ក្រសួង៖ ត្រឹមចុងឆ្នាំ២០១៨ ផ្លូវសរុបជាង ១ ម៉ឺន ៦ពាន់គីឡូម៉ែត្រត្រូវបានស្តារនិងស្ថាបនា

បើគិតត្រឹមចុងឆ្នាំ២០១៨ កន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត សរុបប្រវែងជាង ១ ម៉ឺន ៦ពាន់ គីឡូម៉ែត្រ ត្រូវបានស្តារនិងស្ថាបនាឲ្យប្រសើរជាងមុន នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអានរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង អំពីសមិទ្ធផលនានាៗ ដែលក្រសួងបានសម្រេចបាន ក្នុងពិធីបើកសម្ពោធស្ពានចំនួន ៥ នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអានរបាយការណ៍ថា ៖ “[កន្លងមកក្រសួងបានសម្រចសមិទ្ធផលជាច្រើនរួមមាន] ការងារស្តារនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត បានប្រវែងសរុបចំនួន ១៦ ២៩២ គ.ម ការងារក្រាលកៅស៊ូនិងបេតុង ប្រវែង ៨ ៦២០គ.ម ឬស្មើនឹង ៥៣% ក្នុងនោះផ្លូវជាតិកម្រិត ១លេខ ក្រាលកៅស៊ូ និងបេតុងបាន ១០០% ផ្លូវជាតិកម្រិត […]

អាន​បន្ថែម

សេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ដាក់ឆ្លងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បានដាក់ឆ្លងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពិភាក្សា សេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ដែលក្រសួងទើបតែបញ្ចប់ការតាក់តែងកាលពីខែកក្កដាកន្លងទៅ។ ថ្លែងនៅក្នុងសេចក្តីថ្លែងហេតុ នៅថ្ងៃអង្គារ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី សំណង់នេះមាន ២២ ជំពូក និង ១១៣មាត្រា ហើយច្បាប់ស្តីពីសំណង់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។ លោក គង់ មូនីកា ប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សឆន្ទះខ្មែរ លើកឡើងថា សមាជិកឧត្តមប្រឹក្សា បានលើកឡើងពីក្តីកង្វល់នៅក្នុងអង្គប្រជុំ ជុំវិញភាពទន់ខ្សោយនៃការអនុវត្តច្បាប់ ដោយសារតែគម្រោងសំណង់មួយចំនួនកំពុងសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់។ លោក គង់ មូនីកា ថ្លែងថា៖ «យើងបានពិនិត្យសេចក្តីព្រៀងច្បាប់នេះ យើងយល់ថាសេចក្តីព្រៀងច្បាប់នេះល្អ។ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភគឺ តើអាជ្ញាធរនឹងអនុវត្តច្បាប់នេះរបៀបណា ហើយដោយសារតែអំពើពុករលួយលក្ខណៈជាប្រព័ន្ធនៅតែជាបញ្ហាធំ ដែលក្រសួងត្រូវតែពិនិត្យមើលនិងដោះស្រាយ»។ ត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០១៧ សេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះ មានវិសាលភាពពង្រឹង និងពង្រីកការគ្រប់គ្រងដល់គ្រប់ភាគីពាក់ព័ន្ធ […]

អាន​បន្ថែម

រដ្ឋាភិបាលបើកសម្ពោធស្ពាន ៥ នៅខេត្តបាត់ដំបង

រដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៥ នៅខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីសម្រេចនូវយុទ្ធសាស្រ្តយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មការតភ្ជាប់ពេញលេញ ក្នុងខេត្តមួយនេះ។ ពិធីបើកសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនៃមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។ ស្ពានទាំង៥ នេះ រួមមាន ស្ពានច្រាំងចោត ដែលស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពានចំនួន៤ទៀត នៅស្រុកសំឡូត ស្រុកបវិល ស្រុកឯកភ្នំ និងស្រុកកំរៀង ដែលឆ្លងកាត់ស្ទឹងសង្កែ និងស្ទឹងផ្សេងៗទៀត ក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង។ ចំពោះ ស្ពានច្រំាងចោត គឺមានប្រវែងសរុប ១៦២ម៉ែត្រ ទទឹង០៨ម៉ែត្រ ដែលចំណាយពេលសាងសង់ចំនួន០២ឆ្នាំ ចាប់ពីថ្ងៃទី២២ […]

