ស្ពានថ្មើរជើងចំនួនពីរទីតាំងនៅភ្នំពេញគ្រោងសាងសង់នៅខែតុលាខាងមុខ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួនពីរទីតាំងនៅរាជធានីភ្នំពេញដែលគ្រោងបើកការដ្ឋានសាងសង់នៅខែតុលាខាងមុខ។ ការសាងសង់ស្ពានថ្មើរជើងបន្ថែមនេះ គឺដើម្បីជួយសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា មន្ទីរគ្រោងបើកការដ្ឋានសាងសង់នៅខែតុលា។ លោកថា គម្រោងស្ថាបនាស្ពានថ្មើរជើង បានរៀបចំរួចអស់ហើយ។ បើតាមលោក ពិសិដ្ឋ គម្រោងស្ថាបនាស្ពានថ្មើរជើងទាំងពីរនេះ គឺនៅចំណុចភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ។ លោកពិសិដ្ឋ លើកឡើងថា៖ «ស្ពានថ្មើជើងនឹងជួយឲ្យប្រជាពលរដ្ឋ ដើរឆ្លងកាត់ផ្លូវមានសុវត្ថិភាព ជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ ហើយក៏សម្រួលការឆ្លងកាត់ផ្លូវរបស់អ្នកដំណើរផងដែរ»។ ទោះជាយ៉ាងណា លោកប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ មិនអាចបញ្ជាក់ពីចំនួនថវិកាប្រើប្រាស់សម្រាប់គម្រោងស្ពានថ្មើរជើង និងរយៈពេលនៃការសាងសង់។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន មានស្ពានថ្មើរជើង ចំនួនពីរទីតាំងនៅរាជធានីភ្នំពេញ។ ទីមួយគឺស្ថិតនៅចំណុចវិទ្យាល័យជម្ពូរវ័ន ចំនួនពីរស្ពាន និងទីតាំងទីពីរ នៅរង្វង់មូលនាងគង្ហីង ចំណុចផ្លូវប្រសព្វ ទល់មុខអគារអូឡាំព្យា៕   រូបភាពគោលដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

អាន​បន្ថែម

Multico ជួយនាំយកសិក្ខាសាលាស្តីពីបច្ចេកវិទ្យាថែទាំផ្លូវថ្មីដល់ប្រទេសកម្ពុជា

តំណាងចែកចាយផលិតផល Wirtgen ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Multico MS (ខេមបូឌា) ខូអិលធីឌី បានរៀបចំសិក្ខាសាលាកាលពីថ្ងៃទី០១ សីហា ដើម្បីបង្ហាញពីបច្ចេកវិទ្យាថែទាំផ្លូវថ្មីដែលមានឈ្មោះថា Cold In-Place Recycling ខណៈដែលប្រទេសកម្ពុជាមានបំណងចង់លើកកម្ពស់គុណភាពផ្លូវរបស់ខ្លួន។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនគ្រឿងម៉ាស៊ីន Wirtgen Group ក្រុមហ៊ុន Multico និង ក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើឡើងនៅក្រសួងផ្ទាល់តែម្តង។ សាស្ត្រាចារ្យ Kim Jenkins មកពីសាកលវិទ្យាល័យ Stellenbosch បានមានប្រសាសន៍ថាបច្ចេកវិទ្យា Cold In-Place Recycling គឺជាការប្រើឡើងវិញនូវសមាសធាតុថ្នល់ដែលមានស្រាប់នៅលើចិញ្ចើមផ្លូវ ហើយវានឹងអាចធ្វើឲ្យគុណភាពផ្លូវនោះកាន់តែល្អ។ លោកពន្យល់ថា «មុនយើងធ្វើការកែច្នៃផ្លូវថ្នល់ឡើងវិញ យើងយកសមាសធាតុគំរូពីផ្លូវថ្នល់នោះ ដើម្បីមើលពីដំណើរការវត្ថុធាតុដើមដែលល្អបំផុត ដែលយើងហៅថា ការរួមបញ្ចូលគ្នា។ នៅពេលដែលយើងមានការរួមបញ្ចូលគ្នាហើយ យើងប្រើប្រាស់ព័ត៌មាននៃការរួមបញ្ចូលគ្នានោះដើម្បីប្រើទៅលើផ្លូវ»។ Wirtgen គ្រុប និង ដៃគូសហការ Loudon International គឺជាអ្នកដែលមានជំនាញខាងបច្ចេកទេសនិង មានចំណេះដឹងខាងការកែច្នៃចិញ្ចើមផ្លូវសម្រាប់ការប្រើប្រាស់ឡើងវិញ។ លោក Huang Weijie អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍពាណិជ្ជកម្មរបស់ក្រុមហ៊ុន Multico […]

អាន​បន្ថែម

តើហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវតាក់តែងច្បាប់ស្តីពីសំណង់ថ្មី?

