ព័ត៌មានក្នុងស្រុក
វិស័យសំណង់នឹងរងផលប៉ះពាល់ដោយសារវត្តមាននៃបច្ចេកវិទ្យា AI
រូបគំរូដោយ Small Business Exchange វិស័យសំណង់នឹងរងផលប៉ះពាល់ដោយសារវត្តមាននៃបច្ចេកវិទ្យា AI ពោលគឺប្រពន្ធវិជ្ជាសាស្រ្តកុំព្យូរទ័រដែលធ្វើការកំណត់ទៅលើម៉ាស៊ីនដើម្បីធ្វើប្រតិបត្តិការនឹងការឆ្លើយតមមានលក្ខណៈដូចទៅនឹងមនុស្សលោកដែរ។ យោងតាមរបាយការណ៍ថ្មីដែលចងក្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិកឈ្មោះថា CISCO និងក្រុមហ៊ុនវិភាគទិន្នន័យ Oxford Economics បានបង្ហាញថាវិស័យសំណង់ស្ថិតក្នុងចំណោមវិស័យធំៗដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយបច្ចេកវិទ្យាសិប្បនិម្មិត AI។ របាយការណ៍ឈ្មោះថា «Technology and the future of ASEAN jobs» បានបង្ហាញថានៅក្នុងឆ្នាំ២០១៨ទីផ្សារការងារក្នុងប្រទេសទាំង៦ក្នុងតំបន់អាស៊ាននឹងកាត់បន្ថយកម្លាំងពលកម្មរហូតដល់ទៅ ២៨ លាននាក់ ដែលស្មើទៅនឹង១០ ភាគរយនៃកម្លាំងពលកម្មបច្ចុប្បន្នក្នុងប្រទេសទាំង៦នោះ។របាយការណ៍នេះធ្វើឡើងដោយសារការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា AI តាមរយៈកម្មវិធីកំណត់ដោយកុំព្យូរទ័រ software និងកម្មវិធីប្រើប្រាស់ដោយឧបករណ៍អេឡិចត្រូនិក hardware ព្រមទាំងមនុស្សយន្តដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរលទ្ធភាពនៃការធ្វើអាជីវកម្មក្នុងតំបន់។ លទ្ធផលនៃរបាយការណ៍នេះគឺបានមកពីការវិភាគទិន្នន័យដែលក្រុមហ៊ុនបានសិក្សាលើផលប៉ះពាល់នៃបច្ចេកវិទ្យាទៅលើមុខរបរចំនួន ៤៣៣ ប្រភេទក្នុងឧស្សាហកម្មទាំង ២១។ ដូចដែលបានបង្ហាញនៅក្នុងក្រាហ្វិច ផលប៉ះពាល់អវិជ្ជមានរបស់វត្តមាននៃបច្ចេកវិទ្យា ទៅលើវិស័យសំណង់គឺស្មើទៅនឹង -៩,៤ភាគរយ ខណៈពេលដែលអត្រាបច្ចេកវិទ្យានឹងជំនួសកម្លាំងពលកម្មការងារគឺមានចំនួន (-២,០)ភាគរយ។ ទោះជាមានផលប៉ះពាល់អវិជ្ជមានយ៉ាងនេះក្តី របាយការណ៍នេះបានបន្ថែមថា វិស័យសំណង់តែមួយគត់នឹងមានតម្រូវការកើនឡើងនៃកម្លាំងពលកម្មថ្មីរហូតដល់ទៅ ០,៩ លាននាក់ក្នុងចន្លោះឆ្នាំ២០១៨ ដល់ ២០២៨ ដោយសារចង្វាក់ផលិតកម្មមានការកើនឡើងខ្ពស់ដែលជាហេតុធ្វើឲ្យការចំណាយផ្សេងៗមានការកើនឡើងដូចគ្នា។ កំណើននៃតម្រូវការកម្លាំងពលកម្មថ្មីនេះគឺដោយសារភាពជឿនលឿនរបស់វិស័យសំណង់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកូនយន្ដហោះ Drone ម៉ាស៊ីនឆ្លាតវៃ នឹងកម្មវិធី […]
អានបន្ថែមខេត្តព្រះសីហនុនឹងមានផ្សារទំនើបខ្នាតអន្តរជាតិធំមួយក្នុងពេលដ៏ខ្លី
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កញ្ញា លីម សុខាដាវីន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ Furi Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថា៖ ផ្សារទំនើបឈ្មោះថា Furi Times Square
អានបន្ថែមជប៉ុនបន្តខិតខំកែច្នៃសំរាមនៅកម្ពុជាទៅជាគ្រឿងសង្ហារឹមនិងសម្ភារវត្ថុធាតុដើមសំណង់
ប្រទេសជប៉ុនកំពុងខិតខំកែច្នៃសំរាមនៅកម្ពុជាទៅជាសម្ភារវត្ថុធាតុដើមសំណង់ គ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់ផ្សេងៗ។ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ តំណាងរបស់ក្រុមហ៊ុនកៃច្នៃសំរាមមួយរបស់ប្រទេសជប៉ុនឈ្មោះថា Gomi Recycle 110 Co., Ltd. បានជួបពិភាក្សាជាមួយឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងទៅលើគម្រោងសាងសង់រោងចក្រកែឆ្នៃនៃសំរាមក្នុងខេត្តស្វាយរៀង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង។ លោក Yusuke Okumura