កម្ពុជា-ចិនព្រមព្រៀងគ្នាលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ

រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអង្គការពាណិជ្ជកម្មពិភពលោក (Hakka) ប្រទេសចិនបានឯកភាពគ្នា លើការសិក្សាលទ្ធភាពគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្រីក្រ ដោយធ្វើការបង់រំលស់ ក្នុងទឹកប្រាក់កម្រិតទាប។ គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៣ រវាងមន្រ្តីរដ្ឋបាលសាលារាជធានីភ្នំពេញ និងគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោក។ នៅក្នុងកិច្ចប្រជុំ រដ្ឋបាលសាលារាជធានីភ្នំពេញ មិនបានបង្ហាញពីទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ ប៉ុន្តែបញ្ជាក់ថា គម្រោងនេះនឹងស្ថិតនៅក្រៅក្រុងដែលអាចធ្វើដំណើរត្រឹម ៤៥នាទីទៅ១ ម៉ោងពីតំបន់នោះចូលមករាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំថា៖ «បើសិនជាសមាគមពាណិជ្ជកម្មពិភពលោកហាកកាឯកភាព ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីកុំឱ្យមានការបង់ពន្ធចូលរដ្ឋលើការនាំចូលគ្រឿងសំណង់មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំង ដែលគ្រោងនឹងសាងសង់ផ្ទះសម្បែងនេះ អាចនឹងនៅក្រៅក្រុងប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ»។ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមពាណិជ្ជកម្មពិភពលោកហាកកា ឯកភាពគ្នានឹងធ្វើការពិភាក្សាលំអិតបន្ថែមទៀតលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យបន្តទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សមាគមពាណិជ្ជកម្មពិភពលោក Hakka បានដាក់ចេញគម្រោងវិនិយោគនៅប្រទេសកម្ពុជា ចំនួន៨ ក្នុងនោះ មានគម្រោងនាំសាច់គោចូលមកទីផ្សារកម្ពុជា ដែលគម្រោងនេះបានដំណើរការរួចហើយ។ នៅសល់៧គម្រោងទៀត សមាគមបាននិងកំពុងសិក្សា ដោយផ្តោតទៅលើការបណ្តាក់ទុនលើអចលនទ្រព្យ កំពង់ផែ សត្តឃាត និងចិញ្ចឹមសត្វ៕

អាន​បន្ថែម

គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅភ្នំពេញមិនទាន់សម្រេចចុងក្រោយនៅឡើយទេ

គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅរាជធានីភ្នំពេញ ដែលសិក្សាដោយទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គឺមិនទាន់សម្រេចចុងក្រោយនៅឡើយទេ បើទោះបីជាការសិក្សាត្រូវបានបញ្ចប់រួចហើយក្តី។ គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT គឺជាដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយក៏ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ (អានបន្ថែម) ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៣ ខែ កញ្ញា ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងថា ការសិក្សាគម្រោងខាងលើ គឺត្រូវបានបញ្ជប់ ក៏ប៉ុន្តែ ក្រសួងមិនទាន់ទទួលបានឯកសារនានាស្តីអំពីព័ត៌មានលំអិតនៃគម្រោងនេះនៅឡើយទេ។ ឯកឧត្តមថ្លែងថា៖ «យើងដឹងថាគម្រោងហ្អឹង គាត់ [JICA] សិក្សាបញ្ចប់ហើយ តែគ្រាន់ថាតម្លៃប៉ុន្មាន ហើយចាប់ផ្តើមថ្ងៃណា អត់ដឹងទេ ទាល់តែរបាយការណ៍មកដល់ដៃក្រសួង ហើយខ្ញុំបានទាក់ទងអ្នកកាន់គម្រោងហើយ គាត់ថាអត់ទាន់បានទទួលរបាយការណ៍បញ្ចប់ JICA ទេ»។ តាមការពន្យល់របស់ឯកឧត្តម ជាធម្មតា ក្រោយការសិក្សាត្រូវបានបញ្ចប់ គឺនឹងមានការរៀបចំជាកិច្ចប្រជុំដើម្បីដាក់ឯកសារមកក្រសួងពិនិត្យជាចុងក្រោយ មុនចាប់ផ្តើមអនុវត្ត។ ឯកឧត្តម វ៉ា ស៊ឹម សុរិយា បញ្ជាក់ថា […]

