ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុនថៃបង្ហាញគម្រោងវិនិយោគរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនីនៅខេត្តពោធិ៍សាត់
ក្រុមហ៊ុន Precise Electric Manufacturing Co Ltd ដែលស្ថិតនៅក្រោមក្រុមសារជីវកម្ម Precise Cooperation មកពីប្រទេសថៃ បានបង្ហាញគម្រោងវិនិយោគ បង្កើតរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមករា ក្រុមហ៊ុនបានបង្ហាញគម្រោង ក្នុងកិច្ចប្រជុំនៅសាលារដ្ឋបាលខេត្តពោធិ៍សាត់។ លោកបន្តថា ក្រុមហ៊ុនបានស្នើសុំការសម្របសម្រួលពីរដ្ឋបាលខេត្ត ក្នុងការវិនិយោគរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនី ដើម្បីឲ្យក្រុមហ៊ុនពន្លឿនការវិនិយោគនេះ។ យោងតាមព័ត៌មានរដ្ឋបាលសាលាខេត្ត បានស្រង់សំដី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន លោក Nathapong Korom ថា ក្រុមហ៊ុនមានទំនុកចិត្តចង់វិនិយោគ តម្លើងរោងចក្រគ្រឿងបរិក្ខាអគ្គិសនី ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដោយពិនិត្យឃើញថា ខេត្តនេះពិតជាមានសក្តានុពលជាក់លាក់ ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយក្នុងតំបន់ និងបន្តចែកចាយទៅបណ្តាខេត្តដទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេស។ យោងតាមគេហទំព័រក្រុមហ៊ុន Precise Corporation, ក្រុមហ៊ុន Precise Electric Manufacturing Co Ltd ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលនាំមុខគេមួយ នៅប្រទេសថៃ […]
អានបន្ថែមសណ្ឋាគារ Fairfield by Marriott បញ្ចប់ការបុកគ្រឹះហើយ រំពឹងនឹងបើកដំណើរការក្នុងឆ្នាំ ២០២២
គម្រោងសណ្ឋាគារលំដាប់អន្តរជាតិ Fairfield by Marriott ដំបូងគេនៅកម្ពុជា បានបញ្ចប់ការសាងសង់ផ្នែកគ្រឹះហើយ ដោយរំពឹងនឹងចាប់បើកដំណើរការនៅដើមឆ្នាំ ២០២២ ខាងមុននេះ។ បើតាមប្រសាសន៍របស់លោក ញ៉ាង ខាន់ អគ្គនាយកផ្នែក New Business Development នៃក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនទទួលបន្ទុកលើគម្រោងនេះ ឃើញថាដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូន ហើយនឹងបញ្ចប់ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។ លោកបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា៖ «បន្ទាប់ពីបានបញ្ចុះបឋមសិលាបុកគ្រឹះកាលពីឆ្នាំមុន បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការសាងសង់យ៉ាងមមាញឹក។ នៅដំណាក់កាលនេះ បានបញ្ចប់គ្រឹះគម្រោងរូចរាល់ហើយ រងចាំតែការរៀបចំសាងសង់បន្ថែមទៀតទៅគម្រោងប៉ុណ្ណោះ។ យើងរំពឹងថានឹងចាប់បើកដំណើរការឆាប់ៗនេះ ប្រមាណដើមឆ្នាំ ២០២២ »។ លោក ញ៉ាង ខាន់ បានឲ្យដឹងទៀតថា គម្រោងសណ្ឋាគារលំដាប់អន្តរជាតិ Fairfield by Marriott នេះជាផ្នែកមួយនៃគម្រោងអគារពាណិជ្ជកម្មចម្រុះអន្តរជាតិកំពស់៤៥ជាន់ ដែលបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ ២០១៩ កន្លងមកនេះ។ (អានបន្ថែម) មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរស្ពានអាកាសប្រាំមករា គម្រោងនេះធ្វើឡើងក្រោមទុនវិនិយោគ ១៥០ លានដុល្លារអាមេរិក បន្ទាប់មានការបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់កាលពី ខែ ឧសភា ឆ្នាំ២០១៧ […]
