ក្រសួងសាធារណការបើកយុទ្ធនាការជំរុញការប្រើប្រាស់ ROAD CARE Mobile App

ក្រសួងសាធារណការ និងដឹកជញ្ជូន បានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) ក្នុងការបើកយុទ្ធនាការ «បណ្តុះបណ្តាល និងផ្សព្វផ្សាយ បច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) » កាលពីព្រឹកថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩។ កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) គឺជាកម្មវិធីទូរសព្ទដៃដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការរាយការណ៍ដោយផ្ទាល់ ពីស្ថានភាពគ្រលុកសំបុកមាន់ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបានដាក់ឲ្យប្រើប្រាស់កាលពីប៉ុន្មានខែកន្លងទៅនេះ។ (អានបន្ថែម) យុទ្ធនាការបណ្តុះបណ្តាលរយៈពេល ៣ ខែនេះ គឺនឹងអាចឲ្យមន្រ្តីបច្ចេកទេសពាក់ព័ន្ធនៅគ្រប់មន្ទីរសាធារណការ និង ដឹកជញ្ជូន បានយល់ដឹងបន្ថែមពីប្រព័ន្ធបច្ចេកទេសក្នុងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងងាយស្រួលក្នុងការឆ្លើយតបទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ពីបញ្ហាផ្លូវខូច។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា កម្មវិធី ROAD CARE […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជិត ២៦លានដុល្លារសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ

រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយឥតសំណង់ ២.៧លានយ៉េន ឬប្រមាណជិត២៦លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ។ លិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី៣ ខែតុលា ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mikami Mashiro អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ ក្រោមគម្រោងជំនួយឥតសំណងនេះ ជប៉ុននឹងសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ចេញពីរាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយនឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូល ទៅក្នុងបឹងជើងឯកភាគខាងត្បូង រាជធានីភ្នំពេញ ដើម្បីរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលគ្រោងសាងសង់នៅភាគខាងត្បូងរាជធានីភ្នំពេញ គឹដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ជាពិសេស នឹងធ្វើឲ្យប្រព័ន្ធបណ្តាញលូក្នុងទីក្រុង មានសោភ័ណភាព ទីក្រុងបៃតង។ លោកបញ្ជាក់ថា គម្រោងនឹងត្រូវចាប់អនុវត្តបន្ទាប់ពីចុះហត្ថលេខារួចហើយ។ គម្រោងកសាងប្រព័ន្ធបង្ហូរទឹកកខ្វក់ ត្រូវបានសិក្សានាពេលកន្លងដោយទីភ្នាក់ងារ JICA៕   រូបភាពគោលដោយ Ministry of Foreign Affairs and […]

