ព័ត៌មានក្នុងស្រុក
វៀតណាមគ្រោងនឹងអនុម័តគម្រោងរថភ្លើងល្បឿនលឿនរបស់ខ្លួន
ផែនការនិងសេចក្តីសម្រេចចុងក្រោយសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥៦ពាន់លានដុល្លារដែលតភ្ជាប់រវាងទីក្រុងហាណូយ និងហូជីមិញ គឺរំពឹងថានឹងត្រូវអនុម័តដោយរដ្ឋសភាវៀតណាមនៅឆ្នាំ ២០១៩ នេះ ។
អានបន្ថែមសម្តេចហ៊ុនសែនជំរុញឲ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះដើម្បីគាំទ្រវិស័យឌីជីថល
ការជំរុញឲ្យមានការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីគាំទ្រវិស័យឌីជីថល នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្នុងសន្និសីទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» នៅឯសណ្ឋាគារ The Great Duke។
អានបន្ថែមរដ្ឋាភិបាល៖ កំណើនសំណង់អគារគឺជាឬសគល់នៃបញ្ហាខ្វះអគ្គិសនីនិងទឹកនៅកម្ពុជា
កង្វះទឹកនិងអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺបណ្តាលមកពីការកើនឡើងយ៉ាងគំហុកនៃសំណង់អគារដែលតម្រូវឲ្យមានការប្រើប្រាស់ច្រើន នេះបើយោងតាមការបញ្ជាក់របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
អានបន្ថែមធនធានមនុស្សក្នុងវិស័យសំណង់នៅកម្ពុជាត្រូវពង្រឹងបន្ថែមលើសមត្ថភាពជំនាញបីធំៗ
ធនធានមនុស្សសំខាន់ៗជាច្រើននៅកម្ពុជាមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ សម្រាប់បម្រើការងារឲ្យវិស័យសំណង់ដែលកំពុងរីកលូតលាស់ខ្លាំង នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។
អានបន្ថែមលក្ខណះពិសេសនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុដែលគ្រប់គ្នាត្រូវដឹង
បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាង ១៣ឆ្នាំមក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុបានសម្ពោធបើកការដ្ឋាន សាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩។ ដោយសារគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ជាគម្រោងវិនិយោគទីមួយ និងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា បានធ្វើឲ្យគម្រោងនេះត្រូវបានប្រជាពលរដ្ឋសាទរ និងទទ្ទឹងចង់ដឹងពីលក្ខណះពិសេស បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់។ គម្រោងផ្លូវល្បឿនលឿននភ្នំពេញ-ខេត្តព្រះសីហនុនេះ គឺសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលនឹងត្រូវបញ្ចប់ការសាងសង់ហើយដាក់ឲ្យដំណើរការត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលវានឹងក្លាយទៅជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់កម្ពុជា។ «គម្រោងនេះវាជារឿងមួយដែលយើងសង្ឃឹមជឿជាក់ថានឹងរុញប៉ូលសេដ្ឋកិច្ចរបស់យើងភ្ជាប់ពីក្រុងភ្នំពេញ និងទៅតំបន់មាត់សមុទ្ររបស់កម្ពុជា ឲ្យក្លាយទៅជាច្រកនៃកំណើនសេដ្ឋកិច្ច នេះជាចំណុចដែលយើងចង់បាន» សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍។ តើអ្វីទៅដែលធ្វើឲ្យគម្រោងតម្លៃរាប់ពាន់លានដុល្លារមួយនេះមានសារៈសំខាន់ខ្លាំងបែបនេះសម្រាប់កម្ពុជា? ទុនវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ សមិទ្ធផលដ៏ធំមួយនេះត្រូវបានសិក្សាដោយក្រុមហ៊ុន CRBC តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ទើបតែក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវមួយខ្សែនេះក្នុងទំហំទឹកប្រាក់វិនិយោគរហូតដល់ទៅ ២ពាន់លានដុល្លារអាមេរិកតាមរូបភាព«សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ» ។ ក្នុងនោះដែរ ក្រុមហ៊ុនបានបោះទុនផ្ទាល់ចំនួន ៦០០ លានដុល្លារអាមេរិក និងទទួលកម្ចីពីធនាគារចិនចំនួន ១៤០០លានដុល្លារអាមេរិកដោយមិនតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការធានាទៅលើអាជីវកម្មមួយនេះឡើយ។ ជាងនេះទៀត គម្រោងនេះនឹងប្រើប្រាស់ថវិកាបដិភាគដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥០លានដុល្លារអាមេរិក។ ទម្រង់«សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ […]
អានបន្ថែមអគារពាណិជ្ជកម្ម Chief Tower បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ
ក្រុមហ៊ុន ជេអេស ប្រផឺធី អ៊ិនធើណេសិនណល ខូអិលធីឌី កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ បានបើកការដ្ឋានសាងសង់ គម្រោងអគារពាណិជ្ជកម្ម ឈីហ្វ ថោវវើ (Chief Tower) កំពស់ ៤០ជាន់ ជាផ្លូវការ។
អានបន្ថែមដីដែលចិនប្រមូលទិញនៅតំបន់ផ្លូវល្បឿនលឿនមិនមែនដើម្បីធ្វើអាណានិគមទេ
ឆ្លើយតបទៅនឹងមតិរិះគន់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រមូលទិញដីពីប្រជាជននៅតាមតំបន់អភិវឌ្ឍន៍នេះ គឺមិនមែនដើម្បីឲ្យប្រទេសចិនមកធ្វើអាណានិគមនៅស្រុកខ្មែរនោះទេ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ សម្តេច តេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យប្រពលរដ្ឋលង់ជឿទៅលើការឃោសនាអកុសលយទាំងអស់នោះ។ «ផ្លូវនេះធ្វើតាមការសាងសង់-អាជីវកម្ម-និងផ្ទេរ ដូច្នេះសូមឲ្យប្រជាពលរដ្ឋកុំលង់នឹងការឃោសនារបស់ពួកអាក្រក់ដែលថាឥឡូវនេះ យើងកំពុងយកដីធ្លី ទិញដីធ្លីទៅឲ្យក្រុមហ៊ុនចិន ចិនមកធ្វើអាណានិគមនៅស្រុកខ្មែរ » សម្តេច បានមានប្រសាសន៍បែបនេះ ដោយបានធ្វើការពន្យល់បន្ថែមអំពីដំណើរការនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយនេះ។ «ពាក្យដែលថា សាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ មានន័យថា បន្ទាប់ពីផុតកុងត្រាហើយ (ឥឡូវនឹងដីនៅតែជាដីខ្មែរ) ហើយបន្ទាប់ពីការធ្វើអាជីវកម្មរួចហើយនោះ ផ្លូវនេះក្លាយទៅជាផ្លូវរបស់រដ្ឋតែម្តង» សម្តេច បានបញ្ជាក់ ។ «បានសេចក្តីថា ក្រុមហ៊ុនបានបញ្ចប់នូវដំណើរការ ហើយប្រគល់ផ្លូវនេះមកឲ្យរដ្ឋ ហើយពេលនោះរដ្ឋនឹងប្រើប្រាស់របៀបណា ចាត់ចែងរបៀបណា គឺទៅតាមតម្រូវការរបស់រដ្ឋ» សម្តេច បានបន្ត។ ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន ក៏បានលើកអំពីបញ្ហាប្រមូលដីធ្លីសម្រាប់គម្រោងអភិវឌ្ឍន៍មួយនេះ […]
អានបន្ថែមរដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅមណ្ឌលគិរីឬរតនគិរី
រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរីឬរតនគិរី នេះបើយោងតាមប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អានបន្ថែមសម្តេច ហ៊ុន សែន៖ ការប្រមូលទិញដីសម្រាប់សាងសង់ផ្លូវល្បឿនលឿនមិនមែនជាការធ្វើអាណានិគមរបស់ចិននោះទេ
ឆ្លើយតបទៅនឹងមតិរិះគន់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រមូលទិញដីពីប្រជាជននៅតាមតំបន់អភិវឌ្ឍន៍នេះ
អានបន្ថែមសិង្ហបុរីកំពុងចាប់អារម្មណ៍ជួយកម្ពុជាកាន់តែខ្លាំងលើបច្ចេកទេសសាងសង់និងសំណង់
ស្របពេលដែលការងារសាងសង់និងបច្ចេកទេសសំណង់កំពុងក្លាយជាកត្តាចម្បងមួយសម្រាប់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ដែលកំពុងរីកលូតលាស់មួយនេះ ប្រទេសសិង្ហបុរីបាននិងកំពុងចាប់អារម្មណ៍ជួយកម្ពុជាទៅលើបញ្ហានេះ។
អានបន្ថែម