ព័ត៌មានក្នុងស្រុក
វិនិយោគិនដ៏ល្បីល្បាញនៅតែមានភាពជឿជាក់ខ្លាំងទៅលើវិស័យសំណង់នៅកម្ពុជា
ទោះបីជាការវិនិយោគទៅលើវិស័យសំណង់ក្នុងឆ្នាំ២០១៨មានការថយចុះក្តី អ្នកវិនិយោគដ៏ល្បីល្បាញមួយរូបផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជានៅតែមានភាពជឿជាក់ខ្លាំងដដែលទៅលើវិស័យនេះ។ ក្នុងន័យនេះ ក្នុងកម្មវិធីពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជានាពេលថ្មីៗនេះអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានសម្តែងចំណាប់អារម្មណ៍យ៉ាងវិជ្ជមានចំពោះវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។
អានបន្ថែមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ដាក់ចេញសំណើថ្មីដើម្បីលើកកម្ពស់ស្តង់ដារសំណង់
ដើម្បីលើកកម្ពស់ស្តង់ដារសំណង់នៅកម្ពុជាក៏ដូចជាបញ្ចៀសបញ្ហាជម្លោះនានា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញសំណើចំនួនបីក្នុងឱកាសបើកសម្ពោធពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ។
អានបន្ថែមOCIC នឹងបង្កើតសួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយនៅតំបន់ជ្រោយចង្វា
ដើម្បីទាក់ទាញអ្នកដំណើរឲ្យទៅកាន់តំបន់ទីក្រុងរណបជ្រោយចង្វា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលដឹកនាំដោយអ្នកឧកញ្ញ៉ា ពុង ឃាវ សែ បាននិងកំពុងរៀបចំបង្កើតសួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយ។ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨អ្នកឧកញ្ញ៉ា ពុង ឃាវសែ បានប្រាប់បណ្តាអ្នកសារព័ត៌មានក្នុងកម្មវិធីពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាថាគម្រោងសាងសង់សួនសត្វដាយណូស័រសិប្បនិម្មិតខាងលើគឺនឹងគ្របដណ្តប់លើផ្ទៃដីប្រមាណជាង២០០ ហិកតាដែលនឹងរុំព័ទ្ធដោយទីក្រុងម្ហូបអាហារឫFood Palace។
អានបន្ថែមការប្រមូលផ្តុំធំបំផុតសម្រាប់ឧស្សាហកម្មសំណង់គឺនៅ MBAM OneBuild ២០១៨
ពិព័រណ៍បច្ចេកវិទ្យាសំណង់និងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសម៉ាឡេស៊ីឈ្មោះថា(MBAMOneBuild)ដែលបានប្រារព្ធធ្វើឡើងក្រោមកិច្ចសហការជាមួយសមាគមស្ថាបនិកកំពូលម៉ាឡេស៊ី(MBAM)បានប្រព្រឹត្តិឡើងដោយជោគជ័យ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០១៨នៅឯមជ្ឈមណ្ឌលសន្និបាតទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី។ នៅក្នុងឆ្នាំ២០១៨នេះ ពិព័រណ៍ MBAMOneBuild បានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់មកពីស្ថាប័នរដ្ឋនិងឯកជនព្រមទាំងភ្ញៀវអន្តរជាតិមកពីប្រទេសអូស្ត្រាលី ជប៉ុន កម្ពុជា ម៉ាឡេស៊ី កូរ៉េ ម៉ូរីស ឥណ្ឌា និងប្រទេសជាច្រើនអ្នកបន្ថែមទៀត។ លើសពីនេះទៅទៀត ពិព័រណ៍នេះក៏ទទួលបានការផ្តល់មតិយោបល់យ៉ាងវិជ្ជមានពីអ្នកតាំងពិព័រណ៍ផងដែរដែលក្នងនោះប្រតិបត្តិការជំនួញជាច្រើនត្រូវបានផ្តួចផ្តើមក្នុងកំឡុងពេលនៃការតាំងពិព័រណ៍។ប្រតិបត្តិការជំនួញបន្ទាប់ពីរយៈបីថ្ងៃនេះគឺមានចំនួនប៉ាន់ស្មានប្រមាណជា ១០០ លាន រីងហ្គីត ឬស្មើទៅនឹងប្រមាណជា ២៤ លានដុល្លារអាមេរិក។
