ក្រុមហ៊ុនដឹកជញ្ចូន Yang Ming នឹងបើកដំណើរការផ្លូវទឹកដំបូងគេពីចិនទៅវៀតណាម និងកម្ពុជា

សាជីវកម្មដឹកជញ្ជូនមហាសមុទ្ររបស់ក្រុមហ៊ុនយ៉ាងម៉ិញ ឫ Yang Ming Marine Transportation Corporation ដែលជាក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ បានប្រកាសថាខ្លួននឹងមានសេវាដឹកជញ្ជូនផ្លូវដោយផ្ទាល់ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងប្រទេសកម្ពុជាដែលមានឈ្មោះថាសេវាកម្ម CVK ។ តាមរយៈសេចក្តីប្រកាសព័ត៌មានបានសរសេរថា៖ «ក្រុមហ៊ុនដឹកជញ្ចូនYang Ming មានសេចក្តីរីករាយសូមប្រកាសបើកដំណើរការសេវាកម្ម CVK ចាប់ពីថ្ងៃទី ២១ ខែតុលានេះតទៅ» ។ ដើម្បីពង្រឹងសេវាកម្មទូទាំងពិភពលោករបស់ខ្លួន ក្រុមហ៊ុននេះពង្រីកខ្សែរផ្លូវទឹករបស់ខ្លួនដែលភ្ជាប់ពីកំពង់ផែចិន ទៅដាណាងប្រទេសវៀតណាម និងទៅក្រុងព្រះសីហនុនៅកម្ពុជា។ ការបង្កើតខ្សែរផ្លូវទឹកនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនឲ្យមានរយៈពេលខ្លី និងធ្វើឲ្យសេវាកម្មនៃការដឹកជញ្ជូនមានប្រសិទ្ធភាពជាងមុន។ យោងតាមកាសែតខ្មែរថាមស៍ លោកស៊ិន ចន្ធី ដែលជាប្រធានសមាគមអ្នកដឹកជញ្ចូនទំនិញកម្ពុជា បានមានប្រសាសន៍ថា ផ្លូវផ្ទាល់នេះ គឺល្អសម្រាប់ប្រទេសកម្ពុជា នឹងអាចកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ក្រុមហ៊ុនដឹកជញ្ជូន Yang Ming ក៏បានប្រកាសតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនផងដែរថា ខ្លួននឹងមានផ្លូវទឹកផ្សេងទៀតដែលរួមមាន នៅទីក្រុងនីងបូ សៀងហៃ សៃម៉ាន ដាហាំង ហូជីមិញ ក្រុងព្រះសីហនុ និងហុងកុង។

អាន​បន្ថែម

ខេត្តកំពង់ស្ពឺកំពុងរៀបចំដីជាច្រើនហិកតាសាងសង់ស្តាតថ្មីត្រៀមសម្រាប់ SEA Games

ខេត្តកំពុងស្ពឺបាននិងកំពុងរៀបចំដីជាច្រើនហិកតាដើម្បីសាងសង់ស្តាតថ្មីត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ក្នុងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តផ្ទាល់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៩ ខែ តុលា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំ តាមសារអេឡិចត្រូនិចតេឡេក្រាមថា ខេត្តកំពង់ស្ពឺកំពុងមានគម្រោងសាងសង់ស្តាតនៅលើផ្ទៃដីទំហំប្រមាណជា ៤ ហិកតា ដែលបច្ចុប្បន្នក្រុមការងារបាននិងកំពុងចាប់ផ្តើមដំណើរការ។ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា៖ «យើងកំពុងរៀបចំលើកកំពស់ផ្ទៃដី ដោយយកអាចម៌ដីមកចាក់បំពេញ»។ ចំពោះទីតាំងច្បាស់លាស់នៃគម្រោងនេះ ឯកឧត្តម វ៉ី សំណាង មិនទាន់បញ្ជក់នៅឡើយទេ ក៏ប៉ុន្តែ តាមការសង្កេតរបស់ក្រុមការងារយើងខ្ញុំ នៅពេលធ្វើដំណើរចេញពីទីរួមខេត្តតាមផ្លូវឆ្ពោះទៅភ្នំឱរ៉ាល់ប្រមាណជា ៥ នាទី ក៏មានការរៀបឈួសឆាយកាយដីជាច្រើនហិកតាផងដែរ។ សម្រាប់ព័ត៌មានលម្អិតនៃគម្រោងខាងលើនេះ យើងខ្ញុំនឹងធ្វើការរាយការណ៍បន្តនៅពេលខាងមុខ។ គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ត្រៀម ប្រកួតកីឡាអាស៊ីអាគ្នេយ៍ តួយ៉ាងមានដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃតម្លៃ១៦០លានដុល្លារអាមេរិក អាងហែលទឹកនៅស្រុកកោះធំ គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT និងអាងហែលទឹកខ្នាតអន្តរជាតិនៅខេត្តបាត់ដំបង ជាដើម។

