ក្រសួងកំពុងពន្លឿនតាក់តែងច្បាប់រៀបចំដែនដី និងនគរូបនីយកម្ម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំគោលនយោបាយជាតិស្តីពីនគរូបនីយកម្មកម្ពុជា និងច្បាប់ស្តីពីការរៀបចំដែនដី និងនគររូបនីយកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនលឿនរហ័សនៃការអភិឌ្ឍន៍គរូបនីយកម្ម អចលនទ្រព្យ និងសំណង់។ ថ្លែងនៅក្នុងនៅក្នុងវេទិកានគររូបនីយកម្មកម្ពុជា ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន រៀបចំកាលពីថ្ងៃទី២៧ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី បានមានប្រសាសន៍ថា ការអភិវឌ្ឍនគរូបនីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានកំណើនក្នុងសន្ទុះដ៏លឿន បានក្លាយជាសសរស្តម្ភស្នូលនៃការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានទំហំវិនិយោគ ២៨ ពាន់លានដុល្លារ។ ឯកឧត្តម ប៉ែន សុផល ថ្លែងថា ”ក្នុងករណីនេះ យើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំ ការអភិវឌ្ឍ និងការគ្រប់គ្រងការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ដែលមានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់”។ “តាមរយៈវេទិការនេះ យើងនឹងទទួលបាននូវនវានុវត្តន៍ ចំណេះដឹង បទពិសោធន៍ និងគំរូអនុវត្តល្អៗលើការគ្រប់គ្រង និងការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ដែលជាធាតុចូលសម្រាប់រៀបចំគោលនយោបាយជាតិស្តីពីនគរូបនីយកម្មកម្ពុជា និងច្បាប់ស្ពីពីការរៀបចំដែនដី និងនគរូបនីយកម្មដែលកំពុងដំណើរការរៀបចំ…និងមានគម្រោងស្នើសុំអនុម័តនូវឆ្នាំ២០២០ខាងមុខ”។ ក្រុមអ្នកជំនាញបរទេសផ្នែកនគររូបនីយកម្ម ក៏បានចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កម្ពុជា សម្រាប់ការរបៀបចំគោលនយោបាយកំណត់អំពីការពង្រឹងការគ្រប់គ្រងនគររូបនីយកម្មដោយការអភិវឌ្ឍទីក្រុងដែលមានបរិស្ថានល្អសម្រាប់រស់នៅ៕

អាន​បន្ថែម

គម្រោងផ្សារទំនើបស៊ីនជូរីផ្លាហ្សាបានបើកការដ្ឋានសាងសង់ហើយ

ផ្សារ​ស៊ីនជូរីផ្លាហ្សា ដែលត្រូវអភិវឌ្ឍ​ឡើងវិញជាផ្សារទំនើប បាន​បើក​ការដ្ឋានសាងសង់​នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ហើយ​តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល​២​ឆ្នាំ។ ឯកឧត្តម ឃួង ស្រេង បានជម្រុញឲ្យម្ចាស់វិនិយោគ​ផ្សារទំនើបស៊ីនជូរីផ្លាហ្សា ពន្លឿនការសាងសង់​ឲ្យចប់​ត្រឹមចុងឆ្នាំ ២០២១ ដូចការគ្រោងទុក ដើម្បីឲ្យអាជីវករអាចចូលលក់ដូរវិញបានឆាប់។ លោកអភិបាលក្រុងបានបន្តថា គម្រោងអភិវឌ្ឍផ្សារទំនើបនេះ គឺមានក្នុងគោលដៅរៀបចំ​សណ្តាប់ធ្នាប់នៅតំបន់នេះឲ្យបានរៀបរយ និងការបង្អួតភ្ញៀវទេសចរបរទេស ខណៈបច្ចុប្បតំបន់នេះមានស្ថានភាពអាក្រក់ខ្លំាងរងការលិចលង់ជាប្រចាំនៅពេលមានភ្លៀងធ្លាក់ម្តងៗ ហើយការលក់ដូរគ្មានសណ្តាប់ធ្នាប់ប៉ះពាល់​ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ នេះ​បើតាមការ​ដកស្រង់សម្តី ចេញផ្សាយដោយក្រសួងព័ត៌មាន។ ប្រភពខាងលើបន្តថា បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារស៊ីនជូរីផ្លាហ្សាមានចំនួន ៦៧០តូប ហើយត្រូវរើទៅលក់ជាបណ្តោះអាសន្ននៅទីតំាងសួនកុមារពោធិ៍សែនជ័យ មុខផ្សារសិនជូរីផ្លាហ្សា។ ស៊ីនជូរីផ្លាហ្សា ស្ថិតនៅតាមបណ្តោយមហាវិថី​សហព័ន្ធរុស្ស៊ី ដែលជាតំបន់ប្រមូលផ្តុំទៅដោយគម្រោងខ្នាតយក្សដូចជា ទីក្រុងប៊ូយ៉ុង និង គម្រោង​ខុនដូ Prince Real Estate ជាដើម ហើយនៅទីបំផុត ផ្សារសហគមន៍​ដ៍​ចំណាស់ក្នុងរាជធានីភ្នំពេញមួយនេះ ក៏បានវិវត្តិ​ខ្លួនទៅជាផ្សារទំនើប។ យោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ដោយភ្នាក់ងារអចលទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៩ មានគម្រោងផ្សារទំនើបបែបសហគមថ្មីចំនួន ៤ ត្រូវបានប្រកាស ដោយមានទំហំផ្ទៃក្រឡាសម្រាប់ជួលសរុប ២៨,៤៤៤ ម៉ែត្រការ៉េ៕

