ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុន៤ ប្រកាសបង្កើតរោងចក្រតម្លៃជិត ២៥លានដុល្លារ នៅខេត្តកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនឯកជនចំនួន ៤ វិនិយោគសរុបចំនួន ២៤.៨៥៣.៩១១ ដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រថ្មីចំនួន ៤ នៅខេត្តកំពង់ស្ពឺ។ រោងចក្រទាំងនេះត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារថ្មីបានជាង 1,200 ។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ-ច្រកចេញ-ចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ គម្រោងវិនិយោគទាំង៤នោះរួមមាន៖ ១. ក្រុមហ៊ុន PARTY A RENEWABLE RESOURCE (CAMBODIA ) CO,. LTD., គ្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដោយប្រមូលវត្ថុធាតុដើមចាស់ៗក្នុងស្រុកមកផលិត។ ២. ក្រុមហ៊ុន REDLEAF INDUSTRY (CAMBODIA) CO.,LTD., គ្រោងវិនិយោគបង្កើតរោងចក្រផលិតថ្នាំលាបពណ៌គ្រប់ប្រភេទ ម្សៅការពារច្រេះ និងម្សៅបៀក។ ៣. ក្រុមហ៊ុន ZENITH LIGHTING […]
អានបន្ថែមកម្ពុជាជំរុញប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីអាចសម្រេចគោលដៅអព្យាក្រិត្យកាបូន២០៥០
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន សំដៅឈានទៅសម្រេចគោលដៅអព្យាក្រិត្យកាបូន នៅឆ្នាំ ២០៥០ ដូចដែលបានកំណត់ទុក។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) នៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ថ្វីត្បិតតែការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជាមិនទាន់ដល់កម្រឹតធ្ងន់ធ្ងរក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថា ដើម្បីអាចសម្រេចគោលដៅអព្យាក្រិត្យកាបូននៅឆ្នាំ២០៥០ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយប្រេងឥន្ទនៈ លើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋជាដើម។ ជាងនេះទៀត ឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ពិសេសជាមួយនឹងប្រទេសដែលជាសមាជិកITF, ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ឱ្យជួយគាំទ្រដល់កម្ពុជាក្នុងការបំពេញបេសកកម្មមួយនេះផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីដឹកជញ្ជូនដែលជាប្រទេសសមាជិក ក៏បានផ្តោតការពិភាក្សាលើការរួមចំណែករបស់វិស័យដឹកជញ្ជូនក្នុងការរក្សានិរន្តរភាពបរិសា្ថន និងផលប៉ះពាល់លើអាកាសធាតុ សុខភាព និងភូមិសាស្រ្តនយោបាយផងដែរ។
អានបន្ថែមបច្ចុប្បន្នក្រសួងសម្រេចការដំឡើងបង្គោលទូរស័ព្ទតាមបុរីបានចំនួន៧៤ ខណៈស្ថានីយអង់តែនចំនួន១៥៧ កំពុងដំណើរការ
គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសបានលើកកម្ពស់កម្រិតគុណភាពសេវាទូរស័ព្ទនៅតាមបុរីនានា ក្នុងរាជធានីភ្នំពេញ ដោយការសាងសង់បង្គោលអង់តែនរួមបានចំនួន ៧៤បង្គោលហើយ ខណៈស្ថានីយអង់តែនចំនួន ១៥៧ កំពុងដំណើរការ។ នេះបើតាមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់កម្រិតគុណភាពសេវាទូរគមនាគមន៍ទាំង ៩ក្រុម នៅតាមបុរី ក្នុងរាជធានីភ្នំពេញក្រោមវត្តមានរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នាឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់កម្រិតគុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាងសង់ “បង្គោលអង់តែនរួម” បានចំនួន ៧៤បង្គោល ដែលបង្គោលនីមួយៗអាចបំពាក់ស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុនផងដែរ។ ឯកឧត្តមបន្ត បច្ចុប្បន្ននៅតាមបុរីនានាក្នុងរាជធានីភ្នំពេញ មានស្ថានីយអង់តែនចំនួន១៥៧ ត្រូវបានដាក់ឱ្យដំណើរការរួចរាល់ហើយ ក្នុងនោះមានក្រុមហ៊ុន Cellcard ចំនួន ៣៧ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ស្ថានីយ ដែលប្រតិបត្តិករនីមួយៗបានបំពាក់ស្ថានីយអង់តែនតាមការគ្រោងទុករួចស្រេចហើយដែរ។ ចំណែកឯនៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញវិញ ឯកឧត្តមបន្ថែមថា គិតត្រឹមថ្ងៃទី ៧ ឧសភានេះ ក៏មានការសាងសង់បន្ថែម “បង្គោលអង់តែនរួម”ចំនួន ២៩៨បង្គោល […]
អានបន្ថែមក្រសួងសំខាន់២ រួមគ្នាអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្លាស្ទិកតាមគ្រឹះស្ថាន ដើម្បីបង្កើនផលិតភាពការងារ