អាន​បន្ថែម

សភាពាណិជ្ជកម្មអឺរ៉ុបពិភាក្សាពីគុណភាពសំណង់ខណៈឧស្សាហកម្មនេះកំពុងរីកចម្រើនខ្លាំង

សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham កាលពីថ្ងៃទី ០៣ ខែ តុលា បានរៀបចំកិច្ចពិភាក្សាទាក់ទងទៅនឹងគុណភាពសំណង់ ដើម្បីស្វែងយល់ពីរបៀបគ្រប់គ្រងកិច្ចសន្យាដែលនឹងជួយឲ្យគម្រោងសំណង់មានគុណភាពល្អ។ កម្មវិធីនេះ មានការចូលរួមពីធុរកិច្ចជនពាក់ព័ន្ធវិស័យអចលនទ្រព្យ និងសំណង់ប្រមាណជា ៨០ នាក់។ លោក Michel Cassagnes អ្នកសម្របសម្រួលកម្មវិធី និងជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia បានមានប្រសាសន៍ថា កម្មវិធីនេះ ធ្វើឡើងគឺដើម្បីសិក្សាពីការធ្វើកិច្ចសន្យា ដែលអាចជួយឲ្យអ្នកអភិវឌ្ឍន៍ទទួលបានគុណភាពសំណង់ល្អនៅពេលបញ្ចប់គម្រោង សាងសង់។ លោក Stephane Bigorre វាគ្មិនមួយរូប និងជានាយកគ្រប់គ្រង និងដៃគូក្រុមហ៊ុន LBL International បានផ្តល់ពីនិយមន័យថា គុណភាពសំណង់ គឺជាការអនុលោមទៅនឹងលក្ខខណ្ឌមួយចំនួន ហើយកិច្ចសន្យា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។ លោកថ្លែងថា៖ «មធ្យោបាយតែមួយគត់ក្នុងការកំណត់គុណភាពនៅក្នុងសំណង់ និងដើម្បីធានាថាយើងឈានដល់ដំណាក់កាលនៃគុណភាព គឺត្រូវប្រាកដថា លក្ខខណ្ឌទាំងនោះត្រូវបានកំណត់យ៉ាងច្បាស់លាស់ ហើយបន្ទាប់មកគឺឯកសារកិច្ចសន្យា»។ បន្ថែមពីនេះ លោក Guillaume Bernard សហស្ថាបនិក និងជាប្រធានសមាគមអាស៊ីសម្រាប់ការគ្រប់គ្រងកិច្ចសន្យា បានមានប្រសាសន៍ថា ការគ្រប់គ្រងកិច្ចសន្យា គឺមានសារៈសំខាន់ ពីព្រោះកិច្ចសន្យាកំណត់នូវច្បាប់នៃកិច្ចការងារសាងសង់ទាំងឡាយណា។ លោកថ្លែងថា៖ […]

អាន​បន្ថែម

កិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងចាប់ផ្តើមក្នុងខែវិច្ឆិកា

កិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមក្នុងខែវិច្ឆិកា ខណៈការសាងសង់មិនទាន់អាចកំណត់បាននៅឡើយទេ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ។ ការបញ្ជាក់នេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងស្តីពីគម្រោងស្ថាបនាផ្លូវក្រុងក្នុងខេត្តព្រះសីហនុបានធ្វើឡើង និងបញ្ចប់កាលពីថ្ងៃទី ០១ ខែ តុលា កន្លងទៅនេះ នៅឯទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ លោក ឃាង ភារម្យ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំតាមសារអេឡិចត្រូនិចតេឡេក្រាមថា៖ «គម្រោងនៃការស្ថាបនាផ្លូវនៅក្នុងខេត្តព្រះសីហនុដែលមានទឹកប្រាក់១០០លានដុល្លារ គ្រោងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទទួលការស្ថាបនានៅដើមខែវិច្ឆិកា»។ ចំណែកឯកាលបរិច្ឆេទនៃការចាប់ផ្តើមសាងសង់វិញ លោក ឃាង ភារម្យ បញ្ជាក់ថា នឹងត្រូវកំណត់នៅពេលចុះកិច្ចសន្យា ហើយគម្រោងទាំងអស់នេះ គឺត្រូវដាក់ឆ្លងទៅថ្នាក់ដឹកនាំកំពូលបន្តទៀត។ នៅពេលសួរថាតើការសាងសង់នឹងត្រូវប្រើរយៈពេលប៉ុន្មាន លោក ឃាង ភារម្យ បញ្ជាក់ថា៖ «តាមខ្លឹមសារនៃកិច្ចប្រជុំ គឺប្រើរយៈពេល៨ខែ ហើយវាអាចប្រែប្រួលលើសហ្នឹង ខ្លះទៀតទៅតាមស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុហ្នឹងដែរ»។ យោងតាមសេចក្តីសម្រេចស្តីពីការបញ្ចេញកញ្ចប់ថវិកាសម្រាប់គម្រោងកសាងផ្លូវទាំងនេះ បានបញ្ជាក់ថា ការស្ថាបនាផ្លូវនេះ គឺនឹងផ្តោតលើវិធានការបច្ចេកទេស ដូចជា គុណភាពសំណង់ ទំហំផ្លូវ ការបំពាក់ខ្សែកាប បណ្តាញទូរគមនាគមន៍ បំពង់ទឹកស្អាត និងប្រព័ន្ធទឹកកង្វក់និងទឹកភ្លៀង។ (អានបន្ថែម) លោក […]

