ក្រសួងសាធារណការបើកការដ្ឋានជូសជុលផ្លូវ ២ ខ្សែទៀតនៅខេត្តព្រះសីហនុ

ផ្លូវខេត្តចំនួន ២ ខ្សែ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២០ សីហា កន្លងមកនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ ផ្លូវខេត្តចំនួន ២ ខ្សែ នេះរួមមាន ផ្លូវលេខ ១៤៦បេ និងផ្លូវលេខ ១៤៨ ដោយស្ដារឡើងវិញដោយក្រាលកៅស៊ូ DBST និងចាក់បេតុងសរសៃដែក។ កំណាត់ផ្លូវ ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស មានប្រវែងសរុប ២៤,៥០គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ។ការជួសជុលផ្លូវនេះចែកចេញជា ១០កំណាត់ ដែលមានប្រវែងសរុប ៣.៥៨០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ដោយក្រាលកៅស៊ូបាចថ្មពីរជាន់(DBST) ។ ចំណែកឯកំណាត់ផ្លូវលេខ ១៤៨ ឬ វិធីសម្ដេតេជោ ហ៊ុន សែន មានប្រវែងសរុប ២៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥០០ មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ […]

អាន​បន្ថែម

ផ្លូវជាតិលេខ១០តភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុត្រៀមបើកការដ្ឋាន

ផ្លូវជាតិលេខ១០ ដែលនឹងតភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុ ត្រៀមនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញរវាងខេត្តទាំងនេះ នេះបើយោងតាមការឲ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ តាមការបញ្ជាក់របស់ឯកឧត្តមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចំនួនពីរខ្សែ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២០ ខែ សីហា កន្លងមកនេះ ផ្លូវជាតិលេខ១០ មួយខ្សែនេះ នឹងធ្វើការតភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៏សាត់ ហើយមកកាន់កោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨។ រដ្ឋាភិបាលកន្លងមក បានស្នើសុំឥណទានពីប្រទេសចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែនេះ ដែលនឹងជួយឲ្យប្រជាជនរស់នៅក្នុងខេត្តកោះកុង អាចធ្វើដំណើរទៅខេត្តពោធិ៍សាត់កាត់ទៅខេត្តបាត់ដំបង ដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ មកដល់ភ្នំពេញសិននោះទេ។ (អានបន្ថែម) ជាងនេះទៀត តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ផ្លូវមួយខ្សែនេះ នឹងជួយកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូនទំនិញ និងជាពិសេសកាត់បន្ថយតម្លៃដឹកជញ្ជូនដែលបច្ចុប្បន្នមានតម្លៃខ្ពស់។ ក្រៅពីនេះ ក្រសួងក៏កំពុងសិក្សាលើគម្រោងពង្រីកផ្លូវជាតិលេខ ៤៨ ភ្ជាប់ពីកោះកុងមកស្រែអំបិលផងដែរ ដោយកន្លែងខ្លះនឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤ គន្លង ប្រមាណជា ២២ គីឡូម៉ែត្រ។

អាន​បន្ថែម

CDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៣ កន្លែង តម្លៃជាង ១៦ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC កាលពីថ្ងៃ ១៩ ខែសីហា បានអនុម័តឲ្យក្រុមហ៊ុនឯកជនវិនិយោគទឹកប្រាក់សរុប ១៦,៦ លានដុល្លារ ក្នុងការបង្កើតរោងចក្រសម្ភារសំណង់ចំនួន ៣ កន្លែង ក្នុងខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។ បើយោងតាមរបាយការណ៍របស់ CDC ក្រុមហ៊ុនទាំង ៣ រួមមាន ៖ ក្រុមហ៊ុន Gorgeous Steel Structure (Cambodia) ក្រុមហ៊ុន Chiang Cu Wire&Cable និងក្រុមហ៊ុន Wing Art Lighting and Giftware ដែលក្រុមហ៊ុនទាំង៣ នេះ នឹងចូលរួមចំណែកក្នុងការបង្កើតការងារដល់ប្រជាជនក្នុងតំបន់ប្រមាណជាង ៧០០ កន្លែង។ ចំពោះក្រុមហ៊ុន Gorgeous Steel Structure (Cambodia) គឺនឹងវិនិយោគទឹកប្រាក់ប្រមាណ ៦ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រកែច្នៃដែក ដែលនឹងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ដោយឡែក ក្រុមហ៊ុន Chiang Cu Wire&Cable […]

