ព័ត៌មានក្នុងស្រុក
អាងហែលទឹកស្តង់ដារអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក ជួសជុលរួចរាល់ហើយ
ការជួសជុលអាងហែលទឹកស្តង់ដារអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលចំណាយថវិកាអស់ជិត ៣លានដុល្លារ បានសម្រេចជាស្ថាពរហើយ។ នេះបើយោងទៅតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងឱកាសចុះត្រួតពិនិត្យ វឌ្ឍនភាពការដ្ឋានសាងសង់ អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានឲ្យដឹងថា ការសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ គឺបានធ្វើរួចរាល់ហើយដោយប្រើប្រាស់ ពេលវេលាអស់១៨ខែ និងចំណាយថវិកាអស់ជិត ៣លានដុល្លារ ជាជំនួយរបស់ក្រុមហ៊ុនសៀងហៃ ខនស្រ្តាកស្ហឹន ( Shanghai Construction Company )។ ឯកឧត្តមបានបន្តថា ការសាងសង់នេះរួមបញ្ជូលទាំងការជួសជុលនិងពង្រីក ទាំងអាងហែលទឹក និងកន្លែងលោតទឹក។ ក្រៅពីនោះទៀតគឺ មានការដំឡើងថ្មីទាំងអស់នូវម៉ាស៊ីនបូមទឹក ម៉ាស៊ីនចម្រោះទឹក និងបានដាក់កៅអីអង្គុយបានជាង ១,៦០០កៅអី និងបានធ្វើជាបន្ទប់ ដាក់ឧបកណ៍ហ្វឹកហាត់បន្ថែមទៀតផង។ ឯកឧត្តម ក៏បានអំពាវនាវឱ្យយុវជនទាំងអស់ នាំគ្នាចូលរួមហ្វឹកហាត់កីឡា ហែលទឹកដោយឥតគិតថ្លៃដើម្បីត្រៀមខ្លួនយក មេដៃជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានអាងហែលទឹកកំពង់ចាម នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងអាងហែលទឹកកីឡដ្ឋានស្រុកកោះធំ ដែលទើបសម្រេចជាស្ថាពរ […]
អានបន្ថែមCDC អនុម័តគម្រោងអភិវឌ្ឍន៍រោងចក្រ១កន្លែងតម្លៃជាង១លានដុល្លារអាមេរិក
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគសាងសង់រោងចក្រគ្រឿងបរិក្ខារសំណង់ធ្វើពីឈើ មួយកន្លែងក្នុងខេត្តព្រះសីហនុ របស់ក្រុមហ៊ុន Mountain Moon Millwork Co., Ltd ក្នុងទំហំទឹកប្រាក់វិនិយោគទុនប្រមាណជាង ១ លានដុល្លារអាមេរិក ។ ក្រុមហ៊ុន Mountain Moon Millwork Co., Ltd សាងសង់រោងចក្រនេះ ដើម្បីផ្គត់ផ្គង់សម្ភារៈសំណង់ឈើសម្រាប់បំពេញតម្រូវការទីផ្សារក្នុងប្រទេស ដែលផលិតទាំងនោះរួមមាន ស៊ុមទ្វារ បង្អួច ក្តារបន្ទះ ក្តារប៉ាកេរ គ្រឿងតុបតែងធ្វើអំពីបន្ទះឈើ។ រោងចក្រនេះ នឹងដំឡើងក្នុង ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ យោងទៅតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ គម្រោង ១លានដុល្លារនេះ នឹងអាចបង្កើតការងារបានចំនួន៤៣០ កន្លែង សម្រាប់ប្រជាជនក្នុងខេត្តព្រះសីហនុ។ ការវិនិយោគក្នុងអំឡុងពេលនៃការផ្ទុះឡើងកូវីដ១៩ នេះ បានបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគបរទេសចំពោះស្ថេរភាពសង្គម នយោបាយ និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែគំរាមកំហែងដោយជំងឺឆ្លងនេះ៕
អានបន្ថែមគម្រោងកែលម្អផ្លូវជាតិលេខ ៤៨ នៅកោះកុង ទទួលឥណទានបន្ថែមពីរដ្ឋាភិបាលកូរ៉េ
