ព័ត៌មានក្នុងស្រុក
ផ្លូវថ្នល់១១ ខែ្សនៅខេត្តព្រះសីហនុបានបើកការដ្ឋានជួសជុលនៅក្នុងខែកុម្ភៈនេះ
ផ្លូវថ្នល់ចំនួន១១ខ្សែ ប្រវែងសរុប១៦,៣៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ ឯកឧត្តមបញ្ជាក់ថា គម្រោងស្ថាបនាជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែនេះ រួមមានការពង្រីកកំណាត់ផ្លូវជាតិលេខ៤ ពី ២គន្លង ទៅ ៦គន្លង ខ័ណ្ឌដោយសួនច្បារតាមបណ្ដោយទ្រូងផ្លូវ ដែលមានប្រវែងសរុប ៦,៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវថ្នល់ក្នុងក្រុងចំនួន១០ខ្សែ ប្រវែងសរុប ៩,៦៧៤គីឡូម៉ែត្រផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនានេះស្ថិតនៅក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០ លានដុល្លារ និងស្ថិតក្រោមអាណាប័ករបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ មានចក្ខុវិស័យមុតស្រួច និងវែងឆ្ងាយក្នុងការប្រែក្លាយខេត្តភាគនិរតីដ៏មានសក្ដានុពលមួយនេះឱ្យក្លាយទៅជាទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
អានបន្ថែមក្រសួងរៀបចំដែនដី បើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ដល់អ្នកវិជ្ជាជីវៈ “លើកទី២”
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើសិក្ខាសាលាស្តីពី វគ្គផ្សព្វផ្សាយច្បាប់សំណង់ «លើកទី២» ក្នុងគោលបំណងជំរុញឲ្យអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់នៅទូទាំងប្រទេស អនុវត្តតាមច្បាប់ស្តីពីសំណង់ឲ្យបានត្រឹមត្រូវ និងធានានូវគុណភាព និងសុវត្ថិភាព នៅឯសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈនេះ។ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ក្នុងវគ្គផ្សព្វផ្សាយនេះថា៖ «គោលដៅចំបងរបស់ច្បាប់នេះគឺចង់អោយសំណង់រក្សាបាននូវសុវត្ថិភាពមិនប៉ះពាល់ដល់សុខមាលភាព ឬមានភាពមិនរឹងមាំដែលនាំអោយមានវិបត្តិដូច ដែលធ្លាប់កើតមានកន្លងមកនោះទេ។» ឯកឧត្តមបានបន្តថា៖ «គោលដៅទី២នៃច្បាប់សំណង់គឺ ការសាងសង់ត្រូវស្ថិតនៅលើដីដែលមានកម្មសិទ្ធត្រូវអនុលោមទៅតាមផែនការប្រើប្រាស់ដីធ្លីប្លង់គោលក៏ដូចជាប្លង់នគរូបនីយកម្មដែលបានរៀបចំ សំណង់ដែលបានសាងសង់ត្រូវគោរពគំលាតរវាងឯកជនទាំងសងខាង រក្សាគំលាតអោយស្របទៅតាមបទដ្ឋាននគរូបនីយកម្ម និងគោរពចំពោះទីតាំងសាធារណៈដូចជាលូទឹកនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។» គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានធ្វើសិក្ខាសាលាស្តីពី វគ្គផ្សព្វផ្សាយច្បាប់សំណង់លើកទីមួយ កាលពីថ្ងៃទី ១៤ មករា ២០២០ ម្តងរួចមកហើយ ដែលពេលនោះមានអ្នកចូលរួមប្រមាណជិត ៥០០០នាក់។ (អានបន្ថែម) យ៉ាងណាមិញ ដើម្បីជាការឆ្លើយតបទៅនឹងស្ថានភាពសុវត្ថិភាពនៃវិស័យសំណង់កម្ពុជា គឺក្រសួងនឹងរៀបចំវគ្គផ្សព្វផ្សាយច្បាប់នេះជាលើកចុងក្រោយមួយវគ្គទៀតផងដែរ ដើម្បីបញ្រ្ជាបការយល់ដឹងស្តីពីច្បាប់សំណង់អោយបានទូលំទូលាយជូនអ្នកវិជ្ជាជីវៈទាំងឡាយ ដែលមិនទាន់បានមកចូលរួមទាំងពីលើក។
អានបន្ថែមរដ្ឋាភិបាលអនុញ្ញាតការស្វែងរករ៉ែប្រេងកាតក្នុងប្លុក D
