ព័ត៌មានក្នុងស្រុក
សមិទ្ធផលហេដ្ឋានរចនាសម្ព័ន្ធថ្មីមួយទៀតបានលេចមុខក្នុងខេត្តកំពង់ចាម
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមក្នុងខេត្តកំពង់ចាម។ ផ្លូវក្រាលក្រួសក្រហមខាងលើនេះមានប្រវែង ៣,៥៥គីឡូម៉ែត្រ ទំហំខ្នងលើ ៦ម៉ែត្រ មានបង្កប់លូប្រអប់ ១កន្លែង និងលូមូល ៥កន្លែង ឆ្លងកាត់ភូមិអង ភូមិគូ និងភូមិកោះតាភេម ក្នុងឃុំត្រពាំងព្រះ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជាការពិតណាស់ផ្លូវលំមួយនេះគឺសបញ្ជាក់អំពីសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ជូនហេដ្ឋានរចនាសម្ព័ន្ធល្អប្រសើរ សម្រាប់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ «គម្រោងសាងសង់ផ្លូវលំនេះគឺស្របតាមគោលនយោបាយអភិវឌ្ឍន៍ភូមិ/ឃុំ របស់រាជរដ្ឋាភិបាល សំដៅចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។ ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវនៅតាមទីប្រជុំជន និងតាមតំបន់ដាច់ស្រយាលប្រមាណ ៤ម៉ឺនគីឡូម៉ែត្រ ផ្លូវជាតិ និងផ្លូវខេត្តសរុបជាង ២ម៉ឺនគីឡូម៉ែត្រ គ្រឹះស្ថានអប់រំជាតិ ១ម៉ឺនកន្លែង និងមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យបង្អែក បុស្តិ៍សុខភាព និងមណ្ឌលសុខភាព) សរុបជាង ២ពាន់កន្លែង។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានតភ្ជាប់អគ្គិសនី ទៅកាន់លំនៅដ្ឋានប្រជាពលរដ្ឋជាង ៨០ ភាគរយ នៃភូមិទាំងអស់ […]
អានបន្ថែមផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានចុះហត្ថលេខាហើយគ្រោងនឹងសាងសង់ក្នុងរយៈពេល៣ខែទៀត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារនីហរ័ណអាហរ័ណចិនសំរាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ក្នុងទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយ
អានបន្ថែមព្រលានយន្តហោះភ្នំពេញគ្រោងនឹងសាងសង់ស្ថានីយដឹកទំនិញបន្ថែម
អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ / រូបភាព Vinci ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) គ្រោងនឹងសាងសង់ស្ថានីយដឹកទំនិញបន្ថែមនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីបង្កើនការផ្គត់ផ្គង់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសឲ្យកាន់តែមានប្រសិទ្ធភាព។ លោក ខែក នរិន្ធដា ដែលជាប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា ៖ «ស្ថានីយដឹកទំនិញបច្ចុប្បន្នមានសមត្ថភាពអាចទទួលបន្ទុកចរាចរណ៍នៃការដឹកជញ្ជូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ» ដូចនេះហើយទើបក្រុមហ៊ុនមានគម្រោងអភិវឌ្ឍកន្លែងបន្ថែមទៀតដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងរយៈពេលវែង។ ដោយឡែក ទាក់ទងទៅនឹងព័ត៌មានលំអិតដូចជា ទំហំទឺកប្រាក់នៃការវិនិយោគ កាលបរិច្ឆេទនៃការសាងសង់ ទំហំក៏ដូចជាសមត្ថភាពនៃស្ថានីយដឹកទំនិញថ្មីនេះ ក្រុមហ៊ុនមិនទាន់មានទិន្នន័យនៅឡើយ ហើយលោក ខែក នរិន្ធដា បានអះអាងថា ៖ «យើងកំពុងស្ថិតនៅដំណាក់កាលដំបូងនៃគម្រោង ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែធ្វើការយកចិត្តទុកដាក់ទៅលើការរចនាប្លង់ជារួមនៃគម្រោងនេះ»។ ជាការពិតណាស់ ការបន្ថែមស្ថានីយដឹកទំនិញនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិដែលកំពុងមានការរីកចំរើនគួរឲ្យកត់សម្គាល់ក្នុងអត្រា ៧ ភាគរយជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង ដោយទំហំពាណិជ្ជកម្មនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ជាកត្តាធ្វើៀឲ្យតម្រូវការសេវាដឹកជញ្ជូនតាមផ្លូវអាកាសមានការកើនឡើងផងដែរ។ លោក ស៊ីន ចាន់សេរី វុត្ថា ដែលជាអ្នកនាំពាក្យរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានមានប្រសាសន៍ថា ៖«ការបន្ថែមស្ថានីយដឹកទំនិញគឺជារឿងល្អដែលនឹងជួយជំរុញទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើង»។ សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០១៨ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្រមូលចំណូលពន្ធ និងអាករគយចំនួនជាង ១ ពាន់លានដុល្លារអាមេរិក។
អានបន្ថែមព្រលានយន្តហោះសៀមរាបថ្មីគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែសីហា
រូបថត៖ Archetype / Siem Reap International Airport ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងចាប់ផ្តើមជាផ្លូវការនៅខែសីហាបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ បានចប់រួចរាល់ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ សេចក្ដីបញ្ជាក់អំពីកាលបរិច្ឆេទនៃការសាងសង់នេះត្រូវបានលើកឡើងក្នុងជំនួប រវាងឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ិនធឺរណែសសឺណលអ៊ែរអេនជីនអ៊ិនវេសមែន (ខេមបូឌា) ឬ Angkor International Airport Investment (Cambodia) Co., Ltd. កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ដើម្បីពិភាក្សាបន្ថែមទៀតទៅលើគម្រោង។ លោក Zou Yuhui បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនបានធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូលទៅក្នុងការដ្ឋានរួចរាល់ហើយ។ ក្រៅពីសាងសង់ព្រលាន ក្រុមហ៊ុនក៏នឹងទទួលខុសត្រូវទៅលើប្រព័ន្ធទឹក ប្រព័ន្ធការពារទឹកជំនន់ ក៏ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងអាកាសយានដ្ឋានផងដែរ។ ដើម្បីធានាសុវត្ថិភាពនៃព្រលានយន្តហោះថ្មីនេះលោក Zou Yuhui ក៏បានស្នើសុំអាជ្ញាធរខេត្តសៀមរាបមិនឲ្យមានការសាងសង់អាគារខ្ពស់ក៏ដូចជាបង្គោលភ្លើងខ្ពស់ៗ នៅជិតតំបន់ព្រលានយន្តហោះនោះទេ។ លើសពីនេះទៅទៀតលោកក៏បានស្នើសុំគម្រោងប្លង់មេលើការអភិវឌ្ឍន៍របស់ខេត្តសៀមរាបពី ឯកឧត្ដម ឃឹម ប៊ុនសុង ផងដែរដើម្បីសិក្សាបន្ថែម។ […]
អានបន្ថែមរដ្ឋាភិបាលបើកភ្លើងខៀវលើគម្រោងរោងចក្រថាមពលធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់នៅខេត្តព្រះសី�
ក្រសួងរ៉ែនិងថាមពលបានសម្រេចអនុម័តអោយឯកជនបោះទុនជាង ១ ពាន់លានដុល្លារអាមេរិក សាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់ ថ្មីមួយទៀតនៅ តំបន់ស្ទឹងហាវ ខេត្តព្រះសីហនុ។
អានបន្ថែមកិច្ចព្រមព្រៀងខ្សែរថភ្លើងកម្ពុជា-ថៃគ្រោងនឹងអនុម័តក្នុងពេលឆាប់ៗនេះ