អាន​បន្ថែម

សែនជ័យខុនដូនឹងបង្កើតជីវិតរស់នៅបែបថ្មីលើទឹកដីក្បែព្រលានយន្តហោះអន្តរជាតិភ្នំពេញ

គម្រោងខុនដូបានរីកដុះដាលដូចផ្សិតនៅទូទាំងរាជធានីភ្នំពេញ ហើយបានបង្កើតផលិតផលជាច្រើនប្រភេទសម្រាប់អតិថិជន។ ស្របពេលដែលវិស័យខុនដូនៅតែបន្តមានសក្កានុពលក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេមួយនៅកម្ពុជា ចំរើន សម្បត្តិ ខនស្រ្តាក់សិន ខូ អិលធីឌី បានឈានជើងមួយជំហានទៀតក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ជាមួយនឹងការបង្កើតគម្រោងដ៏អស្ចារ្យរបស់ខ្លួនឈ្មោះថា សែនជ័យខុនដូ ដែលមានទីតាំងជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អ្នកសារព័ត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កញ្ញា ខាត់ លក្ខិណា បានជួបជាមួយនឹងលោកបណ្ឌិត អាឡិចសិនឌើ អ៊ីវិនហ្រ្គូន នាយកប្រតិបត្តិដើម្បីពិភាក្សាអំពីគម្រោងដ៏ប្លែកអស្ចារ្យមួយនេះ។ តើអ្វីទៅគឺជាចំណុចប្លែកអស្ចារ្យរបស់សែនជ័យខុនដូ? សែនជ័យខុនដូគឺមានភាពទាក់ទាញខ្លាំង ជាខុនដូដែលមានម៉ូតទំនើបទាន់សម័យសម្រាប់មនុស្សគ្រប់គ្នា។ យើងមានអាងហែលទឹក កន្លែងក្មេងលេង ក្លឹបកីឡា និងទីធ្លាសួនច្បារនៅជាន់ទីមួយដ៏ស្រស់ស្អាត ដែលមិនធ្លាប់មានពីមុនមកនោះទេ។ ពីអាងហែលទឹកក្នុងជាន់ទីមួយ គឺមានស្ពានប្រវែង ២ម៉ែត្រឆ្លងទៅក្នុងខុនដូ។ យើងមានយូនីតសរុបចំនួន ១១៦ យូនីត ដែល ៩០ យូនីតជាប្រភេទបន្ទប់គេងក្រែ១ ទំហំ ៣៥ ម៉ែត្រការ៉េ យូនីតចំនួន ១៦យូនីត ជាប្រភេទបន្ទប់គេងក្រែ ២ ទំហំ ៥៤ ម៉ែត្រការ៉េ និងយូនីតចំនួន១៦ យូនីតទៀតជាប្រភេទបន្ទប់គេងក្រែ ៣ ទំហំ ៥៧ ម៉ែត្រការ៉េ ។ […]

