អាកាសយានដ្ឋានកម្ពុជាគ្រោងនឹងពង្រីកព្រលានយន្តខេត្តព្រះសីហនុដើម្បីទទួលការចុះចត�

ថ្លែងក្នុងឱកាសបើកសម្ភោធអគារអ្នកដំណើរថ្មីក្នុងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកាលពីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០១៨ ក្រុមហ៊ុន Cambodia Airports បានប្រកាសពីគម្រោងនាពេលអនាគតមួយទៀតគឺការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុដើម្បីទទួលការចុះចតយន្តហោះធំៗ នាពេលអនាគត។ គម្រោងនេះ គឺជាការពង្រីកផ្លូវរត់យន្តហោះបន្ថែមប្រវែង ៨០០ម៉ែត្រ ទៀត ទៅលើផ្លូវបច្ចុប្បន្ន។ ក្រោយពង្រីក ផ្លូវរត់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងក្លាយជាផ្លូវរត់ ៣,៣ គីឡូម៉ែត្រ ដែលនឹងអាចទទួលការចុះចតរបស់យន្តហោះធំៗបាន។ បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports បានឲ្យដឹងថា ការពង្រីកនេះគឺដើម្បីឆ្លើយតបទៅនិងតម្រូវការកើនឡើងនៃចំនួនជើងយន្តហោះដែលចូលមកកាន់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ក្នុងរយះពេល ៥ ឆ្នាំចុងក្រោយនេះ ឃើញថា ចំនួនអ្នកដំណើរដែលប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានកើនឡើងជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០១៧ អាកាសយានដ្ឋានមួយនេះទទួលបានអ្នកដំណើរប្រមាណជាង ៣៣៨.០០០ នាក់ ដែលកើនរហូតដល់ទៅ ១១៥% បើធៀបទៅនឹងឆ្នាំ២០១៦។ ដោយឡែក ចំពោះការ កែលម្អអគារអ្នកដំណើរដែលទើបតែដាក់សម្ពោធថ្មីមួយនេះវិញ ក៏បានធ្វើឲ្យអគារនេះធំជាងមុនដល់ទៅ ៨០% ដោយអគារទាំងមូលមាន ៤៨០០ម៉ែត្រការ៉េ។ កែលម្អថ្មីនេះរួមមាន ការបន្ថែមច្រក check-in ច្រកឡើងយន្តហោះ និងកន្លែងយកអីវ៉ាន់។ ពិសេសជាងនេះទៅទៀតនោះ គឺមានការបើកនូវភោជនីយដ្ឋានលំដាប់អន្តរជាតិពេញនិយមជាច្រើន ដូចជា Blue Flight, […]

អាន​បន្ថែម

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងសាងសង់អាងបម្លែងទឹកកខ្វក់នៅជើងឯក

គំរូរូបភាព: រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅ Dogonbadan ។ ប្រភព: Financial Tribune គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតំបន់ជើងឯកក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនគឺកំពុងស្ថិតក្រោមការសិក្សារបន្ត នេះបើយោងតាមកិច្ចប្រជុំនៅរដ្ឋបាលរាជធានីភ្នំពេញនាពេលថ្មីៗនេះ។ នៅថ្ងៃច័ន្ទទី ២៥ ខែមិថុនាឆ្នាំ ២០១៨ រដ្ឋាភិបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំលើកទី ៤ របស់ខ្លួនជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីពិភាក្សាពីផែនការសាងសង់ និងគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតំបន់ជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រសាសន៏របស់លោកបណ្ឌិត អិតូ មិមប៉េអិ (Ito Mimpei) ដែលជាតំណាងគណៈប្រតិភូរបស់អង្គការ JICA បានឱ្យដឹងថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នឹងត្រូវសាងសង់លើផ្ទៃដីចំនួន ៣៥០០០ ម៉ែត្រការ៉េ (ប្រមាណជា ៣ហិកតាកន្លះ) ហើយមានសមត្ថភាពបម្លែងទឹកកខ្វក់ទៅជាទឹកស្អាតមុនពេលបង្ហូរចូលទន្លេ រហូតដល់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ អាងប្រព្រឹត្តិកម្មនេះនឹងត្រូវសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារ JICA របស់ខ្លួន ។ ដើម្បីធានាអោយបានប្រសិទ្ធភាពខ្ពស់នៃគម្រោងនេះ លោកបណ្ឌិត អិតូបានបន្ថែមថា JICA នឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់មន្រ្តីរដ្ឋាភិបាលកម្ពុជានិងជួយបង្កើតច្បាប់និងបទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកនេះផងដែរ។ លើសពីនេះទៅទៀត JICA ក៏នឹងបញ្ជូនអ្នកជំនាញដើម្បីសិក្សាលម្អិតបន្ថែមទៅលើគម្រោងនេះដែលនឹងចំណាយពេលប្រហែលជា ៤ ឆ្នាំដើម្បីបញ្ចប់ការសិក្សា។ ទន្ទឹមនឹងនេះ អាងប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែងទៀតនៅខណ្ឌចំការមន […]