ភាគីកូរ៉េបានឯកភាពលើសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨រួចហើយ ត្រៀមចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់ ។ ការឯកភាពនេះត្រូវបានប្រកាសឡើងនៅក្នុង កិច្ចប្រជុំស្តីអំពីសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ ជាមួយតំណាងមូលនិធិសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ តាម Video Conference កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «ភាគីកូរ៉េបានឯកភាពលើសំណើសុំបន្ថែមឥណទាននេះរួចហើយ ភាគីកម្ពុជាដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យឱ្យបានល្អិតល្អន់លើកំណត់ហេតុនេះ មុននឹងចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់ ។» គួររម្លឹកថា គម្រោងស្ថារឡើងវិញជាតិលេខ ៤៨ ឬ ផ្លូវបំបែកស្រែអំបិលទៅខេត្តកោះកុងដែលមានប្រវែង១៥០គីឡូម៉ែត្រនេះ គឺស្ថិតក្រោមកម្ចីរបស់រដ្ឋាភិបាលកូរ៉េ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧ លានដុល្លារអាមេរិក។ (អានបន្ថែម) គម្រោងនេះ គឺនឹងត្រូវកសាងឡើងវិញពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ AC ដែលមានគុណភាពខ្ពស់ជាងមុនដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនបន្ថែម រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ សម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលផងដែរ៕
អានបន្ថែមមន្ត្រីក្រសួងរ៉ែ៖ អូរខ្វាវក្នុងខេត្តមណ្ឌលគិរី រំពឹងទុកថានឹងផ្តល់រ៉ែបានជិត១លានអោន
មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ប្រទេសកម្ពុជារំពឹងទុកអាចទាញយករ៉ែមាសបានជិត១លានអោន ឬ ប្រមាណជិត ៧ សែនតម្លឹងតាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយដ្ឋានរ៉ែ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមហ៊ុនអន្តរជាតិដ៏ធំមួយរបស់អូស្ត្រាលី ដែលមានការសហការផ្នែកហិរញ្ញវត្ថុជាមួយប្រទេសកាណាដា បានសាងសង់ទីតាំងរោងចក្ររុករករ៉ែរួចរាល់ហើយ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ឯកឧត្តមបន្តមានប្រសាសន៍ថា ៖ «ជិត ១លានតម្លឹង នៅជម្រករ៉ែមាសទី១ នៅអូរខ្វាវហ្នឹង ហើយយើងសង្ឃឹមថា នៅពេលដែលយើងចាប់ផ្ដើមដំណើរការអណ្ដូររ៉ែទី១ហ្នឹងហើយ តំបន់នៅជុំវិញដែលយើងកំពុងរុករកហ្នឹង យើងនឹងបានទទួលជម្រករ៉ែថ្មីៗទៀត។ ក្រោយពីជីកអាហ្នឹងអស់ នឹងអានោះមកបន្ថែមទៀត។ ឬមួយអានោះមិនទាន់ជីកអស់ ៣ ទៅ ៤ឆ្នាំក្រោយ មានរ៉ែថ្មីមកបន្ថែម យើងនឹងបង្កើនផលិតកម្មរបស់យើងតទៅទៀត នេះជាស្ថានភាពទូទៅនៃរ៉ែមាសនៅកម្ពុជា»។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែមីនា កន្លងទៅ របស់ក្រុមហ៊ុន Emerald Resources […]
អានបន្ថែមអ្នកជំនាញ៖ ការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា ជាឱកាសល្អសម្រាប់អ្នកវិនិយោគ
អ្នកជំនាញយល់ឃើញថា ការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា គឺជាវិស័យដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគ ខណៈដែលគម្រោងធំៗកម្ពុជាមានចំនួនតិចតួចនៅឡើយ។ «វិស័យទេសចរណ៍វេជ្ជសាស្ត្រនៅស្រុកយើង នៅខ្វះខាតមន្ទីពេទ្យ និងគ្លីនីកច្រើន ហេតុដូចនេះហើយបានប្រជាជនកម្ពុជាភាគច្រើនសម្រុកទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសក្រៅ។ កាលពីខែមុនខ្ញុំទៅប្រទេសថៃ ហើយខ្ញុំសង្កេតឃើញគម្រោងអភិវឌ្ឍន៍វេជ្ជសាស្ត្រខ្លះធ្វើឡើងសម្រាប់ទទួលប្រជាជនកម្ពុជាតែម្តង។ ក្នុងនោះដែរ គេបានបន្ថែមពេទ្យខ្មែរ និងអ្នកបកប្រែជាច្រើនសម្រាប់ជួយសម្រួលឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។» James Hodge អ្នកជំនាញផ្នែកអចលនទ្រព្យ បានលើកឡើងក្នុងកម្មវិធី EuroCham ពេលព្រឹកនិយាយនៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ នៅភោជនីយដ្ឋានតូបតារាជធានីភ្នំពេញ។ លោកបានបន្តថា “យើងមើលឥឡូវនេះមានគម្រោងធំៗមួយចំនួន កំពុងសំឡឹងមើលវិស័យនេះ ហើយមានគម្រោងពីរបីដែរ ដែលជាគម្រោងធំៗណាស់។ ខ្ញុំគិតថា ការបំពាក់បរិក្ខារទំនើបៗមិនត្រឹមតែអាចបន្ថែមការជឿទុកចិត្តកាន់តែខ្លាំងឡើងសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំមកនូវអ្នកមើលថែអ្នកជំងឺបរទេស អោយមកព្យាបាលនៅប្រទេសកម្ពុជាផងដែរ។ ឧស្សាហកម្មទេសចរណ៍វេជ្ជសាស្ដ្របែបនេះ កំពុងមាននិន្នាការនៅកូរ៉េខាងត្បូង ជប៉ុន និងតំបន់ជិតខាងផ្សេងទៀត”។ បើតាមគេហទំព័រព័ត៌មានសំណង់និងអចលនទ្រព្យ គម្រោងមជ្ឍមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក ផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជាតាមស្តង់ដារលំដាប់អន្តរជាតិ រួមមាន៖ • មន្ទីរពេទ្យស្តង់ដាបែបសិង្ហបុរីលំដាប់ពិភពលោក The Prestige Hospital មានតម្លៃប្រមាណ៧ លានដុល្លារបានប្រកាសបើកដំណើរការ កាលពីទី៣០ ខែមីនា ឆ្នាំ២០២០។ (អានបន្ថែម) […]
អានបន្ថែមកូវីដ ១៩ បានបង្កជាឧបសគ្គសម្រាប់ការបូមប្រេងដំបូងនៅកម្ពុជា
ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត មានប្រសាសន៍ថា ការបូមយកដំណក់ប្រេងកាតដំបូងនៅកម្ពុជា នឹងត្រូវពិភាក្សា និង វាយតម្លៃបន្ត ចំពោះរឿងនេះ ក្រោយកូវីដ ១៩ បានបញ្ចប់ ។ ឆ្លើយតបនឹងសំណួរ អ្នកសារព័ត៌មានក្នុងស្រុកមួយ អំពី ផលប៉ះពីកូវីដ ១៩ មកលើតម្លៃប្រេង នៅទូទាំងពិភពលោក នាសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ឯកឧត្តមអគ្គនាយក មានប្រសាសន៍ ថា “ជាទូទៅហើយក្រុមហ៊ុនណាក៏មានផលប៉ះពាល់ រួមទាំងបុគ្គល និងគម្រោងប្រេងផង ដូច្នេះនៅដំណាក់កាលនេះ យើងអត់ទាន់អាចវាតម្លៃថាយ៉ាងទេ”។ ឯកឧត្តមបន្ថែមថា “ដូច្នេះសូមពេលវេលាបន្តិចទៀត នៅពេលកូវីដធូរស្រាល យើងនឹងជួបប្រជុំជាមួយគាត់ ហើយយើងនឹងអាចវាយតម្លៃបាន” ។ ទាក់ទិនទៅនឹងតម្លៃ ប្រេងធ្លាក់ ឯកឧត្តមបានបន្តទៀតដែរថា “បញ្ហានេះ ខ្ញុំសូមជម្រាបជូនថា កូវីដនេះ បានធ្វើអោយថ្លៃប្រេងធ្លាក់ … ធ្លាក់ដោយសារតម្រូវការប្រេងថយចុះ” ។ បន្ថែមពីនេះដែរ ឯកឧត្តម […]
អានបន្ថែមក្រុមហ៊ុន Hyundai Engineering ទទួលបានសិទ្ធិសាងសង់ផ្សារទំនើប AEON ទី៣