រូបភាពគំរូពី Railway Transportation កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងក្រុមការងារ បានជួបពិភាក្សាជាមួយឯកឧត្តម ArkhomTermpittayapaisith រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនថៃ ដើម្បីពិភាក្សាបញ្ចប់សេចក្តីព្រាងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងកម្ពុជា និងថៃ។ ជាលទ្ធផលនៃកិច្ចប្រជុំភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហាបីដែលមិនទាន់បានព្រមព្រៀងគ្នាពីមុនមក។ ភាគីថៃនឹងបន្តនីតិវិធីផ្ទៃក្នុងរបស់ខ្លួនឲ្យបានលឿនដើម្បីជំរុញឲ្យយភាគីទាំងពីរអាចកំណត់កាលបរិច្ឆេទនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏បានបញ្ជូនក្រុមការងាររបស់ខ្លួនដើម្បីបន្តការចរចារបន្ថែមទៀតអំពីនីតិវិធីនៃការដឹកជញ្ជូនតាមផ្លូវដែកក៏ដូចជាបរិមាណទំនិញដែលអាចដឹកចូលប្រទេសនីមួយៗ។ ជាមួយគ្នានេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើសុំឲ្យភាគីថៃជួយផ្តល់ដែករ៉ៃសម្រាប់សាងសង់ផ្លូវដែកដែលមានប្រវែង ៦០គ.ម ពីសិរីសោភ័ណ្ឌទៅបាត់ដំបង។ ឆ្លើយតបទៅនឹងសំណើខាងលើនេះឯកឧត្តម ArkhomTermpittayapaisith បានឲ្យកម្ពុជាបញ្ជូនលិខិតស្នើសុំជាផ្លូវការទៅភាគីថៃផងដែរ។ កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកនេះនឹងជួយបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរជាងមុន។ យោងតាមទិន្នន័យពីគេហទំព័រ Trade Map របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានឲ្យដឹងថា កាលពីឆ្នាំ ២០១៧ កម្ពុជាបាននាំចូលទំនិញសរុបទឹកប្រាក់ប្រមាណជាង៥ពាន់លានដុល្លារ ចំណែកប្រទេសថៃវិញបាននាំចូលមកកម្ពុជាសរុបទឹកប្រាក់ប្រមាណជា ៩០០ លានដុល្លារក្នុងឆ្នាំដូចគ្នា។
អានបន្ថែមSUN & MOON សាងសង់សណ្ឋាគារប្រណិតទី២ របស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ
សណ្ឋាគារ SUN & MOON, Urban Hotel ក្រុមហ៊ុន SUN & MOON Company Limited កាលពីថ្មីៗនេះ បានបើកការដ្ឋានសាងសង់គម្រោងសណ្ឋាគារដ៏ប្រណីតទី២ របស់ខ្លួនក្នុងរាជធានីភ្នំពេញឈ្មោះថា “SUN & MOON, The Light” បន្ទាប់ពីទទួលបានភាពជោគជ័យនិងការឆ្លើយតបជាវិជ្ជមានពីអតិថិជនទៅលើសណ្ឋាគារ SUN & MOON, Urban Hotel ដែលជាគម្រោងទី ១ របស់ខ្លួន។ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ក្បែរស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ សណ្ឋាគារ “SUN & MOON, The Light” នេះ មានផ្ទៃក្រឡាសរុបចំនួន ១៧០០០ម៉ែត្រការ៉េ ដែលរួមមាន បន្ទប់សំរាប់ភ្ញៀវចំនួន ១២៦បន្ទប់ កន្លែងសន្និសីទបែបពហុមុខងារដែលអាចទទួលភ្ញៀវរហូតដល់ ៤៨០នាក់ សួនច្បារ កន្លែងហាត់ប្រាណ និងស្ប៉ា ភោជនីយដ្ឋាន និងបារ ក៏ដូចជាការិយាល័យសំរាប់ជួលជាដើម។ ក្នុងគោលបំណងសម្រេចនូវបាវចនារបស់ខ្លួន “Stay. Inspired.” […]
អានបន្ថែមស្ពានជ្រោយចង្វារចាស់នឹងបើកឲ្យប្រើប្រាស់វិញមុនខែមេសាឆ្នាំ ២០១៩
ក្រុមហ៊ុន Star-up ថៃមួយឈ្មោះថា Builk One Group គ្រោងនឹងពង្រីកសេវាកម្មប្រព័ន្ធគ្រប់គ្រងគម្រោងសំណង់បែបអនឡាញរបស់ខ្លួនទៅក្នុងទីផ្សារអាស៊ាន តាមរយៈទុនមូលនិធិពីក្រុមការងារ AddVentures
អានបន្ថែមសាលាឧទ្ធរណ៍ថ្មីចំនួន ៣គ្រោងនឹងញ្ចប់ការសាងសង់ឆ្នាំ ២០១៩