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិនក្នុងខេត្តសៀមរាប

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានផ្តល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៍ជាច្រើនរួមមានគម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិនដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប។ តាមការចុះផ្សាយរបស់ CDC កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Angkor International Culture Investment & Development (Cambodia) Co.,Ltd នឹងបោះទុនវិនិយោគចំនួន ២៧,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងរបស់ខ្លួននៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិននេះ គឺនឹងបង្កើតការងារបានប្រមាណ ២១៣ កន្លែងសម្រាប់ប្រជាជន។ កាលពីខែសីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group បានប្រកាសថានឹងវិនិយោគទឹកប្រាក់ចំនួន ៧០ លានដុល្លារអាមេរិក ដើម្បីសាងសង់គម្រោងខាងលើនៃផ្ទៃដីសរុប ៣,៣ ហិកតា។ គម្រោងនេះ នឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌ រួមមាន រោងមហោស្រពញញឹមអង្គរ ១៥០០-កៅអី សារមន្ទីរ Zhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន […]

អាន​បន្ថែម

ការកែច្នៃសំរាមប្លាស្ទិកក្លាយជាគ្រឿងសំណង់និងគ្រឿងសង្ហារឹមជាផ្នែកមួយនៃអាជីវកម្មបៃតង

គម្រោងកែច្នៃសំណល់ប្លាស្ទិកត្រូវលើកឡើងជាផ្នែកមួយនៃអាជីវកម្មបៃតងក្នុងវេទិកាអាជីវកម្មបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។ ថ្មីៗនេះនៅថ្ងៃទី ១០ ខែតុលា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានរៀបចំកម្មវិធីវេទិកាធុរកិច្ចបៃតងឆ្នាំ ២០១៩ លើកទី ៥ ឫ ហៅថា the 5th edition of our landmark Green Business Forum 2019 ប្រធានបទជាច្រើនកំពុងត្រូវបានពិភាក្សា ប៉ុន្តែកត្តាដែលព្រួយបារម្ភបំផុតដែលត្រូវបាននិយាយ និងជំរុញឲ្យដោះស្រាយនិងលើកកម្ពស់ការយល់ដឹងនោះគឺការគ្រប់គ្រងសំរាម។ គំនិតផ្តួចផ្តើមនៃគម្រោងកែឆ្នៃសំរាមប្លាស្ទិកនេះ គឺមកពីក្រុមហ៊ុនឈ្មោះថា Gomi Recycle 110 Co., Ltd. ដែលមានការគាំទ្រពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ក្រុមហ៊ុនជីប ម៉ុង គ្រុបក៏ជាផ្នែកមួយនៃគម្រោងនេះដែរ នេះបើយោងតាម កញ្ញា Pheap Sovanvichily ដែលកាន់ផ្នែកទីផ្សារ និងលក់ នៅក្រុមហ៊ុន Gomi Recycle 110 Co., នេះស្រាប់។ បញ្ហាដែលក្រុមហ៊ុននេះប្រឈមមុខ គឺកង្វះរថយន្តដែលសម្រាប់ដឹក និងប្រមូលសំរាម ដើម្បីបំពេញតាមស្តង់ដាររបស់អន្តរជាតិ។ ការអនុវត្តគម្រោងនេះគឺស្ថិតនៅក្នុងខេត្តស្វាយរៀង។ កាកសំណល់ប្លាស្ទិកនឹងក្លាយជាសម្ភារៈសំណង់សម្រាប់ប្រើប្រាស់ រីឯកាកសំណល់ប្លាស្ទិកផ្សេងទៀតនិងក្លាយជាគ្រឿងសង្ហារិម។ […]

