ព័ត៌មានក្នុងស្រុក
រូបសំណាក់សក្ការៈបូជាកម្ពស់ជាង៥៤ ម៉ែត្រនឹងត្រូវសាងសង់នៅជិតប្រាសាទអង្គរវត្ត
មេដឹកនាំឥណ្ឌាផ្នែកជំនឿសាសនាហិណ្ឌូបានប្រកាសសាងសង់រូបសំណាក់មួយដែលមានកំពស់ ១៨០ ហ្វីត ឬ ប្រមាណជាង ៥៤ ម៉ែត្រ ដែលនឹងក្លាយជាទីសក្ការៈបូជាព្រហ្មញ្ញសាសនាឬហិណ្ឌូ ស្ថិតនៅក្បែរកន្លែងតំបន់ទេសចរណ៍អង្គរវត្ត ខេត្តសៀមរាប នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times ។ រូបសំណាករបស់ព្រះសិវៈនេះ នឹងក្លាយជាទីសក្ការៈបូជារបស់សាសនាហិណ្ឌូដែលមានតម្លៃម្រមាណជា ៥ លានរូពីឬស្នើទៅនឹង ៦៩,៧៨២ ដុល្លារអាមេរិក។ មេដឹកនាំឥណ្ឌាផ្នែកជំនឿសាសនាហិណ្ឌូ លោក Guruji Kumaran Swami ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន India Times ថា ទីសក្ការៈបូជាព្រះសិវៈនឹងមានចំងាយ ៣០ គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ដែលជាប្រាសាទព្រះវិស្ណុដ៏ធំបំផុត។ ដោយបញ្ជាក់ថា ការស្ថាបនាមូលដ្ឋានគ្រឹះនៃរូបសំណាក់បានចាប់ផ្តើមរួចហើយនោះ លោក Guruji Kumaran Swami បានមានប្រសាសន៍ថា គំនិតនៃការបង្កើតនេះ គឺចង់អោយមនុស្សដែលមកទស្សនាទីសក្ការៈបូជារបស់ព្រះវិស្ណុនៅអង្គរវត្ត នឹងអាចទៅទស្សនារូបសំណាករបស់ព្រះសិវៈផងដែរ។ សម្រាប់អ្នកដែលជឿទៅលើសាសនាហិណ្ឌូ វាគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបានទៅទស្សនាទីសក្ការៈបូជា យ៉ាងហោចណាស់ក្នុងមួយជីវិតឲ្យបានម្តង។ តាមរយៈជំនឿបែបនេះ គគេរំពឹងថានឹងអាចជួយទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត គឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា។ ទីតាំងនេះត្រូវបានសាងសង់ឡើងជាប្រាសាទព្រហ្មញ្ញសាសនាឧទ្ទិសដល់ព្រះវិស្ណុនៃចក្រភពខ្មែរ។
អានបន្ថែមគម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តកណ្តាលគ្រោងបញ្ចប់មុនកិច្ចប្រជុំកំពូលអាស៊ាន
ការសាងសង់នៃគម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី នៅលើទឹកដីខេត្តកណ្តាល គ្រោងបញ្ចប់នៅមុនកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលវិនិយោគលើគម្រោងនេះ បានឲ្យដឹងថា ការងារសាងសង់ កំពុងបន្តតាមផែនការគ្រោងទុក លោកឧកញ៉ា ពុងឃាវសែ ថ្លែងថា៖ “ឥឡូវនេះ យើងកំពុងធ្វើការងារក្រោមដី ហើយកំពុងធ្វើ Runway ហើយតាមការគ្រោងទុក ធ្វើឲ្យហើយនៅឆ្នាំ២០២៣”។ (អានបន្ថែម) ជាមួយនឹងការស្ថាបនាសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនេះ ក្រុមហ៊ុនក៏កំពុងសាងសង់ តំបន់សេដ្ឋកិច្ចពិសេស នៅក្បែរទីតាំងនៃអាកាសយានដ្នាន ដែលមានទំហំជាង១ពាន់ហិកតា។ តាមការបញ្ជាក់របស់លោកឧកញ៉ា ក្រុមហ៊ុនគ្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅក្នុងតំបន់អាកាសយានដ្ឋាន ដោយសារផ្ទៃដីវិនិយោគធំ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន OCIC ទទួលបានសិទ្ធិវិនិយោគសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី ដែលមានទីតាំងខេត្តកណ្តាល និងខេត្តតាកែវ កាលពីខែមករា ឆ្នាំ២០១៨ ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១.៥ពាន់លានដុល្លារ៕ (អានបន្ថែម) Feature photo by heerim.com