អាន​បន្ថែម

បុរីប៉េងហួត នឹងចាប់ផ្តើមសិក្សាគម្រោងផ្លូវក្រោមដីនៅបឹងស្នោរ

បុរីប៉េងហួត ដែលជាអ្នកអភិវឌ្ឍផ្នែកអចលនទ្រព្យនាំមុខគេមួយ បានទទួលគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ សិក្សាគម្រោងផ្លូវក្រោមដី នៅបឹងស្នោរ កាត់ផ្លូវជាតិលេខ១។ គម្រោងស្ថាបនាផ្លូវក្រោមដីនេះ គឺឆ្លងកាត់ពីបុរីប៉េងហួត បឹងស្នោរ មកផ្លូវជាតិលេខ១ ដើម្បីកុំឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក មាស ម៉េតភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សា បន្ទាប់ពីទទួលការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ។ ចំណែកបុគ្គលិកបុរីប៉េងហួត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ផ្លូវក្រោមដី នឹងសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរនៅលើផ្លូវជាតិលេខ១ នៅត្រង់ចំណុចបឹងស្នោរ។ ទោះបីជាបដិសេធ បង្ហាញពីព័ត៌មានលម្អិតជុំវិញគម្រោងស្ថាបនាផ្លូវក្រោមដីនេះ ប្រភពដដែលបញ្ជាក់ថា៖ «ជាទូទៅ នៅបឹងស្នោរ មានការកកស្ទុះចរាចរណ៍ច្រើន នៅពេលមានផ្លូវក្រោមដី នឹងសំរួលដល់ការធ្វើដំណើរដល់អ្នកដំណើរ»។

អាន​បន្ថែម

ក្រសួងនឹងបង្កើនសមត្ថភាពអាងច្រោះទឹកកខ្វក់នៅខេត្តសៀមរាបដល់ទៅ៨ម៉ឺនគូប/ថ្ងៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើនសមត្ថភាពប្រព័ន្ធច្រោះទឹកកខ្វក់ នៅក្នុងខេត្តសៀមរាប ឲ្យបានដល់ទៅពី៥០.០០០ម៉ែត្រគូប ទៅ ៨០.០០០ម៉ែត្រគូប នៅឆ្នាំ២០៤០ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកាកសំណល់ជាបន្តបន្ទាប់ក្នុងខេត្តមួយនេះ។ ក្រសួងបានប្រកាសអំពីគម្រោងនេះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្នុងឱកាសដែលឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានភាពស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងការគ្រប់គ្រងនិងអភិវឌ្ឍបណ្ដាញប្រព័ន្ធលូទឹកកខ្វក់ នៅក្នុងខេត្តសៀមរាប។ គម្រោងនេះគឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តនេះឲ្យកាន់តែប្រសើរឡើង ដែលនឹងត្រូវអនុវត្តតាមផែនការរយៈពេលខ្លី មធ្យម និងវែង។ សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តសៀមរាប មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មួយកន្លែង ដែលមានសមត្ថភាពច្រោះកាកសំណល់ទឹកកខ្វក់ចំនួន៨.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងមានម៉ាស៊ីនបូបទឹកកខ្វក់ចំនួន៣ កន្លែង ពោលគឺម៉ាស៊ីនមេមួយកន្លែង និងម៉ាស៊ីនរងចំនួន២ ដែលមានសមត្ថភាពបូមទឹក ៥៦.៣៨៦ម៉ែត្រគូបក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែ ដោយសារភូមិសាស្ត្រខេត្តនេះមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេស វិស័យទេសចរណ៍ ក៏បានធ្វើឲ្យបរិមាណកាកសំណល់បានកើនឡើងជាបន្តបន្ទាប់លើសពីការរំពឹងទុក។ អាស្រ័យហេតុនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានស្រាប់គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ជាពិសេស គឺនៅពេលអនាគត ដូច្នេះក្រសួងត្រូវតែបន្តអភិវឌ្ឍបន្ថែមលើវិស័យនេះ។ ឯកឧត្ដម បានមានប្រសាសន៍ថា៖ “ក្រសួងមានទីតាំង និងទំហំដីគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកាកសំណល់ទឹកកខ្វក់ទាំងនេះ។ […]

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុឲ្យអាជីវករសាងសង់តូបតាមមាត់ឆ្នេរដើម្បីទាក់ទាញទេសចរណ៍