អាន​បន្ថែម

រដ្ឋាភិបាលកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឡឥដ្ឋត្រឹមឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់លុបបំបាត់ឲ្យអស់ ការប្រើប្រាស់កម្លាំងពលកម្មកុមារគ្រប់ទម្រង់នៅតាមសិប្បកម្មឡឥដ្ឋ នៅត្រឹមឆ្នាំ២០២០ខាងមុខ ខណៈការអង្គេតតាមដានធ្វើឡើងតាមបណ្តាសិប្បកម្មផលិតឥដ្ឋកន្លងមក បានរកឃើញថាមានវឌ្ឍនភាពគួរកត់សម្គាល់។ លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋឱ្យបានត្រឹមឆ្នាំ២០២០ ហើយយុទ្ធនាការខាងលើនេះ គឺជាការចូលរួមជំរុញទិសដៅនេះផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ លោក វ៉េង ហៀង មានប្រសាសន៍ថា យុទ្ធនាការនេះគឺក្រុមអធិការកិច្ចចុះជាច្រើនលើកច្រើនសារមកហើយ លើកទីមួយ នៅឆ្នាំ២០០៨ លើកពីរ នៅក្នុងឆ្នាំ ២០១៦ លើកទីបី នៅឆ្នាំ២០១៩ និងយុទ្ធនាការនេះនឹងបន្ត នៅឆ្នាំ២០២០ទៀត ដើម្បីជំរុញការធានា និងការទប់ស្កាត់ពលកម្មកុមារនេះក្នុងកម្រិតមួយនៅក្នុងគ្រោះថ្នាក់សឹងតែគ្មាន ឬអាចនិយាយបានថា គ្មានពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនោះឡើយ។ លោកបានបន្តថាការថយចុះ លក្ខខណ្ឌការងារនៅក្នុងសិប្បកម្មឥដ្ឋទាំងនោះមានភាពល្អប្រសើរ ដោយសារការប្រើប្រាស់ម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ និងស្វ័យប្រវត្តិដែលកាត់បន្ថយគ្រោះថ្នាក់ការងារ ទំហំផលិតកម្មមានការកើនឡើង។ លោក វ៉េង ហៀង បញ្ជាក់ថា ក្រសួងនឹងធ្វើការពិន័យ បើមានករណីណាមួយប្រើប្រាស់ពលកម្មកុមារ។ តាមការអះអាងដដែលរបស់លោក វ៉េង ហៀង ក្រសួងការងារបានខិតខំជួយកុមារដែលមានជីវភាពខ្វះខាតឲ្យបានទទួលការអប់រំនិងបានដកកុមារចេញពីសិប្បកម្មឡឥដ្ឋទាំងនោះសឹងតែគ្មានសល់។ គិតចាប់ពីឆ្នាំ ២០០៨មក កុមារប្រមាណ៣០០០នាក់ត្រូវបានដកហូត និងទប់ស្កាត់ពីការចូលរួមសកម្មភាពសេដ្ឋកិច្ចនៅសិប្បកម្មផលិតឥដ្ឋ៕ (អានបន្ថែម)

អាន​បន្ថែម

គម្រោងតម្លៃជាង ១៧លានដុល្លារដែលបានអនុម័តនឹងត្រៀមខ្លួនបំរើឧស្សាហកម្មសំណង់

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC កាលពីថ្ងៃទី ២ ខែ កញ្ញា បានអនុម័តគម្រោងរោងចក្រតម្លៃជាង ១៧ លានដុល្លារអាមេរិក ដែលគម្រោងទាំងនេះ នឹងត្រៀមខ្លួនដើម្បីបំរើដល់ឧស្សាហកម្មសំណង់ ស្របពេលដែលសន្ទុះនៃការវិនិយោគនៅតែបន្ត។ តាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ CDC គម្រោងវិនិយោគខាងលើ គឺមានចំនួន៥ ស្ថិតក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារអាមេរិក។ ការលេចឡើងនៃគម្រោងវិនិយោគខាងលើនេះ គឺស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាការណ៍ថា ក្នុងឆ្នាំ ២០១៩ នេះ អនុវិស័យឧស្សាហកម្ម ដូចជាម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្មដំឡើងយានយន្ត គ្រឿងបង្ខំអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារឹម កង់ និងស៊ីម៉ង់ត៍ជាដើម នឹងមានសន្ទុះកំណើនខ្ពស់ ទាំងការពង្រីក ការវិនិយោគដែលមានស្រាប់ និងការវិនិយោគថ្មី។ ក្នុងនោះ ក្រុមហ៊ុន Meko Lighting (Cambodia) Co.,Ltd នឹងធ្វើការបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និង សម្ភារៈបរិក្ខាអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល […]

អាន​បន្ថែម

NCS Global Coatings នឹងរៀបចំសិក្ខាសាលាពិសេសស្តីពីស្រទាប់ថ្នាំលាបការពារពីបណ្តាប្រទេសល្បីៗលើពិភពលោក

អ្នកជំនាញក្នុងឧស្សាហកម្មស្រទាប់ថ្នាំលាបការពារ (Coating) មកពីក្រុមហ៊ុនឈានមុខគេជុំវិញពិភពលោកជាច្រើនរូប នឹងមកចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្លួន ក្នុងវេទិកាពិភាក្សាស្ដីពីផលិតផលស្រទាប់ថ្នាំលាបការពារ   ដែលនឹងរៀបចំឡើងដោយក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd ក្នុងខែ កញ្ញា នេះ។ សិក្ខាសាលានេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨.០០ ព្រឹកដល់ម៉ោង ៤.៣០ រសៀលនៅសណ្ឋាគារ The Great Duke Phnom Penh Hotel (អតីត InterContinental)។ ក្នុងវេទិកាពិភាក្សានេះ អ្នកជំនាញនឹងការធ្វើបទបង្ហាញលើប្រធានបទជាច្រើនដូចជា បច្ចេកវិទ្យាស្រទាប់ថ្នាំលាបការពារឧបករណ៍ឧស្សាហកម្មដែលប្រើប្រាស់ក្នុងទឹក (Marine Industry) ថ្នាំលាបការពារកម្ដៅនិងជម្រាបទឹកក្នុងអ៊ីសូឡង់ ថ្នាំលាបចំណាំងផ្លាតកម្ដៅ  ផលិតផលការពារជម្រាបទឹកដោយប្រើបច្ចេកវិទ្យាណាណូ ឬ Nanotechnology ដែលទើបនឹងចេញថ្មី  ក៏ដូចជាបច្ចេកវិទ្យាម៉ាស៊ីនបាញ់ថ្នាំការពារ EX45 ។ វាគ្មិនដែលនឹងមកពិភាក្សាក្នុងវេទិកានេះ សុទ្ធសឹងតែមានចំណេះដឹងនិងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ  ដែលមកពីប្រទេសថៃនិងសិង្ហបុរី រួមមាន៖ ១) លោក  Eric Koh ប្រធានផ្នែកនាំចេញរបស់ក្រុមហ៊ុន Hempel (Singapore) Pte Ltd ២) លោក Michael Goh ដៃគូគ្រប់គ្រង របស់ក្រុមហ៊ុន GCG Consultancy […]

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់និងអចលនទ្រព្យនឹងធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំខាងមុខ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា កំណើនវិស័យសំណង់ និងអចលនទ្រព្យ ដែលជាអនុវិស័យជំរុញកំណើនសេដ្ឋកិច្ចជាតិ គឺនឹងធ្លាក់ចុះនៅឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក៏ប៉ុន្តែ វិស័យទាំងពីរនេះ នៅតែរក្សាភាពរឹងមាំដដែល។ របាយការណ៍ដែលចែកដល់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំពេញអង្គទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣០ ខែសីហា បានបង្ហាញថា វិស័យសំណង់ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងល្បឿន ១៧,៣ ភាគរយ ក្នុងឆ្នាំ ២០១៩ ហើយនឹងធ្លាក់ចុះដល់ ១៦,១ភាគរយ នៅឆ្នាំ ២០២០ ខណៈឆ្នាំ ២០២១ និង ២០២២ តួរលេខនេះនឹងបន្តថយចុះដល់ ១៥.៥ ភាគរយ និង ១៤,៩ ភាគរយរៀងៗគ្នា។ នេះជារបាយការណ៍ដែលបង្ហាញថា វិស័យអចលនទ្រព្យនឹងកើនឡើង ៨,៨ភាគរយក្នុងឆ្នាំ ២០១៩ ហើយធ្លាក់ចុះដល់ ៨.៥ ភាគរយនៅឆ្នាំ ២០២០។ តួលេខនេះដែរ នឹងបន្តធ្លាក់ចុះដល់ ៧,៩ភាគរយ នៅឆ្នាំ ២០២១ និងធ្លាក់ចុះដល់ ៧.៥ ភាគរយនៅឆ្នាំ ២០២២។ ការធ្លាក់ចុះនេះ […]

អាន​បន្ថែម

៥៣% នៃថវិកាជាតិជាង១៤ពាន់លានដុល្លារគឺសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ

ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣០ ខែសីហា បានអនុម័តលើផែនការថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីវិនិយោគសាធារណៈ ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានចំណែកប្រមាណជាង ៥០ ភាគរយ សម្រាប់ការអនុវត្តរយៈពេល ៣ ឆ្នាំ។ ផែនការថវិកានេះ ដែលត្រូវបានស្នើដោយក្រសួងផែនការ គឺនឹងត្រូវគ្របដណ្តប់លើគម្រោងវិនិយោគសាធារណៈជាង ៦០៩ គម្រោង ទៅតាមវិស័យផ្សេងៗគ្នាសម្រាប់ ឆ្នាំ ២០២០-២០២២។ (អានបន្ថែម) ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គរួចមក ទីស្តីការគណៈរដ្ឋមន្រ្តីតាមរយៈសេចក្តីប្រកាសព័ត៌កម្រាស់៤ ទំព័រ បានបញ្ជាក់ថា ថវិកានេះ នឹងត្រូវបែងចែក ៥៣,៨ ភាគរយសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ (ប្រមាណ ៧,៧ ពាន់លានដុល្លារ) ៣២,៧ ភាគរយសម្រាប់វិស័យសេដ្ឋកិច្ច (ប្រមាណ ៤,៧ ពាន់លានដុល្លារ) ៧ ភាគរយលើសេវាកម្ម និងកម្មវិធីអន្តរវិស័យ (ប្រមាណ ១ ពាន់លានដុល្លារ) និង ៦,៥ ភាគរយ សម្រាប់វិស័យសង្គមកិច្ច (ប្រមាណ ៩៣៦ លានដុល្លារ)។ ក្នុងចំណោម ៦០៩ គម្រោងខាងលើនេះ […]