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តឲ្យក្រុមហ៊ុនកាណាដាចូលមករុករកប្រេងលើទីតាំងទំហំជាង ៧០ម៉ឺនហិកតា

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តឲ្យក្រុមហ៊ុនរុករកប្រេងកាណាដាឈ្មោះថា Angkor ឲ្យមានសិទ្ធិចូលមករុករកប្រេងនិងឧស្ម័នលើទីតាំងសម្បទានទំហំ ៧៣០០ គីឡូម៉ែត្រក្រឡា (ឬស្មើនឹង៧៣ម៉ឺនហិកតា) នៅក្នុងបាសាំងកំពង់សោម។ បើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ១៣ ខែសីហា កន្លងមកនេះ ការអនុម័តនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Angkor ធ្វើការរុករកប្រេងនិងឧស្ម័ននៅក្នុងប្លុកប្រេងទី ៨ នៃបាសាំងកំពង់សោម។ បច្ចុប្បន្នក្រុមហ៊ុន Angkor កំពុងដំណើរការចរចារកិច្ចព្រមព្រៀងស្តីពីការចែករំលែកផលិតកម្ម (PSA)។ លោក Stephen Burega នាយកប្រតិបត្តិនៃក្រុមហ៊ុន Angkor បានមានប្រសាសន៍ថា ៖ “នេះជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ក្រុមហ៊ុនរបស់យើង។ ក្រុមហ៊ុន Angkor គឺជាក្រុមហ៊ុនរុករកប្រេងដំបូងគេរបស់កាណាដា ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តគម្រោង បានស៊ីជម្រៅរហូតដល់ដំណាក់កាលមួយនេះ ដើម្បីធ្វើការស្វែងរកប្រេងនិងឧស្ម័ននៅក្នុងប្រទេស” ។ “ជាមួយនឹងជំនាញរយៈពេលវែងនិងការប្តេជ្ញាចិត្តរបស់លោក Mike Weeks ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Angkor យើងមានជំនឿនិងជំហរយ៉ាងរឹងមាំក្នុងការពង្រីកវិស័យទាញយកប្រេងនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យបានកាន់តែរីកចំរើនជាងមុន។ ក្នុងដំណាក់កាលនេះ គឺយើងកំពុងធ្វើការចរចារលើកិច្ចព្រមព្រៀងចែករំលែកផលិតកម្ម ក៏ដូចជាធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាពទីតាំងនិងទិន្នន័យផ្សេងៗ” ។ ក្រៅពីគម្រោងនេះ ក្រុមហ៊ុន Angkor ក៏កំពុងធ្វើការលើអាជ្ញាប័ណ្ណរុករកប្រេងចំនួន៥ ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលមានទំហំសរុបប្រមាណ ៩៨៣ […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដីប្រាប់ឲ្យម្ចាស់សំណង់ទាំងអស់ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យគុណភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីសប្តាហ៍មុនបានប្រាប់ឲ្យម្ចាស់សំណង់ទាំងអស់ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់នៅតាមគម្រោងរបស់ខ្លួន។ វិធានការនេះ ធ្វើឡើងដើម្បីធានាគុណភាព សោភ័ណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ យោងតាមលិខិតចុះថ្ងៃទី ០៨ ខែ សីហា ក្រសួងបានស្នើឲ្យរដ្ឋបាលរាជធានី ខេត្តធ្វើការណែនាំដល់ម្ចាស់សំណង់ទាំងអស់ឲ្យមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់ស្របច្បាប់ ឬវិស្វករ ស្ថាបត្យករស្របច្បាប់នៅគ្រប់ការដ្ឋានសាងសង់ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជាងនេះទៀត ម្ចាស់សំណង់ទាំងនោះ ត្រូវតម្កល់លិខិតអនុញ្ញាតសាងសង់ភ្ជាប់ជាមួយប្លង់ស្ថាបត្យកម្ម លិខិតអនុញ្ញាតបើកការដ្ឋាន និងឯកសារពាក់ព័ន្ធផ្សេងទៀត នៅក្នុងការដ្ឋានសាងសង់។ ម៉្យាងវិញទៀត ការដ្ឋានសំណង់ក៏ត្រូវមាន ផ្ទាំងគំនូរសំណង់ ដែលមានព័ត៌មានដូចជា ឈ្មោះគម្រោងសាងសង់ ឈ្មោះក្រុមហ៊ុនទទួលសាងសង់ ឈ្មោះម្ចាស់សំណង់ឈ្មោះស្ថាបត្យករនិងវិស្វករ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន អាសយដ្ឋានទីតាំងសាងសង់ និងលេខទូរស័ព្ទទំនាក់ទំនង បិទនៅពីមុខការដ្ឋានសាងសង់។ រដ្ឋបាលរាជធានី ខេត្ត ត្រូវមានវិធានការផ្អាកការដ្ឋានជាបណ្តោះអាសន្នរហូតដល់ម្ចាស់សំណង់បានបំពេញលក្ខខណ្ឌខាងលើនេះ។ ថ្មីៗនេះដែរ ក្រសួងក៏បានចេញប្រកាសក្នុងគោលបំណងដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អចលនវត្ថុឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅតាមរយៈការបង្ការ និងទប់ស្កាត់អំពើល្មើស និងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្មនិងសំណង់។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមអ្នកជំនាញជម្រុញឲ្យវិនិយោគសណ្ឋាគារខណៈវិស័យទេសចរណ៍កំពុងអភិវឌ្ឍខ្លាំង

ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មអចលនទ្រព្យ បានប្រមូលផ្តុំគ្នានៅឯសណ្ឋាគារ Rosewood Hotel កាលពីសប្តាហ៍មុនដើម្បីពិភាក្សាពីឱកាសវិនិយោគផ្សេងៗ ហើយក៏បានផ្តោតលើការវិនិយោគផ្នែកសណ្ឋាគារ ស្របពេលដែលឧស្សាហកម្មទេសចរណ៍នៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្រោមការសហការរៀបចំដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL ការពិភាក្សាខាងលើនេះ បានបង្ហាញពីឱកាស និងបញ្ហាប្រឈមសម្រាប់វិនិយោគិនដែលសម្លឹងមើលការវិនិយោគអចលនទ្រព្យនៅកម្ពុជា។ (អានបន្ថែម) លោក Charles Amar ទីប្រឹក្សាជាន់ខ្ពស់ស្តីពីការអនុវត្តន៍អចលនទ្រព្យរបស់ក្រុមហ៊ុន DFDL ដែលជាវាគ្មិនមួយរូប បានមានប្រសាសន៍ថា ឧស្សាហកម្មសណ្ឋាគារនៅកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងលឿន ពីប្រភេទសណ្ឋាគារដែលប្រតិបត្តិដោយបុគ្គលមួយរូប ទៅជាសណ្ឋាគារម៉ាកអន្តរជាតិ ខណៈដែលកម្ពុជា កំពុងចាប់ផ្តើមផ្តោតលើការទាក់ទាញភ្ញៀវទេសចរលំដាប់ខ្ពស់បន្ថែមទៀត។ លោកថ្លែងថា «ម៉ាកសណ្ឋាគារអន្តរជាតិនាំមកនូវភ្ញៀវទេសចរជាក់លាក់ជាច្រើន ពីព្រោះពួកគេ [ភ្ញៀវទេសចរ] ស្គាល់សណ្ឋាគារនោះ ប្រភេទសេវាកម្មរបស់សណ្ឋាគារនោះ ហើយពួកគេជឿជាក់ទៅលើគុណភាព ដូចនេះ វានឹងនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន។ ដូច្នេះខ្ញុំគិតថាវាជាឱកាសដ៏ល្អ»។ ស្របពេលដែលប្រទេសកម្ពុជាមានបំណងទាក់ទាញអ្នកដំណើរអន្តរជាតិប្រមាណ ១៥ លាននាក់នៅឆ្នាំ ២០៣០ ប្រទេសនេះ នឹងត្រូវការបន្ទប់សណ្ឋាគារចំនួន ១០០,០០០បន្ទប់បន្ថែមទៀតនៅឆ្នាំ ២០២៨ ដែលក្នុងនោះ ៦០,០០០ បន្ទប់នឹងស្ថិតនៅក្នុងផ្នែកប្រណីត។ ថ្មីៗនេះមានសណ្ឋាគារម៉ាកអន្តរជាតិជាច្រើនទៀត ដូចជា Yoo2 Lifestyle Brand […]

