រដ្ឋាភិបាលអនុម័តគម្រោងសណ្ឋាគារតម្លៃជាង៩៤លានដុល្លារនៅតំបន់ជ្រៃធំ

ស្របពេលដែលតំបន់ជ្រៃធំនៃខេត្តកណ្តាលកំពុងមានការអភិវឌ្ឍន៍យ៉ាងគួរឲ្យកត់សម្គាល់នោះ គម្រោងវិនិយោគជាច្រើនប្រភេទរួមទាំងគម្រោងសណ្ឋាគារ ទៀតនោះក៏បាននិងកំពុងបង្តើតជាបណ្តើរៗផងដែរ។ ជាក់ស្តែង កាលចុងសប្តារហ៍មុនកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តគម្រោងបង្កើតសណ្ឋាគារលំដាប់ផ្កាយប្រាំតាមការស្នើសុំរបស់ក្រុមហ៊ុន Scorpio Camtrip នេះបើយោងតាមការចុះផ្សារលើទំព័រហ្វ៊េសប៊ុករបស់ CDC។

អាន​បន្ថែម

ប្រទេសសិង្ហបុរីត្រៀមចេញផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុងក្រោមដី

ក្រៅពីមានភាពល្បាញល្បីក្នុងវិស័យសំណង់អគារប្រណីតៗបែបធម្មជាតិ ប្រទេសសីង្ហបុរីបាននិងកំពុងទាក់ទាញការចាប់អារម្មណ៍បន្ថែមមួយកម្រិតទៀតជាមួយនឹងផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុងក្រោមដីដ៏អស្ចារ្យរបស់ខ្លួន។ ឆ្លើយតមទៅនឹងបញ្ហាកង្វះដីធ្លីនិងការកើនឡើងនៃកំណើនប្រជាជន រដ្ឋាភិបាលប្រទេសសិង្ហបុរីកំពុងត្រៀមដាក់ចេញជាផ្លូវការផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុងក្រោមដីសម្រាប់ឆ្នាំ២០១៩ខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨។

អាន​បន្ថែម

ដែកថែបអ៊ីតាលីម៉ាក វី រកឃើញម្ចាស់រង្វាន់ធំ ទី2 សម្រាប់ឆ្នាំ២០១៨

អតិថិជនមានសំណាង ទទួលបានរថយន្តFord Ranger 2018 ពីដែកថែបអ៊ីតាលីម៉ាកវី បានស្វែងរកឃើញហើយកាលពីថ្ងៃអាទិត្យទី ២៣ ខែធ្នូ ឆ្នាំ២០១៨។ ដែកថែបអ៊ីតាលីម៉ាក វី ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន ជីប ម៉ុង បានធ្វើការចាប់រង្វាន់ធំ រថយន្ត Ford Ranger 2018 ចុងក្រោយប្រចាំឆ្នាំ២០១៨ ជូនអតិថិជនមានសំណាង ដែលប្រព្រឹត្តទៅក្នុង កម្មវិធីផ្សាយបន្តផ្ទាល់ ប្រដាល់ភេសជ្ជៈប៉ូវកំលាំង WURKZ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ កម្មវិធីបានប្រព្រឹត្តិទៅដោយភាពរំភើបរីករាយ ព្រោះក្នុងនោះក៏មានការចូលរួមចាប់ឆ្នោតផ្សងសំណាងធំជូនអតិថិជនទីពីរ ក្នុងឆ្នាំ២០១៨ នេះ។ លោក ប៉ី ប៊ុនសុង ត្រូវជាស្វាមី របស់អតិថិជនដែលបានឈ្នះរង្វាន់រថយន្តទី១ កាលពីខែកក្កដា កន្លងទៅនេះ។ អតិថិជនដែលមានសំណាង ទទួលបានរថយន្ត Ford Ranger សេរីឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាងមានឈ្មោះជា អ៊ាង មកពីខេត្ត ព្រៃវែង មានកន្ទុយឆ្នោតលេខ 997204លោកមានមុខរបរ ផ្តល់សេវាជួលម៉ៅរថយន្តសម្រាប់ដឹកដែក និងក៏ជាអ្នកទិញដែកអ៊ីតាលីម៉ាកវី ពីក្រុមហ៊ុន យកទៅចែកចាយលក់បន្តផងដែរ។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដីដាក់ចេញផែនការរឹតបណ្តឹងវិស័យដីធ្លីនិងសំណង់ក្នុងឆ្នាំ២០១៩