អាន​បន្ថែម

កំពតជាខេត្តដែលមានការទាក់ទាញខ្លាំងលើគម្រោងលំនៅឋានបែបទេសចរណ៍

ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បាន​ស្នើសុំគោលការណ៍​វិនិយោគ លើការអភិវឌ្ឍន៍លំនៅស្ថានបែបទេសចរណ៍មាត់ព្រែកស្ថិតនៅ​ក្នុង​ស្រុកទឹកឈូ ខេត្ត​កំពត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​ខេត្ត​កំពត​កាល​ពី​ថ្ងៃទី ២៥ ខែវិច្ឆិកា។ លោក ដាញ់ សារី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា “ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ហើយមានតែមួយទីតាំងប៉ុណ្ណោះ ដែលកំពុងដំណើរការ”។ ប្រភព​ខាង​លើ​បន្ត​ថា សំណើសុំគោលការណ៍អនុញ្ញាតវិនិយោគ ក្នុងការ​អភិវឌ្ឍន៍លំនៅឋាន​បែបទេសចរណ៍តំបន់ពយក្បាលរមាស ស្ថិត​ក្នុង​ឃុំត្រពាំងសង្កែ កោះតូចទាំងពីរ ក្នុង​ឃុំកំពង់សំរោង និង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន​ខាង​លើ កំពុង​ត្រូវ​បាន​​រដ្ឋបាល​ខេត្ត​សិក្សា។ គួរ​បញ្ជាក់​ថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតាមសហគមន៍ ទើបតែត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) កាល​ពី​ពេល​ថ្មីៗ​នេះ ដែលនឹងគាំទ្រវិស័យឯកជន និង​ក្រុមហ៊ុនទេសចរណ៍ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍នៅតាមសហគមន៍ ដើម្បី​ជួយកែលម្អសេវាទេសចរណ៍សហគមន៍ឲ្យឆ្លើយតបទាំង​ស្តង់ដារភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ អានបន្ថែម រូបភាព៖ មន្ទីរទេសចរណ៍ខេត្តកំពត  

អាន​បន្ថែម

ជីប ម៉ុង លែន នឹងកែប្រែមុខមាត់ ហ្គ្រែន ភ្នំពេញឲ្យក្លាយជាតំបន់អភិវឌ្ឍមានសក្តានុពលខ្ពស់

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ កាលពីពេលថ្មីៗនេះ ចាប់ផ្តើមកែលម្អសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់លំនៅឋាន​នេះទំាងមូល ដើម្បីកែប្រែមុខមាត់តំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលប្រកបដោយសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។ ថ្លែងក្នុងកម្មវិធីភ្ជាប់​ទំនាក់ទំនង​អតិថិជន ហ្គ្រែន ភ្នំពេញ កាល​​ពី​ថ្ងៃទី​ ២២ វិច្ឆិកា លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានលើកឡើងថា “គោលបំណងចម្បង​បច្ចុប្បន្នរបស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺធ្វើយ៉ាងណាកែលម្អសេវាកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនឲ្យបានទាន់ពេលវេលា។ ជំហានបន្ទាប់ យើងនឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធ​ក្នុងគម្រោងដែលមានស្រាប់ ដើម្បីធ្វើឲ្យការរស់នៅ និងការប្រកបរបររបស់អតិថិជនទាំងអស់ដែលរស់នៅក្នុងគម្រោងរបស់យើងមានភាពប្រសើរឡើង”។ លោកបន្តថា “យើងខ្ញុំក៏កំពុងសិក្សាជាមួយអ្នកជំនាញអំពីគម្រោងមេដើម្បីកែប្រែមុខមាត់វិសាលភាពតំបន់ដីអភិវឌ្ឍន៍នេះឲ្យទៅជា​តំបន់លំនៅឋាន​ និងពាណិជ្ជកម្ម ដែលពោរពេញទៅដោយឱកាស និងសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍនិងពង្រីកអាជីវកម្ម ពាណិជ្ជកម្មផ្សេងៗផងដែរ”។ ក្រៅពីផែនការ​កែលម្អមុខមាត់ថ្មីរបស់គម្រោងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏ផ្តោតសំខាន់លើការវិនិយោគរយៈពេល​វែងឆ្ងាយដើម្បីអភិវឌ្ឍតំបន់សែនសុខនេះឲ្យទៅតំបន់អភិវឌ្ឍន៍ថ្មីមួយ ដែលជាជម្រើសល្អបំផុតទាំង​សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្ម។​ ក្រុមហ៊ុន ជីប ម៉ុង […]

