ព័ត៌មានក្នុងស្រុក
ផ្លូវជាតិលេខ៥៨ នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែកុម្ភៈនេះ
ផ្លូវជាតិលេខ៥៨ ពីខេត្តបន្ទាយមានជ័យដល់ឧត្តរមានជ័យ នឹងបើកសម្ពោធឲប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ២៦ កុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។ បើតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ៥៨ នេះ ត្រូវបានសាងសង់ចប់សព្វគ្រប់ ១០០ ភាគរយ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ។ ផ្លូវនេះមានប្រវែងសរុប ១៧៤,១៦៦ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងនោះមានផ្លូវមេប្រវែង១៦៥,១៨៦ គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង៨,៩៨០គីឡូម៉ែត្រ។ គម្រោងនេះសាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២លាន ដុល្លារសហរដ្ឋអាមេរិក។ (អានបន្ថែម) គួររំលឹកផងដែរថា គម្រោងផ្លូវនេះបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។ កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ […]
អានបន្ថែមសម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។ ចំពោះ កំណាត់ផ្លូវជាតិលេខ២ គឺចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥,៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤,២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២,៥៦គីឡូម៉ែត្រ)។ ដោយឡែក ផ្លូវជាតិលេខ២២ គឺពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC (Asphalt Concrete) ដែលមានគុណភាពជាប់បានយូរ ហើយការសាងសង់នឹងប្រើប្រាស់រយៈពេលប្រមាណជា ៣០ខែ។ ទន្ទឹមគ្នានេះដែរ គម្រោងនេះអាចនឹងត្រូវចំណាយថវិកាសរុបប្រមាណ ៥៦ លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ […]
អានបន្ថែមរដ្ឋាភិបាលគ្រោងប្រែក្លាយក្រុងសីហនុទៅជាក្រុងឧស្សាហកម្មដូចក្រុងស៊ិនជិន
រដ្ឋាភិបាល កាលពីថ្មីៗនេះ បានបញ្ជាក់ពីគម្រោងប្រែក្លាយក្រុងព្រះសីហនុ ទៅជាក្រុងឧស្សាហកម្ម មានបណ្តុំទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតនាំចេញ ដូចនឹងគំរូទីក្រុងឧស្សាហកម្ម ស៊ិនជិន នៅភាគខាងត្បូងប្រទេសចិន។ ថ្លែងនៅក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាសម្រាប់ឆ្នាំ២០២០ កាលពីថ្ងៃទី ៦ ខែកុម្ភៈ កន្លងមកនេះ ឯកឧត្តម វង្ស៊ី វិសុទ្ធ បានលើកឡើងថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ជាអសកម្មទាក់ទងនឹងវិស័យសំណង់ រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្រ្កាបល្បែងហ្គែមអនឡាញ ដើម្បីត្រៀមលក្ខណៈសម្រាប់គម្រោងប្រែក្លាយក្រុងសីហនុ ទៅជាក្រុងស៊ិនជិនទីពីរ។ តាមរយៈការបង្កើតក្រុងឧស្សាហកម្ម រាជរដ្ឋាភិបាល ចង់ប្រែក្លាយក្រុងមាត់សមុទ្រមួយនេះ ទៅជាក្រុងពហុបំណង ដែលមានសមត្ថភាពផលិត និងបង្កើនតម្លៃបន្ថែមសម្រាប់ការនាំចេញ។ ឯកឧត្តម វង្សី វិស្សុត ថ្លែងថា៖ «ប្រសិនយើងចង់ប្រែក្លាយក្រុងសីហនុ ដូចនឹងក្រុងស៊ិនជិន វាមិនអាចគ្រាន់តែមានកាស៊ីណូប៉ុណ្ណោះទេ។ វាត្រូវជាក្រុងឧស្សាហកម្ម ដែលមានសេវាកម្ម បច្ចេកវិទ្យា និងទេសចរណ៍។» បើតាមឯកឧត្តម វង្សី វិស្សុត ក្រុមជំនាញនគរូបនីយកម្មរបស់ចិន ដែលបានរៀបផែនការមេក្រុងស៊ិនជីន កំពុងសិក្សាគម្រោងផែនការមេនៅខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ បច្ចុប្បន្នបានប្រែមុខមាត់ថ្មី ពីទីក្រុងកំពង់ផែ នេសាទ និងទេសចរណ៍ ទៅជាទីក្រុងមានការវិនិយោគ ផ្នែកសណ្ឋាគារ […]