អានបន្ថែមក្រសួងរ៉ែច្រានចោលរបាយការណ៍ស្ដីពីការបូមខ្សាច់លើសកំណត់ដែលអាចបង្ករឲ្យបាក់ច្រាំង
ក្រសួងរ៉ែ និងថាមពល បានច្រានចោលរបាយការណ៍ស្ដីពីការបូមខ្សាច់លើសកំណត់ដែលអាចបង្កឲ្យមានការបាក់ច្រាំងតាមដងទន្លេមេគង្គ ដោយអះអាងថាសកម្មភាពបូមខ្សាច់នៅកម្ពុជា គឺនៅមានកម្រិតទាបនៅឡើយ ហើយស្ថិតក្រោមការគ្រប់គ្រងតាមបទដ្ឋានបច្ចេកទេសយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ។ ការលើកឡើងរបស់ក្រសួងនេះ គឺជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវភូមិសាស្រ្តបរិស្ថានវិទ្យាពីប្រទេសអង់គ្លេសថ្មីមួយ ដែលបានរកឃើញថា តាមបណ្ដោយច្រាំងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេសកម្ពុជា អាចនឹងប្រឈមហានិភ័យក្នុងការបាក់ច្រាំង ដោយសារតែការបូមខ្សាច់ច្រើនហួសកំណត់ ដែលបណ្ដាលមកពីតម្រូវការខ្សាច់ខ្ពស់នៅក្នុងវិស័យសំណង់។ (អានបន្ថែម) ទាក់ទងនឹងការលើកឡើងនេះ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបំភ្លឺជាមួយទស្សនាវដ្តីសំណង់និងអចលនទ្រព្យដោយផ្ទាល់ថា បច្ចុប្បន្នក្រសួងបានផ្ដល់អាជ្ញាប័ណ្ណចំនួន ៣០ នៅតាមដងទន្លេតែប៉ុណ្ណោះ ពោលគឺកម្រិតទាបបំផុត បើប្រៀបធៀបទៅនឹងប្រវែង និងទំហំទន្លេទាំងមូលដែលហូរកាត់ប្រទេសកម្ពុជា។ លោក អ៊ឹង ឌីប៉ូឡា បានលើកបន្ថែមថា៖ «បើសរុបចំនួនអាជ្ញាប័ណ្ណទាំងអស់ទៅ ទីតាំងដែលមានសកម្មភាពបូមខ្សាច់ គឺមានប្រមាណត្រឹមតែប្រហែល ៣០ គីឡួម៉ែត្រ និងទទឹងជាមធ្យម១០០ម៉ែត្រ តែប៉ុណ្ណោះ ដែលតូចណាស់ប្រៀបធៀបទៅនឹងប្រវែងទន្លេមេគង្គដែលហូរកាត់ប្រទេសកម្ពុជាប្រវែងដល់ទៅជាង ៥០០ គីឡូម៉ែត្រ និងទទឹងពី ១ ទៅ ៣គីឡួម៉ែត្រ ពោលគឺត្រឹមតែ ៦ ភាគរយប៉ុណ្ណោះនៃបណ្តោយទន្លេសរុប»។ «លើសពីនេះ ទីតាំងអាជ្ញាប័ណ្ណនោះ គឺមិនមែននៅជាប់ៗគ្នាទាំងអស់នោះទេ ប៉ុន្តែគឺលាតសន្ធឹងតាមចំណុចដែលមានខ្សាច់ដុះច្រើនហើយនៅឆ្ងាយពីច្រាំង ឆ្ងាយពីសំណង់នានា […]
អានបន្ថែមសណ្ឋាគារតម្លៃជាង១០០លានដុល្លារ Hyatt Regency បានបញ្ចប់ការសាងសង់ ៩០% ហើយ
សណ្ឋាគារផ្កាយ ៥ ស្តង់ដាលំដាប់ពិភពលោក Hyatt Regency Phnom Penh មកដល់បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង ៩០ភាគរយ ហើយ ដោយគ្រោងនឹងបើកដំណើរការជាផ្លូវការក្នុង ឆ្នាំ២០២០ នេះហើយ។ បើតាមការអោយដឹងពីក្រុមការងាររបស់គម្រោងបានបញ្ជាក់ថា ដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូន ហើយនឹងបញ្ចប់ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។ «បន្ទាប់ពីបានបញ្ចប់គ្រោងសំណង់ កាលពីខែមេសាឆ្នាំមុន ឥឡូវក្រុមហ៊ុនកំពុងធ្វើការលើផ្នែកខាងក្នុង។ នៅដំណាក់កាលនេះ គឺបញ្ចប់ប្រហែល ៩០ ភាគរយហើយ។ យើងរំពឹងថានឹងមានការបើកសម្ពោធក្នុងឆ្នាំនេះ» នេះបើយោងតាមប្រភពដដែល។ គួរបញ្ជាក់ផងដែរថា សណ្ឋាគារ Hyatt Regency Phnom Penh បានចាប់ផ្ដើមសាងសង់កាលពីខែ មីនា ឆ្នាំ២០១៧ ដែលនេះគឺជាសណ្ឋាគារប្រេន Hyatt Hotels Corporation ដំបូងគេបង្អស់នៅកម្ពុជាក្រោមកម្មសិទ្ធ និងសាងសង់ដោយក្រុមហ៊ុនជីបម៉ុង ដោយមានទុនវិនិយោគ ១០០ លានដុល្លារ។ (អានបន្ថែម) កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ កន្លងមកនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានប្រារព្ធពិធីបញ្ចប់គ្រោងសំណង់សណ្ឋាគារ។ […]
អានបន្ថែមស្ថានីយប្រេងអប្សរាសង់ជិតរួច ឯតំណក់ប្រេងដំបូងក៏នឹងត្រូវស្រក់នៅឆ្នាំ ២០២០ នេះដែរ
ស្ថានីយបូមប្រេងដំបូងនៅកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្ដីរំពឹងថាតំណក់ប្រេងដំបូងគឺអាចនឹងបូមបាន នៅពាក់កណ្កាលឆ្នាំ២០២០ នេះក្រោយក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ ការប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធកាត់គ្រោងដែក សម្រាប់អណ្តូងដំណាក់កាលទី១ ដែលធ្វើឡើងកាលពីថ្ងៃទី ៦ ខែធ្នូ នៅប្រទេសឥណ្ឌូនេស៊ីកន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ ដំណាក់កាលទី ១ នេះ រួមមាន ស្ថានីយបូមខ្នាតតូចចំនួន១កន្លែង និងអណ្ដូងចំនួន ៥ ដែលភ្ជាប់ទៅនឹងអាង Ingenium II សម្រាប់លំហូរប្រេង ឧស្ម័ន និងទឹក។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា គិតត្រឹមចុងឆ្នាំ២០១៩ នេះក្រុមហ៊ុនសម្រេចបាននូវការតំឡើងនិងការធ្វើសមាហរណកម្មផ្នែកដែលពាក់ព័ន្ធសំខាន់ៗជាច្រើន រួមមាន ស្ថានីយផ្ដល់ថាមពល បន្ទប់បញ្ជារ បន្ទប់ផ្លាស់ប្តូរចរន្តអគ្គិសនី ឈ្នាន់ស្ទូច ឧបករណ៍បំលែងអគ្គិសនី ក៏ដូចជាប្រព័ន្ធបំលែងទឹកជាដើម។ ទន្ទឹមនឹងនេះ ចំពោះប្រព័ន្ធមេកានិចនៃផ្នែកទាំងអស់ គឺគ្រោងនឹងបញ្ចប់ក្នុង ខែមករា ឆ្នាំ ២០២០ នេះ ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា ប្រេងតំណក់ដំបូងគ្រោងនឹងសម្រេចបាននៅពាក់កណ្តាលឆ្នាំ ២០២០ ហើយក្រុមហ៊ុនរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ […]
អានបន្ថែមអគារទីស្តីការក្រសួងដែនដីថ្មីនៅខណ្ឌសែនសុខបើកការដ្ឋានសាងសង់
អគារទីស្តីការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នៅខណ្ឌសែនសុខ ដែលមានរចនាបថខ្មែរ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៨ ខែមករា នេះ។ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញគម្រោងនេះ នឹងសាងសង់ជាអគារកម្ពស់ ៥ ជាន់ លើផ្ទៃដីទំហំ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។ បើយោងតាមព័ត៌មានក្រសួងរៀបចំដែនដី ការសាងសង់អគារទីស្តីការនេះ គឺដោយសារអគារក្រសួង សព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ។ សំណង់អគារថ្មីនេះ មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិកនិងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ និង សាលសន្និបាតចំណុះ ១ ៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាលយ័ កន្លែងកីឡា។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