នាយកក្រុមហ៊ុនGomiបានមានប្រសាសន៍ថារហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងត្រៀមធ្វើការនាំចូលរថយន្តដឹកសំរាមនិងការសាងសង់រោងចក្រនៅទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្តបានជ្រើសរើសកន្លងមក។ ដើម្បីជួយសម្រួលដល់កិច្ចការនានាដែលនៅសេសសល់ជាពិសេសពាក់ព័ន្ធនឹងរថយន្តដឹកសំរាម និងការសាងសង់រោងចក្ររបស់ក្រុមហ៊ុន ឯកឧត្ដមអភិបាលខេត្ត បានចាត់តាំងឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្តទទួលជួបពិភាក្សា និងសហការណ៍ជាមួយក្រុមហ៊ុនបន្តទៀតទៅលើចំណុចលម្អិតនានាដែលគាំទ្រ និងជំរុញកិច្ចការនេះឲ្យសម្រេចបាននូវលទ្ធផលដោយជោគជ័យល្អប្រសើរតាមការគ្រោងទុក ៕ ការបង្កើតរោងចក្រខាងលើនឹងជួយកាត់បន្ថយបញ្ហាបរិស្ថានដែលបណ្តាលមកពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ ហើយក៏អាចជួយកែច្នៃសំរាមទាំងនោះឲ្យទៅជាគ្រឿងសង្ហារឹមនិងសម្ភារសំណង់ផ្សេងៗសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់វិស័យសំណង់ដែលកំពុងមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោកបានបង្ហាញថា ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាបាននាំចូលសម្ភារគ្រឿងសង្ហារឹមគ្រប់ប្រភេទសរុបជាទឹកប្រាក់ប្រមាណជាង ១,៨ពាន់លានដុល្លារអាមេរិកដែលភាគច្រើននាំចូលមកពីប្រទេសចិន និងថៃជាដើម។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Gomi បានប្រកាសពីគម្រោងកែច្នៃសំរាមនេះតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។
អានបន្ថែមការសាងសង់អគារថ្មីត្រូវមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់ចាប់ពីពេលនេះទៅ
រូបភាពពីគេហទំព័រ Pactics ចាប់ពីពេលនេះតទៅ ការសាងសង់អគាររោងចក្រថ្មីគឺតម្រូវឲ្យមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ការស្នើសុំសាងសង់អគារថ្មី ដូចជាអគាររោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានមនុស្សច្រើនបម្រើការងារ ត្រូវមានការគូសបញ្ជាក់អំពីកន្លែងសម្រាប់សម្រាកពិសារអាហារថ្ងៃត្រង់ឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិនានាដែលបានចែងដោយក្រសួង។ សេចក្តីប្រកាសនេះធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត ហ៊ុន សែន ក្នុងគោលបំណងដើម្បីសម្រួលដល់ការបំពេញការងាររបស់កម្មករនិយោជិតដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។ លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសណង់ បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា៖ «សេចក្តីប្រកាសខាងលើគឺសំដៅទៅលើការដ្ឋានឬរោងចក្រធំៗដែលមានកម្មករនិយោជិតបម្រើការងារច្រើនចាប់ពី ៥០ ទៅ ១០០នាក់ឡើងទៅ ដូចជា ការដ្ឋានសំណង់ធំៗ រោងចក្រ បុរី និងអគារធំៗជាដើម»។ ចំពោះសំណង់អគាររោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាដែលកំពុងដំណើរការ គឺតម្រូវឲ្យមានការរៀបចំកន្លែងសមរម្យសម្រាប់កម្មករនិយោជិតសម្រាកពិសារអាហារថ្ងៃត្រង់ដូចគ្នា។
អានបន្ថែមក្រុមហ៊ុនយក្សចិនប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់
ក្រុមហ៊ុនយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់ឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត
អានបន្ថែមកូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់នៅកម្ពុជាឆាប់ៗ