អានបន្ថែមគម្រោងពង្រីកផ្លូវសហព័ន្ធរុស្ស៊ីនិងកសាងរង្វង់មូលក្តាន់ពីរថ្មីចាប់ផ្តើមអនុវត្ត
រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែកុម្ភៈនេះ បានចាប់ផ្តើមអនុវត្តគម្រោងពង្រីកមហាវិថីសហព័ន្ធរុស្ស៊ី និងការស្ថាបនារង្វង់មូលត្រង់ចំនុចប្រសព្វក្តាន់ពីរថ្មី ដើម្បីធានាលំហូរចរាចរណ៍ត្រង់ចំណុចកកស្ទះមួយនេះ។ យោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១០នេះ គម្រោងនេះរួមមាន ការស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក) និងដាក់លូទំហំ ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុន្នីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី។ លើសពីនេះ គម្រោងនេះក៏នឹងធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជាវង្វង់មូលក្តាន់ពីរ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ ដោយរក្សារូបសំណាក់ក្តាន់ពីរឱ្យនៅដដែល ដើម្បីសម្រួលចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវ R6) និង មហាវិថីសាធារណរដ្ឋឆេក។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា៖ កន្លងមកស្ថានភាពចរាចរណ៍នៅលើកំណាត់ មហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីចំណុចប្រសព្វក្តាន់ពីរ រហូតដល់ស្តុបបេកាសេ មានការកកស្ទះយ៉ាងខ្លាំង ដោយសារកំណើនយានយន្តដ៏គំហុក ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរាជធានីភ្នំពេញ។ គម្រោងស្ថាបនានេះ គឺចាប់អនុវត្តចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយស្នើឱ្យអ្នកធ្វើដំណើរឆ្លងកាត់តំបន់ខាងលើ គួរតែមានការយោគយល់ និងអធ្យាស្រ័យគ្នា៕
អានបន្ថែមរដ្ឋាភិបាលអនុម័តរោងចក្រសម្ភារសំណង់តម្លៃជាង ៥ លានដុល្លារនៅខេត្តកំពង់ស្ពឺ
ក្រសួងបរិស្ថាន កាលពីថ្មីៗនេះបានសម្រេចអនុម័តឱ្យមានការសាងសង់គម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់តម្លៃជាង ៥លានដុល្លារ ថ្មីមួយនៅខេត្តកំពង់ស្ពឺ ក្រោយក្រសួងសិក្សានិងវាយតម្លៃលើផលប៉ះពាល់បរិស្ថានអស់រយៈពេលមួយឆ្នាំ។ ការសម្រេចអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ មានទីតាំងស្ថិតនៅក្នុងភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គម្រោងនេះនឹងសាងសង់ដោយក្រុមហ៊ុន យ៉ុងដេស៊ីន (ខេមបូឌា) លើផ្ទៃដីទំហំ ២៨ ៦៧០ម៉ែត្រក្រឡា ក្រោមទំហំទឹកប្រាក់វិនិយោគប្រមាណជិត៥លានដុល្លារ។ បើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានរោងចក្រសម្ភារសំណង់នេះនឹងផលិតសម្ភារសំណង់គ្រប់ប្រភេទមានដូចជា ឥដ្ឋប្លុកបេតុង និងបេតុងចាក់ស្រាប់ជាដើម។ ប្រភពដដែលបានបញ្ជាក់ទៀតថា គម្រោងនឹងបង្កើតការងារជាង ១២៥កន្លែង សម្រាប់ប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ផងដែរថាថ្មីៗនេះ ខេត្តកំពង់ស្ពឺទទួលបានការវិនិយោគទុនពីក្រុមហ៊ុនអន្តរជាតិ ៣គម្រោង ដែលមានតម្លៃប្រមាណ ៥០០លានដុល្លា នៅតំបន់បឹងវល្លិប្រេង។ (អានបន្ថែម) លើកពីនេះខេត្តនេះក៏គ្រោងនឹងស្វាគមន៍ដូចជាកីឡដ្ឋានស្ដង់ដារអន្តរជាតិមួយកន្លែងដែលមានតម្លៃប្រមាណ២លានដុលា្លរអាមេរិកផងដែរ ដែលគម្រោងនេះទើបតែបើកការដ្ឋានសាងសង់កាលពីខែធ្នូ កន្លងមកនេះ។ (អានបន្ថែម)
អានបន្ថែមកម្មវិធី PropertyGuru Cambodia Property Awards បកមកអង្រួនវេទិកាកម្ពុជាសាជាថ្មី