អាន​បន្ថែម

Government to Spend Us$30 Million to Modernise Calmette Hospital

The government will spend US$30 million on renovating Calmette Hospital, along with tens of millions of dollars in funding to modernise the state’s leading hospital. Writing on his official Facebook page, Prime Minister Hun Sen said that “today, I decide to release US$ 30 million to continue building a 12-storey building that has already been […]

អាន​បន្ថែម

ក្រុមហ៊ុន CSP Window ផ្តល់សេវាផ្គត់ផ្គង់ និង ដំឡើងទ្វារបង្អួច ដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅអាស៊ី

ក្រុមហ៊ុនស៊ី អេស ភី (CSP Window)​ ដែលបានបើកដំណើរការអាជីវកម្មអស់រយៈពេល ៨ ឆ្នាំ មកហើយនោះ​ បាននិងកំពុងផ្តល់សេវាផ្គត់ផ្គង់ និងដំឡើងទ្វារបង្អួចចំនួនពីរប្រភេទដែលកំពុងពេញនិយមខ្លាំងនៅទីផ្សារអន្តរជាតិ និងជាពិសេស គឺទីផ្សារកម្ពុជា។ ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមានការផ្គត់ផ្គង់គ្រោងទ្វារបង្អួចអាលុយមីញ៉ូមដោយប្រើប្រាស់ប្រព័ន្ធទំនើបស្របតាមស្តង់ដារអឺរ៉ុប ហើយក្រុមហ៊ុនក៏មានការផ្គត់ផ្គង់ប្រព័ន្ធគ្រោងទ្វារបង្អួច យូ ភីវីស៊ី (u-PVC) ដែលជាផលិតផលនាំចូលពីប្រទេសអាល្លឺម៉ង់។ តាមការបញ្ជាក់របស់ក្រុមហ៊ុនក៏បានអះអាងបន្ថែមទៀតថា រាល់ផលិតផលទាំងអស់របស់ CSP Window គឺសុទ្ធសឹងតែមានគុណភាពខ្ពស់ ហើយក្រុមហ៊ុនក៏មានការធានា ១០០ ភាគរយដល់អតិថិជន ទៅលើបញ្ហាជ្រាបទឹក បញ្ហាសំលេង និងសុវត្ថិភាពទ្វារបង្អួចផងដែរ។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏នឹងផ្តល់ការរចនាម៉ូតទ្វារបង្អួច ដែលនឹងលើកឡើងនូវភាពស៊ីវិល័យបន្ថែមមួយកម្រិតទៀតជូនដល់គេហដ្ឋាន និងអគាររបស់អតិថិជន ដែលនេះគឺជាលក្ខណៈពិសេសខុសប្លែកពីការរចនាម៉ូតទ្វារបង្អួចដទៃទៀតក្នុងទីផ្សារ។ មួយវិញទៀត ក្រុមហ៊ុនក៏មានក្រុមជាងជំនាញពិសេសមកពីក្រៅប្រទេស និងក្រុមជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីរោងចក្រនៃដៃគូផ្សេងៗទៀត ដើម្បីធានាការផ្កត់ផ្គង់ និងដំឡើងប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ ក្រៅពីមានការនាំចូលផលិតផលទ្វារបង្អួចទាំងពីរប្រភេទខាងលើ ក្រុមហ៊ុន CSP Window ក៏បាននិងកំពុងផ្តល់សេវាដំឡើងកញ្ចក់នៅតាមអគារទំនើបៗផងដែរ។ ដោយសារគុណប្រយោជន៍ខាងលើ បានធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន CSP Window ទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងនៅទីផ្សារកម្ពុជា ជាពិសេសសម្រាប់ការដាក់នៅតាមគេហដ្ឋាន។ […]