ក្រសួងបរិស្ថាន និងក្រសួងការងារ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដែលនឹងនាំមកនូវបរិយាកាសល្អនៅកន្លែងធ្វើការ សំដៅដល់ការបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរ។ ពិធីចុះ MoUនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាទីស្តីការក្រសួងការងារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានចាត់ទុក MoU ខាងលើនេះថា ជាការរួមចំណែកយ៉ាងសំខាន់ ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅទូទាំងប្រទេសឱ្យបានជោគជ័យមួយកម្រិតទៀត ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព ដើម្បីធ្វើឱ្យកម្ពុជាស្អាតតាមរយៈការដាក់ចេញនូវយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!»។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានលើកឡើងផងដែរថា MoUនេះ ជាកិច្ចសហការរួមគ្នា ក្នុងការធានានូវបរិយាកាសកន្លែងធ្វើការតាមសហគ្រាស និងគ្រឹះស្ថាននានាមានលក្ខណៈសមរម្យ ជួយជំរុញកំណើនប្រសិទ្ធភាព និងផលិតភាពការងារផងដែរ។ មួយវិញទៀតស្មារតី នៃ MoU […]
អានបន្ថែមបារាំងគ្រោងសង់សារមន្ទីរមួយនៅជិតប្រាសាទកោះកេរ្តិ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ
បារាំង គ្រោងសាងសង់សារមន្ទីរមួយនៅជិតប្រាសាទកោះកេរ្តិ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ ទៅទស្សនាទាំងប្រាសាទ និងទៅមើលសារមន្ទីរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម M. Vincent ÉBLÉ បានជូនយោបល់ទៅសម្តេចថា គួរជំរុញលើកទឹកចិត្តឱ្យមានទេសចរណ៍ ចូលមកទស្សនាកម្ពុជា ដោយរៀបចំឱ្យភ្ញៀវទេសចរស្នាក់នៅបានយូរ ដែលអាចរៀបចំជាសារមន្ទីរ។ ឯកឧត្តមបានបន្តថា ឯកឧត្តមបានជួបជជែកជាមួយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយលោកមានគម្រោងនឹងកសាងសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ្តិ៍ ដើម្បីភ្ញៀវទេសចរណ៍ បានទៅមើលប្រាសាទផង និងទៅមើលសារមន្ទីរផង។ ក្រៅពីការលើកឡើងនេះ ឯកឧត្តម M. Vincent ÉBLÉ ស្នើសុំរក្សាតុល្យភាពនៃការថែរក្សាបេតិកភណ្ឌជាតិ ដូចជាអគារចាស់ៗដែលត្រូវយកចិត្តទុកដាក់ថែរក្សា ជាមួយនឹងការកសាងនូវអគារថ្មីៗទំនើបៗ។ ជាការឆ្លើយតប សម្ដេចតេជោ បានបញ្ជាក់ថា យើងត្រូវស្វែងរកតុល្យភាពក្នុងការរក្សាអគារចាស់ៗ និងកសាងសំណង់ថ្មីៗ ដោយរក្សាអគារចាស់ៗដែលជាសម្បត្តិបេតិកភ័ណ្ឌ ផ្អែកទៅលើគុណភាពរបស់សំណង់ដែរ ព្រោះអគារចាស់ៗខ្លះមានសភាពទ្រុឌទ្រោមដែលយើងមិនអាចទុកបាន ព្រោះវាអាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ។ សម្ដេចបានបង្ហាញបន្ថែមថា […]
អានបន្ថែមសម្ព័ន្ធឧស្សាហកម្មកូរ៉េចង់មកកម្ពុជា ដើម្បីវិនិយោគលើវិស័យសំខាន់ៗចំនួន៣
បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងចង់មកវិនិយោគពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមកិច្ចពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី និងយលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ លោក MARN Ki-jeong បានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណជា៤០ ដែលបាននិងកំពុងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀតមានបំណងចង់មកពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកប្រធាន បានបន្ថែមថា វេទិកាសម្ព័ន្ធឧស្សាហកម្ម គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន ហើយវេទិកានេះនឹងជាឱកាសសម្រាប់ការស្វែងរកឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានានៅកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រចំពោះគោលបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងលើកឡើងបញ្ជាក់នូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជាក្នុងការគាំទ្រដល់ការវិនិយោគ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន ១,៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ ដោយឡែក ចំពោះគម្រោងរៀបចំវេទិកាធុរកិច្ចនៅខែវិច្ឆិកាខាងមុខនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម […]
អានបន្ថែមចិន ចង់ជួយកម្ពុជា ១០លានដុល្លារ សង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ
វិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ របស់ប្រទេសចិន បានបង្ហាញពីបំណងចង់ជួយសាងសង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ក្នុងទុនវិនិយោគជាង១០លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុន កំពុងជួបពិភាក្សាការងារជាមួយអាជ្ញាធរកម្ពុជា ដើម្បីពន្លឿនដំណើរការនេះ។ ភាគីចិន លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក Jack Yang អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ ជាមួយឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ បើតាមក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចជំនួបពិភាក្សានេះ មានគោលបំណងដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន ខណៈភាគីចិនចង់ជួយសាងសង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ដោយបំពាក់ឧបករណ៍ សម្ភារ ព្រមទាំងបណ្តុះបណ្តាលដល់មន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយដែលមានទំហំទឹកប្រាក់ វិនិយោគចំនួន ១០លានដុល្លា តាមរយៈគម្រោង BOT ក្នុងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន។ សូមរម្លឹកដែរថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពសង្គម ខណៈសម្តេចធិបតី ក៏បានស្នើឱ្យគណៈកម្មការនេះ អនុវត្តភារកិច្ចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕
អានបន្ថែមក្រុមហ៊ុនយក្សចិន ចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសជិតព្រលានអន្តរជាតិថ្មីនៅសៀមរាប
ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយរបស់ចិន ចង់វិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះបើតាមជំនួបរវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក Lu Xiaolong បានបង្ហាញនូវបំណង ដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះ គ្រោងនឹងផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះនឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាពិសេស គម្រោងនេះ នឹងជួយបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏អាចជួយទាក់ទាញទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតផង។ លើសពីនេះឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ដែលនេះក៏ជាកត្តាជំរុញដល់ការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជានេះតែម្តង។ គួរបញ្ជាក់ថា ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។ (អានបន្ថែម)
អានបន្ថែមរដ្ឋាភិបាលកម្ពុជាកំពុងរៀបផែនការយុទ្ធសាស្រ្តថវិការ ដើម្បីពង្រឹងប្រសិទ្ធិភាពចំណាយ-ចំណូល ឆ្នាំ២០២៥
រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំចេញសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាឆ្នាំ២០២៥ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តាសំខាន់ៗមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធិភាពថិកា ខណៈកម្ពុជាកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមផ្សេងៗទៀត ។ នេះបើតាមសារចរលេខ.០៦.ស.រ ស្តីពី ការរៀបចំយុទ្ធសាស្រ្តថវិកា២០២៥-២០២៧ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៥ ចេញថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងស្ថិត ក្នុងស្ថានភាពមួយដែលត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់, ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងចិន, ការបន្តរិតបន្តឹងគោលនយោបាយរូបិយវត្ថុសកល ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ចដែលអាចបន្ទច់បង្អាក់ដល់ប្រចវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ ការបែកខ្ញែកភូមិសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផងដែរ។ ដូច្នេះរាជារដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ចេញ នូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងវិធានការចាំបាច់ និងបន្ទាន់នានាក្នុងការគ្រប់គ្រងអាទិភាពចំណាយឱ្យចំទិសដៅ ពិសេសគ្រប់គ្រង់ចំណូល ដោយសង្កត់ធ្ងន់លើការអនុវត្តយ៉ាងម៉ឺងម៉ាត់ និង មុតស្រួច ក្នុងការប្រមូលចំណូលក្នុងផ្នែកពន្ធគយនិងរដ្ឋាករ ផ្នែកពន្ធដារ និង ផ្នែកចំណូលមិនមែនសារពន្ធ។ លើសពីនេះ រដ្ឋាភិបាលបានកំណត់ឱ្យថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន និងមន្រ្តីគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវខិតខំប្រកបដោយឆន្ទៈប្តូរផ្តាច់ ជាពិសេសត្រូវតែផ្លាស់ប្តូរឥរិយាបទ និងផ្នត់គំនិតក្នុងការរៀបចំថាវិកា ដោយខិតខំគោរពឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌ ព្រមទាំងគោលការណ៍ និងបច្ចេកទេសទាំងឡាយ ទាំងផ្នែកចំណូល និងចំណាយដែលបានកំណត់ដោយសារាចរខាងលើនេះ។
អានបន្ថែម២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េសម្រេចបាន $៧៥១លាន ខណៈឆ្នាំនេះ ភាគីទាំងពីរសម្រេចចុះអនុស្សរណៈបន្ថែម៦ទៀត
ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ សម្រេចបានប្រមាណ ៧៥១លានដុល្លារ ខណៈថ្មីនេះភាគីទាំងពីរបានសម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៦ បន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទីទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ ឯកសារដែលត្រូវចុះអនុស្សរណៈទាំង៦ នោះមានដូចជា៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ […]
អានបន្ថែម