ការរៀបចំប្រព័ន្ធដឹកជញ្ជូន និងលំនៅដ្ឋានដែលមានតំលៃសមរម្យនឹងជួយដល់កំណើនសេដ្ឋកិច្ច

ការពង្រឹងបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងលំនៅដ្ឋានមានតម្លៃសមរម្យគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ី។ អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអៀ សុផលបានមានប្រសាសន៍ថា ការជាប់គាំងចរាចរណ៍គឺមិនមែនជាក្តីប្រាថ្នាសម្រាប់អ្នករាល់គ្នា។ លោក អៀ សុផល មានប្រសាសន៍ថា៖ «ប្រជាជនមិនចង់ជាប់ក្នុងរថយន្តពេលស្ទះចរាចរណ៍នៅលើផ្លូវខូតខាតនោះទេ។ ពួកគេចង់បានបណ្តាញដឹកជញ្ជូនដែលនឹងបង្កើនតម្លៃផ្ទះរបស់ពួកគេ។ នៅក្រៅប្រទេសកម្ពុជា (ឬប្រទេសក្រៅ) ការរស់នៅក្បែរស្ថានីយ៍រថភ្លើងក្រោមដីអាចបង្កើនតម្លៃផ្ទះ»។ ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីទើបតែធ្វើការបោះពុម្ភផ្សាយរបាយការណ៍ដែលមានឈ្មោះថាទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលផ្តោតលើទីក្រុងនានានៅអាស៊ី។ ការបោះពុម្ភផ្សាយនេះបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីបានប្រែប្រួលពី ៥,៩ ភាគរយ ក្នុងឆ្នាំ ២០១៨ ដល់ ៥,៤ ភាគរយ ក្នុងឆ្នាំ ២០១៩ និង ៥.៥ ភាគរយ នៅឆ្នាំ ២០២o ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានប្រកាសផែនការសាងសង់រថភ្លើងអាកាសពីទីក្រុងភ្នំពេញដល់ពហុកីឡដ្ឋាន (ព្រែកព្នៅ) ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ក្នុងគោលបំណងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅកម្ពុជាពេលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ […]

អាន​បន្ថែម

ការដំឡើងសូឡា PV នៅលើដំបូលអាចកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនវិនិយោគ

សូឡា PV ឬត្រូវបានគេស្គាល់ថាការតំឡើងថាមពលពន្លឺព្រះអាទិត្យ Solar Photovoltaics នៅលើដំបូលត្រូវបានលើកឡើងថា ជាដំណោះស្រាយមួយដើម្បីកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនការវិនិយោគបន្ថែមទៀត នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍ការ កាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ កាលពីថ្ងៃទី ០៤ ខែតុលា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ. អ.ច.) ទើបតែបានចេញរបាយការណ៍ចំនួនពីរដែលបានលើកឡើងអំពីការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច នៅកម្ពុជា។ របាយការណ៍ទាំងពីរនោះ រួមមានទី១- ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងទី២- ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ ឯកឧត្តម នេត្រភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ថាមពលពន្លឺព្រះអាទិត្យដែលដំឡើងនៅលើដំបូលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ DREI ដើម្បីបង្កើនការវិនិយោគធំៗ។ ដំបូលសូឡា PV នៅប្រទេសកម្ពុជា ត្រូវបានគ្រោងនឹងបែងចែកជាផ្នែក ពោលគឺពាណិជ្ជកម្មនិងឧស្សាហកម្ម ដើម្បីបំពេញតាមគោលដៅរបស់អ្នកវិនិយោគ។ របាយការណ៍ដដែលរបស់ DREI បានបង្ហាញថា ឱកាសវិនិយោគជាង ៩០០ លានដុល្លារអាមេរិកមានទៅលើសូឡា PV។ បើនិយាយពីប្រទេសកម្ពុជាវិញ កម្ពុជាមានសក្តានុពលទាក់ទាញការវិនិយោគវិស័យឯកជនលើសូឡា PV មានទឹកប្រាក់ប្រមាណជា ៩០៣ លានដុល្លារអាមេរិក។