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានរៀបចំតាក់តែងច្បាប់ស្តីពីសំណង់ ដែលកាលពីខែ សីហា កន្លងទៅនេះ ច្បាប់មួយនេះ ក៏ត្រូវបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តី។តើហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវតាក់តែងច្បាប់ស្តីពីសំណង់នេះ? ច្បាប់ស្តីពីសំណង់កម្រាស់ ៣១ ទំព័រនេះ គឺចែកចេញជា ២២ជំពូក និង ១១៣មាត្រា ដែលត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។ យោងតាមសេចក្តីថ្លែងហេតុដែលត្រូវបានផ្សព្វផ្សាយក្នុងសិក្ខាសាលាស្វែងយល់ពីច្បាប់មួយនេះកាលពីថ្ងៃទី២០ ខែកញ្ញា នៅវិមានរដ្ឋសភា ច្បាប់សំណង់នេះ គឺតាក់តែងឡើងដើម្បីឆ្លើយតបនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ ដែលតម្រូវឲ្យមានការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់។ សេចក្តីថ្លែងហេតុបានសរសេរថា៖ «សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគស្មាញ កាន់តែទាមទារឲ្យមានការអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្តង់ដា និងបទប្បញ្ញាត្តិបច្ចេកទេស ដើម្បីធានាភាពរឹកមាំ គុណភាព សោភណភាព និងចីរភាពនៃសំណង់»។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ ២០០០ ដល់ខែមិថុនា ឆ្នាំ ២០១៩ គម្រោងសំណង់ចំនួន ៤៥ ៦០៥ គម្រោងត្រូវបានអនុមត័ជាមួយនឹងទុនវិនិយោគប្រមាណជាង ៤៥ […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដីចេញប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបដល់ឆ្នាំ២០៣៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២០ ខែកញ្ញា បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍដែនដីក្រុងសៀមរាបទាំងមូល។ ចក្ខុវិស័យប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប គឺសំដៅរៀបចំនិងអភិវឌ្ឍ «ក្រុងសៀមរាបជាប៉ូលបេតិកភណ្ឌ វប្បធម៌ ប្រវិត្តិសាស្រ្ត និងទេសចរណ៍ពិភពលោក» ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការប្រើប្រាស់ដីជាពីរប្រភេទគឺ ប្រភេទដីកំហិតការសាងសង់ និងប្រភេទដីអាចសាងសង់បាន។ តាមប្លង់គោលនេះដដែលបានបង្ហាញថា ក្រុងសៀមរាបមានផ្ទៃដីសរុប ៤៤ ១៤៧ហិកតា ដែលក្នុងនោះ ៣៥ ៩៩៥ ហិកតា គឺជាប្រភេទដីកម្រិតការសាងសង់ និង ៨១៥២ហិកតា គឺជាដីអាចសាងសង់បាន។ ក្រុងសៀមរាបមានប្រជាជនប្រមាណជា ២៨៧ ៧៥៣ នាក់ ក្នុងឆ្នាំ ២០១៨ ហើយនឹងកើនដល់ ៤៤០ ០៩៩នាក់ ក្នុងឆ្នាំ ២០៣៥។ ប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប មានគោលបំណងធានាការគ្រប់គ្រង និងអភិបាលកិច្ចក្រុងសៀមរាបឲ្យមានប្រសិទ្ធភាពខ្ពស់តាមរយៈការធ្វើសមាហរណកម្ម ការអភិវឌ្ឍន៍ និងការអភិរក្សប្រកបដោយគុណភាព តុល្យភាព សមធម៌ និងចីរភាព។ ក្នុងនោះ គឺនឹងមានការជំរុញ៖ […]

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារបុកគ្រឹះសាងសង់អគារថ្មីកម្ពស់៣២ជាន់នៅទីក្រុងរណបជ្រោយចង្វារ

អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១៩ ខែ កញ្ញា បានចាប់ផ្តើមបុកគ្រឹះសាងសង់អគារពន្ធដារថ្មីកម្ពស់៣២ជាន់ ស្ថិតក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ ដែលនឹងក្លាយជាទីតាំងនិមិត្តរូបថ្មីក្នុងរាជធានីភ្នំពេញ។ ការចាប់ផ្តើមសាងសង់នេះ គឺធ្វើឡើងក្រោយពីអគ្គនាយកដ្ឋានពន្ធដារបានធ្វើការទិញដីក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាឬ OCIC ដើម្បីសាងសង់អគារតម្លៃ ៦០ លានដុល្លារអាមេរិក។ (អានបន្ថែម) យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ អគារ «Tax Tower» មានផ្ទៃក្រឡាសាងសង់សរុប ៩៧ ៧០០ ម៉ែត្រក្រឡា នឹងចូលរួមចំណែកលើកកម្ពស់ សោភ័ណ្ឌភាព និងក្លាយជាទីតាំងនិមិត្តរូប ហើយក៏នឹងក្លាយជាទីតាំងបណ្តុំនៃសេវាជូនអ្នកជាប់ពន្ធនៅទីតាំងតែមួយ ដោយមានចំណតប្រមាណជាង ១ ៣០០ ចំណត សម្រាប់មន្ត្រីរាជការ កិច្ចប្រជុំធំៗ និងសាធារណជនទូទៅ។ អគារ «Tax Tower» នេះ គឺសាងសង់ឡើងក្នុងកម្រិតស្តង់ដារអន្តរជាតិ ដែលត្រូវបានគូសប្លង់ស្ថាបត្យកម្មដោយក្រុមហ៊ុន Aedas ប្រទេសសិង្ហបុរី និងប្រឹក្សាបច្ចេកទេសគ្រប់គ្រងគម្រោងដោយក្រុមហ៊ុន Oliver & Ho Association ហើយសាងសង់ឡើងដោយក្រុមហ៊ុន Shanghai Construction Group រយៈពេលប្រមាណជា ២៤ខែ។ ជាងនេះទៀត អគារនេះ គឺធ្វើឡើងស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេច […]

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងបង្កើតរោងចក្រផលិតឧបករណ៍បំរើដល់វិស័យថាមពល

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អគ្គិសនីមកពីប្រទេសចិន Chint Group គ្រោងនឹងបង្កើតរោងចក្រផលិតឧបករណ៍បំរើដល់វិស័យថាមពលនៅកម្ពុជា នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងខាងលើ គឺត្រូវបានបញ្ជាក់ក្នុងជំនួបរវាងសម្តេច តេជោ ហ៊ុន សែន និងលោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Chint Group នៅថ្ងៃទី ទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅឯវិមានសន្តិភាព។ ក្រុមហ៊ុនខាងលើ មានគម្រោងវិនិយោគកសាងរោងចក្រផលិតឧបករណ៍ដែលបំរើការទៅលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើប ដូចជាត្រង់ស្វូ បន្ទះសូឡា និងគ្រឿងឧបករណ៍ផ្សេងៗទៀតដែលសម្រាប់ប្រើប្រាស់នៅក្នុងវិស័យងថាមពល។ ការវិនិយោគខាងលើនេះ តាមការបញ្ជាក់លើទំព័រហ្វ៊េសប៊ុកដដែល គឺនឹងជួយថែរក្សាការការពារការប៉ះពាល់បរិស្ថាន និងការសន្សំសំចៃអគ្គិសនី។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគម្រោងនេះ ហើយបានថ្លែងថា៖ «ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Chint Group ចំពោះការនិយោគនៅកម្ពុជា គឺបានបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្ម ដែលស្របទៅនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិន»។ ក្រៅពីគម្រោងខាងលើ កន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគទៅលើគម្រោងវារីអគ្គិសនីតាតៃ ដែលបច្ចុប្បន្ននេះកំពុងទទួលបានជោគជ័យ ហើយក្រុមហ៊ុនក៏កំពុងសម្លឹងឱកាសវិនិយោគបន្ត។ លោក Nan Cunhui […]