អានបន្ថែមក្នុងឆ្នាំ ២០១៩! ការដ្ឋានសំណង់ក្នុងខេត្តព្រះសីហនុចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើស
គិតត្រឹមរយៈពេល ៨ខែ នៃការបង្កើតគណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុ ការដ្ឋានសំណង់ចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើសសំណង់ដោយសារមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព។ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុបានចុះត្រួតពិនិត្យគុណភាពសំណង់ចំនួន ៥៧០ការដ្ឋាន ក្នុងនោះតម្រូវឲ្យរុះរើសសំណង់ដែលមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពចំនួន ២៣ការដ្ឋាន ណែនាំឲ្យធ្វើកោសល្យវិច្ឆ័យចំនួន ១៦៦ការដ្ឋាន និងណែនាំឲ្យបំពេញនិតិវិធីចំនួន ៣៨១ការដ្ឋាន។ គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុត្រូវបានសម្រេចបង្កើតនៅចុងខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត បទដ្ឋានសំណង់ បទដ្ឋានសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ និងចុះពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់។ គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតឲ្យសាងសង់សំណង់ក្នុងខេត្តព្រះសីហនុមានអាគារចាប់ពី ៥ជាន់ទៅមានចំនួន ២៨៤អាគារ និង បូរីមានចំនូន ៣១២គម្រោង។ គួររំលឹកថា នៅរាត្រីទាបភ្លឺថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ អាគារគ្រោងដែកកំពស់៧ជាន់របស់ជនជាតិចិន មានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានបាក់រលំ បានបណ្តាលឲ្យកម្មករខ្មែរចំនួន ២៦នាក់ របួស និង ២៨នាក់ […]
អានបន្ថែមការពង្រីកផ្លូវរត់យន្តហោះនៅអាកាសយានដ្ឋានសីហនុគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០
ការស្ថាបនាពង្រីងផ្លូវរត់យន្តហោះពីប្រវែង ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ នៅអាកាសយានដ្ឋានអន្តរជាតិសីហនុ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ ខណៈកំណើនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានជាប់មាត់សមុទ្រ កំពុងមានកំណើនខ្ពស់ជាបន្តបន្ទាប់។ លោក ខែក នរិនដា នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនទទួលបានសិទ្ធសម្បទានគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា បានឲ្យដឹងថា ការពង្រីកផ្លូវរត់ទៅជា ៣ ៣០០ ម៉ែត្រ នេះនឹងអនុញ្ញាតឲ្យយន្តហោះខ្នាតធំចុះចត និងហោះចេញបានងាយស្រូលជាងមុន។ លោកបន្ថែមថា មកទល់ពេលនេះការងារសាងសង់ស្ថានីយ៍អ្នកដំណើរ ប្រភេទ VIP ត្រូវបានចាប់ផ្តើមបើកការដ្ឋាន ទន្ទឹមគ្នានេះ នឹងចាប់ផ្តើមសាងសង់ស្ថានីយ៍អ្នកដំណើរបណ្តោះអាសន្ន ជំនួសឲ្យស្ថានីយ៍អ្នកដំណើរបច្ចុប្បន្នដែលមានទំហំតូច។ ការពង្រីកផ្លូវរត់ ពី ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ បានចាប់ផ្តើម កាលពីដើមឆ្នាំ ២០១៩ ដែលគម្រោងនេះ ស្ថិតនៅក្នុងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំវិនិយោគប្រមាណ ២១លានដុល្លាររបស់ក្រុមហ៊ុន រួមមានការសាងសង់ស្ថានីយ៍អ្នកដំណើរថ្មី ដើម្បីឆ្លើយតបនឹងកំណើនជាបន្តបន្ទាប់ […]