ក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខាកិច្ចព្រមព្រៀងរុករករ៉ែប្រេងកាត នៅក្នុងប្លុក D ក្នុងដែនសមុទ្រខ្មែរ ឲទៅក្រុមហ៊ុន Cambodia Resources Energy Development Co.។ ការចុះហត្ថលេខាកិច្ចព្រមព្រៀងរុករករ៉ែប្រេងកាត គឺធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយការចាប់ផ្តើមរុករករ៉ែប្រេងកាត និងចាប់ផ្តើមនៅឆ្នាំ២០២០។ នេះបើយោងតាម ឯកឧត្តម ជៀប សួរ អគ្កនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម ជៀប សួរ មានប្រសាសន៍ថា ការចុះហត្ថលេខាកិច្ចព្រមព្រៀង គឹដើម្បីធ្វើការសិក្សា ស្រាវជ្រាវ អណ្តូងប្រេងកាតក្នុងប្លុក D។ អណ្តូងប្រេងក្នុងប្លុក D មានទំហំ ៥ ៥០០ គឺឡូម៉ែត្រក្រឡា លាតសន្ធឹងលើផ្នែកមួយនៃដែនសមុទ្រខ្មែរ ក្នុងឈូងសមុទ្រប្រទេសថៃ។ ឯកឧត្តម ជៀប សួរ បញ្ជាក់ថា៖ “កិច្ចព្រមព្រៀងមានរយៈ៣០ឆ្នាំ ក្នុងហ្នឹងរយៈពេលសិក្សាស្រាវជ្រាវ ៧ឆ្នាំ គាត់អាចបន្តដល់ ១០ឆ្នាំ បើសិនគាត់រកឃើញប្រេង គាត់បន្តទៀត រហូតដល់ ៣០ឆ្នាំ តាមច្បាប់ប្រេងកាត”។ […]
អានបន្ថែមរោងចក្រស៊ីម៉ង់ត៍ក្នុងស្រុកផលិតស៊ីម៉ង់ត៍បានជិត៨លានតោន ក្នុងឆ្នាំ២០១៩
រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក បានផលិតស៊ីម៉ង់ត៍ក្នុងបរិមាណ ៧.៧៩ លានតោន នៅឆ្នាំ២០១៩ ចំណែកឯការនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសគឺមានតម្លៃប្រមាណជិត ១៣០លានដុល្លារ ដែលនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់ក្នុងស្រុក ដែលមាននិន្នាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍ប្រចាំឆ្នាំក្រសួងរ៉ែ និងថាមពល បង្ហាញថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន ៥ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍សរុបប្រមាណ ៨.៣លានតោន ក្នុងមួយឆ្នាំ។ ក្នុងនោះមាន រោងចក្រស៊ីម៉ង់ត៍ចំនួន ៤ បានចូលរួមផលិតក្នុងឆ្នាំ ២០១៩ ដោយរោងចក្រទាំងបួន មាន រោងចក្រស៊ីម៉ង់ត៍បាត់ដំបង ខនស៍ ស៊ីមេន នៅខេត្តបាត់ដំបង ផលិតបាន ២.០៧ លានតោន សារជីវកម្ម ជីប ម៉ុង អ៊ីនស៊ី ស៊ីមេន នៅខេត្តកំពត ផលិតបាន ១.៨៧ លានតោន ក្រុមហ៊ុនកម្ពុជា ចក្រីទីង នៅខេត្តកំពត ផលិតបាន ១.៤៤លានតោន និងក្រុមហ៊ុនស៊ីម៉ង់ត៍ កំពត ស៊ីមេន នៅខេត្តកំពត ផលិតបាន ២.៤៩លានតោន។ លើសពីនេះ មានរោងចក្រមួយទៀត ក៏បានចូលរួមផលិត […]
អានបន្ថែមផ្លូវជាតិលេខ ១០ ពីសំឡូតនៃខេត្តបាត់ដំបងទៅកោះកុងនឹងបើកការដ្ឋានសាងសង់នៅខែមីនានេះ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ គឺតភ្ជាប់រវាងសំឡូតនៃខេត្តបាត់ដំបងទៅកោះកុង នៅក្នុងកំឡុងខែមីនាខាងមុខនេះ ក្រោយពីធ្វើការសិក្សាជាច្រើនខែ។ សម្តេច ហ៊ុន សែន បានឱ្យដឹងដូច្នេះនៅក្នុងពិធីបើកការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ បើតាមក្រសួងសាធារណការ ផ្លូវជាតិលេខ១០នេះ ដែលមានប្រវែងសរុប ១៩៧ គីឡូម៉ែត តភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៏សាត់ ហើយមកកាន់កោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨។ ទាក់ទងនឹងផ្លូវមួយខ្សែរនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ « អ្នកនៅបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន មិនចាំបាច់ធ្វើដំណើរកាត់តាមទីក្រុងភ្នំពេញទៅកាន់ខេត្តព្រះសីហនុទេ។ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវថ្មីមួយខ្សែនេះ ចេញទៅខេត្តកោះកុង រួចហើយចេញទៅខេត្តព្រះសីហនុតែម្តងគឺចំណេញចំងាយផ្លូវលើសពី ១០០ គីឡូម៉ែត ដែលជាផលចំណេញសម្រាប់ប្រជាពលរដ្ឋ។» គួរបញ្ជាក់ផងដែរថា ផ្លូវនេះនឹងសាងសង់ក្រោមឥណទានពីប្រទេសចិន ដែលប៉ុន្មានខែចុងក្រោយនេះ ក្រុមការងារអន្តរក្រសួងបាននិងកំពុងពន្លឿនការសិក្សាផលប៉ះពាល់នៃគម្រោងយ៉ាងមមារញឹក មុននឹងសម្រេចបើកការដា្ឋន។ (អានបន្ថែម)