អាន​បន្ថែម

ផ្សារទំនើបអូឡាំព្យាសាងសង់ដំណាក់កាលទី២ដើម្បីទទួលភ្ញៀវ៥ម៉ឺននាក់ប្រចាំថ្ងៃ

ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងធ្វើការពង្រីកផ្សារទំនើបអូឡាំព្យារបស់ខ្លួនក្នុងខណ្ឌ ៧មករា ក្នុងឆ្នាំ ២០២០ ដើម្បីអាចទទួលភ្ញៀវបានប្រមាណជា ៥ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្រោយពីទទួលបានជោគជ័យលើការបើកដំណើរការផ្សារទំនើបអូឡាំព្យាកាលពីខែមិថុនាកន្លងមក ក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ដំណាក់កាលទី២បន្ថែមទៀត ដែលនឹងធ្វើឲ្យផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២០០០ ម៉ែត្រការ៉េក្នុងមួយជាន់ៗ ឬស្មើប្រមាណជា ៨៤ ០០០ ម៉ែត្រការ៉េសម្រាប់ជាន់សរុបទាំង ៧។ លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើបអូឡាំព្យា បានបញ្ជាក់កាលពីថ្ងៃទី ១៧ ខែ កញ្ញា ថា ការសាងសង់ផ្សារទំនើបអូឡាំព្យាក្នុងដំណាក់កាលទី ២ គឺគ្រោងនឹងបញ្ចប់ក្នុងខែ មេសា ឆ្នាំ ២០២០ ហើយនឹងបើកឲ្យដំណើរការក្នុងត្រីមាសទី ៤ នៃ ឆ្នាំ ២០២០។ ក្រុមហ៊ុនរំពឹងថា ផ្សារទំនើបនេះនឹងអាចទទួលភ្ញៀវបានពីចន្លោះពី ៤ ទៅ ៥ម៉ឺននាក់ ប្រចាំថ្ងៃ ខណៈបច្ចុប្បន្ននេះ គឺអាចទទួលភ្ញៀវបាន ២ ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្នុងដំណាក់កាលទី […]

អាន​បន្ថែម

តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសក្នុងរាជធានីភ្នំពេញនឹងមានអ្វីខ្លះ?

ស្របពេលដែលកំណើនប្រជាជនក្នុងទីក្រុងភ្នំពេញកាន់តែច្រើនឡើងៗ នាំមកជាមួយបញ្ហា កកស្ទះចរាចរណ៍ផងទៀតនោះ រដ្ឋាភិបាលបាននិងកំពុងស្វែងរកដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍផ្លូវដែកលើអាកាសឬ រថភ្លើងស្វ័យប្រវត្តិ AGT។ តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសនេះនឹងមានអ្វីខ្លះ? យោងតាមរបាយការណ៍សង្ខេបដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជា ១,៨៤៣ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ប្រវែងប្រមាណ ១៩ គីឡូម៉ែត ក្រោយមានការឯកភាពទៅលើលទ្ធផលនៃការសិក្សា។ ផ្លូវដែកលើអាកាសនេះនឹងចាប់ផ្តើមពីចំណុច ផ្សារធំថ្មី ទៅដល់ រង្វង់មូលចោមចៅ និងបំបែកទៅកាន់ចំណតសំរោង (តាមមហាវិថីហ្សាលដឺហ្គោល មហាវិថីមុនីរ៉េត ផ្លូវវេងស្រេង មហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ចំណតសំរោង)។ ខ្សែរថភ្លើងនេះទៀតសោត គឺនឹងមានប្រវែង ១៥ គីឡូម៉ែត្រ នៅលើអាកាស ជាមួយស្ថានីយនៅលើអាកាសចំនួន១៨ និង០៤ គីឡូម៉ែត្រនៅក្រោមដី មានស្ថានីយចំនួន ០២។ គម្រោងនេះ ត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬ JICA ចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ ហើយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មាធិការសម្របសម្រួលគម្រោង បានបញ្ជូនរបាយការណ៍ផែនការដោះស្រាយផលប៉ះពាល់ទៅអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់រួចហើយ។ […]