អាន​បន្ថែម

សម្តេចហ៊ុនសែនស្នើឲ្យពិនិត្យលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលត្រូវបានពន្យារពេលក្រោយសិក្សាចប់តាំងពីឆ្នាំ២០១៧ ដោយសារតែផ្លូវមួយខ្សែនេះ ត្រូវចំណាយទឹកប្រាក់យ៉ាងច្រើនប្រមាណជា ៤ពាន់លានដុល្លារ។ ថ្លែងនៅក្នុងវេទិកា ស្តីពី ការវិនិយោគ និង ពាណិជ្ជកម្មរវាងកម្ពុជា និង វៀតណាមនៅទីក្រុងហាណូយ សម្ដេចបានជំរុញនិងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៅកម្ពុជាទាំងអស់ឲ្យពន្លឿនគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងក្នុងគោលបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានសរសេរនៅលើទំព័រហ៊្វេប៊ុកផ្លូវការថា៖«ស្នើឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាពិនិត្យលទ្ធភាពជាក់ស្ដែង ដើម្បីសម្រួលពាណិជ្ជកម្ម និង ផ្នែកឡូជីស្ទីកនៅតាមជាយដែន និង ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន»។ សម្តេចបានបន្តទៀតថា ក្រោយពេល បញ្ចប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ដែលនឹងឆ្ពោះបន្តទៅដល់ទីក្រុងហូជីមិញវានឹងក្លាយជាចំណុចប្រសព្វគ្នានៅច្រកព្រំដែនអន្តរជាតិបាវិត ដែលជាចំណុចប្រមូលផ្ដុំដ៏សំខាន់មួយនៅក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង។ បើយោងតាមការសិក្សារបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន និង អង្គការជប៉ុន JICA ផ្លូវល្បឿនលឿនភ្នំពេញបាវិតប្រវែង ១៦០គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ ៣,៨០០ លានដុល្លារ ច្រើនជាងផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុដែលមានប្រវែង ១៩០ គីឡូម៉ែត្រ តែចំណាយអស់តិចជាងនេះដល់ទៅជិតពាក់កណ្តាល។ ផ្លូវល្បឿនលឿនភ្នំពេញបាវិតត្បិតតែមានប្រវែងខ្លី តែត្រូវចំណាយថវិកាច្រើនដោយសារតែ ការសាងសង់ផ្លូវនេះគឺនឹងត្រូវឆ្លងកាត់តំបន់លិចទឹក ហើយតម្រូវឲ្យមានការសាងសង់ផ្លូវកាត់ទឹកប្រមាណ ៨០ គីឡូម៉ែត្រ៕ (អានបន្ថែម)   រូបភាពគោលដោយ ទំព័រហ្វ៊េសប៊ុក Samdech […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់

ផ្លូវល្បឿនលឿនតម្លៃ ២ ពាន់លានដុល្លារអាមេរិកតភ្ជាប់ពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីខែ មិនា កន្លងទៅនេះ គឺរំពឹងថានឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់នៃផែនការដើម នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន។ ក្រោយពីបញ្ចប់កម្មវិធីបើកយុទ្ធនាការថែទាំផ្លូវកាលពីថ្ងៃទី ០៤ ខែ តុលា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ថា ការសាងសង់ផ្លូវល្បឿនលឿនគឺសម្រេចបានច្រើន ហើយការដោះស្រាយផលប៉ះពាល់ក៏បានច្រើនផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «យើងសង្ឃឹមថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងធ្វើហើយចប់ជាស្ថាពរនៅខែ ០៩ ឆ្នាំ ២០២២ [ព្រោះ] តាមផែនការមុនគាត់ដាក់ ខែ ០៣ ឆ្នាំ ២០២៣ ប៉ុន្តែខ្ញុំសុំឲ្យគាត់រុញមកមុខ»។ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជានេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមប្រវែង ១៩០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត-ក្រុងចំនួន៥។ គម្រោងនេះគឺ ជាការវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទម្រង់ «សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរឬ BOT»។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងសាធារណការបើកយុទ្ធនាការជំរុញការប្រើប្រាស់ ROAD CARE Mobile App