អាន​បន្ថែម

កម្ពុជាស្នើជប៉ុនផ្តល់ជំនួយអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលជប៉ុនជួយផ្តល់ជំនួយ ដើម្បីអភិវឌ្ឍគម្រោងធំៗ នៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅមួយចំនួន។ សំណើសម្រាប់ជំនួយគម្រោងធំៗនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Minorikawa Nobuhide អនុរដ្ឋមន្រ្តីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ យោងតាមព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីទាំងពីរបានពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ពផ្លូវថ្នល់-ស្ពាន សុវត្ថិភាពចរាចរណ៍ ប្រព័ន្ធទឹកកខ្វក់ និងកំពង់ផែ។ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើភាគីជប៉ុនពិនិត្យលទ្ធភាពវិនិយោគរថភ្លើងទីក្រុងភ្នំពេញ ប្រភេទ AGT ដើម្បីសម្រួលការធ្វើដំណើរ និងបន្ថយការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ។ បន្ថែមពីលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើសុំភាគីជប៉ុនផ្តល់ជំនួយសាងសង់ប្រព័ន្ធ និងស្ថានីយចម្រោះទឹកកខ្វក់នៅខេត្តមួយចំនួន និងខេត្តជាប់សមុទ្រ ដូចជា កំពត និងកោះកុង ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់តម្លៃខ្ពស់ចំពោះជំនួយរបស់ភាគីជប៉ុននាពេលថ្មីៗនេះ សំរាប់សាងសង់ស្ថានីយចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ។ សម្រាប់គម្រោងរថភ្លើងនៅទីក្រុងភ្នំពេញ JICA បានបញ្ចប់គម្រោងសិក្សារួចហើយ ប៉ុន្តែដោយសាររដ្ឋាភិបាលខ្វះថវិកា […]

អាន​បន្ថែម

អ្នកជំនាញ៖ កម្ពុជាត្រូវការអភិវឌ្ឍន៍វិស័យសំខាន់២ ដើម្បីត្រៀមខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០

ទស្សនវិស័យជាតិបានកំណត់យកឆ្នាំ ២០៣០ ដើម្បីប្រែកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់ ពោលគឺ១០ឆ្នាំទៅមុខទៀត កម្ពុជានឹងដូចប្រទេសថៃ ឬ ម៉ាឡេស៊ីបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា​ ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។ កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥។ បើតាមការបែងចែកចំណាត់ថ្នាក់ប្រទេសរបស់ធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប សំដៅដល់ចំណូលជាធម្យមរបស់ប្រជាជនម្នាក់រកបាន​ចន្លោះពី ១.០២៦ដុល្លារ – ៣.៩៩៥ ដុល្លារ​ក្នុង​១​ឆ្នាំ ហើយប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​ចន្លោះពី ៣.៩៩៦ ដុល្លារ – ១២.៣៧៥​ដុល្លារ។ លោក Norman V. Loayza ប្រធាន​ក្រុមស្រាវជ្រាវផ្នែកអភិវឌ្ឍន៍របស់ធនាគារពិភពលោក បានប្រាប់សារព័ត៌មានចិនស៊ីនហួរកាលពីឆ្នាំកន្លងទៅថា ដើម្បីឲ្យកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គេត្រូវការអភិវឌ្ឍវិស័យសំខាន់ៗ២ ទី១ គឺទាមទារ​ឲ្យ​មានការវិនិយោគខ្លាំងទៅលើ មូលធនមនុស្ស និង ទី២ គឺផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសកម្ពុជាទទួលបានប្រាក់កម្ចីប្រមាណជា ៥.៣០០ លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍ចិន។ កម្ចីទាំងនោះគឺសម្រាប់គាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា វារីអគ្គិសនីសេសានក្រោមពីរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដីបញ្ជាឲ្យ Gold Tower 42 ផ្អាកការសាងសង់ បើមិនឆ្លើយតបនឹងលក្ខខ័ណ្ឌទាំងនេះទេ

ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់ នៅថ្ងៃទី២០ វិច្ឋិកា​បានចេញលិខិតផ្អាកការដ្ឋានសាងសង់អាគារ Gold Tower 42 បណ្តោះអាសន្ន ហើយ​ត្រូវឆ្លើយតបទៅនឹង​លក្ខខ័ណ្ឌសុវត្ថិភាពមួយចំនួនសិន មុននឹងអាចបន្តការសាងសង់បាន។ នៅក្នុងលិខិតនោះបានបង្គាប់ឲ្យលោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ជាម្ខាស់សំណង់អាគារមជ្ឍមណ្ឌលពាណិជ្ជកម្ម Gold Tower 42 ត្រូវផ្អាកការសាងសង់បណ្តោះអាសន្នចាប់ពីថ្ងៃចេញលិខិត ហើយត្រូវអនុវត្តតាមលក្ខខ័ណ្ឌដូចខាងក្រោម៖ ត្រូវរុះរើកន្រ្តកយោងសម្ភារ ដែលនៅជាប់តាមបណ្តោយផ្លូវសាធារណៈ ត្រូវរកក្រុមហ៊ុនឯកទេសផ្នែកសុវត្ថិភាពការដ្ឋាន មកធ្វើការវាយតម្លៃ និង បញ្ជាក់អំពីសុវត្ថិភាពការដ្ឋាន ក្រសួងបានបញ្ជាក់ថា ការដ្ឋាន Gold Tower 42 ដែលមានទីតាំងស្ថិតនៅលើក្បាលដីលេខ ៦០ និង ដីឡូតិ៍លេខ ១៥៤ មហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស អាចបន្តការសាងសង់បានលុះត្រាតែមានលិខិតអនុញ្ញាតពី ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់។ កន្លងមក ក៏ធ្លាប់មានករណីធ្លាក់ដែកពីអាគារ Gold Tower 42 ទៅជង់លិចនឹងរថយន្តដែលចតចោលនៅហាងក្បែរការដ្ឋាននោះ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ […]

អាន​បន្ថែម

គម្រោងរោងចក្រទឹកស្អាតតម្លៃ២០០លានដុល្លារ រវាងរដ្ឋាករទឹក និង ក្រុមហ៊ុនបារាំងនឹងសាងសង់នៅបាក់ខែង

គម្រោង​សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមានតម្លៃ ២០០ លានដុល្លារ រវាងរដ្ឋាករ​ទឹក ​និង ​ក្រុមហ៊ុន​បារាំង​នឹង​សាងសង់នៅបាក់ខែង ពោលគឺអាច​ផ្គត់ផ្គង់ទឹក​ដល់​​អ្នកប្រើប្រាស់ជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន VINCI Construction កាលពីថ្ងៃអង្គារ៍។ VINCI Construction Grands Projects ដែលមានមូលដ្ឋាននៅប្រទេសបារាំង​ទើបតែឈ្នះក្នុងការដេញថ្លៃគម្រោងសាងសង់រោងចក្រទឹកស្អាត និង បានចុះហត្ថលេខាជាមួយរដ្ឋាករ​ទឹកស្វយ័តក្រុងភ្នំពេញកាលពីថ្ងៃទី១៤​ខែវិច្ឆិកា ​ក្នុងការ​សាងសង់រោងចក្រផលិតទឹកស្អាតនៅ​បាក់ខែង ដំណាក់កាលដំបូង ។ ដំណាក់កាលដំបូងនៃគម្រោងដែលមានតម្លៃ ១៥៥លានដុល្លារ អាចមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។ រីឯគម្រោងសាងសង់ដំណាក់កាលទី២ ដែលមានតម្លៃ ៤៥ លានដុល្លារ នឹងអាចបង្កើនសម្ថភាពផលិតទឹកស្អាតទ្វេដង​ដល់ទៅ ៣៩០,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ឬ អាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់១​លាន​នាក់ ស្មើនឹងប្រជាជន​ជិត​ពាក់​​កណ្តាល​​នៅក្នុងរាជធានីភ្នំពេញ។ ប្រភពខាងលើបន្ត។ ប្រភពខាងលើ​មិន​បាន​បញ្ជាក់​ពីកាលបរិច្ឆេទថានឹងដំណើរការសាងសង់នៅពេលណា ឬ បញ្ចប់នៅពេលណាទេ។ ប៉ុន្តែក្រុមហ៊ុនរបស់ប្រទេសបារាំងមួយនេះបានបញ្ជាក់ថា ពួកគេនឹងតម្លើងបន្ទះសូឡាទំហំ ២៧,០០០ ម៉ែត្រការ៉េ ដែលអាចផលិតអគ្គិសនីបាន ៣,៨ មេហ្គាវ៉ាត់ សម្រាប់​ដំណើរការ​រោងចក្រ ដើម្បីជួយកាត់បន្ថយឧស្ម័នកាបូន៕

អាន​បន្ថែម