ចិនគ្រោងបន្ថែមទុន ១០០លានដុល្លារ ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាចម្រោះទឹកនៅកម្ពុជា

ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. របស់ចិន គ្រោងបោះទុនប្រមាណ ៥០-១០០ លាន​ដុល្លារ ពង្រីកការវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅកម្ពុជាក្នុងរយៈពេល ៣-៥ ឆ្នាំ ខាងមុខ ដោយផ្តោតលើផលិតផលចម្រោះទឹកដែលប្រើបច្ចេកវិទ្យា UF membrane។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកបណ្ឌិត Cai Yunlong នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមជំនួបខាងលើ លោកបណ្ឌិត Cai Yunlong បានលើកឡើងថា ក្រុមហ៊ុន បានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ១១.០០០ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane នៅក្នុងខេត្ត-ក្រុងជាច្រើនរបស់កម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានបញ្ជាក់ថា ក្នុងរយៈពេល ៣-៥ឆ្នាំ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបន្ថែមទុនប្រមាណ ៥០-១០០លានដុល្លារទៀត ទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម […]

អាន​បន្ថែម

ជប៉ុននឹងជួយកម្ពុជា ដោយផ្តល់ផែនទីពិសេស ដើម្បីបញ្ចៀសហានីភ័យនៃគ្រោះទឹកជំនន់

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន គ្រោងនឹងផ្តល់ផែនទីពិសេសដល់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន ក្នុងនោះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម នៅឆ្នាំ២០២៥ ខាងមុខ ដើម្បីជួយបញ្ចៀសហានីភ័យនៃគ្រោះទឹកជំនន់ ពិសេសគឺកាត់បន្ថយការខូចខាតដោយសារទឹកជំនន់។ នេះបើតាមគេហទំព័រកាសែត The Japan News ផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពដដែល បានឱ្យដឹងថា ផែនទីនេះ នឹងប្រើប្រាស់ទិន្នន័យដែលអង្កេតដោយផ្កាយរណប ដើម្បីព្យាករណ៍អំពីទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ជាការកត់សម្គាល់ ប្រទេសអាស៊ីអាគ្នេយ៍ទាំង០៤ ខាងលើ គឺជាញឹកញាប់រងគ្រោះដោយទឹកជំនន់ ដែលផែនទីនេះ អាចជួយជាប្រយោជន៍ក្នុងការបង្ហាញយ៉ាងច្បាស់ពីហានិភ័យផ្សេងៗ ដែលបង្កដោយទឹកជំនន់នៅតាមតំបន់សំខាន់ៗ ខណៈជប៉ុនមានបទពិសោធន៍យ៉ាងច្បាស់ក្នុងការប្រើប្រាស់ផែនទីប្រភេទនេះ នៅប្រទេសខ្លួន។ គួរបញ្ជាក់ថា កន្លងមកប្រទេសទាំង០៤នេះ មិនធ្លាប់មានទិន្នន័យអង្កេតពីតំបន់ដែលរងហានិភ័យដោយគ្រោះទឹកជំនន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះទើបជប៉ុនសម្រេចចិត្តបង្កើតផែនទីនេះឡើង ដោយកំណត់យកតំបន់សំខាន់ៗ តាមរយៈបង្កើតរូបភាពព្យាករណ៍ទឹកជំនន់ ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីប្រព័ន្ធផ្កាយរណបមានឈ្មោះថា Globle Statellite Mapping of Precipitation (GSMaP)។ ជាមួយនឹងផែនទីនេះ គេអាចប្រើប្រាស់ជាព័ត៌មាន ដើម្បីសម្រួលដល់ការបញ្ចៀសប្រជាពលរដ្ឋ និងការរៀបចំផែនការរបស់សហគមន៍ទុកជាមុនបានថែមទៀតផង។ ម្យ៉ាងទៀត ដោយផ្អែកលើទិន្នន័យអង្កេតដែលប្រមូលបាន […]