អានបន្ថែមគម្រោងបំពាក់ប្រព័ន្ធមេទឹកកខ្វក់ក្នុងក្រុងសៀមរាមសម្រេចបានប្រហែលជាង ៨០%ហើយ
គម្រោងបំពាក់ប្រព័ន្ធមេទឹកកខ្វក់នៅក្រុងសៀមរាប សម្រេចបានប្រមាណជាង ៨០ ភាគរយ ហើយ ដែលគម្រោងនេះគឺធ្វើឡើងក្នុងគោលបំណងរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្រុងសៀមរាបឲ្យកាន់តែប្រសើរឡើង។ តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០២០នេះ គម្រោងត្រូវបានបញ្ចប់ប្រវែងសរុប៣០១៩ម៉ែត្រ ឬស្មើនឹង៨១.៥៩% ហើយ។ គួរបញ្ជាក់ផងដែរថា គម្រោងបំពាក់ប្រព័ន្ធមេទឹកកខ្វក់ ជាការសហការគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងគោលបំណងដើម្បីសម្រួល និងកាត់បន្ថយការកកស្ទះលូ នៅរដូវភ្លៀងនាពេលខាងមុននេះ។ ធនាគារអភិវឌ្ឍន៏អាស៊ី ( ADB ) បានចូលរួមចំណែកលើកស្ទួយក្នុងវិស័យនានាជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានការចូលដោយវិស័យសាងសង់ និងវស័យអភិវឌ្ឍន៏នៅតាមទីជនបទជាដើម។
អានបន្ថែមក្រសួងឧស្សាហកម្មទាក់ទាញវិនិយោគិនជប៉ុនវិនិយោគក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកទឹកចិត្តដល់វិនយោគិនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាពបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ការចូលរួមវិនិយោគក្នុងវិស័យទឹកស្អាត នឹងរួមចំណែកក្នុងគោលនយោបាយរាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៥ តម្រូវឲ្យតំបន់ទីក្រុង និងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ១០០ ភាគរយ។ ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា តម្រូវការប្រើប្រាស់ទឹកស្អាតមានកំណើនកើនឡើងគួរឲ្យកត់សំគាល់ ដោយសារកំណើនសេដ្ឋកិច្ច ជីវិភាពប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍នានា។ ឯកឧត្តម ចម ប្រសិទ្ធ ថ្លែងទៀតថា៖ «ក្រសួងបន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានសមត្ថភាពខាងបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេស វិស័យឯកជនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ក្នុងបំណងជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាព បានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។ បើយោងតាមតួលេខផ្តល់ដោយឯកឧត្តមរដ្ឋមន្រ្តី ការប្រើប្រាស់ទឹកស្អាត គឺមានប្រមាណ ៣០លានម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ បច្ចុប្បន្ន ក្រសួងមានប្រតិបត្តិករសាធារណៈចំនួន១១ និងឯកជនមានចំនួន ២៥៨។ “យើងកំពុងតែផលិតហើយ តែមិនទាន់គ្រប់គ្រាន់ទេ។ ចឹងហើយបានយើងធ្វើសិក្ខាសាលានេះ ដើម្បីទាក់ទាញយកអ្នកវិនិយោគបន្ថែមទៀត ជួយផ្គត់ផ្គង់ទឹក។ […]
អានបន្ថែម