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ចេញផែនការរឹត បណ្តឹងវិស័យដីធ្លីនិងសំណង់ក្នុងឆ្នាំ២០១៩ខាងមុខ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចុះផ្សាយកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។ សេចក្តីប្រកាសព័ត៌មានកម្រាស់៣ទំព័រស្តីអំពីលទ្ធផលការងារឆ្នាំ២០១៨ព្រមទាំងទិសដៅការងារក្នុងឆ្នាំ២០១៩បានបង្ហាញចំណុចសំខាន់ខ្លះៗដែលមានចំនួនរហូតដល់ទៅ២២ចំណុច ហើយក្រសួងក៏បានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០១៨ព្រមទាំងផែនការដែលនឹងត្រូវអនុវត្តបន្ត។

អាន​បន្ថែម

ទុនវិនិយោគលើវិស័យសំណង់ធ្លាក់ចុះក្នុងឆ្នាំ២០១៨ ខណៈសកម្មភាពសាងសង់នៅមមាញឹក

ទោះសកម្មភាពនៃការសាងសង់មិនមានការថមថយក្តី ក៏ប៉ុន្តែទុនវិនិយោគលើវិស័យសំណង់បានធ្លាក់ចុះក្នុងឆ្នាំ២០១៨នេះ បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨

អាន​បន្ថែម

តើរដ្ឋាភិបាលនឹងចំណាយ៣.៨ពាន់លានដុល្លារសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតដែរឬទេ?

បន្ទាប់ពីបញ្ចប់ការសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរួចមក រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថាផ្លូវមួយខ្សែនេះគឺថ្លៃខ្លាំងពេកហើយ ។

អាន​បន្ថែម

ចំនួនសមាជិកសមាគមអ្នកសាងសង់កម្ពុជាកើនឡើងខ្ទង់រយ

ស្របពេលដែលវិស័យសំណង់មានការរីកចម្រើនខ្លាំងចំនួនសមាជិកនៃសមាគមអ្នកសាងសង់កម្ពុជាក៏បានកើនឡើងច្រើនផងដែរ។ សមាគមផ្តុំទៅដោយក្រុមហ៊ុនប្រកបអាជីវកម្មផ្នែកសំណង់ដ៏ធំនិងតែមួយគត់នៅកម្ពុជាឈ្មោះថាសមាគមអ្នកសាងសង់កម្ពុជា(CCA) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានពង្រីកខ្លួនកាន់តែធំដោយក្នុងនោះសមាជិករបស់ខ្លួនគឺមានចំនួនកាន់តែច្រើន។

អាន​បន្ថែម

អគារពាណិជ្ជកម្មថ្មីកម្ពស់១០៦ជាន់នឹងជំនួសតំណែងអគារភ្លោះរបស់ម៉ាឡេស៊ី

អគារពាណិជ្ជកម្មភ្លោះ Petronas Towers ដែលជាអគារខ្ពស់ជាងគេនិងជានិមិត្តសញ្ញានៃប្រទេសម៉ាឡេស៊ីនឹងត្រូវប្រគល់តំណែងរបស់ខ្លួននេះទៅឲ្យអគារពាណិជ្ជកម្មថ្មីឈ្មោះថា The Exchange 106។ អគារថ្មីនេះគឺជាប្រភេទអគារពាណិជ្ជកម្មដ៏ប្រណីតមួយលាតសន្ធឹងនៅចំកណ្តាលតំបន់សេដ្ឋកិច្ចថ្មីរបស់ប្រទេសម៉ាឡេស៊ីឈ្មោះថា Tun Razak Exchange (TRX)។ អគារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Mulia Property Development ដែលនឹងក្លាយទៅជាអគារខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ព្រមទាំងជាអគារមួយក្នុងចំណោមអគារខ្ពស់ជាងគេទាំង១៥ក្នុងពិភពលោក។

អាន​បន្ថែម

កម្ពុជាគ្រោងសុំជំនួយឥណទានពីសាធារណរដ្ឋចិនបន្ថែមសម្រាប់សាងសង់បណ្តាញអគ្គីសនី

ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់អគ្គីសនីឲ្យបានទៅដល់គ្រប់ខេត្តនៅទូទាំងប្រទេស រដ្ឋាភិបាលកម្ពុជាគ្រោងសុំជំនួយឥណទានបន្ថែមពីសាធារណរដ្ឋចិនសម្រាប់សាងសង់បណ្តាញអគ្គីសនី នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែនខាងលើនេះគឺធ្វើឡើងក្នុងឱកាសបើកសម្ពោធវារីអគ្គិសនីសេសាក្រោម២កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨កន្លងទៅនេះ។

អាន​បន្ថែម

វារីអគ្គិសនីសេសានក្រោម២បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ

កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ វារីអគ្គិសនីសេសានក្រោម២ត្រូវបាន សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ថែម