អាន​បន្ថែម

ខែមេសា-២០២៤ កម្ពុជាស្រូបទាញគម្រោងវិនិយោគបាន២២គម្រោង តម្លៃ៣០៩លានដុល្លារ

ក្នុងរយៈពេល១ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន២១ និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបង្ហាញថា គម្រោងវិនិយោគទាំងអស់ខាងលើ សុទ្ធតែជាគម្រោងវិនិយោគក្នុងវិស័យឧស្សាហ៍កម្ម គ្រាន់តែមានទីតាំងផ្សេងៗគ្នាប៉ុណ្ណោះ ក្នុងនោះរួមមាន៖ គម្រោងចំនួន១៤ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង៨គម្រោងទៀតមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ រីឯខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺខេត្តកំពង់ស្ពឺទទួលបានរហូតដល់ ៧គម្រោង, ស្វាយរៀងចំនួន ៦គម្រោង, ភ្នំពេញចំនួន ៣គម្រោង, កណ្តាលចំនួន ៣គម្រោង, ព្រះសីហនុចំនួន ២គម្រោង និងបន្ទាយមានជ័យចំនួន ១គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ខាងលើ ឃើញថាមានគម្រោងធំៗចំនួន៤ ដែលលេចធ្លោជាងគេប្រចាំខែមេសានេះផងដែរ ក្នុងនោះរួមមាន៖ ១, គម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះ, មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, លើផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោកប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។ ២, គម្រោងវិនិយោគផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាចេញសារាចរឱ្យពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់ថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០២៤

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រើប្រាស់ថវិកាចំណា​​យរបស់ខ្លួន ឱ្យបានហ្មត់ចត់ និងប្រុងប្រយ័ត្នបំផុត ជាពិសេសកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់។ នេះបើតាមសារាចរ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។ សារាចរនេះ បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវកាត់ព្យួរទាំងស្រុងរាល់ការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធទៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលតម្រូវឱ្យរដ្ឋបាលទាំងនេះ ត្រូវផ្អាករាល់គ្រោងដែលប្រើប្រាស់ចំណូលដែលបានពីការបែងចែកចំណូលសារពើពន្ធនេះ។ បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានកាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី-ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ និងបានណែនាំត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំង​ផ្ញើរមកក្រសួងយ៉ាងយូរត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ដោយឡែក រដ្ឋបាលខេត្តដទៃទៀត ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។ ចំពោះរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ក៏ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញផងដែរ។ រីឯ រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ […]

អាន​បន្ថែម

ក្រុមហ៊ុន វិរៈប៊ុនថាំ ប្រកាសអភិវឌ្ឍឆ្នេរកោះស្នេហ៍ ខេត្តកោះកុង ជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយបំផុត!

អ្នកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ប្រកាសធ្វើការវិនិយោគអភិវឌ្ឍតំបន់ឆ្នេរកោះស្នេហ៍ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ខេត្ត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដាក់សំណើសុំសិទ្ធិវិនិយោគទៅគណៈអភិបាលខេត្តពិនិត្យ និងផ្តល់យោបល់ ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានផុសផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំពិនិត្យលើសំណើសុំវិនិយោគខាងលើ អ្នកឧកញ៉ា សួរ វិរៈ បានបង្ហាញពីគោលបំណងរបស់ខ្លួនដែលចង់ប្រែក្លាយតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទ ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពមួយរបស់ខេត្តកោះកុង គួបផ្សំនឹងការអភិវឌ្ឍរីស៊ត សួនកម្សាន្តតាមបណ្តោយឆ្នេរ កន្លែងលេងទឹក កំពង់ផែទេសចរណ៍ និងកន្លែងកម្សាន្តជាច្រើនទៀត។ ជាការឆ្លើយតប អាជ្ញាធរខេត្តកោះកុង បានបង្ហាញនូវការគាំទ្រលើគម្រោងវិនិយោគនេះ ដោយហេតុថា ក្នុងក្រុងខេមរភូមិន្ទ មានឆ្នេរសមុទ្រតែមួយកន្លែងនេះទេ ហើយក៏មិនទាន់បានរៀបចំឱ្យបានល្អប្រសើរនោះដែរ។ នាឱកាសនោះដែរ លោកអភិបាលរង ក៏បានណែនាំឱ្យក្រុមហ៊ុនត្រូវអនុវត្តស្របនីតិវិធីច្បាប់ ដោយតម្រូវឱ្យរៀបចំក្រុមការងារចុះសិក្សាទីតាំង និងត្រូវស្នើសុំគោលការណ៍អនុញ្ញាតលើការជួលទីតាំងដីពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវរៀបចំផែនការមេប្រើប្រាស់ដី និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍឱ្យបានច្បាស់​លាស់ផងដែរ។ ជាមួយនឹងគម្រោងវិនិយោគនេះ នឹងជួយក្រុងខេមរភូមិន្ទឱ្យមានកន្លែងកម្សាន្តថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន ហើយព្រមជាមួយគ្នានៅពេលដែលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនារួចរាល់ ខេត្តកោះកុង […]