អាន​បន្ថែម

រដ្ឋាភិបាលយកចំណូលពីវិស័យប្រេងកាតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសថា ចំណូលទាំងអស់ បានពីវិស័យប្រេងកាត នឹងត្រូវយកទៅប្រើប្រាស់លើការកសាង និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ អាកាសយានដ្ឋានជាដើម។ ការប្រកាសពីចក្ខុវិស័យប្រើប្រាស់ចំណូលបានពីវិស័យប្រេងកាតនេះ ធ្វើឡើង ស្របពេលដែលដំណក់ប្រេងលើកដំបូង គ្រោងជីកយកចេញពីដែនសមុទ្រកម្ពុជា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រនិស្សិតនៃសកលវិទ្យាល័យ ប៊ែលធី នៅសាលសន្និសីទកោះពេជ្រ កាលព្រឹកថ្ងៃពុធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងថា៖ «ថវិកាដែលបានមកពីធនធានធម្មជាតិនៅពេលខាងមុខ ជាពិសេសប្រេង យើងមិនយកមកប្រើប្រាស់ក្នុងគណនីចរន្តទេ ក្នុងចំណាយចរន្ត ដូចចំណាយរាល់ថ្ងៃទេ។ គោលដៅនៃការចំណាយនៃថវិកាដែលបានមកពីធនធានធម្មជាតិគឺប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ»។ លោកនាយករដ្ឋមន្រ្តីពន្យល់ថា៖ «យើងពិតជាមានសុទិដ្ឋិនិយមលើបញ្ហានេះ ដោយសារអី? ឥឡូវយើងមិនទាន់ប្រើធនធានធម្មជាតិផង មិនទាន់ប្រើប្រេងមួយដំណក់ផង ប៉ុន្តែយើងអាចរស់បានទៅហើយ។ ចឹងនៅពេលដែលប្រាក់ចំណូលពីធនធានធម្មជាតិ ពិសេសពីវិស័យប្រេងបានមកដល់ ត្រូវប្រមូលផ្តុំខិតខំវិនិយោគទៅលើហេដ្ឋរចនាសម្ព័ន្ធ»។ តាមការបញ្ជាក់របស់ សម្តេចតេជោរ ហ៊ុន សែន វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ស្ពាន កំពង់ផែ អាកាសយានដ្ឋាន សាលារៀន មន្ទីរពេទ្យ។ គួរបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មកពីប្រទេសសឹង្ហបុរី ជាអ្នកទទួលសិទ្ធិវិនិយោគប្លុកប្រេងកាត់ […]