រដ្ឋបាលខេត្តព្រះសីហនុសម្រេចអនុញ្ញាតឲ្យអាជីវករធ្វើការសាងសង់តូបតាមមាត់ឆ្នេរសមុទ្រប្រមាណជាង ៤០ តូបដើម្បីទាក់ទាញទេសចរណ៍បន្ថែម នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងអភិបាលខេត្ត ឯកឧត្តម គួច ចំរើន និងអាជីវករលក់ដូរមួយក្រុម។ ក្នុងជំនួបកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងលើនេះ ឯកឧត្តម គួច ចំរើន បានឲ្យដឹងតាមរយៈទំព័រហ៊្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានចេញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរនៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤។ ឯកឧត្តម គួច ចំរើនថ្លែងថា៖ «គណៈកម្មាធិការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីឱ្យបងប្អូនយកទៅសាងសង់តាមគំរូថ្មីមានរចនាបទ សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវ…ហើយមន្ត្រីជំនាញរបស់យើងនៅរង់ចាំជួយសម្របសម្រួលដើម្បីឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន»។ គំរូប្លង់តូបខាងលើនេះ គឺបែងចែកជា ២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែលគណៈកម្មាធិការបានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំដោយមានទំហំតូបគំរូឯកភាពគ្នាតាមបទដ្ឋានបច្ចេកទេសគតិយុត្តិ។ ក្រៅពីការរៀបចំប្លង់តូបគំរូថ្មីនេះ ឯកឧត្តម គួច ចំរើនក៏បានបញ្ជាក់ទៀតថា រដ្ឋបាលក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឱ្យតំបន់ឆ្នេរអូរឈើទាល ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ។

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបុរីនឹងប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅភ្នំពេញ

ក្រុមហ៊ុនសិង្ហបុរី Limestone Network នឹងប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងបង្កើតបណ្តាញទីក្រុងឆ្លាតវៃសម្រាប់ការអភិវឌ្ឍន៍អលចនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា blockchain ដែលមានន័យថា កំណត់ត្រាប្រតិបត្តិការក្នុងប្រពន្ធ័បណ្តាញឌីជីថលដែលគ្មានអាជ្ញាធរកណ្តាល គឺនឹងគ្របដណ្តប់អ្នកប្រើប្រាស់សម្រាប់អាជីវកម្មរហូតដល់ទៅ ១០,០០០ នាក់ និងប្រជាជនប្រចាំថ្ងៃចំនួន ១៩០,០០០ នាក់។ វាក៏នឹងពង្រីកវិសាលភាពដល់ផ្ទៃក្រឡាកន្លែងធ្វើការចំនួន ២០ ហិកតា ដែលរាប់បញ្ចូលទាំងផ្សារទំនើប សាលារៀន ហាងលក់ទំនិញ និងសាលតាំងពិព័រណ៏ដ៏ធំ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ ជាមួយសារព័ត៌មាន e27 សហស្ថាបនិកក្រុមហ៊ុន Limestone Network លោក Eddie Lee បានមានប្រសាសន៍ថា គំនិតផ្តួតផ្តើមនេះ គឺធ្វើឡើងដើម្បីជួយដោយស្រាយបញ្ហាប្រឈមដែល រដ្ឋាភិបាល អ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងការផ្តល់សេវាកម្មអចលនទ្រព្យកំពុងជួបប្រទះ។ លោក Eddie Lee បានថ្លែងទៅកាន់សារព័ត៌មានខាងលើថា៖ «នៅពេលដែល Limestone Network ចាប់ផ្តើមអនុវត្តទៅក្នុងគម្រោងអចលនទ្រព្យ ឬហេដ្ឋារចនាសម្ពន្ធ័ វានឹងអនុញ្ញាតឲ្យការគ្រប់គ្រងបរិក្ខាអគារ មានភាពងាយស្រួលជាមុន និងសុវត្ថិភាពជាងមុន។ អាជីវកម្ម ហាងលក់ទំនិញ បរិក្ខាអគារ […]

