភ្ញៀវទេសចរជិះលេងកម្សាន្ត ពីគោលដៅទេសចរណ៍មួយទៅគោលដៅមួយទៀត ជុំវិញតំបន់ទេសចរណ៍ធម្មជាតិទាំងនេះផងដែរ។ ដោយសារគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទាំងនេះ ស្ថិតក្នុងដំណាក់កាលកំពុងតែសិក្សា ដូច្នេះ […]
អានបន្ថែមក្រុមហ៊ុនចិន ស្នើគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្ត តម្លៃ ១៦០លានដុល្លារ នៅជាយរាជធានីភ្នំពេញ
ក្រុមហ៊ុន China Good Cars Holding Ltd ស្នើគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ និងទំនើបមួយ នៅជាយរាជធានីភ្នំពេញ ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ សំណើនេះ ត្រូវបានធ្វើឡើងដោយតំណាងក្រុមហ៊ុន China Good Cars Holding ដែលបានសុំចូលជួបឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ក្នុងជំនួបនោះ ភាគីក្រុមហ៊ុនចិនបានបង្ហាញគោលបំណងធំៗពីរនៃសំណើគម្រោងវិនិយោគរបស់ខ្លួន ដែលគ្រោងនឹងអនុវត្តជាពីរដំណាក់កាល។ ជាជំហានដំបូង ក្រុមហ៊ុននឹងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញជាមុនសិន ដើម្បីរំដោះចរាចរណ៍ ដែលកំពុងប្រឈមបញ្ហាកកស្ទះកាន់តែណែនទៅៗ នៅតំបន់កណ្តាលរាជធានី។ ជំហានបន្ទាប់ ក្រុមហ៊ុននឹងវិនិយោគលើគម្រោងសេវារថយន្តក្រុងសាធារណៈលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់តំបន់កណ្តាលក្រុង ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានា ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ។ ឆ្លើយតបចំពោះសំណើវិនិយោគនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍វត្តមានក្រុមហ៊ុន China Good Cars Holding និងគាំទ្រគម្រោងរបស់នេះ។ មិនតែប៉ុណ្ណោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជួយសម្រួលឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក […]
អានបន្ថែម