អាន​បន្ថែម

រដ្ឋជំរុញជីកប្រឡាយប្រវែង ៥២គ.ម ដើម្បីការពារឧទ្យានជាតិតេជោសែនឬស្សីត្រឹប ទំហំជាង ១ម៉ឺនហិចតា

រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានជីកប្រឡាយប្រវែង ៥២គីឡូម៉ែត្រ មានទទឹង៦ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ ដើម្បីធ្វើជាព្រំប្រទល់រក្សារការពារឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ដែលមានទំហំជាង ១ម៉ឺនហិកតា នៅខេត្តព្រះវិហា។ ថ្លែងក្នុងពិធីបើកការដ្ឋានជីកប្រឡាយខាងលើ លោកបណ្ឌិត្យ សុខ ទូច ប្រធានបទរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គោលបំណងសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចជីកប្រឡាយនេះ គឺដោយសារមើលឃើញពីសក្តានុពលដ៏ច្រើនលើសលប់នៃឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ថាជាកន្លែងឆ្មាំអាចមានលទ្ធភាពចល័តពេលយាមកាមតាមព្រំដែនបានយ៉ាងងាយស្រួល ជាប្រភពទឹកសម្រាប់សត្វព្រៃនិងសត្វបក្សាបក្សីគ្រប់ប្រភេទ ផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងធនធាននៅក្នុងឧទ្យាន ពិសេសផ្តល់ភាពទាក់ទាញ សោភ័ណភាព និងភាពស្រស់ស្រាយជូនដល់ភ្ញៀវទេសចរណ៍ដែលមកកាន់ទីនេះផងដែរ។ យ៉ាងណាមិញ លោកបណ្ឌិត្យ សុខ ទូច បានបញ្ជាក់បន្ថែមថា គម្រោងជីកប្រឡាយទឹកធ្វើជាព្រំប្រទល់ឧទ្យាននេះ គ្រោងចំណាយថវិកាប្រមាណ ៥២ម៉ឺនដុល្លារ។ ហេតុនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏សូមអំពាវនាវទៅប្រជាពលរដ្ឋខ្មែរ ពិសេសសប្បុររសជនចូលរួមបរិច្ចាកថវិកា ដើម្បីឈានទៅអាចបញ្ចប់គម្រោងនេះឱ្យបានឆាប់។ គួររំលឹកថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១.៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃុំឆែបពីរ […]

អាន​បន្ថែម

គម្រោងស្ដារផ្លូវសំខាន់២ខ្សែ ប្រវែងជិត៥០គ.ម ក្នុងខេត្តក្រចេះ សម្រេចបាន៥៣%

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤នេះ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវសំខាន់ចំនួន ០២ខែ្ស​ នៅខេត្តក្រចេះ​ សម្រេចការសាងសង់​បានប្រមាណ ៥៣%​ ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានធ្វើបច្ចុប្បន្នភាពដោយរដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗ​ចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៩គ.ម ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះរួមមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវទាំង២នេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក​ រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ ៣០ ជាដេីម​ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផល​ទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។ គួររំលឹកថា ផ្លូវទាំង២ខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Poly Changda […]

អាន​បន្ថែម

ក្រុមហ៊ុន AZ គ្រោងចាយពី ៥ ទៅ១០លានដុល្លារ ជីកស្តារកំពង់ផែទេសចរណ៍ដ៏ធំនៅកំពត ដើម្បីអាចបើកដំណើរការចុងឆ្នាំនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុន AZ Builder បោះទុន ពី ៥ ទៅ ១០លានដុល្លារ ដើម្បីស្រោចស្រង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលកំពុងជាប់គាំងអស់រយៈពេល ២ឆ្នាំមកហើយ​ ក្រោយបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២២មកម្ល៉េះ។ នេះបើតាមចុះផ្សាយរបស់ទូរទស្សន៍អប្សរា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។​ ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុន AZ Builder ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ AZ GROUP គ្រោងនឹងចំណាយទុន ចន្លោះពី ៥ ទៅ ១០លានដុល្លារ ដើម្បីជីកស្តារពង្រីកផ្លូវទឹកឱ្យបានជ្រៅធំទូលាយ ងាយស្រួលឱ្យនាវាចូលចតបាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថា «…ដើម្បីធានាថាកំពង់ផែនេះមានសុវត្ថិភាពល្អ មាននិរន្តភាព សម្រាប់នាវាគ្រប់ប្រភេទធ្វើចរាចរដោយរលូន រាជរដ្ឋាភិបាលនឹងធ្វើការជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករកំពង់ផែ ដើម្បីចុះកិច្ចព្រមព្រៀងមួយក្នុងទម្រុងភាពជាដៃគូររវាងរដ្ឋ និងឯកជន ហៅកាត់ថា(PPP) ដោយតម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករកំពង់ផែនោះ ត្រូវអនុវត្តកាតព្វកិច្ចចាំបាច់មួយចំនួនដូចជា ការជីកបូមស្ដារផ្លូវទឹកឱ្យបានធំទូលាយ ការសិក្សាបន្ថែមលើបច្ចេកទេសនាវាចរ ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរ […]