អាន​បន្ថែម

ក្រសួងមហាផ្ទៃជម្រុញឲ្យម្ចាស់អគារខ្ពស់ៗ ត្រូវគិតគូរសាងសង់ទុកច្រកសុវត្ថិភាពធំទូលាយ

ក្រសួងមហាផ្ទៃ បានជំរុញដល់អ្នកជំនាញឯកទេសស្ថាបត្យកកម្ម និងអ្នកសាងសង់ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យទុកជាមុន នូវរាល់ពេលចេញគម្រោងប្លង់របស់ខ្លួន ដើម្បីបង្ការនៅពេលមានគ្រោះអគ្គិភ័យកើតឡើង ដោយការសិក្សាកន្លែងសម្រាប់ជម្លៀសខ្លួន និងសម្រាប់ក្រុមការងារពន្លត់អគ្កីភ័យធ្វើអន្តរាគមន៍។ ការស្នើរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍សិក្សា រកឃើញថា សំណង់អគារខ្ពស់ៗមួយចំនួន ដែលកំពុងសាងសង់ និងដំណើរការនៅកម្ពុជា មិនមានច្រកសុវត្ថិភាព សម្រាប់គេចខ្លួន នៅពេលមានគ្រោះថ្នាក់អគ្គីភ័យកើតឡើង។ ក្រសួងបានអំពាវនាវឲ្យការសាងសង់អគារខ្ពស់ត្រូវគិតគូរដល់ច្រកសុវត្ថិភាពនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តម អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ដោយសន្ទុះនៃល្បឿនអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វឌ្ឍនភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់ ស្ថាបត្យកម្ម អគារមានកម្ពស់ច្រើនជាន់ ជាន់ក្រោមដី បុរី ភូមិគ្រឹះ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត រោងចក្រ សហគ្រាស ក្រុមហ៊ុនប្រេងឥន្ធនៈ គ្រឹះស្ថាន គេហដ្ឋានទំនើប បានរីកដុះដាលតាំងពីទីក្រុង ទីប្រជុំជន ដល់ជនបទ។ ថ្លែងនៅក្នុងសិក្ខាសិលាស្តីពី សុវត្ថិអគ្គីភ័យក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២នេះ ឯកឧត្តម អ៊ុក គឹមលេខ បានមានប្រសាសន៍ថា៖ «បន្ទាប់ពីការស្រាវជ្រាវ និងសិក្សា […]