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគជាង ២៣ប៊ីលានដុល្លារពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧

ចាប់ពីឆ្នាំ២០១៣-២០១៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៩៧០គម្រោង ស្មើនឹងទឹកប្រាក់ ២៣,៤៨ប៊ីលានដុល្លារ ដែលក្នុងនោះមាន ៣៥ ភាគរយគឺការវិនិយោគទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

អាន​បន្ថែម

រដ្ឋាភិបាលបើកភ្លើងខៀវអោយឯកជនសង់រោងចក្រដែកតម្លៃ ៣១ លានដុល្លារនៅក្នុងខេត្តកំពង់�

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន Hai Sheng Steel Co., Ltd. លើសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទក្នុងខេត្តកំពង់ស្ពឺ។

អាន​បន្ថែម

(English) Experts Share Insights at Cambodia’s First Ever Tall Buildings Forum

កាលពីព្រឹកថ្ងៃទី ២៦ ខែមិថុនា នេះ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា (EuroCham) រួមសហការជាមួយនឹងក្រុមប្រឹក្សានៃអគារខ្ពស់ៗ និងលំនៅដ្ឋានក្នុងទីក្រុង ឬ Council on Tall Buildings and Urban Habitat

អាន​បន្ថែម

ពិព័រណ៍ពាណិជ្ជកម្មដ៏ធំរបស់អឺរ៉ុបនឹងនាំមកនូវផលិតផលល្បីៗជាច្រើនសម្រាប់វិស័យសំណង

នៅចុងសប្តាហ៍នេះសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងរៀបចំ “ពិព័រណ៍អឺរ៉ុប” លើកដំបូងបង្អស់នៅកម្ពុជាដើម្បីដាក់បង្ហាញផលិតផលល្បីៗជាច្រើនមកពីអឺរ៉ុបដល់អ្នកប្រើប្រាស់ក៏ដូចជាសហគ្រិនខ្មែរ។ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុនប្រមាណ ៤០ នឹងធ្វើការដាក់បង្ហាញផលិតផលរបស់ខ្លួននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រួមមានយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្ត្រ ឱសថ សេវាកម្មហិរញ្ញវត្ថុ និងផលិតផលផ្សេងៗទៀត។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក្រោមការគាំទ្រដោយក្រសួងពាណិជ្ជកម្ម (MoC) អាកាសយានដ្ឋានកម្ពុជា (Cambodia Airports) សភាពាណិជ្ជកម្មបារាំង (CCIFC) ក្រុមពាណិជ្ជកម្មអាឡឺម៉ង់នៅកម្ពុជា (ADW) សភាពាណិជ្ជកម្មអង់គ្លេស (BritCham) សមាគមន៍អាជីវកម្មកម្ពុជា-អ៊ីតាលី (ICBA) និងសភាពាណិជ្ជកម្ម NordCham Cambodia។ ថ្លែងទៅកាន់ក្រុមហ៊ុន Business-Cambodia លោក Aurlio Flacco ដែលជាអគ្គនាយកក្រុមហ៊ុន KK Italy Trading Co., Ltd. បានឲ្យដឹងថាពិព័រណ៍នេះនឹងនាំមកនូវផលិតផលក្នុងវិស័យសំណង់របស់អ៊ីតាលីដែលមានគុណភាពខ្ពស់ដូចជាគ្រឿងសង្ហារឹមនិងផលិតផលប្រណីតៗសម្រាប់តុបតែងគេហដ្ឋាន។ ជាមួយគ្នានេះលោក George Edgar […]

