ស្ពានថ្មីស្រឡាងនិងវែងជាងគេនៅកម្ពុជាអាចនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៩

ស្ពានថ្មីស្រឡាងនិងវែងជាងគេនៅកម្ពុជាដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំអាចនឹងត្រូវចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៩ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

អាន​បន្ថែម

ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង់ក្នុងខែកញ្ញាខាងមុខនេះ

គម្រោងព្រលានយន្តហោះភ្នំពេញតម្លៃ១.៥ពាន់លានដុល្លារ ស្ថិតក្នងខេត្តកណ្តាលនិងតាកែវ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងខែកញ្ញាខាងមុខនេះ បើគ្មានឧបសគ្គនោះទេ នេះបើយោងតាមការបញ្ជាក់របស់ម្ចាស់គម្រោង អ្នកឧកញ៉ា ពុង ឃាវសែ។

អាន​បន្ថែម

រដ្ឋាភិបាលចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់

រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់នៅខេត្តព្រះសីហនុ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩

អាន​បន្ថែម

កូរ៉េផ្តល់ហិរញ្ញប្បទាន ៧០០ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

កម្ពុជាទទួលបានហិរញ្ញប្បទានប្រមាណ ៧០០ លានដុល្លារអាមេរិក ពីកូរ៉េខាងត្បូងដើម្បីអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន។

អាន​បន្ថែម

កូរ៉េខាងត្បូងចុះMOUជាមួយកម្ពុជាដើម្បីចូលកាន់តែជ្រៅក្នុងវិស័យសំណង់

រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈទីភ្នាក់ងារសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ ឬ KOTRA បានចុះអនុស្សរណៈយោគយល់គ្នា MOU ជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីឈានជើងចូលអោយកាន់តែជ្រៅទៅក្នុងវិស័យសំណង់នៅកម្ពុជា។

អាន​បន្ថែម

រដ្ឋមន្រ្តីក្រសួងដែនដីប្ដេជ្ញាថានឹងចុះបញ្ជីដីធ្លីអោយអស់ទូទាំងប្រទេសក្នុងឆ្នាំ២០២១

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្ដេជ្ញាថានឹងចុះបញ្ជីក្បាលដីអោយអស់ទូទាំងប្រទេសក្នុងឆ្នាំ ២០២១ គោលបំណងគឺដើម្បីឲ្យរដ្ឋងាយស្រួលគ្រប់គ្រងក៏ដូចជាបង្កើនការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងខេត្តត្បូងឃ្មុំ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម បានមានប្រសាសន៍ទៅកាន់អង្គពិធីថា៖ «២០១៩-២០២០ និង ២០២១ បីឆ្នាំនេះ ខ្ងុំចង់ចុះបញ្ជីដីធ្លីអោយបានទូទាំងប្រទេស ឥឡូវគឺយើងចុះបានប្រមាណ ៥ លាន ១សែន ក្បាលដី ទៅលើ ៧ លានក្បាលដីទាំងអស់នៅកម្ពុជា បើគិតទៅគឺ ៧៣ ភាគរយ ដូច្នេះអ្វីដែលនៅសល់ សូមឲ្យមន្រ្តីផ្នែកពាក់ព័ន្ធទាំងអស់ជួយគ្នាធ្វើការលើរឿងនេះ»។ មូលហេតុនៃការចុះបញ្ជីដីធ្លីនេះ គឺឯកឧត្តមមានគោលបំណងចង់អោយដីធ្លីទាំងនេះក្លាយទៅជាទុនប្រជាពលរដ្ឋ ព្រោះថាដីដែលមានកម្មសិទ្ធិត្រឹមត្រូវគឺជាឱកាស។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «គឺយើងចង់ឲ្យដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ក្លាយទៅជាទុននៅក្នុងដៃ បើសិនជាអត់មានប័ណ្ណកម្មសិទ្ធិ ដីធ្លីនេះងាយរងគ្រោះណាស់ ហើយអាចនឹងជួបហានិភ័យច្រើន។ តែបើមានកម្មសិទ្ធិគឺមានឱកាសច្រើន ជាពិសេសគឺទាក់ទាញអ្នកវិនិយោគទុនពីក្រៅស្រុក អោយចូលមកចូលហ៊ុនជាមួយបាន គឺគេជឿជាក់ថានឹងមានសុវត្ថិភាព។ ដីមានកម្មសិទ្ធិ និងដីគ្មានកម្មសិទ្ធិគឺតម្លៃខុសគ្នា ដូច្នេះគួរតែនាំគ្នាទៅចុះបញ្ជីអោយបានត្រឹមត្រូវ»។ លើសពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ទៀតថា ការចុះបញ្ជីដី […]

អាន​បន្ថែម

ទីក្រុងរណបជ្រោយចង្វារនឹងមានសាលពិព័ណ៌ដ៏ធំលំដាប់អន្តរជាតិមួយនៅឆ្នាំ២០២០នេះ

សាលពិព័ណ៌លំដាប់អន្តរជាតិរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ដែលមានទំហំជាង ៣ម៉ឺនម៉ែត្រការ៉េ ក្រោមទុនវិនិយោគប្រមាណ ១៨លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសាង់

អាន​បន្ថែម

សិង្ហបុរីសហការនឹងក្រសួងដែនដីលើកកម្ពស់សុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់

សមាជិកនៃគណៈស្ថាបត្យកម្មរបស់ប្រទេសសិង្ហបុរីរួមជាមួយនឹងមន្ត្រីក្រសួងដែនដីកម្ពជា បានសហការគ្នាចែករំលែកបទពិសោធន៍សំខាន់ៗ ទាក់ទងនឹងសុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់ ក្នុងគោលបំណងដើម្បីជួយអប់រំណែនាំ ផ្ដល់ចំណេះដឹង លើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ។

អាន​បន្ថែម

រដ្ឋាភិបាលអនុញ្ញាតឲ្យជប៉ុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតចេញជាគោលការណ៍ឲ្យជ៉បុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា នេះបើយោងតាមលិខិតចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីដែលទើបតែចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩។

អាន​បន្ថែម

រដ្ឋាភិបាលស៊ុយអែតនិងUNDPរួមគ្នាជួយបង្កើនថាមពលដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា

រដ្ឋាភិបាលស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬ UNDP នឹងរួមគ្នាជួយបង្កើនថាមពលដើរដោយពន្លឺព្រះអាទិត្យនៅទូទាំងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃកម្មវិធីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដែលបានប្រកាសកាលពីពេលថ្មីៗនេះ។

អាន​បន្ថែម