ដើម្បីចូលរួមចំណែកលើកកម្ពស់ស្ដង់ដារគុណភាពនៃសំណង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា សាធារណរដ្ឋកូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់ជូនប្រទេសកម្ពុជា។ នេះបើយោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសកូរ៉េកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ សាធារណរដ្ឋកូរ៉េតាមរយៈវិទ្យាស្ថានបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានចែករំលែកពង្រាងផែនការគាំទ្រការបង្កើត «វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ ឬឈ្មោះជាភាសអង់គ្លេសថា Cambodian-Korean Institute of Construction Technology (C-KICT)» ដែលនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះនៃក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ក្នុងការធានាឲ្យបាននូវស្ដង់ដារគុណភាពនៃសំណង់នៅកម្ពុជា។ សូមជម្រាបថា យោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជាចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងនូវស្តង់ដារនៃការស្ថាបនា ផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរ។ ទាក់ទងទៅនឹងកាលបរិច្ឆេទច្បាស់លាស់នៃការបង្តើតវិទ្យាស្ថានបច្ចេកវិទ្យាមួយនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឲ្យភាគីកូរ៉េជួយពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT ក្នុងអំឡុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។ ថ្លែងក្នុងជំនួបខាងលើលោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូឲ្យស្គាល់បច្ចេកវិទ្យាសំណង់ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារការដ្ឋាន។ ដូចនេះ ការមានជំនួយបច្ចេកទេសពីសំណាក់សាធារណរដ្ឋកូរ៉េនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ វិទ្យាស្ថាន KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី១៦ […]
អានបន្ថែមសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យកាយដីចេញវិញពីចំណុចឆ្នេរព្រែកត្រែង
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រុមការងារកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានចុះអនុវត្តបទបញ្ជាដ៏សំខាន់មួយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបញ្ឈប់សកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រព្រមទាំងបញ្ជាឲ្យមានការកាយយកដីដែលបានចាក់នោះមកវិញពីឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផ្ទាល់។ បទបញ្ជាខាងលើនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាឆ្នេរធម្មជាតិឲ្យនៅដូចដើម បន្ទាប់ពីមានការចាក់ដីរំលោភចូលឆ្នេរសមុទ្រសម្រាប់គម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ឆ្នេរខាងលើដែលបណ្តាលឲ្យមានការប៉ះពាល់ដល់សោភណ្ឌភាពឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុព្រមទាំងមានការរិះគន់ពីសំណាក់មហាជនក្នុងបណ្តាញសង្គមហ្វ៊េសប៊ុកនាពេលកន្លងមក។ សូមបញ្ជាក់ផងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដីបានអំពាវនាវដល់ម្ចាស់ដីនៅតាមបណ្តោយឆ្នេរសមុទ្រចៀសវាងនូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្របន្តទៀត។
អានបន្ថែមកូរ៉េចាប់អារម្មណ៍ជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ
សាធារណរដ្ឋកូរ៉េបានសម្តែងការចាប់អារម្មណ៍ក្នុងការជួយប្រទេសកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ នេះបើយោងតាមការឲ្យដឹងពីលោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។ ក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee បានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េមានឆន្ទះក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធដែលក្នុងនោះរួមមាន៖ ១) អភិវឌ្ឍបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធជាតិ និងព័ត៌មានមូលដ្ឋាន ២) ការគាំទ្រផ្នែកបច្ចេកវិទ្យា ៣) ការបង្កើតកម្មវិធីស្រាវជ្រាវនិងផ្លាស់ប្តូរសុសវែរ (ដែលអាចឲ្យយក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាមានលទ្ធភាពទទួលបាន) និង ៤) ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុលបានធ្វើការកត់សម្គាល់ចំពោះចំណាប់អារម្មណ៍និងសណ្តានចិត្តដ៏ល្អខាងលើ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកូរ៉េដែលបានជួយប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើឲ្យរដ្ឋាភិបាលកូរ៉េជួយគាំទ្រគម្រោងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងនាពេលអនាគតមួយចំនួននៅកម្ពុជារួមមាន៖ ១) ការធ្វើឲ្យប្រសើរឡើងផ្លូវជាតិនានា ២) រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តសៀមរាប និងក្រុងតាខ្មៅ ៣) ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងវិទ្យាស្ថានមន្ទីរពិសោធន៍និងបណ្តុះបណ្តាល និង ៤) ផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែ។
អានបន្ថែមកង្វះបច្ចេកទេសក្នុងការជួលជុលបណ្តាលឲ្យអគារនៅខេត្តសៀមរាបបាក់រលំ
កាលពីថ្ងៃអាទិត្យ នៅឯខេត្តសៀមរាបមានការបាក់រលំអគារវ័យចំណាស់មួយដែលបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំង មូលហេតុគឺបណ្តាលមកពីការជួសជុលខុសបច្ចេកទេស នេះបើយោងតាមការឲ្យដឹងពីអាជ្ញាធរខេត្ត។
អានបន្ថែមក្រុមហ៊ុន Siemens និង Bentley Systems ពង្រឹងយុទ្ធសាស្ត្រសម្ព័ន្ធភាពនិងផ្តើមគំនិតវិនិយោគរួមគ្នា
រូបថត៖ #YII2017 នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្ព័ន្ធភាពរបស់ខ្លួននាពេលថ្មីៗនេះ ក្រុមហ៊ុន Bentley Systems និង ក្រុមហ៊ុន Siemens បានសម្រេចពង្រឹងយុទ្ធសាស្ត្រសម្ព័ន្ធភាពរបស់ខ្លួនបន្ថែមទៀត។ ក្រុមហ៊ុនទាំងពីរបានសម្រេចពង្រីកកិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្លួន ដើម្បីបន្ថែមនូវកិច្ចសហប្រតិបត្តិការអាជីវកម្មនិងគំនិតផ្តួចផ្តើមផ្នែកពាណិជ្ជកម្មរួមគ្នា។ ដូច្នេះ កម្មវិធីវិនិយោគគំនិតច្នៃប្រឌិតបង្កើតថ្មីរួមគ្នានេះនឹងត្រូវបង្កើនទឹកប្រាក់ពី ៥០លានអឺរ៉ូ ដល់ ១០០លានអឺរ៉ូ។ លើសពីនេះទៅទៀត ដោយសារការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន Siemens ទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Bentley ទើបភាគហ៊ុនរបស់ក្រុមហ៊ុន Siemens នៅក្នុងក្រុមហ៊ុន Bentley Systems មានលើសពី ៩% ។ លោក Klaus Helmrich សមាជិកក្រុមប្រឹក្សាភិបាលគ្រប់គ្រងនៃក្រុមហ៊ុន Siemens AG បានលើកឡើងថា «ខ្ញុំពិតជារីករាយចំពោះភាពរឹងមាំនៃសម្ព័ន្ធភាពរបស់យើង។ ឥឡូវនេះយើងកំពុងធ្វើការវិនិយោគនៅក្នុងកម្រិតសហការណ៍មួយទៀតជាមួយក្រុមហ៊ុន Bentley ជាឧទាហរណ៍ យើងនឹងពង្រឹងវិស្វកម្ម និងឧបករណ៍គ្រប់គ្រងគម្រោងរបស់ពួកគេ តាមរយៈវេទិការសហការយ៉ាងធំទូលាយជាមួយសហគ្រាសរបស់ Siemens នោះគឺ Teamcenter ដើម្បីបង្កើត Digital Twin ពេញលេញសម្រាប់វិស័យវិស្វកម្ម និងសំណង់។ លោកបានបន្ថែមថា «ការគ្រប់គ្រងទិន្នន័យទូទាំងក្រុមហ៊ុនរួមគ្នា និងការតភ្ជាប់ […]
អានបន្ថែម