អាន​បន្ថែម

ផ្សារសម្ភារសំណង់ស្តង់ដារអន្តរជាតិដំបូងបង្អស់បើកជាផ្លូវការ

កាលពីចុងសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុន Di Fa (Cambodia) Business Management Co., Ltd បានប្រារព្ធពិធីបើសម្ពោធផ្សារសម្ភារសំណង់ថ្មីមួយក្នុងខណ្ឌច្បារអំពៅឈ្មោះថា ផ្សារឌីហ្វា ដែលជាផ្សារលក់សម្ភារសំណង់និងសម្ភារតុបតែងកម្រិតស្តង់ដារអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ បើយោងតាមប្រសាសន៏របស់លោក Lu Ben Jie ដែលជានាយកគ្រប់គ្រងផ្សារសម្ភារសំណង់ឌីហ្វា បានឱ្យដឹងថាកម្មវីធីខាងលើនេះរៀបចំឡើងដើម្បីប្រកាសអំពីការបញ្ជុះតំលៃពិសេសក្នុងទំនិញជាច្រើនមុខសម្រាប់អតិថិជនរបស់ខ្លួន និងដើម្បីបង្កើតទំនាក់ទំនងរវាងអាជីវករ និង ឈ្មួញទិញទំនិញ សម្ភារះធំៗ។ ដោយមានការគាំទ្រពីអតិថិជនរបស់ខ្លួនផ្សារឌីហ្វានឹងផ្តល់ជូននូវការបញ្ចុះតម្លៃដំបូងរបស់ខ្លួនរហូតដល់ទៅ៣០% សម្រាប់ផលិតផលជាច្រើន គិតចាប់ពីថ្ងៃទី ២៣ ខែមិថុនា រហូតដល់ថ្ងៃទី ២៣ ខែកក្កដា។ លើសពីនេះទៅទៀត អតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនក្នុងកម្មវីធីចាប់រង្វាន់ Lucky Draw។ ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ ដែលជាតំណាងអោយសមាគមអ្នកសាងសង់កម្ពុជា ក៏បានលើកឡើងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម បានបន្តថា ការមកដល់នៃផ្សារឌីហ្វានឹងធ្វើឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ អ្នកវិនិយោគ និងអ្នកសាងសង់មានភាពងាយស្រួលក្នុងការទិញសម្ភារសំណង់នានា ដែលទទួលស្គាល់ដោយអង្គការអន្តរជាតិសម្រាប់បទដ្ឋាន (ISO) ។ គួរបញ្ជាក់ផងដែរថា ផ្សារឌីហ្វាផ្សារលក់សម្ភារសំណង់មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ […]

អាន​បន្ថែម

កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែអោយចតនាវាខ្នាតធំបានដល់ទៅ ៦ ម៉ឺនតោន

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងនឹងពង្រីកសមត្ថភាពរបស់កំពង់ផែបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០.០០០ តោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០២៣។ គម្រោងពង្រីកនេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ។ ក្រោយការសាងសង់ចំណតផែថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។ ការប្រកាសពីគម្រោងថ្មីនេះត្រូវបានលើកឡើងក្នុងពិធីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះ ដែលទទួលបានការចូលរួមជាអធិបតីភាពពី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ចំពោះចំណតកំពង់ផែពហុបំណងដែលបានបើកដំណើរការកាលពីថ្ងៃទី ២៥ខែ មិថុនា កន្លងមកនេះ រួមមាន ចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក១៣,៥ម៉ែត្រ […]

អាន​បន្ថែម

ឯកឧត្តមស៊ុនចាន់ថុល ៖ គ្មានការកាត់ជំនួយលើហេដ្ឋារចនាសម្ព័ន្ធពីបរទេសឡើយ

ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានច្រានចោលចំពោះពាក្យចចាមអារ៉ាមដែលបាននិងកំពុងលេចលឺនៅក្នុងសង្គមថាប្រទេសជប៉ុនក៏ដូចជាដៃគូអភិវឌ្ឍន៍បរទេសផ្សេងៗនឹងកាត់ជំនួយហេដ្ឋារចនាសម្ព័ន្ធពីកម្ពុជា។

អាន​បន្ថែម

ផ្សារពាណិជ្ជកម្មចិនដ៏ធំសម្រាប់ឧស្សាហកម្មសំណង់មានវត្តមាននៅកម្ពុជានៃទឹកដីខេត្តកណ្ដាល

ចិនបានវិនិយោគលើផ្សារពាណិជ្ជកម្មដ៏ធំសម្បើមមួយនៅក្នុងខេត្តកណ្តាល ផ្សារមួយនេះនឹងជួយជំរុញឲ្យទីផ្សារសំណង់នៅកម្ពុជាមានភាពរីកចំរើននិងទូលំទូលាយជាងមុន។

អាន​បន្ថែម