អានបន្ថែមOCIC Developing “Second Diamond Island” on Koh Norea Area
ក្រុមហ៊ុនវិនិយោគ Overseas Cambodia Investment Corporation (OCIC) កំពុងវិនិយោគលើគម្រោងទីក្រុងរណបពាណិជ្ជកម្ម នៅលើទឹកដីកោះនរា ឲ្យក្លាយជាទីក្រុង “កោះពេជ្រទីពីរ”។ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា ក្រុមហ៊ុនកំពុងចាក់ដីបំពេញនៅ ដែនទឹកកោះនរា ខាងកើតទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍកោះនរា គឺស្ថិតក្នុងគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដែលស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ពុង ឃាវសែ ទៅកាន់អ្នកព័ត៌មាន ក្នុងពិព័រណពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥។ យោងតាមព័ត៌មានដែលក្រុមហ៊ុនប្រកាសកាលពីខែដើមឆ្នាំ២០១៩ គម្រោងទីក្រុងរណប កោះនរា មានទំហំប្រមាណ ១០០ហិកតា។ បើតាមក្រុមហ៊ុន គម្រោងទីក្រុងរណបថ្មី កោះនរា គ្រោងចំណាយវិនិយោគប្រមាណជិត២ពាន់លានដុល្លារ៕
អានបន្ថែមក្រសួងដែនដីកោះហៅម្ចាស់ការដ្ឋានសំណង់ជិត២០០ក្នុងខេត្តព្រះសីហនុដើម្បីមកណែនាំ៤ចំណុច
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ដល់បណ្តាម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ សរុបប្រមាណជាង ១៩៥ការដ្ឋាន នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្គាប់ឲ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេចំនួន ៤ ដែលរួមមាន៖ ១. ការងារសិក្សាគម្រោងប្លង់ និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋាន ត្រូវរកក្រុមហ៊ុនសាងសង់ សិក្សាគម្រោងប្លង់ សំណង់ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីការត្រឹមត្រូវ។ ២. ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់ វិស្វករ និងកម្មករ ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ចុះបញ្ជីត្រឹមត្រូវ គ្មានវិស្វករប្រចាំការ និងគ្មានកម្មករធ្វើការ នឹងត្រូវបិទការដ្ឋានសំណង់។ ៣. ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះដងសន្ទូច ក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ។ ៤. គ្រឹះអគារក្រុមហ៊ុនសាងសង់គ្រឹះ ត្រូវត្រួតពិនិត្យអំពីស្ថានភាពដី ព្រោះនៅខេត្តព្រះសីហនុ ខាងក្រោមកន្លែងខ្លះមានថ្ម កន្លែងខ្លះដីភក់ ដែលជាបញ្ហាប្រឈមអាចនឹងមានហានិភ័យយ៉ាងធ្ងន់ធ្ងរ ដូចជា ករណីបាក់ស្រុតអគារកម្ពស់ ៧ជាន់កន្លងមក អគារស្រុតនៅអូរពីរ ការរលំបាក់ដងសន្ទូច […]
អានបន្ថែមរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ២២លានដុល្លារលើគម្រោងទឹកស្អាតនៅពោធិ៍សាត់
រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្រេចផ្តល់ជំនួយប្រមាណ ២២លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់។ តាមរយៈជំនួយនេះនឹងត្រូវបានប្រើសម្រាប់សាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងរៀបចំប្រព័ន្ធចែកចាយទឹកក្នុងក្រុងពោធិ៍សាត់។ លិខិតប្តូរសារស្ពីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី៤ ខែធ្នូ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម MIKAMI Masahiro អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។ ការផ្តល់ឥណទានឥតសំណងនេះ គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែក ធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅនៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត។ ឯកឧត្តមអគ្គរាជទូត មានប្រសាសន៍ថា តាមរយៈគម្រោងនេះ រំពឹងថាអត្រាផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់នឹងមានការកើនឡើង។ ឯកឧត្តមអគ្គរាជទូត បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត គឺជាវិស័យមួយគួរឲ្យកត់សម្គាល់សម្រាប់រយៈពេលវែង និងទំហំធំតាមរយៈសមិទ្ធផលដែលសម្រេចបានចេញពីគម្រោងទាំងនេះ។ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានកំណត់ទិសដៅនៃអត្រាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០ភាគរយ នៅគ្រប់តំបន់ទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥៕
អានបន្ថែមក្រសួងកំពុងពិនិត្យនីតិវិធីផ្ទេរភាគហ៊ុនគម្រោងថាមពលសូឡានៅបន្ទាយមានជ័យ
ក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យលើបទដ្ឋានគតិយុត្តិ ការទិញភាគហ៊ុននៃគម្រោងថាមពលពន្លឺព្រះអាទិត្យ ឬថាមពលសូឡាមានអនុភាពផលិតថាមពល ៣០មេហ្គាវ៉ាត នៅខេត្តបន្ទាយមានជ័យ។ ការពិនិត្យនេះ ធ្វើឡើងក្រោយក្រុមហ៊ុន ថៃ B.Grimm កាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងទៅបានសម្រេចទិញភាគហ៊ុន ពីក្រុមហ៊ុន Ray Power Supply Co Ltd តាមរយៈកិច្ចព្រមព្រៀងទិញភាគហ៊ុន ដែលមានតម្លៃ៣០០ ០០០ ម៉ឺនដុល្លារ។ នេះបើយោងតាមគេហទំព័រ PV Tech។ តាមរយៈកិច្ចព្រមព្រៀង នេះ ក្រុមហ៊ុន Ray Power Supply Co Ltd ដែលទទួលបានការអនុម័តពីរដ្ឋាភិបាល កាលពីខែមិថុនាកន្លងទៅ យល់ព្រមឲ្យក្រុមហ៊ុន B.Grimm សាងសង់ជើងទម្រសម្រាប់បន្ទះសូឡា លើផ្ទៃដីទំហំ៤០ហិកតារ ក្នុងខេត្តបន្ទាយមានជ័យ។ គម្រោងសាងសង់ជើងទម្របន្ទះសូឡាគ្រោងបញ្ចប់ នៅត្រឹមខែតុលា ឆ្នាំ២០២០ ខណៈដែលគម្រោងថាមពល៣០មេហ្គាវ៉ាត់គ្រោងបញ្ចេញថាមពេលនៅឆ្នាំ២០២១។ កិច្ចព្រងព្រៀងលក់ភាគហ៊ុននេះ ទាមទារការអនុម័តពីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរពាក់ព័ន្ធ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល […]
អានបន្ថែមរោងចក្រថាមពលធ្យូងថ្មដ៏ធំនៅក្រុងព្រះសីហនុគ្រោងបើកដំណើរការនៅក្នុងខែធ្នូនេះ
រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ដែលមានអនុភាពផលិតថាមពល ១៣៥មេហ្គាវ៉ាត់ គ្រោងបើកសម្ពោធដំណើរការនៅខែធ្នូនេះ។ ការបញ្ចេញថាមពលពីរោងចក្រអគ្គិសនីនេះ នឹងក្លាយជាប្រភពសំខាន់មួយដោះស្រាយបញ្ហាកង្វះអគ្គិសនីនាពេលបច្ចុបុប្បន្ន។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកវិស័យថាមពល បានឲ្យដឹងថា រោងចក្រថាមពលនេះ ជាការវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី Leader Energy Holdings ដែលជាគម្រោងទីពីររបស់ក្រុមហ៊ុន ដោយប្រើឈ្មោះ Cambodia Energy Limited II (CEL II)។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការសាងសង់នៃរោងចក្រអគ្គិសនី