ក្រសួងសាធារណការ និងដឹកជញ្ជូន បានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) ក្នុងការបើកយុទ្ធនាការ «បណ្តុះបណ្តាល និងផ្សព្វផ្សាយ បច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) » កាលពីព្រឹកថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩។ កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) គឺជាកម្មវិធីទូរសព្ទដៃដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការរាយការណ៍ដោយផ្ទាល់ ពីស្ថានភាពគ្រលុកសំបុកមាន់ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបានដាក់ឲ្យប្រើប្រាស់កាលពីប៉ុន្មានខែកន្លងទៅនេះ។ (អានបន្ថែម) យុទ្ធនាការបណ្តុះបណ្តាលរយៈពេល ៣ ខែនេះ គឺនឹងអាចឲ្យមន្រ្តីបច្ចេកទេសពាក់ព័ន្ធនៅគ្រប់មន្ទីរសាធារណការ និង ដឹកជញ្ជូន បានយល់ដឹងបន្ថែមពីប្រព័ន្ធបច្ចេកទេសក្នុងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងងាយស្រួលក្នុងការឆ្លើយតបទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ពីបញ្ហាផ្លូវខូច។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា កម្មវិធី ROAD CARE […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជិត ២៦លានដុល្លារសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ

រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយឥតសំណង់ ២.៧លានយ៉េន ឬប្រមាណជិត២៦លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ។ លិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី៣ ខែតុលា ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mikami Mashiro អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ ក្រោមគម្រោងជំនួយឥតសំណងនេះ ជប៉ុននឹងសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ចេញពីរាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយនឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូល ទៅក្នុងបឹងជើងឯកភាគខាងត្បូង រាជធានីភ្នំពេញ ដើម្បីរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលគ្រោងសាងសង់នៅភាគខាងត្បូងរាជធានីភ្នំពេញ គឹដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ជាពិសេស នឹងធ្វើឲ្យប្រព័ន្ធបណ្តាញលូក្នុងទីក្រុង មានសោភ័ណភាព ទីក្រុងបៃតង។ លោកបញ្ជាក់ថា គម្រោងនឹងត្រូវចាប់អនុវត្តបន្ទាប់ពីចុះហត្ថលេខារួចហើយ។ គម្រោងកសាងប្រព័ន្ធបង្ហូរទឹកកខ្វក់ ត្រូវបានសិក្សានាពេលកន្លងដោយទីភ្នាក់ងារ JICA៕   រូបភាពគោលដោយ Ministry of Foreign Affairs and […]

អាន​បន្ថែម

សភាពាណិជ្ជកម្មអឺរ៉ុបពិភាក្សាពីគុណភាពសំណង់ខណៈឧស្សាហកម្មនេះកំពុងរីកចម្រើនខ្លាំង

សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham កាលពីថ្ងៃទី ០៣ ខែ តុលា បានរៀបចំកិច្ចពិភាក្សាទាក់ទងទៅនឹងគុណភាពសំណង់ ដើម្បីស្វែងយល់ពីរបៀបគ្រប់គ្រងកិច្ចសន្យាដែលនឹងជួយឲ្យគម្រោងសំណង់មានគុណភាពល្អ។ កម្មវិធីនេះ មានការចូលរួមពីធុរកិច្ចជនពាក់ព័ន្ធវិស័យអចលនទ្រព្យ និងសំណង់ប្រមាណជា ៨០ នាក់។ លោក Michel Cassagnes អ្នកសម្របសម្រួលកម្មវិធី និងជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia បានមានប្រសាសន៍ថា កម្មវិធីនេះ ធ្វើឡើងគឺដើម្បីសិក្សាពីការធ្វើកិច្ចសន្យា ដែលអាចជួយឲ្យអ្នកអភិវឌ្ឍន៍ទទួលបានគុណភាពសំណង់ល្អនៅពេលបញ្ចប់គម្រោង សាងសង់។ លោក Stephane Bigorre វាគ្មិនមួយរូប និងជានាយកគ្រប់គ្រង និងដៃគូក្រុមហ៊ុន LBL International បានផ្តល់ពីនិយមន័យថា គុណភាពសំណង់ គឺជាការអនុលោមទៅនឹងលក្ខខណ្ឌមួយចំនួន ហើយកិច្ចសន្យា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។ លោកថ្លែងថា៖ «មធ្យោបាយតែមួយគត់ក្នុងការកំណត់គុណភាពនៅក្នុងសំណង់ និងដើម្បីធានាថាយើងឈានដល់ដំណាក់កាលនៃគុណភាព គឺត្រូវប្រាកដថា លក្ខខណ្ឌទាំងនោះត្រូវបានកំណត់យ៉ាងច្បាស់លាស់ ហើយបន្ទាប់មកគឺឯកសារកិច្ចសន្យា»។ បន្ថែមពីនេះ លោក Guillaume Bernard សហស្ថាបនិក និងជាប្រធានសមាគមអាស៊ីសម្រាប់ការគ្រប់គ្រងកិច្ចសន្យា បានមានប្រសាសន៍ថា ការគ្រប់គ្រងកិច្ចសន្យា គឺមានសារៈសំខាន់ ពីព្រោះកិច្ចសន្យាកំណត់នូវច្បាប់នៃកិច្ចការងារសាងសង់ទាំងឡាយណា។ លោកថ្លែងថា៖ […]