អាន​បន្ថែម

ថាមពលព្រះអាទិត្យ និងថាមពលខ្យល់អាចជាថាមពលប្រើប្រាស់នាពេលអនាគត

ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ បានក្លាយជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានគេលើកមកពិភាក្សានៅក្នុងវេទិកាធុរកិច្ចបៃតង ២០១៩ ឬហៅថា the 5th edition of our landmark Green Business Forum 2019 ដែលត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham។ ដោយសារគម្រោងថាមពលពន្លឺព្រះអាទិត្យមួយចំនួនត្រូវបានអនុម័តនៅកម្ពុជា លើផ្នែកបច្ចេកទេស និងការគ្រប់គ្រងនឹងត្រូវបានបង្ហាញនាពេលឆាប់ៗនេះ។ ក្នុងកិច្ចពិភាក្សានេះ លោក Morten Kvammen វាគ្មិន និងជាអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Investing in Infrastructure (3i) បានឲ្យដឹងថា ឥឡូវនេះមាន ៩ ទីតាំងដែលគម្រោងថាមពលពន្លឺព្រះអាទិត្យត្រូវបានអនុម័ត ដូចជា នៅបាវិត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ យោងតាមការចេញផ្សាយថ្មីមួយ មានឈ្មោះថា ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា បានបង្ហាញថា វិស័យអគ្គិសនីនៅប្រទេសកម្ពុជាត្រូវបានកំណត់តាមការកើនឡើងនៃតម្រូវការអគ្គិសនី ចំណែកតម្រូវការប្រចាំឆ្នាំនឹងកើនពី ១៥-២០ ភាគរយ រហូតដល់ឆ្នាំ ២០២០ ហើយអាចនឹងកើនលើសហ្នឹង។ របាយការណ៍របស់ធនាគារពិភពលោកនៅឆ្នាំ២០១៨ […]

អាន​បន្ថែម

ក្រសួងសាធារណការនឹងចាប់ផ្តើមសាងសង់ផ្លូវនិងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូននឹងធ្វើការបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមការបញ្ជាក់ផ្ទាល់ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន។ ថ្លែងអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងកម្មវិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ ROAD CARE កាលពីពេលថ្មីៗ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវសំខាន់ៗចំនួន ៥ ខ្សែ និងស្ពានចំនួន០១ខ្សែ គឺនឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលដ៍ខ្លីខាងមុខ ខណៈការសិក្សា និងការស្វែងរកថវិកាត្រូវបានបញ្ចប់។ តាមការបញ្ជាក់របស់ឯកឧត្តម ផ្លូវទាំងនោះរួមមាន ផ្លូវជាតិលេខ ១០ តភ្ជាប់ពីសំឡូតដល់កោះកុង ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ៤១ (ភ្ជាប់ពីផ្លូវជាតិលេខ ៤មកផ្លូវជាតិលេខ៣) ខណៈផ្លូវជាតិលេខ ៣១ ភ្ជាប់ពីបែកគូសចុះមកកំពង់ត្រាច និងផ្លូវជាតិលេខ ៣៣ ពីកំពតមកកែប ក៏ត្រូវបានពិភាក្សាចប់សព្វគ្រប់អស់ហើយដែរ។ ក្រៅពីនេះ ឯកឧត្តមបញ្ជាក់ទៀតថា៖ «យើងកំពុងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គពីក្រចេះ យើងកំពុងសាងសង់ស្ពាននៅស្ទឹងត្រង់ យើងត្រៀមបើការដ្ឋានស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ»។ គួរបញ្ជាក់ថា ថ្មីៗនេះក៏មានការប្រកាសត្រៀមចុះកិច្ចសន្យាសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងខេត្តព្រះសីហនុដែលការសាងសង់អាចនឹងចាប់ផ្តើមនៅពេលរដូវវស្សាត្រូវបានបញ្ចប់។ (អានបន្ថែម)

