ព័ត៌មានក្នុងស្រុក
ជប៉ុនផ្ដល់ជំនួយឥតសំណងសង់ស្ពាន ៥ នៅខេត្តក្រចេះ
ស្ពាននៅបណ្ដោយកំណាត់ផ្លូវលេខ ៧៣ ពីក្រចេះទៅឆ្លូង ចំនួន ៥ កន្លែង កំពុងត្រូវបានសាងសង់ថ្មី ក្រោមជំនួយឥតសំណងរបស់ជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។
អានបន្ថែមរដ្ឋាភិបាលអាចនឹងផ្អាកការទិញលក់ដីនៅតំបន់ព្រលានយន្តហោះថ្មី
រដ្ឋាភិបាលអាចនឹងផ្អាកការធ្វើចរន្តការដីឬការទិញលក់ដីនៅតំបន់ណាដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការនៃគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១របស់គណៈកម្មការរៀបចំទីតាំងគម្រោងនេះ។
អានបន្ថែមមន្ទីរពេទ្យត្បូងឃ្មុំក្រោមជំនួយចិន ជិត៥០លានដុល្លារបានបើកការដ្ឋានជាផ្លូវការ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។
អានបន្ថែមជប៉ុនគ្រោងនឹងមកជួយដោះស្រាយបញ្ហាកសាងទីក្រុងនៅកម្ពុជា
ក្រុមហ៊ុនជប៉ុនប្រមាណជា៥៨ ក្រុមហ៊ុនមកពីផ្នែកផ្សេងៗនៃវិស័យសំណង់និងអចលនទ្រព្យ បានជួបពិភាក្សាជាមួយដៃគូសហការកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាកសាងទីក្រុងនៅកម្ពុជា ។
អានបន្ថែមអគ្គិសនីកម្ពុជាប្រកាសបើកការដេញថ្លៃគម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់
អគ្គិសនីកម្ពុជា ឬ EDC កាលពីថ្មីៗនេះ បានប្រកាសបើកការដេញថ្លៃជាអន្តរជាតិសម្រាប់ការអនុវត្តគម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមសារព័ត៌មានបរទេស Renewables Now។
អានបន្ថែមកម្ពុជា-ជប៉ុនកំពុងជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ការគ្រប់គ្រងវិស័យទឹកកខ្វក់
រដ្ឋាភិបាលកម្ពុជា និងជប៉ុនបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ការគ្រប់គ្រងវិស័យទឹកកខ្វក់នៅកម្ពុជា នេះបើយោងតាមលទ្ធផលនៃជំនួបរវាងភាគីទាំងពីរកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនេះ។
អានបន្ថែមចិនបន្តផ្តល់ជំនួយឥតសំណងសាងសង់ផ្លូវជាតិលេខ៧ពីក្រចេះដល់ឡាវជូនកម្ពុជា
ក្រុមហ៊ុនសាងសង់ចិនសៀងហៃ (SCG) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានសម្រេចបន្តសាងសង់ផ្លូវជាតិលេខ៧ពីក្រចេះដល់ឡាវជូនកម្ពុជាដែលជាជួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ។
អានបន្ថែមទុនវិនិយោគវិស័យសំណង់ត្រឹម១ខែដំបូងនៃឆ្នាំ ២០១៩ កើនឡើង ១៧៨%
ទុនវិនិយោគក្នុងវិស័យសំណង់នៅប្រទេសកម្ពុជាគិតចំពោះត្រឹមតែខែមករា នៃ ឆ្នាំ២០១៩ មានរហូតដល់ទៅប្រមាណជា ៨២៩ លានដុល្លារអាមេរិក ដែលនេះគឺកើនឡើង ១៧៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អានបន្ថែមថៃនឹងមកគ្រប់គ្រងសណ្ឋាគារមរតកស្ថាបត្យកម្មខ្មែរ-បារាំង FCC Angkor
ក្រុមសម្ព័ន្ធសណ្ឋាគារអន្តរជាតិរបស់ប្រទេសថៃឈ្មោះថា Avani Hotels & Resorts កាលពីថ្មីៗនេះបានប្រកាសថា ក្រុមហ៊ុននឹងមកគ្រប់គ្រងសណ្ឋាគារមរតកស្ថាបត្យកម្មខ្មែរ-បារាំង «FCC Angkor – Managed by Avani» ក្នុងខេត្តសៀមរាប ក្រោយពេលសណ្ឋាគារនេះបញ្ចប់ការជួសជុលជាផ្លូវការ។ នេះបើយោងតាមការចុះផ្សាយរបស់ Hotel News Resource។ សណ្ឋាគារដែលបានចំណាយថវិការក្នុងការជួសជុលកែលំអឡើងវិញអស់ប្រមាណជា ៧ លានដុល្លារអាមេរិកនេះ គឺនឹងក្លាយជាគម្រោងដំបូងបង្អស់របស់ក្រុមហ៊ុន Avani Hotels & Resorts នៅកម្ពុជា ហើយក្រុមហ៊ុនគ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅត្រីមាសទី ២ ឆ្នាំ ២០១៩នេះ ។ ថ្លែងទៅកាន់ប្រភពខាងលើ លោក Dillip Rajakarier អគ្គនាយកក្រុមហ៊ុន Minor Hotels ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Avani Hotels & Resorts បានមានប្រសាសន៍ថា៖ « ការមកដល់របស់ក្រុមហ៊ុន Avani Hotels & Resorts ក្នុងប្រទេសកម្ពុជា បង្ហាញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូនបទពិសោធន៍ឲ្យកាន់តែប្រសើរឡើងដល់អ្នកដំណើរទាំងអស់»។ លើសពីនេះទៅទៀត […]
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីចាប់ផ្ដើមឈានចូលក្នុងទីផ្សាររកាស៊ីណូនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA Hospitality កាលពីថ្មីៗនេះ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា Won Majestic ដើម្បីចូលមកគ្រប់គ្រងសណ្ឋាគារនិងកាស៊ីណូផ្កាយ៥ Won Majestic ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ TTG Asia។
អានបន្ថែម