អាន​បន្ថែម

បំណងដ៏ធំមួយរបស់សម្តេចហ៊ុនសែនគឺកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កម្ពុជា-ថៃ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែតុលា បានប្រកាសពីគោលបំណងដ៏ធំមួយរបស់សម្តេច គឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនឹងតភ្ជាប់កម្ពុជាទៅកាន់ប្រទេសថៃ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ប្រមាណជា១,១៨៣នាក់ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ពីវឌ្ឍន៍ភាពនៃការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយសម្តេច ក៏បានប្រកាសពីគោលបំណងក្នុងការកសាងបន្ថែមទៀត។ សម្តេចថ្លែងថា៖ «ឥឡូវនេះស្ពានរវាងក្រូចឆ្មានឹងស្ទឹងត្រង់ជិតត្រូវបានតភ្ជាប់ហើយ…ឥឡូវយើងតភ្ជាប់ពេញប្រទេសហើយ អ្វីដែលជាបំណងរបស់ខ្ញុំបន្តទៅទៀត គឺខ្ញុំតភ្ជាប់តាមព្រំដែនកម្ពុជា-ថៃ»។ តាមការបញ្ជាក់របស់សម្តេច ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើ គឺនឹងចាប់ផ្តើមពីបាត់ដំបងតភ្ជាប់មកផ្លូវលេខ៥៧ ពីខេត្តពោធិ៍សាត់ ហើយនឹងតម្រង់ទៅព្រំដែនថ្មដារ។ (អានបន្ថែម) ក្រោយពីបានរកទុនវិនិយោគនាពេលកន្លងមក (អានបន្ថែម) សម្តេចបន្តថា៖ «នៅពេលខាងមុខ នឹងបើកការដ្ឋានសាងសង់តភ្ជាប់ពីសំឡូតមកពោធិ៍សាត់ ហើយកាត់ចេញទៅកោះកុងដើម្បីតភ្ជាប់របៀង»។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាទាំងបួនដែលជំរុញឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល និងសម្រាលបន្ទុកទៅលើការចំណាយក្នុងការធ្វើដំណើរផងដែរ។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធខាងលើ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាបន្តកសាងបន្ថែមទៀតនាពេលខាងមុខ។   រូបភាពគោលដោយទំព័រហ្វ៊េសប៊ុក Samdech Hun Sen, Cambodian Prime Minister

អាន​បន្ថែម

ក្រុមហ៊ុន ស៊ុនហ៊ួ គ្រុប គឺជាកន្លែងស្វែងរកផលិតផលម៉ាក TOTO ដ៏ប្រណីតនៅកម្ពុជា

ឆ្លើយតបទៅនឹងការកើនឡើងនូវចំនួនអគារនៅទូទាំងប្រទេសកម្ពុជា និងតម្រូវការផលិតផលប្រណីតកាន់តែច្រើនទៀតនោះ ក្រុមហ៊ុនចែកចាយក្នុងស្រុក ក្រុមហ៊ុន ស៊ុនហ៊ួ គ្រុប បានធ្វើការនាំចូលផលិតផលដែលមានគុណភាពខ្ពស់ ពីក្រុមហ៊ុនផលិតគ្រឿងបរិក្ខាបន្ទប់ទឹកធំជាងគេបំផុតនៅលើពិភពលោក ឈ្មោះ TOTO ដែលនេះ នឹងផ្តល់នូវបទពិសោធន៍ប្រកបដោយផាសុខភាពសម្រាប់អតិថិជនកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការផ្តល់ផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់សម្រាប់ឧស្សាហកម្មសំណង់ ក្រុមហ៊ុន ស៊ុនហ៊ួ គ្រុប បានបោះជំហានមួយបន្ថែមទៀត តាមរយៈការនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតនៃបង្គន់ Neorest smart ។ ផលិតផលប្រភេទ Neorest មាន ឈុតបរិក្ខាក្នុងបន្ទប់ទឹកពេញលេញ ដែលរួមមាន បង្គន់អនាម័យ បន្ទប់ទឹក បរិក្ខាទឹកផ្កាឈូកសម្រាប់ងូតមួយឈុត និងអាងងូតទឹកបណ្តែតខ្លួន។ ក្រុមហ៊ុន TOTO ថ្មីៗនេះ បានដាក់លក់នូវផលិតផលបង្គន់ប្រភេទ Neorest ដែលជាការរួមបញ្ចូលគ្នានូវការរចនាដ៏ស្រស់ស្អាត និងបច្ចេកវិទ្យាចុងក្រោយបំផុតដែលមានមុខងារទឹកបាញ់សម្អាត និងមុខងារផ្សេងៗទៀតសម្រាប់ការរស់នៅឆ្លាតវៃ។ លក្ខណៈពិសេសនៃការរចនាដោយថាមពលស្អាតរួមមាន ទឹក Electrolyzed ជាមួយនឹងការប្រឆាំងនឹងបាក់តេរី ខ្សែទឹកដែលបាញ់ចេញដ៏មានប្រសិនភាពខ្ពស់ ចានបង្គន់សេរ៉ាមិចគ្មានស្នាម និងផ្ទៃសេរ៉ាមិចរលោងដែលហៅថា Cefiontect។ ដោយជឿជាក់ថាបន្ទប់ទឹកគួរតែជាកន្លែងសម្រាប់ការសំរាកលំហែ និងប្រមូលថាមពលឡើងវិញ បន្ទាប់ពីធ្វើការងារយ៉ាងហត់នឿយពេញមួយថ្ងៃ ក្រុមហ៊ុន TOTO […]

