ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុនដែកថែបអ៊ីតាលីម៉ាក វី អបអរសាទរអ្នកឈ្នះរង្វាន់ បំណាច់ឆ្នាំ2018
នៅថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ ដែកថែបអ៊ីតាលីម៉ាក វី បានរៀបចំកម្មវិធីប្រគល់រង្វាន់ រថយន្ត Ford Ranger ម៉ូតូ Zoomer X និងទូរស័ព្ទ Iphone 8 Plus ដែលជារង្វាន់បំណាច់ឆ្នាំចុងក្រោយ នៃកម្មវិធីចាប់រង្វាន់មហាសាល ឆ្នាំ ២០១៨ ជូនដល់អតិថិជនមានសំណាងរបស់ខ្លួនដោយផ្ទាល់។ ថ្លែងក្នុងពិធីប្រគល់រង្វាន់ ដែកថែបអ៊ីតាលីម៉ាក វី នេះ លោក ជា អ៊ាង មកពីខេត្ត ព្រៃវែង ដែលជាអតិថិជនមានសំណាងទទួលបានរថយន្ត Ford Ranger2018 បានមានប្រសាសន៍ទាំងក្តីរំភើប និងរីករាយថា «សព្វថ្ងៃលោកមានមុខរបរជាអ្នកផ្តល់សេវាជួល និងម៉ៅរថយន្តសម្រាប់ដឹកដែក ហើយលោកក៏ជាអ្នកទិញដែក អ៊ីតាលីម៉ាក វី ពីក្រុមហ៊ុន យកទៅចែកចាយ លក់បន្តផងដែរ»។ លោកបន្តទៀតថា «មូលហេតុដែលលោក សម្រេចចិត្តជាវដែកថែប អ៊ីតាលីម៉ាក វី […]
អានបន្ថែមកម្ពុជា-ចិនរួមគ្នាបង្កើតទីក្រុងពាណិជ្ជកម្មដ៏ធំមួយនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុកំពុងត្រៀមខ្លួនស្វាគមន៍ទីក្រុងពាណិជ្ជកម្មដ៏ធំមួយដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកនិងវិនិយោគិនចិន។ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ K99 Group បានដាក់សម្ពោធដំណើរការសាងសង់ជាផ្លូវការគម្រោងទីក្រុងពាណិជ្ជកម្មឈ្មោះថា «ទីក្រុងរស្មីមង្គល»ក្រោមទុនវិនិយោគរហូតដល់ទៅប្រមាណជា៧០ លានដុល្លារអារមេរិកដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុននិងវិនិយោគិនចិន។
អានបន្ថែម២៥ភាគរយនៃតំបន់ក្នុងរាជធានីហ្សាការតានឹងលិចទឹកទាំងស្រុងនៅឆ្នាំ២០២៥
ការស្រាវជ្រាវដោយសាកលវិទ្យាល័យឥណ្ឌូនេស៊ី បានបង្ហាញឲ្យឃើញថា ២៥ភាគរយ នៃតំបន់ក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី អាចនឹងត្រូវជន់លិចទឹកជាអចិន្ត្រៃយនៅឆ្នាំ២០២៥។ ការរកឃើញដោយវិទ្យាស្ថានបច្ចេកវិទ្យាបង់ដុងបង្ហាញថា ទីក្រុងហ្សាការតាគឺត្រូវបានចាត់ទុកថាជាទីក្រុងដែលនឹងត្រូវជន់លិចដោយទឹកជំនន់លឿនជាងគេបំផុតនៅក្នុងពិភពលោក។ ជាកន្លែងស្នាក់នៅរបស់ប្រជាជនប្រមាណជា១៣លាននាក់ រាជធានីហ្សាការតាមានទន្លេចំនួន១៣ ហូរកាត់ទីក្រុងនេះ ហើយទីក្រុងនេះទៀតសោតគឺស្ថិតនៅលើតំបន់វាលភក់ដ៏ធំមួយ។
អានបន្ថែមក្រុមហ៊ុនចិនគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា
ក្រុមហ៊ុនធំៗចិនគ្រោងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា នេះបើយោងតាមលទ្ធផលនៃជំនួបនៅប្រទេសចិនរវាងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាវិនិយោគិនចិន។
អានបន្ថែមស្ពានក្រោមជំនួយពីចិនតម្លៃជាង៥៦លានដុល្លារកំពុងលេចខ្លួនបណ្តើៗហើយ
ស្របពេលដែលក្រុមហ៊ុនចិនជាច្រើនកំពុងចាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបន្ថែមទៀតនោះ ស្ពានតម្លៃជាង៥៦លានដុល្លារអាមេរិកបាន និងកំពុងលេចខ្លួនជាបណ្តើរៗហើយ នេះបើយោងតាមការផ្សាយរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន។
