ព័ត៌មានក្នុងស្រុក
អន្តរក្រសួងសម្រេចធ្វើទំនើបកម្មសមត្ថភាពច្រោះទឹកកខ្វក់ស្តារបរិស្ថានឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ
អន្តរក្រសួងបានឯកភាពគ្នាក្នុងការធ្វើទំនើបកម្មស្ថានីយប្រព្រឹត្តកកម្មទឹកកខ្វក់ចំនួន៤កន្លែងនៅខេត្តព្រះសីហនុ ពី ២ម៉ឺន ៥ពាន់ម៉ែត្រគួប ទៅ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីជួយស្តារបញ្ហាបរិស្ថាននៅឆ្នេរសមុទ្រក្រុងព្រះសីហនុទាន់សភាពការណ៍។
អានបន្ថែមក្រសួងរៀបចំដែនដីអនុម័តគម្រោងវិនិយោគសំណង់ពាណិជ្ជកម្មតម្លៃជាង ៣៤ លានដុល្លារក្នុងពេល១ខែ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័យគម្រោងវិនិយោគសំណង់ពាណិជ្ជកម្មសរុបទឹកប្រាក់ប្រមាណជាង ៣៤ លានដុល្លារអាមេរិកនៅទូទាំងប្រទេសសម្រាប់រយៈពេល១ខែ នេះបើយោងតាមទិន្នន័យនៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់ក្រសួង។
អានបន្ថែមប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាក្នុងការផ្លាស់ប្តូរដ្ឋធានី
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងពិចារណាពីការផ្លាស់ប្តូររដ្ឋធានីហ្សាកាតារបស់ខ្លួន ទៅកោះមួយនៅក្បែរកោះ Borneo ដោយសារមានការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនប្រជាជន ការកកស្ទះទីក្រុង និងការកើនឡើងកម្រិតទឹកសមុទ្រយ៉ាងឆាប់រហ័ស។
អានបន្ថែមព្រឹត្តិការណ៍ពិព័រណ៍ស្ថាបត្យកម្មនិងការតុបតែងលំអកម្ពុជាឆ្នាំ២០១៩
វេទិកាដែលបង្កើតបណ្តាញ និងឱកាសអាជីវកម្មរវាងអ្នកពាក់ព័ន្ធអន្តរជាតិ និងស្ថាបត្យករកម្ពុជាក្នុងស្រុក អ្នកអភិវឌ្ឍន៍គម្រោង អ្នករចនាផ្ទៃខាងក្នុង ព្រមទាំងពាណិជ្ជករ និងអ្នកចែកចាយ នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
អានបន្ថែមស្ពានអាកាសថ្មើរជើងនាងគង់ហ៊ីងនឹងលេចជារូបរាងពេញលេញនៅចុងឆ្នាំ២០១៨នេះ
គម្រោងស្ពានអាកាសថ្មើរជើងនាងគង់ហ៊ីងនឹងត្រូវបានបញ្ចប់ជាស្ថារពរនៅចុងឆ្នាំ២០១៨ នេះបើយោងតាមប្រសាសសន៍របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី។ ដោយផ្អែកតាមគម្រោងមេ ស្ពាននេះគួរតែត្រូវបានសាងសង់រួចជាស្ថារពរនៅខែមេសាកន្លងទៅនេះ ដោយឡែកបើមើលតាមដំណើរការសាងសង់ជាក់ស្តែងគឺនៅមិនទាន់អាចបញ្ចប់បាននៅឡើយទេ។ ក្រុមហ៊ុនអាណិកជនកម្ពុជា (OCIC) បានបោះទុនវិនិយោគលើគម្រោងស្ពានអាកាសថ្មើរជើងមួយនេះក្នុងតម្លៃ ៣លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមការសាងសង់តាំងពី ៧ខែមុនមកម្ល៉េះ។ គម្រោងមួយនេះគឺជាផ្នែកមួយនៃការឈ្នះពានរង្វាន់លើការអភិវឌ្ឍន៍ទីក្រុងអូឡាំព្យា (Olympia City)។ ស្ពានអាកាសមួយខ្សែនេះគឺត្រូវបានតភ្ចាប់គ្នា៥ចំនុចប្រសប់នៅលើរង្វង់មូលនាងគង់ហ៊ីង។ ក្នុងនោះដែរស្ពានអាកាសថ្មើរជើងនាងគង់ហ៊ីុងនឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដោយថ្មើរជើងដើម្បីឆ្លងផ្លូវទៅមក ក៏ដូចជាការសម្រួលដល់ចរាចរណ៍ធ្វើដំណើរនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែរ។
អានបន្ថែមគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់មុនឆ្នាំ២០២២
អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់មុនឆ្នាំ២០២២ ដើម្បីឲ្យយន្តហោះខ្នាតធំ របស់ថ្នាក់ដឹកនាំនានាដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា អាចចុះចតបាន។
អានបន្ថែមចិននឹងសាងសង់ប្រព័ន្ធផ្លូវក្រោមដីនៅក្រុងម៉ានីល
សាជីវកម្មសំណង់វិស្វកម្មសំណង់ស៊ីវិលចិន (CECC) បានឈ្នះកិច្ចសន្យាសាងសង់ប្រព័ន្ធផ្លូវក្រោមដីដែលមានតម្លៃ ៣,៧ ពាន់លានដុល្លារអាមេរិក និងប្រវែង១១ គីឡូម៉ែត្រក្នុងទីក្រុងម៉ានិល ប្រទេសហ្វីលីពីន។
អានបន្ថែមក្រុមហ៊ុន MAXTRAD ជំរុញបង្កើនចំណេះដឹងលើផ្នែកវិស្វកម្មអគ្គីភ័យនៅកម្ពុជា
វិស័យសំណង់នៅកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ជាមួយនឹងអគារខ្ពស់ៗបានរីកលូតលាស់ដូចផ្សិតនៅទូទាំងប្រទេស។ ស្របពេលដែលវិស័យនេះនៅតែបន្តរីកចម្រើន សុវត្ថិភាពអគ្គីភ័យ និងវិស្វកម្មអគ្គីសនី បានក្លាយជាបញ្ហាសំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ អ្នកយកការណ៍របស់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ កញ្ញា ខាត់ លក្ខិណា បានអង្គុយពិភាក្សាជាមួយលោក Bernard Mak នាយកក្រុមហ៊ុន MAXTRAD ដើម្បីពិភាក្សាអំពីសុវត្ថិភាពអគ្គិភ័យ និងវិស្វកម្មអគ្គីភ័យ។
អានបន្ថែមផលិតផលក្បឿងបេតុង និងទុយោរបស់ ជីបម៉ុង ទទួលបានវិញ្ញាបនបត្រស្តង់ដារ ISO ស្ថាប័នអន្តរជាតិមានមូលដ្ឋាននៅប្រទេសស្វីស
ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ទទួលបានវិញ្ញាបនបត្រស្តង់ដារ ISO 9001:2015 ស្តីពីគុណភាពនៃផលិតផលក្បឿងបេតុង និងទុយោក្នុងពេលដំណាលគ្នាពីស្ថាប័នស្តង់ដារអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វីស។
អានបន្ថែមសំណង់ដ៏ធំស្កឹមស្កៃនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជាង៥០ភាគរយហើយ
សម្លេងកាំជ្រួចបានលាន់លឺយ៉ាងរំពងពាស់ពេញតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មីនៃសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដើម្បីអបអរការបញ្ចប់គ្រឿងបង្គុំសំខាន់ៗនៃសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃដែលជានិម្មិតរូបនៃទំនាក់ទំនងដ៏ផ្អែមល្អែមរបស់ប្រទេសកម្ពុជា និងចិន។
អានបន្ថែម