អាន​បន្ថែម

ក្រុមហ៊ុនផ្លូវដែកចិនបានបញ្ចប់ការសិក្សាធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា

ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) បានបញ្ចប់ការសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា បន្ទាប់ពីដំណើរការសិក្សាលើគម្រោងនេះ បានចាប់ផ្តើមកាលពីខែឧសភាកន្លងទៅ។ យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមហ៊ុន CRCC ដែលជាសហគ្រាសដ៏ធំរបស់រដ្ឋាភិបាលចិន កំពុងធ្វើរបាយការណ៍នៃលទ្ធផល ដើម្បីដាក់ជូនរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យ។ លោក គង់ វិមាន អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖ «ការសិក្សាផ្លូវដែក ចប់ហើយ ប៉ុន្តែក្រសួងមិនទាន់បានទទួលរបាយការណ៍នៃការសិក្សានៅឡើយទេ នៅពេលដាក់របាយការណ៍ ក្រសួងនឹងពិនិត្យ វាយតម្លៃលើរបាយការណ៍ហ្នឹង»។ ទោះជាយ៉ាងណា លោក គង់ វិមាន រំពឹងថា របាយការណ៍នៃលទ្ធផលសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា នេះ នឹងត្រូវដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យ នៅពេលឆាប់ៗខាងមុខ។ ក្រុមប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិនបានមកដល់កម្ពុជាកាលពីខែឧសភាដើម្បីសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត)។ គួររំលឹកថា គម្រោងសិក្សាធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យក្រុមហ៊ុន CRCC អំឡុងពេលដែលសម្តេចដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែមេសាកន្លងទៅ។ កាលពីសប្តាហ៍មុន ឯកឧត្តម […]