អាន​បន្ថែម

Comin Khmere ដំឡើងផ្ទាំងសូឡាអណ្តែតទឹកនិងសូឡាដំបូលចំនួន៣ម៉ឺនផ្ទាំងនៅខេត្តកំពត

រុមហ៊ុន Comin Khmere ដែលជាក្រុមហ៊ុនមួយរបស់ Comin Asia Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយវិស្វកម្មនាំមុខគេមួយនៅកម្ពុជា បានដំឡើងផ្ទាំងសូឡាអណ្តែតទឹកលើកដំបូងបង្អស់នៅកម្ពុជា និងផ្ទាំងសូឡាដំបូលរាងកោងនៅខេត្តកំពតដោយជោគជ័យ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមសារអេឡេចត្រូនិច កាលពីថ្ងៃទី ២៩ ខែ សីហា លោក ហាក់ ផានិត អ្នកសម្របសម្រួលផ្នែកទីផ្សារនិងទំនាក់ទំនងរបស់ក្រុមហ៊ុន Comin Khmere បានឲ្យដឹងថា ក្រុមហ៊ុនបានបញ្ចប់ការដំឡើងផ្ទាំងកញ្ចក់សូឡាអណ្តែតទឹក និងសូឡាដំបូលរាងកោងចំនួន ៣ម៉ឺនផ្ទាំង កាលពីខែ មេសា កន្លងទៅនេះ។ ដំឡើងនៅឯរោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ីនស៊ី ក្នុងខេត្តកំពត ក្រុមហ៊ុន Comin Khmere គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលដំឡើងប្រពន្ធ័សូឡាអណ្តែតទឹកនៅកម្ពុជា ជាមួយនឹងការដំឡើងផ្ទាំងកញ្ចក់សូឡាដំបូលរាងកោងផងដែរ។ ផ្ទាំងកញ្ចក់ដែលទើបនឹងដំឡើងថ្មីនេះ ដែលការដំឡើងបានចាប់ផ្តើមកាលពីខែ កញ្ញា ឆ្នាំ ២០១៨ គឺមានសមត្ថភាពអាចផលិតថាមពលដល់ទៅ ១៣ លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដែលនេះ គឺស្មើនឹង ៧ ភាគរយនៃថាមពលដែលត្រូវការសរុប។ បើទោះបីជាជួបការលំបាក់ក្នុងការដំឡើងក្តី ដោយសារនេះ គឺជាការអនុវត្តការដំឡើងប្រពន្ធ័សូឡាអណ្តែតទឹកដំបូងរបស់ខ្លួន […]

អាន​បន្ថែម

គណៈរដ្ឋមន្រ្តីសម្រេចអនុម័តច្បាប់ស្តីពីសំណង់

ច្បាប់ស្តីពីសំណង់ ត្រូវបានអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលថ្ងៃទី៣០ សីហានេះ ក្រោយសេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ត្រូវបានតាក់តែង និងពិភាក្សាដើម្បីរកធាតុចូល ចាប់តាំងពីឆ្នាំ២០១៧។ យោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីបានសម្រេចអនុម័តច្បាប់នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានកែសម្រួលពាក្យពេចន៍មួយចំនួនក្នុងមាត្រា៣។ ឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ ច្បាប់ស្តីពីសំណង់ គឺឆ្លើយតបទៅនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ តម្រូវការនៃការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់កាន់តែមានភាពចាំបាច់ជាសារវ័ន្ត។ ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា៖ «សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគស្មាញ កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្ដង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភណភាព និងចីរភាពនៃសំណង់»។ សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់នេះ ត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។ […]

អាន​បន្ថែម