អានបន្ថែមរដ្ឋាភិបាលនឹងដាក់គម្រោងស្ពានជ្រោយចង្វារស្វាយជ្រុំជាគម្រោងអាទិភាពចេញពីកញ្ចប់កម្ចី ៧០០ លានពីកូរ៉េ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដាក់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីជ្រោយចង្វារទៅ ដល់ស្វាយជ្រុំ ជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០ លានដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។ សម្ដេច ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។ «កូរ៉េគឺផ្ដល់កញ្ចប់ឥណទានដល់ ៧០០ លានដុល្លារ សុំយក៤០ ទៅ ៥០ លានដុល្លារ គឺនឹងមិនមានបញ្ហា។ តែគឺនៅលើយើងថា នឹងដាក់គម្រោងមួយណាជាគម្រោងអាទិភាព ដែលយើងនឹងដាក់គម្រោងស្ពាននេះ» សម្ដេចបានបន្ត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនឹងសិក្សានៅទីតាំងនោះនៅចុងខែកុម្ភៈឆ្នាំ ២០២០ […]
អានបន្ថែមក្រុមហ៊ុនជប៉ុនធំៗ ៣ គ្រោងមកវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ
ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ៣ កាលពីថ្មីៗចាប់សំដែងការអារម្មណ៍មករវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីនៅភ្នំពេញ ខណៈពេលដែលការប្រមូលសំរាមនៅក្នុងទីក្រុង កំពុងតែទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងមានប្រសិទ្ធភាពជាងមុន។ ការបង្ហាញពីចំណាប់អារម្មណ៍នេះ ធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១២ កុម្ភៈ កន្លងមកនេះ ដែលភាគជប៉ុនបានលើកឡើងថា ក្រុមហ៊ុនជប៉ុនចំនួនបី នឹងចូលរួមដេញថ្លៃក្នុងការប្រមូលសំរាមនៅពេលខាងមុខ។ លោក លោក មីកាមី ម៉ាសាហ៊ីរ៉ូ បញ្ជាក់ថា៖ «ជប៉ុនកំពុងយកចិត្តទុកដាក់លើវិស័យនេះ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ពេលនេះក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមផងដែរ។ សំរាមគឺជាកត្តាចាំបាច់ ហើយជប៉ុនក៏មានក្រុមហ៊ុន០៣ ដែលមានចំណាប់អារម្មណ៍វិនិយោគ និងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា»។ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រក្រឡា ទៅ ៦០០គីឡូម៉ែត្រក្រឡា។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «នៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ […]
អានបន្ថែមអត្ថបទផ្សព្វផ្សាយ៖ ជីប ម៉ុង លែន នឹងរៀបចំកម្មវិធីបញ្ចុះតម្លៃដ៏ធំក្នុងទិវានៃក្តីស្រឡាញ់
ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា នឹងរៀបចំកម្មវិធីមួយដ៏ធំ ដែលមានឈ្មោះថា “Love @ Condo” ក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំ ២០២០ នេះ។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤-១៦ ខែ កុម្ភៈ នៅផ្សារទំនើបជីប ម៉ុង Noro Mall វេលាម៉ោង ៩ព្រឹក រហូតដល់ ៩យប់ ជាមួយប្រូម៉ូសិនបញ្ចុះតម្លៃទៅលើការទិញខុនដូ និងមានផ្តល់រង្វាន់ពិសេសៗជាច្រើនទៀតផង។ កម្មវិធីនេះប្រារព្ធធ្វើឡើង