អាន​បន្ថែម

កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបបើកការដ្ឋានជួសជុលឡើងវិញ

កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបប្រវែងជាង ២ពាន់ម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់។ ពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ ប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមានការចូលរួមពីសំណាក់មន្រ្តីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។ កំណាត់ផ្លូដែលនឹងត្រូវជួសជុលនេះ មានប្រវែង ២.២៣០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ដែលជាផ្នែកមួយនៃផ្លូវក្រវាត់ក្រុងសៀមរាប ដែលមានប្រវែងសរុប១៥គីឡូម៉ែត្រ។ គម្រោងជួសជុលរួមមាន ការពង្រីកទទឹងផ្លូវឲ្យមានប្រវែង ១៤ម៉ែត្រ ការចាក់ក្រាលកៅស៊ូនិងបាចថ្មពីរស្រទាប់ DBST ក៏ដូចជាការដាក់លូរំដោះទឹកជាច្រើនកន្លែង តាមដងផ្លូវ។ កំណាត់ផ្លូវនេះ គឺត្រូវបានសាងសង់ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមថវិកាជិត ១ លានដុល្លារ ដែលជាថវិការបស់រដ្ឋសម្រាប់គម្រោងជួសជុលផ្លូវថ្នល់ឆ្នាំ២០១៩។ បើយោងតាម ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកថវិកាដើម្បីជួសជុលផ្លូវក្រវាត់ក្រុងនេះឡើងវិញឱ្យបាន ១០០%។ ផ្លូវក្រវាត់ក្រុងទីមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារ និង កាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងទីក្រុងសៀមរាបដែលជាទីក្រុងទេសចរណ៍មួយដ៏មានសក្ដានុពល។ គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ រដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងចង់សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបផងដែរ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួនពីរបាននិងកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ (អានបន្ថែម) ដោយឡែក ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាតម្លៃជាង២ពាន់លានដុល្លារ ពីភ្នំពេញទៅខេត្តព្រះសីហនុ បច្ចុប្បន្នគឺកំពុងស្ថិតក្រោមការសាងសង់ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ (អានបន្ថែម) \

អាន​បន្ថែម

អាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបងបើកការដ្ឋានសាងសង់

រដ្ឋាភិបាលកម្ពុជា កាលពី ១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នូវអាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបង ដែលនេះជាផ្នែកមួយនៃការត្រៀមខ្លូនធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ខាងមុខនេះ ។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋខេត្តបាត់ដំបងជាច្រើននាក់។ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់ឡើងដោយយកគំរូប្លង់តាម “មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម” លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង។ អាងហែលទឹកនេះ គឺសាងសង់ឡើងក្នុងគោលបំណងសម្រាប់ការហ្វឹកហាត់ និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។ រចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងនេះរួមមាន អាងសម្រាប់ប្រកួត អាងលោតទឹកទំហំ អាងហែលកម្តៅសាច់ដុំ ប៉មលោតទឹក និងអាងទឹកក្នុងដីមួយសម្រាប់រក្សាតុល្យភាពទឹក។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

ផែនការថវិកាជាង ១៤ ពាន់ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នឹងដាក់ឆ្លងរដ្ឋាភិបាល

ក្រសួងផែនការបានដាក់សំណើផែនការថវិកាចំនួន១៤.៤ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍សាធារណៈ ដែលនឹងត្រូវដាក់ឆ្លងរដ្ឋាភិបាលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលខាងមុខនេះ។ ផែនការដែលបានដាក់ស្នើខាងលើនេះ គឺមានន័យថា កម្ពុជានឹងត្រូវការថវិកាចំនួន១៤.៤ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៦០៨ គម្រោងក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២៣។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី ១៤ ខែ សីហា រួចមក ផែនការថវិកានេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខ។ «ផែនការដែលត្រូវបានស្នើ រំពឹងថា នឹងត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ»ឯកឧត្តម ឯក ថា បានប្រាប់ AKP យ៉ាងដូច្នេះ។ យោងតាមប្រភពដដែល ថវិកាវិនិយោគទាំងនេះ គឺសម្រាប់វិស័យសេដ្ឋកិច្ចចំនួន ៩៤៣.៩ លានដុល្លារអាមេរិក វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៧.៧៩ ពាន់លានដុល្លារអាមេរិក វិស័យហិរញ្ញវត្ថុចំនួន ៤.៧៣ ពាន់លានដុល្លារអាមេរិក និងវិស័យផ្សេងទៀតដូចជា សេវាកម្មនឹងត្រូវចំណាយថវិកាចំនួន ១.០១ ពាន់លានដុល្លារអាមេរិក។ បន្ថែមជាងនេះទៅទៀត ក្នុងចំណោមគម្រោងទាំង ៦០៨ គម្រោងនេះ […]

អាន​បន្ថែម