អាន​បន្ថែម

កិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងចាប់ផ្តើមក្នុងខែវិច្ឆិកា

កិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមក្នុងខែវិច្ឆិកា ខណៈការសាងសង់មិនទាន់អាចកំណត់បាននៅឡើយទេ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ។ ការបញ្ជាក់នេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងស្តីពីគម្រោងស្ថាបនាផ្លូវក្រុងក្នុងខេត្តព្រះសីហនុបានធ្វើឡើង និងបញ្ចប់កាលពីថ្ងៃទី ០១ ខែ តុលា កន្លងទៅនេះ នៅឯទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ លោក ឃាង ភារម្យ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំតាមសារអេឡិចត្រូនិចតេឡេក្រាមថា៖ «គម្រោងនៃការស្ថាបនាផ្លូវនៅក្នុងខេត្តព្រះសីហនុដែលមានទឹកប្រាក់១០០លានដុល្លារ គ្រោងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទទួលការស្ថាបនានៅដើមខែវិច្ឆិកា»។ ចំណែកឯកាលបរិច្ឆេទនៃការចាប់ផ្តើមសាងសង់វិញ លោក ឃាង ភារម្យ បញ្ជាក់ថា នឹងត្រូវកំណត់នៅពេលចុះកិច្ចសន្យា ហើយគម្រោងទាំងអស់នេះ គឺត្រូវដាក់ឆ្លងទៅថ្នាក់ដឹកនាំកំពូលបន្តទៀត។ នៅពេលសួរថាតើការសាងសង់នឹងត្រូវប្រើរយៈពេលប៉ុន្មាន លោក ឃាង ភារម្យ បញ្ជាក់ថា៖ «តាមខ្លឹមសារនៃកិច្ចប្រជុំ គឺប្រើរយៈពេល៨ខែ ហើយវាអាចប្រែប្រួលលើសហ្នឹង ខ្លះទៀតទៅតាមស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុហ្នឹងដែរ»។ យោងតាមសេចក្តីសម្រេចស្តីពីការបញ្ចេញកញ្ចប់ថវិកាសម្រាប់គម្រោងកសាងផ្លូវទាំងនេះ បានបញ្ជាក់ថា ការស្ថាបនាផ្លូវនេះ គឺនឹងផ្តោតលើវិធានការបច្ចេកទេស ដូចជា គុណភាពសំណង់ ទំហំផ្លូវ ការបំពាក់ខ្សែកាប បណ្តាញទូរគមនាគមន៍ បំពង់ទឹកស្អាត និងប្រព័ន្ធទឹកកង្វក់និងទឹកភ្លៀង។ (អានបន្ថែម) លោក […]