អានបន្ថែមវិទ្យាស្ថានរបស់សឹង្ហបុរី RCA ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនុសិស្សនិងអ្នកបំរើការងារ
វិទ្យាស្ថានឯកទេសផ្នែកសំណង់និងអចលនទ្រព្យរបស់សឹង្ហបុរីឈ្មោះថា Royal Chartered Academy (RCA) បានប្រកាសផ្តល់អាហារូបករណ៍ជាដល់សិស្សនុសិស្សដែលទើបប្រលងថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៧ ២០១៨ព្រមទាំងអ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យ។ យោងតាមការបញ្ជាក់ឲ្យដឹងពីវិទ្យាស្ថាន RCA នាពេលថ្មិៗនេះ កម្មវិធីអាហារូបករណ៍សម្រាប់បរិញ្ញាប័ត្ររងនេះគឺផ្តល់ជូនសម្រាប់សិស្សនុសិស្សដែលបានទទួលនិទ្ទេស A B និង C រហូតដល់ទៅ ១០០ ភាគរយនៃតម្លៃសម្រាប់ការសិក្សារសម្រាប់មុខជំនាញការគ្រង់គ្រងសំណង់និងការស្ទង់មតិបរិមាណឬហៅជាភាសារអង់គ្លេសថា Quantity Surveying ដែលជាមុខជំនាញថ្មីនិងមានសក្តានុពលដែលទើបនឹងមកដល់ប្រទេសកម្ពុជា។ សម្រាប់អ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យដែលមានបំណងចង់ទទួលបានការបញ្ជាក់ពីរជំនាញនិងវិជាជីវៈរបស់ខ្លួននោះ វិទ្យាស្ថាន RCAក៏នឹងមានការផ្តល់អាហារូបករណ៍រហូតដល់ទៅ ៥០ ភាគរយផងដែរសម្រាប់អ្នកដែលទទួលបានជោគជ័យក្រោមការជ្រើសរើសរបស់វិទ្យាស្ថាន។ យ៉ាងណាមិញ ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ខាងលើ សិស្សនុសិស្សនិងអ្នកបំរើការងារដែលមានចំណាប់អារម្មណ៍គឺអាចអញ្ជើញចូលរួមវគ្គណែនាំខ្លីស្តីអំពីលក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍នេះក៏ដូចជាទទួលបានព័ត៌មានអំពីមុខជំនាញខាងលើ។ កម្មវិធីខាងលើនេះគឺនឹងប្រព្រឺត្តិទៅនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៣ ដល់ ម៉ោង ៥ ល្ងាចនៅឯវិទ្យាស្ថានRCA ដែលមានទីតាំងស្ថិតក្នងផ្សារស្ទឹងមានជ័យថ្មី។ បន្ថែមជាងនេះទៅទៀត វគ្គណែនាំខ្លីនេះទៀតសោតគឺនឹងមានការចូលរួមពីសំណាក់វាគ្មិនមកពីវិស័យអប់រំ សំណង់និងអចលនទ្រព្យដែលពួកគាត់នឹងធ្វើបទបង្ហាញពីការយល់ឃើញក៏ដូចជាចែករំលែកបទពិសោធរបស់ពួកគាត់ទាក់ទងទៅនឹងមុខជំនាញទាំងនេះនិងការងារសម្រាប់ជំនាញទាំងនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងទៅកាន់វិទ្យាស្ថានRCAដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៧៧៣៧៧ ១៤៨ ឬ ០៩៦ ៩៩០ ៥៣១១។
អានបន្ថែមពិព័រណ៍ឧស្សាហកម្មសំណង់ដ៏ធំរបស់សមាគមអ្នកសាងសង់កម្ពុជាបានចាប់ផ្តើមហើយ
ការប្រារព្ធកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាប្រចាំឆ្នាំ២០១៨ បានចាប់ផ្តើមហើយ កាលពីព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចូលរួមពីគណៈប្រតិភូមកពីបណ្តាស្ថាប័នឯកជននិងរដ្ឋ។ ក្រោមការរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ាពុងឃាវសែនោះ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាបានបើកទំព័រជាថ្មីម្តងទៀត ហើយព្រឹត្តិការណ៍ឆ្នាំនេះទៀតសោត គឺកាន់តែមានភាពអធិកអធមជាងឆ្នាំមុនថែមទៀតផង។