ក្នុងគោលបំណងចែករំលែកភាពរីករាយនិងក្តីស្រឡាញ់ តាមរយ:ការផ្តល់ជូនយ៉ាងពិសេសលើការបញ្ចុះតម្លៃប្រភេទខុនដូ រហូតដល់ ៥% និង ប័ណ្ណទឹកប្រាក់ $១០០០ ទៀតផង។ កាន់តែពិសេស! លោកអ្នកក៏អាចមកចូលរួមដើម្បីលេងហ្គេមផ្សេងៗ ដើម្បីឈ្នះរង្វាន់ ថតរូប ឬ បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នក ឬ ក៏អាចមកចូលរួមដើម្បីទស្សនា ការសម្តែងពីតារាកិត្តិយសរបស់យើង គឺលោក សាយ ម្ចាស់បទ “ងប់ងល់” និង “សារភាពស្នេហ៍តាមខ្យល់” បានផងដែរ។ ដូច្នេះអតិថិជនអាចមកចូលរួមដើម្បីទស្សនាម៉ូត ឬ សាកសួរព័ត៌មានបន្ថែមអំពីលំនៅឋាន […]
អានបន្ថែមការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកើនដល់ ៣,៣៨២មេហ្គាវ៉ាត ឆ្នាំ២០១៩
ការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រភពផ្សេងៗសរុប កើនដល់ ៣,៣៨២មេហ្គាវ៉ាត ក្នុងឆ្នាំ២០១៩ ដែលមានកំណើន ២៨ ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ មន្រ្តីរដ្ឋាភិបាលក៏បានលើកឡើងទៀតថា កំណើនផ្គត់ផ្គង់អគ្គិសនីដែលស្ទុះខ្លាំងនេះ គឺដោយសារតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលកើនឡើង ស្របតាមការរីកចម្រើននៃប្រទេសជាតិ។ តួលេខរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ប្រភពថាមពលធំៗ ដែលកំពង់ដំណើរការមាន វារីអគ្គិសនីចំនួន ០៧ អានុភាពសរុប ១,៣២៨ មេហ្គាវ៉ាត និងស្ថានីយអគ្គិសនីដុតធ្យូងថ្មចំនួន ០៣ អានុភាពសរុប ៦៧៥មេហ្គាវ៉ាត។ លើសពីនេះ ក៏មានថាមពលបានមកពីរោងចក្រដុតប្រេងខ្មៅ និងម៉ាស៊ូត ដែលមានអានុភាព ៦២៧ មេហ្គាវ៉ាត ថាមពលកកើតឡើងវិញ ដែលរួមមានថាមពលសូឡា ១២៣មេហ្គាវ៉ាត និងថាមពលនាំចូលពីប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ ៦២៦មេហ្គាវ៉ាត។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖ «ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ថាមពលដែលមាននិន្នាការកើនឡើង រដ្ឋាភិបាលកំពុងស្វែងរកប្រភពថាមពលមកពីច្រើនប្រភព ដើម្បីភ្ជាប់ចូលបណ្តាញជាតិ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់របស់ប្រជាពលរដ្ឋ ឱ្យមានតម្លៃទាប។ ដោយសារកំណើនតម្រូវការប្រើប្រាស់ថាមពលមាននិន្នាការបន្តកើនឡើង រាជរដ្ឋាភិបាល បានអនុម័តគម្រោងផលិតកម្មថាមពលជាច្រើន […]
អានបន្ថែមសម្ដេចហ៊ុនសែន៖ អរិយក្សត្រនឹងក្លាយជាក្រុងរណបដ៏ធំមួយនាពេលអនាគត
តំបន់អរិយក្សត្រ និងស្វាយជ្រុំ ដែលនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងរណបប្រកបដោយសក្ដានុពលដ៏ធំមួយ នាពេលអនាគត ជាពិសេសក្រោយមានស្ពានឆ្លងពីជ្រោយចង្វារទៅស្វាយជ្រុំ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្ដេច ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «តំបន់ត្រើយម្ខាង នៅឯអរិយក្សត្រ វាជាតំបន់អភិវឌ្ឍន៍ទៅជាទីក្រុងរណបមួយដ៏ធំ [នៅកន្លែងនោះ] យើងត្រូវកសាងស្ពានតភ្ជាប់រវាងជ្រោយចង្វារ»។ ទាក់ទងទៅនឹងគម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រ សម្ដេចក៏បានលើកឡើងថា នឹងដាក់ឱ្យគម្រោងនេះជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីបញ្ចប់ឥណទាន ៧០០ ដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។ «កូរ៉េគឺផ្ដល់បញ្ចប់ឥណទានដល់ ៧០០ ដុល្លារ សុំយក៤០ ទៅ ៥០ […]
អានបន្ថែម