អានបន្ថែមគម្រោងអភិវឌ្ឍន៍ដ៏ធំ‘អាម៉ូរី៧មករា’បើកសម្ពោធលក់ជាផ្លូវការហើយ
ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យធំមួយនៅកម្ពុជាបានប្រកាសបើកសម្ពោធការលក់គម្រោងអភិវឌ្ឍន៍‘អាម៉ូរី៧មករា’របស់ខ្លួនជាផ្លូវការហើយ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
អានបន្ថែមបច្ចេកវិទ្យាទំនើបនិងចុងក្រោយគេបង្អស់ក្នុងឧស្សាហកម្មបោកគក់។
ក្នុងអត្ថបទមុន Electronic World បានជម្រាបត្រួសៗរួចមកហើយអំពីម៉ាស៊ីន បោកសម្លៀកបំពាក់ទំនើប LG TwinWash (ម៉ាស៊ីនភ្លោះ) ដែលបំពាក់ដោយ បច្ចេកវិទ្យាទំនើបនិងចុងក្រោយគេបង្អស់ក្នុងឧស្សាហកម្មបោកគក់។ ថ្ងៃនេះ Electronic World នឹងបង្ហាញអំពីលក្ខណៈសម្បត្តិលំអិត របស់ម៉ាស៊ីនបោកសម្លៀកបំពាក់ LG TwinWash នេះមកជម្រាបជូនប្រិយមិត្តអោយជ្រាបកាន់តែច្បាស់ថាតើ LG TwinWash សាកសមជាម៉ាស៊ីនដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់យ៉ាងណានោះ សូមអញ្ជើញតាមដានដូចខាងក្រោម៖ ១. Brand New Ergonomic Design៖ -LG TwinWash៖ មានរាងតូចល្មមងាយស្រួលក្នុងការទុកដាក់ក្នុងគេហដ្ឋាន។ ការរចនាម៉ូតថ្មី ងាយស្រួលទាំងការបើកបិទមានសន្ទះកញ្ចក់មកជាមួយដែល អាចមើលឃើញការបោកគក់ខាងក្នុង។ កន្លែងដាក់សំលៀកបំពាក់ហើយ កន្លែងដាក់ទឹកសាប៊ូ និងទឹកក្រអូបក៏កាន់តែធំ និងងាយស្រួលជាងមុន ។ -Separate Wash៖ អាចបោកសំលៀកបំពាក់ដាច់ដោយឡែកពីគ្នាដោយដាក់ អោយដំណើរការក្នុងពេលតែមួយ (ខ្លាចចូលពណ៌គ្នា មិនបាច់ពិបាកបោក២ ទៅ៣ដង)។ Time Saving៖ ចំណេញពេលវេលាច្រើនជាងមុន (ការបោកគក់ប្រើពេលតិច និងមិនបាច់ហត់មកចុចបញ្ជាដោយផ្ទាល់)។ ២. TurboWash 20 -ជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដែលលាងសម្អាតបានស្អាតល្អ និងមិនធ្វើអោយខូចសាច់ក្រណាត់។ […]
អានបន្ថែមចិនសម្រុកបញ្ចប់ការសាងសង់អគារខ្ពស់ៗជាង៨០អគារត្រឹមរយៈពេល១ឆ្នាំ
ភាពល្បាញល្បីនៃការសាងសង់សំណង់អគារខ្ពស់ៗរបស់ប្រទេសចិនកំពុងឈានទៅរកមួយកម្រិតបន្ថែមទៀតតាមរយៈការបញ្ចប់ការសាងសង់អគារខ្ពស់ៗជាង៨០អគារត្រឹមរយៈពេល១ឆ្នាំ។
អានបន្ថែមកម្ពុជា-ថៃសម្លឹងមើលលើការពង្រីកពាណិជ្ជកម្មម៉ាស៊ីនត្រជាក់
ជាមួយនឹងការកើនឡើងជារៀងរាល់ឆ្នាំនៃទំហំពាណិជ្ជកម្មទ្វេភាគី ពាណិជ្ជករកម្ពុជានិងថៃបាននិងកំពុងសម្លឹងមើលការពង្រីកទីផ្សារម៉ាស៊ីនត្រជាក់ដែលបានស្តែងចេញតាមរយៈកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មកាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ នេះ។
អានបន្ថែមរដ្ឋាភិបាលកំពុងស្វែងរកទុនវិនិយោគសាងសង់ផ្លូវតភ្ជាប់ខេត្តសំខាន់ៗបី
ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន រដ្ឋាភិបាលបាននិងកំពុងស្វែងរកទុនវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវតភ្ជាប់ខេត្តសំខាន់ៗចំនួនបី នេះបើយោងតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
អានបន្ថែម