អាន​បន្ថែម

ការរៀបចំប្រព័ន្ធដឹកជញ្ជូន និងលំនៅដ្ឋានដែលមានតំលៃសមរម្យនឹងជួយដល់កំណើនសេដ្ឋកិច្ច

ការពង្រឹងបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងលំនៅដ្ឋានមានតម្លៃសមរម្យគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ី។ អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអៀ សុផលបានមានប្រសាសន៍ថា ការជាប់គាំងចរាចរណ៍គឺមិនមែនជាក្តីប្រាថ្នាសម្រាប់អ្នករាល់គ្នា។ លោក អៀ សុផល មានប្រសាសន៍ថា៖ «ប្រជាជនមិនចង់ជាប់ក្នុងរថយន្តពេលស្ទះចរាចរណ៍នៅលើផ្លូវខូតខាតនោះទេ។ ពួកគេចង់បានបណ្តាញដឹកជញ្ជូនដែលនឹងបង្កើនតម្លៃផ្ទះរបស់ពួកគេ។ នៅក្រៅប្រទេសកម្ពុជា (ឬប្រទេសក្រៅ) ការរស់នៅក្បែរស្ថានីយ៍រថភ្លើងក្រោមដីអាចបង្កើនតម្លៃផ្ទះ»។ ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីទើបតែធ្វើការបោះពុម្ភផ្សាយរបាយការណ៍ដែលមានឈ្មោះថាទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលផ្តោតលើទីក្រុងនានានៅអាស៊ី។ ការបោះពុម្ភផ្សាយនេះបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីបានប្រែប្រួលពី ៥,៩ ភាគរយ ក្នុងឆ្នាំ ២០១៨ ដល់ ៥,៤ ភាគរយ ក្នុងឆ្នាំ ២០១៩ និង ៥.៥ ភាគរយ នៅឆ្នាំ ២០២o ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានប្រកាសផែនការសាងសង់រថភ្លើងអាកាសពីទីក្រុងភ្នំពេញដល់ពហុកីឡដ្ឋាន (ព្រែកព្នៅ) ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ក្នុងគោលបំណងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅកម្ពុជាពេលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ […]

អាន​បន្ថែម

ការដំឡើងសូឡា PV នៅលើដំបូលអាចកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនវិនិយោគ

សូឡា PV ឬត្រូវបានគេស្គាល់ថាការតំឡើងថាមពលពន្លឺព្រះអាទិត្យ Solar Photovoltaics នៅលើដំបូលត្រូវបានលើកឡើងថា ជាដំណោះស្រាយមួយដើម្បីកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនការវិនិយោគបន្ថែមទៀត នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍ការ កាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ កាលពីថ្ងៃទី ០៤ ខែតុលា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ. អ.ច.) ទើបតែបានចេញរបាយការណ៍ចំនួនពីរដែលបានលើកឡើងអំពីការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច នៅកម្ពុជា។ របាយការណ៍ទាំងពីរនោះ រួមមានទី១- ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងទី២- ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ ឯកឧត្តម នេត្រភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ថាមពលពន្លឺព្រះអាទិត្យដែលដំឡើងនៅលើដំបូលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ DREI ដើម្បីបង្កើនការវិនិយោគធំៗ។ ដំបូលសូឡា PV នៅប្រទេសកម្ពុជា ត្រូវបានគ្រោងនឹងបែងចែកជាផ្នែក ពោលគឺពាណិជ្ជកម្មនិងឧស្សាហកម្ម ដើម្បីបំពេញតាមគោលដៅរបស់អ្នកវិនិយោគ។ របាយការណ៍ដដែលរបស់ DREI បានបង្ហាញថា ឱកាសវិនិយោគជាង ៩០០ លានដុល្លារអាមេរិកមានទៅលើសូឡា PV។ បើនិយាយពីប្រទេសកម្ពុជាវិញ កម្ពុជាមានសក្តានុពលទាក់ទាញការវិនិយោគវិស័យឯកជនលើសូឡា PV មានទឹកប្រាក់ប្រមាណជា ៩០៣ លានដុល្លារអាមេរិក។