អាន​បន្ថែម

ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះសង់បានជាង ៤៩%, ខណៈផ្លូវតភ្ជាប់សង់បានជាង៣៦%

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តម្លៃ ១១១លានដុល្លារ សម្រេចបាន ៤៩,១៨ភាគរយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ៣៦,២៤ភាគរយ។ នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងសាធារណការ និងដឹកជញ្ជូន​ បញ្ជាក់ថា មកដល់ពេលនេះ ការងារសាងសង់តួស្ពានសម្រេចបាន ៤៩,១៨ភាគរយ ខណៈការសាងសង់ផ្លូវតភ្ជាប់ សម្រេចបាន ៣៦,២៤ភាគរយ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងអស់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ​១,៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup ។ គួររំលឹកទៀតថា គម្រោងនេះមានតម្លៃ ១១១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានដោយសាធារណៈរដ្ឋប្រជាមានិតចិន ដោយត្រូវចំណាយពេលសាងសង់ប្រហែល ៤២ខែ ដើម្បីបញ្ចប់។ (អានបន្ថែម)

អាន​បន្ថែម

បច្ចេកវិទ្យាជប៉ុនថ្មីនៅខេត្តពោធិ៍សាត់ គ្រប់គ្រងទឹកក្នុងស្រែផង កាត់បន្ថយឧស្ម័ន GHG ពីកសិកម្មផង

ជប៉ុន កំពុងអនុវត្តគម្រោងដោយនាំយកបច្ចេកវិទ្យាពិសេស ក្នុងការស្រោចស្រពដំណាំស្រូវ ដែលជាបច្ចេកទេសបង្កើនអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតានទៅបរិយាកាស។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់អង្គការចៃកា (JICA) ប្រចាំកម្ពុជា​ ដែលបានចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ បានឱ្យដឹងថា តាមរយៈអង្គការចៃកា កម្ពុជា និងជប៉ុន បានចាប់ផ្តើមគម្រោងថ្មីស្តីពី ការអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលភាយចេញពីវាលស្រែ តាមរយៈការបង្កើតឲ្យមានប្រព័ន្ធស្រោចស្រព និងគ្រប់គ្រងទឹកខ្នាតធំស្ថិតក្នុងភាគខាងលិចទន្លេសាបនៃប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ ក្រុមការងារ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៩ ដោយមានគោលបំណង (ទី១) ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតានពីវាលស្រែដោយធ្វើឲ្យការគ្រប់គ្រងទឹកមានភាពប្រសើរឡើង និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង(ទី២) ដើម្បីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ តាមរយៈការបង្កើនផលិតភាពស្រូវ និងប្រាក់ចំណូលដោយប្រើប្រាស់ក្របខណ្ឌឥណទានកាបូន។ បន្ថែមពីនេះ ក្រុមស្រាវជ្រាវរួមកម្ពុជា-ជប៉ុន នឹងធ្វើការរួមគ្នាដោយអនុវត្តបច្ចេកវិទ្យាខាងលើជាមួយកសិករ នៅតាមទីតាំងគំរូទាំងអស់ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ បើតាមអង្គការចៃកា បច្ចេកទេសដែលយកមកប្រើប្រាស់ក្នុងគម្រោងខាងលើនេះ ហៅថា បច្ចេកទេសស្រោចស្រពពន្លិចឆ្លាស់ និងបង្គោក(Intermittent Irrigation) គឺជាវិធីសាស្រ្តដាំដុះដែលការស្រោចស្រពត្រូវបានធ្វើឡើងវិញជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការដាំដុះស្រូវ ដោយផ្តល់នូវអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតាន។

អាន​បន្ថែម