អាន​បន្ថែម

រដ្ឋាភិបាលចេញប្រកាសអន្តរក្រសួងថ្មីដើម្បីរឹតបន្តឹងស្តង់ដារសំណង់គ្រប់ប្រភេទ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹង ក្រសួងយុត្តិធម៌ កាលពីថ្មីៗនេះ បានចេញប្រកាសអន្តរក្រសួងស្ដីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់ ក្នុងគោលបំណងដើម្បីរឹតបន្តឹងស្តង់ដារសំណង់គ្រប់ប្រភេទទាំងអស់នៅកម្ពុជា។​ ចុះថ្ងៃទី២ ខែសីហា ប្រកាសមួយនេះ មានគោលបំណង គឺដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អចលនវត្ថុឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅតាមរយៈការបង្ការ និងទប់ស្កាត់អំពើល្មើស និងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្មនិងសំណង់។ ជាមួយគ្នានេះដែរ ប្រកាសថ្មីមួយច្បាប់នេះ ក៏ដើម្បីឆ្លើយតបទៅនឹងភាពធូររលង់នៃគុណភាពនិងស្តង់ដារនៃការសាងសង់អគារ ដែលជាហេតុបង្កឲ្យកើតមានជាឧប្បត្តិហេតុជាច្រើនករណី មានជាអាទិ៍ដូចជា ការបាក់រលំអគារកម្ពស់៧ជាន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង ៤០នាក់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនាកន្លងមកនេះ។ (អានបន្ថែម) ប្រកាសថ្មីនេះ ផ្ដល់សិទ្ធិឲ្យអាជ្ញាធរទាំងថ្នាក់ជាតិនិងក្រោមជាតិក្នុងការធ្វើអធិការកិច្ច ពោលគឺ ការតាមដាន ស្រាវជ្រាវ និងត្រួតពិនិត្យ សំណង់ ដែលអាជ្ញាធរមានសមត្ថកិច្ចទាំងនោះមាន ដូចខាងក្រោម ៖ ១-រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការអភិវឌ្ឍន៍អចលនវត្ថុ គ្រប់ប្រភេទនិងទំហំ។ ២- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ចំពោះការអភិវឌ្ឍន៍អចលនវត្ថុដែលស្ថិតក្រោម សមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត។ ៣- អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំពោះការអភិវឌ្ឍន៍អចលនវត្ថុដែល ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ មានតែប្រធានអង្គភាពមានសមត្ថកិច្ចប៉ុណ្ណោះ ដែលអាចលើកសំណើធ្វើអធិការកិច្ចសំណង់ទៅ អាជ្ញាធរមានសមត្ថកិច្ច។ លើសពីនេះ ក្នុងករណីពិនិត្យឃើញថា ការអភិវឌ្ឍន៍អចលនវត្ថុកំពុងដំណើរការដោយមិនអនុលោមតាម លិខិតអនុញ្ញាត បទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន របាយការណ៍ស្តីពីលទ្ធផលនៃការ ចុះធ្វើអធិការកិច្ចសំណង់ ត្រូវលើកសំណើចាត់វិធានការនិង/ ឬដាក់ទណ្ឌកម្មមួយឬច្រើនដូចខាងក្រោម៖ – […]

អាន​បន្ថែម

អនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានទាបជាងស្តង់ដាកំណត់របស់រដ្ឋ

អនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានសំណង់ក្នុងរាជធានី-ខេត្តចំនួនបី គឺមានកម្រិតទាបជាងស្តង់ដាដែលបានកំណត់ដោយរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា ហៅកាត់ថា BWTUC។ ការរកឃើញខាងលើ គឺត្រូវបានផ្សព្វផ្សាយដល់មន្ត្រីរដ្ឋាភិបាល តំណាងក្រុមហ៊ុនសំណង់ តំណាងសហជីព និងកម្មករសំណង់កាលពីថ្ងៃទី ០៨ ខែ សីហា នៅឯភោជនីដ្ឋានទន្លេបាសាក់ ២។ ក្រោមចំណងជើងថា៖ «ការប៉ាន់ប្រមាណវាយតម្លៃអំពីទឹកស្អាត និងអនាម័យក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់» របាយការណ៍នេះ បានរកឃើញថា ស្ថានភាពទឹកស្អាត និងអនាម័យនៅតាមការដ្ឋានសំណង់នៅតែមិនទាន់ឈានដល់កម្រិតស្តង់ដាអនាម័យអប្បរមា ឬមិនឆ្លើយតបនឹងតម្រូវការរបស់កម្មករ និងសាច់ញាតិពួកគាត់ដែលរស់នៅតាមការដ្ឋាននៅឡើយ។ របាយការណ៍នេះ បានស្ទង់មតិ និងត្រួតពិនិត្យនៅតាមការដ្ឋានចំនួន១៧ ការដ្ឋានក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលក្នុងនោះ កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់កម្មករក្នុងការដ្ឋានទាំងអស់នេះ គឺសុទ្ធតែមិនត្រូវតាមស្តង់ដា។ របាយការណ៍បានសរសេរថា៖ «កន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់ មានលក្ខខណ្ឌទឹកស្អាត និងអនាម័យមិនល្អ ហើយមិនត្រូវនឹងស្តង់ដា ឬស្របតាមការកំណត់ដោយច្បាប់នៃប្រទេសកម្ពុជា និងប្រកាសឡើយ។ បរិក្ខាអនាម័យ មិនគ្រប់គ្រាន់ គ្មានការថែទាំ និងសាងសង់គ្មានគុណភាពល្អ គ្មានគន្លឹះចាក់សោរទ្វារ ថែមទាំងមានប្រហោងលើជញ្ជាំង»។ តួលេខរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិយោគក្នុងវិស័យសំណង់កើនឡើងជាង ៥៧ […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងបង្កើតក្រុងព្រះសីហនុជាមជ្ឈមណ្ឌលភស្តុភារកម្ម

រដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំមួយនៅក្នុងប្រទេស ខណៈដែលក្រុងព្រះសីហនុជាច្រកចេញ-ចូលនៃទំនិញ ដ៏សំខាន់តាមរយៈកំពង់ផែទឹកជ្រៅរបស់ខ្លួន។ ការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មនេះគឺមានគោលបំណងធានាដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាព ធានាឱ្យមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជំរុញការប្រកួតប្រជែងក្នុងការដឹកជញ្ជូន ដែលនឹងត្រូវអនុវត្តតាមរយៈភាពជាដៃគូរដ្ឋ និងឯកជនផងដែរ។ ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុ IFC របស់ធនាគារពិភពលោក ជាអ្នកទទួលធ្វើការសិក្សាបុរេសមទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មនេះ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងកិច្ចប្រជុំស្តីពីអំពីការសិក្សាបុរេសមទ្ធិលទ្ធភាពលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ជាមួយតំណាង IFC កាលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ កុយ សុដានី រដ្ឋលេខធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញឱ្យគណៈកម្មាធិការជាតិភស្តុភារកម្ម និងភាគី ពាក់ព័ន្ធផ្តល់ធាតុចូលសំខាន់ៗដើម្បី ឱ្យគម្រោងសិក្សានេះទទួលបានលទ្ធផលល្អ និងដាក់ជូនថ្នាក់ដឹកនាំ ក្រសួងធ្វើការពិនិត្យ ឈានទៅបង្កើត មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុប្រកបដោយជោគជ័យ។ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មចំនួនបួន កន្លែង រួមមាន មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ មជ្ឈមណ្ឌលភស្តុភារកម្មប៉ោយប៉ែត និងមជ្ឈមណ្ឌលភស្តុភារកម្មបាវិត ដើម្បីជំរុញការប្រកួតប្រជែង និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន។ គួរបញ្ជាក់ជូនថា សម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម នៅរាជធានីភ្នំពេញ ក្រសួងសាធារណៈការបានបញ្ចប់ការសិក្សារួចហើយ ដែលគ្រោងបង្កើតនៅក្បែរកំពង់ផែស្វ័យតភ្នំពេញ៕

អាន​បន្ថែម