អាន​បន្ថែម

មកដឹងសមិទ្ធផលបីធំៗក្នុងខែកញ្ញានេះរបស់ក្រុមហ៊ុនដ៏ជោគជ័យមួយនៅកម្ពុជា

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយ ផលិតផលដែកឈានមុខគេ និងធំជាងគេនៅកម្ពុជា ដែលបានឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់ជាង ២ទសវត្ស មកហើយនោះ បានសម្រេចនូវសមិទ្ធផលបីធំៗគួរឲ្យកត់សម្គាល់ក្នុងខែកញ្ញា ឆ្នាំ ២០១៩នេះ។ ដោយសមិទ្ធផលទី១ គឺក្រុមហ៊ុនបានទទួលនូវវិញ្ញាបនបត្រអន្តរជាតិ ISO 9001: 2015 ទៅលើប្រព័ន្ធ គ្រប់គ្រងគុណភាពកម្រិតស្តង់ដារអន្តរជាតិ និងសមិទ្ធផលទី២ គឺការវិវឌ្ឍថ្មីផលិតផលស្តង់ដារពិភពលោក ដែកទីប-ស អាយ.អេស.អាយ ដែលបានវិវឌ្ឍបន្ថែមទៀតជាមួយបច្ចេកវិទ្យាកាន់តែទំនើប គុណភាពកាន់តែខ្ពស់ជាងមុន ជាមួយស្តង់ដារអន្តរជាតិ ISO 9001: 2015 និងសមិទ្ធផលទី៣ គឺក្រុមហ៊ុនបានបើកនូវសាខាទី១៩ របស់ខ្លួន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ ប្រចាំឆ្នាំកន្លងទៅថ្មីៗនេះ លោក កាំង ឡេង អគ្គនាយក ក្រុមហ៊ុន អាយ អេស អាយ គ្រុប […]

អាន​បន្ថែម

ពិព័រណ៍សំណង់ធំជាងគេប្រចាំឆ្នាំនឹងប្រព្រឹត្តិឡើងនៅដើមខែធ្នូឆ្នាំ២០១៩

ពិព័រណ៍សំណង់ធំបំផុតរបស់ប្រទេសកម្ពុជា ដែលបង្ហាញអំពីផលិតផលរាប់ពាន់ប្រភេទ ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ ៧ ខែធ្នូឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ ២០១៩ នឹងបង្ហាញផលិតផល និងសេវាកម្មពីក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រងជាដើម។ ផលិតផលដែលដាក់តាំងបង្ហាញរួមមាន សម្ភារសំណង់ និងតុបតែង គ្រឿងអគ្គីសនី ប្រព័ន្ធទឹក គ្រឿងចក្រ និងម៉ាញ៉េទិចក៏ដូចជាគ្រោងដែក។ ក្រៅពីមានការដាក់បង្ហាញផលិតផលដោយក្រុមហ៊ុនតាំងពិព័រណ៍នោះ ពិព័រណ៍រយៈពេលបីថ្ងៃនេះក៏នឹងមានកម្មវិធីធុរកិច្ចដែលធ្វើឡើងក្នុងថ្ងៃទី២នៃកម្មវិធីទាំងមូល។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំ អ្នកចាត់ការទូទៅនៃអគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ថា ការតាំងពិព័រណ៍ឆ្នាំនេះរំពឹងថានឹងកាន់តែធំនិងកាន់តែប្រសើរឡើងជាងមុន ដោយមានអ្នកតាំងពិព័រណ៍ជាច្រើនបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការបង្ហាញផលិតផលនិងសេវាកម្មរបស់ពួកគេ។ តាមការបញ្ជាក់របស់លោក ជីវ ស៊ីវផេង ស្តង់ពិព័រណ៍ប្រមាណជា៧០ ភាគរយនៃស្តង់ពិព័រណ៍សរុបគឺត្រូវបានក្រុមហ៊ុននានាធ្វើការកក់ទុក ដែលក្នុងនោះ ការចូលរួមតាំងពិព័រណ៍ដោយក្រុមហ៊ុនចិនគឺមានការកើនឡើងបើធៀបទៅនឹងការតាំងពិព័រណ៍ក្នុងឆ្នាំ ២០១៨។ ក្នុងឆ្នាំ ២០១៨ ពិព័រណ៍ឧស្សាហកម្មសំណង់បានទាក់ទាញក្រុមហ៊ុនចំនួន ១៨៦ ដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ដើម្បីតាំងបង្ហាញផលិតផលរបស់ខ្លួនសរុបចំនួនរហូតដល់ទៅ ៣១០ ស្តង់ពិព័រណ៍។ លើសពីនេះទៀត ពិព័រណ៍នេះបានបង្ហាញផលិតផលជាង ៦០០ ប្រភេទ ដែលផលិតក្នុងស្រុក […]

អាន​បន្ថែម