CEL II បានបញ្ចប់រួចរាល់ហើយ នូវការបំពាក់ឧបករណ៍បច្ចេកទេស ដំឡើងប្រព័ន្ធគ្រប់គ្រង និងវិភាគកម្រិតថាមពលទូទៅក្នុងរោងចក្រ។ លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “មកទល់ពេលនេះ ការងារសាងសង់ ការងារដំឡើងប្រព័ន្ធគ្រប់គ្រងទូទៅចប់រួចហើយ ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងលើបញ្ហាមួយចំនួន។ តាមការគ្រងទុក ប្រហែលសប្តាហ៍ទីបី ខែធ្នូ នឹងរួចរាល់”។ រោងចក្រមានទីតាំងនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានវិនិយោគអស់ទឹកប្រាក់ ប្រមាណ ២៥៩លានដុល្លារ ហើយចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៧។ ថាមពលដែលផលិតចេញពីរោងចក្រ CEL II […]
អានបន្ថែមអាឡឺម៉ង់ជួយកម្ពុជាលើគម្រោងផ្គត់ផ្គង់ថាមពល និង ហេដ្ឋរចនាសម្ព័ន្ធនៅតាមជនបទ
អាឡឺម៉ង់បានផ្តល់ប្រាក់កម្ចីប្រមាណ ៧៤លានដុល្លារ ដើម្បីអភិវឌ្ឍលើគម្រោងផ្គត់ផ្គង់ថាមពលឲ្យកាន់តែទូលំទូលាយ និងសម្រាប់ស្ថាបនាផ្លូវថ្នល់នៅតាមទីជនបទរបស់ប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែវិច្ឆិកា។ រដ្ឋមន្រ្តីក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខាជាមួយឯកអគ្គរដ្ឋទូតអាឡឺម៉ង់ Christian Berger លើកិច្ចព្រមព្រៀងចំនួន២។ ទី១គឺ កិច្ចព្រមព្រៀងផ្តល់កម្ចីលើគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ និង ទី២គឺកម្ចីលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ។ ឯកឧត្តមបានមានប្រសាសន៍ថា “រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលបានផ្តល់ឥណទានសម្បទានដល់កម្ពុជា…”។ ឯកឧត្តមបានបន្តថា ប្រទេសបារាំងចាប់ផ្តើមផ្តល់ឥណទានទី១របស់ខ្លួនដល់កម្ពុជានៅឆ្នាំ២០១៣ ហើយថា ហិរញ្ញប្បទានរបស់អាឡឺម៉ង់នឹងឆ្លើយតបផែនការអភិវឌ្ឍន៍ជាតិ ដែលផ្តោតលើវិស័យអទិភាព៤ គឺ មនុស្ស ផ្លូវ ភ្លើង និង ទឹក។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នមានគ្រួសារតែ ២២,៤៧% ប៉ុណ្ណោះដែលមានភ្លើងប្រើប្រាស់ (៥៤% ជាអ្នករស់នៅទីប្រជុំជន និង មានតែ ១៣% នៃគ្រួសារជនបទប៉ុណ្ណោះដែលមានភ្លើងប្រើ) ពោលគឺ គ្រួសារនៅតាមជនបទ ៨៧% ទៀតនៅមិនទាន់មានភ្លើងប្រើប្រាស់នៅឡើយ ខណៈដែលអគ្គិសនីកម្ពុជាមានបំណងតភ្លើងឲ្យបាន ១០០%នៅគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេសត្រឹមឆ្នាំ ២០២០ និង មានបំណងឲ្យតាមផ្ទះនៅទីជនបទរហូតដល់ […]
អានបន្ថែមសង្ឃឹមថាស្ពានទៅតំបន់អរិយក្សត្រនឹងលេចចេញជារូបរាង ក្រោមកម្ចី ៧០០លានដុល្លារនេះ
ប្រមុខការទូតកម្ពុជា និង កូរ៉េខាងត្បូងបានជួបពិភាក្សាទ្វេភាគីក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ។ ក្នុងឱកាសនោះ ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ សម្រាប់ការរួមចំណែកដល់ការអភិវឌ្ឍនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការបង្កើនកម្ចីសម្បទានពី ៣៥០លានដុល្លារអាមេរិក ដល់៧០០លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០១៩-២០២៣។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា AKP។ តើការបង្កើនថវិកាកម្ចីរបស់កូរ៉េ ៧០០ លានដុល្លារ នេះអាចនឹងធ្វើឱ្យគម្រោងសិក្សាស្ពានស្វាយជ្រុំអាចលេចចេញជារូបរាងឬយ៉ាងណា? ព្រោះកន្លងមក សាធារណរដ្ឋកូរ៉េបានចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់ស្ពាន ដែលនឹងត្រូវតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ប៉ុន្តទីតាំង និង កាលបរិច្ចេទជាក់លាក់នៃការសាងសង់ គឺមិនទាន់កំណត់នៅឡើយ ដោយហេតុថា នោះគឺជាដំណាក់កាលដំបូងនៃការសិក្សាតែប៉ុណ្ណោះ។ អានបន្ថែម មន្ត្រីមន្ត្រីជាន់ខ្ពស់ដែលបំរើការងារនៅក្នុងស្ថានទូតកូរ៉េប្រចាំកម្ពុជាសុំមិនបញ្ចេញឈ្មោះ ធ្លាប់បានប្រាប់ទស្សនាវដ្តីសំណង់ និង អចលទ្រព្យកាលពីខែមិថុនា ឆ្នាំ២០១៨ ថាគម្រោងនេះ មានលក្ខណៈលំបាកបន្តិចទាក់ទិនទៅនឹងនីតិវិធីមួយចំនួន ព្រោះតាមការសិក្សាព្រាងនៃគម្រោងសាងសង់ស្ពានស្វាយជ្រុំ គឺត្រូវចំណាយថវិការដល់ទៅរាប់រយលានដុល្លារអាមេរិក ដែលរដ្ឋាភិបាលកូរ៉េចាំបាច់ត្រូវចំណាយពេលធ្វើការសិក្សាច្រើនទៀត មុននឹងសម្រេចចិត្តបញ្ចេញកញ្ចប់ថវិកា៕ អានបន្ថែម យ៉ាងណាមិញ អំឡុងនៃកិច្ចប្រជុំពីថ្ងៃទី២៥ ដល់ ២៦ វិច្ឆិកា កម្ពុជា និង សាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនក្នុងនោះក៏មាន កិច្ចសហប្រតិបត្តិការលើវិស័យ គមនាគមន៍ផងដែរ សង្ឃឹមថាស្ពានឆ្លងទៅកាន់តំបន់អរិយក្សត្រទំនងនឹងអាចលេចចេញជារូបរាងក្រោមកម្ចីថវិកាដ៏ធំមួយនេះ៕
អានបន្ថែមSCG, ក្រសួងការងារ បើកការប្រកួតជំនាញសំណង់ប្រចាំឆ្នាំលើកទី២ ដើម្បីពង្រឹងសមត្ថភាពមេជាងសំណង់នៅកម្ពុជា
ក្រុមហ៊ុន SCG ដែលជាសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានបើកការប្រកួតប្រជែងជំនាញសំណង់ប្រចាំឆ្នាំលើកទី២ដោយ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពជាងសំណង់នៅកម្ពុជា ខណៈដែលវិស័យសំណង់នៃប្រទេសនេះ កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មេជាងសំណង់ ៤០រូប ដែលចម្រាញ់ចេញពីមេជាងសំណង់ជាង ២០០នាក់ ដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងជំនាញនៅតាមបណ្ដាខេត្ត ដែលរៀបចំដោយ SCG និងដៃគូរបស់ខ្លួន បានចូលរួមនៅក្នុងការប្រកួតប្រចាំឆ្នាំលើកទី២នេះ។ បេក្ខជនមេជាងសំណង់ ប្រកួតប្រជែងគ្នាលើ ៣មុខជំនាញ គឺ ជំនាញបូក, ជំនាញប្រក់ដំបូល និងជំនាញដំឡើងស្មាតបត។ លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់របស់ SCG នៅកម្ពុជា បានថ្លែងថា កម្មវិធីប្រឡងប្រជែងជំនាញសំណង់នៅថ្ងៃនេះ បង្ហាញពីបំណងប្រាថ្នារបស់ SCG ក្នុងការផ្ដល់ឱកាសប្រសើរឡើងនិងគុណភាពនៃការរស់នៅដល់អ្នកពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ លោក វីរុត ថ្លែងដូច្នេះថា «តាមរយៈកម្មវិធីនេះ យើងចង់ជួយលើកកម្ពស់ជំនាញរបស់មេជាងសំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់នៅកម្ពុជា។ ជាងនេះទៀត ម្ចាស់លំនៅដ្ឋាននិងអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ ក៏នឹងទទួលបានស្តង់ដារនិងគុណភាពសំណង់ប្រសើរឡើង ផងដែរ»។ លោក វីរុត ក៏បានបន្ថែមថា នៅពេលដែលជំនាញរបស់ខ្លួនកាន់តែប្រសើរឡើង និងមានវិញ្ញាបនបត្រទទួលស្គាល់ពីកម្មវិធីបណ្ដុះបណ្ដាលនិងប្រកួតប្រជែងនេះ […]
អានបន្ថែម