ក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយ (Hyundai Engineering) របស់កូរ៉េខាងត្បូង បានទទួលគម្រោងសាងសង់ផ្សារទំនើបអ៊ីអនម៉លទី៣ (AEON 3) នៅក្នុងប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់១៦៤ លានដុល្លារអាមេរិក។ នេះជាការលើកឡើងរបស់បុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះ ដែលបានចុះផ្សាយរបស់គេហទំព័រ Korea IT TIMES កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ ផ្សារទំនើបនេះ នឹងត្រូវបានសាងសង់ជាប្រាំជាន់ រួមជាមួយទីកន្លែងចតយានជំនិះមួយ លើដីមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េ ធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើបAEON ២ សែនសុខ (១០០០០០ ម៉ែត្រការ៉េ)។ តាមការបញ្ជាក់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ នឹងត្រូវប្រើរយៈពេល ២៧ខែ ក្នុងការសាងសង់ ដែលគិតចាប់ពីថ្ងៃចាប់ផ្តើមសាងសង់ ផ្សារទំនើបAEONទី៣ថ្មីនេះ នឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) នេះជាលើកទីពីរហើយដែលក្រុមហ៊ុន Hyundai Engineering ទទួលបានគម្រោងសាងសង់ពីក្រុមហ៊ុន AEON Mall (Cambodia) […]
អានបន្ថែមគម្រោងសាងសង់ផ្លូវលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុចាប់ផ្តើមសាងសង់ហើយ
គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុ ដែលប្រើថវិកាជាតិផ្ទាល់របស់ជាតិ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះហើយ។ កំណាត់ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ចំណាយថវិកាចំនួន ៧៦.៨៨៨.០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងកញ្ចប់ថវិកា១០០លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់ជាតិ និងគ្រោងប្រើប្រាស់រយ:ពេលសាងសង់ចំនួន២៨ខែ។ នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេកផេកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ ថ្លែងក្នុងដំណើរដឹកនាំការងារចុះត្រួតពិនិត្យបច្ចេកទេស កាលពីថ្ងៃទី ១៧ ខែមេសានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តអំពីអត្ថប្រយោជន៍បន្ថែមនៃផ្លូវ ដែលកើតចេញពីថវិកាសន្សំចេញញើសឈាមយើងទាំងអស់គ្នាថា “… និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងតាន័រ ជាដើម។” ដើម្បីធានាគុណភាព និងភាពធន់បានយូរទល់នឹងដំណឹកជញ្ជូនធ្ងន់ ព្រោះចរាចរណ៍លើដងផ្លូវនេះនឹកមមាញឹកខ្លាំង ផ្លូវថ្មីនេះ នឹងសាងសង់ដោយចាក់បេតុងកៅស៊ូ […]
អានបន្ថែមអាយអឹមអែហ្វ៖ កំណើនផលិតផលក្នុងស្រុក (GDP)កម្ពុជានឹងធ្លាក់ចុះត្រឹមដក១,៥% ឆ្នាំ២០២០
កំណើនផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា នឹងធ្លាក់ចុះដល់កម្រិត -១,៥% ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវទេសចរបរទេស និងវិស័យឧស្សាហកម្មកាត់ដេរដែលបណ្ដាលមកពីវិបត្តិកូវីដ១៩។ នេះបើយោងទៅតាមកិច្ចសម្ភាសន៍សារព័ត៌មានស្ដីអំពីរបាយការណ៍សង្ខេបរបស់នាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក ជាមួយលោក ឆាងយ៉ុង រី(Changyong Rhee) ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្ដរជាតិឬអាយអឹមអែហ្វ (IMF) កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ។ លោកមានប្រសាសន៍ថា៖ «ចំពោះកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម ដែលសេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើការនាំចេញ និងវិស័យទេសចរណ៍ នឹងត្រូវធា្លក់ចុះយ៉ាងគំហុកទោះបីជាការរាតត្បាតនៃជំងឺកូវីដ១៩ស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ។ ចំពោះប្រទេសកម្ពុជា ខ្ញុំបានលឺថាវិស័យទេសចរណ៍ធ្លាក់ចុះទៅដល់ ៦០% និងវិស័យឧស្សាហកម្មកាត់ដេរក៏មានការធា្លក់ចុះយ៉ាងគំហុកដែរ។» លោកបានបន្តថា៖ «យើងបានគណនាឡើងវិញហើយសម្រេចទម្លាក់កំណើនផលិតផលក្នុងស្រុកសរុបមកដល់កម្រិត-១,៥%។ ការដាំក្បាលចុះដល់ទៅដក១,៥ភាគរយ ឃើញតួលេខនេះ អ្នកអាចនឹងលាន់មាត់ថា ចុម…!ក៏ប៉ុន្តែសូមរម្លឹកថានៅមុនពេលវិបត្តិមេរោគនេះកើតឡើង យើងបានរំពឹងថា អត្រាផលិតផលក្នុងស្រុកនៃប្រទេសនេះគឺ៧%។ ក៏ប៉ុន្តែ ផលិតផលក្នុងស្រុកដែលធ្លាក់ចុះជាក់ស្តែង គឺជាង ៨,៥ ភាគរយបើប្រៀបធៀបទៅនឹងការព្យាករមុនពេលមានវិបត្តិ។ ដូច្នេះសេដ្ឋកិច្ចក្នុងប្រទេសនេះនឹងជួបការលំបាកខ្លាំងណាស់។» សូមរម្លឹកផងដែរថា មុនតួលេខចេញដោយអាយអឹមអែហ្វនេះបន្តិច ធនាគារពិភពលោក ក៏ធ្លាប់បានព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ២,៥% ដោយសារការរីករាលដាលនៃកូវីដ ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ក្បាលម៉ាស៊ីនអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជារួមមានវិស័យទេសចរណ៍ និងសំណង់នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២០ នេះផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំខែមេសាឆ្នាំ ២០២០ សម្រាប់អាស៊ីបូព៌ា […]
អានបន្ថែមគម្រោងកែលម្អប្រព័ន្ធប្រឡាយ-លូ ៣កន្លែង ត្រៀមសម្រាប់រដូវភ្លៀងខាងមុខ
គម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយ-លូចំនួន ៣កន្លែង រួមមានគម្រោងសាងសង់ប្រព័ន្ធបង្ហូរទឹកតំបន់វត្តភ្នំ និងទួលគោក និងគម្រោងសាងសង់អាងស្តុកទឹកនៅតំបន់មាត់ទន្លេ កំពុងដំណើរការសាងសង់ ជាពិសេសត្រៀមពេលរដូវវស្សាចូលមកដល់។ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចេញវីដេអូខ្លីមួយលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការស្ថានទូតជប៉ុននៅកម្ពុជា អំពីដំណើរការគម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញ និងស្នើឲ្យមានការបន្តយោគយល់ពីអ្នកធ្វើដំណើរទូទៅ ចំពោះការបិទចរាចរណ៍នៅតំបន់ជុំវិញការដ្ឋាន កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។ លោកមានប្រសាសន៍ថា៖ «គម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ កំពុងដំណើរការនៅតំបន់វត្តភ្នំ និងទួលគោក ហើយនឹងបញ្ចប់ក្នុងឆ្នាំ២០២១។ ជាក់ស្ដែង ការដ្ឋានវត្តភ្នំ កំពុងជីកប្រព័ន្ធបង្ហូរទឹកជម្រៅ ៧ម៉ែត្រក្រោមដី ចំណែកនៅតំបន់មាត់ទន្លេវិញកំពុងសាងសង់អាងស្តុកទឹកចំណុះ ៦.៥០០ម៉ែត្រគូប។ នៅរដូវវស្សា ទឹកហូរតាមប្រព័ន្ធបង្ហូរទឹកនេះទៅក្នុងអាង បន្ទាប់មកហូរចូលក្នុងទន្លេ។» លោកបានបន្តថា៖ «ក្នុងរយៈពេលដំណើរការសាងសង់ មានការបិទចរាចរណ៍ផ្លូវមួយចំនួន។ សូមលោក លោកស្រ្តី បន្តយោគយល់ និងគាំទ្រគម្រោងនេះ។» គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាជំហានទី៤ នៃគម្រោងរួមដែលមានទឹកប្រាក់សរុបប្រមាណ […]
អានបន្ថែម