កម្មវិធីពានរង្វាន់ប្រចាំឆ្នាំ PropertyGuru Cambodia Property Awards លើកទី ៥ បានបកមកអង្រួនវេទិកាប្រកួតប្រជែងអ្នកអភិវឌ្ឍអចលទ្រព្យល្អបំផុតនៅកម្ពុជា សាជាថ្មីម្ដងទៀតហើយ ក្រោយកម្ពុជាបានឈ្នះពាន់រង្វាន់ពីប្រទេសថៃ កាលពីឆ្នាំមុន។ រៀបចំដោយក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ី PropertyGuru Group កម្មវិធីនេះនឹងបើកទទួលបេក្ខភាពពីរហូតដល់ថ្ងៃទី២៧ ខែមីនា។ ហើយការប្រកាសជ័យលាភីចុងក្រោយ នឹងធ្វើឡើងក្នុងពិធី Black-tie Gala Dinner និងកម្មវិធីប្រគល់ពានរង្វាន់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលកម្មវិធីនៃភោជនីយដ្ឋានសូហ្វីតែលភ្នំពេញភូគីត្រា។ ការត្រឡប់មកវិញនៃកម្មវិធីនេះ គឺដោយសារតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ខុនដូធំជាងគេបំផុតទាំងប្រាំពីរ នៅក្នុងតំបន់អាស៊ី។ កាលបរិច្ឆេទសំខាន់ៗសម្រាប់កំណែប្រែឆ្នាំ២០២០ មានដូចជា៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ – បើកចុះឈ្មោះបេក្ខភាព ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ –បិទបញ្ជីបេក្ខភាព ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០– បិទការចុះឈ្មោះ ថ្ងៃទី២០-៣០ ខែមេសា […]
អានបន្ថែមEuroCham នឹងបើកវេទិការពិភាក្សាអំពីនិន្នាការអចលទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឆ្នាំ២០២០
សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham នឹងរៀបចំវេទិការពិភាក្សាស្ដីអំពីនិន្នាការ និងស្ថានភាពអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញសម្រាប់ឆ្នាំ២០២០ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៧: ៣០ព្រឹក នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី។ កម្មវិធីនេះនឹងមានការចូលរួម លោក សន សៀប ដែលលោកជាអ្នកជំនាញក្នុងវិស័យអចលទ្រព្យដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា និង ជាងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd ។ ក្នុងវេទិការនេះ លោកនឹងចូលរួមចែករំលែកនូវ ចំណេះដឹង និន្នការ និងស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការព្យាករណ៍ទៅពេលខាងមុខនៃវិស័យអចលទ្រព្យ នៅក្នុងទីក្រុងភ្នំពេញ។ លើសពីនេះ លោកនឹងផ្តល់ជូនការវិភាគទាក់ទងនឹងតម្លៃប៉ាន់ស្មាននៃអចនទ្រព្យ ជាពិសេសដីធ្លីនាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា តម្លៃចូលរួមសម្រាប់សមាជិករបស់ EuroCham គឺ ២០$ ហើយ ៣០$ សម្រាប់អ្នកមិនមែនជាសមាជិក។ សូមចុះឈ្មោះតាមលីងនេះ៖ http://bit.ly/2RK9yQB
អានបន្ថែមគណៈរដ្ឋមន្រ្តីអនុម័តរោងចក្រថាមពលអគ្គិសនីចំនួន២ អានុភាពជិត១ពាន់មេហ្គាវ៉ាត់
គណៈរដ្ឋមន្រ្តីបានអនុម័តលើគម្រោងរោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មចំនួន ២គម្រោង មានអានុភាពថាមពល ជិត ១ពាន់មេហ្គាវ៉ាត ដើម្បីចូលរួមផលិតថាមពលផ្គត់ផ្គង់តាមតម្រូវការប្រើប្រាស់ដែលមាននិន្នាការកើនឡើង ជាបន្តបន្ទាប់។ បើយោងតាមសេចក្ដីប្រកាសចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមកនេះ គម្រោងថាមពលទាំង ២នេះ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តកោះកុង។ ចំពោះគម្រោងទី១ គឺគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន HAN SENG COAL MINES ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ គម្រោងនេះគ្រោងនឹងបញ្ចេញថាមពលផ្លូវការណ៍ ក្នុងឆ្នាំ២០២២។ ដោយឡែកគម្រោងទី២ គឺគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០ មេហ្គាវ៉ាត់ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ROYAL GROUP និង SINOSTEEL EQUIPMENT & ENGINEERING មកពីប្រទេសចិន ហើយរោងចក្រនេះគឺស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ហើយគ្រោងបញ្ចេញថាមពល នៅឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ គណៈរដ្ឋមន្ត្រីក៏បានអនុម័តលើគម្រោងអភិវឌ្ឍន៍បណ្តាញបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មក្នុងខេត្តឧត្តរមានជ័យ មកអនុស្ថានីយ៍ខេត្តសៀមរាបផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រថាមពលដុតធ្យូងថ្មមានចំនួន២ […]