ប្លង់រូបភាពសាលាឧទ្ធរណ៍ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាង់សង់សាលាឧទ្ធរណ៍ខេត្តចំនួន ៧ បន្ថែមទៀតនៅតាមបណ្ដាខេត្ត ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌លោក ជិន ម៉ាលិន។ ថ្លែងទៅកាន់កាសែត Khmer Times លោកម៉ាលីន បាននិយាយថារដ្ឋាភិបាលបានចាប់ផ្តើមសាងសង់សាលាឧទ្ធរណ៍ចំនួន ៣កន្លែង នេះនៅខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយះពេល១ឆ្នាំ។ លើសពីនេះ ក្រសួងយុត្តិធម៌ក៏គ្រោងនឹងសាងសង់សាលាឧទ្ធរណ៍ខេត្តចំនួន ៤កន្លែងបន្ថែមទៀតនាពេលអនាគត។ យ៉ាងណាមិញព័ត៌មានលម្អិតទាក់ទងទៅនឹងទីកន្លែង កាលបរិច្ឆេទនៃការសាងសង់ ព្រមទាំងកញ្ចប់ថវិការបស់គម្រោងទាំងបួនមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកនាំពាក្យសាលាឧទ្ធរណ៍និងជាអនុរដ្ឋលេខាធិការនៃអគ្គនាយកដ្ឋានរដ្ឋបាល លោកទូចធារិទ្ធ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការការសាងសង់សាលាឧទ្ធរណ៍នៅខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុគឺសម្រចបានប្រហែលជា ៣០ ទៅ ៤០ ភាគរយទៅហើយ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានសាលាឧទ្ធរណ៍តែមួយប៉ុណ្ណោះដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ដូច្នេះហើយទើបរដ្ឋាភិបាលអនុម័តឲ្យបង្កើតសាលាឧទ្ធរណ៍បន្ថែមទៀត ក្នុងគោលបំណងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដោយពួកគាត់ពុំចាំបាច់ធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីដាក់ពាក្យបណ្តឹងឧទ្ធរណ៍នោះទេ។ ជាមួយគ្នានេះដែរ ការជ្រើសរើសបីខេត្តខាងលើនេះ គឺដោយសារខេត្តទាំងនោះមានសំណុំរឿងបណ្តឹងឧទ្ធរណ៍ច្រើន។ ប្លង់រូបភាពសាលាឧទ្ធរណ៍
អានបន្ថែមសាលាឧទ្ធរណ៍ថ្មីចំនួន ៣គ្រោងនឹងញ្ចប់ការសាងសង់ឆ្នាំ ២០១៩
រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាង់សង់សាលាឧទ្ធរណ៍ខេត្តចំនួន ៧ បន្ថែមទៀតនៅតាមបណ្ដាខេត្ត ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌លោក ជិន ម៉ាលិន។ ថ្លែងទៅកាន់កាសែត Khmer Times លោកម៉ាលីន បាននិយាយថារដ្ឋាភិបាលបានចាប់ផ្តើមសាងសង់សាលាឧទ្ធរណ៍ចំនួន ៣កន្លែង នេះនៅខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយះពេល១ឆ្នាំ។ លើសពីនេះ ក្រសួងយុត្តិធម៌ក៏គ្រោងនឹងសាងសង់សាលាឧទ្ធរណ៍ខេត្តចំនួន ៤កន្លែងបន្ថែមទៀតនាពេលអនាគត។ យ៉ាងណាមិញព័ត៌មានលម្អិតទាក់ទងទៅនឹងទីកន្លែង កាលបរិច្ឆេទនៃការសាងសង់ ព្រមទាំងកញ្ចប់ថវិការបស់គម្រោងទាំងបួនមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកនាំពាក្យសាលាឧទ្ធរណ៍និងជាអនុរដ្ឋលេខាធិការនៃអគ្គនាយកដ្ឋានរដ្ឋបាល លោកទូចធារិទ្ធ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការការសាងសង់សាលាឧទ្ធរណ៍នៅខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុគឺសម្រចបានប្រហែលជា ៣០ ទៅ ៤០ ភាគរយទៅហើយ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានសាលាឧទ្ធរណ៍តែមួយប៉ុណ្ណោះដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ដូច្នេះហើយទើបរដ្ឋាភិបាលអនុម័តឲ្យបង្កើតសាលាឧទ្ធរណ៍បន្ថែមទៀត ក្នុងគោលបំណងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដោយពួកគាត់ពុំចាំបាច់ធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីដាក់ពាក្យបណ្តឹងឧទ្ធរណ៍នោះទេ។ ជាមួយគ្នានេះដែរ ការជ្រើសរើសបីខេត្តខាងលើនេះ គឺដោយសារខេត្តទាំងនោះមានសំណុំរឿងបណ្តឹងឧទ្ធរណ៍ច្រើន។
អានបន្ថែម