អាន​បន្ថែម

UMG Cambodia បើកសម្ពោធសាខាលក់គ្រឿងចក្រធំៗសម្រាប់បម្រើឱ្យវិស័យ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុន UMG Cambodia កាលពីថ្ងៃទី១២ ខែកញ្ញា បានបើកសម្ពោធជាផ្លូវការសាខាលក់គ្រឿងចក្រធំៗស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្រាប់បម្រើឱ្យវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានា។ ការបើកសាខាថ្មី គឺដើម្បីផ្តល់ជូនផលិតផលគ្រឿងចក្រឲ្យចូលកៀកនឹងអតិថិជន និងជាពិសេស គឺដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់គ្រឿងចក្រធំៗនៅទឹកដីខេត្តសៀម។ លោក Alfred Kasuma Aliwaga នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន UMG Cambodia បញ្ជាក់ពីមូលហេតុដែល UMG មកបើកសាខានៅទឹកដីខេត្តដែលសំបូរដោយប្រាង្គប្រាសាទបុរាណនេះ យ៉ាងដូច្នេះថា៖ «ខេត្តសៀមរាបកំពុងតែមានការអភិវឌ្ឍន៍ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកកសិកម្ម ដែលត្រូវការនូវគ្រឿងចក្រទំនើបៗបែបនេះយកមកប្រើប្រាស់»។ លោកបានបន្តទៀតថា «កន្លងមក អតិថិជនដែលមានតម្រូវការក្នុងការប្រើប្រាស់គ្រឿងចក្រធំៗនៅខេត្តសៀមរាបនេះ គឺត្រូវធ្វើដំណើរវែងឆ្ងាយណាស់ ព្រោះត្រូវធ្វើដំណើរឡើងទៅភ្នំពេញ ដើម្បីទិញគ្រឿងចក្រ ឬគ្រឿងបន្លាស់ដើម្បីយកទៅប្រើប្រាស់។ ប៉ុន្តែពេលនេះ ក្រុមហ៊ុនបានមកបើកសាខានៅសៀមរាបដើម្បីជាការផ្តល់សេវាឱ្យមកជិតអ្នកប្រើប្រាស់នៅក្នុងតំបន់ក៏ដូចជាតាមបណ្តាខេត្តជិតខាង» ។ លោក Alfred Kasuma Aliwaga បានបន្ថែមទៀតថា«ក្រុមហ៊ុនUMG Cambodia នឹងផ្តល់នូវគ្រឿងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗបន្ថែមទៀតមកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនកាន់តែមានភាពងាយស្រួល» ។ ពាក់ព័ន្ធនឹងការបើកដំណើរការជាផ្លូវការសាខានៅខេត្តសៀមរាបនេះផងដែរ អាជ្ញាធរស្រុកប្រាសាទបាគង បានអះអាងថា សាខាលក់គ្រឿងចក្រថ្មីនេះ គឺពិតជាចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍នៅមូលដ្ឋាន ខណៈដែលខេត្តមួយនេះ កំពុងត្រូវការគ្រឿងចក្រទំនើបៗសម្រាប់អភិវឌ្ឍវិស័យកសិកម្ម […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ

ក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូវិនិយោគិនជប៉ុនដែលមានតំណាងក្រុមហ៊ុនចំនួន៧។ តាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករបស់ក្រសួង កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩ តំណាងក្រុមហ៊ុនខាងលើ បាននិងកំពុងស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ប្រព្រិត្តឹកម្មសំណល់រឹង-រាវ ឧស្សាហកម្មឈើ អាហារសុខភាព និងការថែទាំមនុស្សចាស់នៅកម្ពុជា។ ក្នុងជំនួបខាងលើទៀតសោត ក្រុមហ៊ុន Green Power Techno បានប្រគល់ជូនក្រសួងបរិស្ថាននូវម៉ាស៊ីនចំហេះក្រៅ ចំនួន២គ្រឿង ហើយក្រុមហ៊ុន Angkor Bio Cogen ក៏បានប្រគល់ជូននូវវិញ្ញាបនបត្រឥណទានកាបូន។ គម្រោងវិនិយោគនេះធ្វើឡើង ខណៈដែលកម្ពុជាបានចូលរួមក្នុងប្រព័ន្ធសហការជាមួយប្រទេសជប៉ុនដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ហៅថា «យន្តការឥណទានកាបូនរួមគ្នា»កាលពីឆ្នាំ២០១៤។ បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តដោយជោគជ័យនូវគម្រោង ដែលប្រើបច្ចេកវិទ្យាជប៉ុនទំនើបៗចំនួន៦ ទាក់ទងនឹងការបំភ្លឺផ្លូវសាធារណៈ ការផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ ប្រសិទ្ធភាពថាមពល ការការពារ និងអភិរក្សធនធានធម្មជាតិ។ គួរបញ្ជាក់ថា ការមកដល់នៃក្រុមហ៊ុនវិនិយោគជប៉ុន គឺបានកើតឡើងបន្ទាប់ពីកម្ពុជាបានឯកភាពជាគោលការណ៍ឲ្យជ៉បុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា ហើយដើម្បីបង្កើតទីក្រុងឆ្លាតវៃ កម្ពុជាត្រូវដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថានជាដើម។ (អានបន្ថែម) ជាក់ស្តែង កាលពីខែកុម្ភៈ ឆ្នាំ […]

អាន​បន្ថែម