អានបន្ថែមផ្សារទំនើបភ្នំពេញមេហ្គាម៉លបញ្ចប់ការសាងសង់បាន ៩៩.៤% គ្រោងនឹងបើកត្រីមាសទី៤
ផ្សារទំនើបភ្នំពេញមេហ្គាលម៉លបានបញ្ចប់ការសាងសង់ប្រមាណ ៩៩.៤ភាគរយ ហើយ គ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២០នេះ។ នេះបើយាងតាមការឱ្យដឹងពីម្ចស់គម្រោងផ្ទាល់។ ។ លោក Olvy Othsaman ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Hassan (Cambodia) Development ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ បានប្រាប់ទស្សនាវដ្ដីសំណង់ និង អចលនទ្រព្យថា ៖ «គម្រោងនេះគឺសឹងតែបញ្ចប់ ១០០ ភាគរយទៅហើយ ពោលគឺប្រមាណ ៩៩.៤ភាគរយ ប៉ុន្តែយើងមិនទាន់បើកព្រោះនៅរងចាំការសម្រេចពីថ្នាក់លើ។ «តាមផែនការគឺអាចនឹងបើកត្រីមាសទី ៤ ឆ្នាំនេះ ដោយឡែកកាលបរិច្ឆេទជាក់លាក គឺពុំទាន់ដឹងនោះទេ គឺយើងរងចាំការយល់ព្រមពីវត្តមានដល់ខ្ពស់ខ្ពង់ពីសំណាក់សម្តេចតេជោហ៊ុនសែន ដើម្បីចូលរួមសម្ពោធផ្សារមួយនេះ» លោកបានបន្ត។ មានទីតាំងស្ថិតនៅតាមបណ្ពោយមហាវិថីសហពន្ធ័រុស្សី ក្បែរស្ពានអាកាសតិចណូ ផ្សារទំនើបភ្នំពេញមេហ្គាម៉លនេះ មានកម្ពស់ ១០ជាន់ និងផ្ទៃក្រឡាប្រមាណជាង ១០ ម៉ឺនម៉ែត្រការ៉េ ដែលអាចទទួលអាជីវកម្មឱ្យបើកលក់បានរហូតដល់ទៅ ៤០០ ហាង។ (អានបន្តែម) ដំបូងឡើយផ្សារទំនើបនេះមានឈ្មោះថា Parkson ហើយក្រោយមកត្រូវបានដាក់ឈ្មោះជាផ្លូវការថា ផ្សារភ្នំពេញមេហ្គាម៉ល (Phnom Penh Mega Mall) ។ […]
អានបន្ថែមខេត្តត្បូងឃ្មុំនឹងមានហេដ្ឋារចនាសម្ព័ន្ធទំនប់បង្ហៀរទឹក ២ មុខងារថ្មីមួយ
រដ្ឋបាលខេត្តត្បូងឃ្មុំ រួមជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាងសង់ប្រព័ន្ធទំនប់បង្ហៀរទឹកថ្មីមួយខ្សែទៀត ក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងដើម្បីសម្រួលដល់ការផ្គត់ផ្គង់របស់ប្រជាពលរដ្ឋក្នុងតំបន់។ គម្រោងទំនប់បង្ហៀរទឹកមួយនេះ គឺមុខងារពីរ ដែលនឹងជួយផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំង និងជួយការពារទឹកជំនន់នៅរដូវវស្សា។ លើសពីនេះ គម្រោងទំនប់បង្ហៀរនេះនឹងជួយប្រជាពលរដ្ឋប្រមាណជា ២០០០ គ្រួសារ ក្នុងឃុំព្រែកតាកុច ស្រុកក្រូចឆ្មារ។ ក្នុងឱកាសចុះមូលដ្ឋាន ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ទំនប់បង្ហៀរទឹកនេះ ចំណាយថវិកាប្រមាណជាង ៦០ម៉ឺនដុល្លារ។ គួរបញ្ជាក់ផងដែរ ខេត្តត្បូងឃ្មុំគឺជាខេត្តថ្មីមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានសក្តានុពល ដោយឃើញថាមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ថ្មីៗជាច្រើន ដោយមួយក្នុងចំណោមនេះគឺ ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ។ បើតាមការជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ដែលតភ្ជាប់រវាងទឹកដីនៃខេត្តកំពង់ចាម និងទឹកដីនៃខេត្តត្បូងឃ្មុំ បានសម្រេចការសាងសង់ប្រមាណ ៧៥ភាគរយហើយគិតត្រឹមខែធ្នូឆ្នាំ ២០១៩។ (អានបន្ថែម) លើសពីនេះ ខេត្តនេះក៏ទទួលស្វាគមន៍គម្រោងធំៗ មួយចំនួនផងដែរ ជាក់ស្ដែងកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៩ […]
អានបន្ថែម