អាន​បន្ថែម

សម្តេចហ៊ុនសែនស្នើឲ្យពិនិត្យលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលត្រូវបានពន្យារពេលក្រោយសិក្សាចប់តាំងពីឆ្នាំ២០១៧ ដោយសារតែផ្លូវមួយខ្សែនេះ ត្រូវចំណាយទឹកប្រាក់យ៉ាងច្រើនប្រមាណជា ៤ពាន់លានដុល្លារ។ ថ្លែងនៅក្នុងវេទិកា ស្តីពី ការវិនិយោគ និង ពាណិជ្ជកម្មរវាងកម្ពុជា និង វៀតណាមនៅទីក្រុងហាណូយ សម្ដេចបានជំរុញនិងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៅកម្ពុជាទាំងអស់ឲ្យពន្លឿនគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងក្នុងគោលបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានសរសេរនៅលើទំព័រហ៊្វេប៊ុកផ្លូវការថា៖«ស្នើឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាពិនិត្យលទ្ធភាពជាក់ស្ដែង ដើម្បីសម្រួលពាណិជ្ជកម្ម និង ផ្នែកឡូជីស្ទីកនៅតាមជាយដែន និង ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន»។ សម្តេចបានបន្តទៀតថា ក្រោយពេល បញ្ចប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ដែលនឹងឆ្ពោះបន្តទៅដល់ទីក្រុងហូជីមិញវានឹងក្លាយជាចំណុចប្រសព្វគ្នានៅច្រកព្រំដែនអន្តរជាតិបាវិត ដែលជាចំណុចប្រមូលផ្ដុំដ៏សំខាន់មួយនៅក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង។ បើយោងតាមការសិក្សារបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន និង អង្គការជប៉ុន JICA ផ្លូវល្បឿនលឿនភ្នំពេញបាវិតប្រវែង ១៦០គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ ៣,៨០០ លានដុល្លារ ច្រើនជាងផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុដែលមានប្រវែង ១៩០ គីឡូម៉ែត្រ តែចំណាយអស់តិចជាងនេះដល់ទៅជិតពាក់កណ្តាល។ ផ្លូវល្បឿនលឿនភ្នំពេញបាវិតត្បិតតែមានប្រវែងខ្លី តែត្រូវចំណាយថវិកាច្រើនដោយសារតែ ការសាងសង់ផ្លូវនេះគឺនឹងត្រូវឆ្លងកាត់តំបន់លិចទឹក ហើយតម្រូវឲ្យមានការសាងសង់ផ្លូវកាត់ទឹកប្រមាណ ៨០ គីឡូម៉ែត្រ៕ (អានបន្ថែម)   រូបភាពគោលដោយ ទំព័រហ្វ៊េសប៊ុក Samdech […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់

ផ្លូវល្បឿនលឿនតម្លៃ ២ ពាន់លានដុល្លារអាមេរិកតភ្ជាប់ពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីខែ មិនា កន្លងទៅនេះ គឺរំពឹងថានឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់នៃផែនការដើម នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន។ ក្រោយពីបញ្ចប់កម្មវិធីបើកយុទ្ធនាការថែទាំផ្លូវកាលពីថ្ងៃទី ០៤ ខែ តុលា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ថា ការសាងសង់ផ្លូវល្បឿនលឿនគឺសម្រេចបានច្រើន ហើយការដោះស្រាយផលប៉ះពាល់ក៏បានច្រើនផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «យើងសង្ឃឹមថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងធ្វើហើយចប់ជាស្ថាពរនៅខែ ០៩ ឆ្នាំ ២០២២ [ព្រោះ] តាមផែនការមុនគាត់ដាក់ ខែ ០៣ ឆ្នាំ ២០២៣ ប៉ុន្តែខ្ញុំសុំឲ្យគាត់រុញមកមុខ»។ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជានេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមប្រវែង ១៩០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត-ក្រុងចំនួន៥។ គម្រោងនេះគឺ ជាការវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទម្រង់ «សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរឬ BOT»។ (អានបន្ថែម)

អាន​បន្ថែម