អានបន្ថែមគម្រោងសាងសង់អគារ Gold Tower 42 មិនមានការប្រែប្រួលអ្វីឡើយ
ក្រោយពេលទទួលបានការសង្គ្រោះឡើងវិញដោយមានកិច្ចសហការជាមួយក្រុមហ៊ុនចិន គម្រោងអគារដ៏ស្កឹមស្កៃGold Tower 42 ដែលត្រូវបានប្តូរឈ្មោះទៅជាGT42 នឹងមិនមានការប្រែប្រួលអ្វីនោះទេហើយការសាងសង់វិញនៅតែបន្តដដែល។ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ សហការីក្រុមហ៊ុនYon Woo Cambodiaដែលជាម្ចាស់អគារGT42 បានបញ្ជាក់តាមទូរសព្ទ័ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំថា គម្រោងខាងលើគឺនៅតែបន្តដំណើរការជាធម្មតាទៅតាមផែនការរបស់ក្រុមហ៊ុន។
អានបន្ថែមវិស័យសំណង់និងអចលនទ្រព្យបន្តបង្កហានិភ័យក្នុងវិស័យហិញ្ញវត្ថុនៅកម្ពុជា
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនរហូតដល់ទៅ ៧,១ ភាគរយក្នុងឆ្នាំ២០១៨នេះ វិស័យសំណង់និងអចលនទ្រព្យគឺបន្តបង្កហានិភ័យដល់វិស័យហិញ្ញវត្ថុ នេះបើយោងតាមការព្យាករណ៍របស់ធនាគាពិភពលោក។ ក្នុង«របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា»ចេញកាលពីព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ធនាគាពិភពលោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ហានិភ័យនានាក្នុងវិស័យហិរញ្ញវត្ថុបន្តកើនឡើងវានឹងពាក់ពន្ធ័ច្រើនទៅលើវិស័យសំណង់និងអចលនទ្រព្យ»។
អានបន្ថែមប្រទេសថៃនឹងបង្កើនសមត្ថភាពព្រលានយន្តហោះភាគខាងក្រោមនៃទីក្រុងបាងកកទ្វេដង
ប្រទេសថៃបានប្រកាសគម្រោងបង្កើនសមត្ថភាពទទួលអ្នកដំណើរក្នុងព្រលានភាគខាងក្រោមនៃទីក្រុងបាងកកក្នុងគោលបំណងប្រកួតប្រជែងជាមួយប្រទេសសិង្ហបុរីដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។ មហិច្ឆតារបស់រាជរដ្ឋាភិបាលប្រទេសថៃ គឺរួមបញ្ចូលការអភិវឌ្ឍន៍ព្រះលានយន្តហោះដ៏តូចមួយឈ្មោះថា U-Tapao ដែលជាអតីតមូលដ្ឋានអាកាសយោធាចម្ងាយប្រមាណជា ១០០ គីឡូម៉ែត្រនៃភាគអាគ្នេយ៍ក្រុងបាងកកផងដែរ។ ដោយសារបច្ចុប្បន្នព្រះលានយន្តហោះនេះ អាចទទួលអ្នកដំណើរចំនួនត្រឹមតែ ៣០០.០០០នាក់ ក្នុងមួយឆ្នាំដែលភាគច្រើនមកពី Pattaya ហេតុដូចនេះហើយរដ្ឋបាលថៃមានបំណងផ្លាស់ប្តូរព្រលានយន្តហោះ U-Tapao កន្លែងសំខាន់អាចទទួលអ្នកដំណើរបានរហូតដល់ទៅ ៦០លាននាក់ ក្នុងមួយឆ្នាំ។
អានបន្ថែមក្រុមហ៊ុនយក្សចិនបញ្ចប់ការសាងសង់គ្រោងអគារទីស្នាក់ការកណ្តាល
ក្រុមហ៊ុនអចលនទ្រព្យយក្សចិនឈ្មោះថា Prince Real Estate (Cambodia) Group បានបញ្ចប់ការសាងសង់គ្រោងអគារទីស្នាក់ការកណ្តាលរបស់ខ្លួនជាស្ថាពរហើយ នេះបើយោងតាមការចុះផ្សាយដោយផ្ទាល់របស់ក្រុមហ៊ុន។ តាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុន កាលពីសប្តាហ៍មុនកន្លងទៅនេះ ការសាងសង់គ្រោងអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមានទីតាំងនៅតំបន់កោះពេជ្រត្រូវបានបញ្ចប់ហើយការសាងសង់ទាំងមូលគ្រោងនឹងបញ្ចប់ក្នុងខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ។
អានបន្ថែម