អាន​បន្ថែម

រដ្ឋាភិបាលយកចំណូលពីវិស័យប្រេងកាតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសថា ចំណូលទាំងអស់ បានពីវិស័យប្រេងកាត នឹងត្រូវយកទៅប្រើប្រាស់លើការកសាង និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ អាកាសយានដ្ឋានជាដើម។ ការប្រកាសពីចក្ខុវិស័យប្រើប្រាស់ចំណូលបានពីវិស័យប្រេងកាតនេះ ធ្វើឡើង ស្របពេលដែលដំណក់ប្រេងលើកដំបូង គ្រោងជីកយកចេញពីដែនសមុទ្រកម្ពុជា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រនិស្សិតនៃសកលវិទ្យាល័យ ប៊ែលធី នៅសាលសន្និសីទកោះពេជ្រ កាលព្រឹកថ្ងៃពុធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងថា៖ «ថវិកាដែលបានមកពីធនធានធម្មជាតិនៅពេលខាងមុខ ជាពិសេសប្រេង យើងមិនយកមកប្រើប្រាស់ក្នុងគណនីចរន្តទេ ក្នុងចំណាយចរន្ត ដូចចំណាយរាល់ថ្ងៃទេ។ គោលដៅនៃការចំណាយនៃថវិកាដែលបានមកពីធនធានធម្មជាតិគឺប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ»។ លោកនាយករដ្ឋមន្រ្តីពន្យល់ថា៖ «យើងពិតជាមានសុទិដ្ឋិនិយមលើបញ្ហានេះ ដោយសារអី? ឥឡូវយើងមិនទាន់ប្រើធនធានធម្មជាតិផង មិនទាន់ប្រើប្រេងមួយដំណក់ផង ប៉ុន្តែយើងអាចរស់បានទៅហើយ។ ចឹងនៅពេលដែលប្រាក់ចំណូលពីធនធានធម្មជាតិ ពិសេសពីវិស័យប្រេងបានមកដល់ ត្រូវប្រមូលផ្តុំខិតខំវិនិយោគទៅលើហេដ្ឋរចនាសម្ព័ន្ធ»។ តាមការបញ្ជាក់របស់ សម្តេចតេជោរ ហ៊ុន សែន វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ស្ពាន កំពង់ផែ អាកាសយានដ្ឋាន សាលារៀន មន្ទីរពេទ្យ។ គួរបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មកពីប្រទេសសឹង្ហបុរី ជាអ្នកទទួលសិទ្ធិវិនិយោគប្លុកប្រេងកាត់ […]

អាន​បន្ថែម

បំណងដ៏ធំមួយរបស់សម្តេចហ៊ុនសែនគឺកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កម្ពុជា-ថៃ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែតុលា បានប្រកាសពីគោលបំណងដ៏ធំមួយរបស់សម្តេច គឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនឹងតភ្ជាប់កម្ពុជាទៅកាន់ប្រទេសថៃ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ប្រមាណជា១,១៨៣នាក់ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ពីវឌ្ឍន៍ភាពនៃការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយសម្តេច ក៏បានប្រកាសពីគោលបំណងក្នុងការកសាងបន្ថែមទៀត។ សម្តេចថ្លែងថា៖ «ឥឡូវនេះស្ពានរវាងក្រូចឆ្មានឹងស្ទឹងត្រង់ជិតត្រូវបានតភ្ជាប់ហើយ…ឥឡូវយើងតភ្ជាប់ពេញប្រទេសហើយ អ្វីដែលជាបំណងរបស់ខ្ញុំបន្តទៅទៀត គឺខ្ញុំតភ្ជាប់តាមព្រំដែនកម្ពុជា-ថៃ»។ តាមការបញ្ជាក់របស់សម្តេច ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើ គឺនឹងចាប់ផ្តើមពីបាត់ដំបងតភ្ជាប់មកផ្លូវលេខ៥៧ ពីខេត្តពោធិ៍សាត់ ហើយនឹងតម្រង់ទៅព្រំដែនថ្មដារ។ (អានបន្ថែម) ក្រោយពីបានរកទុនវិនិយោគនាពេលកន្លងមក (អានបន្ថែម) សម្តេចបន្តថា៖ «នៅពេលខាងមុខ នឹងបើកការដ្ឋានសាងសង់តភ្ជាប់ពីសំឡូតមកពោធិ៍សាត់ ហើយកាត់ចេញទៅកោះកុងដើម្បីតភ្ជាប់របៀង»។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាទាំងបួនដែលជំរុញឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល និងសម្រាលបន្ទុកទៅលើការចំណាយក្នុងការធ្វើដំណើរផងដែរ។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធខាងលើ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាបន្តកសាងបន្ថែមទៀតនាពេលខាងមុខ។   រូបភាពគោលដោយទំព័រហ្វ៊េសប៊ុក Samdech Hun Sen, Cambodian Prime Minister

អាន​បន្ថែម